តន្ត្រី
ព្រះគង់ក្នុងដំណាក់បរិសុទ្ធ


72

ព្រះគង់ក្នុងដំណាក់បរិសុទ្ធ

ដោយការគោរព

១. ព្រះគង់ក្នុងដំណាក់បរិសុទ្ធ

គំនិតលោកិយរសាយបាត់

កាលយើងជួបជុំដោយគារវភាព

ក្នុងវត្តមានទ្រង់យើងលំទោន

ទ្រង់គង់នឹងយើងពេលនេះតទៅ

ពេលយើងហៅដល់ព្រះនាមទ្រង់

ការជួយគ្នាជាទង្វើប្រពៃ

ធ្វើតាមទិសដៅសួគ៌ាលៃ។

២. ព្រះគង់ក្នុងដំណាក់បរិសុទ្ធ

គង់ក្នុងគំនិតដែលស្មោះសរ

គង់ក្នុងដួងចិត្តមានគារវភាព

គង់ក្នុងព្រលឹងដែលគ្មានបាប

សូមអារម្មណ៍អាក្រក់រសាត់ទៅ

សូមស្អាងយើងឡើងឱ!ព្រះអង្គ

ឲ្យព្រលឹងយើងភក្តីវិសុទ្ធ

ដំណាក់បរិសុទ្ធថ្វាយទ្រង់៕

និពន្ធទំនុកច្រៀង ៖ អនាមិក. Hymns of the Spirit ឆ្នាំ ១៨៦៤

និពន្ធបទភ្លេង ៖ ហ្វ្រេក ដបបិលយូ. អាប់ភឺ ឆ្នាំ ១៨៩២–១៩៧៣

គោលលិទ្ធិនិងសេចក្តីសញ្ញា 97:15–17

កូរិនថូស ទី១ 3:16–17