សន្និសីទទូទៅ
ព្រះ​នឹង​ធ្វើ​រឿង​មួយ​ដែល​នឹក​ស្មាន​មិន​ដល់
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០


ព្រះ​នឹង​ធ្វើ​រឿង​មួយ​ដែល​នឹក​ស្មាន​មិន​ដល់

ព្រះ​បាន​រៀបចំ​បុត្រា​បុត្រី​របស់​ទ្រង់​និង​សាសនាចក្រ​របស់​ទ្រង់​សម្រាប់​ពេល​នេះ ។

បន្ទាប់​ពី​មក​ដល់​ជ្រលង​ភ្នំ​សលត៍ លេក​មិន​យូរ​ប៉ុន្មាន ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បាន​ចាប់ផ្ដើម​សាង​សង់​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ ។ ពួកគេ​មាន​អារម្មណ៍​ថា នៅ​ទីបំផុត​ពួកគេ​បាន​រក​ឃើញ​កន្លែង​មួយ​ដែល​ពួកគេ​អាច​ថ្វាយ​បង្គំ​ព្រះ​ដោយ​សេចក្ដី​សុខសាន្ត និង​ដោយ​គ្មាន​ការ​បៀតបៀន ។

ប៉ុន្តែ​នៅពេល​គ្រឹះ​ព្រះវិហារ​បរិសុទ្ធ​សាង​សង់​ជិត​ចប់​សព្វ​គ្រប់​ នោះ​កងទ័ព​អាមេរិក​មួយ​ក្រុម​បាន​មក​បង្ខិត​បង្ខំតាំង​អភិបាល​រដ្ឋ​ថ្មី​ម្នាក់​​ ។

ដោយសារ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ពុំ​បាន​ដឹង​ថាតើ​ពួកកង​ទ័ព​នោះ​ជាសត្រូវ​ឬ​យ៉ាងណា នោះ​ព្រិកហាំ យ៉ង់​បាន​បញ្ជា​ឲ្យ​ពួក​បរិសុទ្ធ​ជម្លៀស​ខ្លួន ហើយ​កប់លាក់​គ្រឹះ​ព្រះវិហារ​បរិសុទ្ធ ។

ខ្ញុំ​ដឹង​យ៉ាង​ប្រាកដ​ថា សមាជិក​មួយ​ចំនួន​ក្នុង​សាសនាចក្រ​បាន​ងឿង​ឆ្ងល់​ថា​ហេតុអ្វី​បាន​ជា​ការ​ខិតខំ​របស់​ពួកគេ​ដើម្បី​សង់​នគរ​ព្រះ​ជួប​នឹង​បញ្ហា​ជានិច្ច​ដូច្នេះ ។

នៅ​ទី​បំផុត គ្រោះ​នោះ​បាន​កន្លង​ផុត​ទៅ ហើយ​គ្រឹះ​វិហារ​បរិសុទ្ធ​ត្រូវ​បាន​ជីក​និង ពិនិត្យ​មើល​ឡើង​វិញ ។ ពេល​នោះ​ហើយ​ទើប​ពួក​អ្នក​សាង​សង់​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ផ្លូវ​បាន​រក​ឃើញ​ថា ថ្ម​ភក់​ពីដើម​មួយ​ចំនួន​មាន​ស្នាម​ប្រេះ ធ្វើ​ឲ្យ​វា​មិន​សម​យក​មក​ធ្វើ​ជា​គ្រឹះ​បាន​ឡើយ ។

ហេតុដូច្នេះ​ហើយ ព្រិកហាំ បាន​ឲ្យ​ពួកគេ​ជួសជុល​គ្រឹះ ដោយ​ប្រើ​ដុំថ្ម​ក្រានីត​ ដែល​វា​រឹង​មាំ​គ្រប់​គ្រាន់​ដើម្បី​ទ្រទ្រង់​ដល់​ជញ្ជាំង​​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក​ដ៏​ស្រស់​ស្អាត​នោះ ។ នៅ​ទី​បំផុត ពួក​បរិសុទ្ធ​អាច​ច្រៀង​ទំនុក​តម្កើង​បទ « គ្រឹះ​ដ៏​មាំ​មួន »​ ហើយ​ដឹង​ថា ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ​ត្រូវ​បាន​សង់​ឡើង​នៅ​លើ​គ្រឹះ​ដ៏​រឹង​មាំ​មួយ ដែល​នឹង​គង់វង្ស​នៅ​ជា​ច្រើន​ជំនាន់ ។

រូបភាព
គ្រឹះ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក

ដំណើរ​រឿង​នេះ​អាច​បង្រៀន​យើង​ពី​របៀប​ដែល​ព្រះ​ប្រើ​សេចក្ដី​លំបាក​ដើម្បី​សម្រេច​នូវ​ព្រះរាជ​បំណង​របស់​ទ្រង់ ។

ការ​រាតត្បាត​ទូទាំង​ពិភពលោក

បើ​រឿង​នេះ​ស្ដាប់​ទៅ​ស្រដៀង​គ្នា​នឹង​ស្ថានភាព​ដែល​មាន​នៅ​សព្វថ្ងៃ​នេះ នោះ​គឺ​ព្រោះ​វា​បែប​នេះ​ឯង ។

ខ្ញុំ​មិន​ជឿ​ថា អ្នក​​ស្ដាប់​សំឡេង​ខ្ញុំ ឬ​អាន​ពាក្យ​ពេចន៍​ខ្ញុំ ពុំ​មាន​នរណា​រង​ឥទ្ធិពល​ពី​ការរាតត្បាត​ទូទាំង​ពិភពលោក​នេះ​ឡើយ ។

ចំពោះ​អ្នក​ដែល​ទួញ​យំ​ដោយ​ការ​បាត់​បង់​គ្រួសារ និង​មិត្ត​ភក្ដិ យើង​សូម​ទួញ​សោក​ជាមួយ​នឹង​បងប្អូន ។ យើង​ទូល​អង្វរ​ព្រះវរបិតា​សួគ៌សូមការ​លួង​លោម ហើយ​រំលែក​ទុក្ខ​បងប្អូន ។

ផលវិបាក​រយៈពេល​វែង​នៃ​មេរោគ​នេះ​គឺ​លើស​ពី​សុខភាព​ខាង​រាងកាយ​ទៅ​ទៀត ។ ក្រុម​គ្រួសារ​ជាច្រើន​បាន​បាត់​បង់​ប្រាក់​ចំណូល ហើយ​រង​ការ​គំរាម​កំហែង​ដោយ​ភាព​អត់​ឃ្លាន ភាព​មិន​ប្រាកដ​ប្រជា និង​ភាព​ភ័យ​ខ្លាច ​រាតត្បាត​នៃ​ជំងឺ​នេះ ។ យើង​មាន​ចិត្ត​រាបសារ​ចំពោះ​ពលិកម្ម​ដ៏​ស្ងៀម​ស្ងាត់ និង​ការ​ខិតខំ​ដ៏​ថ្លៃ​ថ្នូរ​របស់​អ្នក​ដែល​មិន​គិត​ពី​សុវត្ថិភាព​របស់​ខ្លួន​ដើម្បី​ជួយ ព្យាបាល ហើយ​ផ្គត់ផ្គង់​ដល់​អ្នក​ខ្វះខាត ។ ដួង​ចិត្ត​​យើង​ពោរពេញ​ដោយ​អំណរគុណ​ចំពោះ​សេចក្ដី​ល្អ និង​សេចក្ដី​មេត្តា​របស់​បងប្អូន ។

យើង​សូម​អធិស្ឋាន​ដោយ​មុត​មាំ​ថា ព្រះ​នឹង​បើក​បង្អួច​ស្ថាន​សួគ៌ ហើយ​បំពេញ​ជីវិត​បងប្អូនដោយ​ពរជ័យ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​ព្រះ ។

យើង​គឺជា​គ្រាប់​ពូជ

នៅ​តែ​មិន​ដឹង​រឿង​ច្រើន​អំពី​មេរោគ​នេះ ។ ប៉ុន្តែ​រឿង​មួយ​ដែល​ខ្ញុំ​ដឹង​គឺ​ថា​វា​ជា​មេរោគ​ដែល​មិន​បាន​ធ្វើ​ឲ្យ​ព្រះវរបិតា​សួគ៌​ភ្ញាក់​ផ្អើល​នោះ​ទេ ។ ទ្រង់​មិន​​ចាំបាច់​ប្រមូល​ផ្ដុំ​ពល​ទេវតា​បន្ថែម កោះហៅ​ឲ្យ​មាន​ការ​ប្រជុំ​សម្រាប់​ភាព​អាសន្ន ឬ​បង្វែរ​ធនធាន​ចេញ​ពី​ផ្នែក​នៃ​ការ​បង្ក​បង្កើត​ពិភពលោក​ដើម្បី​ដោះស្រាយ​សេចក្ដី​ត្រូវការ​ដែល​មិន​បាន​រំពឹង​មួយ​នោះ​ឡើយ ។

សារលិខិត​ខ្ញុំ​នៅ​ថ្ងៃ​នេះ​គឺ​ថា ទោះ​ជា​ការ​រាត​ត្បាត​នេះ​គឺជា​អ្វី​ដែល​យើង​មិន​ចង់​បាន ឬ​មិន​រំពឹង​ទុក​ក្ដី ក៏​ព្រះ​បាន​រៀបចំ​កូនចៅ​​ និង​សាសនាចក្រ​ទ្រង់​សម្រាប់​គ្រា​នេះ​រួចទៅហើយ ។

ពិតណាស់ យើង​នឹង​ស៊ូទ្រាំ​គ្រា​នេះ​បាន ។ ប៉ុន្តែ​យើង​នឹង​ធ្វើ​លើស​ពី​ការ​គ្រាន់​តែ​ខាំធ្មេញ ស៊ូទ្រាំ ហើយ​រង់ចាំ​ឲ្យ​រឿង​ទាំងឡាយ​ត្រឡប់​ទៅ​ជា​ធម្មតា​វិញ​ ។ យើង​នឹង​ឆ្ពោះ​ទៅ​មុខ ហើយ​ជា​លទ្ធផល យើង​នឹង​ប្រសើរ​ជាង​មុន ។

យើង​ប្រៀប​ដូចជា​គ្រាប់​ពូជ​ដែរ ី​ឲ្យ​គ្រាប់​ពូជ​ឈាន​ដល់​សក្ដានុពល​របស់​វា នោះ​វា​ត្រូវ​កប់​ចូល​ទៅ​ក្នុង​ដី ពីមុន​វា​អាច​ដុះ​ចេញ​ពន្លក​មក ។ ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ថា ទោះ​ជា​ពេល​ខ្លះ​យើង​អារម្មណ៍​ថា​ដូច​ជា​ត្រូវ​បាន​កប់​យ៉ាង​ជ្រៅ​ដោយ​ការ​សាកល្បង​ក្នុង​ជីវិត ឬ​ហ៊ុម​ព័ទ្ធ​ដោយ​សេចក្ដី​ងងឹត​ខាង​ផ្លូវ​ចិត្ត​យ៉ាង​ណា​ក្ដី ក៏​សេចក្ដី​ស្រឡាញ់​របស់​ព្រះ និង​ពរជ័យ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ​នឹង​នាំ​ឲ្យ​កើត​នូវ​រឿង​មួយ​ដែល​នឹក​ស្មាន​មិន​ដល់​ដែរ ។

ពរជ័យ​កើត​ចេញ​ពី​សេចក្ដី​លំបាក

នៅ​គ្រប់​គ្រា​កាន់​កាប់​ត្រួត​ត្រា​មាន​នូវ​គ្រា​នៃ​ការ​សាកល្បង និង​គ្រា​លំបាក់​របស់​វា ។

ហេណុក និង​ប្រជាជន​របស់​លោក​បាន​រស់​នៅ​ក្នុង​គ្រា​នៃ​សេចក្ដី​ទុច្ចរិត សង្គ្រាម និង​ការ​បង្ហូរ​ឈាម ។ « ប៉ុន្តែ​ព្រះ​អម្ចាស់​ទ្រង់​បាន​យាង​មក ហើយ​គង់នៅ​ជាមួយ​នឹង​រាស្ត្រ​ទ្រង់ » ។ ទ្រង់​បាន​ព្រះ​តំរិះ​នូវ​រឿង​មួយ​ដែល​នឹក​ស្មាន​មិន​ដល់​សម្រាប់​ពួកគេ ។ ទ្រង់​បាន​ជួយ​ពួកគេ​ឲ្យ​ស្ថាបនា​ក្រុង​ស៊ីយ៉ូន—ជា​ប្រជាជន ​« មាន​ចិត្ត​តែ​មួយ និង​គំនិត​តែ​មួយ »​ ដែល ​« បាន​រស់នៅ​ក្នុង​សេចក្ដី​សុចរិត » ។

យ៉ូសែប វ័យ​ក្មេង ជា​កូន​ប្រុស​របស់​យ៉ាកុប ត្រូវ​បាន​បោះ​ចូល​ទៅ​ក្នុង​រណ្ដៅ​មួយ ត្រូវ​គេ​លក់​ឲ្យ​ក្លាយ​ជា​ទាសករ ត្រូវ​គេ​ក្បត់ ហើយ​បោះបង់​ចោល ។ យ៉ូសែប​ប្រហែល​ជា​គិត​ថា ព្រះ​បាន​បំភ្លេច​លោក​ហើយ ។ ទ្រង់​បាន​ព្រះ​តំរិះ​នូវ​រឿង​មួយ​ដែល​នឹក​ស្មាន​មិន​ដល់​សម្រាប់​យ៉ូសែប ប្រើ​គ្រា​សាកល្បង​នេះ​ដើម្បី​ពង្រឹង​បុគ្គលិក​លក្ខណៈ​របស់​យ៉ូសែប ហើយ​បាន​ដាក់​លោក​នៅ​ក្នុង​តួនាទី​មួយ​ដើម្បី​សង្គ្រោះ​គ្រួសារ​របស់​លោក ។

រូបភាព
យ៉ូសែប នៅ​ក្នុង​គុកលិបើទី

សូម​គិត​ពី​យ៉ូសែប ស្ម៊ីធ​ដែល​ជា​ព្យាការី ខណៈដែល​ជាប់​ឃុំ​ឃាំង​នៅ​ក្នុង​គុក​លីប៊ើរធី គិត​ពី​របៀប​ដែល​លោក​បាន​ទូល​អង្វរ​សូម​ការ​ជួយ​សង្គ្រោះ​ដល់​ពួក​បរិសុទ្ធ​ដែល​កំពុង​រង​ទុក្ខ ។ លោក​ប្រហែល​ជា​ងឿង​ឆ្ងល់​ពី​របៀប​ដែល​ក្រុង​ស៊ីយ៉ូន​អាច​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​ក្នុង​ស្ថានភាព​ទាំង​នោះ ។ ប៉ុន្តែ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ធ្វើ​ឲ្យ​លោក​មាន​សេចក្ដីសុខសាន្ត ហើយ​វិវរណៈ​ដ៏​រុង​រឿង​ដែល​កើត​មាន​តាម​ក្រោយ បាន​នាំ​មក​នូវ​សេចក្ដីសុខសាន្ត​ដល់​ពួក​បរិសុទ្ធ—ហើយ​វា​បន្ត​នាំ​សេចក្ដី​សុខសាន្ត​ដល់​បងប្អូន និង​រូប​ខ្ញុំ ។

នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​កាល​ពី​ជំនាន់​ដើម តើ​ពួក​បរិសុទ្ធ​បាន​អស់​សង្ឃឹម ហើយ​គិត​ថា​ព្រះ​បាន​បំភ្លេច​ពួកគេ​ប៉ុន្មាន​ដង ? ប៉ុន្តែ​តាមរយៈ​ការ​បៀត​បៀន គ្រោះថ្នាក់ និង​ការ​គំរាម​កំហែង​នៃ​ការ​សម្លាប់​រង្គាល នោះ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​នៃ​អ៊ីស្រាអែល​មាន​ព្រះតំរិះ​នូវ​រឿង​មួយ​ផ្សេង​ទៀត​សម្រាប់​ហ្វូង​ចៀម​ដ៏​តូច​រ​បស់​ទ្រង់ ។ មាន​រឿង​មួយ​ដែល​នឹក​ស្មាន​មិន​ដល់ ។

តើ​យើង​រៀន​អ្វីខ្លះ​ពី​គំរូ​ទាំង​នេះ—និង​គំរូ​រាប់​រយ​ផ្សេង​ទៀត​នៅក្នុង​បទគម្ពីរ ?

ទីមួយ គេ​ចៀស​វាង​ពី​ជ្រលង​នៃ​សេចក្ដី​ងងឹត​ឡើយ ។ យើង​គ្រប់​គ្នា​ត្រូវ​តែ​ឆ្លង​កាត់​នូវ​គ្រា​លំបាក ដោយ​សារ​គ្រា​នៃ​សេចក្ដី​លំបាក​ទាំង​នេះ​ហើយ ទើប​យើង​រៀន​ពីគោលការណ៍​ដែល​ពង្រឹង​បុគ្គលិក​លក្ខណៈ​របស់​យើង ហើយ​ធ្វើ​ឲ្យ​យើង​កាន់​តែ​ខិត​ទៅ​ជិត​ព្រះ ។

ទីពីរ ៖ ព្រះវរបិតា​សួគ៌​យើង​ជ្រាប​ថា យើង​រង​ទុក្ខ ហើយ​ដោយសារ​យើង​ជា​កូនចៅ​របស់​ទ្រង់ នោះ​ទ្រង់​នឹង​មិន​បោះបង់​យើង​ឡើយ ។

សូម​គិត​ពី​អង្គ​ដែល​មាន​ព្រះទ័យ​មេត្តា​ករុណា ជា​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​ក្នុង​ជីវិត​ដើម្បី​ផ្ដល់​ការងារ​បម្រើ​ដល់​អ្នក​ឈឺ អ្នក​ឯកោ អ្នក​សង្ស័យ អ្នក​អស់​សង្ឃឹម ។ តើ​បងប្អូន​គិត​ថា ទ្រង់​ខ្វាយ​ខ្វាយ​តិច​តួច​ចំពោះ​បងប្អូន​នៅ​សព្វ​ថ្ងៃ​នេះ​ឬ ?

មិត្ត និង បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ព្រះ​នឹង​មើល​ថែ ហើយ​ការពារ​បងប្អូន​នៅ​ក្នុង​គ្រា​មិន​ប្រាកដ​ប្រជា និង​គ្រា​ដ៏​ភ័យ​ខ្លាច​ទាំង​នេះ ។ ទ្រង់​ស្គាល់​បង​ប្អូន ។ ទ្រង់​ស្ដាប់​ឮ​ការ​អង្វរ​របស់​បងប្អូន ។ ទ្រង់​ស្មោះត្រង់ ហើយ​អាច​ពឹង​ផ្អែក​បាន ។ ទ្រង់​បំពេញ​ការ​សន្យា​របស់​ទ្រង់ ។

ព្រះ​មាន​ព្រះតំរិះ​នូវ​រឿង​ដែល​នឹក​ស្មាន​មិន​ដល់​សម្រាប់​បង​ប្អូន និង​សាសនាចក្រ​នេះ—ជា​ការ​មួយ​យ៉ាង​អស្ចារ្យ ហើយ​ចម្លែក ។

យើង​សូម​អរគុណ​ព្រះ​អង្គ​ចំពោះ​ព្យាការី

ថ្ងៃ​ដ៏​ល្អ​បំផុត​របស់​យើង​គឺ​ស្ថិត​នៅ​ក្នុង​ពេល​អនាគត មិន​មែន​ក្នុង​អតីតកាល​នោះ​ទេ វរណៈ សម័យ​ទំនើប ដល់​យើង ។ បើ​គ្មាន​វា នោះ​ជីវិត​ប្រៀប​បាន​នឹង​ការ​ហោះ​ហើរ​នៅ​ក្នុង​គន្លង​ទៅ​វិញ​ទៅ​មក រង់​ចាំ​ឲ្យ​អ័ព្ទ​បាត់​ទៅ ដើម្បី​យើង​អាច​ចុះ​ចត​ដោយ​សុវត្ថិភាព ។ ព្រះ​រាជ​បំណង​របស់​ព្រះអម្ចាស់​សម្រាប់​យើង​គឺមាន​លើស​ពី​នោះ ។ ដោយសារ​នេះ គឺជា​សាសនាចក្រ​របស់​ព្រះ​គ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់ ហើយ​ទ្រង់​ដឹកនាំ​ពួក​ព្យាការី​ នោះ​យើង​នឹង​ឆ្ពោះ​ទៅ​មុខ ហើយ​ឡើង​ទៅ​កាន់​កន្លែង​ដែល​យើង​មិន​ធ្លាប់​ទៅ ក្នុង​រយៈ​កម្ពស់​ដែល​យើង​មិន​អាច​នឹក​ស្មាន​ដល់ !

នេះ​មិន​មែន​មាន​ន័យ​ថា យើង​មិន​ជួប​នឹង​ភាព​ច្របូក​ច្របល់​នៅ​ក្នុង​ការ​ហោះ​ហើរ​របស់​យើង​ឆ្លងកាត់​ជីវិត​រមែង​ស្លាប់​នេះ​ឡើយ ។ វា​មិន​មែន​មាន​ន័យ​ថា នឹង​គ្មាន​ការ​គាំង​ម៉ាស៊ីន​ដែល​មិន​បាន​រំពឹងទុក ឬ​បញ្ហា​អាកាស​ធាតុ​ធ្ងន់ធ្ងរ​នោះ​ទេ ។ ពិតណាស់ រឿង​នានា​អាច​នឹង​មាន​សភាព​កាន់​តែ​អាក្រក់​ឡើង ពីមុន​វា​ប្រសើរ​ឡើង​វិញ ។

ក្នុងនាម​ជា​អ្នក​បើក​យន្ត​ហោះចម្បាំង និង​ជា​ប្រធាន​ក្រុម​អ្នក​បើក​យន្ត​ហោះ​ម្នាក់ ខ្ញុំ​បាន​រៀន​ថា ខណៈ​ដែល​ខ្ញុំ​មិន​អាច​ជ្រើស​រើស​សេចក្ដី​លំបាក​ដែល​ខ្ញុំ​នឹង​ជួប​ក្នុង​ពេល​ហោះ​ហើរ​មួយ នោះ​ខ្ញុំ​អាច​ជ្រើស​រើស​ពី​របៀប​ដែល​ខ្ញុំ​រៀបចំខ្លួន និង​របៀប​ប្រតិកម្មតប ។ រឿង​ចាំបាច់​នៅ​ក្នុង​គ្រា​វិបត្តិ​គឺ​ការ​មាន​ចិត្ត​ស្ងប់ និង​ជំនឿ​ចិត្ត​ប្រុង​ប្រយ័ត្ន ។

តើ​យើង​ធ្វើ​កិច្ចការ​នេះ​បាន​ដោយ​របៀប​ណា ?

យើង​ប្រឈម​នឹង​ការ​ពិត ហើយ​ត្រឡប់​ទៅ​រក​មូល​ដ្ឋាន​គ្រឹះ ទៅ​រក​គោលការណ៍​គ្រឹះ​នៃ​ដំណឹងល្អ ទៅរក​រឿង​ដែល​សំខាន់​បំផុត ្ទាល់ខ្លួន​ខាង​សាសនា​របស់​បងប្អូន—ដូចជា​ការ​អធិស្ឋាន និងការ​សិក្សា​ព្រះគម្ពីរ ព្រមទាំង​ការ​គោរព​បទបញ្ញត្តិ​របស់​ព្រះ ។ បងប្អូន​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ផ្អែក​លើ​ការ​អនុវត្ត​ដែល​ល្អ​បំផុត ។

សូម​ផ្ដោត​ទៅ​លើ​រឿង​ដែល​បងប្អូន​ធ្វើ​បាន ប៉ុន្តែ​កុំ​ផ្ដោត​ទៅ​លើ​រឿង​ដែល​បងប្អូន​ធ្វើ​មិន​បាន ។

បងប្អូន​ត្រូវ​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ខ្លួន ។ ហើយ​បងប្អូន​ស្ដាប់​តាម​​បន្ទូល​ដឹកនាំ​របស់​ព្រះអម្ចាស់ និង​ព្យាការី​របស់​ទ្រង់​ដើម្បី​ដឹកនាំ​បងប្អូន​ទៅ​កាន់​សុវត្ថិភាព ។

សូម​ចាំថា​នេះ​គឺជា​សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ—ទ្រង់​គ្រប់​គ្រង​សាសនាចក្រ​នេះ ។

សូម​គិត​ពី​ភាព​ជឿន​លឿន​ដែល​បាន​បំផុស​គំនិត​ជា​ច្រើន ដែល​បាន​កើត​ឡើង​នៅ​ទសវត្សរ៍​មុន ។ ខ្ញុំ​សូម​លើក​ឡើង​តែ​ពីរ​បី​ប៉ុណ្ណោះ ៖

  • ពិធី​សាក្រាម៉ង់​ត្រូវ​បាន​គូស​បញ្ជាក់​ជា​ថ្មី​ថា​ជា​ការ​ផ្ដោត​ដ៏​សំខាន់​នៃ​ការ​ថ្វាយ​បង្គំ​នៅ​ថ្ងៃ​ឈប់​សម្រាក​របស់​យើង ។

  • សៀវភៅ ចូរ​មក​តាម​ខ្ញុំ ត្រូវ​បាន​ផ្ដល់​ឲ្យ​ជា​ឧបករណ៍​មួយ​ដែល​ផ្ដោត​លើ​គេហដ្ឋាន ដោយ​មាន​ការ​គាំទ្រ​ពី​សាសនាចក្រ ដើម្បី​ពង្រឹង​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ។

  • យើង​បាន​ចាប់ផ្ដើម​នូវ​វិធី​ដ៏​ខ្ពស់​ជាង និង​បរិសុទ្ធ​ជាង​មួយ​នៃ​ការ​ផ្ដល់​ការងារ​បម្រើ​ដល់​មនុស្ស​ទាំងអស់ ។

  • ការ​ប្រើ​នូវ​បច្ចេកវិទ្យា​ដើម្បី​ចែក​ចាយ​ដំណឹងល្អ និង​ការធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់​បាន​រីកសាយ​នៅ​ទូទាំង​សាសនាចក្រ ។

សូម្បី​តែ​សម័យ​ប្រជុំ​ទាំង​នេះ​នៅ​ក្នុង​សន្និសីទ​ទូទៅ​នឹង​មិន​កើត​ឡើង​បាន​ទេ បើ​គ្មាន​ឧបករណ៍​ដ៏​អស្ចារ្យ​នៃ​បច្ចេកវិទ្យា​នោះ ។

បងប្អូន​ប្រុស​ស្រី ដោយសារ​ព្រះគ្រីស្ទ​គ្រប់​គ្រង​សាសនាចក្រ​នេះ រឿង​ទាំងឡាយ​មិន​ត្រឹម​តែ​មាន​ភាព​ត្រឹម​ត្រូវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​នឹក​ស្មាន​មិន​ដល់​ឡើយ ។

កិច្ចការ​នៃ​ការ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល​ឆ្ពោះ​ទៅ​មុខ

ដំបូង​ឡើយ វា​ទំនង​ដូចជា​ការ​រាត​ត្បាត​ទូទាំង​ពិភពលោក​មួយ​នឹង​រាំង​ស្ទះ​ដល់​កិច្ចការ​របស់​ព្រះអម្ចាស់ ។ ឧទាហរណ៍ វិធីសាស្ត្រ​ចាស់​នៃ​ការ​ចែកចាយ​ដំណឹងល្អ​មិន​អាច​ធ្វើ​បាន​ឡើយ ។ ប៉ុន្តែ​ការ​រាត​ត្បាត​នេះ​កំពុង​បើក​សម្ដែង​នូវ​វិធី​ថ្មី ហើយ​មាន​ការ​ច្នៃ​ប្រឌិត​ច្រើន​ក្នុង​ការ​ឈោង​ទៅ​កាន់​អ្នក​ដែល​មាន​ដួង​ចិត្ត​ស្មោះត្រង់ ។ កិច្ចការ​នៃ​ការ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល​កំពុង​បង្កើន​ឥទ្ធិពល និង​ភាព​សុទិដ្ឋិនិយម ។ ដំណើរ​រឿង​រាប់​រយ​រាប់​ពាន់​បាន​ផ្សារ​ភ្ជាប់​នឹង​ការណ៍​នេះ ។

មិត្ត​ល្អ​ម្នាក់​រស់​នៅ​ប្រទេស​ន័រវ៉េ​បាន​សរសេរ​សំបុត្រ​ប្រាប់​មក​ហារ៉ីត និង​ខ្ញុំ​អំពី​ចំនួន​កើន​ឡើង​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​ក្នុង​ពេល​ថ្មីៗ​នេះ ។ នាង​បាន​សរសេរ​ថា « នៅ​ទី​តាំង​ដែល​សាសនាចក្រ​មាន​ទំហំ​តូច នោះ​មែក​តូចៗ​ក្លាយ​ទៅជា​មែក​ធំៗ ហើយ​សាខា​នឹង​ក្លាយ​ទៅជា​វួដ !! »

នៅ​ឡាវៀត ស្ត្រី​ម្នាក់​ដែល​បាន​រក​ឃើញ​សាសនាចក្រ​ដោយ​ការ​ចុច​លើ​ការផ្សព្វផ្សាយ​នៅលើ​អ៊ីនធឺណិត នាង​មាន​ក្តីរំភើប​យ៉ាងខ្លាំង​ដែលបាន​រៀន​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ គ្រីស្ទ ​រហូត​​នាង​បានទៅដល់​មួយ​ម៉ោងមុន​ការណាត់ជួប ហើយពីមុន​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បានបញ្ចប់​មេរៀនទីមួយ នាង​បាន​សុំ​ណាត់​កាលបរិច្ឆេទ​ដើម្បី​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក​ទៅហើយ ។

នៅអឺរ៉ុបខាងកើត​ឯណោះវិញ មាន​ស្រ្តីម្នាក់​ដែល​បាន​ទទួល​ទូរសព្ទ​ពី​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​លាន់មាត់ថា « ស៊ិស្ទើរ ហេតុអ្វី​ស៊ិស្ទើរ មិន​ទូរសព្ទ​មក​តាំង​ពីយូរ ? ខ្ញុំ​បានរង់ចាំ​យូរហើយ ! »

ពួក​អ្នក​​ផ្សព្វផ្សាយ​សាសនា​របស់​យើង​ជា​ច្រើន​មាន​ការ​រវល់​ជាង​សព្វ​ដង ។ ពួកគេ​ខ្លះ​បង្រៀន​មនុស្ស​ច្រើន​ជាង​ពេល​ណាៗ​ទាំងអស់ ។ ទំនាក់​ទំនងរវាង​សមាជិក និង​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​កើនឡើង​ ។

កាល​ពី​អតីត យើង​ប្រហែល​ជា​ចង​ជាប់​ទៅ​នឹង​វិធីសាស្រ្ត​តាម​បែប​ប្រពៃណី​ខ្លាំង​ពេក​រហូត​ដល់​ជំងឺ​រាតត្បាត​បាន​បើក​ភ្នែក​របស់​យើង ។ ប្រហែល​ជា​យើង​កំពុង​សង់​នៅ​លើ​ថ្មភក់ ខណៈដែល​យើង​មាន​ថ្មក្រានីត​ទៅ​ហើយ​នោះ ។ អ្វី​ដែល​ចាំបាច់ ឥឡូវនេះ យើង​កំពុង​រៀន​ពី​របៀប​ប្រើប្រាស់​វិធីសាស្រ្ត​ផ្សេងៗ​គ្នា រួម​ទាំង​ផ្នែក​បច្ចេកវិទ្យា​ដើម្បី​អញ្ជើញ​មនុស្ស—​តាម​របៀប​សាមញ្ញ និង​តាម​ធម្មតា—ដើម្បី​មក ហើយ​មើល មក​ហើយ​ជួយ និង​មក​ហើយ​ចូល​ជា​សមាជិក ។

ព្រះរាជកិច្ច​របស់​ទ្រង់ និង​របៀប​របស់​ទ្រង់

នេះ​គឺ​ជា ព្រះរាជកិច្ច​របស់​ទ្រង់ ។ ទ្រង់​បាន​អញ្ជើញ​យើង​ឲ្យ​ស្វែងរក​របៀប​នៃ​ការធ្វើ​ព្រះរាជកិច្ច​របស់​ទ្រង់ ហើយ​វា​អាច​ខុស​ពី​បទពិសោធន៍​ពី​អតីតកាល​របស់​យើង ។

រឿង​នេះ​បាន​កើត​ឡើង​ចំពោះ ស៊ីម៉ូន-ពេត្រុស និង​ពួក​សិស្ស​ដទៃទៀត​ដែល​បាន​ទៅ​នេសាទ​ត្រី​នៅ​សមុទ្រ​ទីបេរាស ។

« យប់​នោះគេ​ចាប់​មិន​បាន​អ្វី​សោះ ។

« ដល់​ព្រលឹម​ឡើង​…​[ មកដល់ ] ព្រះយេស៊ូវ​ទ្រង់​ឈរ​នៅ​ឆ្នេរ​សមុទ្រ ។…

« រួច​ទ្រង់​មាន​ព្រះបន្ទូល​ប្រាប់​ថា ចូរ​ទម្លាក់​អួន​ទៅ​ទូក ​[ ម្ខាងទៀត ]នោះ​ទើប​បាន » ។

ពួកគេ​ក៏​ទម្លាក់​អួន​ទៅ​ម្ខាងទៀត ហើយ « តែ​ទាញ​មក​វិញ​មិន​រួច ព្រោះ​ជាប់​ត្រី​សន្ធឹក​ណាស់ ។ » ១០

ព្រះ​បាន​បើកសម្តែង ហើយ​នឹង​នៅ​តែ​បន្ត​បើកសម្តែង​ព្រះហស្ត​ដ៏​ឥទ្ធិឬទ្ធី​លើស​លប់​របស់​ទ្រង់ ។ ថ្ងៃ​នោះ​នឹង​មក​ដល់ នៅ​ពេល​ដែល​យើង​មើល​ថយក្រោយ ហើយ​ដឹង​ថា នៅ​ក្នុង​គ្រា​ដ៏​លំបាក​នេះ ព្រះ​កំពុង​ជួយ​យើង​ដើម្បី​ស្វែងរក​របៀប​ដ៏​ប្រសើរ​ជាង​នេះ—ជា​របៀប​របស់​ទ្រង់—ដើម្បី​កសាង​ព្រះនគរ​របស់​ទ្រង់​នៅ​លើ​គ្រឹះ​ដ៏​រឹងមាំ ។

ខ្ញុំ​សូមថ្លែង​ទី​បន្ទាល់​របស់​ខ្ញុំ​ថា នេះ​គឺ​ជា​ព្រះរាជកិច្ច​របស់​ទ្រង់ ហើយ​ទ្រង់​នឹង​បន្ត​ធ្វើ​នូវ​រឿង​ដែល​មិន​អាច​នឹក​ស្មាន​ដល់​នៅ​ក្នុង​ចំណោម​បុត្រាបុត្រី​និង​រាស្រ្ត​របស់​ទ្រង់ ។ ព្រះ​ទ្រទ្រង់​យើង​នៅ​ក្នុង​ព្រះបាត​ព្រះហស្ថ​នៃ​ការយកព្រះទ័យ​ទុកដាក់ និង​ក្តីមេត្តា​របស់​ទ្រង់ ។

ខ្ញុំ​សូមថ្លែង​ថា ប្រធាន រ័សុល អិម ណិលសុន គឺ​ជា​ព្យាការី​របស់​ព្រះ​នៅ​ជំនាន់​របស់​យើង ។

ក្នុង​នាម​ជា​សាវក​មួយ​រូប​របស់​ព្រះអម្ចាស់ ខ្ញុំ​សូម​អញ្ជើញ និង​ប្រសិទ្ធពរ​ដល់​បងប្អូន​ឲ្យ « ដែល​នៅ​ក្នុង​អំណាច​[ របស់​អ្នក ] មាន​ចិត្ត​រីករាយ​ចុះ ហើយ​លំដាប់​នោះ [ អ្នក ើញ​សេចក្ដី​សង្គ្រោះ​ពី​ព្រះ និង​បាន​ព្រះ​ពាហុ​ទ្រង់​បើក​សម្ដែង​មក​ឲ្យ​ឃើញ » ។ ១១ ហើយ​ខ្ញុំ​សូម​សន្យា​ថា ព្រះអម្ចាស់​នឹង​បណ្តាល​ឲ្យ​រឿង​ដែល​មិន​អាច​នឹក​ស្មាន​ដល់​កើត​ចេញ​ពី​ការងារ​ដ៏​សុចរិត​របស់​បងប្អូន ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ថ្មម៉ាបរ៉ែ​ថ្មខៀវ​ដែល​មើល​ទៅ​ដូច​ជា​ថ្មក្រានីត​ត្រូវ​បាន​យក​ចេញ​ពី​កន្លែង​យក​ថ្ម​មួយ​នៅ​Little Cottonwood Canyon ចម្ងាយ ៣២ ម៉ែត្រ ភាគអាគ្នេយ៍​នៃទីក្រុង ។

  2. ដើម្បី​មើល​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត នៅ​ក្នុង​រយៈពេល​នៃ​ប្រវត្តិសាស្រ្ត​នេះ សូមមើល Saints: The Story of the Church of Jesus Christ in the Latter Days,វ៉ុល. ២, No Unhallowed Hand ឆ្នាំ ១៨៤៦–១៨៩៣ឆ្នាំ ( ២០២០ ) ជំពូកទី ១៧, ១៩, និង ២១ ។

  3. សូមមើល « គ្រឹះ​ដ៏​មាំមួនទំនុក​តម្កើងល.រ ៣៧ ។

    ឃ្លា​នៃ​បទភ្លេង​ដ៏​អស្ចារ្យ​នេះ អាច​ដើរតួ​ជា​បាវចនា​សម្រាប់​សម័យកាល​របស់​យើង ហើយ នៅ​ពេល​យើង​ស្តាប់​ទំនុក​នេះ​ជា​មួយ​ត្រចៀក​ថ្មី វា​ផ្តល់​នូវ​ការយល់ដឹង​ដើម្បី​ដោះស្រាយ​ការប្រឈមមុខ​ដែល​យើង​កំពុងជួប​ប្រទះ ។

    នៅ​ក្នុង​គ្រប់​ស្ថានភាព​ទោះ​—ជា​ឈឺ​ចាប់​ឬ​ក៏​ជា

    ទោះ​ក្រ​ដល់​ប៉ុន​ណាឬ​ក៏​មាន​ទ្រព្យ​ប្រាក់ និង​មាស

    នៅ​ផ្ទះ ឬ​ក៏​ឆ្ងាយ​នៅ​លើ​ដីឬ​លើ​ទឹក —

    តាម​ការត្រូវការ​អ្នក …នោះ​ទ្រង់​នឹង​យាង​មក​ជួយ ។

    កុំ​ខ្លាច​អី​យើង​នឹង​នៅ​ជា​មួយ​កុំ​ភ័យ​ឡើយ

    ព្រោះ​យើង​ជា​ព្រះ​អ្នក ហើយ​យើង​នឹង​យាង​មក​ជួយ ។

    និង​ចម្រើន​កម្លាំង​ជួយ​គាំទ្រ​អ្នក​ឲ្យ​ឈរ

    លើក​អ្នក​ដោយ​ដៃ​ដ៏​សុចរិត​ដ៏​អស្ចារ្យ

    កាល​យើង​ប្រាប់​ឲ្យ​អ្នក​ទៅ​ឆ្លងទន្លេ​ដ៏​ជ្រៅ

    នោះ​ទន្លេ​សោកសៅ​មិន​អាច​ពន្លិច​អ្នក​ទេ

    ព្រោះ​យើង​នឹង​នៅ​ក្បែរ​អ្នក​ដើម្បី​ប្រទានពរ

    និង​ទុកការ​លំបាក​អ្នក.និង​ទុក​ការលំបាក​អ្នក

    កាលណា​ផ្លូវ​ដំណើរ​អ្នក​ពេញ​ដោយ​ការ​លំបាក

    នោះ​គុណ​យើង​នឹង​បានគ្រប់គ្រាន់​ឲ្យ​ជួយ​ដល់​អ្នក

    អណ្តាតភ្លើង​មិន​ឆេះ​អ្នក ខ្ញុំ​គ្រាន់​តែ​ធ្វើ​ឲ្យ

    បញ្ឆេះ​អំពើ​ទុច្ចរិត បញ្ឆេះ​អំពើ​ទុច្ចរិត

    ព្រលឹង​ណា​ដែល​ពឹងផ្អែក​ទៅ​លើ​ព្រះយេស៊ូវ

    យើង​មិនព្រម យើង​មិន​អាច​បោះចោល​ឲ្យ​សត្រូវ

    សូម្បី​តែ​ពួក​នរក​ចង់​បាន​ព្រលឹង​អ្នក

    យើង​នឹង​គ្មាន​ថ្ងៃបោះបង់ … យើង​នឹង​គ្មាន​ថ្ងៃ​បោះបង់ !

  4. សូមមើល ម៉ូសេ ៧:១៣–១៨ ។

  5. យ៉ូសែប មាន​វ័យ​ក្មេង​ប្រមាណ​ជា ១៧ ឆ្នាំ នៅ​ពេល​ដែល​បងៗ​ ​បានលក់​គាត់​ទៅធ្វើជា​បាវបម្រើ ( សូមមើល លោកុប្បត្តិ ៣៧:២ ) ។ គាត់​មាន​អាយុ ៣០ ឆ្នាំហើយ នៅពេល​គាត់​ទៅបម្រើ​ស្តេច ផារ៉ោន ( សូមមើល លោកុប្បត្តិ ៤១:​៤៦ ) ។ តើ​អ្នក​អាច​ស្រមៃ​ថាតើ​វាលំបាក​យ៉ាងណាទេ សម្រាប់​យុវជន​មួយ​រូប​ត្រូវ​គេ​ក្បត់ ត្រូវ​គេ​យក​ទៅ​លក់​ធ្វើ​ជា​ទាសករ ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​បំពាន ហើយ​បន្ទាប់​មក​ក៏​ត្រូវ​ជាប់​គុក​នោះ ? ប្រាកដ​ណាស់ យ៉ូសែប គឺ​ជា​គំរូ​មិន​ត្រឹម​តែ​សម្រាប់​យុវវ័យ​នៃ​សាសនាចក្រ​នេះ​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​លោក​ក៏​ជា​គំរូ​ដល់​បុរស ស្រ្តី និង​កុមារៗ​ដែល​ទទួល​យក​ឈើឆ្កា​ង ហើយ​ធ្វើ​តាម​ព្រះអង្គ​សង្រ្គោះ​ផងដែរ ។

  6. សូមមើល លោកុប្បត្តិ ៤៥:៤-១១ ; ៥០:២០–២១ ។ នៅក្នុង ទំនុក​ដំកើង ១០៥:១៧–១៨ យើង​អានថា « ទ្រង់​បាន​ចាត់​មនុស្ស​ម្នាក់​ឲ្យ​ទៅ​មុន​គេ គឺ​យ៉ូសែប ដែល​ត្រូវ​លក់​ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ ៖ ជើង​គាត់​ត្រូវ​រឹតរួត​ជាប់​ដោយ​ចំណង ហើយ​មាន​ច្រវាក់​ដែក​ជាប់​នៅ​ប្រាណ » ។ នៅក្នុង​ការបកប្រែ​ផ្សេងទៀត ខទី ១៨ អានថា « គេបាន​ធ្វើទុក្ខទោស​ដល់​ជើង​របស់គាត់ ច្រវាក់ដែក​ជាប់នៅនឹង​ព្រលឹង​របស់គាត់ » ( ការបកប្រែ​របស់​យ៉ាំង) ។ ចំពោះ​ខ្ញុំ​នេះបង្ហាញថា ការលំបាក​របស់​យ៉ូសែប ផ្តល់​ឲ្យ​គាត់​នូវ​ព្រលឹង​ដ៏រឹងមាំ​ដូច​ច្រវាក់​ដែក—ជាគុណសម្បត្តិ​ដែល​គាត់​នឹង​ត្រូវការ​សម្រាប់​អនាគត​ដ៏អស្ចារ្យ និង​មិនអាច​នឹកស្មាន​ដល់​ដែល​ព្រះអម្ចាស់​បានរៀបចំទុក​សម្រាប់​គាត់ ។

  7. សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១–២៣ ។

  8. ប្រសិនបើ​ព្រះ​ដាក់​បញ្ញត្តិ​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់​ឲ្យ​ដឹង និង​ចេះ​អាណិត​អាសូរ​ដល់​ពួក​អ្នកអត់ឃ្លាន អ្នកទាល់ក្រ អ្នកអាក្រាត អ្នកឈឺ និង​អ្នកជួប​ទុក្ខលំបាក ប្រាកដ​ណាស់​ថា​ទ្រង់​នឹង​ជ្រាប​ដោយ​មាន​ព្រះទ័យ​អាណិតអាសូរ​ដល់​យើង​ដែល​ជា​បុត្រាបុត្រី​របស់​ទ្រង់​ផងដែរ ( សូមមើល មរមន ៨:៣៩ ) ។

  9. សូមមើល លូកា ៧:១១–១៧ ។

  10. ( សូមមើល យ៉ូហាន ២១:១–២២ ) ។

  11. គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៣:១៧ ។