សន្និសីទទូទៅ
ធ្វើតេស្ដ សាកល្បង និង​ដុសខាត់
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០


ធ្វើតេស្ដ សាកល្បង និង​ដុសខាត់

ពរជ័យ​ដ៏​ធំ​បំផុត​ដែល​នឹង​កើត​មាន ពេល​យើង​បង្ហាញ​ថា​ខ្លួនយើង​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា​របស់​យើង​អំឡុង​ការសាក​ល្បង​របស់​យើង គឺជា​ការផ្លាស់ប្ដូរ​និស្ស័យ​របស់​យើង ។

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់ ខ្ញុំ​មាន​អំណរគុណ​ដើម្បី​ថ្លែង​ទៅកាន់​បងប្អូន​នៅ​ថ្ងៃនេះ ។ ក្ដីសង្ឃឹម​របស់​ខ្ញុំ​គឺ​ដើម្បី​ផ្ដល់​ការលើក​ទឹកចិត្ត ពេល​ជីវិត​ហាក់​ពិបាក​ខ្លាំង និង​មិន​ប្រាកដ​ប្រជា ។ សម្រាប់​បងប្អូន​មួយ​ចំនួន ការលំបាក និង​ភាពមិន​ប្រាកដ​នោះ​កំពុង​កើតឡើង​ឥឡូវ​នេះ ។ បើ​មិនដូច្នោះ ពេល​លំបាក និង​ភាពមិន​ប្រាកដ​នោះ​នឹង​មក​ដល់ ។

នោះ​មិនមែន​ជា​ទស្សនៈ​ទុទិដ្ឋិនិយម​នោះ​ទេ ។ វា​គឺ​ប្រាកដ​និយម—ប៉ុន្ដែ​សុទិដ្ឋិនិយម—​ដោយសារតែ​ព្រះរាជ​បំណង​របស់​ព្រះ​ក្នុង​ការបង្ក​បង្កើត​ពិភពលោក​នេះ ។ គោលបំណង​នោះ​គឺដើម្បី​ផ្ដល់​ឱកាស​ដល់​បុត្រា​បុត្រី​ទ្រង់​ឲ្យ​សាកល្បង​ខ្លួនគេ​មើល​ថា​អាច​មាន​ឆន្ទៈ​ជ្រើសរើស​ត្រូវ ពេល​វា​ពិបាក​ដែរ​ឬ​ទេ ។ ពេល​ធ្វើ​ដូច្នោះ និស្ស័យ​របស់​ពួកគេ​នឹង​ផ្លាស់ប្ដូរ ហើយ​ពួកគេ​អាច​កាន់តែ​ប្រែក្លាយ​ដូចជា​ទ្រង់ ។ ទ្រង់​ជ្រាប​ថា វា​តម្រូវ​ឲ្យ​មាន​សេចក្ដី​ជំនឿ​លើ​ទ្រង់​ដែល​មិន​អាច​រង្គោះ​រង្គើ ។

អ្វី​ដែល​ខ្ញុំ​ដឹង​ភាគច្រើន គឺចេញ​មកពី​គ្រួសារ​របស់​ខ្ញុំ ។ ពេល​ខ្ញុំ​អាយុ​ប្រហែល​ប្រាំបី​ឆ្នាំ ម្ដាយ​ដ៏​មាន​ប្រាជ្ញារបស់​ខ្ញុំ​បាន​សុំ​ឲ្យ​បងប្រុស​ខ្ញុំ និង​ខ្ញុំ​ទៅ​ដក​ស្មៅ​ជាមួយ​គាត់​នៅ​សួន​ក្រោយ​ផ្ទះ ។ ឥឡូវ ការណ៍​នោះ​វាហាក់ដូច​ជា​ កិច្ចការ​សាមញ្ញ​មួយ ប៉ុន្ដែ​យើង​រស់នៅ​ក្រុង​ញូវ ជើរស៊ី ។ វា​ភ្លៀង​ជារឿយៗ ។ ដី​​ប្រែ​ជា​ស្អិត​ដូច​ដីឥដ្ឋ ស្មៅ​ដុះ​លឿន​ជាង​បន្លែ​ទៅទៀត ។

ខ្ញុំ​នៅ​ចាំ​ពី​ការអន្ទះសា​របស់​ខ្ញុំ ពេលដក​ស្មៅ​ដាច់​មក​ជាប់​ក្នុង​ដៃ​ខ្ញុំ តែ​ឬស​វា​នៅ​ជាប់​នឹង​ក្នុង​ដី​នោះ​នៅ​ឡើយ ។ ម្ដាយ និង​បងប្រុស​ខ្ញុំ​បាន​ដកស្មៅ​តាម​ជួរ​របស់​ពួកគាត់​បាន​ច្រើនជាង​​ខ្ញុំ​ច្រើន​ណាស់ ។ កាលណា​ខ្ញុំ​កាន់តែ​ខំ ខ្ញុំ​កាន់តែ​យឺត​ទៅៗ ។

ខ្ញុំ​បាន​ស្រែក​ថា « វា​ពិបាក​ខ្លាំង​ណាស់ ! »

ជំនួស​ឲ្យ​ការបង្ហាញ​ចិត្ត​អាណិត​ខ្ញុំ ម្ដាយ​ខ្ញុំ​បាន​ញញឹម ហើយ​ពោល​ថា « ឱ កូន​សម្លាញ់ មែន​ហើយ វា​ពិបាក​ណាស់ ។ វា​ត្រូវ​តែ​ពិបាកអញ្ចឹងហើយ ។ ជីវិត​គឺ​ជា​ការសាកល្បង » ។

នៅ​គ្រា​នោះ ខ្ញុំ​ដឹង​ថា​សម្ដី​គាត់​គឺ​ពិត ហើយ​វា​បន្ដ​ពិត​នៅ​ក្នុង​អនាគត​របស់​ខ្ញុំ ។

មូលហេតុ​ដែល​ស្នាម​ញញឹម​ពេញ​ដោយ​ក្ដី​ស្រឡាញ់​របស់​ម្ដាយ​ខ្ញុំ​កាន់តែ​ជាក់ច្បាស់​ច្រើន​ឆ្នាំ​ក្រោយមក គឺ​ពេល​ខ្ញុំ​អាន​បន្ទូល​របស់​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់​ថ្លែង​ពី​ព្រះរាជ​បំណង​ទ្រង់​ក្នុង​ការបង្ក​បង្កើត​ពិភពលោក​នេះ និង​ការផ្ដល់​ឱកាស​ឲ្យ​កូន​វិញ្ញាណ​មាន​ជីវិត​រមែង​ស្លាប់ ៖

« យើង​នឹង​សាកល្បង​ពួកគេ​មើល បើសិន​ជា​ពួកគេ​នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់​យ៉ាង ដែល​ព្រះអម្ចាស់​ដ៏ជា​ព្រះ​របស់​ពួកគេ​នឹង​បញ្ជា​ដល់​ពួកគេ ។

« គេ​នោះ​ឡើយ ហើយ​អស់​អ្នក​ណា​ដែល​រក្សា​សណ្ឋាន​ទីពីរ​របស់ខ្លួន នោះ​នឹង​បាន​សិរីល្អ​បន្ថែម​ទៅ​លើ​ក្បាល​គេ​ជា​រៀង​ដរាប​រហូត​តទៅ » ។

បងប្អូន និង​ខ្ញុំ​បាន​ទទួលយក​ការអញ្ជើញ​នោះ​ ដើម្បី​ធ្វើ​តេស្ដ និង​សាកល្បង​ថា តើយើង​នឹង​ជ្រើសរើស​កាន់​តាម​បទបញ្ញត្តិ​របស់​ព្រះ ពេល​យើង​លែង​នៅ​ក្នុង​វត្តមាន​របស់​ព្រះវរបិតា​សួគ៌​យើង​ទៀតឬទេ ។

ទោះ​ជា​មាន​ការអញ្ជើញ​ពេញ​ដោយ​ក្ដី​ស្រឡាញ់​បែប​នោះ​មកពី​ព្រះវរបិតាសួគ៌​យើង​ក្ដី ក៏​លូស៊ីហ្វើរ​នៅតែ​បញ្ចុះបញ្ចូល​កូនចៅ​វិញ្ញាណ​មួយ​ភាគ​បី​ឲ្យ​ដើរ​តាម​វា ហើយ​បដិសេធ​ផែនការ​របស់​ព្រះវរបិតា ដើម្បី​មាន​ការរីកចម្រើន និង​សុភមង្គល​ដ៏​អស់កល្ប​ដល់​យើង​ដែរ ។ ដោយសារ​ការបះបោរ​របស់​សាតាំង វា​ត្រូវ​បាន​បណ្ដេញ​ចេញ​ជា​មួយ​អ្នក​ដើរ​តាម​របស់​វា ។ ឥឡូវ វា​ព្យាយាម​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​​ទៀត​ងាកចេញ​ពី​ព្រះ អំឡុង​ជីវិត​រមែង​ស្លាប់​នេះ ។

ពួក​យើង​ដែល​បាន​ទទួល​យក​ផែនការ​នេះ​បាន​ធ្វើ​ដូច្នោះ ដោយសារ​តែ​សេចក្ដី​ជំនឿ​យើងមាន​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​ស្ម័គ្រ​ធ្វើជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង ។ យើង​ប្រាកដ​ជា​បាន​ជឿ​ពេលនោះ​ថា មិន​ថា​យើង​មាន​ភាពទន់ខ្សោយ​ក្នុង​ជីវិត​រមែង​ស្លាប់​យ៉ាង​ណា មិន​ថា​កម្លាំង​អារក្ស​បក់បោក​លើយើង​យ៉ាង​ណា​ទេ នោះ​កម្លាំង​នៃ​សេចក្ដី​ល្អ​នឹង​ខ្លាំង​លើស​លប់​ជាង ។

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ស្គាល់ និង​ស្រឡាញ់​បងប្អូន ។ ពួក​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​បងប្អូន​ត្រឡប់​ទៅ​កាន់​ពួកទ្រង់​វិញ ហើយ​ក្លាយ​ដូចជា​ទ្រង់ ប្អូន​គឺជា​ជោគជ័យ​របស់​ពួកទ្រង់ ។ បងប្អូន​មាន​អារម្មណ៍​ពី​ក្ដី​ស្រឡាញ់​នោះ ដែល​បញ្ជាក់​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ពេល​បងប្អូន​អាន ឬ​ឮ​ពាក្យ​ទាំងនេះ ៖ « ដ្បិត​មើល​ចុះ នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង​សិរីល្អ​របស់​យើង—គឺ​ដើម្បី​នំា​ឲ្យ​មាន​អមតភាព និង​ជិវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ។

ព្រះ​មាន​ព្រះចេស្តា​ដើម្បី​ធ្វើឲ្យ​ផ្លូវ​របស់​យើង​ងាយស្រួល​ជាងមុន ។ ទ្រង់​បាន​ប្រទាន​នំ​ម៉ានា​ដល់​កូនចៅ​អ៊ីស្រាអែល ក្នុង​ដំណើរ​របស់​ពួកគេ​ទៅកាន់​ដែនដី​សន្យា ។ ក្នុង​ការងារ​បម្រើ​នៅ​លើ​ផែនដី​របស់​ទ្រង់ ព្រះអម្ចាស់​បាន​ព្យាបាល​អ្នកឈឺ ប្រោស​អ្នកស្លាប់ និង​ធ្វើ​ឲ្យ​ទឹកសមុទ្រ​ស្ងប់ ។ ក្រោយពី​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ទ្រង់ ទ្រង់​បាន​បើក « គុក​ដោះលែង​ដល់ពួក​អ្នក​ដែល​ជាប់​ចំណង » ។

ប៉ុន្ដែ​ព្យាការី យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​ដ៏​អស្ចារ្យ​បំផុត​ម្នាក់​របស់​ទ្រង់ បាន​រងទុក្ខ​ក្នុង​គុក ហើយ​ទទួល​បាន​មេរៀន​ដែល​មាន​ប្រយោជន៍​ដល់​យើង​ទាំងអស់​គ្នា ​ដែល​យើង​ត្រូវការ​នៅក្នុង​ការសាកល្បង​សេចក្ដី​ជំនឿ​របស់​យើង​ម្ដងហើយ​ម្ដង​ទៀត ៖ « ​ស្ថាននរក​នឹង​ហារ​ត្របាក់​អ្នក​ក្ដី បុត្រ​យើង​អើយ ចូរ​អ្នក​ដឹង​ថា គ្រប់​ការណ៍​ទាំងនេះ នឹង​ផ្ដល់​ការពិសោធន៍​ដល់​អ្នក ហើយ​នឹង​ទៅជា​ការល្អ​ដល់​អ្នក​ទៅ​វិញ » ។

បងប្អូន​អាច​ឆ្ងល់​ថា ហេតុអ្វី​ព្រះ​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់ និង​មាន​គ្រប់​ព្រះចេស្ដា​អនុញ្ញាត​ឲ្យ​ការសាកល្បង​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង​ពិបាក​ខ្លាំង​យ៉ាង​នេះ ។ ដោយសារ​ទ្រង់​ជ្រាប​ថា យើង​ត្រូវតែ​រីកចម្រើន​នៅ​ក្នុង​ភាព​ស្អាតបាត និង​ភាព​រឹងមាំ​ខាង​វិញ្ញាណ ដើម្បី​អាច​រស់នៅ​ក្នុង​វត្តមាន​របស់​ទ្រង់​ជា​ក្រុមគ្រួសារ​ជារៀង​រហូត ។ ដើម្បី​ធ្វើឲ្យ​ការណ៍​នោះ​កើតឡើង ព្រះវរបិតា​សួគ៌​បាន​ប្រទាន​ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ​ដល់​យើង និង​អំណាច​ដើម្បី​ជ្រើសរើស​ដោយ​សេចក្ដី​ជំនឿ​សម្រាប់​ខ្លួន​យើង ដើម្បី​កាន់តាម​បទបញ្ញតិ្ត​របស់​ទ្រង់ ហើយ​ប្រែចិត្ត និង​មករក​ទ្រង់​វិញ ។

ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា​សំខាន់​យ៉ាង​ខ្លាំង​ដើម្បី​យើង​អាច​ក្លាយ​កាន់តែ​ដូចជា​ព្រះរាជបុត្រា​សំំំណព្វ​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ក្នុង​រឿង​គ្រប់​យ៉ាង គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​គឺជា​មគ្គុទេសន៍​ដ៏​ល្អ​បំផុត​របស់​យើង ។ ទ្រង់​មិន​ត្រូវបាន​លើកលែង​ពី​កិច្ចតម្រូវ​ឲ្យ​សាកល្បង​ព្រះអង្គ​ទ្រង់​ឡើយ ។ ទ្រង់​បាន​ស៊ូទ្រាំ​សម្រាប់​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះវរបិតាសួគ៌ ដោយ​បង់ថ្លៃ​សម្រាប់​អំពើបាប​របស់​យើង​ទាំងអស់ ។ ទ្រង់​ជ្រាប​ពី​ការរងទុក្ខ​ដែល​មនុស្ស​ទាំងអស់​មាន ហើយ​នឹង​មាន​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។

ពេល​បងប្អូន​ឆ្ងល់​ថា​តើ​បងប្អូន​អាច​ទ្រាំ​នឹង​ការឈឺចាប់​បាន​ប៉ុណ្ណា នោះ​សូម​នឹកចាំ​ពី​ទ្រង់ ។ ទ្រង់​បាន​រងទុក្ខ​នឹងអ្វី​ដែល​បងប្អូន​រងទុក្ខ ដើម្បី​ទ្រង់​ជ្រាប​ពី​របៀប​លើកស្ទួយ​បងប្អូន​ឡើង ។ ទ្រង់​អាច​នឹង​មិន​ដក​បន្ទុកនោះ​ចេញ​ទេ ប៉ុន្ដែ​ទ្រង់​នឹង​ផ្ដល់​កម្លាំង ការលួងលោម និង​ក្ដីសង្ឃឹម​ដល់​បងប្អូន ។ ទ្រង់​ជ្រាប​ពី​វិធី​នោះ ។ ទ្រង់​បាន​ផឹក​ពែង​ល្វីង ។ ទ្រង់​បាន​ស៊ូទ្រាំ​នឹង​ការរងទុក្ខ​ទាំងអស់ ។

បងប្អូន​ត្រូវបាន​បីបាច់ និង​លួងលោម​ដោយ​ព្រះអង្គ​សង្គ្រោះ​ជាទី​ស្រឡាញ់ ដែល​ជ្រាប​ពី​របៀប​ជួយ​បងប្អូន មិន​ថា​បងប្អូន​ជួប​នឹង​ការសាកល្បង​បែប​ណា​ទេ ។ អាលម៉ា​បង្រៀន ៖

« ហើយ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាងទៅ​ដោយ​រង​ការឈឺចាប់ និង​ទុក្ខ​វេទនា និង​ការល្បួង​គ្រប់​បែបយ៉ាង​ ហើយ​ទ្រង់​ធ្វើ​យ៉ាងនេះ គឺ​ដើម្បី​ឲ្យ​បាន​បំពេញ​នូវ​ពាក្យ​ទាំងឡាយ ដែល​បាន​ចែង​មក​ថា ទ្រង់​នឹង​លើក​ដាក់​លើ​ខ្លួន​ទ្រង់​នូវ​ការឈឺចាប់ និង​ជំងឺ​ទាំងឡាយ​របស់​រាស្ត្រ​ទ្រង់ ។

« ហើយ​ទ្រង់​នឹង​ដាក់លើ​រូបអង្គ​ទ្រង់​នូវ​សេចក្តី​ស្លាប់ ដើម្បី​ទ្រង់​អាច​ស្រាយ​ចំណង​ទាំងឡាយ​នៃ​សេចក្តី​ស្លាប់​ដែល​ចង​រាស្ត្រ​ទ្រង់ ហើយ​ទ្រង់​នឹងដាក់​រូបអង្គ​ទ្រង់​នូវ​ជំងឺ​ឈឺចាប់​របស់​ពួកគេ ដើម្បី​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​ពោរពេញ​ទៅ​ដោយ​សេចក្តី​មេត្តា​ករុណា ស្របតាម​សាច់ឈាម​ដើម្បី​ទ្រង់​អាច​ដឹង ស្រប​តាម​សាច់ឈាម​ថា តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែបណា​តាម​ជំងឺ​របស់គេ » ។

របៀប​មួយ​ដែល​ទ្រង់​នឹង​ជួយ​បងប្អូន គឺ​ការអញ្ជើញ​បងប្អូន​ឲ្យ​នឹកចាំ​ដល់​ទ្រង់​ជានិច្ច ហើយ​មករក​ទ្រង់ ។ ទ្រង់​បាន​លើក​ទឹកចិត្ត​យើង ៖

« អស់​អ្នក​ដែល​នឿយព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មកឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា​ឈប់​សម្រាក ។

« ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នករាល់គ្នា​នឹង​បាន​សេចក្តី​សម្រាក​ដល់​ព្រលឹង » ។

របៀប​មក​រក​ទ្រង់​គឺ ទទួលទាន​ព្រះ​បន្ទូល​របស់​ទ្រង់ អនុវត្ត​សេចក្ដី​ជំនឿ​ចំពោះ​ការ​ប្រែចិត្ត ជ្រើសរើស​ទទួល​បុណ្យ​ជ្រមុជ​ទឹក និង​ពិធីបញ្ជាក់​ពី​អ្នកបម្រើ​ដែល​មាន​សិទ្ធិ​អំណាច​របស់​ទ្រង់ រួចហើយ​រក្សា​សេចក្ដី​សញ្ញា​របស់​បងប្អូន​ជាមួយ​ព្រះ ។ ទ្រង់​នឹង​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ធ្វើជា​ដៃគូ ​អង្គ​លួងលោម និង​អង្គណែនាំ​របស់​បងប្អូន ។

ពេល​បងប្អូន​រស់នៅ​ដោយ​ស័ក្ដិសម​នឹង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ព្រះអម្ចាស់​អាច​ដឹកនាំ​បងប្អូន​ទៅ​ទី​សុវត្ថិភាព​បាន ទោះជា​ពេល​បងប្អូន​មើល​មិន​ឃើញ​ផ្លូវ​ក្ដី ។ សម្រាប់​ខ្ញុំ ជារឿយៗ ទ្រង់​បាន​បង្ហាញ​ជំហាន​បន្ទាប់​មួយ ឬ​ពីរ​ឲ្យ​ដើរ​តាម ។ កម្រ​ណាស់ ដែល​ទ្រង់​ប្រទាន​ការយល់​ដឹង​ពី​អនាគត​វែងឆ្ងាយ​ដល់​ខ្ញុំ ប៉ុន្ដែ​ការយល់​ដឹង​ទាំងនោះ​ដឹកនាំ​អ្វី​ដែល​ខ្ញុំ​ជ្រើសរើស​ធ្វើ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល ៖

« អ្នករាល់​គ្នា​ពុំ​អាច​មើលឃើញ​ដោយ​ភ្នែក​ធម្មតា​របស់​អ្នក​ឡើយ នូវ​គម្រោង​ការណ៍​នៃ​ព្រះ​របស់​អ្នក​អំពី​អ្វីៗ​ទាំងនោះ ដែល​ត្រូវបាន​មក​នៅពេល​ក្រោយ និង​សិរីល្អ​ដែល​ត្រូវ​មក​តាម​ក្រោយ … បន្ទាប់ពី​មាន​សេចក្ដី​វេទនា​ដ៏​ច្រើន ។

« ន្ទាប់ពី​មាន​ការវេទនា​ដ៏​ច្រើន នោះ​ទើប​បាន​ព្រះពរ » ។

ពរជ័យ​ដ៏​ធំ​បំផុត​ដែល​នឹង​កើត​មាន ពេល​យើង​បង្ហាញ​ថា​ខ្លួនយើង​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា​របស់​យើង​អំឡុង​ការសាក​ល្បង​របស់​យើង គឺជា​ការផ្លាស់ប្ដូរ​និស្ស័យ​របស់​យើង ។ តាមរយៈ​ការជ្រើសរើស​ដើម្បី​រក្សា​សេចក្ដី​សញ្ញា​របស់​យើង នោះ​ព្រះចេស្ដា​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ពរជ័យ​នៃ​ដង្វាយធួន​របស់​ទ្រង់​អាច​មាន​ឥទ្ធិពល​លើ​យើង ។ ដួងចិត្ត​យើង​អាច​ត្រូវ​បាន​បន្ទន់​ឲ្យ​ចេះ​ស្រឡាញ់ អភ័យទោស និង​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​មក​រក​ព្រះអង្គ​សង្គ្រោះ ។ ភាពជឿជាក់​របស់​យើង​លើ​ព្រះអម្ចាស់​នឹង​កើនឡើង ។ ការភ័យខ្លាច​របស់​យើង​នឹង​ថយចុះ ។

ឥឡូវ ទោះជា​មាន​ពរជ័យ​បែប​នោះ​បាន​សន្យា​នៅ​ក្នុង​​​ទុក្ខព្រួយ​ក្ដី ក៏​យើង​មិន​ទៅរក​ទុក្ខព្រួយ​ដែរ ។ នៅក្នុង​បទពិសោធន៍​ជីវិត​រមែង​ស្លាប់ យើងនឹង​មាន​ឱកាស​យ៉ាង​ច្រើន​ដើម្បី​បង្ហាញ​ខ្លួន​យើង​ថា​បាន​ជាប់​ការ​សាកល្បង​ដែល​លំបាក​ល្មម​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គសង្គ្រោះ និង​ព្រះវរបិតាសួគ៌​របស់​យើង ។

លើសពី​នេះ យើង​ត្រូវ​សម្គាល់​មើល​ទុក្ខព្រួយ​របស់​មនុស្ស​ដទៃ ហើយ​ព្យាយាម​ជួយ ។ វា​នឹង​ពិបាក ជាពិសេស​ពេល​យើង​ជួប​នឹង​ការសាកល្បង​ខ្លួនយើង​ខ្លាំង​ដែរ ។ ប៉ុន្ដែ​យើង​នឹង​ឃើញ​ថា ពេល​យើង​ជួយ​សម្រាល​បន្ទុក​របស់​អ្នកផ្សេង ទោះជា​បន្ដិច​ក្ដី ក៏​ខ្នង​របស់​យើង​ត្រូវបាន​ពង្រឹង ហើយ​យើង​ឃើញ​ពន្លឺ​នៅក្នុង​ភាពងងឹត​ដែរ ។

ក្នុង​ករណី​នេះ ព្រះអម្ចាស់​គឺជា​គំរូ​របស់​យើង ប់​យ៉ាង​ខ្លាំង​រួចហើយ ដែល​ទ្រង់​ស្ទើរ​នឹង​សុគត បើ​ទ្រង់​មិនមែន​ជា​ព្រះរាជបុត្រា​បង្កើត​របស់​ព្រះ​ទេ​នោះ ទ្រង់​បាន​មើល​ទៅ​អ្នកបៀតបៀន​ទ្រង់ ហើយ​មាន​បន្ទូល​ទៅកាន់​ព្រះបិតា​ទ្រង់​ថា « សូម​អត់ទោស​ដល់​អ្នក​ទាំងនេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ » ។ ខណៈ​រងទុក្ខ​សម្រាប់​មនុស្ស​ទាំងអស់ដែល​នឹង​មាន​ជីវិត ទ្រង់​បាន​ទត​ពី​ឈើឆ្កាង​ឃើញ​យ៉ូហាន និង​មាតា​ដែល​មាន​ទុក្ខសោក​របស់​ទ្រង់ ហើយ​បាន​ផ្ដល់​ការងារ​បម្រើ​ដល់​មាតា​ក្នុង​ការសាកល្បង​របស់​គាត់ ៖

« ព្រះយេស៊ូវ​ក៏​ឃើញ​មាតា​ទ្រង់ និង​សិស្ស​ម្នាក់ ដែល​ទ្រង់​ស្រឡាញ់​កំពុង​ឈរ​នៅ​ទីនោះ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​មាតា​ថា មាតា​អើយ នុ៎ះ​ន៏ កូន​របស់​មាតា !

« រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​សិស្ស​នោះ​ថា នុ៎ះ​ន៏ ម្តាយ​អ្នក ! តាំងពី​នោះ​មក សិស្ស​នោះ​ក៏​នាំយក​គាត់​ទៅនៅ​ផ្ទះ​ខ្លួន » ។

តាមរយៈ​សកម្មភាព​របស់​ទ្រង់​នៅ​ថ្ងៃ​ដ៏​ពិសិដ្ឋ​បំផុត​នោះ ទ្រង់​បាន​ស្ម័គ្រ​ប្រទាន​ព្រះជន្ម​ទ្រង់​ដល់​យើង​ម្នាក់ៗ ដោយ​មិន​ត្រឹមតែ​ជួយ​ក្នុង​ជីវិត​នេះ​ទេ តែ​ថែមទាំង​ជីវិត​ដ៏​អស់កល្ប​ដែល​មាន​ក្នុង​ពេល​អនាគត​ទៀតផង ។

ខ្ញុំ​ឃើញ​មនុស្ស​​​សម្រេច​បាន​កិច្ចការ​ដ៏​អស្ចារ្យ តាមរយៈ​ការ​បង្ហាញ​ពី​ភាព​ស្មោះត្រង់​នៅក្នុង​ឧបសគ្គ​ដ៏​អាក្រក់ ។ មាន​គំរូ​នៅ​ទូទាំង​សាសនាចក្រ​នា​សព្វថ្ងៃ​នេះ ។ ការលំបាក​ធ្វើឲ្យ​មនុស្ស​បន្ទាបខ្លួន​ចុះ ៌​របស់​យើង ។

ខ្ញុំ​បាន​រៀន​មេរៀន​មួយ​ទៀត​មក​ពី​ម្ដាយ​របស់​ខ្ញុំ ។ កាល​នៅ​ក្មេង គាត់​មាន​ជំងឺ​ខាន់ស្លាក់ស្ទើរ​នឹង​ស្លាប់ ។ ក្រោយមក គាត់​មាន​រោគ​រលាក​ស្រោម​ខួរ​ឆ្អឹងខ្នង ។ ឪពុក​គាត់​បាន​ស្លាប់​ទាំង​វ័យ​ក្មេង ដូច្នេះ​ហើយ​ម្ដាយ​ខ្ញុំ និង​បងប្អូនប្រុស​គាត់​បាន​ជួយ​ដល់​ម្ដាយ​របស់​ពួកគាត់ ។

ពេញ​មួយ​ជីវិត​គាត់ គាត់​រងនូវ​ឥទ្ធិពល​នៃ​ការសាកល្បង​ដោយសារ​ជំងឺ ។ ១០ ឆ្នាំ​ចុងក្រោយ​នៃ​ជីវិត​គាត់ គាត់​បាន​ឆ្លងកាត់​ការវះកាត់​ជាច្រើន ។ ទោះ​ជាឆ្លងកាត់រឿងទាំងអស់នោះក៏ដោយ គាត់​បាន​បង្ហាញ​ភាព​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ ទោះជា​ពេល​ដេក​នៅមួយ​កន្លែង​ក្ដី ។ រូបភាព​តែមួយ​គត់​នៅលើ​ជញ្ជាំង​បន្ទប់​គេង​របស់​គាត់ គឺ​រូប​ព្រះអង្គ​សង្គ្រោះ ។ ពាក្យ​ចុង​ក្រោយ​របស់​គាត់​ចំពោះ​ខ្ញុំ គឺ « កូនសម្លាញ់ សំឡេង​របស់​កូន​ដូចជា​កូន​កំពុង​រងារ ។ កូន​គួរ​តែ​មើល​ថែ​ខ្លួន​ណា » ។

នៅ​ពិធី​បុណ្យសព​របស់​គាត់ អ្នកឡើង​និយាយ​ចុងក្រោយ​គេ​គឺ អែលឌើរ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ។ ក្រោយពី​ថ្លែង​​អំពី​ការ​សាកល្បង និង​ភាពស្មោះ​ត្រង់​របស់​ម្ដាយ​ខ្ញុំ លោក​បាន​ពោល​ជា​ពិសេស​បែប​នេះ​ថា ៖ « បងប្អូន​មួយ​ចំនួន​អាច​ឆ្ងល់​ថា ហេតុអ្វី​មីលដ្រេត​ត្រូវ​រងទុក្ខ​ខ្លាំង និង​យូរ​ម្ល៉េះ ។ ខ្ញុំ​នឹង​ប្រាប់​បងប្អូន​ពី​មូលហេតុ ។ ដោយសារ​ព្រះអម្ចាស់​ចង់​ដុសខាត់​គាត់​ថែម​បន្ដិច​ទៀត » ។

ខ្ញុំ​សូម​បង្ហាញ​ការដឹងគុណ​ដល់​សមាជិក​ស្មោះត្រង់​ជាច្រើន​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​រែក​បន្ទុក​ដោយ​សេចក្ដី​ជំនឿ​ដ៏ខ្ជាប់ខ្ជួន និង​អ្នក​ដែល​ជួយ​អ្នកដទៃ​ឲ្យ​រែក​បន្ទុក​ផ្ទាល់ខ្លួនគេ កាល​ព្រះអម្ចាស់​ព្យាយាម​ដុសខាត់​ពួកគេ​ថែម​បន្ដិច​ទៀត ។ ខ្ញុំ​ក៏សូម​បង្ហាញ​ក្ដីស្រឡាញ់ និង​ការកោត​សរសើរ​ដល់​អ្នកថែទាំ និង​ថ្នាក់ដឹកនាំ​ទូទាំង​ពិភពលោក ដែល​បម្រើ​ដល់​មនុស្ស​ដទៃ ខណៈ​ដែល​ពួកគេ និង​គ្រួសារ​ពួកគេ​ក៏​រង​ការដុសខាត់​បែប​នោះ​ដែរ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា យើង​គឺជា​បុត្រា​បុត្រី​របស់​ព្រះវរបិតាសួគ៌ ដែល​ស្រឡាញ់​ពួកយើង ។ ខ្ញុំ​ទទួលអារម្មណ៍​​សេចក្ដី​ស្រឡាញ់​របស់​ប្រធាន រ័សុល អិម ណិលសុន​សម្រាប់​យើងទាំងអស់ ។ លោក​គឺជា​ព្យាការី​នៃ​ព្រះអម្ចាស់​នៅក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ។ ខ្ញុំ​ថ្លែង​ទី​បន្ទាល់​ដូច្នោះ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕