ឆ្នាំ ២០១០-២០១៩
បទ​បញ្ញត្តិ​ដ៏​ធំ​ពីរ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


បទ​បញ្ញត្តិ​ដ៏​ធំ​ពីរ

យើង​ត្រូវ​តែ​ព្យាយាម​គោរព​បទបញ្ញត្តិ​ដ៏​ធំ​ទាំងពីរ ។ ដើម្បី​ធ្វើ​ដូច្នោះ​បាន យើង​ត្រូវ​តែស្វែង​រក​តុល្យភាព​រវាង​ក្រឹត្យវិន័យ និង​សេចក្ដី​ស្រឡាញ់ ។

បងប្អូន​ស្រី​នៅ​ក្នុង​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ជាទីស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំសូម​និយាយ​ទៅ​កាន់​បងប្អូន​ក្នុង​នាម​បងប្អូន​ជា​អ្នក​ការ​ពារ​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​ដែល​បាន​ចាត់​មក​ពី​ព្រះ ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​​យើង​ថា « សាសនាចក្រ​នេះ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ ដើម្បី​ក្រុម​គ្រួសារ​អាច​ត្រូវ​បាន​បង្កើតឡើង បាន​ផ្សារ​ភ្ជាប់ ហើយ​បាន​តម្កើង​ឡើង​អស់​កល្ប​ជានិច្ច » ។ ការ​បង្រៀន​នោះ​មាន​នូវការ​ជាប់​ពាក់​ព័ន្ធ​ដ៏​សំខាន់​សម្រាប់​បុគ្គល​ដែល​ស្គាល់​ថា​ជា ​ខ្ទើយ​ស្រី ខ្ទើយ​ប្រុស ឬអ្នក​ប្ដូរ​ភេទ ត្រូវ​បាន​ហៅ​ជា​ទូទៅ​ថា LGBT ។ ប្រធាន​ណិលសុន​ក៏​បាន​រំឭក​យើង​ផង​ដែរ​ថា យើង​ពុំ​« ចាំបាច់​ត្រូវ​យល់​ស្រប​ជាមួយ​នឹង​គ្នា​ជានិច្ច ដើម្បី​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​នោះ​ទេ » ។ ការ​បង្រៀន​ទាំង​នេះ​រ​បស់​ព្យាការី​មាន​សារៈសំខាន់​សម្រាប់​ការ​ពិភាក្សា​ក្នុង​គ្រួសារ ដើម្បី​ឆ្លើយ​តប​នឹង​សំណួរ​របស់​កុមារ និង​យុវវ័យ ។ ខ្ញុំ​បាន​ខិតខំ​ស្វែង​រក​ការ​បំផុស​គំនិត​ប្រកប​ដោយ​ការ​អធិស្ឋាន​ដើម្បី​និយាយ​ទៅ​កាន់​ក្រុម​អ្នក​ស្ដាប់​នេះ ដោយសារ​បងប្អូន​ត្រូវ​បាន​រង​ឥទ្ធិពល​ជា​ពិសេស​ពី​សំណួរ​ទាំង​នេះ ទោះ​ជា​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ក្ដី​វា​ជះឥទ្ធិពល​ដល់​គ្រប់​គ្រួសារ​នៅ​ក្នុង​សាសនាចក្រ ។

I.

ខ្ញុំ​សូម​ចាប់ផ្ដើម​ជាមួយ​នឹង​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​គឺ​បទបញ្ញត្តិ​ដ៏​ធំពីរ ។

« ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង ។

នេះ​ជា​បញ្ញត្ត​យ៉ាង​សំខាន់​ទី​១ ។

« ហើយ​បញ្ញត្តិទីពីរ​ក៏​បែប​ដូចគ្នា​គឺថា ត្រូវស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួនឯង » ។

ការណ៍​នេះ​មាន​ន័យ​ថា យើង​ត្រូវ​បាន​បង្គាប់​ឲ្យ​ស្រឡាញ់​មនុស្ស​គ្រប់​គ្នា ដោយសារ​រឿង​ប្រដូច​របស់​ព្រះយេស៊ូវ​អំពី​សាសន៍​សាម៉ារី​ល្អ​បង្រៀន​ថា មនុស្ស​គ្រប់​គ្នា​គឺជា​អ្នក​ជិត​ខាង​របស់​យើង ។ ប៉ុន្តែ​ភាព​ខ្នះខ្នែង​របស់​យើង​ដើម្បី​គោរព​តាម​បទបញ្ញត្តិ​ទីពីរ​នេះ​ មិន​ត្រូវ​ធ្វើ​ឲ្យ​យើង​ភ្លេច​ពី​បទបញ្ញត្តិ​ទី​មួយ ឲ្យ​ស្រឡាញ់​ព្រះ ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​​របស់​យើង​នោះ​ឡើយ ។ យើង​បង្ហាញ​សេចក្ដីស្រឡាញ់​នោះ​តាមរយៈ « [ការ]​កាន់​តាម​បញ្ញត្ត​របស់[ទ្រង់] » ។​ ព្រះ​តម្រូវ​ឲ្យ​យើង​គោរព​បទបញ្ញត្តិ​របស់​ទ្រង់ ដោយសារ​មាន​តែ​តាមរយៈ​ការ​គោរព​ប្រតិបត្តិ​នោះ​ប៉ុណ្ណោះ រួម​ទាំង​ការ​ប្រែ​ចិត្ត​ផង​ដែរ ទើប​យើង​អាច​ត្រឡប់​ទៅ​រស់​នៅ​ក្នុង​វត្តមាន​របស់​ទ្រង់​វិញ ហើយ​បាន​ល្អ​ឥត​ខ្ចោះ​ដូចជា​ទ្រង់ ។

នៅ​ក្នុង​សុន្ទរកថា​ថ្មីៗ​របស់​លោក ទៅ​កាន់​យុវមជ្ឈិមវ័យ​របស់​សាសនាចក្រ ប្រធាន រ័សុល អិម ណិលសុន​ បានថ្លែង​ពី​អ្វី​ដែល​លោក​ហៅ​ថា « តំណ​ភ្ជាប់​ដ៏​រឹង​មាំ​រវាង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​និង​ក្រឹត្យវិន័យ​របស់​ទ្រង់ » ។ ក្រឹត្យវិន័យ​ដែល​អនុវត្តយ៉ាងសំខាន់បំផុត​ចំពោះ​បញ្ហា​ដែល​ទាក់ទង​នឹង​បុគ្គល​ដែល​ស្គាល់​ថាជា LGBT គឺ​ក្រឹត្យវិន័យ​របស់​ព្រះ​ស្ដីពី​អាពាហ៍​ពិពាហ៍ និង​ក្រឹត្យវិន័យ​នៃ​ព្រហ្មចារីយភាព ។​ ក្រឹត្យវិន័យ​ទាំង​ពីរ​គឺ​ចាំបាច់​នៅ​ក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះវរបិតា​សួគ៌​នៃយើង​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់ ។ ដូច​ដែល​ប្រធាន ណិលសុន​បាន​បង្រៀន​ថា « ក្រឹត្យវិន័យ​របស់​ព្រះ​ត្រូវ​បាន​លើក​កម្ពស់​ទាំង​ស្រុង​ តាមរយៈសេចក្ដី​ស្រឡាញ់​គ្មាន​ដែន​កំណត់​របស់​ទ្រង់​ចំពោះ​យើង និង​ព្រះរាជ​បំណង​របស់​ទ្រង់​ចង់​ឲ្យ​យើង​ក្លាយ​ជា​អ្វីៗ​ដែល​យើង​អាច​ប្រែ​ក្លាយ » ។

ប្រធាន​ណែល​សិន​បាន​បង្រៀន​ថា​មាន​ប្រទេស​ជា​ច្រើន … បាន​ធ្វើ​អា​ពា៍​ពិ​ពាហ៍​ភេទ​ដូច គ្នា​គឺ​ត្រឹម​ត្រូវ​និង​ច្បាប់ ។​ ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ យើង​គោរព​ច្បាប់​ដែន​ដី … រួម​ទាំង​អាពាហ៍​ពិពាហ៍​ស៊ីវិល​ផង​ដែរ ។ ប៉ុន្តែ​សេចក្ដី​ពិត​គឺ​ថា តាំង​ពី​ដើម​មក … អាពាហ៍ពិពាហ៍​ត្រូវ​បាន​តាំង​ឡើង​ដោយ​ព្រះ ! ហើយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ វា​ត្រូវបាន​កំណត់​ដោយ​ទ្រង់​ជា​ការ​រៀបការ​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ។ ព្រះពុំ​អាច​ផ្លាស់ប្ដូរ​និយមន័យ របស់​ទ្រង់ អំពី​អាពាហ៍​ពិពាហ៍​បាន​ទេ ។

ប្រធាន​ណិលសុន បានបន្ដ ៖ « ព្រះ​ក៏​ពុំ​បាន​ផ្លាស់ប្ដូរ​ក្រឹត្យ​វិន័យ​នៃ​ព្រហ្មចារីយភាព​របស់​ទ្រង់​ដែរ ។ តម្រូវការ​ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ​ពុំ​បាន​ផ្លាស់​ប្ដូរ​ឡើយ » ។

ប្រធាន​ ណិលសុន បាន​រំឭក​យើង​គ្រប់​គ្នា​ថា « សិទ្ធិ​អនុញ្ញាត​របស់​យើង​ក្នុង​នាម​ជា​ពួក​សាវក​គឺ​ដើម្បី​បង្រៀន​សេចក្ដី​ពិត ។ សិទ្ធិ​អនុញ្ញាត​នោះ ពុំ មែន​ផ្ដល់​សិទ្ធិ​ឲ្យ​យើង​កែប្រែ​ក្រឹត្យវិន័យ​របស់​ព្រះ​នោះ​ទេ » ។ ១០ ដូច្នេះហើយ ថ្នាក់​ដឹកនាំក្នុង​សាសនាចក្រ​ត្រូវ​តែ​បង្រៀន​ពី​សារៈសំខាន់​ដ៏​វិសេស​វិសាល​អំពី​អាពាហ៍​ពិពាហ៍រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ និង​ក្រឹត្យវិន័យ​ព្រហ្មចារីយភាព​ជានិច្ច ។

II.

កិច្ចការ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គឺ​ទាក់ទង​ទៅ​នឹង​ការ​រៀបចំ​បុត្រា​បុត្រី​របស់​ព្រះ​សម្រាប់​នគរ​សេឡេស្ទាល ហើយ​ជាពិសេស​សម្រាប់​សិរី​ល្អ​ដ៏​ខ្ពស់​បំផុត​របស់​វា គឺ​ភាព​តម្កើង​ឡើង ឬ​ជីវិត​អស់​កល្ប​ជានិច្ច ។ ជោគ​វាសនា​ដ៏​ខ្ពស់​បំផុត​នោះ​អាច​កើត​ឡើង​តែ​តាមរយៈ​អាពាហ៍​ពិពាហ៍​សម្រាប់​ភាព​អស់​កល្ប​ជានិច្ច​ប៉ុណ្ណោះ ។១១ ជីវិត​នៅ​អស់កល្ប​ជានិច្ច រួម​មាន​អំណាច​បង្ក​បង្កើត​ដែល​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ការ​បញ្ចូល​គ្នា​រវាង​បុរស និង​ស្ត្រី ១២ —ជា​អ្វី​ដែល​វិវរណៈ​សម័យ​ទំនើប​ពិពណ៌នា​ថា​ជា « គឺជា​សិរី​ល្អ​ដែល​នឹង​បាន​ពូជ​ដ៏​បរិបូរ និង​បន្តបន្ទាប់​ជា​រៀង​ដរាប​ត​ទៅ » ។១៣

ក្នុង​សុន្ទរកថា​របស់​គាត់​ទៅ​កាន់​យុវ​មជ្ឈ័ម​វ័យ​ប្រធាន​ណែល​សិន​បាន​បង្រៀន​ថា​“ការ​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​នឹង​ជួយ​អ្នក​អោយ​មាន​សុវត្ថិភាព​នៅ​ពេល​អ្នក​ឈាន​ទៅ​រក​ភាព​លើក​តម្កើង​ណា​មួយ​ជា​យ​ថា​ហេតុ”១៤—នេះ​គឺ​របៀប​ដែល​អាច​ក្លាយ​ដូច​ជា​ទ្រង់​បាន​ជា​មួយ​និង​ជីវិត​លើក​តម្កើង​និង​សក្តា​នុ​ពល​ដ៏​ទេវ​ភាព​របស់​ឪពុក​ម្តាយ​សួគ៍​របស់​យើង ។ នោះគឺជា​ជោគ​វាសនា​ដែល​យើង​ប្រាថ្នា​ចង់​បាន​សម្រាប់​មនុស្ស​គ្រប់​គ្នា​ដែល​យើង​ស្រឡាញ់ ។ ដោយសារ​សេចក្ដី​ស្រឡាញ់​របស់​យើង យើង​ពុំ​អាច​អនុញ្ញាត​ឲ្យ​សេចក្ដី​ស្រឡាញ់​នោះមក​ជំនួស​បទបញ្ញត្តិ ព្រមទាំង​ផែនការ និង​កិច្ចការ​របស់​ព្រះ ដែលយើង​ដឹង​ថា នឹង​នាំ​យក​សុភមង្គល​ដ៏​ធំ​បំផុត​ដល់​មនុស្ស​ដែល​យើង​ស្រឡាញ់​នោះ​ឡើយ ។

ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន​ដែល​យើង​ស្រឡាញ់ រួម​ទាំង​បុគ្គល​ខ្លះ​ដែល​បានទទួល​នូវ​ដំណឹងល្អ ដែល​បាន​ស្ដារ​ឡើង​វិញ ដែល​ពុំ​ជឿ ឬពុំ​ជ្រើស​ធ្វើ​តាម​បទបញ្ញត្តិ​របស់​ព្រះ​អំពី​អាពាហ៍​ពិពាហ៍ និង​ក្រឹត្យវិន័យ​ព្រហ្មចារីយភាព​ឡើយ ។​ ចុះ​ពួកគេ​យ៉ាង​ម៉េច​ដែរ ?

គោលលទ្ធិ​របស់​ព្រះ​បង្ហាញ​ថា យើង​គ្រប់​គ្នា​គឺជា​បុត្រា​បុត្រី​របស់​ទ្រង់ ហើយ​ថា​ទ្រង់​បាន​បង្កើត​យើង​មក​ដើម្បី​ឲ្យមាន​អំណរ ។១៥ វិវរណៈ​សម័យ​ទំនើប​បង្រៀន​ថា ព្រះ​បាន​ប្រទាន​ផែនការ​មួយ​សម្រាប់បទពិសោធន៍​ខាង​ជីវិត​រមែង​ស្លាប់ ដែល​មនុស្ស​គ្រប់​គ្នា​អាច​ជ្រើសការ​គោរពប្រតិបត្តិ ដើម្បី​ស្វែង​រក​ពរជ័យ​ដ៏​ខ្ពស់​បំផុត​របស់​ទ្រង់ ឬ​ធ្វើ​ការ​ជ្រើស​រើស​ដែល​ដឹកនាំ​ទៅ​រក​នគរ​មួយ​ដែល​សិរី​រុងរឿង​តិច​ជាង ។​១៦ ដោយសារ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​រ​បស់​ព្រះ​ចំពោះ​បុត្រា​បុត្រី​របស់​ទ្រង់​គ្រប់​រូប នោះ​នគរ​ដែល​មាន​ភាព​រុងរឿង​តិច​ទាំង​នោះ​នៅ​តែ​មាន​ភាព​អស្ចារ្យ​ជាង​មនុស្ស​យល់​ដឹង​បាន ។១៧ ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើឲ្យ​កាណ៍​នេះ​អាច​កើត​ឡើង​បាន កាល​ទ្រង់ « ដែល​សរសើរ​តម្កើង​ព្រះ​វរបិតា ហើយ ​សង្គ្រោះ​អស់​ទាំង​ការ​នៃ​ព្រះ​ហស្ត​ទ្រង់ » ។ ១៨

III.

ខ្ញុំ​បាន​លើក​ឡើង​ពី​បទបញ្ញត្តិ​ទីមួយ ចុះ​បទបញ្ញត្តិ​ទីពីរ​វិញ ? តើ​យើង​គោរព​បទបញ្ញត្តិ​​ឲ្យ​ចេះ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង​តាម​របៀបណា ? យើង​ខិតខំ​លើក​ទឹក​ចិត្ត​សមាជិក​របស់​យើង​ថា អ្នក​ដែល​ធ្វើ​តាម​ការ​បង្រៀន និង​ទង្វើ​នៃ​ខ្ទើយ​ស្រី ខ្ទើយ​ប្រុស អ្នក​ស្រឡាញ់​ភេទ​ទាំងពីរ ឬ​អ្នក​ប្ដូរ​ភេទ គួរ​តែ​ត្រូវ​បាន​អនុគ្រោះ​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​ព្រះអង្គ​សង្គ្រោះ​បង្គាប់​យើង​ឲ្យ​ធ្វើ​ដល់​អ្នក​ជិត​ខាង​របស់​យើង​គ្រប់​គ្នា ។ ដូច្នេះ,​នៅ ពេល​អា​ពាហ៍​ពិ​ពាហ៍​ភេទ​ដូច​គ្នា​ត្រូវ​បាន​ប្រកាស​ស្រប​ច្បាប់​ក្នុង​សហដ្ឋអាមេរិច,​គណៈ​ប្រធាន​ទី​មួយ​និង​ក្រុម​សាវៈ​ដប់​ពីរ​នាក់​បាន​ចេញ​សេចក្តី​ប្រកាស​ថា: “ដំណឹង​ល្អ​នៃ​ព្រះ​យ៉េ​ស៊ូវ​គ្រីស្ទ​បង្រៀន​យើង​អោយ​ស្រ​លាញ់​និង​ប្រពឹត្ត​ទៅ​កាន់​មនុស្ស​ទាំង​ឡាយ​ដោយ​សន្តាន​ចិត្ត​ល្អ​និង​ភាព​គួរ​សម​—បើ​ទោះ​បី​ជា​យើង​មិន​ឯក​ភាព​ជា​មួយ​និង​គេ​ក៏​ដោយ ។​ យើង​សូម​បញ្ជាក់​ថា ចំពោះ​អ្នកទាំងឡាយ​ដែល​បាន​ចេញ​ច្បាប់ ឬ តុលាការ​ដែល​ផ្តល់​សច្ចាបណ្ណ​ដល់​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា គួរ​តែ​មិន​ត្រូវ​បាន​គេ​ប្រព្រឹត្ត​ចំពោះ​ដោយ​ពុំ​មានការ​គោរពនោះ​ឡើយ » ។១៩

លើស​ពី​នេះ​ទៀត យើង​មិន​ត្រូវ​បៀតបៀន​អ្នក​ដែល​ពុំ​មាន​ជំនឿ​ និង​ការ​តាំង​ចិត្ត​ដូច​យើង​នោះ​ឡើយ ។២០ ជា​អកុសល បុគ្គល​ខ្លះ​ដែល​ជួប​នឹង​បញ្ហា​ទាំង​នេះ​បន្ត​មាន​អារម្មណ៍មិន​សំខាន់ ហើយ​ត្រូវ​បាន​បដិសេធ ដោយ​សមាជិក និង​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​នៅ​ក្នុង​ក្រុមគ្រួសារ វួដ និង​ស្តេក​របស់​យើង ។ យើងគ្រប់​គ្នា​ត្រូវ​តែ​ខិតខំឲ្យ​មាន​សណ្ដាន​ចិត្ត​ល្អ ហើយ​ចេះ​គួរ​សម​ឲ្យ​បាន​ច្រើន ។

IV.

ដោយសារ​តែ​យើង​ពុំ​យល់ ទើប​យើង​មាន​ឧបសគ្គ​ខុសៗ​គ្នា​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​រ​បស់​យើង ។ ប៉ុន្តែ​យើង​ពិត​ជា​ដឹង​ថា ព្រះ​នឹង​ជួយ​យើង​ម្នាក់ៗ​យក​ឈ្នះ​ឧបសគ្គ​ទាំង​នេះ ប្រសិន​បើ​យើង​ស្វែង​រក​ជំនួយ​របស់​ទ្រង់​ដោយ​ចិត្ត​ស្មោះ ។ បន្ទាប់​ពី​រងទុក្ខ និង​ការ​ប្រែ​ចិត្ត​ចំពោះ​ការ​រំលោភ​បំពាន​លើ​ក្រឹត្យវិន័យ​នានា​ដែល​យើង​បាន​បង្រៀន នោះ​យើង​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​នគរ​នៃ​សិរីល្អ​មួយ ។ ការ​កាត់​សេចក្ដី​ចុង​ក្រោយ​បំផុត​នឹង​ធ្វើ​ឡើង​ដោយ​ព្រះអម្ចាស់ ដែល​មាន​នូវ​ចំណេះដឹង ប្រាជ្ញា និង​ព្រះគុណ​ដើម្បី​កាត់​សេចក្ដី​យើង​ម្នាក់ៗ ។

នៅពេល​នេះ យើង​ត្រូវ​តែ​ព្យាយាម​គោរព​បទបញ្ញត្តិ​ដ៏​ធំ​ទាំងពីរនេះ ។ ដើម្បី​ធ្វើ​ដូច្នោះ​បាន យើង​ត្រូវ​តែស្វែង​រក​តុល្យភាព​រវាង​ក្រឹត្យវិន័យ និង​សេចក្ដី​ស្រឡាញ់—ជា​ការគោរព​បទបញ្ញត្តិ និង​ការ​ដើរ​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ខណៈ​ដែល​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង​ផងដែរ ។ ដំណើរនេះ​តម្រូវ​ឲ្យ​យើង​ស្វែង​រក​ការ​បំផុស​គំនិត​ពី​ព្រះ​នូវ​អ្វី​ដើម្បី​គាំទ្រ និង​អ្វី​ដែល​ត្រូវ​បដិសេធ ព្រមទាំង​របៀប​ស្រឡាញ់ ហើយ​ស្ដាប់​ដោយ​ការ​គោរព ហើយ​បង្រៀន​នៅក្នុង​ដំណើរ​ការ​នោះ ។ ដំណើររបស់​យើង​តម្រូវ​កុំ​ឲ្យ​យើង​បង្ខូច​ដល់​បទបញ្ញត្តិ ប៉ុន្តែ​បង្ហាញ​នូវ​រង្វាស់​ដ៏​ពេញលេញ​មួយ​អំពី​ការ​យល់ដឹង​ និង​សេចក្ដីស្រឡាញ់ ។ ដំណើរ​របស់​យើង​ត្រូវ​តែ​គិត​គូរ​ដល់​កុមារ​ដែល​ពុំ​ច្បាស់​អំពី​ទំនោរ​ផ្លូវ​ភេទ ប៉ុន្តែ​វា​បាន​ការពារ​រឿង​បែប​នេះ ដោយសារ​មាន​កុមារ​ជាច្រើន​បាន​ធំឡើង​ជាមួយ​នឹង​អារម្មណ៍​បែប​នេះ ។២១ ដំណើររបស់​យើង​បដិសេធ​ការ​អូស​ទាញ​ចេញ​ពី​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ហើយវា​បដិសេធ​ការ​គាំទ្រ​ដល់​បុគ្គល​ណា​ម្នាក់​ដែល​ដឹកនាំ​មនុស្ស​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ព្រះអម្ចាស់ ។ ក្នុង​កិច្ចការ​ទាំងអស់​នេះ យើង​ចាំថា ព្រះ​សន្យា​នូវ​សេចក្ដី​ស​ង្ឃឹម ព្រមទាំង​អំណរ និង​ពរជ័យ​នៅ​ទីបំផុត​ដល់​អ្នក​ដែល​គោរព​បទបញ្ញត្តិ​របស់​ទ្រង់ ។

V.

ឪពុក​ម្ដាយ និង​យើង​គ្រប់​គ្នា​មាន​ការ​ទទួល​ខុស​ត្រូវ​ដើម្បី​បង្រៀន​ពី​បទបញ្ញត្តិ​ដ៏​ធំ​ទាំង​ពីរ​នេះ ។ សម្រាប់​ស្រ្តី​ក្នុង​សាសនា​ចក្រ,​ប្រធាន​ស្ពេន​ស័រ​ដ័របុល​យូ​ឃីម​បល​បាន​ពិពណ៌នា​ថា​កាតព្វកិច្ច​នេះ​ក្នុង​ការ​ព្យាករណ៍​ដ៏​អស្ចារ្យ: «ភាគ​ច្រើន​នៃ​ការ​រីក​ចម្រើនដ៏​ធំដែល​កំពុង​មក​សាសនា​ចក្រ​នៅ​ថ្ងៃ​ចុង​ក្រោយ​នឹង​កើត​ឡើង​ដោយ​សារ​តែស្ត្រី​ល្អ ៗ ជាច្រើន​នៅ​លើ​ពិភព​លោក ... នឹង​ត្រូវ​បាន​ទាក់​ទាញ​មក​សាសនា​ចក្រ​ជាច្រើន ។ ការណ៍​នេះ​នឹង​កើត​មាន​ឡើង​ក្នុង​កម្រិត​មួយ​ដែល​ស្ត្រី នៃ​សាសនាចក្រ​ឆ្លុះ​បញ្ចាំង​ពី​សេចក្ដីសុចរិត និង​ការប៉ិន​ប្រសប់​នៅ​ក្នុង​ជីវិត​របស់​ពួកគេ និង​ក្នុង​កម្រិត​មួយ​ដែល​ស្ត្រី​នៃ​សាសនាចក្រ​ត្រូវបាន​គេ​មើល​ឃើញ​ថា​ខុសប្លែក និង ផ្សេង​ពី​គេ … ពី​ស្ត្រី​ខាង​លោកិយ ។ … ដូច្នេះហើយ គំរូ​នៃ​ស្រ្តី​នៅ​ក្នុង​សាសនាចក្រនឹង​ជាកម្លាំង​ដ៏​សំខាន់មួយ​ទាំង​ការ​រីកចម្រើន​នៃ​ចំនួន និង​ខាង​វិញ្ញាណ​ក្នុង​សាសនាចក្រ​នៅ​ថ្ងៃ​ចុង​ក្រោយ » ។២២

ដោយ​លើក​ឡើង​ពី​ការ​ព្យាករ​នោះ ប្រធាន រ័សុល អិម ណិលសុន បាន​ប្រកាស​ថា « ថ្ងៃ​ដែល​ប្រធាន ឃឹមបឹល បាន​ឃើញ​ទុក​ជា​មុន​គឺជា​ជំនាន់​នេះ ។ បងប្អូន​គឺជាស្ត្រីដែលលោកបានមើលឃើញជាមុននោះ » ។២៣ ពួក​យើង​ដែល​បាន​ស្ដាប់​ឮ​ការ​ព្យាករ​នេះ​កាល​ពី​ ៤០ មុន បាន​ដឹង​ថា ក្នុង​ចំណោម​អ្នក​ទាំង​នោះ ស្ត្រី​ក្នុង​សាសនាចក្រ​នេះ​អាច​សង្គ្រោះ​បាន នឹង​ជា​មិត្ត​ និង​គ្រួសារ​ជាទីស្រឡាញ់​របស់​ពួកគេ ដែលកំពុង​តែ​រងឥទ្ធិពល​ដោយ​អាទិភាព​ខាង​លោកិយ និង​ការ​បង្ខូច​របស់​អារក្ស ។ ខ្ញុំ​សូម​អធិស្ឋាន ហើយ​សូម​ប្រសិទ្ធិពរ​ថា បងប្អូន​នឹង​បង្រៀន ហើយ​ធ្វើ​សកម្មភាព​ដើម្បី​បំពេញ​ការ​ព្យាករ​នោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕