ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការចូលរួម​ជា​មួយ​នឹង​ព្រះ​យេស៊ូវ​គ្រីស្ទ​ក្នុង​ដំណើរការ​នៃ​ការស្តារឡើងវិញ


« មេរៀន​ទី ២២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការចូលរួម​ជា​មួយ​នឹង​ព្រះ​យេស៊ូវ​គ្រីស្ទ​ក្នុង​ដំណើរការ​នៃ​ការស្តារឡើងវិញ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ២២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

រូបភាព
ក្រុម​យុវជន​នៅ​ខាង​ក្រៅ​ព្រះវិហារ​បរិសុទ្ធ

មេរៀន​ទី ២២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការចូលរួម​ជា​មួយ​នឹង​ព្រះ​យេស៊ូវ​គ្រីស្ទ​ក្នុង​ដំណើរការ​នៃ​ការស្តារឡើងវិញ

តើ​អ្នកធ្លាប់គិតអំពី​មូលហេតុ​ដែល​ព្រះវរបិតា​សួគ៌​បាន​បញ្ជូន​អ្នក​មក​កាន់​ផែនដី​នៅគ្រា​នេះ​ដែរ​ឬ​ទេ ? ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ គ្រានោះជា​ទីប្រឹក្សា​ក្នុង​គណៈប្រធាន​ទីមួយ បាន​បង្រៀន​ថា​ការ​ស្ដារ​ឡើង​នៅ​តែ​បន្ត​នៅ​ជំនាន់​របស់​យើង ហើយ​ថា​យើង​រស់​នៅ​ក្នុង « រយៈ​ពេល​ដ៏​គួរ​ស្ញប់ស្ញែង​បំផុត នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ពិភពលោក! » ( « Are You Sleeping through the Restoration? » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៥៩ ) ។ ព្រះអង្គ​សង្គ្រោះ​បន្ត​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​យ៉ាង​សកម្ម និង​ធ្វើកិច្ចការ​ដើម្បី​សេចក្ដី​សង្គ្រោះ របស់​មនុស្ស​គ្រប់​រូប​នៅ​លើ​ផែនដី​នេះ ។ នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​ចូល​រួម​ជាមួយ​ទ្រង់​នៅក្នុង កិច្ចការ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ។

ផ្នែក​ទី ១

តើ​ផ្នែក​របស់​ខ្ញុំ​នៅ​ក្នុង​ដំណើរការ នៃ​ការ​ស្ដារ​ឡើង​មាន​អ្វី​ខ្លះ ?

តាម​រយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់បាន​ស្តារ និង ស្ថាបនា​ដំណឹង​ល្អ​របស់​ទ្រង់​ឡើងវិញ « គឺជា​សាសនាចក្រ​តែមួយដែល​ពិត »​នៅលើ​ផែនដី ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១:៣០ ) ។ អែលឌើរ ឡឺគ្រែន អ ខឺតធិស ជុញ្ញ័រ​នៃ ពួក​ចិតសិបនាក់​បាន​មាន​ប្រសាសន៍ថា ៖

រូបភាព
អែលឌើរ ឡឺគ្រែន អ ខឺតធិស ជុញ្ញ័រ

ទោះ​ជា​អ្វីៗ​ដែល​ព្រះ​បាន​បើក​បង្ហាញ​តាមរយៈ យ៉ូសែប ស៊្មីធ ជា​ការណ៍​ដ៏​អស្ចារ្យ ប៉ុន្តែ​ការស្ដារ​ឡើងវិញ​មិន​បាន​បញ្ចប់​នៅក្នុង​ជីវិត​របស់​យ៉ូសែប​នោះ​ទេ ។ តាមរយៈ​ព្យាការី​ទាំងឡាយ​បន្ទាប់​ពី​លោក យើង​បានទទួល​ការណ៍​ទាំងឡាយ​បែប​នោះ ដែល​ជា​ការអភិវឌ្ឍ​ជា​បន្ត​បន្ទាប់​នៃ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ព្រះគម្ពីរ​បន្ថែម ការបកប្រែ​ព្រះគម្ពីរ​ទៅ​ជា​ភាសា​ជា​ច្រើន ការប្រកាស​ដំណឹងល្អ​ទៅ​ទូទាំង​ពិភពលោក [ និង ] ការរៀបចំ​សាលា​ថ្ងៃ​អាទិត្យ ក្រុម​យុវនារី អង្គការ​បឋមសិក្សា និង​កូរ៉ុម​បព្វជិតភាព ។​…

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍ ៖ « យើង​ជា​សាក្សី​ចំពោះ​ដំណើរការ​មួយ​នៃ​ការស្ដារ​ឡើងវិញ ។ ប្រសិន​បើ​បងប្អូន​គិត​ថា សាសនាចក្រ​ត្រូវបាន​ស្ដារ​ឡើងវិញ​ពេញលេញ​ហើយ​នោះ បងប្អូន​ទើបតែ​ឃើញ​ការចាប់ផ្ដើម​ប៉ុណ្ណោះ ។ មាន​អ្វីៗ​ជា​ច្រើន​ដែល​នឹង​កើតឡើង » ។​… ( «The Ongoing Restoration » Ensign ខែ មេសា ឆ្នាំ ២០២០ ទំព័រ ២១ )

រូបភាព
ពួក​អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​អធិស្ឋាន​ជាមួយ​យុវជន និង​យុវនារី

នៅពេល​ព្រះអម្ចាស់​បន្ត​បើក​សម្តែង​កិច្ចការ​របស់​ទ្រង់ នោះ​វា​សំខាន់​ណាស់​សម្រាប់​យើង​ម្នាក់ៗ​ដើម្បី​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ចូលរួម ។ ប្រធាន អុដដុហ្វ បាន​ថ្លែង ៖

រូបភាព
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

កាល​ចាកចេញ​ពី​ជីវិត​រមែង​ស្លាប់​នេះ​ទៅ តើ​មាន​បទពិសោធន៍​អ្វី​ខ្លះ​ដែល​យើង​អាច​ចែកចាយ​ពី​ការរួម​ចំណែក​នៅ​ក្នុង​រយៈ​ពេល​ដ៏​សំខាន់​នៃ​ជីវិត​យើង ហើយ​ជំរុញ​កិច្ចការ​របស់​ព្រះអម្ចាស់​ឲ្យ​ទៅ​មុខ ? …

វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ចំពោះ​យើង​ជា​បុគ្គល ក្រុមគ្រួសារ និង ជា​សាសនាចក្រ​នៃ​ព្រះគ្រីស្ទ ដើម្បី​ផ្ដល់​ការប្រឹងប្រែង​មួយ​ផ្នែក​ចំពោះ​កិច្ចការ​ដ៏​ពិសិដ្ឋ​នេះ ។

ការធ្វើជាសិស្សរបស់ ព្រះយេស៊ូវ​គ្រីស្ទ​ពុំមែន​ជាការ​ប្រឹង​ប្រែង​មួយ សប្ដាហ៍ម្ដងៗ ឬ មួយថ្ងៃ​ម្ដងៗ​នោះទេ ។ …

ចូរ​យើងក្រោក​ឡើង ហើយ​កុំ​នឿយ​ណាយ​ចិត្ត​ក្នុង​ការធ្វើ​ល្អ​ឡើយ ដ្បិត​យើង « កំពុង​តែ​ដាក់​គ្រឹះ​នៃ​កិច្ចការ​ដ៏​ធំ » [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:៣៣ ] ថែម​ទាំង​ត្រៀម​ខ្លួន​សម្រាប់​ការយាង​មក​វិញ​របស់​ព្រះអង្គ​សង្គ្រោះ​ផង​ដែរ ( « Are You Sleeping through the Restoration? » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៥៩​,៦២ ) ។

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​គិត​អំពី​ការ​បង្រៀន​ថ្មីៗ​មកពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ ការ​កែសម្រួល​គោលការណ៍​នៃ​សាសនាចក្រ ឬ​ការ​ប្រកាស​ទូទៅ​របស់​សាសនាចក្រ ដែល​ជា​ផ្នែក​នៃ​ការ​ស្ដារ​ឡើង​វិញ​ជាបន្ត​បន្ទាប់ ។ ពិចារណា​អំពីអ្វី​ដែល​បាន​បង្រៀន​នៅក្នុង​សន្និសីទ​ទូទៅ ដែល​បានចុះ​ផ្សាយ​នៅលើ គេហទំព័រ​របស់​សាសនាចក្រChurchofJesusChrist.org ) ឬ​ការប្រកាស​នៅក្នុង Church’s Newsroom នៅលើ​គេហទំព័រ ( newsroom.ChurchofJesusChrist.org ) ។ តើការបង្រៀន ឬ​ការកែសម្រួល​ទាំងនេះ​មាន​អត្ថន័យ​យ៉ាងណា​សម្រាប់អ្នក ?

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​ចូលរួម​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ស្តារ​ឡើងវិញ​ដោយ​របៀប​ណា ?

ប្រធាន ណិលសុន បាន​បង្រៀនថា​វិធី​មួយ​ដែល​យើង​អាច​ចូល​រួម​នៅ​ក្នុង​ដំណើរការ​នៃ ការស្តារ​ឡើងវិញ​គឺ​ជួយ​ប្រមូល​ផ្ដុំ​​អ៊ីស្រាអែល ។ លោក​បាន​ប្រកាស ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

ការ​ប្រមូលផ្ដុំ​នោះ​គឺ​ជាកិច្ចការ​ដ៏សំខាន់បំផុត​នៅលើ​ផែនដី​សព្វថ្ងៃនេះ ។ ពុំ​មានអ្វី​ផ្សេងទៀត​អាច​សម្បើម​ជាង មាន​សារៈសំខាន់​ជាង និង​មាន ឬទ្ធិ​ជាង​កិច្ចការ​នេះ​នោះទេ ។​…

… តើ​អ្នក​ចង់​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​ធំ​ក្នុង បុព្វហេតុ​ដ៏​មហិមា​បំផុត បុព្វហេតុ​ដ៏​ធំបំផុត និង​កិច្ចការ​ដ៏​មហិមា​បំផុត​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ​ដែរ​ឬ​ទេ ?

តើ​ប្អូនៗ​ចង់​ជួយ​ប្រមូល​វង្សអ៊ីស្រាអែល អំឡុង​ថ្ងៃចុង​ក្រោយ​ដ៏​មានតម្លៃ​នេះឬទេ ? តើ​ប្អូនៗ ដែល​ជា​ពួករើសតាំង នឹង​យល់ព្រមជួយ​ស្វែងរក​ពួក​រើសតាំង​ដែល​ពុំ​ទាន់បាន​ស្ដាប់​ឮ​សារលិខិត​នៃដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​ឬទេ ? ( ប្រធាន រ័សុល អិម ណិលសុន និង វិនឌី ដបុលយូ ណិលសុន « សង្ឃឹម​នៃ​អ៊ីស្រាអែល ! [ ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវវ័យ​ទូទាំង​ពិភពលោក ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] បន្ថែម​ទៅ​នឹង New Era និង Ensign ទំព័រ ៨ នៅលើ​គេហទំព័រ ChurchofJesusChrist.org )

ការ​ប្រមូល​ផ្ដុំ​វង្ស​អ៊ីស្រាអែល គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ពីព្រោះ​វា​ធ្វើ​ឲ្យ​សេចក្ដី​សញ្ញា និង​ពរជ័យ​ដែល​បាន​សន្យា​ចំពោះ​កូនចៅ​របស់​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប មាន​ដល់​មនុស្ស​គ្រប់រូប ( សូមមើល លោកុប្បត្តិ ២៦:៣–៤,​៣៥:១១–១២,​អ័ប្រាហាំ ២:៨–១១ ) ។

កាល​ពី​បុរាណ វង្ស​អ៊ីស្រាអែល​ជា​រាស្ដ្រ​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ បានក្បត់​សេចក្ដី​សញ្ញា​របស់​ខ្លួន ហើយ​បដិសេធ​ព្រះអម្ចាស់ ។ ពួកគេ​ត្រូវ​បាន​ខ្ចាត់​ព្រាត់ « គ្រប់​ចំណោម​សាសន៍​នានា » ( នីហ្វៃទី ១ ២២:៣ សូមមើល​ផងដែរ ខទី ៤–៥ ) ។ យ៉ាងណាក៏​ដោយ ព្យាការី​បាន​ព្យាករណ៍​ថា នៅ​ថ្ងៃ​ចុង​ក្រោយ​ព្រះអម្ចាស់​នឹង​ធ្វើ « កិច្ចការ​ដ៏អស្ចារ្យ » ( នីហ្វៃទី១ ២២:៨ ) ក្នុង​ចំណោម​ទាំង​អ៊ីស្រាអែល និង​គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​លើ​ផែនដី​នេះ ។ ទ្រង់​នឹង​ប្រមូល​សាសន៍​អ៊ីស្រា‌អែល​ដែល​ខ្ចាត់ព្រាត់ ហើយ​ធ្វើ​ឲ្យ​សេចក្តី​សញ្ញា​របស់​ទ្រង់​ត្រូវ​បានស្គាល់ ( សូមមើល នីហ្វៃ​ទី​១ ១៥:១២–១៦; ២២:៨–១០ ) ។

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូមអាន នីហ្វៃទី១ ២២:១១–១២ ហើយ​រកមើល​ពីរបៀប​ដែលការ​ប្រមូល​ផ្តុំ​នៃ​សាសន៍​អ៊ីស្រាអែល​អាច​ផ្តល់ពរ​ដល់​មនុស្ស​គ្រប់រូប ។

ប្រធាន ណិលសុន ក៏​បាន​មាន​ប្រសាសន៍​អំពី​ការ​ប្រមូល​ផ្តុំ​នៃ​អ៊ីស្រាអែល​ផងដែរ ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

ការ​ប្រមូល​ផ្ដុំ​នៃ​វង្ស​អ៊ីស្រាអែល​ពុំមែនជា​ចំណុច​បញ្ចប់​ទាំង​ស្រុង​នោះ​ទេ ។ វា​គ្រាន់​តែ​ជា​ការ​ចាប់ផ្ដើម​ប៉ុណ្ណោះ ។ ចុងបញ្ចប់​ចំពោះ​អ្វី​ដែល​យើង​ស៊ូទ្រាំ​រួម​បញ្ចូល​ទាំង​អំណោយទាន​ពិសិដ្ឋ និង ពិធីបរិសុទ្ធ​នៃ​ការ​ផ្សារ​ភ្ជាប់​ក្នុង​ព្រះវិហារបរិសុទ្ធ ។ វា​រួម​បញ្ចូល​ទាំង​ការ​ចូល​ទៅ​ក្នុង​ទំនាក់ ទំនង​សេចក្ដី​សញ្ញា​របស់​យើង​ជា​មួយ​នឹង​ព្រះ ទោះ​ជា​តាម​ពូជពង្ស ឬ​តាម​ការ​ចិញ្ចឹម​ក្ដី ហើយ​បន្ទាប់​មក​គឺ​ការ​រស់​នៅ​ជាមួយ​ទ្រង់ និង ក្រុមគ្រួសារ​យើង​ជា​រៀង​រហូត ។ នោះ​គឺជា​សិរីល្អ​របស់ព្រះ—ជីវិត​អស់​កល្ប​ជានិច្ច​សម្រាប់​កូនចៅ​ទ្រង់ ។ ( « The Book of Mormon, the Gathering of Israel, and the Second Coming » Ensign ខែ កក្កដា ឆ្នាំ ២០១៤ ទំព័រ ៣១ )

រូបភាព
យុវមជ្ឈិមវ័យ​នៅ​ពី​មុខ​ព្រះវិហារ​បរិសុទ្ធ

កាល​អ្នកគិត​អំពី​វិសាលភាព​នៃការ​ប្រមូលផ្តុំ​នៃ​សាសន៍​អ៊ីស្រាអែល អ្នក​ប្រហែលជា​ឆ្ងល់ថា​តើអ្នក​អាចធ្វើអ្វី​ដើម្បីចូលរួម ។ ប្រធាន ណិលសុន បាន​ពន្យល់​ថា « រាល់​ពេល​ដែល​យើង​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ​នរណា​ម្នាក់—ទាំង​សងខាង​នៃ​វាំងនន—​ការធ្វើ និង​រក្សា​សេចក្តីសញ្ញា​របស់​ពួកគេ​ជា​មួយ​នឹង​ព្រះ នោះ​យើង​កំពុង​ជួយ​ប្រមូល​អ៊ីស្រាអែល​ហើយ » ( « Let God Prevail » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩២–៩៣ ) ។

ប្រធាន ប៊ូនី អេច ខ័រឌុន ដែល​ជា​គណៈ​ប្រធាន​យុវនារី​ទូទៅ​បាន​បង្រៀន​អំពី​របៀប​ដែល​អ្នក​អាច​រកឃើញ​ផ្នែក​របស់អ្នក​នៅក្នុង​ការ​ប្រមូលផ្តុំ ៖

រូបភាព
ប្រធាន ប៊ូនី អេច ខ័រឌុន

សូម​អធិស្ឋាន​ទូល​សូម​ព្រះវរបិតាសួគ៌​នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ក្លាយជា​ផ្នែក​មួយ​នៃ​ការប្រមូលផ្តុំ​ក្នុង​ការ​នាំ​អ្នក​ដទៃ​មក​រក​ព្រះគ្រីស្ទ ។ សូម​កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក ហើយ​បន្ទាប់​ធ្វើ​សកម្ម​ភាព​ដោយ​ក្លាហាន ! ការទទួល​ខុសត្រូវ​គឺខុសគ្នា​ដូច​យើងដែរ ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ព្យាការី ដែល​បាន​សំណូមពរ​ឲ្យ​យើង​ម្នាក់ៗ​ឡើង​ទៅកាន់​ទី​ខ្ពស់ ។ ( Facebook, June 3, 2018, facebook.com/YWPresident )

រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​ពីរបៀប​មួយ ឬពីរដែល​អ្នក​អាច​ជួយ​នៅក្នុងការ​ប្រមូល​ផ្ដុំ​នៃ សាសន៍​អ៊ីស្រាអែល ។ សូម​បង្កើត និង​កត់ត្រា​អំពី​ផែនការ​ដើម្បី​ធ្វើ​សកម្មភាព​ទៅ​តាម​ចំណាប់​អារម្មណ៍​របស់អ្នក ។ អ្នក​ក៏​អាច​មើល « Revelation Continues » ( ០:៥៣ ) ។

ផ្នែក​ទី ៣

តើខ្ញុំ​ពិតជា​អាច​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក​បានទេ ?

ពេលខ្លះ អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា​មិន​ល្អ​គ្រប់គ្រាន់​កាល​អ្នក​ខិតខំ​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ។ ពេលអ្នក​មាន​អារម្មណ៍​បែប​នេះ វាសំខាន់​ណាស់​ក្នុង​ការ​ចងចាំ​ថា អ្នក​នឹង​មិន​ធ្វើ​កិច្ចការ​របស់​ទ្រង់តែ​ម្នាក់​ឯងឡើយ ។

នៅក្នុង​រឿង​ប្រៀបប្រដូច​នៃដើម​អូលីវ ព្យាការី ស៊ីណូស បាន​ប្រៀបធៀប​ចម្ការ​ទំពាំង​បាយជូរ​ទៅនឹង​លោកិយ ។ វង្សអ៊ីស្រាអែល តំណាង​ឲ្យ​មេឃ​នៃ​ដើម​អូលីវ ហើយ​ពួក​សាសន៍​ដទៃ​តំណាង​ដោយ​ដើម​អូលីវ​ព្រៃ ។ នៅ​ជិត​ចុងបញ្ចប់​នៃ​ដំណើរ​រឿង​នេះ ព្រះយេស៊ូវគ្រីស្ទ​ដែល​ជា​ម្ចាស់​ចម្ការ​ធ្វើ​អ្វី​គ្រប់​យ៉ាង​នៅ​ក្នុង​ព្រះចេស្តា​របស់​ទ្រង់ ដើម្បី​ជួយ​ដើមឈើ​ទាំងនោះ​ឲ្យ​មាន​ផលផ្លែ ( សូមមើល យ៉ាកុប ៥:៤៧ ) ។

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូមអាន យ៉ាកុប ៥:៧០–៧២ ដោយ​ប្រុងប្រយត្ន័ ហើយ​ស្វែងរក​ទំនាក់ទំនង​រវាង​ព្រះអម្ចាស់ និង​អ្នក​បម្រើ​របស់​ទ្រង់ កាល​ពួកគេ​ធ្វើ​ការ​ក្នុង​ចម្ការ ។

សូម​គិតថា​តើ​វាមាន​អត្ថន័យ​យ៉ាងណា​ចំពោះ​អ្នក ក្នុង​ការ​ធ្វើការ ជាមួយ​នឹង ព្រះ​អម្ចាស់ ។ ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ទៅកាន់​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ៖ « ហើយ​អស់​អ្នកណា​ដែល​ទទួល​អ្នក នោះ​យើង​ក៏​នឹង​នៅ​ទីនោះ​ដែរ ដ្បិត​យើង​នឹង​ទៅ​ពី​មុខ​អ្នក ។ យើង​នឹង​នៅ​ខាង​ស្ដាំ​ដៃ​អ្នក ហើយ​ខាង​ឆ្វេង​ដៃ​អ្នក ហើយ​ព្រះវិញ្ញាណ​របស់​យើងនឹង​សណ្ឋិត​នៅក្នុង​ដួងចិត្ត​របស់​អ្នក ហើយ​ពួក​ទេវតា​របស់​យើង​នៅ​ព័ទ្ធ​ជុំវិញ​អ្នក ដើម្បី​ទ្រ​អ្នក​ឡើង » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៨៨ ) ។

រូបភាព
ព្រះហស្ថ​របស់​ព្រះអង្គ​សង្គ្រោះ

អែលឌើរ គីម ប៊ី ក្លាក​ខណៈ​កំពុង​បម្រើ​ជាសមាជិក​នៃពួក​ចិតសិប​នាក់​បានមាន​ប្រសាសន៍​អំពីការ​គាំទ្រ​របស់​ព្រះអង្គ​សង្គ្រោះ ៖

រូបភាព
អែលឌើរ គីម ប៊ី ក្លាក

សូម​ចងចាំ​បន្ទូល​ទាំង​នេះ​របស់​ព្រះអង្គ​សង្គ្រោះ​ថា « ខ្ញុំ​មិន​នៅ​តែ​ឯកឯង​ទេ គឺ​មាន​ព្រះវរបិតា​គង់​ជា​មួយ​នឹង​ខ្ញុំ​ដែរ » [ យ៉ូហាន ១៦:៣២ ] ។ វា​ក៏​អនុវត្ត​ដូច​គ្នា​ចំពោះ​យើង​ដែរ ។ យើង​ពុំ​បាន​នៅ​តែឯង​ទេ ។ ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវរបិតា​សួគ៌​របស់​យើង​ស្រឡាញ់​យើង ហើយ​ទ្រង់​ទាំងទ្វេ​គង់​នៅ​ជាមួយ​យើង ។ ដោយសារ​ព្រះយេស៊ូវ​បាន​មើល​ទៅ​ព្រះវរបិតា​របស់​ទ្រង់ ហើយ​បាន​បំពេញ​ពលិកម្ម​ធួន​ដ៏​ធំ​នោះ យើង​អាច​មើល​ទៅ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​មាន​ការ​ធានា​អះអាង​ថា ទ្រង់​នឹង​ជួយ​យើង ។ ( « Look unto Jesus Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៥៦ )

រូបភាព
រូបតំណាង​ការពិភាក្សា

ពិភាក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​គិត​ពី​គ្រា​មួយ នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​ជួយ​អ្នក​នៅពល​អ្នក​កំពុង​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។ សូម​ពិចារណា​ផងដែរ​អំពី​ការ​ស្នើសុំ​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​ឲ្យ​ចែកចាយ​ឧទាហរណ៍​មួយ​អំពី​ជីវិត​របស់​គាត់ ឬ​នាង ។ សូម​មកកាន់​ថ្នាក់រៀន​ដោយ​បាន​រៀបចំ​ខ្លួន ដើម្បី​ចែកចាយ ។