សន្និសីទទូទៅ
យើង​និយាយ​អំពី​ព្រះគ្រីស្ទ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០


យើង​និយាយ​អំពី​ព្រះគ្រីស្ទ

កាល​ដែល​លោកិយ​មិនសូវ​និយាយ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ ចូរ​យើង​និយាយ​ពី​ទ្រង់​ឲ្យ​បាន​កាន់​តែ​ច្រើន​ឡើង ។

ខ្ញុំ​សូម​សម្ដែង​សេចក្ដី​ស្រឡាញ់​ចំពោះ​បងប្អូន​មិត្ត​ជា​ទីស្រឡាញ់​និង​អ្នក​ជឿ​ទាំងឡាយ ។​ ខ្ញុំ​កោត​សរសើរ​ចំពោះ​សេចក្តីជំនឿ​ និង​ភាពក្លាហាន​របស់​បងប្អូន​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ ដោយសារ​ជំងឺ​រាតត្បាត​នៅ​ទូទាំង​ពិភពលោក​​បាន​រំខាន​ដល់​ជីវិត​របស់​យើង ​និង​បាន​ឆក់​យក​សមាជិក​គ្រួសារ​ និង​មិត្តភក្តិ​ជា​ទី​ស្រឡាញ់​របស់​យើង ។

អំឡុងពេល​នៃ​ភាពមិនប្រាកដប្រជា​នេះ ខ្ញុំ​មាន​អារម្មណ៍​ដឹងគុណ​ខុស​ពី​ធម្មតា​ចំពោះ​ចំណេះដឹង​ដ៏​ច្បាស់លាស់​របស់​ខ្ញុំ​ថា ​ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ។ តើ​បងប្អូន​បាន​មាន​អារម្មណ៍​បែប​នេះ​ដែរ​ឬ​ទេ ? មាន​ការលំបាក​ដែល​ដាក់​បន្ទុក​លើ​យើង​ម្នាក់ៗ ប៉ុន្តែ​នៅ​ពី​មុខ​យើង​គឺ​ជា​ទ្រង់​ដែល​បាន​ប្រកាស​ដោយ​រាបសារ​ថា ​« ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តីពិត ហើយ​ជា​ជីវិត » ។​ ខណៈ​ពេល​ដែល​យើង​ស៊ូទ្រាំ​នឹង​ការរក្សា​កម្លាត​ខាង​រាងកាយ​របស់​យើង​ពី​អ្នកដទៃ នោះ​យើង​មិន​ត្រូវ​រក្សា​កម្លាត​ខាង​វិញ្ញាណ​របស់​យើង​ពី​ទ្រង់​ឡើយ​ដែល​ទ្រង់​ហៅ​យើង​ដោយក្ដីស្រឡាញ់​ថា​ « ចូរ​មក​ឯ​ខ្ញុំ » ។

ព្រះយេស៊ូវ​គ្រីស្ទ​បំភ្លឺ​ផ្លូវ​យើង ដូចជា​ផ្កាយ​នាំផ្លូវ​នៅលើ​មេឃ​ដ៏​ច្បាស់ ។ ទ្រង់​យាងមក​ផែនដី​ក្នុង​ក្រោល​មួយ​ដ៏​រាបទាប ។ ទ្រង់​បាន​រស់​នៅ​ក្នុង​ព្រះជន្ម​ដ៏​ឥតខ្ចោះ ។ ទ្រង់​បាន​ព្យាបាល​អ្នកឈឺឲ្យជា ហើយ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ។ ទ្រង់​គឺ​ជា​មិត្តភក្តិ​ដល់​អ្នក​ដែល​គេ​បំភ្លេចចោល ។ ទ្រង់​បាន​បង្រៀន​យើង​ឲ្យ​ធ្វើ​អំពើល្អ គោរពប្រតិបត្តិ និង​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ។ ទ្រង់​ត្រូវ​ឆ្កាង​លើ​ឈើឆ្កាង​តែ​មាន​ព្រះជន្មរស់​ឡើង​វិញ​យ៉ាង​អស្ចារ្យ​នៅបីថ្ងៃ​ក្រោយ​នោះ ដែល​អនុញ្ញាត​ឲ្យ​យើង​ និង​អស់​អ្នក​ដែល​យើង​ស្រឡាញ់​បាន​រស់ នៅ​ហួស​ពី​ជីវិត​អមតៈ​នេះ​ ។ តាម​សេចក្ដី​មេត្តាករុណា​ និង​ព្រះគុណ​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន​របស់​ទ្រង់ នោះទ្រង់​បាន​ទទួល​ដាក់មក​​លើអង្គទ្រង់​នូវ​អំពើបាប​ និង​ការរងទុក្ខ​របស់​យើង ដោយ​នាំ​មក​នូវ​ការអភ័យទោស​ នៅ​ពេល​យើង​ប្រែចិត្ត ​ហើយ​មាន​សន្តិភាព​នៅ​ក្នុង​ព្យុះជីវិត ។ យើង​ស្រឡាញ់​ទ្រង់ ។ យើង​ថ្វាយ​បង្គំ​ទ្រង់ ។ យើង​ធ្វើ​តាម​ទ្រង់ ។ ទ្រង់​គឺ​ជា​យុថ្កា​នៃ​ព្រលឹង​របស់​យើង ។

គួរ​ឲ្យ​ចាប់​អារម្មណ៍ ខណៈ​ពេល​ដែល​ជំនឿ​ខាង​វិញ្ញាណ​នេះ​កំពុង​តែ​កើន​ឡើង​នៅ​ក្នុង​ខ្លួន​យើង នោះ​មាន​មនុស្ស​មួយ​ចំនួន​នៅ​លើ​ផែនដី​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ​តិចតួច ហើយ​នៅ​ផ្នែក​ខ្លះទៀត​នៃ​ពិភពលោក​ដែល​ព្រះនាម​របស់​ទ្រង់​ត្រូវ​បាន​ប្រកាស​រាប់​សតវត្ស​មក​ហើយ តែ​បែរ​ជា​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​កំពុង​តែ​ថយ​ចុះ​ទៅវិញ ។ ពួក​បរិសុទ្ធ​ដ៏​អង់អាច​នៅ​ទ្វីបអ៊ឺរ៉ុប​បាន​ឃើញ​ជំនឿ​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​អស់​ជា​ច្រើន​ទសវត្ស ។​ គួរ​ឲ្យ​ស្តាយ​​នៅ​សហរដ្ឋអាមេរិក​វិញ​ ជំនឿ​ក៏​កំពុង​ដើរ​ថយ​ក្រោយ​ផង​ដែរ ។ ការសិក្សា​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា​ក្នុង​រយៈ​ពេល ១០ ឆ្នាំ​ចុង​ក្រោយ​នេះ​ មនុស្ស ៣០ លាន​នាក់​នៅ​សហរដ្ឋអាមេរិក​បាន​ដើរចេញ​ពី​ការជឿ​លើ​ភាពជា​ព្រះ​របស់​​ព្រះយេស៊ូវគ្រីស្ទ ។ ក្រឡេក​មើល​នៅ​ទូទាំង​ពិភពលោក​ ការសិក្សា​មួយ​ទៀត​បាន​ព្យាករណ៍​ថា​ក្នុង​ប៉ុន្មាន​ទស្សវត្ស​ខាង​មុខ​នឹង​មាន​មនុស្ស​ជា​ច្រើន​ដើរចេញ​ពី​គ្រីស្ទសាសនា​​ដូចជាអ្នក​ចូល​គ្រីស្តសាសនា ។​

ពិត​ណាស់​យើង​គោរព​សិទ្ធិ​របស់​មនុស្ស​ម្នាក់ៗ​ក្នុង​ការជ្រើសរើស ​ប៉ុន្តែ​ព្រះវរបិតាសួគ៌​យើង​បាន​ប្រកាស​ថា « នេះ​ជា​ព្រះ​រាជបុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ចូរ​ស្ដាប់​តាម​ទ្រង់​ចុះ » ។ ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ថា​ថ្ងៃនោះ​នឹង​មក​ដល់ នៅពេល​គ្រប់ជង្គង់​នឹង​លុត​ចុះ​ហើយ​គ្រប់​អណ្ដាត​នឹង​ទួល​ថ្លែង​ប្រាប់​ថា ទ្រង់​គឺ​ជា​ព្រះគ្រីស្ទ ។ 7

តើ​យើង​ត្រូវ​ឆ្លើយតប​ចំពោះ​ពិភពលោក​ដែល​កំពុង​ផ្លាស់ប្តូរ​របស់​យើង​នេះ​យ៉ាង​ដូម្តេច ? ខណៈ​មនុស្ស​ខ្លះ​កំពុង​ទុកចោល​សេចក្តីជំនឿ​របស់​ខ្លួន មនុស្ស​ខ្លះ​ទៀត​កំពុង​ស្វែងរក​សេចក្តីពិត ។ យើង​បាន​លើក​ដាក់មក​លើ​ខ្លួ​ន​យើង​នូវ​ព្រះនាម​នៃ​ព្រះអង្គសង្គ្រោះ ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ទៀត ?

ការ​រៀបចំ​របស់​ប្រធាន រ័សុល អិម ណិលសុន

ចម្លើយ​របស់​យើង​ផ្នែកខ្លះ​អាច​កើត​ឡើង​នៅ​ពេល​យើង​ចងចាំ​របៀប​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​ដល់​ប្រធាន​រ័សុល​អិម​ណិលសុន​នៅ​ប៉ុន្មាន​ខែ​មុន​ពេល​ការហៅ​របស់​លោក​ធ្វើជា​ប្រធាន​សាសនាចក្រ​នេះ ។ នៅ​ក្នុង​ការថ្លែងសុន្ទរកថា​​​រយៈពេល​មួយ​ឆ្នាំពី​មុន​ការហៅ​របស់​លោក ប្រធាន​ណិលសុន​ បាន​អញ្ជើញ​យើង​ឲ្យ​សិក្សា​កាន់​តែ​ស៊ីជម្រៅ​នូវ​ឯកសារ​យោង​ចំនួន ២២០០​ ឯកសារ​អំពី​​ព្រះនាម​ព្រះយេស៊ូគ្រីស្ទ ដែល​បាន​រាយ​នាម​នៅ​ក្នុង ​Topical Guide ។​

រូបភាព
ប្រធាន ណិលសុន កំពុង​សិក្សា​ព្រះគម្ពីរ

បី​ខែ​ក្រោយ​មក​នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ​មេសា លោក​បាន​មាន​ប្រសាសន៍​ពី​របៀប​ដែលលោក​សូម្បី​តែធ្វើ​ជា​សិស្ស​ដ៏​ស្មោះត្រង់​អស់​ជា​ច្រើន​ទសវត្សរ៍​ហើយ​ក៏ដោយ ក៏​ការសិក្សា​ដ៏​ស៊ីជម្រៅ​អំពី​ព្រះយេស៊ូវគ្រីស្ទ​បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​លោក ។ ស៊ិស្ទើរ វីនឌី ណិលសុន បាន​សួរ​លោក​អំពីឥទ្ធិពល​នៃ​ការសិក្សា ។ លោក​បាន​ឆ្លើយ​ថា « បង​ជា​បុរស​ម្នាក់​ផ្សេង​ទៀត !» ជា​បុរស​ផ្សេង ? នៅ​អាយុ ៩៣ ​ឆ្នាំ ​ជា​មនុស្ស​ផ្សេងឬ ? ប្រធាន ណិលសុន បាន​ពន្យល់​ថា ៖

« ពេល​យើង​ចំណាយ​ពេលរៀន​អំពី​ព្រះអង្គសង្គ្រោះ​ និង​ការពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ នោះ​យើង​នឹង​ចូល​ទៅ​រក … [ ទ្រង់ ] ។ …

« … ការ​ផ្ដោត​របស់​យើង ​[ ប្រែជា ] ផ្អែក​យ៉ាងរឹងមាំ​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់ ។

ព្រះអង្គសង្គ្រោះ​មាន​បន្ទូល​ថា « ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត » ។ ១០

នៅ​ក្នុង​ពិភព​​លោក​ដែល​មាន​​ការងារ ការព្រួយបារម្ភ ​និង​ការខិតខំ​ដើម្បី​មានភាព​ស័ក្ដិសម ​យើង​រក្សា​ចិត្ត អារម្មណ៍​ និង​គំនិត​របស់​យើង​ទៅលើ​ទ្រង់​ដែល​ជា​ក្តីសង្ឃឹម ​និង​ជា​សេចក្តីសង្គ្រោះ​របស់​យើង ។

បើ​ការសិក្សា​សារ​ជា​ថ្មី​អំពី​ព្រះអង្គសង្គ្រោះ​បាន​ជួយ​រៀបចំ​ប្រធាន​ណិលសុន តើ​វា​មិន​អាច​ជួយ​រៀបចំ​យើង​ដែរ​ទេ​ឬ​អី ?

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

ក្នុង​ការសង្កត់ធ្ងន់​ទៅលើ​ឈ្មោះ​សាសនាចក្រ នោះ​ប្រធាន​ណិលសុន​បាន​បង្រៀន​ថា​ « ប្រសិន​បើ​យើង … ចង់​ទទួល​បាន​ព្រះចេស្ដានៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ—ដើម្បី​សម្អាត ហើយ​ព្យាបាល​យើង ដើម្បី​ពង្រឹង ហើយ​តម្កើង​យើង ហើយ​នៅ​ទីបំផុត​តម្កើង​យើង​ឡើង—នោះ​យើង​ត្រូវ​តែ​ទទួល​ស្គាល់​ទ្រង់​ឲ្យ​បាន​ច្បាស់​ថា ទ្រង់​ជា​ប្រភព​នៃ​ព្រះចេស្ដានោះ» ។ ១១ ប្រធាន ណិលសុន​បាន​បង្រៀន​យើង​ថា​ការប្រើ​ឈ្មោះ​ត្រឹមត្រូវ​របស់​សាសនាចក្រ​ ​ដែល​មើល​ទៅ​ដូច​ជា​រឿង​តូចតាចនោះ ​វា​មិន​តូចតាច​ទេ ​ហើយ​វា​នឹង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​នៅ​ពេល​អនាគត​បាន ។

ការសន្យា​មួយ​សម្រាប់​ការ​រៀបចំ​របស់​បងប្អូន

ខ្ញុំ​សន្យា​នឹង​បងប្អូន​ថា​នៅ​ពេល​បងប្អូន​រៀបចំ​ខ្លួន​ដូច​ជា​ប្រធាន​ណិលសុន​បាន​ធ្វើ ​នោះ​បងប្អូន​ក៏​នឹង​មាន​ភាព​ខុស​គ្នាដែរ ដោយគិត​ច្រើន​អំពី​ព្រះអង្គសង្គ្រោះ​ និយាយ​អំពី​ទ្រង់​កាន់​តែ​ញឹកញាប់ ហើយ​ការស្ទាក់ស្ទើរ​ពុំសូវ​មានទៀតទេ ។ កាលណា​បងប្អូន​ស្គាល់​ និង​ស្រឡាញ់​ទ្រង់​កាន់​តែ​ខ្លាំង នោះ​ពាក្យ​សម្ដី​របស់​បងប្អូន​នឹង​ហូរ​មក​យ៉ាង​ងាយស្រួល​ដូច​ដែល​បងប្អូន​និយាយ​ពី​កូន​ម្នាក់ ឬ​ពី​មិត្ត​ជា​ទី​ស្រឡាញ់​ម្នាក់​របស់​បងប្អូន ។ អស់​អ្នក​ដែល​ស្ដាប់​បងប្អូន នឹង​ទទួល​ការ​រៀន​សូត្រច្រើន​ពី​បងប្អូន ដោយ​មិន​តស៊ូមតិ ឬ​ដើរចេញ​ពី​បងប្អូន​ឡើយ ។

បងប្អូន​ និង​ខ្ញុំ​ថ្លែង​អំពី​ព្រះយេស៊ូវគ្រីស្ទ​ ប៉ុន្តែ​យើង​ប្រហែល​អាច​ធ្វើ​បាន​ប្រសើរ​ជាង​នេះ​ ។ បើលោកិយ​និយាយ​អំពី​ទ្រង់​បន្តិចបន្តួច តើ​នរណា​នឹង​និយាយ​អំពី​ទ្រង់​ច្រើន ? គឺ​យើង​ទាំងអស់​គ្នា​ហ្នឹងហើយ មួយ​គ្រីស្ទបរិស័ទ​ដ៏​ស្មោះត្រង់​ផ្សេង​ទៀត !

ការ​និយាយ​អំពី​ព្រះគ្រីស្ទ​នៅ​ក្នុង​គេហដ្ឋាន​របស់​យើង

តើ​មាន​រូបភាព​របស់​ព្រះអង្គសង្គ្រោះ​ក្នុង​ផ្ទះ​យើង​ដែរ​ឬទេ ? តើ​យើង​ឧស្សាហ៍​និយាយ​ជា​មួយ​កូនៗ​អំពី​រឿង​ប្រៀប​ប្រដូច​របស់​ព្រះយេស៊ូវ​ដែរ​ឬ​ទេ ? « រឿងរ៉ាវ​របស់​ព្រះយេស៊ូវ​ [ គឺ ] ​ដូច​ជា​ខ្យល់​បក់ទៅ​លើ​ជំនឿ​នៃ​ដួង​ចិត្ត​កូនៗ​របស់​យើង » ។​ ១២ នៅ​ពេល​កូនៗ​របស់​បងប្អូន​សួរ​បងប្អូន ​សូម​គិត​ដោយស្មារតី​​​បង្រៀន​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន ។ ឧទាហរណ៍​ប្រសិន​បើ​កូន​របស់​បងប្អូន​សួរ​ថា « ប៉ា​ ហេតុអ្វី​បាន​ជា​យើង​ត្រូវ​អធិស្ឋាន? » បងប្អូន​អាច​ឆ្លើយតប​ថា « នេះ​ជា​សំណួរ​ល្អ​ណាស់ ។ តើ​កូន​ចាំ​ពី​ពេល​ដែល​ព្រះយេស៊ូវ​បាន​អធិស្ឋាន​ឬ​ទេ ? តោះ​យើង​និយាយ​ពី​មូលហេតុ​ និង​របៀប​ដែល​ទ្រង់​អធិស្ឋាន​ » ។

« យើង​និយាយ​អំពី​ព្រះគ្រីស្ទ យើង​អររីករាយ​ក្នុង​ព្រះគ្រីស្ទ … ដែល​កូនចៅ​យើង​អាច​ដឹង​ថា តើ​ត្រូវ​ស្វែងរក​ប្រភព​ណា​មួយ ដើម្បី​ឲ្យ​បាន​ផ្ដាច់បាប​របស់​ពួកគេ » ។ ១៣

ការ​និយាយ​អំពី​ព្រះគ្រីស្ទ​​នៅក្នុង​សាសនាចក្រ

បទគម្ពីរ​ដដែល​នេះ​បន្ថែម​ថា​យើង « ផ្សាយ​អំពី​ព្រះគ្រីស្ទ » ​ ១៤ នៅ​ក្នុង​កម្មវិធី​ការថ្វាយបង្គំ​របស់​យើង ចូរ​យើង​ផ្តោត​ជានិច្ច​លើ​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ និង​អំណោយទាន​នៃ​ការពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ិត​ផ្ទាល់ខ្លួន​របស់​យើង ​ឬ​ចែក​រំលែក​គំនិត​ពី​អ្នក​ដទៃ​បាន​នោះទេ ។ ខណៈពេល​ដែល​ប្រធានបទ​របស់​យើងអាចជាអំពី​ក្រុមគ្រួសារ ឬ​ការបម្រើ ​ឬ​ព្រះវិហារបរិសុទ្ធ ឬ​បេសកកម្ម​នា​ពេល​ថ្មីៗ​នេះ ​នោះអ្វី​គ្រប់​យ៉ាង​នៅ​ក្នុង​ការថ្វាយបង្គំ​របស់​យើង​ គួរ​តែ​លើក​ឡើង​អំពី​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។

កាល​ពី​សាមសិប​ឆ្នាំ​មុន ប្រធាន​ដាល្លិន​អេកអូក ​បាន​មាន​ប្រសាសន៍​អំពី​សំបុត្រ​មួយ​ដែល​លោក​បាន​ទទួល​ « ពី​បុរស​ម្នាក់​ដែល​បាន​និយាយ​ថា​គាត់​បាន​ចូលរួម​ការប្រជុំ ​[ សាក្រាម៉ង់ ]​ ហើយ​ស្តាប់​ទីបន្ទាល់​ដប់ប្រាំពីរ​ទីបន្ទាល់​ដោយ​មិន​បាន​ឮ​ការលើកឡើង​ពី​ព្រះអង្គសង្រ្គោះ​ឡើយ » ។ ១៥ ប្រធាន​អូក​បាន​កត់​សម្គាល់​ថា « ការពិពណ៌នា​នោះ​ប្រហែល​ជា​និយាយ​បំផ្លើស​ហើយ [ ប៉ុន្តែ ] ខ្ញុំ​ដក​ស្រង់​វា​ឡើង​ ពី​ព្រោះ​វា​ផ្ដល់​នូវ​ការរំឭក​ដ៏​រស់រវើក​សម្រាប់​យើង​ទាំងអស់​គ្នា » ។​ ១៦ បន្ទាប់​មក​លោក​បាន​អញ្ជើញ​យើង​ឲ្យ​និយាយ​ពី​ព្រះយេស៊ូវគ្រីស្ទ​បន្ថែម​ទៀត​នៅក្នុង​ការនិយាយ​ និង​ការ​ពិភាក្សា​មភ​ក្នុង​ថ្នាក់​របស់​យើង ។ ខ្ញុំ​បាន​សង្កេត​ឃើញ​ថា យើង​កំពុង​ផ្តោត​អារម្មណ៍​កាន់​តែ​ខ្លាំង​ឡើងៗ​លើ​ព្រះគ្រីស្ទ​នៅ​ក្នុង​ការប្រជុំ​សាសនាចក្រ​របស់​យើង ។ ចូរ​បន្ត​ការខិតខំ​ដ៏​វិជ្ជមាន​ទាំង​នេះ ។

ការ​និយាយ​អំពី​ព្រះគ្រីស្ទ​ជាមួយ​អ្នក​ដទៃ

ជា​មួយ​អស់​អ្នក​ដែល​នៅ​ជុំវិញ​យើង សូម​ឲ្យ​យើង​កាន់តែ​បើកចំហ​កាន់​តែ​មាន​ឆន្ទៈ​ក្នុង​ការនិយាយ​អំពី​ព្រះគ្រីស្ទ ។ ប្រធាន​រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « ិស្ស​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​​ស្ម័គ្រចិត្ត​ក្រោក​ឈរ​ឡើង បញ្ចេញ​មតិ ហើយ​ខុស​ពី​មនុស្ស​ខាង​​លោកិយ » ។ ១៧

ពេល​ខ្លះ​យើង​គិត​ថា​ការសន្ទនា​ជា​មួយ​នរណា​ម្នាក់​ត្រូវការ​ឲ្យ​ពួកគេ​មក​ព្រះវិហារ ​ឬ​ជួប​ពួក​អ្នក​ផ្សព្វផ្សាយសាសនា ។ ទុក​ឲ្យ​ព្រះអម្ចាស់​ដឹកនាំ​ពួក​គេ​តាម​ដែល​ពួកគេ​មាន​ឆន្ទៈ​ ខណៈ​ពេល​ដែល​យើង​គិត​បន្ថែម​ទៀត​អំពី​ការទទួលខុសត្រូវ​របស់​យើង​ដើម្បី​ក្លាយ​ជា​សំឡេង​សម្រាប់​ទ្រង់ គិត​គូរ​ឲ្យ​បាន​វែង​ឆ្ងាយ​ និង​បើកចំហ​អំពី​ជំនឿ​របស់​យើង ។ អែលឌើរ​ឌៀថើរ អេហ្វ អុជដូហ្វ​បាន​បង្រៀន​យើង​ថា​នៅ​ពេល​នរណា​ម្នាក់​សួរ​យើង​អំពី​ថ្ងៃ​ចុង​សប្តាហ៍​របស់​យើង យើង​គួរ​តែ​មាន​ចិត្ត​ឆ្លើយតប​ដោយ​រីករាយ​ថា​យើង​ចូល​ចិត្ត​ឮកុមារ​ថ្នាក់បឋមសិក្សា​ច្រៀង​ថា​ « ខ្ញុំ​ព្យាយាម​ក្លាយ​ដូច​ព្រះយេស៊ូវ » ។​ ១៨ ចូរ​យើង​ធ្វើ​ជា​សាក្សី​ដោយ​ចិត្តស្មោះត្រង់​អំពី​ជំនឿ​របស់​យើងទៅ​លើ​ព្រះគ្រីស្ទ ។ ប្រសិន​បើ​នរណា​ម្នាក់​ចែកចាយ​ពី​បញ្ហា​នៅ​ក្នុង​ជីវិត​គាត់ ឬ​នាង នោះ​យើង​អាច​និយាយ​ថា​ « ចន ឬ ម៉ារី​ អ្នក​ដឹង​ថា​ខ្ញុំ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​បាន​គិត​អំពី​អ្វី​ដែល​ទ្រង់​បានមាន​បន្ទូល​ដែល​អាច​ជួយ​អ្នក​បាន ។

សូម​បើក​ចំហ​លើ​បណ្តាញ​សង្គម​ក្នុង​ការនិយាយ​អំពី​ការទុកចិត្ត​របស់​បងប្អុន​លើ​ព្រះគ្រីស្ទ ។ មនុស្ស​ភាគ​ច្រើន​នឹង​គោរព​ចំពោះ​ជំនឿ​បងប្អូន ប៉ុន្តែ​ប្រសិន​បើ​មាន​នរណា​ម្នាក់​មិន​ខ្វល់ខ្វាយ​នៅ​ពេល​បងប្អូន​និយាយ​អំពី​ព្រះអង្គសង្រ្គោះ សូម​មាន​សេចក្តីក្លាហាន​មកពី​ការសន្យា​របស់​ទ្រង់​ថា ៖ ​« អ្នក​រាល់​គ្នា​មាន​ពរ​ក្នុង​កាល​ដែល​គេ​ជេរ​បៀតបៀន​ពី​អ្នករាល់គ្នា … ដោយ​ព្រោះ​ខ្ញុំ ។ … ត្បិត​អ្នក​រាល់​គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ឯ​ស្ថាន​សួគ៌ » ។​ ១៩ យើង​យក​ចិត្តទុកដាក់​ចំពោះ​ការធ្វើ​ជា​អ្នក​ដើរ​តាម​ទ្រង់​ជា​ជាង​ការចូលចិត្ត​ដោយ​អ្នក​ដើរ​តាម​យើង​ផ្ទាល់ ។ សាវក​ពេត្រុស បាន​ផ្តល់​ដំបូន្មានថា ៖ « ចូរប្រុង​ប្រៀប​ជានិច្ច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា » ។ ២០ ចូរ​យើង​និយាយ​អំពី​ព្រះគ្រីស្ទ ។

ព្រះគម្ពីរ​មរមន គឺ​ជា​សាក្សី​ដ៏​មាន​ព្រះចេស្តា​មួយ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ស្ទើរ​តែ​គ្រប់​ទំព័រ​ទាំងអស់​ថ្លែង​ទីបន្ទាល់​ពី​ព្រះអង្គសង្គ្រោះ​ និង​បេសកកម្ម​ដ៏​ទេវភាព​របស់​ទ្រង់ ។ ២១ ការយល់ដឹង​មួយ​អំពី​ដង្វាយធួន ​និង​ព្រះគុណ​របស់​ទ្រង់​ គឺ​មាន​ពេញ​នៅ​ក្នុង​ទំព័រ​នៃ​គម្ពីរ​នេះ ។ ក្នុង​នាម​ជា​ដៃគូ​នឹង​គម្ពីរ​សញ្ញាថ្មី ព្រះគម្ពីរមរមន​ជួយ​យើងឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​មូលហេតុ​ដែល​ព្រះអង្គសង្គ្រោះ​បាន​យាង​មក​ជួយ​យើង ​និង​ពី​របៀប​ដែល​យើង​អាច​មក​រក​ទ្រង់​កាន់​តែ​ខ្លាំង​ឡើង ។

ជួន​កាល​បងប្អូន​គ្រិស្ដសាសនិក​ខ្លះ​ មិន​ច្បាស់​អំពី​ជំនឿ ​និង​បំណង​របស់​យើង ។ ចូរ​យើង​រីករាយ​ចែកចាយ​ជាមួយ​ពួកគេ​ដោយ​ស្មោះត្រង់​អំពី​ជំនឿ​​របស់​យើងទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​ និង​បទគម្ពីរ​សញ្ញាថ្មី​ដែល​យើង​ទាំងអស់​គ្នា​ស្រឡាញ់ ។ នៅ​ពេល​ខាង​មុខ ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​នឹង​ត្រូវការ​មិត្តភាព ​និង​ការគាំទ្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ។ ២២

រូបភាព
ពន្លឺនៃលោកិយ

កាល​ដែល​លោកិយ​មិនសូវ​និយាយ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ ចូរ​យើង​និយាយ​ពី​ទ្រង់​ឲ្យ​បាន​កាន់​តែ​ច្រើន​ឡើង ។ នៅ​ពេល​បុគ្គលិក​លក្ខណៈ​ពិត​របស់​យើង​ក្នុង​នាម​ជា​សិស្ស​​ទ្រង់ ត្រូវ​បាន​បង្ហាញ ​នោះមនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​យើង​នឹង​ត្រៀមខ្លួន​ស្តាប់ ។ នៅ​ពេល​យើង​ចែកចាយ​ពន្លឺ​ដែល​យើង​បាន​ទទួល​ពី​ទ្រង់ នោះ​ពន្លឺ​របស់ទ្រង់​និង​ព្រះចេស្តា​សង្រ្គោះ​ដ៏​លើស​លប់​របស់​ទ្រង់ ​នឹង​រះ​លើ​បងប្អូន​ដែល​ចង់​បើក​ដួងចិត្ត​របស់​ពួកគេ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា « ខ្ញុំ … មក​ [ ក្នុង ] លោកីយ៍​ជា​ពន្លឺភ្លឺ » ។ ២៣

បង្កើន​​​បំណងប្រាថ្នា​របស់​យើង​ឲ្យ​និយាយ​អំពី​ព្រះគ្រីស្ទ

គ្មាន​អ្វី​ដែលជម្រុញ​បំណងខ្ញុំ​ក្នុង​ការនិយាយ​អំពី​ព្រះគ្រីស្ទ​ច្រើន​ជាង​ការស្រមៃ​គិត​អំពី​យាង​ការត្រឡប់​របស់​ទ្រង់​នោះ​ឡើយ ។ ខណៈ​ដែល​យើង​មិន​ដឹង​ថា​ទ្រង់​នឹង​យាង​មក​នៅ​ពេល​ណា​ តែ​​ព្រឹត្តិការណ៍​នៃ​ការយាង​ត្រឡប់​របស់​ទ្រង់​នឹង​មាន​ភាពអស្ចារ្យ ! ទ្រង់​នឹង​យាង​មក​លើ​ពពក​នៅ​លើ​មេឃ​ដ៏មហស្ចារ្យ និង​សិរីរុងរឿង​ជា​មួយ​ពួកទេវតា​បរិសុទ្ធ​របស់​ទ្រង់​ទាំងអស់ ។ មិន​ត្រឹម​តែ​ទេវតា​ពីរបី​អង្គ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ទេវតា​បរិសុទ្ធ​របស់​ទ្រង់ ទាំងអស់ ។ គ្មាន​រូបចេរូប៊ីន ពណ៌​ក្រហម​ដែល​គូរ​ដោយ​វិចិត្រករ​រ៉ាជែល​ដែល​យើង​ទាំងអស់​គ្នា​បាន​ឃើញ​នៅ​លើ​កាត​នៃ​ក្តី​ស្រឡាញ់​របស់​យើង​នោះ​ទេ ។ ទាំងនេះ​គឺ​ជា​ពួកទេវតា​នៃ​សតវត្សរ៍​ ជា​ពួកទេវតា​ដែល​បាន​បញ្ជូន​ឲ្យ​មក​បិទ​មាត់​សិង្ហ​ទាំងអស់ ២៤ បើក​ទ្វារ​គុក​ ២៥ ដើម្បី​ប្រកាស​កំណើត​ដែល​រង់ចាំ​ជា​យូរមក​​ ២៦ ដើម្បី​លួងលោម​ទ្រង់​នៅ​សួនច្បារ​គែតសេម៉ានី​ ២៧ ដើម្បី​ធានា​ដល់​ពួក​សិស្ស​នៅ​ការយាងឡើង​របស់​ទ្រង់ ​ ២៨ និង​ដើម្បី​បើក​ការស្តារឡើងវិញ​នៃ​ដំណឹងល្អ ។ ២៩

រូបភាព
ការយាងមក​ជា​លើក​ទីពីរ

តើ​បងប្អូន​អាច​ស្រម៉ៃ​ថា​ត្រូវ​បាន​ទៅ​ជួប​ទ្រង់ មិន​ថា​នៅ​ខាង​នេះ​ ឬខាង​នោះ​ទៀត​នៃ​វាំងនន​​ដែរ​ឬ​ទេ ? ៣០ នេះ​ជា​ការសន្យា​របស់​ទ្រង់​ចំពោះ​ពួកសុចរិត ។ បទពិសោធន៍​ដ៏​អស្ចារ្យ​នេះ​ គូសចំណាំដល់​ព្រលឹង​យើង​ជា​រៀង​រហូត ។

ឱ ! យើង​មាន​អំណរគុណ​ណាស់​ចំពោះ​ព្យាការី​ជា​ទីស្រឡាញ់​របស់​យើង​គឺ​ប្រធាន រ័សុល​អិម​ណិលសុន​ ដែល​បាន​ជម្រុញបំណង​ប្រាថ្នា​របស់​យើង​ដើម្បី​ស្រឡាញ់​ព្រះអង្គសង្គ្រោះ ​និង​ប្រកាស​ពី​ទេវភាព​របស់​ទ្រង់ ។ ខ្ញុំ​ជា​សាក្សី​ផ្ទាល់​ភ្នែក​ចំពោះ​ព្រះហស្ត​របស់​ព្រះអម្ចាស់​ដែល​បាន​ជួយ​លោក និង​អំណោយទាន​នៃ​វិវរណៈ​ដែល​ដឹកនាំ​លោក ។ ប្រធាន​ណិលសុន យើង​រង់ចាំ​ការប្រឹក្សា​របស់​លោក​យ៉ាង​អន្ទះសា ។

មិត្ត​ជា​ទីស្រឡាញ់​នៅ​ទូទាំង​ពិភពលោក ​សូម​ឲ្យ​យើង​និយាយ​អំពី​ព្រះគ្រីស្ទ​ដោយ​រង់ចាំ​ការសន្យា​ដ៏​រុងរឿង​របស់​ទ្រង់​ថា « អស់​អ្នក​ណា​ដែល … ទទួល​ថ្លែង​ប្រាប់​ពី​ខ្ញុំ​នៅ​មុខ​មនុស្សលោក​ នោះ​ខ្ញុំ​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​អ្នក​នោះ​នៅ … ចំពោះ​ព្រះវរបិតា​ខ្ញុំ » ។​ ៣១ ខ្ញុំ​ថ្លែងទីបន្ទាល់​ថា​ទ្រង់​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. យ៉ូហាន ១៤:៦ ។

  2. ម៉ាថាយ ១១:២៨ ។

  3. សូមមើល​ Niztan Peri-Rotem, « Religion and Fertility in Western Europe: Trends across Cohorts in Britain, France and the Netherlands,» European Journal of Population,ខែ ឧសភាព ឆ្នាំ​២០១៦,ទំព័រ ២៣១–៦៥; ncbi.nlm.nih.gov/pmc/articles/PMC4875064 ។

  4. [ ហុកសិប ប្រាំ ភាគរយ ] នៃ​មនុស្ស​ពេញវ័យ​ជនជាតិ​អាមេរិកាំង​ពិពណ៌នា​ខ្លួន​ពួកគេ​ថា​ជា គ្រីស្ទបរិស័ទ​នៅ​ពេល​ត្រូវ​បាន​គេ​សួរ​អំពី​សាសនា​របស់​ពួកគេ​ធ្លាក់ចុះ ១២ ភាគរយ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ ។ ទន្ទឹម​នឹង​នេះ​ដែរ​ចំនួន​ប្រជាជន​ដែល​មិន​មាន​ជំនឿ​សាសនា​មាន​ប្រជាជន​ដែល​ពិពណ៌នា​អំពី​អត្តសញ្ញាណ​សាសនា​របស់​ពួកគេ​ថា ជា​អ្នក​មិន​ជឿ​ថា គ្មានព្រះ​ឬ​គ្មាន​អ្វី​ជា​ពិសេស​ឥឡូវ​នេះ​មាន​ចំនួន ២៦% កើន​ឡើង​ពី ១៧% ក្នុង​ឆ្នាំ ២០០៩​( Pew Research Center, “In U.S., Decline of Christianity Continues at Rapid Pace,” Oct. 17, 2019, pewforum.org ) ។

  5. សូមមើល​មជ្ឈមណ្ឌល​ស្រាវជ្រាវ ពីវ « The Future of World Religions: Population Growth Projections, 2010–2050 » ថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០១៥​គេហទំព័រ​pewforum.org ។

  6. ម៉ាកុស ៩:៧; លូកា ៩:៣៥; សូមមើល​ផងដែរ ម៉ាថាយ ៣:១៧; យ៉ូសែប​ស្ម៊ីធ​ប្រវត្តិ—ប្រវត្តិ ១:១៧ ។

  7. សូមមើល ភីលីព ២:៩-១១ ។

  8. សូមមើល​រ័សុល អិម ណិលសុន « Prophets, Leadership, and Divine Law» ការប្រជុំធម្មនិដ្ឋាន​សម្រាប់​យុវមជ្ឈិមវ័យ​ទូទាំង​ពិភពលោក ថ្ងៃ​ទី ៨ ខែ មករា ឆ្នាំ ២០១៧ ) គេហទំព័រ broadcasts.ChurchofJesusChrist.org ។

  9. រ័សុល អិម ណិលសុន « Drawing the Power of Jesus Christ into Our Lives» Liahona,ខែ ឧសភា ឆ្នាំ ២០១៧,ទំព័រ ៤០–៤១ ។

  10. គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:៣៦ ។

  11. សូមមើល រ័សុល អិម ណិលសុន « The Correct Name of the Church» Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៨ ។

  12. នែល អិល អាន់ឌើរសិន « Tell Me the Stories of Jesus» Liahona,ខែ ឧសភា ឆ្នាំ ២០១០​ ទំព័រ ១០៨ ។

  13. នីហ្វៃទី២ ២៥:២៦ ។

  14. នីហ្វៃទី២ ២៥:២៦ ។

  15. ដាល្លិន អេក អូកស៍, « Another Testament of Jesus Christ » ( Brigham Young University fireside, ថ្ងៃទី ៦ ខែ​មិថុនា ឆ្នាំ ១៩៩៣ ), ៧, speeches.byu.edu ។

  16. ដាល្លិន អេក អូកស៍, « Witnesses of ChristEnsign, ខែ​វិច្ឆិកា ឆ្នាំ ១៩៩០, ៣០ ។

  17. រ័សុល អិម ណិលសុន « Drawing the Power of Jesus Christ into Our Lives» ទំព័រ ៤០ ។

  18. សូមមើល ឌៀថើរ អេហ្វ អុជដូហ្វSee « Missionary Work: Sharing What Is in Your Heart» លីអាហូណាខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១៧ « I’m Trying to Be like Jesus, » Children’s Songbook,៧៨ ។

  19. ម៉ាថាយ ៥:១១–១២ ។

  20. ពេត្រុសទី១ ៣: ១៥ ។

  21. « ដូច​ដែល [ បាន​ព្យាករ​ក្នុង ព្រះគម្ពីរមរមន ] បាន​សរសេរ​ទីបន្ទាល់​របស់​ពួកគេ​អំពី [ ព្រះមែស៊ី​ដែលបាន​សន្យា ] ពួកគេ​បាន​រៀបរាប់​ពី​ទម្រង់​ខ្លះៗ​នៃ​ព្រះនាម​របស់​ទ្រង់​ជា​មធ្យម​គឺ​ក្នុង​គ្រប់ ១.៧​ខ ។ [ ពួកគេ ] បាន​សំដៅ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​តាម​នាម​ផ្សេងៗ​គ្នា​ចំនួន ១០១ ។ … នៅ​ពេល​យើង​ដឹងថាខគម្ពី​រមួយត្រូវ​នឹង​ប្រយោគ​មួយ វា​បង្ហាញ​ថា យើង​មិនអាច​អាន​ប្រយោគ​ពីរ​នៅ​ក្នុង​ព្រះគម្ពីរមរមន​ដោយ​ពុំឃើញ​ទម្រង់​នៃ​ព្រះនាម​នៃ​ព្រះគ្រីស្ទ​មួយ​ចំនួន ជា​មធ្យម​នោះទេ » ( ​Susan Easton Black, Finding Christ through the Book of Mormon [ ឆ្នាំ​ ១៩៨៧ ], ៥, ១៥) ។

    « ខណៈ​ពេល​ដែល​ពាក្យ​ធួនដង្វាយធួន​នៅ​ក្នុង​ទម្រង់​ណា​មួយ​លេច​ឡើង​តែ​ម្ដង​ប៉ុណ្ណោះ​នៅ​ក្នុង​ការបកប្រែ​គម្ពី​របស់​ស្តេច ជេម ថ្មី​តែ ៣៥ ដង​នៅ​ក្នុង​គម្ពីរមរមន ។ នាម​ជា​សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ វា​បំភ្លឺ​ពន្លឺ​ដ៏​មាន​តម្លៃ​លើ​ដង្វាយធួន​របស់​ទ្រង់​ » ( រ័សុល អិម ណិលសុន The Atonement » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ) ។

  22. អស់​អ្នក​ដែល​ចាក​ចេញ​ពី​គ្រីស្ទសាសនា​នៅ​សហរដ្ឋអាមេរិក​គឺ​វ័យក្មេងៗ ។ « សមាជិក​ជាង​បាំ្របី​នាក់​ក្នុង​ដប់​នាក់​នៃ​ជំនាន់​ស្ងប់ស្ងាត់ ( អ្នក​ដែល​កើត​នៅ​ចន្លោះឆ្នាំ ១៩២៨ និង ១៩៤៥ ) ពិពណ៌នា​ខ្លួន​ពួក​គេ​ថា​ជា​គ្រិស្តបរិស័ទ ( ៨៤% ) ក៏​ដូច​ជា ៣ ភាគ​បួន​នៃកំណើន​ទារក​កើត​ក្រោយ​សង្គ្រាមលោក​លើក​ទីពីរ ( ៧៦% ) ។ ផ្ទុយ​ពី​នេះ​មាន​តែ​ពាក់​កណ្តាល​នៃ​សហស្សវត្សរ៍ ( ៤៩% ) ពិពណ៌នា​ខ្លួន​គេ​ថា​ជា​គ្រិស្ដសាសនិក បួន​នៅ​ក្នុង​ដប់​គឺ​ « គ្មានសាសនា និង​មួយ​ពាន់​ក្នុង​មួយ​សហវត្ស​កំណត់​អត្តសញ្ញាណ​ជា​អ្នកពុំជឿ​គ្រិស្តសាសនា » ( « ការបដិសេធ​គ្រីស្ទសាសនានៅ​សហរដ្ឋ​អាមេរិក​​បន្តមាន » ​គេហទំព័រ pewforum.org ) ។

  23. យ៉ូហាន ១២:៤៦ ។

  24. សូមមើល ដានីយ៉ែល ៦:២២ ។

  25. សូមមើល កិច្ចការ ៥:១៩ ។

  26. សូមមើល លូកា ២:២–១៤ ។

  27. សូមមើល លូកា ២២:៤២–៤៣ ។

  28. សូមមើល កិច្ចការ ១:៩–១១ ។

  29. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣ ២៧:១២–១៣ ១១០:១១–១៦ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៥៤ ។

  30. សូមមើល ថែស្សាឡូនីច ទី​១ ៤:១៦–១៧, គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៩៦–៩៨ ។

  31. ម៉ាថាយ ១០:៣២ ។