តន្ត្រី
សូមព្រះអង្គគង់ជាមួយនឹងអ្នកផង


89

សូមព្រះអង្គគង់ជាមួយនឹងអ្នកផង

ដោយគារវភាព

១. សូមព្រះអង្គគង់ជាមួយនឹងអ្នកផង

ទាំងឱវាទនាំមុខទប់ទល់ហោង

និងឃ្វាលជាមួយហ្វូងចៀមព្រះអង្គ

សូមទ្រង់គង់ជាមួយលុះត្រាជួបទៀត

[Chorus]

លុះត្រាជួបលុះត្រាជួប

គឺជួបនៅព្រះបាទព្រះយេស៊ូវ

លុះត្រាជួបលុះត្រាជួប

សូមព្រះអង្គគង់ជាមួយនឹងអ្នកផង៕

២. សូមព្រះអង្គគង់ជាមួយនឹងអ្នកផង

កាលភ័យអន្ដរាយសឹងតែភាំងភាន់

សូមក្តាប់ក្តោបក្នុងព្រះហស្តព្រះអង្គ

សូមទ្រង់គង់ជាមួយលុះត្រាជួបទៀត

[Chorus]

លុះត្រាជួបលុះត្រាជួប

គឺជួបនៅព្រះបាទព្រះយេស៊ូវ

លុះត្រាជួបលុះត្រាជួប

សូមព្រះអង្គគង់ជាមួយនឹងអ្នកផង៕

៣. សូមព្រះអង្គគង់ជាមួយនឹងអ្នកផង

បក់ទង់ជ័យស្រឡាញ់នៃព្រះអង្គ

វាយមច្ចុរាជដែលជន្លល្បង

សូមទ្រង់គង់ជាមួយលុះត្រាជួបទៀត

[Chorus]

លុះត្រាជួបលុះត្រាជួប

គឺជួបនៅព្រះបាទព្រះយេស៊ូវ

លុះត្រាជួបលុះត្រាជួប

សូមព្រះអង្គគង់ជាមួយនឹងអ្នកផង៕

និពន្ធទំនុកច្រៀង ៖ យេរេមា អ៊ី. រែនគិន ឆ្នាំ ១៨២៨–១៩០៤

និពន្ធបទភ្លេង ៖ វិលលាម ជី ថូមើរ ឆ្នាំ ១៨៣៣–១៨៩៦

ថែស្សាឡូនីច ទី ២ 3:16

ជនគណនា 6:24–26