តន្ត្រី
មាន​បន្ទាល់​អ្វី​នៅ​ឯ​ស្ថាន​សួគ៌


8

មាន​បន្ទាល់​អ្វី​នៅ​ឯ​ស្ថាន​សួគ៌

ដោយ​ក្លាហាន

១. មាន​ប​ន្ទាល់​អ្វី​នៅ​ឯ​ស្ថាន​សួគ៌?

ម្តេច​ទេវ​តា​អរ​មក​ផែន​ដី

តើ​ទ្រង់​មាន​អ្វី​នាំ​មក​ឲ្យ​ឬ?

ពិត​គឺ​ដំ​ណឹង​ដ៏​រីក​រាយ!

ដំ​ណឹង​ដែល​ផ្សាយ​ដោយ​ព្រះ​ចេ​ស្តា

ទេវ​តា​ប្រាប់​មក​ផែន​ដី​ថា

ដំ​ណឹង​ផ្សាយ​គ្រប់​ម​នុស្ស​ជាតិ

ដែល​រស់​នៅ​លើ​ផែន​ដី​នឹង​ឮ។

២. យើង​មិន​ឮ​ដំ​ណឹង​ល្អ​ទេ​ឬ?

ពិត​ឮ​ពី​ព្យា​កា​រី​មុន

បែប​នោះ​តើ​ដំ​ណឹង​ថ្មី​ជា​អ្វី?

ជា​ដំ​ណឹង​ដូច​ពី​បុ​រាណ

ដំ​ណឹង​ផ្សាយ​ដោយ​ប៉ុល​និង​ពេ​ត្រុស

និង​ព្រះ​គ្រីស្ទ​ជា​មេ​ដឹក​នាំ

ពួក​ប​រិ​សុទ្ធ​ផ្សាយ​នៅ​ថ្ងៃ​នេះ

យើង​ដើរ​តាម​គំ​រូ​នៃ​លោក។

៣. តើ​ដំ​ណឹង​ល្អ​បាត់​យូរ​ទៅ​ណា?

វា​បាន​ដក​ពី​ផែន​ដី​ឬ?

ពិត​ដំ​ណឹង​បាន​យក​ទៅ​ស្ថាន​សួគ៌

រ​ហូត​ដល់​ថ្ងៃ​រះ​ឡើង​ថ្មី

តើ​អ្វី​កើត​ឡើង​ពេល​គ្មាន​ដំ​ណឹង

កាល​ពុំ​ស្គាល់​ពី​ផែន​ការ​នេះ?

នឹង​បាន​រៀន​នៅ​ពិ​ភព​វិ​ញ្ញាណ

ព្រះ​យើង​ជា​ព្រះ​យុ​ត្តិ​ធម៌៕

និពន្ធទំនុកច្រៀង ៖ ចន អេស. ដាវីឌស៍ ឆ្នាំ ១៨១៣–១៨៨២

និពន្ធបទភ្លេង ៖ អែវ៉ាន់ ស្ទេផាន ឆ្នាំ ១៨៥៤–១៩៣០

វិវរណៈ 14:6

គោលលិទ្ធិនិងសេចក្តីសញ្ញា 138:28–34