ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការ​ស្ដាប់ឮ​ព្រះសូរ​សៀង​របស់​ព្រះអម្ចាស់​នាថ្ងៃ​ចុង​ក្រោយ


« មេរៀន​ទី ២១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការ​ស្ដាប់ឮ​ព្រះសូរ​សៀង​របស់​ព្រះអម្ចាស់​នាថ្ងៃ​ចុង​ក្រោយ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ២១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

រូបភាព
យុវមជ្ឈិមវ័យ​ដ៏​រីករាយ

មេរៀន​ទី ២១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការ​ស្ដាប់ឮ​ព្រះសូរ​សៀង​របស់​ព្រះអម្ចាស់​នាថ្ងៃ​ចុង​ក្រោយ

មនុស្ស​ជា​ច្រើន​បាន​ងឿង​ឆ្ងល់​ថា តើ​ព្រះ​នៅ​តែ​បន្ត មាន​ព្រះបន្ទូល​មក​យើង​ដែរ​ឬ​ទេ ? ពេលខ្លះ​អ្នកអាច​នឹង​ងឿង​ឆ្ងល់​ថាតើ​ទ្រង់នឹង​មាន​ព្រះ​បន្ទូល​មក​កាន់​អ្នក​ដែរ​ឬទេ ។ ដោយមាន​ចំណេះ​ដឹង​របស់​យើង​អំពី​ការ​ស្ដារ​ឡើង​វិញ នោះ​យើង​អាច​បន្លឺ​សម្លេង​ស្រែក​ថា « មែនហើយ ! » ព្រះអម្ចាស់​នៅ​តែ​បន្ត​ដឹកនាំយើង កាល​ណា​យើង​រៀនស្តាប់​ទ្រង់ ។ នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូមរកមើល របៀប​ដែល យ៉ូសែប ស៊្មីធ និង​អ្នក​ដទៃ​ទៀត​ក្នុង​ជំនាន់​របស់​យើង​បាន​រៀន​ស្គាល់​ព្រះសូរសៀង​របស់​ព្រះអង្គ​សង្គ្រោះ ។ សូមចំណាយ​ពេលខ្លះៗ ដើម្បី​ពង្រីក​សមត្ថភាព​របស់អ្នក​ក្នុង​ការ​ស្តាប់​ទ្រង់​នៅក្នុង​ជីវិត​របស់​អ្នក​ផ្ទាល់ ។

ផ្នែក​ទី ១

តើ​ទីបន្ទាល់​របស់​ព្យាការី យ៉ូសែប ស៊្មីធ បាន​ជួយ​ខ្ញុំ​ឲ្យ​ស្តាប់​ឮ​និង​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​បាន​ច្បាស់​ជាងមុន​ដោយ​របៀបណា ?

ក្នុងវ័យ​របស់លោក​យ៉ូសែប ស្ម៊ីធ មាន​ការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​សុខុមាលភាព​នៃព្រលឹង​របស់​លោក និង​អំពី​ព្រះវិហារ​មួយណា​ដែល​លោក​គួរចូលរួម ។ មាន​« ការរំជួល និងការឈ្លោះ​ប្រកែក​គ្នា​ជា​ខ្លាំង​ក្នុង​ចំណោម​បក្សពួក​ផ្សេងៗ » នៅក្នុង​សហគមន៍​របស់​លោក​ធ្វើ​ឲ្យ​លោក​មិនប្រាកដថា​« នរណា​មួយ​ត្រូវ ហើយ​នរណា​មួយ​ខុស​នោះ​ឡើយ » ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨–១០ ) ។

ដោយ​បាន​បំផុស​គំនិត​ពីដំបូន្មាន​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីបថា​« សូម​ដល់ព្រះ » ( យ៉ាកុប ១:៥ ) យ៉ូសែប​បាន​ចូល​ទៅក្នុង​ព្រៃ​ដើម្បី​អធិស្ឋាន ។ ជាចម្លើយ លោក​បាន​ទទួល​ការនិមិត្ត​ដ៏រុងរឿង​មួយ ។ យ៉ូបសែប បាន​មានប្រសាសន៍ថា « ខ្ញុំ​បានឃើញ​បង្គោល​ពន្លឺ​មួយ​នៅចំ​លើ​ក្បាល​ខ្ញុំ មាន​រស្មី​ចែងចាំង​លើស​ជាង​សុរិយា​ទៅ​ទៀត ដែល​ចុះ​សន្សឹមៗ​មក​ចំលើ​រូបខ្ញុំ ។​… ខ្ញុំ​បាន​ឃើញ​តួ​អង្គ​ពីរ ដែល​មាន​រស្មី និង​សិរី​រុងរឿង ដែល​ពុំ​អាច​ពិពណ៌នា​បានឡើយ ឈរនៅ​លើ​អាកាស​ពីលើរូបខ្ញុំ ។ តួអង្គ​មួយ​មាន​ព្រះបន្ទូល​មក​ខ្ញុំ ដោយ​ហៅ​ខ្ញុំ​តាម​ឈ្មោះ ហើយ​ចង្អុល​ទៅ​តួអង្គ​មួយ​ទៀត ដោយ​មាន​ព្រះបន្ទូល​ថា—នេះ​ជា​ព្រះរាជ​បុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ។ ចូរ​ស្តាប់​តាម​ទ្រង់​ចុះ ! » ( យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:១៦–១៧ ) ។

រូបភាព
ការនិមិត្ត​ដំបូង ដោយ វ៉លធើរ រ៉េន

បន្ថែម​ពី​លើការនិមិត្ត​ដំបូង​យ៉ូសែប ស្ម៊ីធ​បាន​ឃើញ​ព្រះ​វរបិតាសួគ៌ ឬ​ព្រះ​អង្គសង្គ្រោះ យ៉ាង​តិចណាស់​ប្រាំបី​លើក​ទៀត ( សូមមើល សារ៉ា ចេន វ៉េវវើរ « President Nelson at Mission Leadership Seminar: How to Receive Divine Tutoring like the Prophet Joseph Smith » Church News ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២០ នៅលើ​គេហទំព័រ thechurchnews.com ) ។ ឱកាស​មួយ​ក្នុង​ចំណោម​ឱកាស​ទាំងនេះ​គឺនៅ​ពេល​ដែល​យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន កំពុង​ធ្វើកិច្ចការ​ការ​បកប្រែ​ព្រះគម្ពីរ​ប៊ីប​ដ៏​បំផុសគំនិត ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៦ ) ។ ម្តង​ទៀត​នៅ​ពេល​ព្រះអង្គ​សង្គ្រោះ​បាន​យាង​មក ហើយ​ទ្រង់​បាន​មាន​ព្រះបន្ទូល​ជាមួយ​យ៉ូសែប និង អូលីវើរ ខៅឌើរី នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០ ) ។

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូមអាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៦:២២–២៤ និង ១១០:២–៤ សូម​រកមើល​អ្វី​ដែល​អ្នក​អាច​រៀន​អំពី​ព្រះអង្គ​សង្គ្រោះ ។

រូបភាព
ព្រះគ្រីស្ទ​បង្ហាញ​ព្រះកាយ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ដោយ វ៉លធើរ រ៉េន

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​មានប្រសាសន៍​អំពីសាក្សី​របស់ យ៉ូសែប ស្ម៊ីធ ចំពោះ​ព្រះអង្គ​សង្គ្រោះ ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

លោក​គឺ​ជា​អ្នក​បម្រើ​នាថ្ងៃ​ចុងក្រោយ​របស់​ព្រះអម្ចាស់ ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​សាក្សី​ថ្មី​អំពី​ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។

ចំពោះ​លោកិយ​ដែល​ពេញ​ដោយ គ្រោះកាច​ដោយ​ការ​សង្ស័យ​លើ​ភាពពិត​នៃការរស់ឡើងវិញនោះ យ៉ូសែប ស្ម៊ីធ បាន​ថ្លែង​ទីបន្ទាល់​យ៉ាងច្បាស់​អំពី​ព្រះគ្រីស្ទ​ដែលមាន​ព្រះជន្ម​រស់​ឡើង​វិញ ។ … ព្យាការី យ៉ូសែប ស្ម៊ីធ គឺជា​សាក្សី​ដ៏​សំខាន់​ម្នាក់​អំពី​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ។ ( « What Hath God Wrought through His Servant Joseph! » Ensign ខែ មករា ឆ្នាំ ១៩៩៧ ទំព័រ ២ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​អ្នក​គិត​ថា​មូល​ហេតុ​អ្វី​ដែល​ធ្វើ​ឲ្យ យ៉ូសែប ស្ម៊ីធ ក្លាយជា « សាក្សី​ដ៏​ខ្ពង់ខ្ពស់​ម្នាក់​អំពី​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ? » ( ខ្ពង់ខ្ពស់ មាន​ន័យ​ថា​​ឧត្តម​ជាង​អ្នក​ដទៃ​ទាំង​អស់ ) ។ តើ​សាក្សី​របស់​យ៉ូសែប​អំពី​ព្រះអង្គ​សង្គ្រោះ​មាន​ឥទ្ធិពល​លើ​ទីបន្ទាល់​របស់​អ្នក​យ៉ាង​ដូចម្ដេច​ខ្លះ ? បើ​អ្នក​មាន​អារម្មណ៍​មិន​ច្បាស់​អំពី​ទីបន្ទាល់​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ តើ​ការ​សិក្សា​ដោយ​ការ​អធិស្ឋាន​អំពី​វិវរណៈ​របស់​យ៉ូសែប ស្ម៊ីធ អាច​ជួយ​ពង្រឹង​សេចក្ដីជំនឿ​របស់អ្នក​យ៉ាង​ដូចម្ដេច ? ( សូមមើល ឌី ថត គ្រីស្តូហ្វឺសិន « 3 Ways Joseph Smith Reveals Jesus Christ to Us » New Era ខែ មីនា ឆ្នាំ ២០២០ ២–៥ ) ។

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​បង្កើន​សមត្ថភាព​របស់​ខ្ញុំ​ដើម្បី​ស្តាប់​សំឡេង​របស់​ព្រះអម្ចាស់​ដោយ​របៀបណា ?

សូមចងចាំ​ព្រះបន្ទល​ដំបូង​របស់​ព្រះវរបិតាសួគ៌​ទៅកាន់​យ៉ូសែប ថា « នេះ​ជា​ព្រះរាជ​បុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ។ ចូរ​ស្តាប់​តាម​ទ្រង់​ចុះ ! » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧ ) ។ ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍​ថា « នៅ​ក្នុង​ពាក្យ​ទាំងពីរ​ម៉ាត់​នេះ— ‹ ស្ដាប់​ទ្រង់ › — ព្រះប្រទាន​លំនាំ​សម្រាប់​ជោគជ័យ សុភមង្គល និង​អំណរ​នៅក្នុង​ជីវិត​នេះ យើង​ត្រូវ » ( « Hear Him » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៩ ) ។

វាមិន​ងាយស្រួល​ជានិច្ច​ទេ​ក្នុង​ការស្គាល់​ព្រះ​បន្ទូល​របស់​ព្រះអម្ចាស់​នៅ ពេល​ទ្រង់​កំពុង​មាន​បន្ទូល​មកកាន់​យើង​នោះ ។ យ៉ូសែប ស៊្មីធ និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ពីជំនាន់​ដើម​ផ្សេងទៀត​ត្រូវ​រៀន​ពីរបៀប ស្គាល់​ព្រះសូរសៀង​របស់​ទ្រង់ ។ ប៉ុន្តែ​ដោយ​ក្ដី​ស្រឡាញ់ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពួកគេ—ហើយ​នឹង​បង្រៀន​យើង—នៅពេល​យើង​ស្វែងរក​ស្តាប់​ទ្រង់ ។

ខណៈ​ដែល​កំពុង​ចេញ​ដំណើរ ( ជួល​បន្ទប់ ) នៅ​ផ្ទះ​របស់ យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ លោក អូលីវើរ ខៅឌើរី បាន​រៀន​អំពី​កិច្ចការ​របស់​ព្យាការី ។ អូលីវើរ​បាន​អធិស្ឋាន​អំពី​បញ្ហា​នោះ ហើយ​ពោរពេញ​ដោយ​សន្តិភាព​អំពី​អ្វី​ដែល​លោក​បាន​ស្តាប់ឮ ។

រូបភាព
អូលីវើរ ខៅឌើរី កំពុង​ទទួល​វិវរណៈ

ទោះបី​លោក​បានជ្រើស​រើស​ធ្វើដំណើរ​៣០០ ម៉ាយល៍ ( ប្រហែល ៤៨០ គីឡូម៉ែត្រ ) ដើម្បី​ជួយ​ព្យាការី ក៏​អូលីវើរ មិន​បាន​ប្រាប់​នរណាម្នាក់​អំពី​បទពិសោធន៍​របស់​លោក​ខណៈ​ពេល​កំពុង​អធិស្ឋាន​នេះដែរ ។ បន្ទាប់​ពី​បាន​ចំណាយ​ពេល​ជា​ច្រើន​ថ្ងៃ​​ធ្វើ​ជា​ស្មៀន​របស់​យ៉ូសែប​ដើម្បី​បកប្រែ​ព្រះគម្ពីរ​មរមន អូលីវើរ​នៅ​តែ​មាន​សំណួរ ។ ដូចយើង​ទាំង​អស់​គ្នា ជាច្រើនដែរ លោក​ប្រហែល​ជា​ងឿង​ឆ្ងល់​ថាតើ​គំនិត និង​អារម្មណ៍​របស់​លោក​មកពីព្រះ ឬ​គ្រាន់តែជា​គំនិត​របស់​លោក​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ។ យ៉ូសែប​បាន​ទទួល​វិវរណៈ​មួយ​សម្រាប់​អូលីវើរ ដែល​បាន​បង្រៀន​លោក​នូវ​សេចក្តីពិត​ដ៏​ផ្អែមល្ហែម​អំពី​ការ​ស្តាប់ឮ​សំឡេង​របស់​ព្រះអម្ចាស់ ។

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:១៤–១៥​,២២–២៣ ហើយ​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​រៀន​ពី​បទពិសោធន៍​របស់​អូលីវើរ​អំពី​ការ​ស្តាប់​ព្រះអម្ចាស់ ។ អ្នកក៏អាច​មើល​វីដេអូ « Days of Harmony » ចាប់ពី​កូដ​នាទី​ ១៥:៣៥ នាទី ១៧:២០ ផងដែរ ។

ដូច​អូលីវើរ ដែរ​អ្នក​អាច​ក្លាយ​កាន់​តែ​យល់​ច្បាស់​អំពី​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​ក្នុង​ជីវិត​របស់​អ្នក ។ ប៉ុន្តែ​តើ​យើង​អាចទៅ​ស្ដាប់​ទ្រង់​នៅ​ទីណា ? ប្រធាន ណិលសុន បាន​ពិពណ៌នា​អំពី​ប្រភព​មួយ​ចំនួន​ដែល​យើង​អាច​ស្តាប់ឮ​ព្រះ​សូរសៀង​របស់​ព្រះអម្ចាស់ ។

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

យើង​អាច​ទៅ​រក​បទគម្ពីរ​ទាំងឡាយ ។ … នៅពេល​យើង​ទទួល​ទាន​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​ជា​ប្រចាំ​ថ្ងៃ ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​នឹង​ប្រាប់​យើង​អំពី​របៀប​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​លំបាក ដែល​យើង​ពុំ​ធ្លាប់គិត​ថា​យើង​នឹង​ជួប​នោះ​ទេ ។

យើង​ក៏​អាច ស្ដាប់​ទ្រង់នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។​… នៅទីនោះ យើង​រៀន​អំពី​របៀប​ដើម្បី​ញែក​វាំងនន ហើយ​ទំនាក់ទំនង​កាន់តែ​ច្បាស់​ជាមួយ​នឹង​ស្ថានសួគ៌ ។​…

យើង​ក៏ ស្ដាប់​ទ្រង់​កាន់​តែ​ច្បាស់​ផងដែរ នៅពេល​យើង​ដុសខាត់​សមត្ថភាព​របស់​យើង​ដើម្បី​ស្គាល់​ការខ្សឹបប្រាប់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។​…

…​យើង​ស្ដាប់​ទ្រង់​កាល​យើង​ផ្ទៀងស្ដាប់​ពាក្យ​សម្ដី របស់​ពួក​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ។ ពួក​សាវក​ដែល​បាន​តែងតាំងឡើង​ដោយ​ព្រះយេស៊ូវគ្រីស្ទ តែងតែ​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ។ ( «Hear Him » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៩–៩០ )

រូបភាព
ស្រ្តី​យុវមជ្ឈិមវ័យ​កំពុង​សញ្ជឹង​គិត

ទោះជា​យើង​អាច​អាន​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ និង​អាច​ស្តាប់​ព្យាការី​របស់ទ្រង់​ក៏ដោយ ក៏​ព្រះសូរសៀង​របស់​ទ្រង់​មិន​​ស្តាប់​យល់​ជានិច្ច​គ្រប់​ពេល​ដោយ​ការ ញ្ញាណដឹង​ខាង​សាច់ឈាម​នោះទេ ។ ព្រះអង្គ​សង្គ្រោះ​បាន​ប្រាប់​យ៉ូសែប និង​អូលីវើរ ថា « យើង​នឹង​ប្រាប់​អ្នក​នៅក្នុង​គំនិត​របស់​អ្នក និង​នៅក្នុង​ចិត្ត​របស់​អ្នក​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។​… …​មើល​ចុះ នេះ​ជាវិញ្ញាណ​នៃ​វិវរណៈ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨:២–៣ ) ។ ព្រះវិញ្ញាណ​គឺ​ជា​គន្លឹះ​ក្នុង​ការ​នាំយក​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​ទៅកាន់​គំនិត និង​ដួងចិត្ត​របស់​យើង ។ សូម​គិត​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​យាងអញ្ជើញ​ព្រះអម្ចាស់​ឲ្យ​មាន​ព្រះបន្ទូល​មក​កាន់​អ្នក និង​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ស្ដាប់​ឮ​ព្រះ​សូរ​សៀង​របស់​ទ្រង់ ។

ស៊ីស្ទើរ មីឆែល ឌី ក្រេហ្គ ជាទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈ​ប្រធាន​យុវនារី​ទូទៅ បាន​ផ្តល់​ជា​យោបល់​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក​ឲ្យ​បង្កើន​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​ស្តាប់​ព្រះអម្ចាស់ ៖

រូបភាព
ស៊ីស្ទើរ មីឆែល ឌី ក្រេហ្គ
  1. មាន​បំណង​ក្នុង​ការបង្កើត​ពេលវេលា និង​ទុកចន្លោះ ដើម្បី​ស្ដាប់​ឮ​ព្រះ​សូរ​សៀង​របស់​ព្រះ

    ពេល​បងប្អូន​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​បងប្អូន​ដាក់​កាលវិភាគ​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ខិត​កាន់តែ​ជិត​ព្រះ​សូរសៀង​របស់​ព្រះ ជា​ពិសេស​នៅក្នុង​ព្រះគម្ពីរ​មរមន នោះ​យូរៗ​ទៅ ព្រះ​សូរសៀង​របស់​ទ្រង់​នឹង​ឮ​កាន់តែ​ច្បាស់ និង​កាន់តែ​ងាយ​ស្គាល់​ចំពោះ​បងប្អូន ។​…

    សាតាំង​ចង់​បំបែក​យើង​ពី​ព្រះសូរសៀង​របស់​ព្រះ ដោយ​រារាំង​យើង​មិន​ឲ្យ​ទៅ​កន្លែង​ស្ងប់ស្ងាត់​ទាំងនោះ ។​…

  2. ប្រព្រឹត្ត​ដោយ​មិន​បង្អង់

    ពេល​បងប្អូន​ទទួល​ការបំផុស ហើយ​ប្រព្រឹត្ត​ដោយ​មាន​គោលបំណង នោះ​ព្រះអម្ចាស់​អាច​ប្រើប្រាស់​បងប្អូន ។ ពេល​បងប្អូន​អនុវត្ត​កាន់តែ​ច្រើន នោះ​បងប្អូន​កាន់តែ​ស្គាល់​ព្រះសូរសៀង​នៃ​ព្រះវិញ្ញាណ ។​…

  3. ធ្វើ​ការងារ​របស់បងប្អូន​ពី​ព្រះ​អម្ចាស់

    ការអធិស្ឋាន​ដែល​ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ឆ្លើយ​តប គឺ​ជា​ការអង្វរ​ដើម្បី​ត្រូវបាន​ដឹកនាំ​ទៅកាន់​នរណា​ម្នាក់​ដែល​ត្រូវការ​ជំនួយ​របស់​យើង ។​…

  4. ជឿ ហើយ​ទុកចិត្ត

    … ក្នុង​នាម​ជា​សិស្ស​ដ៏​ស្មោះត្រង់​របស់​ទ្រង់ បងប្អូន​អាច​ទទួល​ការបំផុស និង​វិវរណៈ​ផ្ទាល់​ខ្លួន​ខ្ជាប់ខ្ជួន​នឹង​បទបញ្ញត្តិ​របស់​ទ្រង់​ដែល​មាន​ជាពិសេស​សម្រាប់​បងប្អូន ។ ( « Spiritual Capacity » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១៩, ២០, ២១ )

រូបភាព
យុវមជ្ឈិមវ័យ​កំពុង​សរសេរ​សៀវភៅ​កំណត់​ហេតុ
រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

កាល​អ្នក​សញ្ជឹង​គិត​ពី​ដំបូន្មាន​មកពី​ប្រធាន ណិលសុន និង ស៊ីស្ទើរ ក្រេហ្គ សូម​គិត​អំពី​របៀប​ដែល​ជាញឹក​ញាប់​ព្រះអម្ចាស់​បានមាន​ព្រះ​បន្ទូល​មក​កាន់​អ្នក ។ សូម​កត់ត្រា​បទពិសោធន៍​មួយ​ដែល​អ្នក​បាន​ឮ​ព្រះ​សូរសៀង​របស់​របស់​ព្រះអម្ចាស់ ។ អ្នក​ក៏​អាច​ស្តាប់​នៅ​ក្នុង some examples of how Church leaders « Hear Him! » ( នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ផងដែរ ) ។