សន្និសីទទូទៅ
ចិត្ត​ចងក្រង​រួមគ្នា​ដោយ​សេចក្ដី​ស្រឡាញ់ និង​សាមគ្គីភាព
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០


ចិត្ត​ចងក្រង​រួមគ្នា​ដោយ​សេចក្ដី​ស្រឡាញ់ និង​សាមគ្គីភាព

នៅ​ដំណាក់កាល​ឆ្នាំ​ទី ២០០ ដ៏​សំខាន់​នេះ​ក្នុង​ប្រវត្តិ​សាសនាចក្រ​របស់​យើង ចូរ​យើង​បេ្ដជ្ញាចិត្ត​រស់នៅ​ដោយ​សុចរិត និង​សាមគ្គី​គ្នា​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក ។

សេចក្ដី​សុចរិត និង​សាមគ្គីភាព​មាន​សារសំខាន់​យ៉ាង​ខ្លាំង ។ ពេល​មនុស្ស​ស្រឡាញ់​ព្រះ​អស់ពី​ចិត្ត​របស់​ពួកគេ ហើយ​ខិតខំ​ដូចជា​ទ្រង់​ដោយ​សុចរិតភាព នោះ​វា​នឹង​មិន​សូវមាន​ជម្លោះ និង​ការទាស់ទែង​គ្នា​ក្នុង​សង្គម​ឡើយ ។ វា​កាន់តែ​មាន​សាមគ្គីភាព ។ ខ្ញុំ​ស្រឡាញ់​រឿង​ពិត​មួយ ដែល​ជា​គំរូ​នៃ​ការណ៍​នេះ ។

កាល​នៅ​ជា​យុវជន មិនមែន​ជា​សមាជិក​សាសនាចក្រ ឧត្តម​សេនីយ៍ ថូម៉ាស អិល ខេន បាន​ជួយ និង​ការពារ​ពួកបរិសុទ្ធ​ជាច្រើន ពេល​ពួកគេ​ត្រូវ​រត់​ចេញពី​ក្រុង​ណៅវូ ។ គាត់​ជា​អ្នកប្រឹក្សា​ដល់​សាសនាចក្រ​អស់​ពេល​ជា​ច្រើន​ឆ្នាំ ។

នៅ​ឆ្នាំ ១៨៧២ ឧត្តម​សេនីយ៍​ខេន ភរិយា​ដ៏​មាន​ទេពកោសល្យ​របស់​គាត់ ឈ្មោះ​អេលីហ្សាបែត វូដ ខេន និង​កូនប្រុស​ពីរនាក់​របស់​ពួក​គាត់​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​របស់​ខ្លួន​នៅ​រដ្ឋ​ផែនសិលវេញ៉ា​ទៅ​ទីក្រុង​សលត៍ លេក ។ ពួកគាត់​បាន​អម​ដំណើរ ព្រិកហាំ យ៉ង់ និង​សហការី​របស់​លោក​ទៅ​កាន់​ភាគ​ខាងត្បូង ទៅ​ក្រុង សេន ចច រដ្ឋ​យូថាហ៍ ។ អេលីហ្សាបែត​បាន​មក​ធ្វើ​ទស្សកិច្ច​រដ្ឋ​យូថាហ៍​លើក​ទីមួយ ដោយ​មាន​ស្ដ្រី​បម្រុង​នឹង​ទៅ​ជួប ។ គាត់​បាន​ភ្ញាក់ផ្អើល ដោយសារ​រឿង​ខ្លះៗ​ដែល​គាត់​បាន​ដឹង ។ ឧទាហរណ៍ គាត់​បាន​ឃើញ​ថា ការងារ​នានា​ដែល​ស្ដ្រី​អាច​រក​ប្រាក់​កម្រៃ​បាន គឺ​មាន​ដល់​ស្ដ្រី​ទាំងនេះ​នៅ​រដ្ឋ​យូថាហ៍ ។ គាត់​ក៏​ឃើញ​ផងដែរ​ថា សមាជិក​សាសនាចក្រ​មាន​ចិត្ត​ល្អ និង​ចេះ​យល់​គ្នា​ដោយ​ការគោរព​ដល់​សាសន៍​អាមេរិកាំង​ដើម ។

អំឡុង​ការធ្វើ​ដំណើរ ពួកគាត់​បាន​ស្នាក់នៅ​ក្រុង​ហ្វិលម័រ នៅ​ផ្ទះ​របស់​ថូម៉ាស អរ និង​ម៉ាធីលដា រ៉ូប៊ីនសិន ឃីង ។

អេលីហ្សាបែត​បាន​សរសេរ​ថា កាល​ម៉ាធីលដា​បាន​រៀបចំ​អាហារ​សម្រាប់​ប្រធាន​យ៉ង់ និង​ក្រុម​របស់​លោក នោះ​មាន​ពួកឥណ្ឌា​អាមេរិកាំង​ប្រាំ​នាក់​ចូល​មក​ក្នុង​បន្ទប់ ។ ទោះជា​មិន​បាន​អញ្ជើញ​ក្ដី ក៏​វា​ច្បាស់​ដែរ​ថា ពួកគេ​រំពឹង​ចូលរួម​បរិភោគ​អាហារ ។ ស៊ិស្ទើរ ឃីង បាន​និយាយ​ទៅ​ពួកគេ « ជា​ភាសា​របស់​ពួកគេ » ។ ពួកគេ​បាន​អង្គុយ​ចុះ​លើ​ភួយ​របស់​ពួកគេ ដោយ​មាន​ទឹកមុខ​ស្រស់ស្រាយ ។ អេលីហ្សាបែត​បាន​សួរ​កូន​ម្នាក់​របស់​គ្រួសារ​ឃីង​ថា « តើ​ម្ដាយ​របស់​ក្មួយ​និយាយ​អ្វី​ខ្លះ​ទៅកាន់​បុរស​ទាំងនោះ ? »

កូនប្រុស​របស់​ម៉ាធីលដា​បាន​ឆ្លើយ​ថា « គាត់​និយាយ​ថា ‹ ជនប្លែក​មុខ​ទាំងនេះ​បាន​មក​មុន ហើយ​ខ្ញុំ​បាន​ចម្អិន​អាហារ​ល្មម​សម្រាប់​តែ​ពួកគេ​ប៉ុណ្ណោះ ប៉ុន្ដែ​អាហារ​របស់​អ្នក​កំពុង​ចម្អិន​ឥឡូវ​នេះ ហើយ​ខ្ញុំ​នឹង​ហៅ​អ្នក​ភ្លាម ពេល​វា​ឆ្អិន › » ។

អេលីហ្សាបែត​បាន​សួរ​ថា « តើ​គាត់​ពិត​ជា​នឹង​ធ្វើ​ម្ហូប​មែន​ឬ ឬ​គ្រាន់តែ​ជូន​ម្ហូប​សេសសល់​នៅ​ផ្ទះបាយ ? »

កូនប្រុស​របស់​ម៉ាធីលដា​បាន​ឆ្លើយតប​ថា « អ្នកម្តាយ​នឹង​បម្រើ​ពួកគេ ដូចជា​គាត់​បម្រើ​អ្នក​ដែរ ហើយ​ឲ្យ​ពួកគេ​មាន​កន្លែង​នៅ​តុ​របស់​គាត់ » ។

ហើយ​គាត់​បាន​ធ្វើ​ដូច្នេះ​មែន ហើយ « ពួកគេ​បាន​បរិភោគ​ដោយ​ថ្លៃថ្នូរ » ។ អេលីហ្សាបែត​បាន​ពន្យល់​ថា ម្ចាស់ផ្ទះ​រូប​នេះ​មាន​ជំនាញ និង​ល្អ ១០០ ភាគរយ ។ សាមគ្គីភាព​នឹង​កើនឡើង ពេល​មនុស្ស​ទទួល​បាន​ភាពថ្លៃថ្នូរ និង​ការគោរព ទោះជា​ពួកគេ​មាន​លក្ខណៈ​ចរិត​ខាងក្រៅ​ខុសគ្នា​ក្ដី ។

ក្នុង​នាមជា​ថ្នាក់​ដឹកនាំ យើង​មិន​ជឿលើ​អ្វីមួយ​ទាំង​ខុសឆ្គង​ថា ទំនាក់ទំនង​ទាំង​អស់​កាលពី​អតីតកាល​គឺ​ឥតខ្ចោះ ថា​ការប្រព្រឹត្ត​ទាំងអស់​គឺ​ដូចជា​ព្រះគ្រីស្ទ ឬ​ថា​ការសម្រេច​ចិត្ត​ទាំងអស់​គឺ​យុត្តិធម៌​នោះ​ទេ ។ ប៉ុន្ដែ ជំនឿ​យើង​បង្រៀន​ថា យើង​ទាំង​អស់​គ្នា​គឺជា​បុត្រា​បុត្រី​របស់​ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ហើយ​យើង​ថ្វាយ​បង្គំ​ទ្រង់ និង​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ បំណង​ប្រាថ្នា​របស់​យើង​គឺ​ថា ចិត្ត និង​គំនិត​របស់​យើង​នឹង​បាន​ចងក្រង​រួមគ្នា​ក្នុង​សេចក្ដី​សុចរិត និង​សាមគ្គីភាព ហើយ​ថា​យើង​នឹង​ក្លាយជា​តែមួយ​ជាមួយ​នឹង​ពួកទ្រង់ ។

សេចក្ដី​សុចរិតគឺ​ជា​ពាក្យ​ដែល​មាន​ន័យ​ទូលំទូលាយ ប៉ុន្ដែ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ វា​រួមបញ្ចូល​ការរស់នៅ​តាម​បទបញ្ញត្តិ​របស់​ព្រះ ។ វា​ធ្វើ​ឲ្យ​យើង​ស័ក្ដិសម​នឹង​ទទួល​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ ដែល​ជា​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ហើយ​ផ្ដល់​ពរជ័យ​ឲ្យ​យើង​មាន​ព្រះវិញ្ញាណ ដើម្បី​ដឹកនាំ​ទិសដៅ​ជីវិត​របស់​យើង ។ ១០

ការប្រព្រឹត្ត​សុចរិត​មិន​អាស្រ័យ​លើ​ការដែល​យើង​ម្នាក់ៗ​ទទួល​បាន​ពរជ័យ​ទាំងអស​នៅក្នុង​ជីវិត​យើង​នៅពេល​នេះ​នោះទេ ។ វា​អាច​ថា យើង​មិន​បាន​រៀបការ ឬ​មិន​មាន​ពរ​ឲ្យ​មាន​កូនចៅ ឬ​មិន​ទទួលបាន​ពរជ័យ​ដែល​ចង់​បាន​ផ្សេងទៀត​នាពេល​នេះ ។ ប៉ុន្ដែ​ព្រះអម្ចាស់​បាន​សន្យា​ថា ជនសុចរិត ដែល​ស្មោះត្រង់ « អាច​រស់នៅ​ជាមួយ​នឹង​ព្រះ​ក្នុង​ស្ថានភាព​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ » ។ ១១

សាមគ្គីភាពក៏​ជា​ពាក្យ​ដែល​មាន​ន័យ​ទូលំទូលាយ​ផងដែរ ប៉ុន្ដែ​វា​ជា​គំរូ​យ៉ាង​ជាក់ច្បាស់​នៃ​បទបញ្ញតិ្ត​ទីមួយ និង​ទីពីរ​ឲ្យ​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​មនុស្ស​ជាតិ​របស់​យើង ។ ១២ វា​បង្ហាញ​ពី​រាស្ដ្រ​នៃ​ក្រុង​ស៊ីយ៉ូន ដែល​មាន​ចិត្ត​គំនិត « ចងក្រង​រួម​គ្នា​ដោយ​សាមគ្គីភាព » ។ ១៣

បរិបទ​នៃ​សារលិខិត​របស់​ខ្ញុំ​គឺ​ភាពផ្ទុយគ្នា និង​មេរៀន​មកពី​បទគម្ពីរ​ដ៏​ពិសិដ្ឋ ។

វា​មាន​រយៈពេល​កាល ២០០ ឆ្នាំ​ហើយ តាំងពី​ព្រះវរបិតា និង​ព្រះរាជបុត្រា​របស់​ទ្រង់​បាន​បង្ហាញ​ព្រះកាយ និង​ចាប់ផ្ដើម​ការស្តារ​ឡើង​វិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ឆ្នាំ ១៨២០ ។ ដំណើររឿង​ក្នុង​គម្ពីរ នីហ្វៃ​ទី ៤ នៃ​ព្រះគម្ពីរ​មរមន រួមមាន​រយៈពេល​ប្រហែល ២០០ ឆ្នាំ​ដែរ បន្ទាប់ពី​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​ព្រះកាយ និង​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់​នៅ​អាមេរិក​ពី​បុរាណ ។

កំណត់ត្រា​ប្រវត្តិសាស្ដ្រ ដែល​យើង​អាន​នៅ​ក្នុង​នីហ្វៃ​ទី ៤ ពិពណ៌នា​ពី​ប្រជាជន​ដែល​ពុំ​មាន​ការឈ្នានីស ការទាស់ទែង​គ្នា ការច្របូក​ច្របល់ ការសហាយស្មន់ ការភូត​កុហក ការកាប់​សម្លាប់ ឬ​ក៏​អំពើ​អាស​អាភាស​ណាមួយ​ឡើយ ។ ដោយសារតែ​សេចក្ដី​សុចរិត​នេះ កំណត់ត្រា​ចែង​ថា « ពិតជា​គ្មាន​ប្រជាជន​ណា ដែល​រីករាយ​សប្បាយ​ជាង​ប្រជាជន​ដែល​បាន​ត្រូវ​បង្កើត​ដោយ​ព្រះហស្ត​នៃ​ព្រះ​ឡើយ » ។ ១៤

ទាក់ទង​នឹង​សាមគ្គីភាព នីហ្វៃ​ទី ៤ អាន​ថា « គ្មាន​ការទាស់ទែង​គ្នា​នៅ​ក្នុង​ដែនដី​ឡើយ ដោយ​ព្រោះ​មកពី​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ដែល​បាន​ស្ថិត​នៅក្នុង​ចិត្ត​របស់​មនុស្ស » ។ ១៥

ជា​អកុសល ក្រោយ​មក​នីហ្វៃ​ទី ៤ ពិពណ៌នា​ពី​ការផ្លាស់ប្ដូរ​ដ៏​ខ្លាំង ដែល​បាន​ចាប់ផ្ដើម​នៅក្នុង « ឆ្នាំ​ទី​ពីរ​រយ​មួយ » ១៦ ពេល​សេចក្ដី​ទុច្ចរិត និង​ការបែងចែក​បាន​បំផ្លាញ​សេចក្ដី​សុចរិត និង​សាមគ្គីភាព ។ ជម្រៅ​នៃ​សេចក្ដី​ទុច្ចរិត​ដែល​បាន​កើត​ឡើង​នា​ពេល​នោះ ពិតជា​អាក្រក់​ខ្លាំង​តទៅ​មុខ រហូត​ដល់​ទីបញ្ចប់​ព្យាការី​មរមន​ដ៏​អស្ចារ្យ​បាន​ទួញសោក​ប្រាប់​កូនប្រុស​របស់​លោក មរ៉ូណៃ ៖

« ប៉ុន្តែ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ម្ដេច​ក៏​ប្រជាជន​ទៅជា​បែប​នេះ បែរជា​ចូលចិត្ត​ធ្វើ​អំពើ​គួរ​ខ្ពើមឆ្អើម​ជា​ខ្លាំង​ដូច្នេះ ?—

« ធ្វើ​ម្ដេច​ឲ្យ​ពួកយើង​អាច​សង្ឃឹម​ថា ព្រះ​ទ្រង់​នឹង​ឃាត់​ទប់​ព្រះហស្ត​ទ្រង់​ចំពោះ​សេចក្ដី​ជំនុំ​ជម្រះ​ទាស់​នឹង​ពួកយើង​បាន ? » ១៧

នៅ​គ្រា​កាន់កាប់​ត្រួតត្រា​នេះ ទោះជា​យើង​រស់នៅ​ក្នុង​ពេល​ពិសេស​មួយ​ក្ដី ក៏​ពិភពលោក​នេះ​មិនមាន​ពរជ័យ​ឲ្យ​មាន​សេចក្ដី​សុចរិត និង​សាមគ្គីភាព​ដូច​បាន​ពិពណ៌នា​នៅក្នុង នីហ្វៃ​ទី ៤ ដែរ ។ តាមពិត​ទៅ យើង​រស់នៅ​ក្នុង​គ្រា​មួយ​ដែល​មាន​ការបែងចែក​យ៉ាង​ខ្លាំង នុស្ស​រាប់​លាននាក់​ដែល​បាន​ទទួល​យក​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​តាំងចិត្ត ដើម្បី​សម្រេច​ឲ្យ​បាន​ទាំង​សេចក្ដី​សុចរិត និង​សាមគ្គីភាព ។ យើង​ទាំងអស់​គ្នា​ដឹង​ថា យើង​អាច​ធ្វើ​បាន​ប្រសើរ​ជាងនេះ ហើយ​នោះ​ជា​ការប្រឈម​របស់​យើង​នៅ​ជំនាន់​នេះ ។ យើង​អាច​ជា​កម្លាំង​មួយ​ដើម្បី​លើកស្ទួយ និង​ផ្ដល់​ពរជ័យ​ដល់​សង្គម​ទាំងមូល ។ នៅ​ដំណាក់កាល​ឆ្នាំ​ទី ២០០ ដ៏​សំខាន់​នេះ​ក្នុង​ប្រវត្តិ​សាសនាចក្រ​របស់​យើង ចូរ​យើង​បេ្ដជ្ញាចិត្ត​ធ្វើជា​សមាជិក​សាសនាចក្រ​របស់​ព្រះអម្ចាស់​ដែល​រស់នៅ​ដោយ​សុចរិត និង​សាមគ្គី​គ្នា​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក ។ ប្រធាន រ័សុល អិម ណិលសុន​បាន​អញ្ជើញ​យើង​ឲ្យ « បង្ហាញ​ការគួរសម​ខ្លាំង​ជាង​មុន ភាពសុខដុមរមនា​ដល់​ពូជ​សាសន៍ និង​ជាតិពន្ធ ព្រម​ទាំង​ការគោរព​ដល់​គ្នា​ទៅវិញ​ទៅមក » ។ ១៨ វា​មាន​ន័យ​ថា ការចេះ​ស្រឡាញ់​គ្នា និង​ព្រះ ហើយ​ទទួល​យក​មនុស្ស​គ្រប់គ្នា​ជា​បងប្អូន​ប្រុស​ស្រី ហើយ​ធ្វើជា​រាស្ដ្រ​ស៊ីយ៉ូន​ដ៏​ពិត ។

ដោយសារ​គោលលទ្ធិ​យើង​អនុវត្ត​ចំពោះ​មនុស្ស​គ្រប់រូប នោះ​យើង​អាចជា​ប្រភព​នៃ​សាមគ្គីភាព ហើយ​អបអរ​នឹង​ភាពខុសគ្នា ។ សាមគ្គីភាព និង​ភាពខុសគ្នា​មិនមែន​ជា​ការផ្ទុយគ្នា​នោះ​ទេ ។ យើង​អាច​មាន​សាមគ្គីភាព​ខ្លាំង​ជាង មុន ពេល​យើង​បណ្ដុះ​ឲ្យ​មាន​បរិយាកាស​មួយ​ដែល​រួម​បញ្ចូល និង​គោរព​ដល់​ភាពខុសគ្នា ។ អំឡុង​ពេល​ដែល​ខ្ញុំ​បាន​បម្រើ​នៅក្នុង​គណៈប្រធាន​ស្ដេក សាន ហ្វ្រានស៊ិសស្កូ កាលីហ្វ័រញ៉ា យើង​មាន​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​អេស្ប៉ាញ តុងហ្គា សាម័រ តាហ្គាឡុក និង​ចិន​កុកងឺ ពី​សាវតា​ជាតិសាសន៍ និង​វប្បធម៌​ជា ច្រើន ។ មាន​សេចក្ដី​ស្រឡាញ់ សុចរិតភាព និង​សាមគ្គីភាព ។

លើកលែង​តែ​ក្រុមជំនុំ​តាម​ភាសា ១៩ នោះ​វួដ និង​សាខា​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គឺ​ត្រូវ​កំណត់​តាម​ភូមិសាស្ដ្រ មិនមែន​ដោយ​ពូជ​សាសន៍ ឬ​វប្បធម៌​នោះ​ទេ ។ ពូជសាសន៍​មិនមាន​កំណត់​នៅលើ​កំណត់ត្រា​សមាជិកភាព​នោះទេ ។

ក្នុង​ព្រះគម្ពីរ​មរមន​កាលពី​ដើម ប្រហែល​ជា ៥៥០ ឆ្នាំ​មុនពេល​ការប្រសូត​របស់​ព្រះគ្រីស្ទ យើង​ត្រូវបាន​បង្រៀន​ពី​បទបញ្ញត្តិ​គ្រឹះ​ស្ដីពី​ទំនាក់ទំនង​រវាង​បុត្រា​បុត្រី​របស់​ព្រះវរបិតា​ដែល​គង់នៅ​ស្ថានសួគ៌ ។ មនុស្ស​ទាំងអស់​ត្រូវ​រក្សា​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ហើយ​មនុស្ស​ទាំងអស់​ត្រូវបាន​អញ្ជើញ​ឲ្យ​ទទួលទាន​សេចក្ដីល្អ​សប្បុរស​របស់​ព្រះអម្ចាស់ « ហើយ​ទ្រង់​ពុំ​បដិសេធ​អ្នក​ណា​ម្នាក់ ដែល​មក​រក​ទ្រង់​ឡើយ គឺ​ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំងប្រុស និង​ស្រី ហើយ​ទ្រង់​នឹក​ចាំ​ដល់​ពួក​អ្នក​ឥត​សាសនា ហើយ​មនុស្ស​ទាំងអស់ ទាំង​ពួក​សាសន៍​យូដា និង​ពួក​សាសន៍​ដទៃ ក៏​ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ។ ២០

ការងារ​បម្រើ និង​សារលិខិត​របស់​ព្រះអង្គ​សង្គ្រោះ​បាន​ប្រកាស​យ៉ាង​ខ្ជាប់ខ្ជួន​ថា គ្រប់​ទាំង​ពូជ​សាសន៍ និង​ពណ៌​សប្បុរ​គឺជា​បុត្រា​បុត្រី​របស់​ព្រះ ។ យើង​ទាំងអស់គ្នា​គឺជា​បងប្អូន​ប្រុស​ស្រី​នឹង​គ្នា ។ ក្នុង​គោលលទ្ធិ​របស់​យើង យើង​ជឿ​ថា នៅក្នុង​ប្រទេស​ម្ចាស់ផ្ទះ​សម្រាប់​ការស្ដារ​ឡើងវិញ ពោលគឺ​សហរដ្ឋ រដ្ឋធម្មនុញ្ញ​សហរដ្ឋ ២១ និង​ឯកសារ​ដែល​ទាក់ទង​នានា ២២ ដែល​បាន​តាក់តែង​ដោយ​មនុស្ស​មិន​ឥតខ្ចោះ គឺ​ត្រូវបាន​បំផុស​គំនិត​ដោយ​ព្រះ​ដើម្បី​ផ្ដល់​ពរ​ដល់​មនុស្ស​ទាំងអស់ ។ ដូច​ដែល​យើង​អាន​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ឯកសារ​ទាំងនេះ​ត្រូវបាន « តាំង​ឡើង ហើយ​ត្រូវ​ឲ្យ​រក្សាទុក​សម្រាប់​សិទ្ធិ​នានា និង​សេចក្ដី​ការពារ​ដល់ គ្រប់​សាច់​ឈាម​ទាំង​អស់តាម​គោលការណ៍​ទាំងឡាយ​ដែល​យុត្តិធម៌ ហើយ​បរិសុទ្ធ » ។ ២៣ គោលការណ៍​ពីរ​នៃ​គោលការណ៍​នេះ​គឺជា​សិទ្ធិ​ជ្រើសរើស និង​ការទទួល​ខុសត្រូវ​ចំពោះ​អំពើបាប​របស់​ខ្លួនឯង ។ ព្រះអម្ចាស់​បាន​ប្រកាស​ថា

« ហេតុ​ដូច្នេះ​ហើយ គឺ​មិន​ត្រូវ​ឲ្យ​មនុស្ស​ណា​មួយ ត្រូវ​ជាប់​ជា​បាវ​បម្រើ​ដល់​អ្នក​ណា​មួយ​ឡើយ ។

« ហើយ​ដោយ​ហេតុ​នេះ ទើប​យើង​បាន​តាំង​ធម្មនុញ្ញ​នៃ​ដែនដី​នេះ​ឡើង ដោយ​ដៃ​នៃ​ពួក​អ្នក​ប្រាជ្ញ ដែល​យើង​បាន​បង្កើត​ឡើង​ចំពោះ​គោលបំណង​នេះ​ឯង ហើយ​បាន​ប្រោសលោះ​ដែនដី ដោយសារ​ការខ្ចាយ​ឈាម » ។ ២៤

វិវរណៈ​នេះ​ត្រូវបាន​ប្រទាន​នៅ​ឆ្នាំ ១៨៣៣ ពេល​ពួកបរិសុទ្ធ​នៅ​រដ្ឋ​មិសសួរី​កំពុង​រង​ការបៀតបៀន​យ៉ាងខ្លាំង ។ ក្បាល​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១ អាន​ផ្នែក​មួយ​ថា « ពួក​មនុស្ស​កំណាច​បាន​ដេញ​ពួកគេ​ចេញពី​ផ្ទះ​សំបែង​គេ​នៅ​ស្រុក​ចាកសុន ។ … មាន​ការគំរាម​កំហែង​ជាច្រើន​ចង់​រក​សម្លាប់ [ សមាជិក ] សាសនាចក្រ​ចោល » ។ ២៥

នេះ​គឺជា​ពេល​តានតឹង​មួយ​តាម​ព្រំដែន​ជួរមុខ​ជាច្រើន ាំង​ដើម​ជា​សត្រូវ​គ្មាន​មេត្តា ហើយ​ចង់​បណ្ដេញ​ពួកគេ​ចេញពី​ដែនដី ។ លើសពីនេះ អ្នករស់នៅ​ក្នុង​រដ្ឋ​មិសសួរី​ជាច្រើន​គឺជា​ម្ចាស់​ទាសករ ហើយ​មាន​អារម្មណ៍​ទទួលរង​ការគំរាម​កំហែង​ពី​សំណាក់​អ្នក​ដែល​ប្រឆាំង​នឹង​ទាសភាព ។

ផ្ទុយ​ទៅវិញ គោលលទ្ធិ​របស់​យើង​បាន​គោរព​ដល់​ពួកអាមេរិកាំង​ដើម ហើយ​បំណង​ប្រាថ្នា​របស់​យើង​គឺ​ដើម្បី​បង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ទាក់ទង​នឹង​រឿង​ទាសភាព បទគម្ពីរ​របស់​យើង​បាន​បញ្ជាក់​ច្បាស់​ថា ពុំ​មាន​នរណា​ម្នាក់​គួរ​ជាប់​សេវកភាព​នឹង​មនុស្ស​ម្នាក់​ទៀត​ឡើយ ។ ២៦

នៅ​ទីបំផុត ពួកបរិសុទ្ធ​ត្រូវបាន​បណ្ដេញ​ចេញពី​រដ្ឋ​មិសសួរី​យ៉ាង​ព្រៃផ្សៃ ២៧ រួចហើយ​ត្រូវបាន​បង្ខំ​ឲ្យ​ទៅ​ភាគខាង​លិច ។ ២៨ ពួកបរិសុទ្ធ​បាន​រីកចម្រើន ហើយ​បាន​មាន​សន្ដិភាព​ដែល​មាន​អម​នឹង​សេចក្ដី​សុចរិត សាមគ្គីភាព និង​ការរស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

ខ្ញុំ​អរ​រីករាយ​ក្នុង​ការអធិស្ឋាន​អង្វរក​របស់​ព្រះអង្គ​សង្គ្រោះ ដូច​បាន​កត់ត្រា​នៅក្នុង​ដំណឹងល្អ​របស់​យ៉ូហាន ។ ព្រះអង្គ​សង្គ្រោះ​បានជ្រាប​ថា ព្រះវរបិតា​បាន​បញ្ជូន​ទ្រង់​មក ហើយ​ថា​ទ្រង់ ដែល​ជា​ព្រះអង្គ​សង្គ្រោះ​បាន​បញ្ចប់​កិច្ចការ​ដែល​ទ្រង់​ត្រូវបាន​បញ្ជូន​មក​ឲ្យ​ធ្វើ​ហើយ ។ ទ្រង់​បាន​អធិស្ឋាន​សម្រាប់​សិស្ស​របស់​ទ្រង់ និង​អស់​អ្នក​ដែល​នឹង​ជឿ​លើ​ព្រះគ្រីស្ទ ៖ « នា​តែមួយ​នៅក្នុង​យើង » ។ ២៩ ការរួមគ្នា​តែមួយ​គឺជា​អ្វី​ដែល​ព្រះគ្រីស្ទ​បាន​អធិស្ឋាន​សុំ មុនពេល​ការក្បត់ និង​ការឆ្កាង​របស់​ទ្រង់ ។

នៅ​ឆ្នាំ​ដំបូង​នៃ​ការស្ដារ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឡើង​វិញ ដូច​បាន​កត់ត្រា​នៅក្នុង កណ្ឌ​ទី ៣៨ នៃ​គោលលទ្ធិ និង សេចក្ដី​សញ្ញាព្រះអម្ចាស់​មាន​បន្ទូល​អំពី​សង្គ្រាម និង​សេចក្ដី​ទុច្ចរិត ហើយ​ប្រកាស​ថា « យើង​មាន​បន្ទូល​មក​កាន់​អ្នក​ថា ចូរ​រួម​គ្នា​តែ​មួយ ហើយ​បើ​សិន​ជា​អ្នករាល់គ្នា​មិន​រួមគ្នា​តែមួយ​ទេ ឈ្មោះ​ថា​អ្នករាល់គ្នា​ពុំ​មែន​ជា​របស់​ផង​យើង​ឡើយ » ។ ៣០

វប្បធម៌​សាសនាចក្រ​របស់​យើង​ចេញ​មកពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ សំបុត្រ​របស់​សាវក​ប៉ុល​ទៅកាន់​ពួករ៉ូមមាន​ន័យ​ជ្រាលជ្រៅ ។ ៣១ សាសនាចក្រ​ពីបដើម​នៅ​ទីក្រុង​រ៉ូម​មាន​សមាជិក​សាសន៍​យូដា និង​ពួកសាសន៍​ដទៃ ។ ពួកយូដា​ពីដើម​ទាំងនេះ​មាន​វប្បធម៌​យូដា ហើយ​បាន « រួចផុត​ពី​ការគ្រប់គ្រង ហើយ​ចាប់ផ្ដើម​ចម្រុង​ចម្រើន​ឡើង » ។ ៣២

ពួកសាសន៍​ដទៃ​នៅ​ទីក្រុង​រ៉ូម​មាន​វប្បធម៌​មួយ ដែល​មាន​ឥទ្ធិពល​ពី​ពួកក្រិក​យ៉ាង​ខ្លាំង ដែល​សាវក​ប៉ុល​បាន​យល់​យ៉ាង​ច្បាស់ ដោយសារតែ​បទពិសោធន៍​របស់​លោក​នៅ​ទីក្រុង​អាតែន និង​កូរិន ។

ប៉ុល​ដាក់​ចេញ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​តាម​របៀប​ដ៏​ជ្រៅជ្រះ​មួយ ។ លោក​ប្រាប់​ពី​ដំណើររឿង​ទាក់ទង​នឹង​ផ្នែក​មួយៗ​នៃ​វប្បធម៌​យូដាស និង​សាសន៍​ដទៃ ៣៣ ដែល​ប៉ះ​ទង្គិច​នឹង​ដំណឹងល្អ​ដ៏​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ លោក​បាន​សុំ​ឲ្យ​ពួកគេ​ម្នាក់ៗ​ចាកចេញ​ពី​ឧបសគ្គ​ខាង​វប្បធម៌​ដោយ​សារ​ជំនឿ និង​វប្បធម៌​របស់​ពួកគេ ដែល​មិន​ចុះសម្រុង​នឹង​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ប៉ុល​ដាស់តឿន​សាសន៍​យូដា និង​ពួកសាសន៍​ដទៃ​ឲ្យ​កាន់​តាម​បទបញ្ញតិ្ត​និង ស្រឡាញ់​គ្នា​ទៅវិញ​ទៅ​មក ហើយ​បញ្ជាក់​ថា​សេចក្ដី​សុចរិត​នឹង​នាំ​ទៅ​រក​សេចក្ដី​សង្គ្រោះ ។ ៣៤

វប្បធម៌​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ មិនមែន​ជា​វប្បធម៌​របស់​សាសន៍​ដទៃ ឬ​វប្បធម៌​យូដាស​ឡើយ ។ វា​មិន​ត្រូវ​កំណត់​ដោយ​ពណ៌​សម្បុរ​ស្បែក​របស់​មនុស្ស ឬ​ទីកន្លែង​ដែល​គេ​រស់នៅ​ឡើយ ។ ខណៈ​យើង​អរ​រីករាយ​នឹង​វប្បធម៌​ខុសៗ​គ្នា នោះ​យើង​គួរតែ​ចាកចេញ​ពី​វប្បធម៌​ណា​ដែល​មិន​ចុះសម្រុង​នឹង​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ជារឿយៗ សមាជិក​របស់​យើង និង​អ្នកប្រែចិត្ត​ជឿ​ថ្មី​មាន​សាវតា​មកពី​ជាតិសាសន៍ និង​វប្បធម៌​ខុសៗ​គ្នា ។ ប្រសិនបើ​យើង​ធ្វើតាម​ការដាស់តឿន​របស់​ប្រធាន​ណិលសុន​ឲ្យ​ប្រមូល​អ៊ីស្រាអែល​ដែល​ខ្ចាត់ខ្ចាយ នោះ​យើង​នឹង​ឃើញ​ថា យើង​ខុសពី​ពួកសាសន៍​យូដា និង​ពួកសាសន៍​ដទៃ​នៅ​ជំនាន់​របស់​ប៉ុល​ដែរ ។ ប៉ុន្ដែ​យើង​នៅតែ​អាច​រួបរួម​គ្នា​ក្នុង​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​ជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ សំបុត្រ​របស់​ប៉ុល​ទៅកាន់​ពួករ៉ូម​បង្កើត​ជា​គោលការណ៍​ថា យើង​ត្រូវ​ធ្វើ​តាម​វប្បធម៌ និង​គោលលទ្ធិ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ វា​គឺ​ជា​គំរូ​សម្រាប់​យើង​នៅ​សព្វថ្ងៃ​នេះ ។ ៣៥ ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បង្រួប​បង្រួម​យើង​តាម​របៀប​ដ៏​ពិសេស ហើយ​អនុញ្ញាត​ឲ្យ​យើង​រួម​តែមួយ​តាម​គ្រប់​របៀប​ដ៏​សំខាន់​ដ៏​អស់កល្ប ។

យើង​គោរព​ដល់​សមាជិក​ដែល​ជា​អ្នកត្រួសត្រាយ​យើង​ទូទាំង​ពិភពលោក មិន​មែន​ដោយ​សារ​ពួកគេ​ឥតខ្ចោះ​នោះ​ទេ ប៉ុន្ដែ​ដោយសារ​ពួកគេ​បាន​យកឈ្នះ​ការលំបាក បាន​លះបង់ ប្រាថ្នា​ចង់​ដូចជា​ព្រះគ្រីស្ទ ហើយ​បាន​ខិតខំ​ស្ថាបនា​សេចក្ដី​ជំនឿ ហើយ​រួម​តែមួយ​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ ។ ការរួម​តែមួយ​របស់​ពួកគេ​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើឲ្យ​ពួកគេ​រួម​តែ​មួយ​ជាមួយ​គ្នា​ទៅវិញ​ទៅមក ។ គោលការណ៍​នេះ​គឺ​ពិត​សម្រាប់​បងប្អូន និង​ខ្ញុំ​នៅ​សព្វថ្ងៃ​នេះ ។

សំណើសុំ​ដ៏​ខ្លាំងក្លា​មួយ​ទៅកាន់​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គឺថា ត្រូវ​ខិតខំ​ធ្វើជា​រាស្ដ្រ​ស៊ីយ៉ូន ដែល​មាន​ចិត្ត និង​គំនិត​តែមួយ ហើយ​រស់នៅ​ក្នុង​សេចក្ដី​សុចរិត ។ ៣៦

វា​ជា​ការអធិស្ឋាន​របស់​ខ្ញុំ​ថា យើង​នឹង​ធ្វើ​ជាមនុស្ស​សុចរិត ហើយ​សាមគ្គី​គ្នា ព្រមទាំង​ផ្ដោត​ចិត្ត​ទាំងស្រុង​លើ​ការបម្រើ និង​ថ្វាយ​បង្គំ​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ខ្ញុំ​ថ្លែង​ទីបន្ទាល់​នេះ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៨:២៧ ។

  2. ការបម្រើ​របស់​ថូម៉ាស ខេន ជួស​មុខ​ឲ្យ​សមាជិក​ទាំងឡាយ​ត្រូវ​បាន​បង្ហាញ​យ៉ាង​ខ្ជាប់ខ្ជួន « ថា​ជា​ទង្វើ​លះបង់​ដ៏​មិន​អាត្មានិយម​ដោយ​អ្នក​ឧត្តម​គតិ​និយម​វ័យ​ក្មេង​ម្នាក់ ដែល​បាន​ឃើញ​ភាពអយុត្តិធម៌​បាន​កើតឡើង​លើ​អ្នកកាន់​សាសនា​ភាគ​តិច ដែល​រង​ការបៀតបៀន​ដោយ​មនុស្ស​ឃោរឃៅ និង​ព្រៃផ្សៃ​ភាគច្រើន »​( សេចកត្តីណែនាំ​ចំពោះ អេលីហ្សាបែត វូដ ខេន, ផ្ទះមរមន ទាំង ដប់ ពីរ បាន ទស្សនា ដោយ ជោគជ័យ ក្នុង ដំណើរ មួយ តាម រយៈយូថាហ៍ ទៅ អារីហ្សូណា ed. Everett L. Cooley [1974], viii) ។

  3. សូមមើល Kane Twelve Mormon Homes ទំព័រ ៥ ។

  4. សូមមើល Kane Twelve Mormon Homes ទំព័រ ៤០ ។

  5. សូមមើល Lowell C. (Ben) Bennion and Thomas R. Carter, “Touring Polygamous Utah with Elizabeth W. Kane, Winter 1872–1873,” BYU Studies, វ៉ុល. ៤៨, លេខ. ៤ ( ឆ្នាំ ២០០៩ ), ១៦២ ។

  6. ជាក់ស្ដែង អេលីហ្សាបែត​បាន​សន្និដ្ឋាន​ថា សាសន៍​អាមេរិក​ភាគច្រើន​នៅពេល​នោះ​នឹង​ផ្ដល់​ដល់​ពួកឥណ្ឌា​អាមេរិកាំង ដើម​តែ​ម្ហូប​សេសសល់ ហើយ​ប្រព្រឹត្ត​ដាក់​ពួកគេ​ខុសពី​ភ្ញៀវ​ដទៃ​ទៀត​របស់​ពួកគេ ។

  7. សូមមើល Kane Twelve Mormon Homes ទំព័រ ៦៥ ។ វា​គួរឲ្យ​កត់​សម្គាល់​ថា ពួកអាមេរិកាំង​ដើម​ជាច្រើន​រួមមាន​មេដឹកនាំ​បី​បួន​រូប បាន​ក្លាយជា​សមាជិក​សាសនាចក្រ ។ សូមមើល​ផងដែរ John Alton Peterson, Utah’s Black Hawk War ( ឆ្នាំ ១៩៩៨ ) ទំព័រ ៦១; Scott R. Christensen, Sagwitch: Shoshone Chieftain, Mormon Elder, 1822–1887 ( ឆ្នាំ ១៩៩៩ ) ទំព័រ ១៩០–៩៥ ។

  8. នៅ​គ្រា​កាន់កាប់​ត្រួតត្រា​នេះ « ពួកសុចរិត​នឹង​ត្រូវបាន​ប្រមូលគ្នា​មក​ពី​ចំណោម​សាសន៍​ទាំងអស់ ហើយ​និង​មកឯ​ក្រុង​ស៊ីយ៉ូន​ដោយ​ច្រៀង​នូវ​ចម្រៀង​ទាំងឡាយ​អំពី​សេចក្ដី​អំណរ​ដ៏នៅ​អស់កល្ប​អស់កាល​ជានិច្ច »​( គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៥:៧១ ) ។

  9. សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៥:៣–៥ ។ ព្រះគម្ពីរ​បាន​លើកឡើង​ជាពិសេស​អំពី​ការថែទាំ​ដល់​អ្នកក្រីក្រ និង​ជនទ័លក្រ ថា​ជា​ធាតុ​ដ៏​ចាំបាច់​មួយ​នៃ​សេចក្ដី​សុចរិត ។

  10. សូមមើល អាលម៉ា ៣៦:៣០; សូមមើល​ផងដែរ នីហ្វៃ​ទី​១ ២:២០; ម៉ូសាយ ១:៧ ។ ផ្នែក​ចុងក្រោយ​នៃ អាលម៉ា ៣៦:៣០ អាន​ថា « ដរាបណា​កូន​មិន​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ​ទេ នោះ​កូន​នឹង​ត្រូវ​កាត់ចេញ​ពី​វត្តមាន​របស់​ទ្រង់ ។ ឥឡូវ​នេះ នេះ​គឺ​ស្រប​តាម​ព្រះបន្ទូល​របស់​ទ្រង់ » ។

  11. ម៉ូសាយ ២:៤១ ។ ប្រធាន ឡូរែនសូ ស្នូ ( ឆ្នាំ ១៨១៤–១៩០១ ) បាន​បង្រៀន​ថា ៖ « គ្មាន​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ណា​ម្នាក់​ដែល​ស្លាប់​ទៅ បន្ទាប់​ពី​បាន​រស់នៅ​យ៉ាង​ស្មោះត្រង់​ត្រូវ​បាត់បង់​អ្វី​គ្រប់យ៉ាង ដោយសារ​តែ​បរាជ័យ​ក្នុងការ​ធ្វើ​កិច្ចការ​មួយ​ចំនួន​ព្រោះ​មិន​បាន​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​នោះ​ឡើយ ។ ម្យ៉ាង​ទៀត បើសិន​យុវជន ឬ យុវនារី​ណា​ម្នាក់​គ្មាន​ឱកាស​រៀប​អាពាហ៍ពិពាហ៍ ហើយ​ពួកគេ​រស់នៅ យ៉ាង​ស្មោះត្រង់​រហូត​ដល់​ពេល​ស្លាប់ នោះ ពួកគេ​នឹង​ទទួល​នូវ​ពរជ័យ​ទាំងអស់ ភាពតម្កើងឡើង និង សិរីល្អ​ដែល​បុរស និង ស្ត្រី​រាល់​រូប​ដែល​មាន​ឱកាស​នេះ ហើយ​បាន​អភិវឌ្ឍ​វា ។ ការណ៍​នោះ​គឺ​ពិតប្រាកដ ហើយ​មាន​ការធានា​អះអាង » (  Teachings of Presidents of the Church: Lorenzo Snow [ ២០១២ ], ទំព័រ ) ។ សូមមើល​ផងដែរ រីឆាដ ជី ស្កត, « The Joy of Living the Great Plan of Happiness » Ensign, វិចិ្ឆកា ឆ្នាំ ១៩៩៦ ទំព័រ ៧៥ ។

  12. សូមមើល យ៉ូហាន​ទី ១ ៥:២ ។

  13. ម៉ូសាយ ១៨:២១សូមមើល​ផងដែរ ម៉ូសេ ៧:១៨ ។

  14. នីហ្វៃ​ទី​៤ ១:១៦ ។

  15. នីហ្វៃ​ទី​៤ ១:១៥ ។

  16. នីហ្វៃ​ទី​៤ ១:២៤ ។

  17. មរ៉ូណៃ ៩:១៣–១៤ ។

  18. រ័សុល អិម ណិលសុន នៅក្នុង « First Presidency and NAACP Leaders Call for Greater Civility, Racial Harmonyថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨ នៅលើ​គេហទំព័រ newsroom.ChurchofJesusChrist.org; សូមមើល​ផងដែរ « President Nelson Remarks at Worldwide Priesthood Celebrationថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១៨ នៅលើ​គេហទំព័រ newsroom.ChurchofJesusChrist.org ។

  19. គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩០:១១ អាន​ថា « មនុស្ស​គ្រប់​រូប​នឹង​បាន​ឮ​ភាព​ពោរ​ពេញ​នៃ​ដំណឹង​ល្អ … និង​ដោយ​នូវ​ភាសា​របស់​ខ្លួន » ។ ដោយ​អនុលោម​តាម​នេះ ជាទូទៅ​អង្គភាព​ក្រុមជំនុំ​ភាសា​ត្រូវបាន​អនុម័ត ។

  20. នីហ្វៃទី ២ ២៦:៣៣ ។

  21. សូមមើល​រដ្ឋធម្មនុញ្ញ​សហរដ្ឋ ។

  22. សូមមើល ការប្រកាស​ឯករាជ្យភាព​សហរដ្ឋ ឆ្នាំ ១៧៧៦; រដ្ឋធម្មនុញ្ញ​សហរដ្ឋ វិសោធនកម្ម​ទី I–X ( ច្បាប់​ស្ដីពី​សិទ្ធិ ) ។

  23. គោលលទ្ធិ និង សេចក្តី​សញ្ញា ១០១:៧៧បាន​គូសបញ្ជាក់​បន្ថែម ។

  24. គោលលទ្ធិ និង សេចក្តី​សញ្ញា ១០១:៧៩–៨០ ។

  25. គោលលទ្ធិ និង សេចក្តីសញ្ញា​១០១ក្បាលកណ្ឌ ។

  26. សូមមើល Saints: The Story of the Church of Jesus Christ in the Latter Days, vol. 1, The Standard of Truth, 1815–1846ឆ្នាំ ២០១៨ ) ទំព័រ ១៧២–៧៤; James B. Allen and Glen M. Leonard, The Story of the Latter-day Saints,2nd ed. ( ឆ្នាំ ១៩៩២ ) ទំព័រ ៩៣–៩៤; Ronald W. Walker, “Seeking the ‘Remnant’: The Native American during the Joseph Smith Period,” Journal of Mormon History 19, no. 1 (spring 1993): ទំព័រ ១៤–១៦ ។

  27. សូមមើល Saints, 1:359–83; William G. Hartley, “The Saints’ Forced Exodus from Missouri,” in Richard Neitzel Holzapfel and Kent P. Jackson, eds., Joseph Smith: The Prophet and Seerឆ្នាំ ២០១០ ) ទំព័រ ៣៤៧–៨៩; Alexander L. Baugh, “The Mormons Must Be Treated as Enemies,” in Susan Easton Black and Andrew C. Skinner, eds., Joseph: Exploring the Life and Ministry of the Prophetឆ្នាំ ២០០៥ ) ទំព័រ ២៨៤–៩៥ ។

  28. សូមមើល Saints: The Story of the Church of Jesus Christ in the Latter Days, វ៉ុល​. ២, No Unhallowed Hand, ឆ្នាំ ១៨៤៦–១៨៩៣ ( ឆ្នាំ ២០២០ ), 3–68; Richard E. Bennett, We’ll Find the Place: The Mormon Exodus, 1846–1848 (1997); William W. Slaughter and Michael Landon, Trail of Hope: The Story of the Mormon Trail ( ១៩៩៧ ) ។

  29. យ៉ូហាន ១៧:២១ ។

  30. គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨:២៧

  31. សំបុត្រ​ទៅកាន់​ពួករ៉ូម​មាន​ន័យ​ជ្រាលជ្រៅ​ក្នុង​ការប្រកាស​ពី​គោលលទ្ធិ ។ រ៉ូម​មាន​ការលើកឡើង​តែម្ដង​គត់​អំពី​ដង្វាយធួន​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ ខ្ញុំ​បាន​កោត​សរសើរ​ដល់​សំបុត្រ​ទៅកាន់​ពួករ៉ូម ដើម្បី​បង្រួប​បង្រួម​រាស្ដ្រ​ជាច្រើន​ខុសគ្នា​តាមរយៈ​ដំណឹង​របស់​ព្រះយេស៊ូវ​គ្រីស្ទ ពេល​ខ្ញុំ​បាន​បម្រើ​ជា​ប្រធាន​ស្ដេក​ជាមួយ​សមាជិក​មកពី​ពូជសាសន៍ និង​វប្បធម៌​ជាច្រើន ដែល​និយាយ​ភាសា​ជាច្រើន​ខុសគ្នា ។

  32. F. W. Farrar, The Life and Work of St. Paulឆ្នាំ ១៨៩៨ ) ទំព័រ ៦៧ ។

  33. សូមមើល Farrar, The Life and Work of St. Paulទំព័រ ៤៥០ ។

  34. សូមមើល រ៉ូម ១៣ ។

  35. សូមមើល ដាល្លិន អេក អូក « The Gospel Culture Liahonaខែ មីនា ឆ្នាំ ២០១២; សូមមើល​ផងដែរ រីឆាដ ជី ស្កត « Removing Barriers to Happiness Ensignខែ មេសា ឆ្នាំ ១៩៩៨ ទំព័រ ៨៥–៨៧ ។

  36. សូមមើល ម៉ូសេ ៧:១៨ ។