សន្និសីទទូទៅ
ការគាំទ្រ​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់ និង​ពួក​អ្នក​កាន់​តំណែង​ទូទៅ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០


ការគាំទ្រ​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់ និង​ពួក​អ្នក​កាន់​តំណែង​ទូទៅ

បងប្អូន​ប្រុស​ស្រី ឥឡូវ​នេះ ខ្ញុំ​នឹង​បង្ហាញ​ដល់​បងប្អូន​នូវ​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់ និង​ពួក​អ្នកកាន់​តំណែង​ទូទៅ​នៃ​សាសនាចក្រ​សម្រាប់​ការ​គាំទ្រ​របស់​បងប្អូន ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​ដល់ រ័សុល ម៉ារៀន ណិលសុន ជា​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ហើយ​ជា​ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដាល្លិន ហារីស អូក ជាទី​ប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​ទីមួយ ព្រមទាំង ហិនរី ប៊ែនញៀន អាវរិង ជា​ទី​ប្រឹក្សា​ទីពីរ​នៅ​ក្នុង​គណៈប្រធាន​ទីមួយ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បើ​មាន​ការ​ជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ ដាល្លិន អេច អូក ជា​ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ និង អិម រ័សុល បាឡឺដ ជា​ប្រធាន​ស្ដីទី​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បើ​មាន​ការ​ជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​សមាជិកក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ដូច​តទៅ​នេះ ៖ អិម រ័សុល បាឡឺដ, ជែហ្វ្រី អ័រ ហូឡិន, ឌៀថើរ អេហ្វ អុជដូហ្វ, ដេវីឌ អេ បែដណា, ឃ្វីនថិន អិល ឃុក, ឌី ថត គ្រីស្តូហ្វឺសិន, នែល អិល អាន់ឌើរសិន, រ៉ូណល អេ រ៉ាសបាន, ហ្គែរី អ៊ី ស្ទីវ៉ែនសុន, ឌេល ជី រេនឡាន់, ជែរីត ដ័បុលយូ ហ្កង និង អូលីសេស សូរ៉េស ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បើ​មាន​ការ​ជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​ដល់​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ជា​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ។

អស់​អ្នក​ដែល​គាំ​ទ្រ សូម​បង្ហាញ ។

បើ​មាន​ការ​ជំទាស់ សូម​បង្ហាញ​ដោយ​សញ្ញា​ដូច​គ្នា ។

យើង​សុំ​ដោះ​លែង​អែលឌើរ អិល វិតនី ក្លេតុន, អ៊ីនរីហ្គ អរ ហ្វែឡាបែលឡា និង រីឆាត ជេ ម៉េណេស ជា​ពួកចិត​សិប​នាក់ហើយ​ផ្ដល់​ដល់​ពួកលោក​នូវ​តំណែង​កិត្តិយស ។

បងប្អូន​ដែល​ចង់​ចូលរួម​នឹង​យើង ដើម្បី​បង្ហាញ​នូវ​ការដឹងគុណ​ចំពោះ​ការបម្រើ​ដ៏​អស្ចារ្យ​របស់​បងប្អូន​ប្រុស​ទាំង​នេះ និង​ក្រុម​គ្រួសារ​របស់​ពួកលោក សូម​បង្ហាញ ។

យើង​សុំ​ដោះលែង​អែលឌើរ អិល ថត ប៊ឹក​ជា​ពួកចិតសិបនាក់​មាន​សិទ្ធិ​អំណាច​ទូទៅ ។

បងប្អូន​ទាំងអស់​ណា​ដែល​ចង់​បង្ហាញ​ការ​ថ្លែង​អំណរ​គុណ ចំពោះ​បម្រើ​របស់​លោក សូម​បង្ហាញ​ដោយ​ការ​លើក​ដៃ ។

យើង​សុំ ដោះលែង ប៊ីស្សព ដេន​អិម ដាវីស និង ដបុលយូ គ្រីស្តូហ្វឺ វីឌល ជា​ទីប្រឹក្សា​ទីមួយ​និង​ពីរ​នៅ​ក្នុង​គណៈប៊ីស្សព​ជា​អធិបតី ។

បងប្អូន​ទាំងឡាយ​ណា​ដែល​ចង់​ចូល​រួម​បង្ហាញ​ការ​ថ្លែង​អំណរគុណ​ចំពោះ​ការបម្រើ​ដ៏​ស្មោះស្ម័គ្រ​របស់​ពួកលោក​នេះ សូម​បង្ហាញ ។

យើង​សុំ​ដោះលែង​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់​ដូច​តទៅ​នេះ ៖ រូប៊ិន អាខូស្តា, រេណេ អរ អាលបា,អាលប៊ីតូ អាលវ៉ារេ វ្លាឌីមៀរ អិន អាស្តាសហូ, ហូសេ បាតាឡា, ប្រែតហ្វត ស៊ី បូវិន, សឺជីអូ លូវិស ខាបូនី, អាម៉ានដូ ខារ៉េអន, អេស ម៉ាក ក្លេ ជុញ្ញ័រ, ស្សី ដូមីនីហ្គ ដេកាយី, អូសវ៉ាលដូ អរ ឌីអាស៍, ម៉ៃឃល អិម ដាត់លី, ម៉ាក ភី ឌូរាំ, អ៊ី ហ្សាវៀ អេស្ពីណូហ្សា, ជេម អ៊ី អេវ៉ាសុន, ផាស្កូល អែហ្វ ហ្វ័តទូណាតូ, សេម អិម ហ្កាលវេស្ស, ប៉ាទ្រីស៊ីអូ អិម ហ្គីហ្វ្រា, លីអូណាដ ឌី ហ្គ្រី, ដានីញ៉ែល ភី ហល, តុរូ ហាយ៉ាស៊ី, ប៉ុល អែហ្វ ហីនស្សី, អាដូហ្វ ជេ ចូហានសុន, វីសិត ខាណាខាំ, សឺង ហ៊ុន គូ, ភេដ្រូ អ៊ិច ឡារែល, ចននី អិល លីអូតា, ហូសេ អ៊ី ម៉ារ៉ាវីឡា, ជូអែល ម៉ាទីនេស្ស, ចូអាគិម ជេ ម៉រីរ៉ា, អ៊ីសាក ខេ ម៉ូរីសុន, អេឌវ៉ាដូ អេ នរ៉ាមបឺណា, ហ្វើរឌីនាន ភី ផានហ្គាន, ជៃរ៉ុស ស៊ី ប៉េរេស្ស, ស្ទីវិន អិម ភីធើសិន, ចេ ឌី ភីមែនថែល, អេឌវ៉ាដូ ប៊ី ភិនតូ ជុញ្ញ័រ, អេលិចហ្សី វី សាមេឃិន, ខេ ដាវីឌ ស្កត, រ៉ុឡុន អែហ្វ ស្ដេស៊ី, ខាល អិម ធីលមែន, វិល្លាម អ ធីតេរ៉ា, ខាឡូស អ តុឡេដូ, សេសារ អ៊ី វីឡា, ដេវីឌ ធី វ៉ននើរ, ហ្គារី ឃេ វែល និង វិល្លាម ប៊ី វន ។

បងប្អូន​ដែល​ចង់​ចូលរួម​នឹង​យើង ដើម្បី​ថ្លែង​អំណរគុណ​ចំពោះ​ការបម្រើ​ដ៏​អស្ចារ្យ​របស់​បងប្អូន​ប្រុស​ទាំង​នេះ សូម​បង្ហាញ ។

ដោយ អែលឌើរ អិល វិតនី ក្លេតុន ត្រូវ​បាន​ដោះ​លែង​ពី​ពួក​ចិតសិបនាក់​មាន​សិទ្ធិអំណាច​ទូទៅ ហើយ​បាន​ទទួល​នូវ​ងារកិត្តិយស គាត់​ត្រូវ​បាន​ដោះលែង​ពី​សមាជិក​នៃ​គណៈប្រធាន​នៃ​ពួកចិតសិបនាក់ ។

អែលឌើរ ប្រ៊ែន អេក នៀលសិន ត្រូវ​បាន​ហៅ​ជា​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​នៃ​ពួកចិតសិបនាក់ ហើយ​យើង​ស្នើរសុំ​ឲ្យ​គាំទ្រ​ដល់​លោក ។

អស់​អ្នក​ដែល​គាំ​ទ្រ សូម​បង្ហាញ ។

បើ​មាន​ជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​សុំ​ឲ្យ​គាំទ្រ ដល់​ដេន អិម ដាវីស​ជា​ពួកចិតសិបនាក់​មាន​សិទ្ធិ​អំណាច​ទូទៅ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូន​ដែល​ជំទាស់ សូម​បង្ហាញ ។

យើង​ស្នើ​សុំ​ឲ្យ​គាំទ្រ​ដល់​ដបុលយូ គ្រីស្តូហ្វឺ វីឌល​បម្រើ​ជា​ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈ​ប្រធាន​ប៊ីស្សព និងអិល ថត ប៊ឹក​ជា​ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈ​ប្រធាន​ប៊ីស្សព ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូន​ដែល​ជំទាស់ សូម​បង្ហាញ​ដូចគ្នា ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​ដល់​ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ថ្មី​ដូច​តទៅ​នេះ ៖ ឡារៀន ភី បាលីលិមវ៉ា, ចនណាថុន ដបុលយូ ប័ងឃើ, អ៊ីរីហ្វ៊ អរ​និង កុនស្តានធីន តូលូមីវ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បើ​មាន​ការ​ជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវបាន​ស្នើសុំ​ឲ្យ​គាំទ្រ​ដល់​ពួក​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់ និង​ពួក​អ្នក​កាន់​តំណែង​ទូទៅ​ដទៃ​ទៀត​របស់​សាសនាចក្រ​ដែល​ត្រូវ​បាន​តែងតាំង​នា​ពេល​បច្ចុប្បន្ន​នេះ ។

អស់​អ្នក​ដែល​គាំ​ទ្រ សូម​បង្ហាញ ។

បើ​មាន​ការ​ជំទាស់ សូម​បង្ហាញ​ដោយ​សញ្ញា​ដូច​គ្នា ។

បងប្អូន​ដែល​ជំទាស់​ចំពោះ​ការស្នើ​សុំ​ណាមួយ​គួរ​ទាក់​ទង​ទៅ​ប្រធាន​ស្ដេក​របស់​ខ្លួន ។

បងប្អូន​ប្រុស​ស្រី យើង​សូម​បង្ហាញ​ការដឹងគុណ​ចំពោះ​សេចក្តី​ជំនឿ និង​ការ​អធិស្ឋាន​ជា​បន្ត​បន្ទាប់​របស់​បងប្អូន​សម្រាប់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។