សន្និសីទទូទៅ
យើង​នឹង​សាកល្បង​ពួកគេ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០


យើង​នឹង​សាកល្បង​ពួកគេ

អ័ប្រាហាំ ៣:២៥ )

ឥឡូវនេះ​គឺ ជា​ពេលវេលា​ដើម្បី​រៀបចំ និង​សាកល្បង​ខ្លួន យើង ថា តើ​យើង​នឹង​ធ្វើ​គ្រប់​រឿង​ដែល​ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង​នឹង​បង្គាប់​ឲ្យ​យើង​ធ្វើ​ដែរ​ទេ ។

ខ្ញុំ​អធិស្ឋាន​សូម​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​សម្រាប់​យើង​ទាំងអស់​គ្នា កាល​ខ្ញុំ​ចែកចាយ​យោបល់ និង​អារម្មណ៍​ដែល​មាន​ក្នុង​ចិត្ត​គំនិត​ខ្ញុំ ពេល​រៀបចំ​សម្រាប់​សន្និសីទ​ទូទៅ​នេះ ។

សារសំខាន់​នៃ​ការសាកល្បង

រយៈពេល​ជាង​ពីរ​ទសវត្សរ៍​មុន​ការហៅ​របស់​ខ្ញុំ​ឲ្យ​បម្រើ​ក្នុង​សាសនាចក្រ​ពេញម៉ោង ខ្ញុំ​បាន​ធ្វើការ​ជា​គ្រូបង្រៀន និង​អ្នកគ្រប់គ្រង​នៅ​សាកលវិទ្យាល័យ ។ ទំនួល​ខុសត្រូវ​ចម្បង​របស់​ខ្ញុំ​ក្នុងនាម​ជា​គ្រូបង្រៀន គឺ​ត្រូវ​ជួយ​សិស្ស​ឲ្យ​រៀន​ពី​របៀប​រៀនសូត្រ​ពួកគេ ។ ហើយ​ធាតុ​សំខាន់​មួយ​ក្នុង​ការងារ​ខ្ញុំ​គឺ​ការបង្កើត ការដាក់​ពិន្ទុ និង​ការផ្ដល់​មតិ​កែលម្អ​អំពី​សមត្ថភាព​របស់​សិស្ស​ទៅ​លើ​ការធ្វើ​តេស្ដ ។ ដូច​បងប្អូន​អាច​ដឹង​ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​រួច​ហើយ ជា​ទូទៅ​ការធ្វើ​តេស្ដ​មិន​មែន​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​រៀនសូត្រ ដែល​សិស្ស​ចូលចិត្ត​ខ្លាំង​នោះ​ទេ !

ប៉ុន្ដែ​ការធ្វើ​តេស្ដ​តាម​ពេល​កំណត់​ពិត​ជា​សំខាន់​ក្នុង​ការរៀនសូត្រ ។ ការធ្វើ​តេស្ដ​ដ៏​មាន​ប្រសិទ្ធភាព​ជួយ​យើង​ឲ្យ​ប្រៀបធៀប​អ្វី​ដែល​យើង​ត្រូវ​ដឹង ជា​មួយ​នឹង​អ្វី​ដែល​យើង​ពិត​ជា​ដឹង​អំពី​ប្រធានបទ​ជាក់លាក់​មួយ វា​ក៏​ផ្ដល់​បទដ្ឋាន​មួយ ដែល​យើង​អាច​វាយតម្លៃ​ការរៀនសូត្រ និង​ការអភិវឌ្ឍ​របស់​យើង​ផងដែរ ។

ដូចគ្នា​ដែរ ការធ្វើ​តេស្ដ​នៅ​សាលា​នៃ​ជីវិត​រមែង​ស្លាប់​គឺ​ជា​ធាតុ​សំខាន់​នៃ​ការរីក​ចម្រើន​ដ៏​អស់កល្ប​របស់​យើង ។ ប៉ុន្ដែ​អ្វី​គួរ ឲ្យ​ចាប់​អារម្មណ៍​គឺ ពាក្យ ការធ្វើ​តេស្ដ មិន​មាន​សូម្បី តែ​ម្ដង​នៅ ក្នុង​អត្ថបទ​ព្រះគម្ពីរ​នៃ​កិច្ចការ​បទដ្ឋាន​ជា​ភាសា​អង់គ្លេសទេ ។ ផ្ទុយ​ទៅ​វិញ ពាក្យ​ដូចជា សាកល្បង ពិនិត្យនិង សាក ត្រូវ បាន​ប្រើ​ដើម្បី​រៀបរាប់​ពី​លំនាំ​ផ្សេងៗ​ក្នុង​ការបង្ហាញ​ចំណេះដឹង​ខាង​វិញ្ញាណ ការយល់​ដឹង និង​ភក្ដីភាព​របស់​យើង​ដោយ​សមរម្យ​ចំពោះ​ផែនការ​នៃ​សុភមង្គល​ដ៏​អស់កល្ប​របស់​ព្រះវរបិតាសួគ៌ និង​សមត្ថភាព​របស់​យើង​ដើម្បី​ស្វែងរក​ពរជ័យ​ពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

ទ្រង់​ដែល​បាន​និពន្ធ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ បាន​រៀបរាប់​ពី​គោលបំណង​នៃ​ការសាកល្បង​ជីវិត​រមែង​ស្លាប់​របស់​យើង​ដោយ​ប្រើ​ពាក្យសាកល្បង ពិនិត្យនិង សាក នៅក្នុង​បទគម្ពីរ​សម័យ​ដើម និង​សម័យ​ទំនើប ។ « ហើយ​យើង​នឹង​សាកល្បង​ ពួកគេ​មើល បើសិនជា​ពួកគេ​នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់យ៉ាង​ដែល​ព្រះអម្ចាស់​ដ៏ជា​ព្រះ​របស់​ពួកគេ​នឹង​បញ្ជា​ដល់​ពួកគេ » ។

សូម ពិចារណា​នូវ​ការអង្វរ​នេះ​ដោយ​ដាវីឌ​ទំនុកតម្កើង ៖

« ឱ ព្រះអម្ចាស់ អើយ សូម ពិនិត្យ ទូលបង្គំ មើល ព្រម ទាំង ល្បង ល ទូលបង្គំ ហើយ សាក ចិត្ត ថ្លើម របស់ ទូលបង្គំ ផង ។

​ឮ« ដ្បិត​សេចក្តី​សប្បុរស​នៃ​ទ្រង់​ នៅចំពោះ​ភ្នែក​ទូលបង្គំ ហើយ​ទូលបង្គំ​បាន​ដើរតាម​សេចក្តីពិត​របស់​ទ្រង់ » ។

ហើយ​ព្រះអម្ចាស់​បាន​ប្រកាស​នៅ​ឆ្នាំ ១៨៣៣ ថា « ហេតុ​ដូច្នេះ​ហើយ ចូរ​កុំ​ខ្លាច​ពួក​ខ្មាំងសត្រូវ​របស់​អ្នក​ឡើយ ត្បិត​យើង​បាន​ចេញ​បញ្ញត្តិ​ក្នុង​ព្រះហឫទ័យ​របស់​យើង​ហើយ គឺ​ព្រះអម្ចាស់​ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា យើង​នឹង ​ល្បង​ល​ អ្នក​នូវ​គ្រប់​ទាំងអស់ ថា​តើ​អ្នក​នឹង​នៅ​ជាប់​ក្នុង​សេចក្ដី​សញ្ញា​របស់​យើង រហូត​ដល់​ស្លាប់​ឬ​ទេ ប្រយោជន៍​ឲ្យ​អ្នក​អាច​បាន​ឃើញ​ថា​ស័ក្ដិសម » ។

ជំនាន់​បច្ចុប្បន្ន​ក្នុង​ការសាកល្បង និង​ការសាក

ឆ្នាំ ២០២០ ត្រូវបាន​គូស​ចំណាំ​ជា​ផ្នែក​តាមរយៈ​ការឆ្លង​ជំងឺ​ទូទាំង​ពិភពលោក ដែល​បាន​សាកល្បង ពិនិត្យ និង​សាក​យើង​តាម​របៀប​ជាច្រើន ។ ខ្ញុំ​អធិស្ឋាន​ថា ពួកយើង​ជា​បុគ្គល និង​ជា​គ្រួសារ​កំពុង​រៀន​មេរៀន​ដ៏​មាន​តម្លៃ​នេះ ដែល​មានតែ​បទពិសោធន៍​ដ៏​ពិបាក​ទើប​អាច​បង្រៀន​យើង​បាន ។ ខ្ញុំ​ក៏​សង្ឃឹម​ដែរ​ថា យើង​ទាំងអស់​គ្នា​នឹង​ស្គាល់​កាន់តែ​ពេញលេញ​នូវ « ភាព​ខ្លាំងក្លា​របស់​ព្រះ » និង សេចក្ដីពិត​ថា « ទ្រង់​នឹង​ធ្វើ​ឲ្យ​សេចក្ដី​វេទនា​ទាំង​ឡាយ​របស់ [ យើង ] ក្លាយ​ទៅ​ជា​ផលប្រយោជន៍​ដល់ [ យើង ] វិញ » ។

គោលការណ៍​គ្រឹះ​ពីរ​អាច​ណែនាំ និង​ពង្រឹង​យើង នៅពេល​យើង​ប្រឈម​មុខ​នឹង​ការសាកល្បង និង​ការសាក​ស្ថានភាព​នានា​ក្នុងជីវិត​យើង មិន​ថា​វា​ជាអ្វី​នោះ​ទេ ៖ ( ១ ) គោលការណ៍​នៃ​ការរៀបចំ និង ( ២ ) គោលការណ៍​នៃ​ការឈាន​ទៅមុខ​ដោយ​ភាពខ្ជាប់ខ្ជួន​ក្នុង​ព្រះគ្រីស្ទ ។

ការសាកល្បង និង ការរៀបចំ

ក្នុង​នាម​ជា​សិស្ស​របស់​ព្រះអង្គ​សង្គ្រោះ យើង​ត្រូវបាន​បញ្ជា​ឲ្យ « រៀបចំ​អ្វីៗ​ដែល​ត្រូវការ​គ្រប់​មុខ ហើយ​ចូរ​តាំង​គេហដ្ឋាន​មួយ​ឡើង គឺ​គេហដ្ឋាន​នៃ​ការអធិស្ឋាន គេហដ្ឋាន​នៃ​ការតម​អាហារ គេហដ្ឋាន​នៃ​សេចក្តីជំនឿ គេហដ្ឋាន​នៃ​ការរៀនសូត្រ គេហដ្ឋាន​នៃ​សិរីល្អ គេហដ្ឋាន​នៃ​របៀប​រៀប​រយ គេហដ្ឋាន​នៃ​ព្រះ » ។

យើង​ក៏​ទទួល​បាន​ការសន្យា​ថា « បើសិន​ជា​អ្នករាល់គ្នា​បាន​ប្រុងប្រៀប​ទុកជា​ស្រេច នោះ​អ្នក​រាល់គ្នា​នឹង​មិន​ត្រូវ​ខ្លាច​ឡើយ ។

ហើយ​ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​រួច​ផុត​ពី​អំណាច​នៃ​ខ្មាំងសត្រូវ ហើយ​បាន​ប្រមូល​គ្នា​ជា​រាស្ត្រ​សុចរិត​មក​រក​យើង ដោយ​ឥត​ប្រឡាក់ និង​ឥត​ទោស » ។

បទគម្ពីរ​ទាំងនេះ​ផ្ដល់​ជា​គ្រោង​ដ៏​ឥតខ្ចោះ​ដើម្បី​រៀបចំ និង​ត្រៀម​ជីវិត និង​គេហដ្ឋាន​យើង​ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ។ ការខិតខំ​របស់​យើង​ដើម្បី​រៀបចំ​សម្រាប់​បទពិសោធន៍​សាកល្បង​នៃ​ជីវិត​រមែង​ស្លាប់ គួរតែ​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ដែល « កាន់​តែ​ធំ ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង » ថែមទៀត—ជា​តុល្យភាព​ចម្រុះ​នៃ​ការត្រៀម​ជាស្រេច​ខាង​បញ្ញា រាងកាយ វិញ្ញាណ និង​សង្គម ។

នា​រសៀល​មួយ​ពីរ​បី​ខែ​មុន ស៊ូសាន និង​ខ្ញុំ​បាន​ស្ដុក​អាហារ និង​គ្រឿង​ផ្គត់ផ្គង់​សម្រាប់​ពេល​បន្ទាន់​របស់យើង ។ នៅពេល​នោះ កូវីដ-១៩ កំពុង​រាតត្បាត​យ៉ាង​ខ្លាំង ហើយ​ការរញ្ជួយ​ដី​ច្រើន​ដង​បាន​ធ្វើឲ្យ​គេហដ្ឋាន​របស់​យើង​នៅ​រដ្ឋ​យូថាហ៍​កក្រើក ។ តាំង​ពី​ថ្ងៃ​ដំបូង​នៃ​អាពាហ៍ពិពាហ៍​របស់​យើង យើង​បាន​ខិតខំ​ធ្វើតាម​ការប្រឹក្សា​របស់​ព្យាការី​ស្ដីពី​ការរៀបចំ​សម្រាប់​ឧបសគ្គ​ដែល​មិន​អាច​ដឹង​មុន ដូច្នេះ « ការពិនិត្យ ើ ។ យើង​ចង់​ដឹង​ពី​ពិន្ទុ​របស់​យើង​សម្រាប់​ការសាកល្បង​ដែល​មិន​បាន​ប្រាប់​មុន​ទាំងនេះ ។

យើង​បាន​រៀន​យ៉ាង​ច្រើន ។ នៅ​តំបន់​ជាច្រើន កិច្ចការ​រៀបចំ​របស់​យើង​គឺ​ត្រូវ​ចំ​ពេល ។ ប៉ុន្ដែ​នៅ​តំបន់​មួយ​ចំនួន​ផ្សេងទៀត វា​ត្រូវ​មាន​ការកែលម្អ ដោយសារ​យើង​មិន​បាន​ស្គាល់ និង​ដោះស្រាយ​តម្រូវការ​ពិសេស​នានា​ឲ្យបាន​ទាន់​ពេល ។

យើង​ក៏​បាន​សើច​ច្រើន​ផងដែរ ។ ឧទាហរណ៍ យើង​រកឃើញ​របស់​ខ្លះ​ក្នុង​ទូរ​​នៅដាច់ពីគេ​មួយ ដែល​ស្ដុក​អាហារ​របស់​យើង​រាប់​ទសវត្សរ៍​មក​ហើយ ។ និយាយ​ឲ្យ​ត្រង់​ទៅ យើង​ខ្លាច​មិន​ហ៊ាន​បើក​មើល​កំប៉ុង​ខ្លះ ព្រោះ​ខ្លាច​ថា​នឹង​ដោះលែង​ការឆ្លង​ជំងឺ​ទូទាំង​ពិភពលោក​មួយ​ទៀត ! ប៉ុន្ដែ​បងប្អូន​គួរតែ​រីករាយ​នឹង​ដឹង​ថា យើង​បាន​បោះចោល​របស់​មាន​គ្រោះថ្នាក់​យ៉ាង​ត្រឹមត្រូវ ហើយ​គ្រោះថ្នាក់​សុខភាព​ទៅកាន់​ពិភពលោក​នេះ​ត្រូវបាន​កាត់​បន្ថយ ។

សមាជិក​សាសនាចក្រ​មួយ​ចំនួន​ផ្ដល់​យោបល់​ថា គម្រោង និង​គ្រឿង​ផ្គត់ផ្គង់​បន្ទាន់ ការស្តុក​អាហារ និង​កញ្ចប់​សម្រាប់​រស់ ៧២ ម៉ោង​មិន​សំខាន់​ទៀត​ទេ ដោយសារ​បងប្អូន​ប្រុស​មិន​បាន​ថ្លែង​សង្កត់​ធ្ងន់​នាពេល​ថ្មីៗ​នេះ​អំពី​ប្រធានបទ​ទាំងនេះ និង​អ្វី​ដែល​ទាក់ទង​នៅក្នុង​សន្និសីទ​ទូទៅ​ឡើយ ។ ប៉ុន្ដែ​ការក្រើន​រំឭក​ដដែលៗ​ឲ្យ​រៀបចំ ត្រូវបាន​ប្រកាស​ដោយ​ថ្នាក់ដឹកនាំ​សាសនាចក្រ​រាប់​ទសវត្សរ៍​មក​ហើយ ។ ភាពខ្ជាប់ខ្ជួន​នៃ​ការប្រឹក្សា​របស់​ព្យាការី​ក្នុង​ពេល​កន្លង​មក បង្កើត​ជា​សារលិខិត​ដ៏​មាន​អានុភាព​យ៉ាង​ច្បាស់ ហើយ​សារលិខិត​ដដែលៗ​ទាំងនេះ​សំខាន់​ខ្លាំង​ជាង​ការព្រមាន​តែ​ម្ដង​ទៅទៀត ។

គឺ​ដូចជា​គ្រា​លំបាក​បង្ហាញ​ពី​ភាពមិន​គ្រប់គ្រាន់​នៅក្នុង​ការរៀបចំ​ខាង​សាច់ឈាម​ដែរ ដូច្នេះ​ជំងឺ​ដោយ​គាប់​ជួន​ខាងវិញ្ញាណ និង​ភាពស៊ាំ​បង្ក​ជា​ឥទ្ធិពល​ដ៏​មាន​គ្រោះថ្នាក់​បំផុត​អំឡុងពេល​សាកល្បង​ដ៏​ពិបាក​នេះ ។ ឧទាហរណ៍ យើង​រៀន​ក្នុង​រឿង​ប្រៀប​ប្រដូច​អំពី​ស្ដ្រី​​ព្រហ្មចារី​ដប់​នាក់​ដែល​ពន្យារ​ពេល​ការរៀបចំ នាំ​ទៅ​រក​ការសាកល្បង​ដែល​បរាជ័យ ។ សូម​នឹកចាំ​ពី​របៀប​ដែល​ស្ដ្រីព្រហ្មចារី​ល្ងង់​ប្រាំ​នាក់ បាន​ខកខាន​មិន​បាន​រៀបចំ​ឲ្យ​ត្រឹមត្រូវ​សម្រាប់​ការពិនិត្យ ដែល​ពួកគេ​មាន​នៅ​ថ្ងៃ​មក​ដល់​របស់​ប្ដី ។

« នាង ល្ងង់ ទាំង នោះ គេ យក តែ ចង្កៀង ទៅ តែ មិន បាន យក ប្រេង ជាប់ នឹង ខ្លួន ផង ទេ ៖

« ឯ ពួក នាង មាន គំនិត វិញ គេ បាន យក ទាំង ចង្កៀង ហើយ និង ប្រេង ដាក់ ក្នុង ដប ទៅ ជា មួយ ផង ។ …

« លុះ​ដល់​កណ្ដាល​អធ្រាត្រ ស្រាប់តែ​ឮ​សូរ​សម្រែក​ថា នែ ប្ដី​មក​ហើយ ចូរ​ចេញ​ទៅ​ទទួល​ចុះ ។

« ស្រី​ព្រហ្មចារី​ទាំងឡាយ​ក៏​ភ្ញាក់​ឡើង រៀបចំ​ចង្កៀង​រៀងរាល់​ខ្លួន ។

« ឯ​ពួកនាង​ដែល​ល្ងង់ គេ​និយាយ​ទៅ​ពួកនាង​មាន​គំនិត​ថា សូម​ចែក​ប្រេង​មក​ឲ្យ​យើង​ផង ព្រោះ​ចង្កៀង​យើង​ចង់​រលត់​ហើយ ។

« តែ​ពួក​នាង​មាន​គំនិត​ឆ្លើយ​ឡើង​ថា ទេ ក្រែង​គ្មាន​ល្មម​ដល់​យើង ហើយ​នឹង​នាង​រាល់គ្នា​ផង ស៊ូ​ទៅ​ឯផ្ទះ​លក់​ប្រេង​ទិញ​សម្រាប់​ខ្លួន​វិញ​ទៅ ។

« តែ​កំពុងតែ​នាង​ទាំង​នោះ​ទៅ​ទិញ ប្តី​ក៏​មក​ដល់ ហើយ​ពួកនាង​ដែល​បាន​បម្រុង​ជា​ស្រេច ក៏​ចូល​ទៅ​ក្នុង​រោងការ​ជាមួយគ្នា រួច​គេ​បិទ​ទ្វារ ។

« បើក​ឲ្យ​យើងខ្ញុំ​ផង » ។

« តែ​គាត់​ឆ្លើយថា ខ្ញុំ​ប្រាប់​នាង​រាល់គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ស្គាល់​នាង​ទេ » ។

យ៉ាងហោច​ណាស់​នៅក្នុង​ការប្រឡង​នេះ នាង​ព្រហ្មចារី​ល្ងង់​ប្រាំ​នាក់​បាន​បញ្ជាក់​ខ្លួន​គេ​ថា​ជា​អ្នកស្ដាប់​ប៉ុណ្ណោះ ហើយ​មិនមែន​ជា​អ្នកធ្វើ​តាម​បន្ទូល​ទេ ។ ១០

ខ្ញុំ​មាន​មិត្ត​ម្នាក់ ដែល​ជា​សិស្ស​យកចិត្ត​ទុកដាក់​នៅ​សាលា​ច្បាប់ ។ អំឡុង​ការសិក្សា​នៅ​ឆមាស​មួយ សេម បាន​ចំណាយ​ពេល​រាល់ថ្ងៃ​ដើម្បី​រំឭក សង្ខេប និង​រៀន​ពី​កំណត់​ចំណាំ​របស់​គាត់​សម្រាប់​មេរៀន​នីមួយៗ ដែល​គាត់​បាន​ចូលរៀន​នោះ ។ គាត់​បាន​ធ្វើតាម​គន្លង​ដូចគ្នា​នេះ​សម្រាប់​ថ្នាក់​ទាំងអស់​របស់​គាត់​នៅ​រាល់​ចុង​សប្ដាហ៍ និង​រាល់​ខែ ។ វិធីសាស្ដ្រ​គាត់​បាន​ធ្វើឲ្យ​គាត់​រៀន​ច្បាប់ មិន​មែន​គ្រាន់តែ​ទន្ទេញចាំ​សេចក្ដី​លម្អិត​នោះ​ទេ ។ ហើយ​ពេល​ការប្រឡង​បញ្ចប់​មកដល់ សេម​បាន​ត្រៀមខ្លួន​ជាស្រេច ។ តាមពិតទៅ គាត់​គិត​ថា​ពេល​ប្រឡង​បញ្ចប់​ជា​ផ្នែក​តានតឹង​តិច​បំផុត​ក្នុង​ការហ្វឹកហ្វឺន​ផ្នែក​ច្បាប់​របស់​គាត់ ។ ការរៀបចំ​ដ៏​មាន​ប្រសិទ្ធភាព និង​ទាន់ពេល​នាំឲ្យ​មាន​ការសាកល្បង​ដ៏​ជោគជ័យ ។

វិធីសាស្ដ្រ​របស់​សេម​ចំពោះ​ការអប់រំ​ផ្នែក​ច្បាប់​របស់​គាត់ គូស​បញ្ជាក់​នូវ​គន្លង​ដ៏​ចម្បង​មួយ​របស់​ព្រះអម្ចាស់​សម្រាប់​ការរីក​ចម្រើន និង​ការអភិវឌ្ឍ ។ « ដ្បិត​មើល​ចុះ ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ៗ ឯណេះ​បន្តិច ឯណោះ​បន្តិច នេះ​មាន​ពរ​ហើយ ដល់​អស់​អ្នក​ណា​ដែល​ប្រុង​ស្ដាប់​តាម​សិក្ខាបទ​ទាំងឡាយ​របស់​យើង ហើយ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​ទូន្មាន​របស់​យើង ត្បិត​ពួកគេ​នឹង​មាន​ប្រាជ្ញា ត្បិត​ចំពោះ​អ្នកណា​ដែល​បាន​ទទួល នោះ​យើង​នឹង​ឲ្យ​ថែមទៀត » ។ ១១

ខ្ញុំ​សូម​អញ្ជើញ​ពួកយើង​ម្នាក់ៗ​ឲ្យ « ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់ [ យើង] » ១២ ហើយ « ពិចារណា​ខ្លួនឯង​មើល តើ​ស្ថិត​នៅក្នុង​សេចក្តី​ជំនឿ​ឬ​ទេ [ ហើយ] ចូរ​ល្បង​ខ្លួន​មើល​ចុះ » ។ ១៣ តើ​យើង​បាន​រៀន​អ្វីខ្លះ​នៅ​ប៉ុន្មាន​ខែ​នេះ​អំពី​ការកែតម្រូវ និង​ការដាក់​កំហិត​លើ​របៀប​រស់នៅ ? តើ​យើង​ត្រូវ​កែលម្អ​អ្វីខ្លះ​នៅក្នុង​ជីវិត​របស់​យើង​ខាង​វិញ្ញាណ ខាង​រូបកាយ ខាង​សង្គម ខាង​ស្មារតី និង​ខាង​បញ្ញា ? ឥឡូវនេះ​គឺជា​ពេលវេលា​ដើម្បី​រៀបចំ និង​សាកល្បង​ខ្លួនយើង ថាតើ​យើង​នឹង​ធ្វើ​គ្រប់​រឿង​ដែល​ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង​នឹង​បង្គាប់​ឲ្យ​យើង​ធ្វើ​ដែរ​ទេ ។

ការសាកល្បង និង ការឈាន​ទៅមុខ

ខ្ញុំ​ធ្លាប់​ចូលរួម​បុណ្យ​សព​របស់​អ្នកផ្សព្វ​ផ្សាយ​សាសនា​វ័យ​ក្មេង​ម្នាក់ ដែល​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​មួយ ។ ឪពុក​របស់​អ្នកផ្សព្វ​ផ្សាយ​សាសនា​នោះ​បាន​ថ្លែង​នៅក្នុង​កម្មវិធី​បុណ្យ ហើយ​បាន​រៀបរាប់​ពី​ការខូចចិត្ត​ដោយសារ​ការបែក​ពី​កូន​សំណព្វ​ខាង​សាច់ឈាម​ដែល​មិន​បាន​រំពឹង​ទុក​នេះ ។ គាត់​បាន​ប្រកាស​ដោយ​ត្រង់ៗ​ថា គាត់​ផ្ទាល់​មិន​យល់​ពី​មូលហេតុ ឬ​ពេលវេលា​សម្រាប់​ព្រឹត្តិការណ៍​បែប​នេះ​ទេ ស​ល្អ​នេះ​ក៏​បាន​ប្រកាស​ផងដែរ​ថា គាត់​ដឹង​ថា ព្រះ​ជ្រាប​ពី​មូលហេតុ និង​ពេលវេលា​នៃ​ការស្លាប់​របស់​កូន​គាត់—ហើយ​ការណ៍​នោះ​គឺ​ល្អ​គ្រប់គ្រាន់​សម្រាប់​គាត់​ហើយ ។ គាត់​ប្រាប់​ក្រុម​ជំនុំ​ថា គាត់ និង​គ្រួសារ​របស់​គាត់​នឹង​មិន​អីទេ ទោះជា​មាន​ទុក្ខ​ក្ដី ទីបន្ទាល់​របស់​ពួកគេ​បាន​បន្ដ​រឹងមាំ និង​ខ្ជាប់ខ្ជួន ។ គាត់​បាន​បញ្ចប់​ការថ្លែង​របស់​គាត់​ជាមួយ​នឹង​ការប្រកាស​នេះ « ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ដឹង​ថា ដរាបណា​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅតែ​មាន នោះ​គ្រួសារ​យើង​ទាំងអស់​នឹង​បន្ដ​ស្មោះត្រង់ ។ យើង​ទាំងអស់​គ្នា​នឹង​បន្ដ​ស្មោះត្រង់ » ។

ទោះជា​ការបាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ម្នាក់​ធ្វើឲ្យ​ឈឺ​ចិត្ត និង​ពិបាក​ក្ដី ក៏​សមាជិក​នៃ​គ្រួសារ​ដ៏​ក្លាហាន​នេះ​បាន​រៀបចំ​ខាង​វិញ្ញាណ​ចំពោះ​ការសាកល្បង​ថា ពួកគេ​អាច​រៀន​មេរៀន​អំពី​សារសំខាន់​ដ៏​អស់កល្ប​តាមរយៈ​រឿង​ដែល​ពួកគេ​បាន​រងទុក្ខ​ដែរ ។ ១៤

សេចក្ដី​ស្មោះត្រង់​មិនមែន​ជា​ភាពល្ងីល្ងើ ឬ​ការជ្រុល​និយម​ឡើយ ។ ប៉ុន្ដែ​វា​ជា​ការទុកចិត្ត និង​ការដាក់​ទំនុក​ចិត្ត​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង លើ​ព្រះនាម​ទ្រង់ និង​​បន្ទូល​សន្យា​របស់​ទ្រង់ ។ នៅពេល​យើង « ឈាន​ទៅមុខ​ដោយ​ខ្ជាប់ខ្ជួន​នៅក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការភ្លឺថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥតខ្ចោះ ហើយ​ដោយ​មាន​ចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប » ១៥ នោះ​យើង​មាន​ពរ​ជាមួយ​នឹង​ទស្សនៈវិស័យ និង​ចក្ខុវិស័យ​ដ៏​អស់កល្ប ដែល​មាន​ហួស​ពី​សមត្ថភាព​ខាង​សាច់ឈាម​ដែល​មាន​កម្រិត​របស់​យើង​ទៅទៀត ។ យើង​នឹង​អាច « ប្រមូល​គ្នា ហើយ​ឈរ​នៅ​ទីបរិសុទ្ធ​នានា » ១៦ ហើយ « ចូរ​កុំ​រើ​ឡើយ រហូត​ដល់​ថ្ងៃ​នៃ​ព្រះអម្ចាស់​មក​ដល់ » ។ ១៧

ខណៈ​ខ្ញុំ​បាន​បម្រើ​ជា​ប្រធាន​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់–អាយដាហូ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​មក​សាលា​នៅ​ខែ ធ្នូ ឆ្នាំ ១៩៩៨ ដើម្បី​ថ្លែង​នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​ប្រចាំ​សប្ដាហ៍​មួយ​របស់​យើង ។ ស៊ូសាន និង​ខ្ញុំ​បាន​អញ្ជើញ​សិស្ស​មួយ​ក្រុម​ឲ្យ​មក​ជួប​នឹង​អែលឌើរ​ហូឡិន ពីមុន​លោក​ចែកចាយ​សារលិខិត​របស់​លោក ។ នៅពេល​ការជុំគ្នា​របស់​យើង​ឈាន​ដល់​ទីបញ្ចប់ ខ្ញុំ​បាន​សួរ​អែលឌើរ​ហូឡិន​ថា « ប្រសិនបើ​លោក​អាច​បង្រៀន​សិស្ស​ទាំងនេះ​តែ​រឿង​មួយ តើ​វា​ជា​អ្វី ? »

លោក​បាន​ឆ្លើយ​ថា

« យើង​កំពុង​ឃើញ​ការផ្លាស់ប្ដូរ​ដ៏​ខ្លាំង​មួ​យ​ឆ្ពោះ​ទៅរក​ភាពផ្ទុយគ្នា ។ ជម្រើស​នៅ​ទីកណ្ដាល​នឹង​ត្រូវ​ដកចេញ​ពី​យើង ក្នុងនាម​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ផ្លូវ​កណ្ដាល​នឹង​ត្រូវ​ដកចេញ ។

« ប្រសិនបើ​ក្មួយៗ​បណ្ដែត​ខ្លួន​លើ​ចរន្ដ​ទឹក​ទន្លេ​មួយ នោះ​ក្មួយ​នឹង​ទៅដល់​កន្លែង​ណាមួយ ។ ក្មួយ​នឹង​ទៅ​កន្លែង​ណា​ដែល​ចរន្ដ​ទឹក​នោះ​នាំ​ក្មួយ​ទៅ ។ ការបណ្ដែត​ខ្លួន​ឲ្យ​ហូរ​តាម​ចរន្ដ​ទឹក​នឹង​មិន​បាន​ការណ៍​ទេ ។

« ជម្រើស​ត្រូវតែ​ធ្វើឡើង ។ ការមិន​ជ្រើសរើស​គឺជា​ជម្រើស​មួយ ។ សូម​រៀន​ដើម្បី​ជ្រើសរើស​នាពេល​នេះ » ។

សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ​ហូឡិន​អំពី​ការកើនឡើង​នៃ​ភាពផ្ទុយគ្នា​ត្រូវ​បាន​បញ្ជាក់​តាម​ការព្យាករ​នេះ​តាមរយៈ​និន្នាការ និង​ព្រឹត្តិការណ៍​សង្គម​រយៈពេល ២២ ឆ្នាំ តាំងពី​លោក​បាន​ឆ្លើយ​សំណួរ​របស់​ខ្ញុំ​មក ។ ដោយ​ដឹង​ជាមុន​អំពី​គម្លាត​ដ៏​ធំ​រវាង​របៀប​របស់​ព្រះអម្ចាស់ និង​របស់​ពិភពលោក អែលឌើរ​ហូឡិន​បាន​ព្រមាន​ថា ថ្ងៃ​នៃ​ការជាន់​ជើង​ម្ខាង​នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារឡើង​វិញ ហើយ​ជើង​ម្ខាង​ទៀត​នៅក្នុង​ពិភពលោក​នេះ​នឹង​បាត់​ទៅ​យ៉ាង​លឿន ។ អ្នកបម្រើ​របស់​ព្រះអម្ចាស់​រូប​នេះ​បាន​លើក​ទឹកចិត្ត​ឲ្យ​យុវវ័យ​ជ្រើសរើស រៀបចំ​ខ្លួន និង​ក្លាយជា​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះអង្គ​សង្គ្រោះ ។ លោក​បាន​ជួយ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន និង​ឈាន​ទៅមុខ ហើយ​ឆ្លងកាត់​ការសាកល្បង ការពិនិត្យ និង​ការសាក​បទពិសោធន៍​ជីវិត​របស់​ពួកគេ ។

ការសន្យា និង ទីបន្ទាល់

ដំណើរការ​នៃ​ការសាកល្បង​ខ្លួនយើង​គឺជា​ផ្នែក​មួយ​ដ៏​ចាំបាច់​នៃ​ផែនការ​នៃ​សុភមង្គល​ដ៏​អស្ចារ្យ​របស់​ព្រះវរបិតា​សួគ៌ ។ ខ្ញុំ​សូម​សន្យា​ថា នៅពេល​យើង​រៀបចំ ហើយ​ឈាន​ទៅមុខ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ នោះ​យើង​ទាំងអស់​គ្នា​អាច​ទទួល​បាន​ពិន្ទុ​ដូចគ្នា​នៅក្នុង​ការប្រឡង​ចុងក្រោយ​នៃ​ជីវិត​រមែង​ស្លាប់​នេះ ៖ « ប្រពៃ​ហើយ បាវ​ល្អ​ស្មោះត្រង់​អើយ ឯង​មាន​ចិត្តស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ​អញ​នឹង​តាំងឲ្យ​ឯង​ត្រួតលើ​របស់​ជាច្រើន​ទៅទៀត ចូរឲ្យ​ឯង​ប្រកប​ដោយ​សេចក្តី​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ » ។ ១៨

ខ្ញុំ​ធ្វើជា​សាក្សី​ថា ព្រះ​ដែល​ជា​ព្រះវរបិតា​ដ៏​អស់កល្ប​គឺជា​ព្រះបិតា​របស់​យើង ុត្រា​បង្កើត​តែ​មួយ​ដ៏​មាន​ព្រះជន្ម​រស់​របស់​ទ្រង់ ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដោយ​សេចក្តី​អំណរ​ពី​សេចក្ដីពិត​ទាំងនេះ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះអម្ចាស់ ព្រះ​យេស៊ូវ​គ្រីស្ទ អាម៉ែន ។