សន្និសីទទូទៅ
ឱបក្រសោប​យក​អនាគត​ដោយ​សេចក្ដី​ជំនឿ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០


ឱបក្រសោប​យក​អនាគត​ដោយ​សេចក្ដី​ជំនឿ

ថ្ងៃ​អនាគត​នឹង​រុងរឿង​សម្រាប់​អស់​អ្នក​ដែល​បាន​ត្រៀម​ខ្លួន ហើយ​ដែល​បន្ដ​ត្រៀម​ខ្លួន​ធ្វើ​ជា​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ត​របស់​ព្រះអម្ចាស់ ។

នេះ​ជា​ដែល​មិន​អាច​បំភ្លេច​បាន ។ បងប្អូន​ស្ត្រី​ជា​ទី​ស្រឡាញ់ ខ្ញុំ​មាន​កិត្តិយស​ដែល​នៅ​ជាមួយ​បងប្អូន ។ បងប្អូន​បាន​ដក់ជាប់​ក្នុង ចិត្ត​ខ្ញុំ​ជាញឹកញាប់ អំឡុង​ប៉ុន្មាន​ខែ​កន្លង​ទៅ នេះ ។ បងប្អូន​រឹងមាំ​ច្រើន​ជាង​មនុស្ស​ចំនួន​ប្រាំបីលាន​នាក់​ទៅ​ទៀត ។ បងប្អូន​មិន​គ្រាន់​តែ​ជា ចំនួន ប៉ុណ្ណោះទេ ប៉ុន្តែ​ជា អំណាច​ខាង​វិញ្ញាណ ដើម្បី​ផ្លាស់ប្ដូរ​ពិភពលោក ។ ខ្ញុំ​បានឃើញ​បងប្អូន​ធ្វើ​ដូច្នោះ​អំឡុង​ពេល​ជំងឺ​រាតត្បាត​នេះ ។

បងប្អូន​មួយ​ចំនួន បាន​ឃើញ​ខ្លួនឯង​ថា​ត្រូវ​ស្វែងរក​សម្ភារ​កម្រ ឬ​ការងារ​ថ្មី​ភ្លាមៗ ។ មាន​បងប្អូន​ជា​ច្រើន​បាន​បង្រៀន​កូនៗ​នៅ​ផ្ទះ និង​មើល​ថែ​អ្នក​ជិត​ខាង ។ បងប្អូន​មួយ​ចំនួន​ទៀត​បាន​ស្វាគមន៍​អ្នក​ផ្សព្វផ្សាយសាសនា​ដែល​ត្រលប់​មក​ផ្ទះ​មុន​កំណត់​ដែល​រំពឹងទុក ខណៈ​ដែល​បងប្អូន​ផ្សេង​ទៀត​បាន​ប្រែ​ផ្ទះ​របស់​ខ្លួន​ទៅ​ជា​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នកផ្សព្វផ្សាយ​សាសនា ។ បងប្អូន​បាន​ប្រើ​បច្ចេកវិទ្យា​ដើម្បី​ទាក់ទង​គ្រួសារ និង​មិត្តភក្ដិ ដើម្បី​ផ្ដល់​ការងារ​បម្រើ​ដល់​អស់​អ្នក​ដែល​មាន​អារម្មណ៍​ឯកោ ហើយ​សិក្សា​សៀវភៅ ចូរ​មក​តាម​ខ្ញុំជា​មួយ​អ្នក​ដទៃ ។ បងប្អូន​បាន​រក​របៀប​ថ្មី​ដើម្បី​ធ្វើ​ឲ្យ​ថ្ងៃ​ឈប់​សម្រាក​​រីករាយ ។ ហើយ​បងប្អូន​បាន​ធ្វើ​ម៉ាស់​ការពារ— រាប់លាន​ម៉ាស់ !

ដោយ​ក្ដីមេត្តា និង​ក្ដីស្រឡាញ់​អស់​ពី​ចិត្ត ដួងចិត្ត​ខ្ញុំ​បាន​គិត​ដល់​ស្ត្រី​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​ដែល​មនុស្ស​ជា​ទីស្រឡាញ់​របស់​ខ្លួន​បាន​ទទួល​មរណភាព ។ ពួក​យើង​យំ​ជាមួយ​បងប្អូន ។ ហើយ​ពួកយើង​អធិស្ឋាន​សម្រាប់​បងប្អូន ។ ពួក​យើង​កោត​សរសើរ និង​អធិស្ឋាន​សម្រាប់​មនុស្ស​ទាំងអស់​ដែល​ធ្វើ​ការ​យ៉ាង​នឿយហត់​ដើម្បី​ការពារ​ដល់​សុខភាព​របស់​អ្នកដទៃ ។

យុវនារី ទាំងឡាយ ក្មួយៗ រាល់ គ្នា​ក៏​អស្ចារ្យ​ផងដែរ ។ ទោះជា​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ពេញ​ទៅ​ដោយ​ការឈ្លោះ​ទាស់ទែង តែ​បងប្អូន​រាល់​គ្នា​ជាច្រើន​បាន​រកឃើញ​របៀប​ដើម្បី​លើក​ទឹកចិត្ត​ដល់​អ្នក​ដទៃ ហើយ​ចែកចាយ​ពន្លឺ​នៃ​ព្រះអង្គសង្គ្រោះ​របស់​យើង ។

បងប្អូន​ស្រី ទាំងឡាយ បងប្អូន​គឺ ជា​វិវរនារី​យ៉ាង​ពិតប្រាកដ ! ខ្ញុំ​ស្ងើចសរសើរ​ចំពោះ​ភាពរឹងមាំ និង​សេចក្ដីជំនឿ​របស់​បងប្អូន ។ បងប្អូន​បាន​បង្ហាញ​ថា ទោះ​នៅ​ក្នុង​ស្ថានភាព​លំបាក​ក្ដី ក៏​បងប្អូន​បាន​អនុវត្ត​ដោយ​ក្លាហាន​ដែរ ។ ខ្ញុំ​ស្រឡាញ់​បងប្អូន ហើយ​ខ្ញុំ​អះអាង​នឹង​បងប្អូន​ថា ព្រះអម្ចាស់​ស្រឡាញ់​បងប្អូន ហើយ​ទត​ឃើញ​កិច្ចការ​អស្ចារ្យ​ដែល​បងប្អូន​កំពុង​ធ្វើ ។ សូម​អរគុណ ! ជាថ្មី​ម្ដងទៀត បងប្អូន​បាន​បង្ហាញ​ថា បងប្អូន​ពិត​ជា​ក្ដី​សង្ឃឹម​នៃ​អ៊ីស្រាអែល !

បងប្អូន​ជា​តំណាង​ឲ្យ​ក្ដី​សង្ឃឹម​ដែល​ប្រធាន​ហ្គរដិន ប៊ី ហ៊ិងគ្លី មាន​ចំពោះ​បងប្អូន នៅ​ពេល​លោក​បាន​ណែនាំ​អំពី « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » កាល​ពី ២៥ ឆ្នាំ​កន្លង​ទៅ​នៅ​ខែ​វិច្ឆិកា ឆ្នាំ ១៩៩៥ ក្នុង​ការ​ប្រជុំ​សមាគម​សង្គ្រោះ​ទូទៅ ។ វា​សំខាន់​ដែល​លោក​បាន​ជ្រើសរើស​ណែនាំ​អំពី​ការ​ប្រកាស​ដ៏​សំខាន់​នេះ​ទៅ​កាន់​បងប្អូន​ស្ត្រី​ក្នុង​សាសនាចក្រ ី​អាច​ជំនួស​បានទេ ។

ឥឡូវ ខ្ញុំ​ចង់​ដឹង​អំពី​អ្វី​ដែល​បងប្អូន​បាន​រៀន​នៅ​ឆ្នាំ​នេះ ។ តើ​បងប្អូន​បាន​ខិត​កាន់តែ​ជិត​ព្រះអម្ចាស់ ឬ​តើ​បងប្អូន​មាន​អារម្មណ៍​ឃ្លាត​ឆ្ងាយ​ពី​ទ្រង់ ? ហើយ​តើ​ព្រឹត្តការណ៍​បច្ចុប្បន្ន​បាន​ធ្វើ​ឲ្យ​បងប្អូន​មាន​អារម្មណ៍​យ៉ាងណា​អំពី​អនាគត ?

ប្រាកដណាស់ ព្រះអម្ចាស់​បាន​មាន​បន្ទូល​អំពី​ជំនាន់​របស់​យើង​ក្នុង​ព្រះ​បន្ទូល​ស្រគត់ស្រគំ ។ ទ្រង់​បាន​ព្រមាន​ថា នៅ​ក្នុង​ជំនាន់​របស់​យើង « មនុស្ស​នឹង​[ ស្រយុត ] ចិត្ត​របស់​ពួកគេ » ហើយ​សូម្បី​តែ​អ្នក​ជម្រើស​ក៏​នឹង​ត្រូវ​ស្ថិត​នៅ​ក្នុង​ហានិភ័យ​នៃ​ការ​ត្រូវ​គេ​បញ្ឆោត​ផងដែរ ។ ទ្រង់​បាន​ប្រាប់​ដល់​ព្យាការី យ៉ូសែប ស៊្មីធ ថា « សេចក្ដីសុខសាន្ដ​នឹង​ត្រូវ​យក​ចេញ​ពី​ផែនដី​ទៅ » ហើយ​វិបត្តិភ័យ​នឹង​កើត​ឡើង​ចំពោះ​មនុស្ស​លោក ។

ប៉ុន្តែ​ព្រះអម្ចាស់​ក៏​បាន​ប្រទាន​ការនិមិត្ត​មួយ​អំពី​ភាព​អស្ចារ្យ​នៃ​គ្រាកាន់​កាប់ត្រួតត្តា​នេះ​ផងដែរ ។ ទ្រង់​បាន​បំផុសគំនិត​ដល់​ព្យាការី យ៉ូសែប ស៊្មីធ​ឲ្យ​ប្រកាស​ថា « កិច្ចការ​របស់… ថ្ងៃ​ចុង​ក្រោយ​ទាំងនេះ គឺ​មាន​ទំហំ​ដ៏​ធំ​មួយ ។… សិរីល្អ គឺ​ពុំអាច​ពិពណ៌នា​បាន ហើយ​រុងរឿង​ជា​អនេក​រក​ថ្លែង​ពុំបាន » ។

ឥឡូវ ភាពរុងរឿងមិន​អាច​ជា​ពាក្យ​ដែល​បងប្អូន​នឹង​ជ្រើសរើស​មក​ពិពណ៌នា​អំពី​អ្វី​ដែល​កើត​ឡើង​កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​ទេ ! តើ​យើង ត្រូវ ប្រឈម​នឹង​ការ​ព្យាការណ៍​ដោយ​ស្រងូតស្រងាត់ និង​ការ​ប្រកាស​ដ៏​រុងរឿង​អំពី​ជំនាន់​របស់​យើង​យ៉ាង​ដូចម្ដេច ? ព្រះអម្ចាស់​បាន​ប្រាប់​យើង​ថា​វា​ជា​ការអះអាង​ដ៏​សាមញ្ញ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល ថា ៖ « បើសិន​ជា​អ្នករាល់គ្នា​បាន​ប្រុងប្រៀប​ទុកជា​ស្រេច នោះ​អ្នក​រាល់គ្នា​នឹង​មិន​ត្រូវ​ខ្លាច​ឡើយ » ។

ឱ​នេះជា​ការ សន្យា ដ៏ អស្ចារ្យ​មួយ ! វា​គឺ ជា​ការ​សន្យាមួយ​ដែល​ពិត​ជា​អាច​ផ្លាស់ប្ដូរ​របៀប​ដែល​យើង​មើល​ទៅ​អនាគត​របស់យើង ។ ថ្មីៗ​នេះ​ខ្ញុំ​បាន​ស្ដាប់​ឮ​ទី​បន្ទាល់​ដ៏៏​ជ្រាលជ្រៅ​របស់​ស្ត្រី​ម្នាក់ ទទួល​ស្គាល់​ថា ជំងឺ​រាតត្បាត រួមទាំង​ការ​រញ្ជួយ​ដី​នៅ ជ្រលង​សលត៍ លេក បាន​ជួយ​គាត់​ឲ្យ​ដឹង​ថា គាត់​ពុំ​បាន​រៀបចំ​ខ្លួន​ដូច​ដែល​គាត់​គិត​នោះទេ ។ នៅពេល​ខ្ញុំ​បាន​សួរ​ថា​តើ​គាត់​ចង់​សំដៅ​ទៅលើ​ការ​ស្ដុក​ទុក​អាហារ​របស់គាត់ ទីបន្ទាល់​របស់គាត់ នោះ​គាត់​បាន​ញញឹម ហើយ​ថ្លែង​ថា « ចា៎ស !

បើ​ការ​ត្រៀម​ខ្លួន​គឺ​ជា​គន្លឹះ​របស់​យើង​ដើម្បី​ឱប​ក្រសោប​គ្រាកាន់កាប់ត្រួតត្រា​នេះ និង​អនាគត​របស់​យើង​ដោយ​សេចក្ដីជំនឿ តើ​យើង​អាច​ត្រៀម​ខ្លួន​ឲ្យ​ល្អ​បំផុត​បាន​យ៉ាង​ដូចម្ដេច ?

អស់​រយៈពេល​ជា​ច្រើន​ទស្សវត្សរ៍ ពួក​ព្យាការី​របស់​ព្រះអម្ចាស់ បាន​ជម្រុញ​យើង​ឲ្យ​ស្ដុកអាហារ ទឹក និង​ការបម្រុងទុក​ខាង​ហិរញ្ញវត្ថុ​សម្រាប់ គ្រា​ដែល​ខ្វះខាត ។ ជំងឺ​រាតត្បាត​បច្ចុប្បន្ន​នេះ បាន​ពង្រឹង​ដល់​គតិបណ្ឌិត​នៃ​ការ​ទូន្មាន​នោះ។ ខ្ញុំ​សូម​ជម្រុញ​ចិត្ត​បងប្អូន​ឲ្យ​បោះ​ជំហាន​នានា​ដើម្បី​ត្រៀម​ទុក​ជា​បណ្ដោះ​អាសន្ន ។ ប៉ុន្តែ​ខ្ញុំ​កាន់តែ​បារម្ភ​អំពី​ការ​ត្រៀមខ្លួន​ខាង​វិញ្ញាណ និង​ខាង​សតិអារម្មណ៍​របស់​បងប្អូន ។

ក្នុង​ន័យ​នោះ យើងអាច​រៀន​ច្រើន​មកពី​មេទ័ព​មរ៉ូណៃ ។ ក្នុងនាមជា​មេទ័ព​នៃ​កងទ័ព​សាសន៍​នីហ្វៃ លោក​បាន​ប្រឈម​នឹង​កម្លាំង​សត្រូវ​ដែល​មាន​ចំនួន​ច្រើនជាង ខ្លាំងជាង ហើយ​កាច​សាហាវ​ជាង ។ ដូច្នេះ មរ៉ូណៃ​បាន​រៀបចំ​មនុស្ស​របស់​លោក​តាម​របៀប​សំខាន់​បី​យ៉ាង ។

ទីមួយ លោក​បាន​ជួយ​ពួកគេ​ឲ្យ​បង្កើត​តំបន់សុវត្ថិភាព— ដែល​លោក​ហៅ​វា​ថា « ទីកន្លែង​សន្ដិសុខ​ទាំងឡាយ » ។ ទីពីរ លោក​បាន​រៀបចំ « ចិត្ត​គំនិត​របស់​ប្រជាជន​ឲ្យ​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់​ជា​ព្រះ​របស់​ពួកគេ » ។ ហើយ ទីបី លោក​ពុំ​ឈប់​រៀបចំ​ប្រជាជន​របស់​លោក— ទាំង​ខាង​សាច់ឈាម ឬ​ខាង​វិញ្ញាណ​ឡើយ ។ ១០ ចូរ​យើង​គិត​អំពី​គោលការណ៍​ទាំង​បី​នេះ ។

គោលការណ៍​ទីមួយ ៖ បង្កើត​ទី​កន្លែង​សន្ដិសុខ​ទាំងឡាយ ។

មរ៉ូណៃ​បាន​ធ្វើ​បន្ទាយ​ការពារ​គ្រប់​ទីក្រុង​សាសន៍នីហ្វៃ​ដោយ​ទំនប់ដី បន្ទាយ​តូចៗ និង​កំផែង ។ ១១ នៅពេល​សាសន៍​លេមិន​មក​ទាស់​នឹង​ពួកគេ នោះ​ពួកគេ « មាន​ការ​ភ្ញាក់​ផ្អើល​ហួស​ប្រមាណ ដោយ​ព្រោះ​ប្រាជ្ញា​របស់​ពួក​សាសន៍​នីហ្វៃ​ក្នុង​ការ​រៀបចំ​ទីកន្លែង​សន្ដិសុខ​ទាំងឡាយ​របស់​ពួកគេ » ។ ១២

ស្រដៀងគ្នា​នេះដែរ នៅពេល​ភាព​ចលាចល​គ្រហឹម​នៅ​ជុំវិញ យើង នោះ​យើង​ចាំបាច់​ត្រូវ​សង់​ទីកន្លែង​នានា​ដែល យើង មាន​សុវត្ថិភាព ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ំនឿ​ផ្ទាល់​ខ្លួន —ដែល​មាន​ព្រះវិញ្ញាណ​គង់នៅ— នោះគេហដ្ឋាន​របស់​បងប្អូន​ក្លាយ​ជា​ជួរ​ការពារ​មុខគេ ។

ស្ដេក​នៃ​ស៊ីយ៉ូន ក៏​ជា « ទីជ្រកកោន​ពី​ព្យុះ​សង្ឃរា » ១៣ ដោយសារ​វា​ត្រូវ​បាន​ដឹកនាំ​ដោយ​អស់​អ្នក​ដែល​កាន់​កូនសោ​បព្វជិតភាព ហើយ​អនុវត្ត​សិទ្ធិ​អំណាច​បព្វជិតភាព ។ នៅពេល​បងប្អូន​បន្ដ​ធ្វើ​តាម​ការ​ទូន្មាន​ពី​អស់​អ្នក​ដែល​ព្រះអម្ចាស់​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ដឹកនាំ​បងប្អូន នោះ​បងប្អូន​នឹង​មាន​អារម្មណ៍​កាន់តែ​មាន​សុវត្ថិភាព ។

ព្រះវិហារបរិសុទ្ធ ព្រះ—ដំណាក់​របស់​ព្រះអម្ចាស់—គឺ​ជា​ទី​នៃ​សន្ដិសុខ ខុស​ពី​កន្លែង​ណាៗ​ទាំងអស់ ។ នៅ​ទីនោះ បងប្អូន​ស្ត្រី​ត្រូវ​បាន​ទទួល​អំណោយទាន​ជាមួយ​នឹង​អំណាច​បព្វជិតភាព​តាមរយៈ​សេចក្ដីសញ្ញា​បព្វជិតភាព​ដ៏​ពិសិដ្ឋ​ដែល​បងប្អូន​បាន​ធ្វើ ។ ១៤ នៅទីនោះ គ្រួសារ​បងប្អូន​ត្រូវ​បាន​ផ្សារភ្ជាប់​សម្រាប់​ភាពអស់កល្បជានិច្ច ។ ទោះ​ជា​ឆ្នាំនេះ កាល​ដែល​ការ​ចូល​ទៅកាន់​ព្រះវិហារបរិសុទ្ធ​របស់​យើង​ត្រូវ​បាន​ដាក់​កំហិត​ខ្លាំង​ក្ដី ក៏​អំណោយទាន​ពិសិដ្ឋ​របស់​បងប្អូន ផ្ដល់​ឲ្យ​បងប្អូន​នូវ​លទ្ធភាព​ចូល​ទៅកាន់​ព្រះចេស្ដា​របស់​ព្រះ នៅពេល​បងប្អូន​គោរព​តាម​សេចក្ដីសញ្ញា​ទាំងឡាយ​របស់​បងប្អូន​ជាមួយ​ទ្រង់ ។

និយាយ​ដោយ​សាមញ្ញ​ទៅ ទីកន្លែង​នៃ​សន្ដិសុខ​ទាំងឡាយ គឺជា ទីកន្លែងណា​ក៏​ដោយ ដែល​បងប្អូន​អាច​ទទួល​អារម្មណ៍​ដឹង​ពី​វត្តមាន​របស់​ព្រះវិញ្ញាណបរិសុទ្ធ ហើយ​ត្រូវ​បាន​ដឹកនាំ​ដោយ​ទ្រង់ ។ ១៥ នៅពេល​ព្រះ​វិញ្ញាណបរិសុទ្ធ​គង់​នៅ​នឹង​បងប្អូន នោះ​បងប្អូន​អាច​បង្រៀន​សេចក្ដីពិត ទោះ​ជា​វា​ផ្ទុយ​ពី​គំនិត​លោកិយ​ក្ដី ។ ហើយ​បងប្អូន​អាច​ពិចារណា​អំពី​សំណួរ​អស់ពី​ចិត្ត​អំពី​ដំណឹងល្អ​នៅ​ក្នុង​បរិដ្ឋាន​នៃ​វិវរណៈ ។

បងប្អូន​ស្រី​ជាទីស្រឡាញ់ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​បង្កើត​គេហដ្ឋាន​មួយ​ដែល​ជា​ទីកន្លែង​នៃ​សន្ដិសុខ​ទាំងឡាយ ។ ហើយ​ខ្ញុំ​សូម​រំឭក​ការ​អញ្ជើញ​របស់​ខ្ញុំ​ទៅកាន់​បងប្អូន​ឡើង​វិញ​ថា សូម​បងប្អូន​បង្កើន​ការ​យល់ដឹង​របស់​បងប្អូន​អំពី​អំណាច​បព្វជិតភាព និង​សេចក្ដីសញ្ញា និង​ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារបរិសុទ្ធ ។ ការ​មាន​ទីកន្លែង​នៃ​សន្ដិសុខ​ទាំងឡាយ​ដែល​បងប្អូន​អាច​ជា​ទៅ​ដើម្បី​មាន​សុវត្ថិភាព នឹង​ជួយ​បងប្អូន​ឱប​ក្រសោប​យក​អនាគត​ដោយ​សេចក្ដីជំនឿ ។

គោលការណ៍​ទីពីរ ៖ រៀបចំ​គំនិត​របស់​បងប្អូន​ឲ្យ​ស្មោះត្រង់​ចំពោះ​ព្រះ ។

យើង​កំពុង​ធ្វើ​គម្រោង​ដ៏​ធំមួយ​ដើម្បី​បន្ដ​ជីវិត និង​ចំណុះ​នៃ​ព្រះវិហារបរិសុទ្ធ​សលត៍ លេក ។

រូបភាព
សំណង់​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង សលត៍ លេក

អ្នក​ខ្លះ​បាន​ឆ្ងល់​ថា​ហេតុអ្វី​ចាំបាច់​ត្រូវ​ធ្វើ​ការ​វាស់វែង​ខុស​ប្លែក​ពី​ធម្មតា​ដូច្នេះ​ធ្វើអ្វី ។ ទោះជាយ៉ាង នៅពេល​ជ្រលង​សលត៍ លេក​រង​នូវ​ការ​រញ្ជួយ​ដី​កម្រិត ៥.៧ កាល​ពី​ដើម​ឆ្នាំ​នេះ នោះ​វាធ្វើ​ឲ្យ​ព្រះវិហារបរិសុទ្ធ​ជាទីសក្ការៈ​នេះ ញ័រខ្លាំង​រហូត​ទាល់តែ​ត្រែ​នៅលើ​រូប​ទេវតា​មរ៉ូណៃ​ត្រូវ​បាន​ធ្លាក់ចុះ ! ១៦

រូបភាព
​ទេវតា​មរ៉ូណៃ​​និង​ត្រែដែលបាក់ធ្លាក់

ក៏​ដូចជា​គ្រឹះ​ព្រះវិហារបរិសុទ្ធ​សលត៍ លេក ត្រូវ​តែ​រឹងមាំ​គ្រប់គ្រាន់​ដើម្បី​ទប់ទល់​នឹង​គ្រោះ​ធម្មជាតិ នោះ​គ្រឹះ ខាងវិញ្ញាណ របស់​យើង គឺ​ត្រូវ​តែ​រឹងមាំ​ផងដែរ ។ បន្ទាប់មក នៅពេល​ការរញ្ជួយដី​ជា​ន័យ ធៀប​ការរញ្ជួយ​ក្នុង​ជីវិត​យើង នោះ​យើង​អាច​ឈរ « នៅ​ខ្ជាប់​ខ្ជួន ហើយ​នឹងនរ » ដោយសារ​តែ​សេចក្ដីជំនឿ​របស់​យើង ។ ១៧

ព្រះអម្ចាស់​បាន​បង្រៀន​យើង​អំពី​របៀប​ចម្រើន​សេចក្ដីជំនឿ​របស់​យើង​ដោយ​ការ​ស្វែងរក « ការរៀនសូត្រ គឺ​ដោយសារ​ការ​សិក្សា និង​ដោយសារ​សេចក្ដីជំនឿ​ផង » ។ ១៨ យើង​ពង្រឹង​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ នៅពេល​យើង​ព្យាយាម​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ហើយ « តែងតែ​ចងចាំ​ទ្រង់​ជានិច្ច » ។ ១៨ បន្ថែម​ពីលើនោះ សេចក្ដីជំនឿ​របស់​យើង​ចម្រើនឡើង​គ្រប់ពេល ដែល​យើង អនុវត្ត សេចក្ដីជំនឿ​របស់​យើង​ទៅ​លើ​ទ្រង់ ។ នោះ​គឺជា​អត្ថន័យ​នៃ​ការ​រៀនសូត្រ​ដោយសារ​សេចក្ដីជំនឿ ។

ឧទាហរណ៍ រាល់​ពេល​ដែល​យើង​មាន​ជំនឿ​គោរព​តាមក្រឹត្យ​វិន័យ​របស់​ទ្រង់ — ទោះ​ជា​ពេល​ដែល​គំនិត​លោកិយ​មិន​ឲ្យ​តម្លៃ​យើង — ឬ​រាល់​ពេល​ដែល​យើង​មិន​ព្រម​ធ្វើ​តាម​ការ កម្សាន្ដ ឬ​ជំនឿ​ដែល​ធ្វើឡើង​ដើម្បី​បំបាក់​សេចក្ដីសញ្ញា នោះ​យើង​កំពុង​អនុវត្ត សេចក្ដីជំនឿ​របស់​យើង ដែល​នឹង​នាំ​ឲ្យ​ចម្រើន​សេចក្ដីជំនឿ​របស់​យើង​ហើយ ។

បន្ថែមពីលើ​មាន រឿង​មួយចំនួន​ដែល​ស្ថាបនា​សេចក្ដីជំនឿ​ច្រើនជាង​ការ​ជ្រមុជ​ខ្លួន​ទៅ​ក្នុង​ព្រះគម្ពីរមរមន​ជា​ទៀងទាត់ ។ គ្មាន​គម្ពីរ​ណា​ផ្សេងទៀត​ដែល​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ព្រះចេស្ដា និង​ភាព​ច្បាស់លាស់​ដូច្នេះទេ ។ ព្យាការី ដូច​បាន​បំផុសគំនិត​ដោយ​ព្រះអម្ចាស់ បាន​មើល​ឃើញ​ជំនាន់​របស់​យើង ហើយ​បាន​ជ្រើសរើស​គោលលទ្ធិ និង​សេចក្ដីពិត​ដែល​នឹង​ជួយ​យើង បំផុត ។ ព្រះគម្ពីរ​មរមនគឺជាការដឹកនាំ​ដ៏​រស់រវើកនៅ​ថ្ងៃ​ចុង​ក្រោយ​របស់​យើង ។

ប្រាកដ​ណាស់ សន្ដិសុខ​នៅទីបំផុត​របស់​យើង កើត​មាន នៅពេល​យើង​ទឹម​ខ្លួន​យើង​ទៅ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ គ្រីស្ទ ! ជីវិតដោយគ្មានព្រះ​គឺជា​ជីវិត​ដែល​មាន​ពេញ​ដោយ​ភាព​ភ័យខ្លាច ។ ជីវិតដែលមានព្រះ​គឺជា​ជីវិត​ដែល​មាន​ពេញ​ដោយ​ភាព​សុខសាន្ដ ។ នេះ​គឺ​ដោយសារ​តែ​ពរជ័យ​ខាង​វិញ្ញាណ​កើតមានដល់​ជន​ស្មោះត្រង់ ។ ការទទួល​វិវរណៈ​ផ្ទាល់ខ្លួន គឺ​ជា​ពរជ័យ​ដ៏​ធំ​បំផុត​មួយ​នៃ​ពរជ័យ​ទាំងនោះ ។

ព្រះអម្ចាស់​បាន​សន្យា​ថា បើ​យើង​នឹង​សូម នោះ​យើង​អាច​ទទួល « វិវរណៈ​ថែម​ទៅលើ​វិវរណៈ » ។ ២០ ខ្ញុំ​សន្យា​ថា នៅពេល​បងប្អូន​បង្កើន​សមត្ថភាព​ដើម្បី​ទទួល​វិវរណៈ នោះ​ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​បងប្អូន​នូវ​ការដឹកនាំ​បន្ថែម​សម្រាប់​ជីវិត​បងប្អូន និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​ដ៏​ឥត​ព្រំដែន ។

គោលការណ៍​ទីបី ៖ កុំ​បញ្ឈប់​ការត្រៀម​ខ្លួន​ឡើយ ។

ទោះជា​នៅពេល​អ្វីៗ​ដំណើរការ​ទៅល្អក្ដី ក៏​មេទ័ព​មរ៉ូណៃ​បន្ដ​រៀបចំ​ប្រជាជន​របស់​លោក​ដែរ ។ លោក​ពុំដែល​បញ្ឈប់​ឡើយ ។ លោកពុំ​ដែលឥត​ខ្វាយ​ខ្វល់​ឡើយ ។

មារសត្រូវ​ពុំ​បញ្ឈប់​ការ​វាយ​ប្រហារ​ឡើយ ។ ដូច្នេះ យើង​ពុំ​អាច​បញ្ឈប់​ការ​ត្រៀម​ខ្លួន​ឡើយ ណ៍ និង​ខាង​វិញ្ញាណ— នោះ​យើង​កាន់តែ​ត្រៀមខ្លួន​ការពារ​ទប់ទល់​នឹង​ការវាយ​ប្រហារ​មិនចេះចប់មិន​ចេះហើយ​របស់​សាតាំង ។

បងប្អូន​ស្រី​ជា​ទីស្រឡាញ់ បងប្អូន​កាន់​តែ​ជំនាញ​ក្នុង​ការ​បង្កើត​ទីកន្លែង​នៃ​សន្ដិសុខ​ទាំងឡាយ​សម្រាប់​ខ្លួន​ឯង និង​ដល់​អស់​អ្នក​ជា​ទីស្រឡាញ់​របស់​បងប្អូន ។ បន្ថែម ពីលើ​នោះ បងប្អូន​មាន​អំណោយទានពិសិដ្ឋ​ដ៏​ទេវភាព ដែល​អាច​ឲ្យ​បងប្អូន​ស្ថាបនាសេចក្ដីជំនឿ​នៅ​ក្នុង​ខ្លួន​អ្នកដទៃ​តាម​របៀប​ដ៏​មាន​ឥទ្ធិពល ។ ២១ ហើយ​បងប្អូនពុំ​ត្រូវ​បញ្ឈប់​ឡើយ ។ បងប្អូន​បាន​បង្ហាញ​ជា​ថ្មី​ម្ដងទៀត​នៅ​ក្នុង​ឆ្នាំ​នេះ ។

សូម​បន្ត​ឆ្ពោះ​ទៅ​មុខ ! ការ​ប្រុងប្រយ័ត្ន​របស់​បងប្អូន​ក្នុង​ការ​ការពារ​គេហដ្ឋាន​របស់​បងប្អូន និង​បណ្ដុះ​សេចក្ដីជំនឿ​នៅ​ក្នុង​ដួងចិត្ត​របស់​មនុស្ស​ជា​ទីស្រឡាញ់​របស់​បងប្អូន នឹង​ច្រូតកាត់​រង្វាន់​អស់​ជា​ច្រើន​ជំនាន់​ខាង​មុខ ។

បងប្អូន​ស្ត្រី​ជាទីស្រឡាញ់ យើង​មានអ្វីៗ​ជាច្រើន ដើម្បី​ទន្ទឹងចាំ ! ព្រះអម្ចាស់​បាន​ដាក់​បងប្អូន​នៅទីនេះ ក្នុង​ពេលនេះ ដោយសារ​តែ​ទ្រង់​ស្គាល់​បងប្អូន​ថា​មាន​សមត្ថភាព​ដើម្បី​ចរចារ​នឹង​ភាព​ស្មុគស្មាញ​នានា​នៃ​ផ្នែក​ចុង​ក្រោយ​នៃ​ជំនាន់​ចុង​ក្រោយ​នេះ ។ ទ្រង់​បាន​ដឹង​ថា​បងប្អូន​នឹង​ចាប់យក​ភាព​រុងរឿង​នៃ​កិច្ចការ​ទ្រង់ ហើយ​ចង់​ជួយ​ឲ្យ​វា​កើតឡើង ។

ខ្ញុំ​មិន​និយាយ​ថា នៅ​ថ្ងៃ​ខាង​មុខ​នឹង​ងាយ​ស្រួលទេ ប៉ុន្តែ​ខ្ញុំ​សន្យា​នឹង​បងប្អូន​ថា អនាគត​នឹង​រុងរឿង​សម្រាប់​អស់​អ្នក​ដែល​ត្រៀម​ខ្លួន ហើយ​ដែល​បន្ដ​ត្រៀម​ខ្លួន​ធ្វើជា​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ត​របស់​ព្រះអម្ចាស់ ។

បងប្អូន​ស្ត្រី​ជា​ទីស្រឡាញ់ ចូរ​យើង​កុំ​គ្រាន់តែស៊ូទ្រាំ​ក្នុង​រដូវកាល​បច្ចុប្បន្ន​នេះ​ប៉ុណ្ណេះឡើយ ។ ចូរ​យើងឱបក្រសោប​យក​អនាគត​ដោយ​សេចក្ដីជំនឿ ! គ្រា​ចលាចល​គឺ​ជា​ឱកាស​សម្រាប់​យើង​សន្សំ​សំចៃ​ខាង​វិញ្ញាណ ។ វា​ជា​គ្រា​ដែល​ឥទ្ធិពល​របស់​យើង​អាច​នឹង​មាន​ឥទ្ធិពល​ចាក់​ទម្លុះ​ច្រើន​ជាង​គ្រា​មាន​ភាព​ស្ងប់ស្ងាត់​ទៅ​ទៀត ។

ខ្ញុំ​សូម​សន្យា​ថា នៅពេល​យើង​បង្កើត​ទីកន្លែង​នៃ​សន្ដិសុខ​ទាំងឡាយ ត្រៀម​ចិត្តគំនិត​របស់​យើង​ដើម្បី​ស្មោះត្រង់​ចំពោះ​ព្រះ និង​មិន​ដែល​បញ្ឈប់​ត្រៀម​ខ្លួន នោះ​ព្រះ​នឹង​ប្រទានពរ​យើង ។ ទ្រង់​នឹង « …ដោះលែង​ពួក​យើង ឲ្យ​រួច មែន​ហើយ ដរាប​ដល់​ទ្រង់​មាន​ព្រះបន្ទូល​នូវ​សេចក្ដីសុខសាន្ដ​ដល់​ព្រលឹង​ពួក​យើង ហើយ​បាន​ប្រទាន​ដល់​យើង​នូវ​សេចក្ដីជំនឿ​ដ៏​ធំ ហើយ​បាន​ធ្វើ​ឲ្យ​យើង​[ មាន ]​សេចក្ដីសង្ឃឹម​ដល់​ការដោះលែង​ពួក​យើង​ក្នុង​ទ្រង់ » ។ ២២

នៅពេល​បងប្អូន​រៀបចំ​ខ្លួន​ដើម្បី​ឱប​ក្រសោប​អនាគត​ដោយ​សេចក្ដីជំនឿ នោះ​ការ​សន្យា​ទាំងនេះនឹងជា​របស់​បងប្អូន ! ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដូច្នោះ ដោយ​សេចក្ដីស្រឡាញ់​ចំពោះបង​ប្អូន​និង​ដោយ​មាន​ទំនុក​ចិត្ត​ទៅ​លើបងប្អូន នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » លើ​គេហទំព័រ​ChurchofJesusChrist.org ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានមាន​ប្រសាសន៍​ទៅកាន់​បងប្អូន​ស្រី​ថា « ខ្ញុំ​មានអំណរគុណ​ចំពោះ​ភាព​រឹងមាំ​ដែល​បងប្អូន​មាន និង​ចំពោះ​ភក្ដីភាព សេចក្ដីជំនឿ និង​សេចក្ដីស្រឡាញ់​របស់​បងប្អូន ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ដំណោះស្រាយ​ដែល​បងប្អូន​បាន​ដាក់​ជាប់​ក្នុង​ដួងចិត្ត​ដើម្បី​ដើរ​ដោយ​សេចក្ដីជំនឿ ដើម្បី​រក្សា​បទបញ្ញត្តិ​នានា ដើម្បី​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ​នៅ​គ្រប់ពេល និង​គ្រប់​ស្ថានភាព » (« Stand Strong against the Wiles of the World » Ensign,ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៩៨-៩៩ ) ។

  2. លូកា ២១:២៦ ; សូម មើល ផងដែរ គោលលទ្ធិ និង សេចក្ដី សញ្ញា ៤៥:២៦ ។

  3. សូមមើល ម៉ាថាយ ២៤:២៤; យ៉ូសែប ស៊្មីធ​—​ម៉ាថាយ ១:២២ ។

  4. គោលលទ្ធិ និង​សេចក្ដីសញ្ញា ១:៣៥ ។

  5. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១:១៧ ។ សាវកប៉ុល បានព្យាករ ថា « នៅ​ជាន់​ក្រោយ​បង្អស់ [ នឹង ] មាន​គ្រា​លំបាក​ណាស់ » ។ ដែល​នឹង​ធ្វើ​ឲ្យ​ជំនាន់​របស់​យើង​មាន​គ្រោះ​ថ្នាក់​ខាង​វិញ្ញាណ ។ ( សូមមើល ធីម៉ូថេទី ២ ៣:១–៥ ) ។

  6. Teachings of Presidents of the Church: Joseph Smith ( ២០០៧ ), ៥១២ ។

  7. គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:៣០ ។

  8. សូមមើល អាលម៉ា ៤៩:៥ ៥០:៤ ។

  9. អាលម៉ា ៤៨:៧ ។

  10. សូម​មើល អាលម៉ា ៤៩-៥០ ។

  11. សូមមើល អាលម៉ា ៤៨:៨ ។

  12. អាលម៉ា ៤៩:៥ គូសបញ្ជាក់​បន្ថែម ។

  13. គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥:៦ ។

  14. សូមមើល រ័សុល អិម ណិលសុន « Spiritual Treasures » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៦-៧៩ ។

  15. អ៊ីឡៃស្សាអ.ស្នូ បានបង្រៀន​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ « ធ្វើ​ឲ្យ​ស្កប់ស្កល់ និង​បំពេញ​គ្រប់​ដួងចិត្ត​ប្រាថ្នា​របស់​មនុស្ស​លោក ។… នៅពេល​ខ្ញុំ​មាន​ពេញ​ដោយ​ព្រះវិញ្ញាណ​នោះ នោះ​ព្រលឹង​របស់​ខ្ញុំ​ស្កប់ស្កល់ ហើយ​ខ្ញុំ​អាច​និយាយ​ដោយ​សេចក្ដីពិត​ទាំងស្រុង ដែល​រឿង​រំខាន​នៃ​ជំនាន់​នេះ ពុំ​អាច​ឈរ​រាំង​ផ្លូវ​ខ្ញុំ​បាន​ឡើយ ។… តើ​វា​ពុំ​ជា​ឯកសិទ្ធិ​យើង​ទេ​ឬអី ដើម្បី​រស់នៅ​ក្នុង​ជីវិត​ដែល​យើងអាច​មាន​ការ​ចាក់​ស្រោច​ជាប្រចាំ​មក​ក្នុង​ព្រលឹង​របស់​យើង​នោះ ? ( នៅក្នុង Daughters in My Kingdom: The History and Work of Relief Society [ ឆ្នាំ ២០១១ ], ទំព័រ ៤៦ ) ។

  16. សូមមើល ដានីយ៉ែល ប៊ើក, « Utah Earthquake Damages Mormon Temple and Knocks Trumpet from Iconic Angel Statue, » ថ្ងៃទី ១៨ ខែ​មីនា ឆ្នាំ ២០២០, cnn.com ។

  17. ម៉ូសាយ ៥:១៥ ។

  18. គោលលទ្ធិ និង សេចក្ដី សញ្ញា ៨៨:១១៨ សេចក្ដី បញ្ជាក់ បន្ថែម ។

  19. មរ៉ូណៃ ៤:៣ ។

  20. គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៦១ ។

  21. សាវក​ប៉ុល​បាន​ចង្អុល​បង្ហាញ​ភាព​ពិត​នេះ នៅពេល​លោក​បាន សន្មត់​អំពី​សេចក្ដីជំនឿ​ស្មោះត្រង់​របស់​ធីម៉ូថេ​ទៅកាន់​ម្ដាយ​របស់​គាត់ ( អ៊ើនីស ) និងជីដូន​របស់គាត់ ( ឡូអ៊ីស ) ( សូមមើល ធីម៉ូថេទី ២ ១:៥ ) ។

  22. អាលម៉ា ៥៨:១១ ។