170
ការពិតនោះជាអ្វី ?
ដោយម៉ឺងម៉ាត់
១. ការពិតនោះជាអ្វី?ជាចិន្ដាវិសាល
ជាងសម្បត្តិសាកលលោកអាចសាងបាន
និងសេចក្តីពិតដ៏វិសេសតម្លៃលើសលប់
នៅពេលមកុដដ៏ថ្លៃថ្លារបស់មហាក្សត្រ
រាប់ទុកថាមានតម្លៃសោះឡើយ។
២. ការពិតនោះជាអ្វី?ជារង្វាន់វិសេស
ដែលមនុស្សឬក៏ព្រះអាចរកបាន
ចុះទៅរកនៅទីដ៏ជ្រៅដែលភ្លឺចែងចាំង
ឬក៏ឡើងទៅរកនៅលើមេឃាដ៏សែនខ្ពង់ខ្ពស់
ជាការប៉ងប្រាថ្នាដ៏ឧត្តម្ភណាស់។
៣. ដំបងពេជ្រអាចធ្លាក់ចេញពីដៃទុរជន
កាលវាជួបនឹងខ្យល់នៃយុត្តិធម៌
ជាបង្គោលនៃសេចក្តីពិតនឹងនៅតទៅ
ហើយទីទប់ទល់ដ៏ខ្ជាប់ខ្ជួននឹងបានឈ្នះលើខ្យល់ព្យុះ
ហើយផុតពីការកម្ទេចនៃទុរជន។
៤. ការពិតនោះជាអ្វី?ជាដើមនិងជាចុង
ព្រោះវានៅហួសកម្រិតពេលវេលា
ទោះជាសួគ៌ាផុតទៅហើយផែនដីរលាយ
តែការពិតដែលចងក្រងជីវិតនឹងទ្រាំនៅតស៊ូ
អស់កល្បជារៀងដរាបមិនប្រែ៕
និពន្ធទំនុកច្រៀង ៖ ចន ចាកស៍ ឆ្នាំ ១៨២៧–១៩០០
និពន្ធបទភ្លេង ៖ អែលឡែន ណូលេស ម៉ែលលិង ឆ្នាំ ១៨២០–១៩០៥
គោលលិទ្ធិនិងសេចក្តីសញ្ញា 93:23–28
យ៉ូហាន 18:37–38