តន្ត្រី
ព្រះ​បិតា​សួគ៌ ​យើង​​ជឿ​ដ៏​ពិត


105

ព្រះ​បិតា​សួគ៌ ​យើង​​ជឿ​ដ៏​ពិត

ដោយ​ជឿជាក់

១. ព្រះបិតាសួគ៌យើងជឿដ៏ពិត

កិច្ចសន្យាទ្រង់ធ្វើឡើង

យើងទទួលព្រះបន្ទូលទន់ភ្លន់

ដូចពួកបរិសុទ្ធថ្លែង។

២. ឥឡូវនេះយើងប្រែចិត្តពីបាប

រកទ្រង់ដោយចិត្តសង្រេងចុះ

តាមសេចក្តីសន្យានៃទ្រង់

ជ្រើសរើសផ្លូវដែលល្អជាង។

៣. ឱ!ព្រះអង្គសូមឮយើងបួងសួង

អត់ទោសដល់បាបយើងផង

ប្រទានជីវិតថ្មីយើងថ្ងៃនេះ

ដើម្បីឈ្នះចិត្តមានបាប។

៤. យើងទទួលសាក្រាម៉ង់រាបសា

ក្នុងព្រះគ្រីស្ទដ៏មានពរ

ឲ្យទទួលតាមសេចក្តីសន្យា

នូវព្រះវិញ្ញាណជាភ្លើង។

៥. យើងនឹងបោះបង់ចោលអំពើបាប

ក្នុងព្រះគ្រីស្ទយើងមានពរ

ហើយរស់ឡើងក្នុងពន្លឺចែងចាំង

គឺព្រះវិញ្ញាណជាភ្លើង។

៦. សូមជ្រមុជយើងដោយព្រះវិញ្ញាណ

រួចផ្សារភ្ជាប់យើងនឹងទ្រង់

ឲ្យយើងបានចូលហ្វូងបរិសុទ្ធ

រួបរួមដួងចិត្តតែមួយ៕

សម្រាប់សាក្រាម៉ង់ សូមច្រៀងវគ្គទី ១–៤។
សម្រាប់បុណ្យជ្រមុជទឹក សូមកុំច្រៀងវគ្គទី ៤។

និពន្ធទំនុកច្រៀ​ង ៖ បាលី ភី. ប្រាដ្ត ឆ្នាំ ១៨០៧–១៨៥៧ ផ្លាស់.

និពន្ធបទភ្លេ​ង ៖ ជេន រ៉មនី ក្រាវ័ឌ ឆ្នាំ ១៨៨៣–១៩៥៦

នីហ្វៃ ទី ៣ 12:19

នីហ្វៃ ទី ៣ 18:7, 11