សន្និសីទទូទៅ
ចូរ​ប្រព្រឹត្ត​ដោយ​សុចរិត ស្រឡាញ់​ដោយ​សេចក្តី​សប្បុរស ហើយ​ដើរ​ជាមួយ​នឹង​ព្រះ​នៃ​ខ្លួន​ដោយ​សុភាព​រាបទាប
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០


ចូរ​ប្រព្រឹត្ត​ដោយ​សុចរិត ស្រឡាញ់​ដោយ​សេចក្តី​សប្បុរស ហើយ​ដើរ​ជាមួយ​នឹង​ព្រះ​នៃ​ខ្លួន​ដោយ​សុភាព​រាបទាប

ការធ្វើ​ដោយ​សុចរិត​មានន័យ​ថា​ជាការ​ធ្វើ​ទង្វើ​ដោយ​ការគោរព ។ យើង​ប្រព្រឹត្ត​ដោយ​ស្មោះត្រង់​ចំពោះ​ព្រះ​ដោយ​ការដើរ​ជាមួយ​នឹង​ទ្រង់​ដោយ​រាបសារ ។ យើង​ប្រព្រឹត្ត​ដោយ​ថ្លៃថ្នូរ​នឹង​អ្នកដទៃ​ដោយ​ការ​ស្រឡាញ់​សេចក្តី​សប្បុរស ។

ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ និង​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យើង​ខិតខំ—ហើយ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ខិតខំ—ធ្វើ​ឲ្យ​ប្រសើរ​និង​កាន់​តែ​ល្អ​ប្រសើរ​ឡើង ។ ប្រហែល​ជា​អ្នក​ធ្លាប់​ឆ្ងល់​ដូច​ខ្ញុំ​ដែរ​ថា « តើ​ខ្ញុំ​ធ្វើ​គ្រប់គ្រាន់​ហើយ​ឬ​នៅ ? » « តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​ទៀត ? » ឬ « ក្នុង​នាម​ជា​មនុស្ស​ពុំ​ល្អ ឥត​ខ្ចោះ​ម្នាក់​តើ​ខ្ញុំ​អាច​សក្ដិសម ‹ រស់នៅ​ជាមួយ​នឹង​ព្រះ​ក្នុង​ស្ថានភាព​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ › ដោយ​របៀប​ណា ? »

ព្យាការី មីកា នៅ​ព្រះ​គម្ពីរ​សញ្ញា​ចាស់​បាន​សួរ​សំណួរ​ដូច្នេះ​ថា ៖ « តើ​ត្រូវ​ឲ្យ​ខ្ញុំ​យក​អ្វី ដើម្បី​ចូល​ទៅ​ចំពោះ​ព្រះយេហូវ៉ា ហើយ​ក្រាប​ថ្វាយ​បង្គំ​នៅ​មុខ​ព្រះ​ដ៏​ខ្ពស់ ? » មីកា​បាន​ឆ្ងល់​ដោយ​ត្មះតិះដៀល​ថា​តើ​ការថ្វាយ​ដង្វាយ​ដ៏​ថ្លៃ​ហួស​ប្រមាណ​អាច​គ្រប់គ្រាន់​ដើម្បី​តប​ស្នង​ចំពោះ​អំពើ​បាប​ឬ​ទេ គាត់​និយាយ​ថា « ទ្រង់​នឹង​សព្វ​ព្រះ​ហឫទ័យ ដោយ​ចៀម​[ ទាំង​ពាន់ ] ឬ​ដោយ​ប្រេង … ទាំង​ម៉ឺន​ទន្លេ​ឬ​អី ? តើ​ត្រូវ​ឲ្យ​ខ្ញុំ​ថ្វាយ​កូន​ច្បង​ខ្ញុំ​ឲ្យ​បាន​ធួន​នឹង … បាប​នៃ​ព្រលឹង​ខ្ញុំ​ឬ ? »

ចម្លើយ​គឺ​ទេ ។ ការធ្វើ​អំពើ​ល្អ​គឺ​ពុំ​គ្រប់គ្រាន់​ទេ ។ សេចក្តី​សង្គ្រោះ​គឺ​មិន​អាច បង្កើត បាន​នោះ​ទេ ។ មីកា​បាន​ដឹង​ថា សូម្បី​តែ​ការលះបង់​ដ៏​ធំធេង ក៏ មិន​អាច​លោះ​បាប​ដ៏​តូច​បំផុត​ដែរ ។ បើ​ពឹង​លើ​តែ​លទ្ធភាព​យើង​ផ្ទាល់ នោះ​ក្តី​រំពឹង​ថា​នឹង​បាន​វិល​ត្រឡប់​ទៅ​រស់​នៅ​ក្នុង​វត្តមាន​របស់​ព្រះ​គឺ​គ្មាន​សង្ឃឹម​ទេ ។

យើង​ពុំ​អាច​ធ្វើ​បាន​គ្រប់គ្រាន់ ឬ​ធ្វើ​គ្រប់គ្រាន់​ដោយ​ខ្លួន​ឯង​ឡើយ បើ​គ្មាន​ពរ​ជ័យ​ទាំងឡាយ​មក​ពី​ព្រះវបិតា​សួគ៌​និង​ព្រះយេស៊ូវគ្រីស្ទ​នោះ ។ តែ​ដំណឹងល្អ​នោះ​គឺ​ថា​តាម​រយៈ​ព្រះយេស៊ូគ្រីស្ទ យើង​អាច​បាន​គ្រប់គ្រាន់​ហើយ ។ មនុស្ស​ទាំង​អស់​នឹង​ត្រូវ​បាន​សង្គ្រោះ​ពី​សេចក្តី​ស្លាប់​ខាង​រូបកាយ​ដោយ​សារ​ព្រះគុណ​នៃ​ព្រះ តាម​រយៈ​ការសុគត​និង​ការរស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ហើយ​បើ​យើង​បង្វែ​ដួងចិត្ត​ទៅរក​ព្រះ នោះ​សេចក្តី​សង្គ្រោះ​ពី​ការស្លាប់​ខាង​វិញ្ញាណ​គឺ​មាន​សម្រាប់​មនុស្ស​ទាំង​អស់ « តាម​រយៈ​ដង្វាយធួន​នៃ​[ ព្រះយេស៊ូវ ] គ្រីស្ទ … ដោយសារ​ការគោរព​តាម​ក្រឹត្យវិន័យ និង ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ » ។ យើង​អាច​ត្រូវ​បាន​ប្រោសលោះ​ពី​អំពើ​បាប​ដើម្បី​ឈរ​ដោយ​ស្អាតស្អំ​និង​បរិសុទ្ធ​ចំពោះ​ព្រះ ីកា​បាន​ពន្យល់ « [ ព្រះ ] បាន​បង្ហាញ​ឲ្យ​ឯង​ស្គាល់​សេចក្តី​ដែល​ល្អ តើ​ព្រះយេហូវ៉ា​សព្វ​ព្រះហឫទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូចម្តេច បើ​មិន​មែន​ឲ្យ​ប្រព្រឹត្ត​ដោយ​សុចរិត​ឲ្យ​ស្រឡាញ់​សេចក្តី​សប្បុរស ហើយ​ឲ្យ​ដើរ​ជាមួយ​នឹង​ព្រះ​នៃ​ខ្លួន​ដោយ​សុភាព​រាបទាប​នោះ ? ។១០

ការណែនាំ​របស់​មីកា​ស្តី​ពី​ការបង្វែរ​ដួងចិត្ត​របស់​យើង​ទៅ​ព្រះ​និង​សក្ដិសម​ចំពោះ​សេចក្តី​សង្គ្រោះ​មាន​នូវ​ធាតុ​បី​ដែល​ទាក់ទង​គ្នា ។ ឲ្យ​ប្រព្រឹត្ត​ដោយ​សុចរិត មាន​ន័យ​ថា ជា​ការប្រព្រឹត្ត​ដោយ​ស្មោះត្រង់​ចំពោះ​ព្រះ​និង​មនុស្ស​ឯ​ទៀត ។ យើង​ប្រព្រឹត្ត​ដោយ​ស្មោះត្រង់​ចំពោះ​ព្រះ​ដោយ​ការដើរ​ជាមួយ​នឹង​ទ្រង់​ដោយ​ចិត្ត​រាបសារ ។ យើង​ប្រព្រឹត្ត​ដោយ​ថ្លៃថ្នូរ​នឹង​អ្នកដទៃ​ដោយ​ការ​ស្រឡាញ់​សេចក្តី​សប្បុរស ។ ឲ្យ ប្រព្រឹត្ត​ដោយ​សុចរិត​គឺ​ជា​ការអនុវត្ត​ជាក់ស្តែង​នៃ​បទបញ្ញត្តិ​ធំ​ទីមួយ​និង​ទីពីរ​ដើម្បី « ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង …[ ហើយ ] ស្រឡាញ់ អ្នកជិតខាង​ដូច​ខ្លួន​ឯង » ។១១

ឲ្យ ប្រព្រឹត្ត​ដោយ​សុចរិតនិង ដើរ​ជាមួយ​នឹង​ព្រះ​ដោយ​រាបសារគឺ​ជា​ការដក​ដៃ​ដោយ​ចេតនា​ចេញ​ពី​អំពើ​ទុច្ចរិត គោរព​តាម​ក្រឹត្យ​ក្រម​របស់​ទ្រង់ និង​ប្រព្រឹត្ត​ដោយ​ពិត​ត្រង់ ។១២ មនុស្ស​សុចរិត​ម្នាក់​ងាក​ចេញ​ពី​អំពើ​បាប​និង​ឆ្ពោះ​ទៅ​ព្រះ ធ្វើ​សេចក្តី​សញ្ញា​ជាមួយ​ទ្រង់ ហើយ​រក្សា​សេចក្តី​សញ្ញា​ទាំង​នោះ ដ​នៅ​ពេល​ដែល​ជំពប់​ដួល​ហើយ​បន្ដ​ព្យាយាម ។

នៅពេល​ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់​ឡើង​វិញ បាន​យាង​ទៅ​ជួប​សាសន៍​នីហ្វៃ ទ្រង់​បាន​ពន្យល់​ថា ច្បាប់​របស់​ម៉ូសេ​ត្រូវ​បាន​ជំនួស​ដោយ​ច្បាប់​មួយ​កាន់តែ ខ្ពស់ ។ ទ្រង់​បាន​បង្ហាត់​ពួកគេ​ដើម្បី​កុំ​ឲ្យ « ថ្វាយ … យញ្ញ​បូជា និង … និង​ដង្វាយ​ដុត​ទាំង​ឡាយ » ទៀត​ឡើយ ប៉ុន្តែ ឲ្យ​ថ្វាយ « ចិត្តសង្រេង​និង​វិញ្ញាណ​ទន់ទាប » វិញ ។ ទ្រង់​ក៏​បាន​សន្យា​ដែរ​ថា « ហើយ​អស់​អ្នក​ណា​ដែល​មក​រក​យើង ដោយ​មាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់​ទាប អ្នក​នោះ​ហើយ​ដែល​យើង​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ភ្លើង និង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ។១៣ កាល​យើង​ទទួល​និង​ប្រើ​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​បន្ទាប់​ពី​បុណ្យ​ជ្រមុជ​ទឹក នោះ​យើង​អាច​រីករាយ​នឹង​ភាព​ជា​ដៃគូរ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​នឹង​យើង​ត្រូវ​បាន​បង្រៀន​នូវ​គ្រប់​អ្វី​ទាំង​អស់​ដែល​យើង​ត្រូវ​ធ្វើ១៤ រួម​ទាំង​របៀប​ដើម្បី​ដើរ​ជាមួយ​នឹង​ព្រះ​នៃ​ខ្លួន​ដោយ​រាបសារ​ផង​ដែរ ។

ការលះបង់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​សម្រាប់​អំពើបាប​និង​សេចក្តី​សង្គ្រោះ​ពី​ការស្លាប់​ខាង​វិញ្ញាណ​គឺ​មាន​ចំពោះ​មនុស្ស​ទាំង​អស់​ដែល​មាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់​ទាប ។១៥ ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់​ទាប​នាំ​ឲ្យ​យើង​ចេះ​ប្រែចិត្ត​ដោយ​អំណរ​រាល់​ថ្ងៃ ហើយ​ព្យាយាម​ដើម្បី​ប្រែក្លាយ​កាន់​តែ​ដូច​ព្រះវរបិតា សួគ៌​និង​ព្រះយេស៊ូវ គ្រីស្ទ រង់ ។ យើង​មិន​ត្រឹម​តែ​ប្រព្រឹត្ត​ដោយ​សុចរិត​និង​ដើរ​ជាមួយ​ព្រះ​នៃ​ខ្លួន​ដោយ​រាបសារ​នោះ​ទេ យើង​ក៏​រៀន​ដើម្បី​ស្រឡាញ់​សេចក្តី​សប្បុរស​តាម​របៀប​របស់​ព្រះវបិតា​សួគ៌​និង​ព្រះយេស៊ូវគ្រីស្ទ​ស្រឡាញ់​ផង​ដែរ ។

ព្រះ​សព្វព្រះទ័យ​ចំពោះ​សេចក្ដីសប្បុរស ហើយ​ពុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រើប្រាស់​វា​ទេ ។ តាម​សម្តី​របស់​មីកាទៅ​កាន់​ព្រះយេហូវ៉ា​ថា « តើ​មាន​អ្នក​ណា​ជា​ព្រះ​ឲ្យ​ដូច​ទ្រង់ ដែល​ទ្រង់​អត់ទោស​ចំពោះ​អំពើ​ទុច្ចរិត … នឹង​មាន​សេចក្តី​អាណិតអាសូរ ដល់​យើង​រាល់​គ្នា​ទៀត » ហើយ « នឹង​បោះ​អស់ … ទាំង​អំពើ​បាប​យើង​ទៅ​ក្នុង​សមុទ្រ » ។១៦ ដើម្បី​ស្រឡាញ់​សេចក្តី​សប្បុរស​ដូច​ព្រះ​គឺ​វា​ភ្ជាប់​យ៉ាងណែន​ទៅនឹង​ការ​ប្រព្រឹត្ត​ដោយ​សុចរិត​ជាមួយ​អ្នក​ដទៃ​ហើយ​មិន​ធ្វើ​បាប​ពួក​គេ ។

សារៈសំខាន់​នៃ​ការមិន​ធ្វើ​បាប​អ្នក​ដទៃ​គឺ​ត្រូវ​បាន​គូស​បញ្ជាក់​នៅ​ក្នុង​រឿង​និទាន​អំពី​លោកអាចារ្យ ហ៊ីលែល ជា​អ្នក​ប្រាជ្ញ ជនជាតិ ជ្វីហ្វ​ដែល​បាន​រស់​នៅ​សតវត្សរ៍​ទី​១ ពី​មុន​ព្រះគ្រីស្ទ ។ សិស្ស​ម្នាក់​របស់ ហ៊ីលែល​បាន​ធ្លាក់​ដុនដាប​ដោយ​សារ​តែ​ភាព​ស្មុគស្មាញ​នៃ​គម្ពីរ ថូរ៉ា—ជា​សៀវភៅ​ទាំង ប្រាំ របស់​លោក​ម៉ូសេ​ដែល​មាន​នូវ​បទបញ្ញត្តិ​ចំនួន ៦១៣ និង​សំណេរ​ជា​ភាសា​អារ៉ាប់ ។។ សិស្ស​បាន​បបួល​ឲ្យ ហ៊ីលែល ពន្យល់​គម្ពីរ ថូរ៉ា ដោយ​ប្រើ​ពេលត្រឹម​តែ​ពេល​ហ៊ីលែល​អាច​ឈរ​ដោយ ជើង​ម្ខាង​ប៉ុណ្ណោះ ។ ហ៊ីលែល​ប្រហែល​ជា​ពុំ​មាន​លំនឹង​ល្អ​ទេ ប៉ុន្តែ​បាន​ទទួល​យក​ការបបួល​នោះ ។ គាត់​បាន​ដក​ស្រង់​មក​ពីលេវីវិន័យ​ដោយ​និយាយ « ​ឯង​ឡើយ គឺ​ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង​វិញ » ។១៧ ហ៊ីលែល​បាន​សរុប​ថា « អ្វី​ដែល​អ្នក​មិន​ចូលចិត្ត ចូរ​កុំ​ធ្វើ​ដាក់​អ្នក​ជិត​ខាង ។ នេះ​គឺ​ជា​សារ​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​គម្ពីរ ថូរ៉ា ហើយ​ផ្នែក​ដែល​នៅ​សល់​គឺ​គ្រាន់​តែ​ជា​ការអធិប្បាយ​តែ​ប៉ុណ្ណោះ ។ ទៅ​ហើយ​សិក្សា​ចុះ » ។១៨

ការតែងតែ​ប្រព្រឹត្ត​ដោយ​ស្មោះត្រង់​ជាមួយ​អ្នក​ដទៃ គឺ​ជា​ផ្នែក​មួយ​នៃ​ការស្រឡាញ់​សេចក្តី​សប្បុរស ។ ពិចារណា​ឡើង​វិញ​នូវ​ការសន្ទនា​មួយ​ដែល​ខ្ញុំ​ស្ដាប់​ឮ​កាល​ពី​ច្រើន​ទសវត្សរ៍​កន្លង​ទៅ​នៅ​ក្នុង​ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ មន្ទីរពេទ្យ បាល់ទីម័រ រដ្ឋ​ម៉ារីលែន នៅ​ក្នុង​សហរដ្ឋ​អាមេរិក ។ អ្នក​ជំងឺ​ម្នាក់​ឈ្មោះ ជែក​សុន គឺ​ជា​មនុស្ស​សុភាព​រាបសា​និង​រីករាយ​ហើយ​មាន​បុគ្គលិក​មន្ទីរពេទ្យ​ស្គាល់​ច្បាស់ ។ កាល​ពី​មុន គាត់​បាន សម្រាក នៅ មន្ទីរពេទ្យ​ជាច្រើន​ដង​ដើម្បី​ព្យាបាល​ជំងឺ​មក​ពី​ការបរិភោគ​គ្រឿង​ស្រវឹង ។ ក្នុង​ឱកាស​នេះ លោក ជេកសុន បាន​វិល​ត្រឡប់​ទៅ​មន្ទីរពេទ្យ​វិញ​ដោយ​រោគសញ្ញា​ដែល​ត្រូវ​បាន​វិនិច្ឆ័យ​ថា​រលាកលំពែង​ដែល​បណ្តាល​មក​ពី​ជាតិ​អាល់កុល ។

ពេលជិត​ចប់​វេន​គាត់ វេជ្ជបណ្ឌិត ខូអិន ដែល​ជា​គ្រូ​ពេទ្យ​ដ៏​ឧស្សាហ៍​និង​គួរ​ឲ្យ​កោត​សរសើរ​ម្នាក់ បាន​ធ្វើ​ការវាយ​តម្លៃ​ស្ថានភាព ជែក​សុន ហើយ​បាន​កំណត់​ថា​គាត់​ចាំបាច់​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ ។ វេជ្ជបណ្ឌិត ខូអិន បាន​ចាត់​ឲ្យ វេជ្ជបណ្ឌិត ចូនស៍ ដែល​ចូល​មក​បន្ត​វេន​ពី​គាត់​ឲ្យ​មើល​ថែ​និង​ពិនិត្យ​ព្យាបាល​លោក ជែកសុន ។

វេជ្ជបណ្ឌិត ចូនស៍ បាន​ចូលរួម​នៅក្នុង​សាលាពេទ្យ​ល្បី​មួយ ហើយ​ទើប​ចាប់ផ្ដើម​ការសិក្សា​បន្ដ​របស់​គាត់ ។ ការ​បំពាក់បំប៉ន​ដ៏​នឿយហត់នេះ ជាញឹកញាប់​ជាប់ទាក់ទង​ទៅ​នឹង​ការ​អត់​ងងុយ ដែល​ទំនងជា​នាំ​ឲ្យ​វេជ្ជបណ្ឌិត ចូនស៍​ឆ្លើយ​តប​អវិជ្ជមាន ។ ដល់​យប់​ទី​៥​របស់​គាត់ នោះ​គាត់ បាន​ត្អូញត្អែរ​ខ្លាំងៗ​ទៅ​កាន់​វេជ្ជបណ្ឌិត ខូអិន ។ គាត់​មាន​អារម្មណ៍​ថា​មិន​យុត្តិធម៌​ទេ​ដែល​គាត់​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​មើល​ថែ​លោក ជែក​សុន ដោយសារ​តែ​ការលំបាកនោះ​លោក​ជា​អ្នក​ធ្វើ​ទុក្ខ​ដល់​ខ្លួន ។

វេជ្ជបណ្ឌិត ខូអិន​ឆ្លើយតប​ស្ទើរ​តែ​ខ្សឹប ។ គាត់​ថា « វេជ្ជបណ្ឌិត ចូនស៍ អ្នក​ក្លាយ​ជា​គ្រូពេទ្យ​ម្នាក់​ដើម្បី​មើល​ថែ​មនុស្ស​និង​ព្យាបាល​ពួកគេ​ឲ្យ​បាន​ជា ។ អ្នក​មិន​បាន​ក្លាយ​ជា​គ្រូ​ពេទ្យ​វិនិច្ឆ័យ​ពួកគេ​ទេ ។ បើ​អ្នក​មិន​យល់​ពី​ភាព​ខុសគ្នា​នេះ​ទេ អ្នក​គ្មាន​សិទ្ធិ​ដើម្បី​មក​ហ្វឹកហាត់​នៅ​ក្នុង​ស្ថានភាព​ដូច​នេះ​ទេ » ។ ក្រោយ​ពី​ការណែនាំ​នេះ​មក វេជ្ជបណ្ឌិត ចូនស៍ បាន​មើល​ថែ​ព្យាបាល​លោក ជែក​សុន យ៉ាង​ព្យាយាម​អំឡុង​ពេល​នៃ​ការសម្រាក​ព្យាបាល​នោះ ។

ក្រោយ​មក​លោក ជែក​សុន បាន​ទទួល​មរណភាព ។ ទាំង​វេជ្ជបណ្ឌិត ចូនស៍​និង​វេជ្ជបណ្ឌិត ខូអិន បាន​មាន​នូវ​អាជីព​ដ៏​ល្បីល្បាញ​មួយ​ ។ ប៉ុន្តែ​នៅ​គ្រា​ដ៏​សំខាន់​មួយ​ក្នុង​ការបំពាក់បំប៉ន​របស់​គាត់ វេជ្ជបណ្ឌិត ចូនស៍ ត្រូវការ​ការរំឮក​ដើម្បី​ឲ្យ​ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្ដី​សប្បុរស និង​ឲ្យ​មើល​ថែ លោក ជែក​សុន ដោយ​គ្មាន​ការវិនិច្ឆ័យ ។១៩

ច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​ទទួល​ប្រយោជន៍​មក​ពី​ការ​រំឮក​នោះ ។ ស្រឡាញ់​សេចក្តី​សប្បុរស​មាន​ន័យ​ថា យើង​មិន​ត្រឹមតែ​ស្រឡាញ់​សេចក្ដី​សប្បុរស​ដែល​ព្រះ​ផ្តល់​ឲ្យ​យើង​នោះ​ទេ យើង​អរ​រីករាយ​ដែល​ព្រះ​បាន​ផ្តល់​សេចក្តី​មេត្តា​ដូច​គ្នា​នេះ​ដល់​មនុស្ស​ដទៃ​ផង​ដែរ ។ ហើយ​យើង​ធ្វើ​តាម​គំរូ​ទ្រង់​ជានិច្ច ។ « មនុស្ស​ទាំង​អស់​ក៏​ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ដែរ »២០ ហើយ​យើង​ទាំងអស់​គ្នា​ត្រូវការជំនួយ និង​ការព្យាបាល​ខាង​វិញ្ញាណ​ឲ្យ​ជា​សៈស្បើយ ។ ព្រះអម្ចាស់​ព្រះបន្ទូល​ថា « អ្នក​រាល់​គ្នា​មិន​ត្រូវ​លើក​តម្កើង​មនុស្ស​ម្នាក់​ជាង​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ឡើយ ឬ បុរស​ម្នាក់​មិន​ត្រូវ​គិត​ថា​ខ្លួន​ខ្ពស់​ជាង​ម្នាក់​ទៀត​ទេ » ។២១

ព្រះយេស៊ូវគ្រីស្ទ​ជា​គំរូ​អំពី​អត្ថន័យ​ឲ្យ​ប្រព្រឹត្ត​ដោយ​សុចរិត​និង​ស្រឡាញ់​សេចក្តី​សប្បុរស ។ ទ្រង់​បាន​ប្រាស្រ័យ​នឹង​មនុស្ស​មាន​បាប​ដោយ​សេរី ព្យាបាល​ពួកគេ​ដោយ​ស្មោះសរ​និង​ការ​គោរព ។ ទ្រង់​បាន​បង្រៀន​អំពី​អំណរ​មក​ពី​ការរក្សា​ព្រះបញ្ញត្តិ​របស់​ព្រះ ហើយ ព្យាយាម​លើក​តម្កើង​ជាជាង​ថ្កោលទោស​អ្នក​ទាំងឡាយ​ដែល​ជួប​ឧបសគ្គ ។ ទ្រង់​បាន​បដិសេធ​អ្នក​ដែល​បាន​ដាក់​កំហុស​ទ្រង់​សម្រាប់​ការ​ធ្វើ​ការងារបម្រើ​ដល់​មនុស្ស​ដែល​ពួក​គេ​ចោទ​ថា​ពុំ​ស្អាតស្អំ​នោះ ។២២ សេចក្ដីសុចរិត​ផ្ទាល់ខ្លួន​ដូច្នេះ​បាន​ធ្វើ​ឲ្យ​អាក់អន់ចិត្ត​ដល់​ទ្រង់ ហើយ​នៅ​តែ​មាន ។២៣

ដើម្បី​ក្លាយ​ដូច​ជា​ព្រះគ្រីស្ទ មនុស្ស​ម្នាក់​ត្រូវ​ប្រព្រឹត្ត​ដោយ​សុចរិត មាន​ឥរិយាបទ​ថ្លៃថ្នូ​ទាំង​ចំពោះ​ព្រះ​និង​អ្នក​ដទៃ ី​និង​សកម្មភាព ហើយ​ទទួល​ស្គាល់​ពី​ភាពខុសគ្នា​ខាង​ទស្សនៈវិស័យ​ឬ​ជំនឿ​ដែល​មិន​រារាំង​ដល់​សណ្ដានចិត្តល្អ​និង​មិត្តភាព​ពិត​ទេ ។ បុគ្គល​ដែល​ប្រព្រឹត្ត​ដោយ​សុចរិត « នឹង​ពុំ​មាន​គំនិត​ចង់​ព្យាបាទ​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ប៉ុន្តែ​ចង់​រស់​នៅ​ដោយ​សុខសាន្ត »២៤ ជាមួយ​គ្នា ។

មនុស្ស​ស្រឡាញ់​សេចក្តី​សប្បុរស ដើម្បី​ក្លាយ​ដូច​ជា​ព្រះគ្រីស្ទ ។ មនុស្ស​ដែល​ស្រឡាញ់​សេចក្តី​សប្បុរស​គឺ​ពុំ​គិត​វិនិច្ឆ័យ​អ្នក​ដទៃ​ទេ ពួកគេ​បង្ហាញ​ការអាណិតអាសូរ​ចំពោះ​អ្នកដទៃ ជា​ពិសេស​ចំពោះ​អ្នក​ទាំងឡាយ​ដែល​មាន​ភ័ព្វ​វាសនា​ទន់ទាប ពួកគេ​មាន​ចិត្ត​ល្អ សប្បុរស និង​ថ្លៃថ្នូ ។ បុគ្គល​ទាំង​នេះ​ប្រព្រឹត្ត​ចំពោះ​អ្នក​គ្រប់​គ្នា​ដោយ​ក្តី​ស្រឡាញ់​និង​ការយល់ដឹង ដោយ​មិន​គិត​ពី​លក្ខណៈ​ផ្សេងៗ​ដូច​ជា ពូជសាសន៍ ភេទ សម្ព័ន្ធសាសនា លក្ខណៈ​ផ្លូវភេទ ស្ថានភាព​សេដ្ឋកិច្ច​សង្គម និង កុលសម្ព័ន្ធ ត្រកូល ឬ​ជាតិ​សាសន៍​ខុសគ្នា​នោះ​ទេ ។ ទាំង​នេះ​ត្រូវ​បាន​ជំនួស​ដោយ​សេចក្ដី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ។

ដើម្បី​ក្លាយ​ដូច​ជា​ព្រះគ្រីស្ទ មនុស្ស​ម្នាក់​ជ្រើសរើស​ព្រះ២៥ ដើរ​ជាមួយ​នឹង​ព្រះ​នៃ​ខ្លួន​ដោយ​រាបសារ ព្យាយាម​ផ្គាប់​ព្រះហឫទ័យ​ទ្រង់​និង​រក្សា​សេចក្ដី​សញ្ញា​ជាមួយ​ទ្រង់ ។ បុគ្គល​ដែល​ដើរ​ជាមួយ​ព្រះ​ដោយ​រាបសារ ចងចាំ​នូវ​អ្វី​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​សម្រាប់​ពួកគេ ។

តើ​ខ្ញុំ​ធ្វើ​គ្រប់គ្រាន់​ហើយ​ឬ​នៅ ? តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​ទៀត ? សកម្មភាព​ដែល​យើង​ធ្វើ​ក្នុង​ការឆ្លើយ​តប​ចំពោះ​សំណួរ​ទាំងនេះ​គឺ​សំខាន់​ចំពោះ​សុភមង្គល​របស់​យើង​នៅ​ក្នុង​ជីវិត​នេះ និង​អស់​កល្ប​ជានិច្ច​ផង​ដែរ ។ ព្រះ​អង្គ​សង្គ្រោះ​ពុំ​ចង់​ឲ្យ​យើង​បាត់​អំណរគុណ​ចំពោះ​សេចក្ដី​សង្គ្រោះ​នោះ​ឡើយ ។ សូម្បី​តែ​បន្ទាប់​ពី​យើង​បាន​ធ្វើ​សេចក្តី​សញ្ញា​ពិសិដ្ឋ​រួច​ហើយ​ក៏ដោយ ក៏​វា​មាន​ចន្លោះ​ដែល​យើង​អាច « ធ្លាក់​ចេញ​ពី​ព្រះ​គុណ ហើយ​បោះបង់​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ » ដែរ ។ ដូច្នេះ យើង​គប្បី « ប្រយ័ត្ន ហើយ​អធិស្ឋាន​ជានិច្ច » ដើម្បី​ជៀសវាង​ពី​ការធ្លាក់ « ទៅ​ក្នុង​សេចក្ដី​ល្បួង » ។២៦

ប៉ុន្តែ​ក្នុង​ពេល​ដំណាល​គ្នា​នោះ ព្រះវបិតា​និង​ព្រះយេស៊ូវ​គ្រីស្ទ​របស់​យើង​មិន​ចង់​ឲ្យ​យើង​ត្រូវ​បង្អាក់​ដោយ​ភាព​មិន​ប្រាកដប្រជា​ឥត​ឈប់ឈរ​ក្នុង​ដំណើរ​នៃ​ជីវិត​រមែង​ស្លាប់ ដោយ​ងឿងឆ្ងល់​ថា​តើ​យើង​បាន​ធ្វើ​គ្រប់គ្រាន់​ហើយ​ឬ​នៅ​ដើម្បី​បាន​សង្គ្រោះ​និង​លើកតម្កើង​ទេ ។ ពួក​ទ្រង់​ច្បាស់​ជា​មិន​ចង់​ឲ្យ​យើង​ត្រូវ​ទទួល​រង​ទារុណ​ដោយ​កំហុស​ដែល​យើង​បាន​ប្រែចិត្ត ដោយ​គិត​ថា​វា​ជា​របួស​ដែល​មិន​ជា​សះស្បើយ២៧ឬ​មាន​ការព្រួយ​បារម្ភ​ជ្រុល​ថា​យើង​នឹង​ជំពប់​ដួល​ម្តង​ទៀត​ឡើយ ។

យើង​អាច​វាយ​តម្លៃ​ការរីកចម្រើន​របស់​យើង​ផ្ទាល់ ។ យើង​អាច​ដឹង​ថា « មាគ៌ា​នៃ​ជីវិត [ ដែល​យើង ] កំពុង​ដើរ​តាម​គឺ​ស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះ »២៨នៅ​ពេល​យើង​ប្រព្រឹត្ត​ដោយ​សុចរិត ស្រឡាញ់​សេចក្តី​សប្បុរស ហើយ​ដើរ​នឹង​ព្រះ​ដោយ​រាបសារ ។ យើង​ដាក់​ចរិតលក្ខណៈ​នៃ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុងខ្លួន​យើង ហើយ​ស្រឡាញ់គ្នា​ទៅវិញទៅមក ។

នៅ​ពេល​អ្នក​ធ្វើ​នូវ​កិច្ចការ​ទាំង​នេះ នោះ​អ្នក​នឹង​ដើរ​តាម​ផ្លូវ​នៃ​សេចក្តី​សញ្ញា និងសក្ដិសម « រស់នៅ​ជាមួយ​នឹង​ព្រះ​ក្នុង​ស្ថានភាព​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ » ។២៩ ព្រលឹង​របស់​អ្នក​នឹង​បាន​បញ្ចូល​ទៅ​ក្នុង​សិរី​ល្អ​របស់​ព្រះ និង​ពន្លឺ​នៃ​ជីវិត​ដ៏​អស់កល្ប ។៣០ អ្នក​នឹង​បាន​ពោរ​ពេញ​ទៅ​ដោយ​ក្តី​អំណរ​ដ៏​ក្រៃលែង ។៣១ ខ្ញុំ​ថ្លែង​ទី​បន្ទាល់​ថា ព្រះ​មាន​ព្រះ​ជន្ម​រស់ ហើយ​ថា​ព្រះយេស៊ូវ​គឺ​ជា​ព្រះ​គ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ​និង​ព្រះ​ប្រោសលោះ​របស់​យើង ហើយ​ទ្រង់​បាន​ផ្ដល់​ក្ដីស្រឡាញ់ និង​អំណរ​ទៅកាន់​មនុស្ស​ទាំងអស់ ។ តើ​អ្នក​មិន​ចូលចិត្ត​ទេ​ឬ​អី ? នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕