175 ជួយខ្ញុំបង្រៀនដោយការបំផុស ដោយក្លៀវក្លា ១. ជួយខ្ញុំបង្រៀនដោយការបំផុស សូមប្រទានពរខ្ញុំបួងសួង សូមជួយឲ្យខ្ញុំលើកស្ទួយព្រលឹង ឲ្យបានខ្ពង់ខ្ពស់និងថ្លៃថ្នូរ។ ២. ជួយខ្ញុំជួយមិត្តនៅទីងងឹត ជួយខ្ញុំនាំគាត់ឆ្លងយប់យន់ ជួយខ្ញុំបង្ហាញផ្លូវរុងរឿងទ្រង់ ដោយព្រះវិញ្ញាណបរិសុទ្ធ។ ៣. សូមឲ្យគំនិតខ្ញុំចេះយល់យោគ ឲ្យសំឡេងខ្ញុំបានឮដល់ ប៉ះដៃខ្ញុំថ្មមៗជាមិត្តភាព បេះដូងខ្ញុំមានស្នេហ៍ទេវភាព។ ៤. ជួយខ្ញុំរកចៀមទ្រង់ដែលវង្វេង ជួយខ្ញុំនាំគាត់រកទ្រង់វិញ បង្រៀនខ្ញុំធ្វើជាអ្នកគង្វាល បិតាជួយខ្ញុំឲ្យចេះឃ្វាល៕ និពន្ធទំនុកច្រៀង និង និពន្ធបទភ្លេង ៖ ឡូរីន អែហ្វ. វិលរ៉ាយធ៍ ឆ្នាំ ១៩០៩–១៩៨៧។ © ១៩៥៨, ១៩៨៥ ឡូរីន អែហ្វវិលរ៉ាយធ៍ ឆ្នាំ។ ទំនុកតម្កើងនេះអាចថតចម្លងយកមកប្រើប្រាស់ម្តងម្កាល សម្រាប់ការប្រើប្រាស់នៅក្នុងសាសនាចក្រ និងនៅតាមគេហដ្ឋាន ដែលពុំមែនជាការធ្វើអាជីវកម្មនោះទេ។ គោលលិទ្ធិនិងសេចក្តីសញ្ញា 43:15–16 យ៉ូហាន 21:15–17