តន្ត្រី
ឱ!ស្នេហ៍ដែលតម្កើងព្រះបុត្រា


184

ឱ!ស្នេហ៍ដែលតម្កើងព្រះបុត្រា

ដោយសុខសាន្ត

១. ឱ!ស្នេហ៍ដែលតម្កើងព្រះបុត្រា

ឱ!ស្នេហ៍ដែលថ្លែង «តាមព្រះទ័យទ្រង់!»

ស្នេហ៍ដ៏ឧត្តម្ភដែលរួបរួមយើង

សូមនៅនឹងខ្ញុំថ្ងៃនេះ

សូមនៅនឹងខ្ញុំថ្ងៃនេះ។

២. ឱ!ស្នេហ៍ដែលចងភ្ជាប់គ្រួសារយើង

ឱ !ស្នេហ៍ដែលនាំចិត្តខ្ញុំរកទ្រង់

ស្នេហ៍ឧត្តម្ភដ៍អស់កល្បជានិច្ច

សូមនៅនឹងខ្ញុំថ្ងៃនេះ

សូមនៅនឹងខ្ញុំថ្ងៃនេះ។

៣. ឱ! ស្នេហ៍ដែលឈ្នះភាពបរាជ័យ

ឱស្នេហ៍ដែលប្រែភាពល្វីងមកផ្អែម

ស្នេហ៍ឧត្តម្ភដែលនាំយើងសុខសាន្ត

សូមនៅនឹងខ្ញុំថ្ងៃនេះ

សូមនៅនឹងខ្ញុំថ្ងៃនេះ។

៤. ឱ! ព្រះអង្គសូមឲ្យចិត្តខ្ញុំប្ដូរ

ប្រែផ្លាស់ពីសត្រូវមកជាមិត្ត

ឱ!ទ្រង់ជួយខ្ញុំដល់ទីបញ្ចប់

សូមនៅនឹងខ្ញុំថ្ងៃនេះ

សូមនៅនឹងខ្ញុំថ្ងៃនេះ៕

និពន្ធទំនុកច្រៀង និង និពន្ធបទភ្លេ​ង ៖ ឡូរីន អែហ្វ. វ៉ែលរ៉ាយធ៍ ឆ្នាំ ១៩០៩–១៩៨៧។ © ១៩៦៩, ១៩៨៥ ឡូរីន អែហ្វ. វ៉ែលរ៉ាយធ៍។ ទំនុកតម្កើងនេះអាចថតចម្លងដើម្បីការប្រើប្រាស់ម្តងម្កាលបាន មិនមែនដើម្បីធ្វើអាជីវកម្មនៅក្នុងសាសនាចក្រ និងនៅតាមផ្ទះនោះទេ។

មរ៉ូណៃ 7:45–48

យ៉ូហាន 17:20–23