សន្និសីទទូទៅ
មាន​ស្បៀងអាហារ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០


មាន​ស្បៀងអាហារ

នៅ​ពេល​យើង​ព្យាយាម​បម្រុង​ទុក​ខាង​សាច់​ឈាម នោះ​យើង​អាច​ប្រឈម​មុខ​នឹង​ការសាកល្បង​នៃ​ជីវិត​ដោយ​កាន់​តែ​មាន​ទំនុកចិត្ត ។

ពី​មុន​មាន​ការ​ដាក់កំហិត​ក្នុង​ការ​ធ្វើ ដំណើរ ដែល​បាន បណ្ដាល​មក​ពី​ជំងឺរាតត្បាត​បច្ចុប្បន្ន​នេះ ខ្ញុំ​បាន​ត្រឡប់​មក​ពី​ការចាត់តាំង​អន្តរជាតិ​មួយ តែ​ដោយ​សារ​មាន​បញ្ហា​កាលវិភាគ នោះ​ក៏​ធ្វើ​ឲ្យ​មាន​ការ​ផ្អាក​ជើង​យន្ដ​ហោះ​នៅ​ថ្ងៃ​អាទិត្យ ។ ខ្ញុំ​មាន​ពេល​ខ្លះ​ពី​មុន​ការហោះហើរ ដើម្បី​ចូលរួម​ក្នុង​ការ​ប្រជុំ​សាក្រាម៉ង់​ក្នុង​ស្រុក ជា​កន្លែង​ដែល​ខ្ញុំ​អាច​ចែកចាយ​សារលិខិត​ខ្លី​មួយ​ផងដែរ ។ បន្ទាប់​ពី​ការប្រជុំ មាន​ឌីកុន​ដ៏​អង់អាច​ម្នាក់​មក​ជួប​ខ្ញុំ ហើយ​បាន​សួរ​ខ្ញុំ ថា បើ​សិន​ជា​ខ្ញុំ​ស្គាល់​ប្រធាន ណិលសុន ហើយ​តើ​ខ្ញុំ​ធ្លាប់​មាន​ឱកាស​ចាប់​ដៃ​លោក​ដែរ​ឬ​ទេ ។ ខ្ញុំ​បាន​ឆ្លើយ​ថា ខ្ញុំ​ស្គាល់​លោក ហើយ​ខ្ញុំ​បាន​ចាប់ដៃ​លោក ព្រោះ​ក្នុង​នាម​ជា​សមាជិក​នៃ​គណៈប៊ីស្សព​ជា​អធិបតី ខ្ញុំ​មាន​ឱកាស​ដើម្បី​ជួប​នឹង​ប្រធាន​ណិលសុន និង​ទីប្រឹក្សា​របស់​លោក ពីរបី​ដង​ក្នុង​មួយ​សប្ដាហ៍ ។

ឌីកុន​វ័យ​ក្មេង​នោះ បាន​អង្គុយ​ចុះ​លើ​កៅអី​មួយ ហើយ​បាន​បោះ​ដៃ​លើក​ឡើង​លើ ហើយ​បាន​ស្រែក​ថា « នេះ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ជីវិត​ខ្ញុំ ! » បង​ប្អូន​ប្រុស​ស្រី ខ្ញុំ​ពុំ​អាច​បោះ​ដៃ​លើក​ឡើង​ហើយ​ស្រែក​បាន​ទេ ប៉ុន្តែ​ខ្ញុំ​មាន​អំណរ​គុណ​ដ៏​អស់កល្បជានិច្ច​ចំពោះ​ព្យាការី​នៅ​រស់ និង​ការដឹកនាំ ដែល​យើង​បាន​ទទួល​មក​ពី​ពួក​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ ជា​ពិសេស​អំឡុង​គ្រា​មាន​បញ្ហា​ទាំងនេះ ។

ចាប់​តាំង​ពី​ដើម​ដំបូង​មក ព្រះអម្ចាស់​បាន​ប្រទាន​ការដឹកនាំ​ដើម្បី​ជួយ ដល់​រាស្ត្រ​ទ្រង់​ឲ្យ​រៀបចំ​ខ្លួន ទាំង​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ទប់ទល់​នឹង​គ្រោះមហន្តរាយ​និង​ការសាកល្បង​ទាំងឡាយ​ដែល​ទ្រង់​ដឹង​ថា​នឹង​កើត​មាន ដែល​វា​ជា​ចំណែក​នៃ​បទពិសោធន៍​ជីវិត​រមែងស្លាប់​នេះ ។ គ្រោះមហន្តរាយ​ទាំងនេះ​អាច​នឹង​ជា​រឿង​ផ្ទាល់ខ្លួន ឬ​ជាទូទៅ​នៅក្នុង​ធម្មជាតិ ប៉ុន្តែ​ការ​ណែនាំ​របស់​ព្រះអម្ចាស់​នឹង​ផ្ដល់​ការការពារ និង​ការ​គាំទ្រ​ទៅ​តាម​ដែល​យើង​ស្ដាប់ ធ្វើ​តាម​ការ​ទូន្មាន​របស់​ទ្រង់ ។ គំរូ​ដ៏​អស្ចារ្យ​មួយ​ដែល​បាន​ផ្ដល់​ឲ្យ​នៅ​ក្នុង​ដំណើររឿង​ចេញ​ពី​ព្រះគម្ពីរ​លោកុប្បត្តិ នៅ​ត្រង់​កន្លែង​ដែល​យើង​រៀន​អំពី​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ និង​ការ​បកស្រាយ​សុបិន​របស់​ស្ដេច​ផារ៉ោន​ដ៏​បំផុស​គំនិត ។

« យ៉ូសែប គាត់ ទូល ទៅ ផារ៉ោន ថា …ព្រះ បាន សម្ដែង ឲ្យ ព្រះករុណា ជ្រាប ពី ការ ដែល រៀប នឹង ធ្វើ ។ …

« គឺ ថា នឹង ត្រូវ មាន ៧ ឆ្នាំ ដែល សម្បូរ នៅ ពេញ ក្នុង ស្រុក អេស៊ីព្ទ ៖

« រួច ក្រោយ នោះ ទៅ នឹង មាន អំណត់ ប្រាំពីរ ឆ្នាំ វិញ នោះ គេ នឹង ភ្លេច ពី ផល បរិបូរ ក្នុង ស្រុក អេស៊ីព្ទ អស់ ដ្បិត អំណត់ នោះ នឹង បង្ហិន ស្រុក នេះ ទៅ » ។

ផារ៉ោន​បាន​ស្ដាប់​តាម​យ៉ូសែប បាន​ឆ្លើយតប​ចំពោះ​អ្វី​ដែល​ព្រះបាន​បង្ហាញ​ដល់​ទ្រង់​ក្នុង​សុបិន រួច​ក៏​ធ្វើការ​រៀបចំ​សម្រាប់​អ្វី​ដែល​នឹង​កើតឡើង​ជា​បន្ទាន់ ។ បន្ទាប់​មក​ព្រះគម្ពីរ​កត់ត្រា​ថា ៖

« នៅ ក្នុង ឆ្នាំ សម្បូរ ទាំង ប្រាំពីរ នោះ ដី បាន បង្កើត ផល ជា បរិបូរ ។

« គាត់​ក៏​ប្រមូល​ស្បៀង​អាហារ​នៅ​ស្រុក​អេស៊ីព្ទ​ទាំងអស់​ក្នុង​រវាង ប្រាំពីរ​ឆ្នាំ​នេះ ។ …

« យ៉ូសែប បាន ប្រមូល ស្រូវ យ៉ាង សន្ធឹក ណាស់ ដូច ជា ខ្សាច់ នៅ នា សមុទ្រ … ទាល់ តែ គាត់ លែង រាប់ ពី ព្រោះ រាប់ មិន បាន » ។

នៅ​ពេល​ឆ្នាំ​សម្បូរ​ទាំង ប្រាំពីរ បាន​កន្លង​ផុត​ទៅ យើង​បាន​ដឹង​ថា « ឯ ឆ្នាំ អំណត់ ទាំង ប្រាំពីរ ក៏ ចាប់ តាំង ផ្តើម ឡើង ដូច ជា យ៉ូសែប បាន ទាយ មែន ក៏ មាន អំណត់ នៅ គ្រប់ ស្រុក ទាំង អស់ តែ នៅ ស្រុក អេស៊ីព្ទ ទាំង មូល មាន ស្បៀង អាហារ វិញ » ។

សព្វ​ថ្ងៃនេះ យើង​មាន​ពរ​ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​ពួក​ព្យាការី ដែល​យល់​ពី​តម្រូវការ​ដើម្បី​យើង​រៀបចំ ខ្លួន​ទប់ទល់​នឹង​គ្រោះមហន្តរាយ « ដែល​នឹង​កើត​មាន​ឡើង » ​ដែល​ដឹង​ផង​ដែរ​ពី​ព្រំដែន ឬ​ការ​ដាក់កំហិត ដែល​យើង​អាច​នឹង​ជួប​នៅពេល​ព្យាយាម​ដើម្បីធ្វើតាម​ដំបូន្មាន​របស់​ពួកលោក ។

យើង​ដឹង​យ៉ាង​ច្បាស់​ថា ឥទ្ធិពល​របស់ កូវីត-១៩ ក៏​ដូច​ជា​មហន្ដរាយ​គ្រោះ​ថ្នាក់ធម្មជាតិ គឺ​មិន​រើសមុខ​នរណា​ម្នាក់​ឡើយ ទូទាំង​ជាតិពន្ធ សង្គម និង​សាសនា​នៅ​គ្រប់​ទ្វីប​ទាំង​អស់ ។ មាន​ការ​បាត់បង់ការងារ ហើយចំណូល​បាន​ធ្លាក់ចុះ នៅពេល​ឱកាស​ការងារ​ទទួល​រង​ពី​ការ​បញ្ឈប់ការងារ ហើយ​សមត្ថភាព​ការងារ​បាន​រងគ្រោះ​ដោយ​បញ្ហា​សុខភាព និង​បញ្ហា​ប្រឈម​ផ្លូវ​ច្បាប់​នានា ។

ចំពោះ​អស់​អ្នក​ដែល​ត្រូវ​បាន​រងគ្រោះ ពួក​យើង​សូម​បង្ហាញ​ពី​ការ​យល់ចិត្ត និង​ខ្វល់ខ្វាយ​ចំពោះ​ស្ថានភាព​របស់​បងប្អូន ក៏​មាន​ជំនឿ​ចិត្ត​មុតមាំ​ថា​ថ្ងៃ​ល្អ​ប្រសើរ​គឺ​ស្ថិត​នៅ​ខាង​មុខ​នេះ អូន​ឡើងវិញ ហើយ​ដាក់​បងប្អូន​នៅ​លើ​ផ្លូវ​ទៅ​កាន់​ភាព​ខ្លួន​ទីពឹង​ខ្លួន នៅពេល​បងប្អូន​អនុវត្ត​តាម​គោលការណ៍​នៃ​ការ​រៀបចំខ្លួន ។

នៅ​ក្នុង​បរិដ្ឋាន​សព្វថ្ងៃ​នេះ ដោយ​មាន​ជំងឺរាតត្បាត​បាន​បំផ្លាញ​ដល់​សេដ្ឋកិច្ច​ក៏​ដូច​ជា​ជីវិត​របស់​បុគ្គល​ម្នាក់ៗ វា​នឹង​មិន​ត្រូវ​ទៅ​នឹង​ព្រះអង្គសង្គ្រោះ​ដែល​ពេញ​ដោយ​ក្ដី​មេត្តាករុណា​ទេ បើ​យើង​បដិសេធ​ភាព​ពិត​ដែល​ថា មនុស្ស​ជា​ច្រើន​កំពុង​មាន​បញ្ហា ហើយ​ទៅ​សុំ​ឲ្យ​ពួកគេ​ចាប់​ផ្ដើម​បម្រុង​ទុក​ម្ហូបអាហារ និង​ប្រាក់​កាស​សម្រាប់​អនាគត ។ ទោះ​ជា​យ៉ាងណា នោះ​ពុំ​មែន​មាន​ន័យ​ថា យើង​គួរ​តែ​បដិសេធ​ចោល​ទាំង​ស្រុង​ចំពោះ គោលការណ៍​នៃ​ការ​បម្រុងទុក​នោះ​ដែរ—គ្រាន់​តែ​គោលការណ៍​ទាំង​នេះ​គួរ​តែ​អនុវត្ត « ដោយ​ប្រាជ្ញា និង​របៀប​រៀបរយ » ដើម្បី​យើង​អាច​និយាយ​ដូច​ជា​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ​ថា « មាន​ស្បៀង អាហារ» ។

ព្រះអម្ចាស់​ពុំ​រំពឹង​ឲ្យ​យើង​ធ្វើ​ច្រើន​ជាង​ដែល​យើង​អាច​ធ្វើ​នោះ​ទេ ប៉ុន្តែ​ទ្រង់​រំពឹង​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​យើងអាច​ធ្វើ​បាន​នៅ​ពេល​យើង​អាច​ធ្វើ​វា​បាន​នោះ ។ ដូច​ដែល​ប្រធាន ណិលសុន បាន​រំឭក​យើង​កាលពី សន្និសីទ​ទូទៅ​មុន​ថា « ព្រះអម្ចាស់​សព្វ​ព្រះទ័យ​នឹង​ការ​ខិតខំ » ។

រូបភាព
សៀវភៅ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ជា​ភាសា​នានា

ថ្នាក់​ដឹកនាំ​ទាំងឡាយ​របស់​សាសនាចក្រ​បាន​លើក​ទឹកចិត្ត​ជា​រឿយៗ​ដល់​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ​ឲ្យ « កាស​ខ្លះៗ​សន្សំ​ទុក » ។ ដូច​គ្នា​នេះ​ដែរ យើង​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ « ឈ្លាសវៃ » ហើយ​« មិន​ទៅ​ហួស​ជ្រុល​ពេក » នៅ​ក្នុង​ការខិតខំ​របស់​យើង​ដើម្បី​បង្កើត​ការ​ស្ដុកទុក​អាហារ​ក្នុង​ផ្ទះ និង​ការរក្សា​ទុក​ខាង​ហិរញ្ញវត្ថុ ។ ធនធាន​មួយ​ដែល​មាន​ចំណង​ជើង​ថា ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​សម្រាប់​ភាព​ខ្លួន​ទីពឹង​ខ្លួន ដែល បាន​បោះពុម្ព​ក្នុង​ឆ្នាំ ២០១៧ ហើយ​ថ្មីៗ​នេះ​មាន​នៅ​លើ​គេហទំព័រ​សាសនាចក្រ​ជា ៣៦ ភាសា បាន​ចាប់​ផ្ដើម​ដោយ​សារលិខិត​មួយ​មក ពី​គណៈប្រធានទីមួយ ដែល​បាន​ថ្លែង ៖

« ព្រះអម្ចាស់ បាន​ប្រកាស​ថា ‹ នេះ​ជា​គោលបំណង​របស់​យើង ដើម្បី​ផ្គត់​ផ្គង់​ដល់​ពួក​បរិសុទ្ធ​របស់​យើង › [ គោលលិទ្ធិ​និង​សេចក្តីសញ្ញា ១០៤:១៥ ] ។ វិវរណៈ​នេះ​គឺ​ជា​ការសន្យា​មួយ​មក​ពី​ព្រះអម្ចាស់​ថា ទ្រង់ នឹង​ប្រទាន​ពរជ័យ​ខាង​សាច់​ឈាម ហើយ​បើក​ទ្វារ​នៃ​ភាពខ្លួន​ទី​ពឹង​ខ្លួន ។​…

«… ការ​ទទួល​យក និង​ការ​រស់​នៅ​តាម​គោលកាណ៍​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​អាច​ទទួល​បាន​ពរ​ជ័យ​ខាង​សាច់​ឈាម​ដែល​ព្រះអម្ចាស់​បាន​សន្យា​កាន់​តែ​ប្រសើរ​ឡើង ។

« យើង​សូម​អញ្ជើញ​អ្នក​ឲ្យ​សិក្សា​ដោយ​ឧស្សាហ៍​ព្យាយាម ហើយ​អនុវត្ត​តាម​គោលការណ៍​ទាំង​នេះ និង​បង្រៀន​វា​ទៅ​កាន់​សមាជិក​គ្រួសារ​បងប្អូន ។ នៅ​ពេល​បងប្អូន​ធ្វើ​ដូច្នោះ នោះ​ជីវិត​របស់​បងប្អូន​នឹង​ទទួល​ពរ… [ ដោយសារ ] បងប្អូន​គឺ​ជា​បុត្រ​របស់​ព្រះវបិតាសួគ៌​យើង ។ ទ្រង់​ស្រឡាញ់​បងប្អូន ហើយ​ទ្រង់​នឹង​ពុំ​បោះ​បង់​ចោល​បងប្អូន​ឡើយ ។ ទ្រង់​ស្គាល់​បងប្អូន ហើយ​ត្រៀម​ជា​ស្រេច​ដើម្បី​ប្រទាន​ពរជ័យ​ខាង​វិញ្ញាណ និង ខាង​សាច់ឈាម​នៃ​ភាព​ខ្លួន​ទីពឹង​ខ្លួន​ដល់​បងប្អូន ។ ១០

ធនធាន​នេះ​មាន​ដាក់​បញ្ចូល​ជំពូក​នានា​ដែល​ផ្ដោត​ទៅ​លើ​ការបង្កើត និង​ការរស់នៅ​ក្នុង​រង្វង់​ថវិការ ការការពារ​ក្រុមគ្រួសារ​របស់​បងប្អូន​ពី​ការ​លំបាក ការគ្រប់គ្រង​វិបត្តិ​ហិរញ្ញវត្ថុ និង​ការ​វិនិយោគ​នា​ពេល​អនាគត និង​មាន​ច្រើន​ទៀត​ហើយ​វា​មាន​សម្រាប់​មនុស្ស​គ្រប់រូប​នៅលើ​គេហទំព័រ​របស់​សាសនាចក្រ ឬ​តាមរយៈ​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​របស់​បងប្អូន ។

នៅពេល​ពិចារណា​អំពី​គោលការណ៍​នៃ​ការបម្រុងទុក យើង​អាច​ក្រឡេក​ទៅ​មើល​ទៅ​យ៉ូសែប​ស្រុក​អេស៊ីព្ទ​រក​ការ​បំផុស​គំនិត ។ ពេល​ដឹង​អំពី​អ្វី​ដែល​នឹង​កើត​មាន​ឡើង​ថា​នឹង​ពុំ​គ្រប់គ្រាន់​ដើម្បី​ជួយ​ពួកគេ​ឆ្លង​កាត់​ឆ្នាំ « បន្ដបន្ទាប់ » ដោយ​គ្មាន​ការពលិកម្ម​អំឡុង​ឆ្នាំ​សម្បូរ​សប្បាយ ។ ជា​ជាង​ការប្រើ​ប្រាស់​រាល់​ប្រធានបទ របស់​ផារ៉ោន​អាច​ផលិត​ដែល​ពួកគេ​បាន​ផលិត នោះ​ការដាក់កំហិត​ត្រូវ​បាន​បង្កើត​ឡើង ហើយ​បាន​ធ្វើ​តាម នោះ​វា​ផ្ដល់​នូវ​ភាព​គ្រប់គ្រាន់​សម្រាប់​តម្រូវការ​បន្ទាន់​របស់​ពួកគេ ក៏​ដូច​ជា​តម្រូវការ​នាពេល​អនាគត​របស់​ពួកគេ ។ វា​ពុំ​គ្រប់គ្រាន់​ទេ​ដើម្បី​ដឹង​ថា​គ្រា​លំបាក​នឹង​កើត​មាន​នោះ ។ ពួកគេ​ត្រូវ​តែ​ធ្វើ​សកម្មភាព ហើយ​ដោយសារ​តែ​ការ​ខិតខំ​របស់​ពួកគេ « នោះ​ពួកគេ​មាន​ស្បៀងអាហារ » ។ ១១

រឿង​នេះ​នាំ​ទៅ​រក​សំណួរ​សំខាន់​មួយ ៖ « ហេតុដូច្នេះ តើ​ត្រូវ​ធ្វើ​យ៉ាងណា ? ាង​គឺ​ខាង​វិញ្ញាណ​ចំពោះ​ព្រះអម្ចាស់ « គ្មាន​ពេល​ណា​មួយ » ដែល​ទ្រង់​ប្រទាន​ដល់​យើង​នូវ « បញ្ញត្តិ​ខាង​សាច់ឈាម » ។ ១២ បន្ទាប់​មក រឿង​គ្រប់​យ៉ាង ចង្អុល​ទៅ​រក​ព្រះយេស៊ូវគ្រីស្ទ ជា​គ្រឹះ​ដែល​យើង​ត្រូវ​សង់លើ​ទោះ​ជា​ការ​បម្រុង​ទុក​ខាង​សាច់ឈាម​ក្ដី ។

ការ​ត្រៀម​ខ្លួន​ខាង​សាច់ឈាម និង​ភាព​ខ្លួន​ទីពឹង​ខ្លួន មាន​ន័យ​ថា « គឺ​ជា​ការ​ជឿ​ថា តាមរយៈ​ព្រះគុណ ឬ​ព្រះចេស្ដា​ដែល​អាច​ធ្វើ​ទៅ​បាន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ការ​ខិតខំ​របស់​យើង​ផ្ទាល់ នោះ​យើង​អាច​ទទួល​បាន​នូវ​អ្វីៗ​ដែល​ចាំបាច់​សម្រាប់​ជីវិត​ទាំង​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ដូច​ដែល​យើង​ចង់​បាន​សម្រាប់​ខ្លួន​យើង និង​ក្រុមគ្រួសារ​របស់​យើង » ១៣

ទិដ្ឋភាព​បន្ថែម​ពី​លើ​គ្រឹះ​ខាង​វិញ្ញាញ​សម្រាប់​ការបម្រុងទុក​ខាង​សាច់ឈាម រួម​មាន ៖ ការធ្វើ​សកម្មភាព « ក្នុង​ប្រាជ្ញា និង​របៀបរៀបរយ » ១៤ ដែល​ស-បញ្ជាក់​ពី​ការ​បង្កើន​ការ​ស្ដុក​អាហារ និង​ការសន្សំ​បន្ដិច​ម្ដងៗ​ក៏​ដូច​ជា ការឱបក្រសោប​យក មធ្យោបាយ « តូចតាច និង​សាមញ្ញ » ១៥ ដែល​ជា​ការ​បង្ហាញ​ពី​សេចក្ដីជំនឿ​ថា ព្រះអម្ចាស់​នឹង​តម្កើង​ភាព​តូចតាច​របស់​យើង​នោះ ប៉ុន្តែ​ជាការ​ខិតខំ​ដ៏​ខ្ជាប់ខ្ជួន ។

ដោយ​ការ​ចាក់​គ្រឹះ​ខាង​វិញ្ញាណ នោះ​យើង​អាច​អនុវត្ត​ដោយ​ជោគជ័យ​នូវ​ធាតុ​សំខាន់​ពីរ​យ៉ាង​នៃ​ការ​បម្រុង​ទុក​ខាង​សាច់ឈាម គឺ ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​ការ​ស្ដុក​ទុក​ក្នុង​ផ្ទះ ។

គោលការណ៍​គន្លឹះ​ចំពោះ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ រួម​មាន​ទាំង​ការ​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់ និង​ដង្វាយ​តមអាហារ ការលុបបំបាត់បំណុល និង​ការ​ចៀសវាង​ពី​បំណុល និង​ការរៀបចំ និង​ការរស់នៅ​តាម​រង្វង់ថវិកា និង​ការ​សន្សំ​ទុក​សម្រាប់​ពេល​អនាគត ។

គោលការណ៍​គន្លឹះ​នៃ​ការ​ស្ដុកទុក​ក្នុង​ផ្ទះ រួមមាន កា​ស្ដុកទុក​អាហារ ការ​ស្ដុកទុក​ទឹក ក៏​ដូច​ជា​វត្ថុ​សំខាន់ៗ​ដទៃ​ទៀត អាស្រ័យ​តាម​តម្រូវការ​របស់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​ទាំង​អស់​នេះ ក៏​ដោយសារ « ឃ្លាំង​ដែល​ល្អ​បំផុត »​ ១៦ គឺ​ជា​គេហដ្ឋាន ដែល​ក្លាយជា « កន្លែង​បម្រុងទុក​ដែល​អាច​ប្រើប្រាស់​បាន​ល្អបំផុត​នៅ​ក្នុងគ្រា​ខ្វះខាត »​ ១៧  ។

នៅពេល​យើង​ឱប​ក្រសោប​យក​គោលការណ៍​ខាង​វិញ្ញាណ ហើយ​ស្វែងរក​ការ​បំផុសគំនិត​មកពី​ព្រះអម្ចាស់ នោះ​យើង​នឹង​ត្រូវ​បាន​ដឹកនាំ​ឲ្យ​ស្គាល់​ព្រះទ័យ​ព្រះអម្ចាស់​មាន​ចំពោះ​យើង ជា​បុគ្គល​ម្នាក់ៗ និង​ជា​ក្រុមគ្រួសារ និង​របៀប​ដើម្បី​អនុវត្ត​តាម​គោលការណ៍​នៃ​ការ​បម្រុង​ទុក​ខាង​សាច់ឈាម​ដ៏​សំខាន់ ។ ជំហាន​សំខាន់​បំផុត​ជាង​គេ​នោះ គឺ​ចាប់​ផ្ដើម​ធ្វើ ។

អែលឌើរ ដេវីឌ អេ​បែតណា បាន​បង្រៀន​គោលការណ៍​នេះ ពេល​លោក​មាន​ប្រសាសន៍​ថា « ការ​ធ្វើ​សកម្មភាព គឺ​ជា​ការអនុវត្ត​សេចក្ដី​ជំនឿ » ។… « សេចក្ដី​ជំនឿ​ពិត​គឺ​ផ្ដោត​នៅ​ក្នុង និង​ទៅ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​តែងតែ​ដឹកនាំ​ទៅ​រក​សកម្មភាព ។ ១៨

បង​ប្អូន​ប្រុស​ស្រី នៅ​ក្នុង​ពិភពលោក​កំពុង​ផ្លាស់ប្ដូរ​មួយ​នេះ យើង​ត្រូវ​តែ​រៀបចំ​ទុក​សម្រាប់​ភាព​មិន​ប្រាកដប្រជា ។ ទោះបី​ជា​នៅ​ថ្ងៃ​ខាង​មុខ​កាន់​តែ​ប្រសើរ យើង​ដឹង​ថា​កំពូល​ខាងសាច់ឈាម​និង​ជ្រលង​នៃ​ជីវិត​រមែងស្លាប់​នឹង​បន្ត ។ នៅ​ពេល​យើង​ព្យាយាម​បម្រុង​ទុក​ខាង​សាច់​ឈាម នោះ​យើង​អាច​ប្រឈម​មុខ​នឹង​ការ​សាកល្បង​នៃ​ជីវិត​ដោយ​កាន់​តែ​មាន​ទំនុកចិត្ត មាន​ភាព​សុខសាន្ដ​ក្នុង​ដួងចិត្ត ហើយ​ដូច​ជា​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ យើង​នឹង​អាច​និយាយ​ថា យើង ទោះ​ជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​តានតឹង​ក៏​ដោយ​ក៏​« មាន​ស្បៀង​អាហារ » ។ ១៩ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕