តន្ត្រី
ជាបងប្អូនស្រីស៊ីយ៉ូន (ស្ត្រី)


196

ជាបងប្អូនស្រីស៊ីយ៉ូន

ស្ត្រី

ដោយ​អង់អាច

១. ជាបងប្អូនស្រីស៊ីយ៉ូនយើងនឹងរួបរួមសាមគ្គី

យើងនឹងជួយគ្នាស្វែងរកពរជ័យមកពីព្រះ

យើងនឹងសាងនគរទ្រង់ដោយក្តីខិតខំស្មោះត្រង់

យើងនឹងលួងលោមដល់អ្នកនឿយហត់និងទន់ខ្សោយ។

២. បេសកកម្មនៃទេវតាត្រូវបានប្រទានដល់យើង

ហើយយើងប្រកាសថានេះគឺជាអំណោយទាន

ត្រូវធ្វើអ្វីៗគ្រប់យ៉ាងដែលទន់ភ្លន់ហើយគិតគូរ

ចូរសប្បាយនឹងជួយដល់មនុស្សដទៃទៀត។

៣. គោលបំណងយើងធំធេងបេសកកម្មយើងល្វឹងល្វើយ

បើសិនយើងបំពេញកិច្ចការអស់ទាំងកាយចិត្ត

ឱ!គ្មានអ្វីប្រសើរជាងព្រះវិញ្ញាណបង្រៀនឡើយ

អាចប្រទានប្រាជ្ញាឱ្យយើងទទួលជោគជ័យ៕

និពន្ធទំនុកច្រៀ​ង ៖ អេមីលី អេច វូឌមេនស៊ី ឆ្នាំ ១៨៣៦–១៩០៦

និពន្ធបទភ្លេ​ង ៖ ជេនីស ខាប ភែរី ក. ឆ្នាំ ១៩៣៨ ។ © ១៩៨៥ IRI

កាឡាទី 6:2, 9–10

គោលលិទ្ធិនិងសេចក្តីសញ្ញា 11:12–14