« មេរៀនទី ៥ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការក្លាយជារាស្រ្តនៃសេចក្ដីសញ្ញារបស់ព្រះអម្ចាស់ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ៥ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ៥ ឯកសាររៀបចំសម្រាប់ថ្នាក់
ការក្លាយជារាស្រ្តនៃសេចក្ដីសញ្ញារបស់ព្រះអម្ចាស់
វាត្រូវការកម្រិតនៃការជឿទុកចិត្ត និងសេចក្តីស្រឡាញ់ខ្ពស់ ដើម្បីចងខ្លួនអ្នកទៅនឹងនរណាម្នាក់នៅក្នុងទំនាក់ទំនងនៃសេចក្តីសញ្ញា ។ ហើយការជឿទុកចិត្តនោះត្រូវបានបង្កើតឡើង នៅពេលដែលអ្នកស្គាល់គ្នាទៅវិញទៅមក ។ ក្នុងករណីនៃការធ្វើសេចក្ដីសញ្ញាជាមួយព្រះដែលភ្ជាប់អ្នកជាមួយទ្រង់ ទ្រង់ស្គាល់អ្នកយ៉ាងល្អឥតខ្ចោះរួចហើយ ហើយមានព្រះទ័យចង់ផ្ដល់ឲ្យអ្នកនូវអ្វីទាំងអស់ដែលទ្រង់មាន—អ្វីទាំងអស់ដែលជាទ្រង់ ។ ទ្រង់អញ្ជើញអ្នកឲ្យទុកចិត្តទ្រង់ ហើយចូលទៅក្នុងផ្លូវនៃសេចក្ដីសញ្ញារបស់ទ្រង់ ។ អ្នកនឹងទទួលបានពរជ័យជាបរិបូរណ៍ពេលអ្នកធ្វើដូច្នេះ ព្រោះ « មាគ៌ារបស់ទ្រង់គឺជាផ្លូវដែលនាំទៅរកសុភមង្គលក្នុងជីវិតនេះ និងជីវិតដ៏នៅអស់កល្បជានិច្ចក្នុងពិភពដែលនឹងមកដល់ » ( « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » ChurchofJesusChrist.org ) ។
ផ្នែកទី ១
តើព្រះយេហូវ៉ាជានរណា ហើយហេតុអ្វីបានជាខ្ញុំអាចទុកចិត្តលើទ្រង់ ?
« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » បង្រៀនថា « [ ព្រះយេស៊ូវគ្រីស្ទ ] គឺជាព្រះយេហូវ៉ាដ៏មានគ្រប់ព្រះចេស្ដានៃព្រះគម្ពីរសញ្ញាចាស់ » ។ តើព្រះនាម ព្រះយេហូវ៉ា ចេញមកពីណា ហើយវាអាចបង្រៀនអ្នកអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ ?
បន្ទាប់ពីពួកកូនចៅអ៊ីស្រាអែលបានជាប់ក្នុងទាសភាពរបស់សាសន៍ អេស៊ីព្ទអស់ជាច្រើនឆ្នាំមក ព្រះអម្ចាស់បានត្រាស់ហៅលោកម៉ូសេឲ្យ « នាំ [ ពួកគេ ] ចេញពីស្រុកអេស៊ីព្ទ » ( សូមមើលនិក្ខមនំ ៣:១០; សូមមើល ខទី ១–៩ផងដែរ ) ។ ម៉ូសេមានអារម្មណ៍ថាមិនល្អគ្រប់គ្រាន់ក្នុងការសម្រេចកិច្ចការនេះ ។ លោកបានសួរព្រះនាមរបស់ទ្រង់ ដើម្បីលោកអាចប្រាប់ដល់សាសន៍អ៊ីស្រាអែលនូវអ្នកដែលបានចាត់លោកឲ្យមក ( សូមមើល និក្ខមនំ ៣:១១–១៣ ) ។
ព្រះនាម យើងជាព្រះ មានន័យថា « ទ្រង់ជាព្រះ » ឬ « ទ្រង់មានព្រះជន្ម » ហើយទាក់ទងដោយផ្ទាល់ទៅនឹងនាមជាភាសាហេព្រើរ Yahwehឬ ព្រះយេហូវ៉ា ។ ព្រះយេហូវ៉ា តំណាងឲ្យ « ព្រះដ៏ឥតចេះប្រែប្រួល » ( Bible Dictionary,Jehovah » ) ។ គារវភាពដែលពួកលោកមានចំពោះព្រះនាមរបស់ព្រះយេហូវ៉ា គឺជាមូលហេតុដែលសាសន៍យូដាមានប្រតិកម្មយ៉ាងខ្លាំង ដូចដែលបានលើកឡើងក្នុងដំណើររឿងនៃព្រះគម្ពីរសញ្ញាថ្មី នៅពេលដែលព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលប្រាប់ពួកគេថា « មុនដែលលោកអ័ប្រាហាំកើតមក នោះមានខ្ញុំហើយ » ( យ៉ូហាន ៨:៥៨ ) ។ ការប្រើប្រាស់របស់ព្រះគ្រីស្ទនៃពាក្យ « ខ្ញុំ » គឺដូចគ្នានឹងនៅក្នុង និក្ខមនំ ៣:១៤ នៅពេលទ្រង់មានបន្ទូលថា « យើងជាព្រះដ៏ជាព្រះ » ។
អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍អំពីការប្រកាសរបស់ព្រះអង្គសង្គ្រោះ ៖
រូបភាពអែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃីនេះគឺជាភាពមិនច្បាស់លាស់ និងបានចង្អុលបង្ហាញការបញ្ជាក់អំពីទេវភាព ដូចមនុស្សណាម្នាក់មាន ឬអាចធ្វើបាន ។ « មុនដែលលោកអ័ប្រាហាំកើតមក នោះមានខ្ញុំហើយ ជាព្រះយេហូវ៉ា » ។ វាមានន័យថា « យើងជាព្រះដ៏មានគ្រប់ព្រះចេស្ដា ។ យើងគឺជាព្រះដ៏មានព្រះជន្ម ជាព្រះដ៏អស់កល្ប ។ យើងគឺជាព្រះ នៃអយ្យកោរបស់ឯង ។ ព្រះនាមរបស់យើងគឺ យើងជាព្រះដ៏ជាព្រះ » ។ ( Doctrinal New Testament Commentary [ ឆ្នាំ ១៩៦៥ ] ១:៤៦៤)
សញ្ជឹងគិតនៅក្នុងការរៀបចំសម្រាប់ថ្នាក់
តើការដឹងថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះយេហូវ៉ាដ៏មានគ្រប់ព្រះចេស្ដា—ជាព្រះនៃព្រះគម្ពីរសញ្ញាចាស់ ទ្រង់ដែលមាន ព្រះជន្មរស់ ហើយគឺ ឥតចេះប្រែប្រួល—មានឥទ្ធិពលលើការទុកចិត្តរបស់អ្នកលើទ្រង់ដោយរបៀបណា ? តើព្រះបរមងារទាំងនេះបង្រៀនអ្នកអ្វីខ្លះអំពីសមត្ថភាពរបស់ទ្រង់ក្នុងការធ្វើ និងរក្សាសេចក្ដីសន្យាជាមួយអ្នក ?
ផ្នែកទី ២
តើជីវិតរបស់ខ្ញុំទទួលបានពរជ័យដោយការធ្វើ និងការរក្សាសេចក្ដីសញ្ញាជាមួយព្រះយេហូវ៉់ាដោយរបៀបណា ?
ទោះជាព្រះអម្ចាស់ ជាព្រះយេហូវ៉ាមានឫទ្ធានុភាព និងឥតចេះប្រែប្រួលក៏ដោយ ក៏ទ្រង់និងព្រះវរបិតាទ្រង់អញ្ជើញយើងម្នាក់ៗឲ្យមានទំនាក់ទំនងនៃសេចក្ដីសញ្ញាជាមួយនឹងទ្រង់ទាំងទ្វេដែរ ។ ទំនាក់ទំនងនៃសេចក្តីសញ្ញានេះ រួមបញ្ចូលទាំងពរជ័យដ៏មានសក្តានុពលដែលមិនអាចទទួលបានតាមរបៀបផ្សេងទៀតឡើយ ។
សូមគូសបញ្ជាក់ថា សេចក្តីសញ្ញាគឺជា « កិច្ចព្រមព្រៀងដ៏ពិសិដ្ឋមួយរវាងព្រះ និងមនុស្សម្នាក់ ឬមនុស្សមួយក្រុម ។ ព្រះបានដាក់លក្ខខណ្ឌយ៉ាងជាក់លាក់ ហើយទ្រង់សន្យាថានឹងផ្តល់ពរជ័យដល់យើងនៅពេលយើងគោរពតាមលក្ខខណ្ឌទាំងនោះ ។ នៅពេលយើងជ្រើសរើសមិនរក្សាសេចក្តីសញ្ញានានា នោះយើងមិនអាចទទួលបានពរជ័យទេ ហើយក្នុងករណីខ្លះ យើងនឹងទទួលរងទារុណកម្ម ជាលទ្ធផលមកពីការមិនគោរពប្រតិបត្តិរបស់យើង ។ ( Gospel Topics, « Covenant » topics.ChurchofJesusChrist.org ) ។
អ័ប្រាហាំគឺជាគំរូដ៏អស្ចារ្យមួយនៃអ្នកដែលបានធ្វើ និងរក្សាសេចក្ដីសញ្ញាជាមួយនឹងព្រះអម្ចាស់ ។ ទោះជាមានការគោរពប្រតិបត្តិរូបព្រះ និងគំរូដ៏អាក្រក់របស់មនុស្សជាច្រើននៅជុំវិញលោកក្ដី ក៏អ័ប្រាហាំចង់ធ្វើជា « អ្នកដើរតាមសេចក្ដីសុចរិតកាន់តែខ្លាំងឡើង » ( អ័ប្រាហាំ ១:២ ) ។ បំណងប្រាថ្នារបស់អ័ប្រាហាំត្រូវបានទទួលរង្វាន់ នៅពេលព្រះយេហូវ៉ាធ្វើសេចក្ដីសញ្ញាជាមួយនឹងលោក ។
សិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់
អ្វីដែលត្រូវបានគេហៅជាញឹកញាប់ថាជា « សេចក្ដីសញ្ញាអ័ប្រាហាំ » រួមមាននូវការសន្យាដែលព្រះបានប្រទានដល់យើងទាំងអស់គ្នា ។ សូមសិក្សា អ័ប្រាហាំ ២:៨–១១ ដើម្បីឲ្យកាន់តែស្គាល់ផ្នែកនៃសេចក្ដីសញ្ញាអ័ប្រាហាំ ហើយស្រមៃថាព្រះអម្ចាស់មានព្រះបន្ទូលអំពីសេចក្ដីសន្យាទាំងនេះចំពោះអ្នក ក៏ដូចជាចំពោះអ័ប្រាហាំ ។ អ្នកអាចកត់សម្គាល់ពរជ័យដែលអ្នករកឃើញ ។
សេចក្ដីសញ្ញាអ័ប្រាហាំរួមបញ្ចូលទាំង ពរជ័យដ៏អស់កល្បជានិច្ច ដែលមកពីដំណឹងល្អរបស់ព្រះអម្ចាស់ ពិធីបរិសុទ្ធបព្វជិតភាព និងអាពាហ៍ពិពាហ៍សេឡេស្ទាល ។ ផ្លូវនេះចាប់ផ្តើមជាមួយសេចក្តីសញ្ញាដែលបានធ្វើនៅពិធីបុណ្យជ្រមុជទឹក ហើយបន្តឆ្ពោះទៅមុខ និងលើសពីព្រះវិហារបរិសុទ្ធ នៅពេលដែលយើងគោរពតាមសេចក្តីសញ្ញាដែលយើងបានធ្វើ ។
ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍អំពីសេចក្ដីសញ្ញាអ័ប្រាហាំ ៖
រូបភាពប្រធាន រ័សុល អិម ណិលសុនពរជ័យចុងក្រោយនៃសេចក្ដីសញ្ញាអ័ប្រាហាំ ត្រូវបានផ្ដល់ឲ្យនៅក្នុងព្រះវិហារដ៏បរិសុទ្ធ ។ … ការបំពេញសេចក្ដីសញ្ញាអ័ប្រាហាំពីបុរាណ គឺអាចធ្វើទៅបានដោយសារតែព្រះអម្ចាស់យេស៊ូវគ្រីស្ទប៉ុណ្ណោះ ។ គឺទ្រង់ដែលបានធ្វើឲ្យយើងអាចរស់នៅជាមួយព្រះ ជាមួយទ្រង់ និងជាមួយក្រុមគ្រួសាររបស់យើងអស់កល្បជានិច្ច ។ ( នៅក្នុង « Special Witnesses of Christ, » Ensign ខែ មេសា ឆ្នាំ ២០០១ ទំព័រ ៧ )
សូមអានសេចក្ដីថ្លែងការណ៍ដោយ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមពិចារណាពីការកត់សម្គាល់ពរជ័យដែលបានមកតាមរយៈ ការដើរលើផ្លូវនៃសេចក្ដីសញ្ញារបស់ព្រះអង្គសង្គ្រោះ ៖
រូបភាពអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិនតើអ្វីទៅជាផ្លូវនៃសេចក្តីសញ្ញា ? វាជាផ្លូវមួយដែលនាំទៅដល់នគរសេឡេស្ទាលរបស់ព្រះ ។ … នៅក្នុងដំណើរលើផ្លូវនៃសេចក្ដីសញ្ញា ( ដែលមានហួសពីជីវិតលើផែនដី ) យើងទទួលគ្រប់ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាដែលទាក់ទងនឹងសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង ។
ការប្តេជ្ញាចិត្តធ្វើតាមសេចក្តីសញ្ញាដ៏សំខាន់របស់យើងគឺដើម្បីធ្វើតាមព្រះទ័យរបស់ព្រះ « ហើយគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ចំពោះអ្វីៗទាំងអស់ ដែលទ្រង់នឹងបញ្ជាដល់ពួកយើង » [ ម៉ូសាយ ៥:៥ ] ។ …
… សេចក្ដីសញ្ញាដែលព្រះប្រទានដល់បុត្រាបុត្រីទ្រង់ គឺលើសពីការដឹកនាំផ្លូវយើងទៅទៀត ។ សេចក្ដីសញ្ញាចងយើងភ្ជាប់នឹងទ្រង់ ហើយបានចងភ្ជាប់នឹងទ្រង់ នោះយើងអាចយកឈ្នះគ្រប់ការណ៍ទាំងអស់ ។ …
… ព្រះប្រទានអំណោយទានមួយដ៏មានតម្លៃបំផុតដើម្បីជួយពួកអ្នកធ្វើសេចក្ដីសញ្ញា ឲ្យក្លាយជាពួកអ្នកគោរពតាមសេចក្ដីសញ្ញា នោះគឺ ៖ អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ អំណោយទាននេះគឺជាសិទ្ធិដើម្បីទទួលបានភាពជាដៃគូ ការការពារ និងការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ ។ …
យើងក៏រកឃើញពរជ័យដ៏ចាំបាច់នៃការអភ័យទោស និងការលាងជម្រះពីអំពើបាបនៅលើផ្លូវនៃសេចក្ដីសញ្ញាផងដែរ ។ …
អស់អ្នកដែលដើរនៅលើផ្លូវនៃសេចក្ដីសញ្ញា ក៏រកឃើញពរជ័យដ៏ពិសេសនៅក្នុងការប្រមូលផ្ដុំផ្សេងៗដែលព្រះបានចាត់ផងដែរ ។ ការប្រមូលផ្តុំនៃកុលសម្ព័ន្ធអ៊ីស្រាអែល ដែលបានខ្ចាត់ខ្ចាយជាយូរ … ឥឡូវនេះកំពុងដំណើរការជាមួយនឹងការប្រមូលផ្តុំរាស្ត្រនៃសេចក្តីសញ្ញាចូលទៅក្នុងសាសនាចក្រ ។ … ក៏មានការជួបជុំរាស្ត្រនៃសេចក្តីសញ្ញារាល់សប្តាហ៍ដើម្បី … ទទួលទាននំប៉័ង និងទឹកនៃពិធីសាក្រាម៉ង់ ដើម្បីរំឭកដល់ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ …
រាស្ត្រនៃសេចក្ដីសញ្ញាក៏ប្រមូលផ្ដុំគ្នាទៅព្រះវិហារបរិសុទ្ធ ជាដំណាក់របស់ព្រះអម្ចាស់ ដើម្បីទទួលពិធីបរិសុទ្ធ ពរជ័យ និងវិវរណៈថ្មីៗដែលមាននៅទីនោះ ។ …
ជាទីបញ្ចប់ មានតែការដើរនៅលើផ្លូវនៃសេចក្ដីសញ្ញាប៉ុណ្ណោះ ទើបយើងទទួលបានពរជ័យនៃអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ជាពរជ័យចុងក្រោយនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង ដែលមានតែព្រះប៉ុណ្ណោះទើបអាចប្រទានឲ្យបាន ។ ( « Why the Covenant Path » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១១៦, ១១៨ )
ធ្វើសកម្មភាព
ប្រធាន ណិលសុន បានសង្កេតថា « ការសរសើរដ៏អស្ចារ្យបំផុតដែលអាចទទួលបាននៅទីនេះក្នុងជីវិតនេះ គឺត្រូវបានគេស្គាល់ថាជាអ្នករក្សាសេចក្ដីសញ្ញាមា្នក់ » ( « Covenants » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៨៨ ) ។ សូមកំណត់សកម្មភាពមួយដែលអ្នកនឹងធ្វើចាប់ពីសប្តាហ៍នេះ ដើម្បីឆ្ពោះទៅមុខនៅលើផ្លូវនៃសេចក្តីសញ្ញា ។ សូមសញ្ជឹងគិតអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទ—ព្រះយេហូវ៉ា ជាអង្គដែលឥតចេះប្រែប្រួល—អាចជួយអ្នកឲ្យសម្រេចបាននូវគោលដៅរបស់អ្នក ។ បន្ទាប់មក សូមពិចារណាពីរបៀបដែលអ្នកអាចជួយអ្នកដទៃនៅលើផ្លូវរបស់ពួកគេ ។