153 ចូរទៅមុខពួកគ្រីស្ទាន ដោយអង់អាច ១. ចូរទៅមុខពួកគ្រីស្ទាន! ដូចទាហានចូលច្បាំង មានឈើឆ្កាងជាទង់ជ័យ នាំមុខទាស់នឹងខ្មាំង ព្រះគ្រីស្ទជាម្ចាស់យើងខ្ញុំ ទ្រង់ជាមេទ័ពធំ ដែលឈ្នះអស់ពួកសត្រូវ ដោយឥទ្ធិឫទ្ធិឧត្តម្ភ [Chorus] ចូរទៅមុខពួកគ្រីស្ទាន! ដូចទាហានចូលច្បាំង មានឈើឆ្កាងជាទង់ជ័យ នាំមុខទាស់នឹងខ្មាំង៕ ២. រាជ្យនានានឹងសាបសូន្យ នគរត្រូវបាត់ទៅ ពួកជំនុំព្រះយេស៊ូវ នឹងស្ថិតស្ថេរជាប់នៅ ស្ថាននរកមិនដែលឈ្នះ ពួកជំនុំនៃព្រះ មានអស់ពាក្យសន្យាពិត ជួយឲ្យមានតេជះ [Chorus] ចូរទៅមុខពួកគ្រីស្ទាន! ដូចទាហានចូលច្បាំង មានឈើឆ្កាងជាទង់ជ័យ នាំមុខទាស់នឹងខ្មាំង៕ ៣. ពួកជំនុំព្រះយេស៊ូវ ដូចពលទ័ពក្លៀវក្លា កាន់គ្រឿងសឹកខាងវិញ្ញាណ ពេញដោយព្រះចេស្ដា យើងខ្ញុំមិនបាក់បែកគ្នា ព្រោះជាតួតែមួយ ដែលស្រឡាញ់ព្រមព្រៀងគ្នា ឥតដែលមានចិត្តព្រួយ [Chorus] ចូរទៅមុខពួកគ្រីស្ទាន! ដូចទាហានចូលច្បាំង មានឈើឆ្កាងជាទង់ជ័យ នាំមុខទាស់នឹងខ្មាំង៕ ៤. ដូច្នេះចូរលឿនទៅមុខ ដោយរួបរួមចិត្តឡើង បន្លឺសំឡេងគ្រប់គ្នា ច្រៀងបទជ័យថ្កុំថ្កើង ចូរសរសើរតម្កើងទ្រង់ ជាក្សត្រនៃមនុស្សផង ជាដរាបដល់អស់កល្ប ចូរសរសើរព្រះអង្គ [Chorus] ចូរទៅមុខពួកគ្រីស្ទាន! ដូចទាហានចូលច្បាំង មានឈើឆ្កាងជាទង់ជ័យ នាំមុខទាស់នឹងខ្មាំង៕ និពន្ធទំនុកច្រៀង ៖ សាប៊ីន ប៊ែរីង-ហ្គូល ឆ្នាំ ១៨៣៤–១៩២៤ និពន្ធបទភ្លេង ៖ អរធូ អេស. ស៊ូលីវ៉ាន ឆ្នាំ ១៨៤២–១៩០០ ចោទិយកថា 31:6 ធីម៉ូថេ ទី ២ 2:3