សន្និសីទទូទៅ
ស្វែងរក​ព្រះគ្រីស្ទ​គ្រប់ទាំង​គំនិត
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០


ស្វែងរក​ព្រះគ្រីស្ទ​គ្រប់ទាំង​គំនិត

ការវាយតប​ប្រឆាំង​នឹង​ការល្បួង​ត្រូវការ​ភាព​ឧស្សាហ៍ព្យាយាម និង​សេចក្តីស្មោះត្រង់​ពេញមួយ​ជីវិត ី ជួយ​ដល់​យើង ។

នៅ​ក្នុង​ទំនុក​តម្កើង​បែប​កំណាព្យ​ស្ដីពី​ការ​សរសើរ អ្នក​និពន្ធ​ទំនុក​ដំកើង​បាន​ប្រកាស​ថា

« ឱ ព្រះយេហូវ៉ា អើយ ទ្រង់ បាន ពិនិត្យ មើល ហើយ បាន ស្គាល់ ទូលបង្គំ ផង ។

« ទ្រង់ ជ្រាប ការ ដែល ទូលបង្គំ អង្គុយ ចុះ និង ការ ដែល ទូលបង្គំ ក្រោក ឡើង ផង ទ្រង់ ក៏ យល់ គំនិត របស់ ទូលបង្គំ ពី ចម្ងាយ ដែរ ។

« ទ្រង់ ពិនិត្យ ពិចារណា ផ្លូវ ច្រក និង ទី ដេក របស់ ទូលបង្គំ ក៏ ស្គាល់ អស់ ទាំង ផ្លូវ ប្រព្រឹត្ត របស់ ទូលបង្គំ ដែរ ។

ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​នៅ​ក្នុង​សុភាសិត​នេះ អ្នក​និពន្ធ​ទំនុក​ដំកើង​សរសើរ​ឥរិយាបថ​នៃ​ការ​ជ្រាប​ដឹង​អ្វីៗ​គ្រប់​យ៉ាង​ដ៏ទេវភាព​របស់​ព្រះអម្ចាស់ ដោយសារ​ទ្រង់​ពិត​ជា​ជ្រាប​ដឹង​គ្រប់​រឿង​នៃ​ព្រលឹង​របស់​យើង ។ ដោយ​ដឹង​ថា​រឿង​ទាំង​នោះ​គឺ​ចាំបាច់​សម្រាប់​យើង​នៅ​ក្នុង​ជីវិត​នេះ នោះ​ព្រះអង្គ​សង្គ្រោះ​អញ្ជើញ​យើង​ឲ្យ​ស្វែង​រក​ទ្រង់​នៅ​គ្រប់​ទាំង​គំនិត ហើយ​ធ្វើ​តាម​ទ្រង់​ឲ្យ​អស់​ពី​ដួង​ចិត្ត​របស់​យើង ។ ការណ៍​នេះ​ផ្តល់​សេចក្តីសន្យាដល់​យើងថា យើង​អាច​ដើរ​នៅក្នុង​ពន្លឺ​របស់ទ្រង់ ហើយថា ការដឹកនាំ​របស់ទ្រង់​ការពារ​មិនឲ្យ​មានភាព​ងងឹត​នៅក្នុង​ជីវិត​របស់យើង ។

ការ​ស្វែង​រក​ព្រះគ្រីស្ទ​នៅ​គ្រប់​ទាំង​គំនិត ហើយ​ធ្វើ​តាម​ទ្រង់​ឲ្យ​អស់​ពី ដួង​ចិត្ត​របស់​យើង​តម្រូវ​ឲ្យ​យើង​ធ្វើ​ឲ្យ​គំនិត និង​បំណង​ប្រាថ្នា​របស់​យើង​ស្រប​ទាំង​នឹង​ព្រះ​តំរិះ និង​ព្រះបំណង​របស់​ទ្រង់ ។ បទគម្ពីរ​សំដៅ​ទៅ​លើ​ការ​ធ្វើ​ស្រប​នេះ​ថា​ជា ការ​« [ កំពុង ] ឈរ​ឲ្យ​មាំមួន​ក្នុង​ព្រះអម្ចាស់ » ។ ដំណើរ​នៃ​សកម្មភាព​នេះ​បញ្ជាក់​ថា យើង​ត្រូវ​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​មាន​ភាព​សុខុដុម​នឹង​ដំណឹងល្អ​របស់​ព្រះគ្រីស្ទ​ជា​និច្ច​ហើយ​ផ្ដោត​លើ​អ្វី​ដែល​ជា​រឿង​ល្អៗ​ជា​ប្រចាំ ។​ ធ្វើ​ដូច្នេះ​យើង​អាច​សម្រេច​បាន​នូវ​« សេចក្តី សុខ សាន្ត របស់ ព្រះ ដែល ហួស លើស ពី អស់ ទាំង​គំនិត »​ហើយ​ដែល​នឹង​« ជួយ ការពារ ចិត្ត ហើយ និង គំនិត [ របស់​យើង ]​នៅ​ក្នុង »​ព្រះគ្រីស្ទ​ព្រះយេស៊ូវ ។ ព្រះអង្គ​សង្គ្រោះ​ផ្ទាល់​បាន​ណែនាំ​ដល់​ពួកអែលឌើរ​នៃ​សាសនាចក្រ​នៅ​ខែ កុម្ភៈ​ឆ្នាំ ១៨៣១​ថា « ចូរ​រក្សា​ការណ៍​ទាំង​ឡាយ​នេះ ទុក​នៅ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា ហើយ​ចូរ​ឲ្យ​ការ​ម៉ឺងម៉ាត់​នៃ​ភាព​អស់​កល្ប​ជានិច្ច ស្ថិតនៅ​ក្នុង​គំនិត​របស់​អ្នក​រាល់​គ្នា​ចុះ » ។

ថ្វី​បើ​យើង​បន្ត​ខិតខំ​ស្វែង​រក​ព្រះអម្ចាស់​យ៉ាង​ណា​ក៏​ដោយ គំនិត​មិន​សមរម្យ​អាច​នឹង​ជ្រៀត​ចូល​គំនិត​របស់​យើង ។ នៅពេល​គំនិត​បែប​នោះ ត្រូវបាន​ទទួលយក ហើយ​ទាំងអនុវត្ត​តាម​នោះ វា​អាច​កំណត់​បំណងប្រាថ្នា​នៃ​ដួងចិត្ត​របស់យើង​បាន ហើយ​ដឹកនាំ​យើង​ទៅ​រក​អ្វី​ដែល​យើង​នឹង​ប្រែ​ក្លាយ​នៅ​ក្នុង​ជីវិត​នេះ និង​អ្វី​ដែល​យើង​នឹង​គ្រង​មរតក​សម្រាប់​ភាព​អស់​កល្ប​ជានិច្ច ។ ១០ មាន​គ្រា​មួយ​អែលឌើរ នែល អេ ម៉ាក់ស្វែល​បាន​សង្កត់​ធ្ងន់​ពី​គោលការណ៍​នេះ​ដោយ​ថ្លែង​ថា « បំណង​ប្រាថ្នា​ក៏​កំណត់​ពី​លទ្ធផល រួម​ទាំង​ហេតុផល​ដែល​មាន​មនុស្ស​ជា​ច្រើន​ដែល​ត្រូវ​បាន​ហៅ ប៉ុន្តែ​មាន​ពួក​គេ​តែ​បន្តិច​ទេ ដែល​ត្រូវ​បាន​រើស​ឡើង​ដែរ » ។ ១១

ព្យាការី​ពីបុរាណ និង​នៅសម័យ​ទំនើប​របស់​យើង​បាន​រំឭក​យើង​ជាប្រចាំ​ឲ្យ​តទល់​នឹង​ការល្បួង ដើម្បី​ជៀសវាង​ពី​ការបាត់បង់​ខាងវិញ្ញាណ ហើយ​ទៅជា​ច្របូកច្របល់ វង្វេង​ស្មារតី និង​ខកបំណង​នៅក្នុង​ជីវិត ។

និយាយ​ជា​ពាក្យ​ប្រៀបធៀប ការ​ងាក​ទៅ​រក​ការ​ល្បួង​គឺ​ប្រៀប​បាន​ទៅ​នឹង​ការ​កាន់​ដែក​ទៅ​រក​មេដែក​ដូច្នោះ​ដែរ ។ ថាមពល​មើល​មិន​ឃើញ​របស់​មេដែក​ស្រូប យក​វត្ថុ​ដែល​មាន​ជាតិ​លោហៈ ហើយ​ទាញ​លោហៈ​នោះ​ឲ្យ​ទៅ​ជាប់ ។ មេដែក​បាត់បង់​ថាមពល​របស់​វា នៅ​ពេល​ដែល​វត្ថុ​ដែល​មាន​ជាតិ​លោហៈ​នៅ​ឆ្ងាយ​ពី​វា ។ ដូច្នេះ​ហើយ ដូច​ជា​មេដែក​ដែល​មិន​អាច​មាន​ឥទ្ធិពល​មក​លើ​លោហៈ​ដែល​នៅ​ឆ្ងាយ​ដែរ ពេល​យើង​មិន​ចុះ​ចូល​នឹង​ការ​ល្បួង នោះ​វា​រសាយ​បាត់ ហើយ​បាត់​ថាមពល​របស់​វា​មក​លើ​គំនិត និង​ចិត្ត​របស់​យើង ហេតុដូច្នេះ​ហើយ វា​គ្មាន​ឥទ្ធិពល​លើ​សកម្មភាព​របស់​យើង​បាន​ឡើយ ។

ការ​ប្រៀប​ធៀប​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ពី​បទពិសោធន៍​មួយ​ដែល​សមាជិក​ស្មោះ​ត្រង់​ម្នាក់​ក្នុង​សាសនាចក្រ​បាន​ចែកចាយ​នឹង​ខ្ញុំ កាល​ពី ច្រើន​ឆ្នាំ​កន្លង​ទៅ ។ សមាជិក​រូបនេះ​បាន​ប្រាប់​ខ្ញុំ​ថា នាព្រឹក​មួយ កាល​នាង​បាន​ភ្ញាក់​ឡើង​ពី​ដំណេក នោះ​គំនិត​ដ៏​អាក្រក់​មួយ​ដែល​នាង​ពុំ​ធ្លាប់​មាន​បាន​ចូល​មក​ក្នុង​គំនិត​របស់​នាង​ដោយ​មិន​បាន​រំពឹង​ទុក​ជា​មុន ។ ទោះ​ជា​វា​ធ្វើ​ឲ្យ​នាង​មានការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្ដី ក៏​នាង​ឆ្លើយ​តប​ទាស់​នឹង​ស្ថានភាព​នោះ​ភ្លាម ដោយ​និយាយ​ទៅ កាន់​ខ្លួន​ឯង និង​គំនិត​នោះ​ថា « ទេ ! »​ហើយដាក់​ជំនួស​ដោយ​អ្វី​ដែល​ល្អ ដើម្បី​បង្វែរ​គំនិត​របស់នាង ចេញពី​គំនិតនោះ ។ នាង​បាន​ប្រាប់​ខ្ញុំ​ថា នៅ​ពេល​នាង​អនុវត្ត​សិទ្ធិជ្រើសរើស​ខាង​សីលធម៌​របស់​នាង​ក្នុង​សេចក្តីសុចរិត នោះ​គំនិត​អវិជ្ជមាន​រសាយ​បាត់​ភ្លាមៗ​ដោយ​ស្វ័យប្រវត្តិ ។

ពេល​មរ៉ូណៃ​បាន​អំពាវ​នាវ​ឲ្យ​ប្រជារាស្រ្ត​មានជំនឿ​លើ​ព្រះគ្រីស្ទ​ឲ្យ​ប្រែចិត្ត នោះ​លោក​បាន​ជម្រុញ​ពួកគេ​ឲ្យ​មក​រក​ព្រះអង្គ​សង្គ្រោះ​ឲ្យ​អស់​ពី​ដួង​ចិត្ត​របស់​ខ្លួន ដោយ​ដក​ខ្លួន​គេ​ចេញ​ពី​រាល់​ភាព​មិន​ស្អាត​ស្អំ ។ លើស​ពី​នេះ​ទៀត មរ៉ូណៃ​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ទូល​សូម​ព្រះ ដោយ​មាន​ការ​តាំង​ចិត្ត​ដ៏​ម៉ឺង​ម៉ាត់ ថា​ពួកគេ​នឹង​មិន​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ល្បួង​ឡើយ ។ ១២ ការ​អនុវត្ត​គោលការណ៍​ទាំង​នេះ​នៅ​ក្នុង​ជីវិត​របស់​យើង​តម្រូវ​ឲ្យ​មាន​លើស​ពី​ការ​គ្រាន់​តែជឿ ប៉ុន្តែ​តម្រូវ​ឲ្យ​មាន​ការកែ​សម្រួល​គំនិត និង​ចិត្ត​របស់​យើង​តាម​គោលការណ៍​ដ៏ទេវភាព​ទាំង​នេះ​ផងដែរ ។ ការ​កែ​សម្រួល​បែប​នេះ​តម្រូវ​ឲ្យ​យើង​មាន​ការ​ខិតខំ ពឹងផ្អែក​លើ​ព្រះអង្គ​សង្រ្គោះបន្ថែម ដោយសារ​ទំនោរចិត្ត​ជីវិត​រមែងស្លាប់​របស់​យើង​នឹង​មិន​រលាយ​បាត់​ដោយ​ឯក​ឯង​ឡើយ ។ ការវាយតប​ប្រឆាំង​នឹង​ការល្បួង​ត្រូវការ​ភាព​ឧស្សាហ៍ព្យាយាម និង​សេចក្តីស្មោះត្រង់​ពេញមួយ​ជីវិត ។ ប៉ុន្តែ សូម​ដឹងថា ព្រះអម្ចាស់​គឺត្រៀម​ព្រះកាយ​ដើម្បី ជួយ​យើង​នៅក្នុង​កិច្ច​ខិតខំ​ផ្ទាល់ខ្លួន​របស់​យើង​ជានិច្ច ហើយ​សន្យា​សម្រាប់​ពរជ័យ​ដ៏​អស្ចារ្យ ប្រសិន​បើ​យើង​តស៊ូ​ដល់​ទីបញ្ចប់ ។

ក្នុងពេល​ដ៏​លំបាក​មួយ នៅពេល​យ៉ូសែប ស្ម៊ីធ និង​ពួក​អ្នកទោស​ដែល​ជាប់គុក​លីប៊ើធី​ជាមួយលោក​ពុំ​មាន​សេរីភាព​ធ្វើ​អ្វី​នោះ​ទេ លើកលែង​តែ​គំនិត​របស់​ពួកគេ ព្រះអម្ចាស់​បាន​ប្រទាន​ការប្រឹក្សា​ដ៏​មាន​អត្ថប្រយោជន៍ ហើយ​ការសន្យាមួយ​ដល់​ពួកលោក​ក៏​ដូច​ជា​ប្រទាន​ដល់​យើង​ទាំងអស់​គ្នា​ដែរ ៖

« សូម​ឲ្យ​ចិត្ត​អ្នក​ពេញ​ទៅ​ដោយ​សេចក្ដីសប្បុរស​ដល់​មនុស្ស​ទាំងអស់ និង​ដល់​ពួក​អ្នក​ជឿ​ផង ហើយ​សូម​ឲ្យ​គុណធម៌​តុបតែង​គំនិត​អ្នក ដោយ​ឥត​ឈប់ឈរ​ឡើយ ខណៈ​នោះ អ្នក​នឹង​មាន​ចិត្ត​ក្លាហាន​ឡើង​នៅ​ចំពោះ​វត្តមាន​នៃ​ព្រះ …

ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ទៅ​ជា​គូកន​អ្នក​ជានិច្ច ហើយ​ដំបង​ពេជ្រ​របស់​អ្នក ជា​ដំបង​ពេជ្រ​នៃ​សេចក្តី​សុចរិត និង សេចក្តី​ពិត ។» ១៣

ដើម្បី​ធ្វើ​ដូច្នោះ គំនិត​បរិសុទ្ធ​នឹង​តាក់តែង​គំនិត​របស់​យើង​ជា​បន្តបន្ទាប់ ហើយ​បំណង​ប្រាថ្នា​ដ៏​បរិសុទ្ធ​នឹង​នាំ យើង​ឲ្យ​មាន​សកម្មភាព​សុចរិត ។

មរ៉ូណៃ ក៏​បាន​រំឭក​ដល់​ប្រជារាស្រ្ត​របស់​ទ្រង់​កុំ​ឲ្យ​តណ្ហា​គ្រប់គ្រង​លើ​ពួកគេ​ឡើយ ។ ១៤ ពាក្យ​ថា តណ្ហា​សំដៅ​ទៅលើ​ការចង់​បាន​យ៉ាងខ្លាំង និង​ប្រាថ្នា​ចង់​បាន​អ្វី​មួយ​ដែល​មិនត្រឹមត្រូវ ។​ ១៥ វា​រួម​មាន​ទាំង​គំនិត​ខ្មៅ​កខ្វក់ ឬ​បំណង​ប្រាថ្នា​អាក្រក់​នានា​ដែល​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​ផ្ដោត​ទៅ​លើ​ការ​ប្រព្រឹត្ត​ដ៏​អាត្មា​និយម ឬ​ទ្រព្យ​សម្បត្តិ​លោកិយ​ជា​ជាង​ធ្វើ​ល្អ មាន​ចិត្តល្អ និង​គោរព​តាម​បទបញ្ញតិ​ព្រះ​ជាដើម ។ ជា​ញឹកញាប់​វា​ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​បំណង​ប្រាថ្នា​សម្រាប់​ភាពរីករាយ ។ សាវក ប៉ុល បាន​បញ្ជាក់​ពី​អារម្មណ៍​ទាំងនេះ ដូចជា « ភាព​មិន​ស្អាតស្អំ ភាពស្រើបស្រាល ការស្អប់ កំហឹង ការឈ្លោះប្រកែក ការច្រណែន និង​អ្វីៗ …ដែល​ប្រហាក់ប្រហែល​នោះ » ។ ១៦ ក្រៅ​ពី​រាល់​កត្តា​អាក្រក់​នៃ​តណ្ហា នោះ​យើង​ត្រូវ​ចាំ​ថា ខ្មាំង​សត្រូវ​ប្រើ​វា​ជា​អាវុធ​ដ៏​សម្ងាត់ និង​បោកបញ្ឆោត​ទាស់​នឹង​យើង ពេល​វា​ល្បួង​យើង​ឲ្យ​ធ្វើ​អ្វី​មួយ​ខុស ។

បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ពេល​យើង​ពឹងផ្អែក​ទៅលើ​ថ្មដា​នៃ សេចក្តីសង្រ្គោះ ជា​អង្គសង្រ្គោះ​នៃ​ព្រលឹង​របស់​យើង និង​ធ្វើតាម​ការប្រឹក្សា​របស់​មរ៉ូណៃ នោះ​សមត្ថភាព​ដើម្បី​គ្រប់គ្រង​គំនិត​របស់​យើង​នឹង​កើនឡើង​យ៉ាងខ្លាំង ។ ខ្ញុំ​អាច​អះអាង​នឹង​បងប្អូន​ថា ភាព​ចាស់​ទុំ​ខាង​វិញ្ញាណ​របស់​យើង​នឹង​ចម្រើន​ឡើង​យ៉ាង​ខ្លាំង ដោយ​ធ្វើ​ឲ្យ​ដួង​ចិត្ត​យើង​ផ្លាស់ប្ដូរ ហើយ​ធ្វើ​ឲ្យ​យើង​កាន់​តែ​ដូច​ជា​ព្រះយេស៊ូវ​គ្រីស្ទ ។ លើស​ពី​នេះ​ទៅ​ទៀត ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​កាន់​តែ​ជិតស្និទ្ធ ហើយ​នឹង​បន្ត​នៅ​ក្នុង​ជីវិត​របស់​យើង​ជា​និច្ច ។ បន្ទាប់​មក ការ​ល្បួង​របស់​ខ្មាំង​សត្រូវ​នឹង​បាត់​បង់​អំណាច​របស់​វា​បន្តិច​ម្តងៗ ដែល​ជា​លទ្ធផល ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​រីករាយ និង​កាន់​តែ​បរិសុទ្ធ ។

សម្រាប់​ជន​ទាំងឡាយ​ណា ក្នុង​ហេតុផល​អ្វី​ក៏​ដោយ ដែល​បាន​ធ្លាក់​ក្នុង​ការល្បួង ហើយ​កំពុង​តែ​ធ្វើ​សកម្មភាព ទុច្ចរិត ខ្ញុំ​សូម​បញ្ជាក់​ដល់​អ្នកថា អ្នក​អាច​ត្រឡប់​មកវិញ​បាន ថា ក្នុង​ព្រះ​គ្រីស្ទ យើង​មាន​ក្តីសង្ឃឹម រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដែល​បាន​ជួប​នឹង​បញ្ហា​ដ៏​លំបាក​នៅ​ក្នុង​ជីវិត​របស់​គាត់ បន្ទាប់​ពី​ការប្រព្រឹត្តិ​ការរំលង​ដ៏ធ្ងន់ធ្ងរ​មួយ ។ ពេល​ខ្ញុំ​បាន​ជួប​គាត់​ដំបូង ខ្ញុំ​អាច​មើលឃើញ​ទុក្ខព្រួយ​នៅក្នុង​កែវភ្នែក​របស់​គាត់ រួម​ជា​មួយ​នឹង​ពន្លឺ​នៃ សេចក្តីសង្ឃឹម​នៅលើ​ទឹកមុខ​របស់គាត់ ។ ទឹកមុខ​របស់គាត់​បាន​បង្ហាញ​ពី​ដួងចិត្ត​រាបសា និង​ផ្លាស់ប្តូរ ។ គាត់​គឺជា​អ្នក​កាន់​គ្រិស្ត​សាសនា​ដ៏​រឹងមាំ ហើយ​បាន​ទទួល​ពរជ័យ​ជាច្រើន​ពី​ព្រះអម្ចាស់ ។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ គាត់​បាន​បណ្តោយ​ឲ្យ​គំនិត​មិន​ត្រឹមត្រូវ​ចូល​ក្នុង​គំនិត​របស់​គាត់​តែ​ម្តង បន្ទាប់មក​នាំឲ្យ​មាន​គំនិត​ផ្សេងៗទៀត ។ នៅពេល​គាត់មាន​គំនិត​ទាំងនេះ​កាន់តែច្រើន​ឡើងៗ មិនយូរ​ប៉ុន្មាន គំនិតទាំងនេះ បាន​ចាក់ឫស​នៅក្នុង​ចិត្តរបស់គាត់ ហើយ​បានចាប់ផ្តើម​ចាក់យ៉ាងជ្រៅ​នៅក្នុង​ចិត្ត​របស់គាត់ ។ នៅទីបំផុត គាត់ចាប់ផ្តើម​ធ្វើតាម​បំណងប្រាថ្នា​មិនស័ក្តិសម​ទាំងនេះ ដែល​នាំ​គាត់​ធ្វើការ​សម្រេចចិត្ត​ប្រឆាំង​នឹង​អ្វីៗ​គ្រប់​យ៉ាង​ដែល​មាន​តម្លៃ​បំផុត​ក្នុង​ជីវិត​របស់​គាត់ ។ គាត់បាន​ប្រាប់ខ្ញុំថា ប្រសិនបើ​គាត់​មិនបាន​ឲ្យ​គំនិត​ចោលម្សៀត​មាន​កន្លែង​នៅក្នុង​ដួងចិត្ត​របស់​គាត់ទេ នោះ​គាត់​នឹងមិន​ក្លាយជា​ជនទន់ខ្សោយ និង​ជាជនរងគ្រោះ​ចំពោះការល្បួង​នៃ​មារសត្រូវ​នោះទេ—ការល្បួង​ដែល​នាំមកនូវ​ទុក្ខសោក​ក្នុងជីវិត​គាត់ យ៉ាង​ហោចណាស់​មួយរយៈកាល ។

សំណាងល្អ ដូចជា​កូនខ្ជះខ្ជាយ​នៅក្នុង​រឿង​ប្រៀបធៀប​ដ៏មាន​ល្បី​ដែល​មាន​នៅក្នុង​ដំណឹងល្អ​នៃ​លូកា « នោះ ។ ១៧ គាត់​មាន​ទំនុកចិត្ត​លើ​ព្រះអម្ចាស់​ឡើងវិញ ហើយ​មាន​អារម្មណ៍​ភ្ញាក់ខ្លួន​ពិតប្រាកដ និង​មានបំណង​ប្រាថ្នា​ត្រឡប់មក​រកហ្វូង​របស់​ព្រះអម្ចាស់​វិញ ។ នៅថ្ងៃនោះ យើង​ទាំងពីរនាក់ ទទួលអារម្មណ៍​នៃ​សេចក្តីស្រឡាញ់​ដ៏​ប្រោសលោះ​របស់​ព្រះអង្គ​សង្រ្គោះ​សម្រាប់​យើង ។ នៅចុងបញ្ចប់​នៃ​ការសួរសុខទុក្ខ​ដ៏ខ្លី​របស់យើង ពួកយើង​ទាំងពីរ​នាក់​មាន​អារម្មណ៍​រំជួលចិត្ត ហើយ​មកដល់​ថ្ងៃនេះ ខ្ញុំ​នៅចាំ​ពី​សេចក្តីរីករាយ​នៅលើ​ទឹកមុខ​របស់គាត់ នៅពេល​គាត់​ចេញ​ពី​ការិយាល័យ​របស់​ខ្ញុំទៅ ។

មិត្តភក្តិ​ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ នៅពេល​យើង​តស៊ូ​នឹង​ការល្បួងតូចៗ ដែល​តែងកើតឡើង​ដោយមិន​រំពឹងទុក​នៅក្នុង​ជីវិត​របស់​យើង នោះ​យើង​ត្រូវបាន​បំពាក់​ឲ្យបាន​ប្រសើរ​ជាងមុន​ដើម្បី​ជៀសវាង​ពីការ​រំលង​ដ៏ធ្ងន់ធ្ងរ ។ ដូច​ដែល​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ថ្លែង​ថា ៖​« មនុស្ស​ម្នាក់​កម្រ​ធ្លាក់​ខ្លួន​ចូល​ទៅ​ក្នុង​អំពើ​រំលង​មួយ​ដ៏​ជ្រៅ​ណាស់ បើ​ដំបូង​ឡើយ​គាត់​មិន​បាន​ងាក​ទៅ រក​ការ​ល្បួង​តូចៗ ដែល​បើក​ទ្វារ​ទៅ រក​ការ​ល្បួង​ដ៏​ធំ​នោះ ។… ‹ ទីវាល​ដ៏​ស្អាត​មួយ [ មិន ]​អាច​[ ក្លាយ ]​ទៅ​ជា​ទី​វាល​អាក្រក់​ភ្លាមៗ​នោះ​ទេ › » ។ ១8

ខណៈ​កំពុង​រៀបចំ​ខ្លួន​ដើម្បី សម្រេច​បេសកកម្ម​ដ៏​ទេវភាព​របស់​ទ្រង់​នៅ​លើ​ផែនដី នោះ​ព្រះអង្គ សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ បានធ្វើ​ជាគំរូ​ដ៏ខ្ជាប់ខ្ជួន​ពី​ការ​តស៊ូ​ដ៏​រឹង​មាំ​ចំពោះ​អ្វីៗ​ដែល​អាច​រារាំង​យើង​ពី​ការសម្រេច​គោលបំណង​ដ៏​អស់​កល្ប​ជានិច្ច​របស់​យើង ​ដង​មក​ពី​សំណាក់​ខ្មាំង​សត្រូវ ដែល​បានល្បួង​ឲ្យ​បង្វែរ​ទ្រង់​ចេញ​ពី​បេសកកម្ម​របស់​ទ្រង់ នោះ​ព្រះអង្គ​សង្គ្រោះ​បាន​បណ្ដេញ​អារក្ស​ចេញ​យ៉ាង​ដាច់​អហង្ការ ដោយ​មាន​បន្ទូល​ថា « នែ សាតាំង ចូរ​ឯង​ថយ​ចេញ​ពី​អញ​ទៅ ។… ដូច្នេះ អារក្ស ក៏ ថយ ចេញ ពី ទ្រង់ ទៅ រួច មាន ពួក ទេវតា មក បម្រើ ទ្រង់ » ។ ១៩

បងប្អូន​ប្រុសស្រី​តើ​បងប្អូន​អាច​នឹក​ស្រមៃ​ថា​អ្វី​នឹង​កើត​ឡើង​បាន​ទេ បើ​សិន​ជា​យើង​ត្រូវ​ទាញ​យក​កម្លាំង និង​ភាព​ក្លាហាន​មក​ពី ព្រះអង្គ​សង្គ្រោះ ហើយ​និយាយ​ពាក្យ​ថា « ទេ » និង​« ចូរ​ឯង​ថយ​ចេញ »​ចំពោះ​គំនិត​មិនស្មោះត្រង់ តាំង​ពី​វា​ចាប់ផ្តើម​គិត​ឡើង​នៅ​ក្នុង​ចិត្ត​របស់​បងប្អូន​ពី​ដំបូង​នោះ ? តើ​មានអ្វី​នឹងកើតឡើង​ចំពោះ​បំណង​ប្រាថ្នា​នៃ​ដួងចិត្ត​របស់​យើង ? តើ​លទ្ធផល​ដែល​យើង​ទទួលបាន​ធ្វើឲ្យ​យើង​នៅជិត​ព្រះអង្គ​សង្រ្គោះ និង​អនុញ្ញាត​ឲ្យ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​បន្តមាន​នៅ​ក្នុង​ជីវិត​របស់​យើង យ៉ាងដូចម្តេច ? ខ្ញុំ​ដឹង​ថា តាមរយៈ​ការធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ នោះយើង​ត្រូវ​ចៀស​វាង​ពី រឿង​អកុសល និង​ឥរិយាបថ​ដែល​មិនគួរឲ្យ​ចង់បាន​ដែល​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ក្នុង​គ្រួសារ និង​ការ​មិន​ចុះ​សម្រុង​គ្នា អារម្មណ៍ និង​ទំនោរចិត្ត​អវិជ្ជមាន ការ​ប្រព្រឹត្ត​ដោយ​អយុត្តិធម៌ និង​ការ​រំលោភ​បំពាន ជាទាសករ​ដោយ​ការ​ញៀន​ដ៏​អាក្រក់ និង​អ្វីៗ​ផ្សេង​ទៀត​ដែល​ទាស់​នឹង​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។

នៅ​ក្នុង​សារលិខិត​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​នៅ​ខែ​មេសា​ឆ្នាំ​នេះ ព្យាការី​របស់យើង ប្រធាន រ័សុល អិម ណិលសុន បាន​ធ្វើ​ការ​សន្យា​មួយ​ថា អស់​អ្នក​ដែល​នឹង​យល់​ព្រម​ដើម្បី​« ស្ដាប់​ទ្រង់ »—ស្ដាប់​ព្រះគ្រីស្ទ— ហើយ​គោរព​បទបញ្ញត្តិ​របស់​ទ្រង់« នឹង​ប្រទានពរ​នូវ​អំណាច​បន្ថែម​ទៀត​ដើម្បី​ប្រឈម​នឹង​ការ​ល្បួង បញ្ហា និង​ភាព​ទន់ខ្សោយ » ហើយថា សមត្ថភាព​របស់​យើង​ដើម្បី​ទទួលអារម្មណ៍​ដ៏រីករាយ​នឹង​កើនឡើង ទោះបីជា​ក្នុងគ្រា​ដ៏ច្របូកច្របល់​នេះ ក្តី ។ ២០

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដល់​បងប្អូន​ថា ការ​សន្យា​របស់​ព្យាការី​ជា​ទី​ស្រឡាញ់​របស់​យើង​គឺជា​ការ​សន្យា​មក​ពី​ព្រះអង្គ សង្គ្រោះ​ផ្ទាល់ ។ ខ្ញុំ​សូម​អញ្ជើញ​យើង​ទាំងអស់​គ្នា​ឲ្យ​« ស្ដាប់​ទ្រង់ »​នៅ​គ្រប់​ទាំង​គំនិត ហើយ​ធ្វើ​តាម​ទ្រង់​ឲ្យ​អស់​ពី​ដួង​ចិត្ត​របស់យើង ដើម្បី​ទទួល​បាន​កម្លាំង និង​ភាព​ក្លាហាន​ដើម្បី​និយាយ​ពាក្យ​ថា​« ទេ » និង « ចូរ​ឯង​ថយ​ចេញ »​ទៅ​ដល់​គ្រប់​រឿង​ដែល​អាច​នាំ​ភាព​អពមង្គល​មក​ក្នុង​ជីវិត​របស់​យើង ។ បើ​យើង​ធ្វើ​ដូច្នេះ ខ្ញុំ​សូម​សន្យា​ថា ព្រះអម្ចាស់​នឹង​ចាត់​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​ឲ្យ​មក​ដើម្បី​ពង្រឹង ហើយ​លួង​លោម​យើង​បន្ថែមទៀត ហើយ​យើង​អាច​ក្លាយ​ជា​បុគ្គល​ស្រប​តាម​ព្រះឆន្ទះ​របស់​ព្រះអម្ចាស់ ។ ២១

ខ្ញុំ​សូមថ្លែង​ទីបន្ទាល់ថា ព្រះយេស៊ូវ​គ្រីស្ទ មាន​ព្រះជន្មរស់ ហើយថា តាមរយៈ​ទ្រង់ យើង​អាច​មាន​ជ័យ​ជម្នះ​លើ​ឥទ្ធិពល​អាក្រក់​របស់​ខ្មាំង​សត្រូវ ហើយ​មាន​ភាពស័ក្ដិសម​ដើម្បី​រស់នៅ​ក្នុង​ភាព​អស់​កល្ប​ជានិច្ច​ជាមួយ​នឹង​ព្រះអម្ចាស់ និង​នៅ​ក្នុង​វត្តមាន​នៃ​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌​ជា​ទី​ស្រឡាញ់​របស់​យើង ក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ បងប្អូន និង​ចំពោះ​ព្រះអង្គ​សង្គ្រោះ​ដ៏​បរវ​នៃ​យើង ជា​អង្គ​ដែល​ខ្ញុំ​ផ្ដល់​សិរី ល្អ ការ​គោរព និង​ការ​សរសើរ​ចំពោះ​ព្រះនាម​ទ្រង់​លើស​អ្វីៗ​ទាំងអស់ ។ ខ្ញុំ​សូម​និយាយ​ការណ៍​ទាំងនេះ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន។