សន្និសីទទូទៅ
អំណាច​នៃការ​ព្យាបាល​របស់​ព្រះយេស៊ូវគ្រីស្ទ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០


អំណាច​នៃការ​ព្យាបាល​របស់​ព្រះយេស៊ូវគ្រីស្ទ

នៅពេល​យើង​មក​រក​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ការ​អនុវត្ត​សេចក្ដីជំនឿ​ទៅ​លើ​ទ្រង់ ការប្រែចិត្ត ហើយ​ការ​ធ្វើ និង​ការ​រក្សា​សេចក្ដីសញ្ញា ភាពបាក់បែក​របស់​យើង— មិន​ថា​មូលហេតុអ្វីទេ— អាច​ត្រូវ​បាន​ព្យាបាល ។

ចាប់តាំង​ពី​ដើម​ឆ្នាំ​នេះ យើង​បាន​ជួប​នឹង​ព្រឹត្តិការណ៍​ដែល​មិន​បាន​រំពឹង​ទុក​ជា​ច្រើន ។ ការបាត់បង់​ជីវិត និង​ប្រាក់​ចំណូល ដោយសារតែ​ជំងឺរាតត្បាត​ជា​សាកល​បាន​ជះឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សហគមន៍ និង​សេដ្ឋកិច្ច​ពិភពលោក ។

ការរញ្ជួយដី អគ្គីភ័យ និង​ទឹកជំនន់​នៅ​តំបន់​ផ្សេងៗ​ក្នុង​ពិភពលោក ក៏​ដូច​ជា​គ្រោះមហន្តរាយ​ផ្សេងៗ​ទាក់ទិន​នឹង​អាកាសធាតុ ដែល​បាន​ធ្វើ​ឲ្យ​មនុស្សលោក​មាន​អារម្មណ៍​ថា​គ្មាន​ពំ​នឹង អស់សង្ឃឹម និង​ខូចចិត្ត ដោយ​ការងឿងឆ្ងល់​ថា​តើ​ជីវិត​របស់​ពួកគេ​នឹង​ប្រែក្លាយ​ដូច​ដើម​ឬ​អត់ ។

ខ្ញុំ សូម ប្រាប់ បងប្អូន នូវ ដំណើររឿង ផ្ទាល់ខ្លួន​អំពី​ការបែកបាក់​មួយ ។

នៅពេល​កូនៗរបស់​យើង​នៅតូច ពួកគេ​បានសម្រេចចិត្ត​ថា​ពួកគេ​ចង់រៀន​ព្យាណូ ។ ស្វាមីរបស់​ខ្ញុំ រ៉ូឌី ហើយនឹងខ្ញុំ​ចង់​ផ្តល់​ឱកាស​នេះ​ដល់​កូនៗណាស់ ប៉ុន្តែ យើង​គ្មាន​ព្យាណូ​នោះទេ ។ យើង​គ្មានប្រាក់​ទិញ​ព្យាណូថ្មី​នោះទេ ដូច្នេះ រ៉ូឌី ក៏ចាប់ផ្តើម​រកទិញ​ព្យាណូ​ជជុះ​មួយ ។

បុណ្យគ្រីស្ទម៉ាស់​នៅឆ្នាំនោះ គាត់បាន​ធ្វើ​ឲ្យ​យើង​ទាំងអស់គ្នា​មានការភ្ញាក់ផ្អើល​ជាមួយ​ព្យាណូ​មួយ ហើយ​ជាច្រើនឆ្នាំ​មកនេះ​កូនៗ​របស់យើង​បានរៀន​លេង​ព្យាណូ ។

រូបភាព
ព្យាណូ​ចាស់

នៅ​ពេល​កូន​ប្រុស​របស់​យើង​ធំ​ឡើង ហើយ​ចេញ​ទៅ​រស់​នៅ​ក្រៅ ព្យាណូចាស់​នោះ​ទុក​ហាល​ដី​ចោល ដូច្នោះ​យើង​ក៏​លក់​វា​ចេញ ្សំប្រាក់​បាន​ខ្លះ ។ នៅ​ថ្ងៃ​មួយ រ៉ូឌី បាន​និយាយ​ថា « បង​គិត​ថា ដល់​ពេល​ដែល​យើង​ត្រូវ​ទិញ​ព្យាណូ​ថ្មី​ហើយ » ។

ខ្ញុំ​បាន​សួរ​ថា « ហេតុអ្វី​យើង​ត្រូវ​ទិញ​ព្យាណូ​ថ្មី បើ​យើង​ទាំង​ពីរ​នាក់​មិន​ចេះ​លេង​ព្យាណូ​ផង​ហ្នឹង ? »

គាត់​បាន​និយាយ​ថា « ឱ ! ប៉ុន្តែ យើង​អាច​ទិញ​ព្យាណូ​ដែល​អាច​ចាក់​ភ្លេង​បាន ! តាមរយៈ​ការប្រើ​iPad នោះ​អូន​អាច​ដាក់​កម្មវិធី​ឲ្យ​ព្យាណូ​លេង​ភ្លេង​ជាង ៤,០០០ បទ​ឯណោះ បូករួម​ទាំង ទំនុកតម្កើង ចម្រៀង​ក្រុមចម្រៀង​រោង​ឧបោសថ ចម្រៀង​កុមារ​ទាំងអស់ និង​មាន​បទចម្រៀង​ជាច្រើនទៀត » ។

រ៉ូឌី ជា​អ្នក​លក់​ដ៏​ជំនាញ ។

រូបភាព
ព្យាណូ​ថ្មី

យើង​បាន​ទិញ​ព្យាណូ​ចាក់​ភ្លេង​ថ្មី​ដ៏​ស្រស់ស្អាត​មួយ ហើយ​ពីរបីថ្ងៃ ក្រោយ​មក បុរស​មាឌធំ​ពីរ​នាក់​បាន​ដឹក​មក​ដល់​ផ្ទះ​របស់​យើង ។

ខ្ញុំ​បាន​ប្រាប់​ឲ្យ​ពួកគេ​ដាក់​នៅ​កន្លែង​ដែល​ខ្ញុំ​ចង់​ដាក់ ហើយ​យក​វា​ចេញ​ពី​ផ្លូវ ។

រូបភាព
ការលើកដាក់​ព្យាណូ

វា​គឺ​ជា​ព្យាណូ​ដ៏​ធំស្អាត​មួយ ហើយ​ដើម្បី​យក​វា​ចូល​ក្នុង​ផ្ទះ​បាន ពួកគេ​បាន​ដក​ជើង​ព្យាណូ​ចេញ ហើយ​បាន​ដាក់​ព្យាណូ​ផ្តេក​នៅ​លើ​រទេះ​រុញ​ដែល​ពួកគេ​បាន​យក​មក​ជា​មួយ ។

ផ្ទះ​របស់​យើង​រៀង​ចោត​បន្តិច ហើយ​ជា​អកុសល​នៅ​ពីមុន​ថ្ងៃ​នោះ​មាន​ព្រិល​ធ្លាក់​ទៀត ធ្វើ​ឲ្យ​ផ្លូវ​សើម ហើយ​មាន​ភក់​ជ្រាំ ។ តើ​បងប្អូន​អាច​មើល​ឃើញ​ថា​រឿង​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា​ទេ ?

អំឡុង​ពេល​បុរស​ទាំងនោះ​កំពុង​អូស​ព្យាណូ​ឡើង​ទៅ​លើ​ចំណោត​តូច​មួយ វា​បាន​ធ្លាក់ ហើយ​ខ្ញុំ​បាន​ឮ​សំឡេង​ធ្លាក់​នោះ​យ៉ាង​ខ្លាំង ។ ព្យាណូ​នោះ​បាន​ធ្លាក់​ចេញ​ពី​រទេះ​រុញ ទៅ​លើ​ដី​យ៉ាង​ខ្លាំង​រហូត​បន្សល់​ស្នាម​ខូង​ដ៏​ធំ​មួយ​នៅ​ទីធ្លា​មុខ​ផ្ទះ​របស់​យើង ។

ខ្ញុំ​បាន​និយាយ​ថា « ឱ! ម្ចាស់​ថ្លៃ​អើយ ។ តើ​អ្នក​ទាំងពីរ​មិន​អី​ទេ​ឬ ?

សំណាង​ល្អ​ណាស់​ដែល​ពួកគេ​មិន​កើត​អី ។

ពួកគេ​បាន​បើក​ភ្នែក​ធំៗ​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក រួច​មើល​មក​ខ្ញុំ ហើយ​និយាយ​ថា « ឲ្យ​ពួក​ខ្ញុំ​សុំ​ទោស ។ ពួក​ខ្ញុំ​នឹង​ដឹក​វា​ទៅ​ហាង​វិញ ហើយ​ចាំ​ឲ្យ​នាយក​ពួក​ខ្ញុំ​ទូរសព្ទ​មក​លោក​ស្រី» ។ ។

មិន​យូរ​ប៉ុន្មាន នាយក​នោះ​បាន​និយាយ​ជាមួយ​នឹង​រ៉ូឌី ដើម្បី​រៀបចំ​ការ​ដឹក​ព្យាណូ​មួយ​ថ្មី​មក​ឲ្យ ។ រ៉ូឌី​មាន​សណ្ដាន​ចិត្ត​ល្អ ហើយ​ព្រម​អត់​ទោស​ឲ្យ គេ រួច​បាន​ប្រាប់​នាយក​នោះ​ថា វា​មិន​អី​ទេ បើ​ពួកគេ​គ្រាន់​តែ​ជួស​ជុល​ព្យាណូ​ចាស់​នោះ ហើយ​ដឹក​វា​មក​វិញ ប៉ុន្តែ​នាយក​នោះ​នៅ​តែ​ទទូច​សង​ព្យាណូ​ថ្មី​ឲ្យ​យើង ។

រ៉ូឌី បាន​តប​ថា « វា​មិន​អាក្រក់​អី ទេ ។ គ្រាន់​តែ​ជួស​ជុល​ហើយ​យក​វា​មក​វិញ​បាន​ហើយ » ។

នាយក​នោះ​បាន​និយាយ​ថា « គ្រោង​ព្យាណូ​ខ្ទេច​អស់​ហើយ កាល​ណា​វា​ខ្ទេច នោះ​វា​មិន​អាច​មាន​សំឡេង​ដូច​ដើម​ទេ ។ លោក​នឹង​ទទួល​បាន​ព្យាណូ​មួយ​ថ្មី » ។

បងប្អូន​ប្រុស​ស្រី តើ​យើង​ទាំងអស់​គ្នា​មិន​ដូច​នឹង​ព្យាណូ​នេះ​ទេ​ឬ​អី ដែល​មាន​ស្នាម​ប្រេះ​បន្តិច​បន្តួច ហើយ​មាន​អារម្មណ៍​ថា យើង​នឹង​មិន​បាន​ដូច​ដើម​ទៀត​ឡើយ វើ និង​ការ​រក្សា​សេចក្ដីសញ្ញា ភាព​បាក់បែក​របស់​យើង— មិន​ថា​មូលហេតុអ្វីទេ— អាច​ត្រូវ​បាន​ព្យាបាល ។ ដំណើរការនេះ បាន​អញ្ជើញ​អំណាច​នៃ​ការ​ព្យាបាល​របស់​ព្រះអង្គសង្គ្រោះ​កើតមាន​ក្នុង​ជីវិត​យើង ពុំ​គ្រាន់តែ​ស្ដារយើង​ឡើង​នូវ​អ្វី​ដែល​ជា​យើង​ពី​មុន​នោះ​ទេ ប៉ុន្តែ​ធ្វើ​ឲ្យ​យើង​បាន​ល្អ​ប្រសើរ​ជាង​មុន​ផង ។ ខ្ញុំ​ដឹង​ថា តាមរយៈ​ព្រះអង្គ​សង្គ្រោះ​របស់ យើង ព្រះយេស៊ូវគ្រីស្ទ​គ្រប់​គ្នា​អាច​ជួស​ជុល ធ្វើ​ឲ្យ​ជា ហើយ បំពេញ​តាម​បំណង​ប្រាថ្នា​របស់​យើង ដូច​គ្នា​ព្យាណូ​ថ្មី​មួយ​ដែរ ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « ពេល​ការ​សាកល្បង​ដ៏​ឈឺចាប់​កើត​មាន​ចំពោះ​យើង វា​គឺជា​ពេល​ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះ ដើម្បី​ខិតខំ​ធ្វើ​ការ និង​ដើម្បី​បម្រើ​មនុស្ស​ដទៃ ។ បន្ទាប់​មក ទ្រង់​នឹង​ព្យាបាល​បេះដូង​ខ្ទេច​ខ្ទំ​របស់​យើង ។ ទ្រង់​នឹង​ប្រទាន​សេចក្ដី​សុខសាន្ត និង​ការ​លួង​លោម​ផ្ទាល់​ខ្លួន​ដល់​យើង ។ អំណោយទាន​ដ៏​ធំ​ទាំង​នោះ​នឹង​មិន​ត្រូវ​បាន​បំផ្លាញ​ឡើយ ទោះ​បី​ជា​ស្លាប់​ក្ដី » ។

ព្រះយេស៊ូវ​មាន​បន្ទូល​ថា

« អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក ។

« ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព ៖​នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សម្រាក​ដល់​ព្រលឹង ។

« ពី​ព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល » ( ម៉ាថាយ ១១: ២៨–៣០ ) ។

រូបភាព
ព្រះអង្គសង្គ្រោះ​របស់​យើង​ព្រះយេស៊ូវគ្រីស្ទ

ដើម្បី​ព្យាបាល​ស្នាម​ប្រេះ​ស្រាំ​តាមរយៈ​ការ​មក​រក​ទ្រង់ នោះ​យើង​ចាំ​បាច់​ត្រូវ​មាន​សេចក្ដី​ជំនឿលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ « ការ​មាន​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ន័យ​ថា ការ​ពឹងផ្អែក​ទាំង​ស្រុង​ទៅ​លើ​ទ្រង់—ដោយ​ទុកចិត្ត​លើ​ព្រះចេស្ដា … និង សេចក្តីស្រឡាញ់ដ៏​និរន្តរ៍​របស់​ទ្រង់ ។ វា​រួម​មាន​ទាំង​ការជឿ​លើ​ការបង្រៀន​របស់​ទ្រង់​ផងដែរ ។ វា​មាន​ន័យ​ថា យើង​ត្រូវ​មាន​ជំនឿ​ទោះបីជា​យើង​មិន​យល់​គ្រប់​កិច្ចការ​ទាំងអស់​ដែល​ទ្រង់​ធ្វើ​ក៏​ដោយ ។ ដោយសារ​ទ្រង់​ធ្លាប់​ដក​បទពិសោធន៍​រាល់់​​ការឈឺចាប់ ទុក្ខវេទនា និង​ជំងឺ​គ្រប់​បែប​យ៉ាង​របស់​យើង នោះ ទ្រង់​ជ្រាប​ពី​របៀប​ដែល​ទ្រង់​អាច​ជួយ​យើង​យក​ឈ្នះ​លើ​ការលំបាក​ប្រចាំ​ថ្ងៃ​របស់​យើង » ។

នៅ​ពេល​យើង​មក​រក​ទ្រង់ « យើង​អាច​ពោរ​ពេញ​ដោយ​អំណរ សេចក្ដី​សុខ​សាន្ដ និង ការ​លួង​លោម​ចិត្ត ។ អ្វីៗ​ទាំងអស់​ដែល​មាន [ ភាព​លំបាក ហើយ​ជា​ឧបសគ្គ ]​​នៅក្នុង​ជីវិត​នេះ អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ត្រឹមត្រូវ​បាន​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។​ ព្រះអម្ចាស់​​បាន​ប្រឹក្សា​យើង​ថា​« ចូរមើល​មក​ឯ យើង ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ ចូរកុំ​ខ្លាច​ឡើយ » ( គោលលទ្ធិ និង ​សេចក្តី​សញ្ញា ៦:៣៦ ) ។

នៅ​ក្នុង​ព្រះគម្ពីរ​មរមន ពេល​អាលម៉ា និង​ប្រជាជន​របស់​លោក​ហៀប​នឹង​បំផ្លិច​បំផ្លាញ​ដោយសារ​តែ​បន្ទុក​ដែល​ពួក​គេ​មាន ប្រជាជន​នោះ​បាន​ទូល​អង្វរ​សុំ​ភាព​ធូរ​ស្បើយ ះអម្ចាស់​មិន​បាន​ដក​យក​បន្ទុក​របស់​ពួកគេ​ទេ ផ្ទុយទៅវិញ​ទ្រង់បាន​សន្យា​នឹង​ពួកគេ​ថា

« ហើយ​យើង​នឹង​សម្រាល​បន្ទុក​ទាំង​ឡាយ​ដែល​ដាក់​នៅ​លើ​ស្មា​អ្នក​ផង ហើយ​សូម្បី​តែ​រូប​អ្នក​ក៏​នឹង​មិន​អាច​ចាប់​អារម្មណ៍​ថា មាន​បន្ទុក​ទាំង​នោះ​នៅ​លើ​ខ្នង​អ្នក​ឡើយ ទោះ​នៅ​ពេល​អ្នក​ជាប់​នៅ​ក្នុង​សេវកភាព​ក្ដី ហើយ​យើង​នឹង​ធ្វើ​ការ​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា អាច​ឈរ​ជាសាក្សី​ដល់​យើង​ពី​អំណឹះ​ត​ទៅ ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ដឹង​ជា​ពិត​ប្រាកដ​ថា យើង​ជា​ព្រះអម្ចាស់​ដ៏​ជា​ព្រះ មក​រក​រាស្ត្រ​យើង​ក្នុង​ពេល​គេ​ស្ថិត​ក្នុង​សេចក្ដី​វេទនា ។

« ហើយ​ឥឡូវនេះ ហេតុការណ៍ បាន​កើត​ឡើង​ថា បន្ទុក​ទាំងឡាយ​ដែល​ដាក់​នៅ​លើ​អាលម៉ា និង​បងប្អូន​លោក ត្រូវបាន​សម្រាល​ទៅ មែនហើយ ព្រះអម្ចាស់​ទ្រង់​បាន​ចម្រើន​កម្លាំង​ឲ្យ​គេ ដើម្បី​ឲ្យ​គេ​អាច​ទ្រ​បន្ទុក​ទាំង​ឡាយ​​របស់​គេ​បានដោយ​ងាយ ហើយ​ពួកគេ​បាន​ធ្វើតាម​អស់​ទាំង​ព្រះហឫទ័យ​​នៃ​ព្រះអម្ចាស់ »​( ម៉ូសាយ ២៤:១៤-១៥ ) ។

អែលឌើរ ថាត អរ ខាលីស្ទើរ បាន​បង្រៀន​អំពី​សមត្ថភាព​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ព្យាបាល និង​សម្រាល​បន្ទុក​ថា

« ពរជ័យ​មួយ​នៃ​ដង្វាយធួន​គឺ​ថា យើង​អាច​ទទួល​បាន​ព្រះចេស្ដា​ជួយ​សង្គ្រោះ​របស់​ព្រះអង្គ​សង្គ្រោះ ។ អេសាយ​បាន​ថ្លែង​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ព្រះចេស្ដា​ព្យាបាល និង​លួង​លោម​ចិត្ត​របស់​ព្រះអម្ចាស់ ។ លោក​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះអង្គ​សង្គ្រោះ​គឺជា​‹ ទី មាំមួន ដល់ មនុស្ស កំសត់ ទុគ៌ត ក្នុង គ្រា ដែល មាន ទុក្ខ លំបាក ជា ទី ជ្រក កោន ឲ្យ រួច ពី ព្យុះ សង្ឃរា ជា ម្លប់ បាំង កម្តៅ ›​( អេសាយ ២៥:៤ ) ។ អេសាយ​បាន​ប្រកាស​ដល់​អ្នក​ដែល​សោកសៅ​ថា ព្រះអង្គ​សង្គ្រោះ​មាន​ព្រះចេស្ដា​ដើម្បី​‹ កម្សាន្ដ​ចិត្ត​នៃ​អស់​អ្នក​ណា​ដែល​សោយសោក ›​( អេសាយ ៦១:២ ) ហើយ​‹ ជូត​ទឹក​ភ្នែក​ពី​មុខ​មនុស្ស​ទាំង​អស់ › ( អេសាយ ២៥:៨ សូម​មើល​ផង​ដែរ វិវរណៈ ៧:១៧ ) ‹ ធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្ស​ទន់​ទាប​បាន​សង្ឃឹម​ឡើង › ( អេសាយ ៥៧:១៥ ) ហើយ​‹ ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង ›​( អេសាយ ៦១:១ សូម​មើល​ផង​ដែរ លូកា ៤:១៨, ទំនុក​ដំកើង ១៤៧:៣ ) ។ ព្រះចេស្ដា​ជួយ​សង្គ្រោះ​របស់​ទ្រង់​ធំធេង​ខ្លាំង​ណាស់​រហូត​ដល់​ទ្រង់​អាច​ផ្លាស់​ប្តូរ « ភួង​លំអ​ជំនួស​ផេះ ហើយ​ប្រេង​នៃ​សេចក្តី​អំណរ​ជំនួស​សេចក្តី​សោកសៅ ព្រម​ទាំង​អាវ​ពាក់​នៃ​សេចក្តី​សរសើរ ជំនួស​ទុក្ខ​ធ្ងន់​ដែល​គ្រប​សង្កត់ »​( អេសាយ ៦១:៣ ) ។

« យើង​អាច​មាន​សេចក្ដី​សង្ឃឹម​ដ៏​ធំ​ដោយសារ​តែ​ការ​សន្យា​ទាំងនោះ !… ព្រះវិញ្ញាណ​របស់​ទ្រង់​ព្យាបាល ។ វា​បន្សុទ្ធ ។ វា​លួង​លោម​ចិត្ត ។ វា​នាំ​យក​ជីវិត​ថ្មី​ចូល​ទៅ​ក្នុង​ដួង​ចិត្ត​ដែល​អស់​សង្ឃឹម ។ វា​មាន​ព្រះចេស្ដា​ដើម្បី​ផ្លាស់ប្តូរអ្វី​ដែល​អាក្រក់ និង​សាហាវ ព្រមទាំង​គ្មាន​តម្លៃ​នៅ​ក្នុង​ជីវិត​ទៅ​ជា​អ្វី​មួយ​ដែល​មាន​ភាព​រុង​រឿង​ឧត្តម ​ជា​ភាព​ស្រស់​ស្អាត​នៃ​ភាព​អស់​កល្ប​ជានិច្ច » ។

ខ្ញុំ​សូមថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះអង្គ​សង្គ្រោះ ព្រះ​ប្រោស​លោះ អង្គ​ព្យាបាល​ជា​ទីស្រឡាញ់​របស់​យើង និង​ជា​មិត្ត​ស្មោះត្រង់​របស់​យើង ។ ប្រសិន​បើ​យើង​ងាក​មករក​ទ្រង់ នោះ​ទ្រង់​នឹង​ព្យាបាល​យើង ហើយ​ធ្វើ​ឲ្យ​យើង​ជា​សះស្បើយ​ម្ដង​ទៀត ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នេះ​គឺជា​សាសនាចក្រ​របស់​ទ្រង់ ហើយ​ទ្រង់​កំពុង​រៀបចំ​យាង​ត្រឡប់​មក​ផែនដី​នេះ​ម្ដង​ទៀត ដើម្បី​គ្រង​រាជ្យ​ដោយ​ព្រះចេស្ដា និង​សិរីល្អ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « Jesus Christ—the Master Healer » Liahonaខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៨៧ ។

  2. « Faith in Jesus Christ » Gospel Topics, topics.ChurchofJesusChrist.org ។

  3. ប្រកាស ដំណឹងល្អ របស់ យើង ៖ មគ្គុទេសន៍ សម្រាប់ ការ បម្រើ ​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា កំណែ​ថ្មី ( ២០១៨ ), ទំព័រ ៥២ គេហទំព័រ ChurchofJesusChrist.org ។

  4. ថាត អរ ខាលីស្ទើរ The Infinite Atonement( ឆ្នាំ ២០០០ ) ទំព័រ ២០៦–៧ ។