សន្និសីទទូទៅ
វប្បធម៌​របស់​ព្រះគ្រីស្ទ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០


វប្បធម៌​របស់​ព្រះគ្រីស្ទ

យើង​អាច​ស្រឡាញ់​វប្បធម៌​ដ៏​ល្អ​នៅ​លើ​ផែនដី​របស់​យើង ហើយ​ចូល​រួម​ពេញ​ទំហឹង​នៅ​ក្នុង​វប្បធម៌​ដើម​ខ្ពង់ខ្ពស់​បំផុត​ដែល​ជា​វប្បធម៌​មក​ពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

ឱ!​ពិភព​លោក​ដ៏​អស្ចារ្យ​ដែល​យើង​រស់នៅ​និង​ចែករំលែក ជា​ទី​ដែល​មាន​ភាពចម្រុះ​ដ៏​អស្ចារ្យ​នៃ​ប្រជាជន ភាសា ទំនៀមទម្លាប់ និង​ប្រវត្តិសាស្ត្រ—លាតត្រដាង​ពាស​ពេញ​ប្រទេស​រាប់រយ និង រាប់ពាន់​ក្រុម​នីមួយៗ​គឺ​សម្បូរ​ទៅដោយ​វប្បធម៌ ។ មនុស្សជាតិ​មាន​នូវ​អ្វី​ជាច្រើន​ដើម្បី​មាន​មោទនភាព​និង​​អបអរ ។ ប៉ុន្តែ​ទោះបី​ជា​អាកប្បកិរិយា​ដែល​បាន​រៀន—រឿង​ដែល​យើង​ត្រូវ​បាន​លាតត្រដាង​ដោយ​វប្បធម៌​ដែល​យើង​ធំធាត់​ឡើង—អាច​ដើរតួ​ជា​កម្លាំង​ដ៏​អស្ចារ្យ​នៅ​ក្នុង​ជីវិត​របស់​យើង ប៉ុន្តែ នៅពេលខ្លះ វា​ក៏​អាច​ជា​ឧបសគ្គ​ដ៏​ចម្បង​ផង​ដែរ ។

វា​ហាក់​ដូច​ជា​វប្បធម៌​ដែល​បាន​បង្កប់​យ៉ាង​ជ្រៅ​នៅ​ក្នុង​គំនិត​និង​អាកប្បកិរិយា​របស់​យើង​ដែល​មិន​អាច​ផ្លាស់​ប្តូរ​បាន ។ បន្ទាប់​ពី​នោះ អ្វីៗ​ភាគច្រើន​ដែល​យើង​មាន​អារម្មណ៍​បាន​កំណត់​អំពី​យើង ហើយ​ដែល​យើង​ដឹង​ថា​ជា​អត្តសញ្ញាណ​របស់​យើង ។ វា​អាច​ជា​ឥទិ្ធពល​ដ៏​ខ្លាំង​មួយ​ដែល​យើង​អាច​មើល​រំលង​ពី​ចំណុច​ខ្សោយ​ឬ​គុណវិបត្តិ​ដែល​បង្កើត​ដោយ​មនុស្ស​នៅ​ក្នុង​វប្បធម៌​របស់​យើង ដោយ​ជា​លទ្ធផល​ធ្វើ​ឲ្យ​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការលះបង់​ចោល​នូវ ទំនៀមទម្លាប់​នៃ​ជីដូនជីតា​របស់​យើង ។ ការមានចំណាប់​អារម្មណ៍​ហួសហេតុ​លើ​អត្តសញ្ញាណ​វប្បធម៌​មួយ​អាច​នាំ​ឲ្យ​មាន​ការបដិសេធ​នូវ​តម្លៃ—សូម្បី​តែ​ការកោតខ្លាចដល់ព្រះ—គំនិត បុគ្គលិកលក្ខណៈ និង​អាកប្បកិរិយា ។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ស្គាល់​សុភាព​បុរស​ដ៏​អស្ចារ្យ​ម្នាក់​ដែល​ជួយ​បង្ហាញ​នូវ​គោលការណ៍​ជា​សកល​នៃ​វប្បធម៌​នៃ​ការខ្វះ​ការយល់ដឹង ។ ខ្ញុំ​បាន​ជួប​គាត់​ជា​លើក​ដំបូង​នៅ​ប្រទេស​សិង្ហបុរី​ពេល​ដែល​ខ្ញុំ​ត្រូវ​បាន​ចាត់​ឲ្យ​ធ្វើ​គ្រូ​បង្រៀន​តាម​ផ្ទះ​ដល់​គ្រួសារ​គាត់ ។ គាត់​ជា​សាស្ត្រាចារ្យ​ដ៏មាន​កិត្តិនាម​ខាង​ភាសា​សំស្ក្រឹត​និង​តាមិល មក​ពី​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ឥណ្ឌា ។ ភរិយា​ដ៏​ល្អ និង​កូន​ប្រុសពីរនាក់ របស់​គាត់​គឺ​ជា​សមាជិក​សាសនាចក្រ ប៉ុន្តែ​គាត់​ពុំ​ដែល​ចូលរួម​សាសនាចក្រ ឬ​ស្ដាប់​ចំពោះ​ការ​បង្រៀន​ដំណឹងល្អ​ម្តង​ណា​សោះ ។ គាត់​មាន​ចិត្ត​សប្បាយ​រីករាយ​ជាមួយ​នឹង​របៀប​ដែល​ភរិយា​និង​កូនប្រុស​គាត់​មាន និង​កំពុង​អភិវឌ្ឍ​ហើយ​បាន​គាំទ្រ​ពួក​គេ​ពេញ​ទំហឹង​ក្នុង​កិច្ចការ​និង​ទំនួលខុសត្រូវ​ទាំងឡាយ​ក្នុង​សាសនាចក្រ​របស់​ពួក​គេ ។

ពេល​ខ្ញុំ​បាន​ស្ម័គ្រចិត្ត​បង្រៀន​គាត់​នូវ​គោលការណ៍​នៃ​ដំណឹង​ល្អ​ហើយ​ចែកចាយ​ពី​ការជឿ​របស់​ពួក​យើង​ជាមួយ គាត់ គាត់ចាប់​ផ្តើម​បដិសេធ ។ ខ្ញុំ​បាន​ចំណាយ​អស់​ពេល​មួយ​រយៈ​ទំរាំ​តែ​រក​មូលហេតុ​ឃើញ ៖ គាត់​មាន​អារម្មណ៍​ថា​ការធ្វើដូច្នេះ គាត់​នឹង​ក្លាយ​ជា​មនុស្ស​ក្បត់​ចំពោះ​អតីតកាល ប្រជាជន​និង​ប្រពៃណី​របស់​គាត់ ! តាម​ការគិត​របស់​គាត់ គឺ​គាត់​នឹង​ត្រូវ​បដិសេធ​ចោល​នូវ​អ្វីៗ​ទាំងអស់​ដែល​គាត់​ពី​មុន អ្វីៗ​ដែល​គ្រួសារ​គាត់​បាន​បង្រៀន ជា​ពិសេស​គឺ​កេរ្តិ៍ដំណែល​ជនជាតិ​ឥណ្ឌា​របស់​គាត់ ។ ប៉ុន្មាន​ខែ​ក្រោយ​មក យើង​បាន​មាន​ឱកាស​ដើម្បី​ជជែក​អំពី​បញ្ហា​ទាំងនេះ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ស្ញប់ស្ញែង ( តែ​មិន​ភ្ញាក់ផ្ញើល​ទេ ! ) ដោយ​របៀប​ដែល​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​អាច​បើក​ភ្នែក​របស់​គាត់​ទៅ​កាន់​ទស្សនៈ​ផ្សេង​មួយ ។

នៅ​ក្នុង​វប្បធម៌​ដែល​បង្កើត​ដោយ​មនុស្ស​ភាគច្រើន​មាន​ទាំង​ល្អ​និង​អាក្រក់ មាន​ទាំង​ការស្ថាបនា​និង​ការបំផ្លាញ ។

បញ្ហា​ជាច្រើន​នៅ​លើពិភព​លោក​របស់​យើង​គឺ​ជា​លទ្ធផល​ជាក់ស្តែង​នៃ​ការប៉ះ​ទង្គិច​គ្នា​រវាង​គំនិត​និង​ទំនៀមទម្លាប់​ខុសៗ​គ្នា​ដែល​កើត​ឡើង​ពី​វប្បធម៌​របស់​ពួកគេ ។ ប៉ុន្តែ​ស្ទើរតែ​គ្រប់​ជម្លោះ​និង​ភាពចលាចល​ទាំងអស់នឹងត្រូវ​សាបរលាប​ទៅ​ភ្លាមៗ ប្រសិន​បើ​ពិភពលោក​នឹង​ទទួល​យក​តែ « វប្បធម៌​ដើម » របស់​ខ្លួន​ប៉ុណ្ណោះ​គឺ​ជា​វប្បធម៌​មួយ​ដែល​យើង​ធ្លាប់​មាន​មិន​យូរ​ប៉ុន្មាន​នោះ​ទេ ។ វប្បធម៌​នេះ​មាន​អាយុកាល​តាំង​ពី​ជីវិត​មុន​ឆាក​ជីវិត​របស់​យើង​លើ​ផែនដី​ម្ល៉េះ ។ នោះ​គឺ​ជា​វប្បធម៌​នៃ​អ័ដាម​និង​អេណុក ។ វា​គឺ​ជា​វប្បធម៌​ដែល​បាន​បង្កើត​ឡើង​នៅ​លើ​ការបង្រៀន​របស់​ព្រះអង្គសង្រ្គោះ​នៅ​ក្នុង​កាល​ដ៏​ខ្ពង់ខ្ពស់​បំផុត ហើយ​វា​អាច​រក​បាន​សម្រាប់​ស្ត្រី​និង​បុរស​ទាំងអស់​ជា​ថ្មី​ម្តងទៀត​នៅ ក្នុង​ជំនាន់​របស់​យើង ។ វា​ពិសេស​ណាស់ ។ វា​គឺ​ជា វប្បធម៌​ដ៏​អស្ចារ្យ​លើ​អស់ទាំង​វប្បធម៌ ហើយ​កើត​មក​ពី​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា ដែល​បាន​តាក់តែង​ឡើង​ដោយ​ព្រះ និង​បាន​គាំពារ​ដោយ​ព្រះគ្រីស្ទ ។ វា​មាន​ភាពសាមគ្គី​ភាព​ជាជាង​ភាពបែកបាក់ ។ វា​ជួយ​ព្យាបាល​ជាជាង​ធ្វើ​ឲ្យ​មាន​ការឈឺ​ចាប់ ។

ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ បង្រៀន​យើង​ថា ក្នុងជីវិត​នេះ​គឺ​មាន​គោលបំណង ។ ការមាន​វត្តមាន​នៅ​ទីនេះ​របស់​យើង​មិនមែន​គ្រាន់តែ​ជា​ឧប្បត្តិហេតុ​ឬ​ជាកំហុស​ឆ្គងធំ មួយ​នោះ ទេ ! យើង​នៅ​ទីនេះ​ដោយមាន​មូលហេតុ ។

វប្បធម៌​នេះ​គឺ​ចាក់ គ្រឹះ​ជាប់​នៅ​ក្នុង​ទីបន្ទាល់​ថា​ព្រះវបិតាសួគ៌​យើង​ពិត ជា​មាន មែន ហើយ ថា​ទ្រង់​ស្រឡាញ់​យើង​ម្នាក់ៗ​ដោយ​ផ្ទាល់ ។ យើង​គឺ​« ជា​កិច្ចការ [ របស់​ទ្រង់ ]​និង​សិរី​ល្អ » របស់​ទ្រង់ ។ វប្បធម៌​នេះ​គាំទ្រ​ដល់​គោល​គំនិត​នៃ​ភាព​មាន​តម្លៃ​ស្មើ​គ្នា ។ មិន​មាន​ការទទួល​ស្គាល់​តាម​វណ្ណៈ​ឬ​តាម​ចំណាត់ថ្នាក់​នោះ​ទេ ។ យើង​ទាំងអស់​គ្នា​គឺ​ជា​បងប្អូន​ប្រុស​ស្រី​នឹង​គ្នា ជា​បុត្រាបុត្រី​ខាង​វិញ្ញាណ​នៃ​ព្រះវបិតា​សួគ៌​យើង—យ៉ាង​ពិត​ប្រាកដ ។ ពុំ​មាន​ការរើសអើង ឬ មាន​គំនិត « ប្រៀបធៀប​យើង​នឹង​ពួកគេ » នៅ​ក្នុង « វប្បធម៌​ដ៏​អស្ចារ្យ​លើ​អស់ទាំង​វប្បធម៌ » នោះទេ ។ យើង​ទាំងអស់​គ្នា​គឺ​ជា « យើង » ។ យើង​ទាំងអស់​គ្នា​គឺ​ជា « ពួកគេ » ។ យើង​ជឿ​ថា យើង​មាន​ទំនួល​ខុសត្រូវ និង​ភាពម្ចាស់ការ​ចំពោះ​ខ្លួន​យើង​ម្នាក់ៗ ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ចំពោះ​សាសនាចក្រ និង​ចំពោះ​ពិភព​លោក​របស់​យើង ។ ទំនួល​ខុស​ត្រូវ និង​ភាពម្ចាស់ការ​គឺ​ជា​កត្តា​ដ៏​សំខាន់​នៅ​ក្នុង​ការរីកចម្រើន​របស់​យើង ។

សេចក្ដី​សប្បុរស ការយក​ចិត្ត​ទុក​ដាក់​ពិត​ដូច​ជា​ព្រះគ្រីស្ទ គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​វប្បធម៌​នេះ ។ យើង​មាន​ក្តី​បារម្ភ​យ៉ាង​ពិតប្រាកដ​ចំពោះ​តម្រូវការ​របស់​អ្នកដើរ​តាម​របស់​យើង ទាំងខាង​សាច់​ឈាម​និង​ខាង​វិញ្ញាណ ហើយ​ធ្វើ​តាម​អារម្មណ៍​ទាំង​នោះ ។ នេះ​គឺ​ការលុបបំបាត់​ការរើសអើង​និង​ការស្អប់ ។

យើង​រីករាយ​នឹង​វប្បធម៌​នៃ​ការទទួល​វិវរណៈ ដែល​ផ្តោត​លើ​ព្រះបន្ទល​នៃ​ព្រះ​នៅ​ពេល​ដែល​បាន​ទទួល​ដោយ​ព្យាការី ( និង​អាច​បញ្ជាក់​ដោយ​ផ្ទាល់​មក​កាន់​យើង​ម្នាក់ៗ​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ) ។ មនុស្ស​ជាតិ​ទាំងអស់​អាច​ដឹង​នូវ​ព្រះឆន្ទៈ​និង​ព្រះទ័យ​របស់​ព្រះ ។

វប្បធម៌​នេះ​គាំទ្រ​ដល់​គោលការណ៍​នៃ​សិទ្ធិ​ជ្រើសរើស ។ សមត្ថភាព​ដើម្បី​ជ្រើសរើស​គឺ​សំខាន់​ខ្លាំង​ណាស់​ចំពោះ​ការរីកចម្រើន​និង​សុភមង្គល​របស់​យើង ។ ការជ្រើសរើស​ដោយ​ឈ្លាសវៃ​គឺ​សំខាន់​ខ្លាំង​ណាស់ ។

វា​គឺ​ជា​វប្បធម៌​នៃ​ការរៀនសូត្រ​និង​សិក្សា ។ យើង​ស្វែងរក​ការយល់ដឹង​និង​ប្រាជ្ញា​និង​សេចក្តី​ល្អ​បំផុត​នៅ​គ្រប់​រឿង​ទាំងអស់ ។

វា​គឺ​ជា​វប្បធម៌​នៃ​សេចក្ដី​ជំនឿ​និង​ការគោរព​ប្រតិបត្តិ ។ សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​គោលការណ៍​ទី​មួយ​នៃ​វប្បធម៌​របស់​យើង ហើយ​ការគោរព​តាម​ការបង្រៀន​របស់​ទ្រង់​និង​ព្រះបញ្ញត្តិ​គឺ​ជា​លទ្ធផល ។ ទាំងនេះ​គឺជា​បុព្វហេតុ​នៃ​ភាព​ជា​ម្ចាស់​លើ​ខ្លួន​ឯង ។

វា​គឺ​ជា​វប្បធម៌​នៃ​ការអធិស្ឋាន ។ យើង​ជឿ​ថា ព្រះ​នឹង​មិន​ត្រឹម​តែ​ស្តាប់​ឮ​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​យើង​ផង​ដែរ ។

វា​គឺ​ជា​វប្បធម៌​មួយ​នៃ​សេចក្តី​សញ្ញា​និង​ពិធីបរិសុទ្ធ បទដ្ឋាន​សីលធម៌​ខ្ពស់ ការពលិកម្ម ការអភ័យ​ទោស​និង​ការប្រែចិត្ត និង​ការថែរក្សា​ចំពោះ​ព្រះវិហារ​បរិសុទ្ធ​នៃ​រូបកាយ​យើង ។ ទាំងអស់​នេះ​ធ្វើ​ជា​សាក្សី​ចំពោះ​ការប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​ព្រះ ។

វា​គឺ​ជា​វប្បធម៌​មួយ​ដែល​ដឹកនាំ​ដោយ​បព្វជិតភាព ជា​សិទ្ធិ​អំណាច​ដើម្បី​ធ្វើ​ក្នុង​ព្រះនាម​នៃ​ព្រះ គឺ​ជា​អំណាច​របស់​ព្រះ​ដើម្បី​ផ្តល់ពរ​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ាគូស្រករ កាន់​តែ​មាន​លក្ខណៈ​ប្រសើរ​ឡើង—ហើយ​វា​ធ្វើ​ឲ្យ​គេហដ្ឋាន​បាន​បរិសុទ្ធ ។

អព្ភូត​ហេតុ​ពិតជា​មាន​ច្រើន​នៅ​ក្នុង​រឿង​នេះ ដែល​ជា​វប្បធម៌​ដ៏​ចំណាស់​លើ​អស់ទាំង​វប្បធម៌ដែល​បាន​ធ្វើឡើង​ដោយ​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ អំណាច​នៃ​បព្វជិតភាព ការអធិស្ឋាន ការអភិវឌ្ឍន៍​ខ្លួន​ឯង​ ការប្រែ​ចិត្ត​ជឿ​ពិតប្រាកដ​និង​ការអភ័យទោស ។

វា​គឺ​ជា​វប្បធម៌​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។ តម្លៃ​នៃ​ព្រលឹង​ទាំង​ឡាយ គឺ​មហិមា​ណាស់ ។

នៅ​ក្នុង​វប្បធម៌​របស់​ព្រះគ្រីស្ទ ស្ត្រី​ត្រូវ​បាន​ដំឡើង​ដល់​ស្ថានភាព​ដ៏​ត្រឹមត្រូវ​និង​អស់កល្ប​ជានិច្ច ។ វប្បធម៌នេះ មិនមែន​ផ្តល់​អនុភាព​ឲ្យតែបុរស​ ដូច​នៅ​ក្នុង​វប្បធម៌​ជា​ច្រើន​នៃ​ពិភព​លោក​សព្វ​ថ្ងៃ​នេះទេ ប៉ុន្តែ​ជា​ដៃ​គូ​ស្មើ​ភាព​គ្នា​នៅ​ទី​នេះ​និង​នៅ​ក្នុង​ពិភព​លោក​ខាង​មុខ ។

វប្បធម៌​នេះ​ឯកភាព​លើ​ភាពបរិសុទ្ធ​របស់​គ្រួសារ ។ គ្រួសារ​គឺ​ជា​អង្គភាព​ដ៏​សំខាន់​ក្នុង​ភាព​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ ភាព​ឥត​ខ្ចោះ​នៃ​គ្រួសារ​គឺមានតម្លៃ​សម​នឹង​ការលះបង់​ទាំងឡាយ ដូច​ដែល​បាន​បង្រៀន​ថា​« គ្មាន​ការជោគជ័យ​ណាដែល​អាច​ប៉ះប៉ូវ​ការបរាជ័យ​នៅ​ក្នុង​ផ្ទះ​បាន​ឡើយ » ។ គេហដ្ឋាន​គឺ​ជា​ទី​ដែល​កិច្ចការ​ដ៏​ល្អ​បំផុត​របស់​យើង​ត្រូវ​បាន​ធ្វើ​ឡើង ហើយ​ជា​ទី​ដែល​សុភមង្គល​ដ៏​អស្ចារ្យ​បំផុត​ត្រូវ​បាន​សម្រេចបំណង ។

នៅ​ក្នុង​វប្បធម៌​របស់​ព្រះគ្រីស្ទ​មាន​នូវ​ទស្សនវិស័យ—និង​ផ្តោត​លើ​ភាពអស់កល្ប​និង​ការដឹកនាំ ។ វប្បធម៌​នេះ​គឺ​ខ្វាយខ្វល់​ពី​អ្វី​ដែល​មាន​តម្លៃ​យូរ​អង្វែង ! វា​កើត​មក​ពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​មាន​ភាពអស់កល្ប​ហើយ​ពន្យល់​ថា​ហេតុអ្វី អ្វីខ្លះ និង កន្លែងណា នៃ​ការរស់នៅ​របស់​យើង ។ ( វា​ជា​ការរាប់​បញ្ចូល មិនមែន​ផ្តាច់​ផ្តាច់មុខ​នោះ​ទេ ) ។ ពីព្រោះ​តែ​វប្បធម៌​នេះ​គឺ​ជា​លទ្ធផល​មក​ពី​ការអនុវត្ត​តាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង​នោះ វា​ផ្តល់​ឲ្យ​ទង្វើ​ដែលនឹងព្យាបាល​​ពិភព​លោក​របស់​យើង​កំពុង​ត្រូវ​ការ​យ៉ាង​ខ្លាំង ។

នោះ​ជា​ពរជ័យ​ដ៏​មហិមា​ណាស់​ហ្ន៎​ដើម្បី​ក្លាយ​ជា​ផ្នែក​មួយ​នៃ​របៀប​រស់នៅ​ដ៏​ថ្លៃថ្លា​និង​ថ្លៃថ្នូរ​នេះ ! ដើម្បី​ក្លាយ​ជា​ផ្នែក​មួយ​នៃ​កិច្ចការ​នេះ ដែល​ជា​វប្បធម៌​ដ៏​អស្ចារ្យ​លើអស់​ទាំង​វប្បធម៌ នឹង​តម្រូវ​ឲ្យ​មាន​ការផ្លាស់ប្តូរ ។ ពួក​ព្យាការី​បាន​បង្រៀន​ថា វា​គឺ​ជា​ការចាំបាច់​ដើម្បី​លះបង់​ចោល​នូវ​អ្វីៗ​នៅ​ក្នុង​វប្បធម៌​ចាស់​របស់​យើង​ដែល​ផ្ទុយ​គ្នា​ជាមួយ​នឹង​វប្បធម៌​របស់​ព្រះគ្រីស្ទ ។ ប៉ុន្តែ​វាមិន​មាន​ន័យ​ថា យើង​ត្រូវ​លះបង់​ចោល​អ្វីៗ​ទាំងអស់​នោះ​ទេ ។ ពួក​ព្យាការី​ក៏​បាន​សង្កត់​ធ្ងន់​ថា យើង​ត្រូវ​អញ្ជើញ មនុស្សម្នាក់​និង​គ្រប់គ្នា ឲ្យ នាំ​យក​សេចក្តី​ជំនឿ​និង​ភាពប៉ិនប្រសប់​និង​ចំណេះ​ដឹង​របស់​យើង—អ្វី​ទាំង​អស់​ដែល​ល្អ​នៅ​ក្នុង​ជីវិត​និង​វប្បធម៌​របស់​យើង—ជាមួយយើង ហើយ​អនុញ្ញាត​ឲ្យ​សាសនាចក្រ « បន្ថែម​លើ​វា » តាម​រយៈ​សារលិខិត​នៃ​ដំណឹង​ល្អ ។

សាសនាចក្រ​នៃ ព្រះវិហារ​នៃ ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គឺ​មិនមែន​ជា​សង្គម លោក​ខាង​លិច ឬ វប្បធម៌​អាមេរិកាំង​មហស្ចារ្យ​នោះ​ទេ នាចក្រ ។ លើស​ពី​នោះ​ទៀត​នោះ​គឺ​វា​ពិសេស​ណាស់ ។ សមាជិក​ថ្មីៗ​មក​ពី​ជុំវិញ​ពិភព​លោក នាំ​មក​នូវ​ភាព​សម្បូរ​បែប ភាពចម្រុះ​និង​ភាពរីករាយ​ចូល​ក្នុង​គ្រួសារ​ដែល​កំពុង​រីកចម្រើន​របស់​យើង ។ ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គ្រប់​ទីកន្លែង​នៅ​តែ​ប្រារព្ធ​និង​គោរព​កេរ្តិ៍តំណែល​និង​វីរបុរស​របស់​ពួក​គេផ្ទាល់ ប៉ុន្តែ​ឥឡូវ​នេះ​ពួក​គេ​ក៏​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​ប្រសើរ​ជាង​នេះ​ដែរ ។ វប្បធម៌​របស់​ព្រះគ្រីស្ទ​ជួយ​យើង​ឲ្យ​មើល​ឃើញ​ខ្លួន​ឯង​ថា​យើង​ជានរណា​ពិតប្រាកដ ហើយ​នៅ​ពេល​ដែល​បាន​ឃើញ​តាម​រយៈ​កញ្ចក់​នៃ​ភាពអស់កល្ប​ដែលជា​ភាពរឹងមាំ​ដ៏​សុចរិត នោះ​វា​ជួយ​បង្កើន​សមត្ថភាព​របស់​យើង​ដើម្បីបំពេញ​នូវ​ផែនការ​សុភមង្គល​ដ៏​អស្ចារ្យ ។

អញ្ចឹង តើ​មាន​រឿង​អ្វី​បាន​កើត​ឡើង​ចំពោះ​មិត្តភក្តិ​របស់​ខ្ញុំ ? ពិតណាស់ គាត់​ត្រូវ​បាន​បង្រៀន​មេរៀន​និង​បាន​ចូល​រួម​ក្នុង​សាសនាចក្រ ។ គ្រួសារ​របស់​គាត់ ត្រូវ​បាន​ផ្សារភ្ជាប់​សម្រាប់​ជីវិត​នេះ និង​អស់កល្បជានិច្ច​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​ស៊ីដនី ។ គាត់​បាន​លះបង់​ចោល​បន្តិច—ហើយ​បាន​ទទួល​មក​វិញ​នូវ​រឿង​គ្រប់​យ៉ាង ។ គាត់​បាន​រកឃើញ​ថា គាត់​នៅ​តែ​អាច​ប្រារព្ធ​ប្រពៃណី​របស់​គាត់ នៅ​តែ​អាច​មាន​មោទនភាព​ចំពោះ​ដូនតា​របស់​គាត់​តន្ត្រី​និង​របាំ​និង​អក្សរសាស្ត្រ​របស់​គាត់ ម្ហូបអាហារ ដី និង ប្រជាជន​របស់​គាត់ ។ គាត់​បាន​រកឃើញ​ថា មិន​មាន​បញ្ហា​ទេ​ក្នុង​ការបញ្ចូល​វប្បធម៌​ក្នុង​ស្រុក​ដ៏​ល្អ​បំផុត​របស់​គាត់​ទៅ​ក្នុង​វប្បធម៌​ដ៏​អស្ចារ្យ​លើ​អស់​ទាំង​វប្បធម៌​នោះ​ទេ ិត​ពី​ជីវិត​ចាស់​របស់​គាត់​ចូល​ទៅ​ក្នុង​ជីវិត​ថ្មី​របស់​គាត់ គ្រាន់​តែ​ជួយ​បង្កើន​ការរាប់អាន​ជាមួយ​ពួកបរិសុទ្ធ​និង​ដើម្បី​ជួយ​បង្រួបបង្រួម​មនុស្ស​ទាំងអស់​ឲ្យ​រួមគ្នា​តែមួយ​នៅក្នុង​សង្គម​នៃ​ឋានសួគ៌​ប៉ុណ្ណោះ ។

យើង​ពិត​ជា​អាច​ស្រឡាញ់​វប្បធម៌​ដ៏​ល្អ​នៅ​លើ​ផែនដី​របស់​យើង ហើយនៅ​តែ​ចូល​រួម​ពេញ​ទំហឹង​នៅ​ក្នុង​វប្បធម៌​ដ៏​ចំណាស់​របស់​ពួកគេ​ទាំងអស់—​វប្បធម៌​ដើម​ខ្ពង់ខ្ពស់​បំផុត​ដែលជា​វប្បធម៌​មក​ពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ នេះ​ជា​មរតក​ដ៏​អស្ចារ្យ​មែន​ដែល​យើង​ចែករំលែក​គ្នា ! នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. ម៉ូសេ ១:៣៩ ។

  2. J. E. McCulloch, នៅក្នុង Teachings of Presidents of the Church: David O. McKay ​( ឆ្នាំ ២០១១ ) ទំព័រ ១៥៤ ។

  3. សូមមើល Teachings of Presidents of the Church: George Albert Smith ( ឆ្នាំ ២០១១ ) xxviii ។ ហ្គដុន ប៊ី ហ៊ីងឃ្លី « , xxviii; , « The Marvelous Foundation of Our Faith » Liahona, ខែវិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ៧៨–៨១ ។