« មេរៀនទី ២២ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការចូលរួមជាមួយនឹងព្រះយេស៊ូវគ្រីស្ទក្នុងដំណើរការនៃការស្តារឡើងវិញ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ២២ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ២២ ឯកសាររៀបចំសម្រាប់ថ្នាក់
ការចូលរួមជាមួយនឹងព្រះយេស៊ូវគ្រីស្ទក្នុងដំណើរការនៃការស្តារឡើងវិញ
តើអ្នកធ្លាប់គិតអំពីមូលហេតុដែលព្រះវរបិតាសួគ៌បានបញ្ជូនអ្នកមកកាន់ផែនដីនៅគ្រានេះដែរឬទេ ? ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ គ្រានោះជាទីប្រឹក្សាក្នុងគណៈប្រធានទីមួយ បានបង្រៀនថាការស្ដារឡើងនៅតែបន្តនៅជំនាន់របស់យើង ហើយថាយើងរស់នៅក្នុង « រយៈពេលដ៏គួរស្ញប់ស្ញែងបំផុត នៅក្នុងប្រវត្តិសាស្ត្រពិភពលោក! » ( « Are You Sleeping through the Restoration? » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៥៩ ) ។ ព្រះអង្គសង្គ្រោះបន្តដឹកនាំសាសនាចក្ររបស់ទ្រង់យ៉ាងសកម្ម និងធ្វើកិច្ចការដើម្បីសេចក្ដីសង្គ្រោះ របស់មនុស្សគ្រប់រូបនៅលើផែនដីនេះ ។ នៅពេលអ្នកសិក្សាមេរៀននេះ សូមពិចារណាពីរបៀបដែលអ្នកចូលរួមជាមួយទ្រង់នៅក្នុង កិច្ចការដ៏អស្ចារ្យរបស់ទ្រង់ ។
ផ្នែកទី ១
តើផ្នែករបស់ខ្ញុំនៅក្នុងដំណើរការ នៃការស្ដារឡើងមានអ្វីខ្លះ ?
តាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់បានស្តារ និង ស្ថាបនាដំណឹងល្អរបស់ទ្រង់ឡើងវិញ « គឺជាសាសនាចក្រតែមួយដែលពិត »នៅលើផែនដី ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣០ ) ។ អែលឌើរ ឡឺគ្រែន អ ខឺតធិស ជុញ្ញ័រនៃ ពួកចិតសិបនាក់បានមានប្រសាសន៍ថា ៖
ទោះជាអ្វីៗដែលព្រះបានបើកបង្ហាញតាមរយៈ យ៉ូសែប ស៊្មីធ ជាការណ៍ដ៏អស្ចារ្យ ប៉ុន្តែការស្ដារឡើងវិញមិនបានបញ្ចប់នៅក្នុងជីវិតរបស់យ៉ូសែបនោះទេ ។ តាមរយៈព្យាការីទាំងឡាយបន្ទាប់ពីលោក យើងបានទទួលការណ៍ទាំងឡាយបែបនោះ ដែលជាការអភិវឌ្ឍជាបន្តបន្ទាប់នៃកិច្ចការព្រះវិហារបរិសុទ្ធ ព្រះគម្ពីរបន្ថែម ការបកប្រែព្រះគម្ពីរទៅជាភាសាជាច្រើន ការប្រកាសដំណឹងល្អទៅទូទាំងពិភពលោក [ និង ] ការរៀបចំសាលាថ្ងៃអាទិត្យ ក្រុមយុវនារី អង្គការបឋមសិក្សា និងកូរ៉ុមបព្វជិតភាព ។…
ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ ៖ « យើងជាសាក្សីចំពោះដំណើរការមួយនៃការស្ដារឡើងវិញ ។ ប្រសិនបើបងប្អូនគិតថា សាសនាចក្រត្រូវបានស្ដារឡើងវិញពេញលេញហើយនោះ បងប្អូនទើបតែឃើញការចាប់ផ្ដើមប៉ុណ្ណោះ ។ មានអ្វីៗជាច្រើនដែលនឹងកើតឡើង » ។… ( «The Ongoing Restoration » Ensign ខែ មេសា ឆ្នាំ ២០២០ ទំព័រ ២១ )
នៅពេលព្រះអម្ចាស់បន្តបើកសម្តែងកិច្ចការរបស់ទ្រង់ នោះវាសំខាន់ណាស់សម្រាប់យើងម្នាក់ៗដើម្បីពិចារណាអំពីរបៀបដែលយើងអាចចូលរួម ។ ប្រធាន អុដដុហ្វ បានថ្លែង ៖
កាលចាកចេញពីជីវិតរមែងស្លាប់នេះទៅ តើមានបទពិសោធន៍អ្វីខ្លះដែលយើងអាចចែកចាយពីការរួមចំណែកនៅក្នុងរយៈពេលដ៏សំខាន់នៃជីវិតយើង ហើយជំរុញកិច្ចការរបស់ព្រះអម្ចាស់ឲ្យទៅមុខ ? …
វាមានសារៈសំខាន់ខ្លាំងណាស់ចំពោះយើងជាបុគ្គល ក្រុមគ្រួសារ និង ជាសាសនាចក្រនៃព្រះគ្រីស្ទ ដើម្បីផ្ដល់ការប្រឹងប្រែងមួយផ្នែកចំពោះកិច្ចការដ៏ពិសិដ្ឋនេះ ។
ការធ្វើជាសិស្សរបស់ ព្រះយេស៊ូវគ្រីស្ទពុំមែនជាការប្រឹងប្រែងមួយ សប្ដាហ៍ម្ដងៗ ឬ មួយថ្ងៃម្ដងៗនោះទេ ។ …
ចូរយើងក្រោកឡើង ហើយកុំនឿយណាយចិត្តក្នុងការធ្វើល្អឡើយ ដ្បិតយើង « កំពុងតែដាក់គ្រឹះនៃកិច្ចការដ៏ធំ » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៣៣ ] ថែមទាំងត្រៀមខ្លួនសម្រាប់ការយាងមកវិញរបស់ព្រះអង្គសង្គ្រោះផងដែរ ( « Are You Sleeping through the Restoration? » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៥៩,៦២ ) ។
ផ្នែកទី ២
តើខ្ញុំអាចចូលរួមនៅក្នុងដំណើរការនៃការស្តារឡើងវិញដោយរបៀបណា ?
ប្រធាន ណិលសុន បានបង្រៀនថាវិធីមួយដែលយើងអាចចូលរួមនៅក្នុងដំណើរការនៃ ការស្តារឡើងវិញគឺជួយប្រមូលផ្ដុំអ៊ីស្រាអែល ។ លោកបានប្រកាស ៖
រូបភាពប្រធាន រ័សុល អិម ណិលសុនការប្រមូលផ្ដុំនោះគឺជាកិច្ចការដ៏សំខាន់បំផុតនៅលើផែនដីសព្វថ្ងៃនេះ ។ ពុំមានអ្វីផ្សេងទៀតអាចសម្បើមជាង មានសារៈសំខាន់ជាង និងមាន ឬទ្ធិជាងកិច្ចការនេះនោះទេ ។…
… តើអ្នកចង់ក្លាយជាផ្នែកមួយដ៏ធំក្នុង បុព្វហេតុដ៏មហិមាបំផុត បុព្វហេតុដ៏ធំបំផុត និងកិច្ចការដ៏មហិមាបំផុតនៅលើផែនដីសព្វថ្ងៃនេះដែរឬទេ ?
តើប្អូនៗចង់ជួយប្រមូលវង្សអ៊ីស្រាអែល អំឡុងថ្ងៃចុងក្រោយដ៏មានតម្លៃនេះឬទេ ? តើប្អូនៗ ដែលជាពួករើសតាំង នឹងយល់ព្រមជួយស្វែងរកពួករើសតាំងដែលពុំទាន់បានស្ដាប់ឮសារលិខិតនៃដំណឹងល្អដែលបានស្ដារឡើងវិញឬទេ ? ( ប្រធាន រ័សុល អិម ណិលសុន និង វិនឌី ដបុលយូ ណិលសុន « សង្ឃឹមនៃអ៊ីស្រាអែល ! [ ការប្រជុំធម្មនិដ្ឋានសម្រាប់យុវវ័យទូទាំងពិភពលោក ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] បន្ថែមទៅនឹង New Era និង Ensign ទំព័រ ៨ នៅលើគេហទំព័រ ChurchofJesusChrist.org )
ការប្រមូលផ្ដុំវង្សអ៊ីស្រាអែល គឺមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះវាធ្វើឲ្យសេចក្ដីសញ្ញា និងពរជ័យដែលបានសន្យាចំពោះកូនចៅរបស់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប មានដល់មនុស្សគ្រប់រូប ( សូមមើល លោកុប្បត្តិ ២៦:៣–៤,៣៥:១១–១២,អ័ប្រាហាំ ២:៨–១១ ) ។
កាលពីបុរាណ វង្សអ៊ីស្រាអែលជារាស្ដ្រនៃសេចក្ដីសញ្ញារបស់ព្រះ បានក្បត់សេចក្ដីសញ្ញារបស់ខ្លួន ហើយបដិសេធព្រះអម្ចាស់ ។ ពួកគេត្រូវបានខ្ចាត់ព្រាត់ « គ្រប់ចំណោមសាសន៍នានា » ( នីហ្វៃទី ១ ២២:៣ សូមមើលផងដែរ ខទី ៤–៥ ) ។ យ៉ាងណាក៏ដោយ ព្យាការីបានព្យាករណ៍ថា នៅថ្ងៃចុងក្រោយព្រះអម្ចាស់នឹងធ្វើ « កិច្ចការដ៏អស្ចារ្យ » ( នីហ្វៃទី១ ២២:៨ ) ក្នុងចំណោមទាំងអ៊ីស្រាអែល និងគ្រប់ទាំងពូជមនុស្សនៅលើផែនដីនេះ ។ ទ្រង់នឹងប្រមូលសាសន៍អ៊ីស្រាអែលដែលខ្ចាត់ព្រាត់ ហើយធ្វើឲ្យសេចក្តីសញ្ញារបស់ទ្រង់ត្រូវបានស្គាល់ ( សូមមើល នីហ្វៃទី១ ១៥:១២–១៦; ២២:៨–១០ ) ។
សិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់
សូមអាន នីហ្វៃទី១ ២២:១១–១២ ហើយរកមើលពីរបៀបដែលការប្រមូលផ្តុំនៃសាសន៍អ៊ីស្រាអែលអាចផ្តល់ពរដល់មនុស្សគ្រប់រូប ។
ប្រធាន ណិលសុន ក៏បានមានប្រសាសន៍អំពីការប្រមូលផ្តុំនៃអ៊ីស្រាអែលផងដែរ ៖
រូបភាពប្រធាន រ័សុល អិម ណិលសុនការប្រមូលផ្ដុំនៃវង្សអ៊ីស្រាអែលពុំមែនជាចំណុចបញ្ចប់ទាំងស្រុងនោះទេ ។ វាគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ។ ចុងបញ្ចប់ចំពោះអ្វីដែលយើងស៊ូទ្រាំរួមបញ្ចូលទាំងអំណោយទានពិសិដ្ឋ និង ពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ ។ វារួមបញ្ចូលទាំងការចូលទៅក្នុងទំនាក់ ទំនងសេចក្ដីសញ្ញារបស់យើងជាមួយនឹងព្រះ ទោះជាតាមពូជពង្ស ឬតាមការចិញ្ចឹមក្ដី ហើយបន្ទាប់មកគឺការរស់នៅជាមួយទ្រង់ និង ក្រុមគ្រួសារយើងជារៀងរហូត ។ នោះគឺជាសិរីល្អរបស់ព្រះ—ជីវិតអស់កល្បជានិច្ចសម្រាប់កូនចៅទ្រង់ ។ ( « The Book of Mormon, the Gathering of Israel, and the Second Coming » Ensign ខែ កក្កដា ឆ្នាំ ២០១៤ ទំព័រ ៣១ )
កាលអ្នកគិតអំពីវិសាលភាពនៃការប្រមូលផ្តុំនៃសាសន៍អ៊ីស្រាអែល អ្នកប្រហែលជាឆ្ងល់ថាតើអ្នកអាចធ្វើអ្វីដើម្បីចូលរួម ។ ប្រធាន ណិលសុន បានពន្យល់ថា « រាល់ពេលដែលយើងធ្វើអ្វីមួយដើម្បីជួយនរណាម្នាក់—ទាំងសងខាងនៃវាំងនន—ការធ្វើ និងរក្សាសេចក្តីសញ្ញារបស់ពួកគេជាមួយនឹងព្រះ នោះយើងកំពុងជួយប្រមូលអ៊ីស្រាអែលហើយ » ( « Let God Prevail » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩២–៩៣ ) ។
ប្រធាន ប៊ូនី អេច ខ័រឌុន ដែលជាគណៈប្រធានយុវនារីទូទៅបានបង្រៀនអំពីរបៀបដែលអ្នកអាចរកឃើញផ្នែករបស់អ្នកនៅក្នុងការប្រមូលផ្តុំ ៖
រូបភាពប្រធាន ប៊ូនី អេច ខ័រឌុនសូមអធិស្ឋានទូលសូមព្រះវរបិតាសួគ៌នូវអ្វីដែលអ្នកអាចធ្វើដើម្បីក្លាយជាផ្នែកមួយនៃការប្រមូលផ្តុំក្នុងការនាំអ្នកដទៃមករកព្រះគ្រីស្ទ ។ សូមកត់ត្រាចំណាប់អារម្មណ៍របស់អ្នក ហើយបន្ទាប់ធ្វើសកម្មភាពដោយក្លាហាន ! ការទទួលខុសត្រូវគឺខុសគ្នាដូចយើងដែរ ។ ខ្ញុំមានអំណរគុណចំពោះព្យាការី ដែលបានសំណូមពរឲ្យយើងម្នាក់ៗឡើងទៅកាន់ទីខ្ពស់ ។ ( Facebook, June 3, 2018, facebook.com/YWPresident )
កត់ត្រាគំនិតរបស់អ្នក
សូមពិចារណាប្រកបដោយការអធិស្ឋានពីរបៀបមួយ ឬពីរដែលអ្នកអាចជួយនៅក្នុងការប្រមូលផ្ដុំនៃ សាសន៍អ៊ីស្រាអែល ។ សូមបង្កើត និងកត់ត្រាអំពីផែនការដើម្បីធ្វើសកម្មភាពទៅតាមចំណាប់អារម្មណ៍របស់អ្នក ។ អ្នកក៏អាចមើល « Revelation Continues » ( ០:៥៣ ) ។
ផ្នែកទី ៣
តើខ្ញុំពិតជាអាចធ្វើឲ្យមានភាពខុសប្លែកបានទេ ?
ពេលខ្លះ អ្នកអាចនឹងមានអារម្មណ៍ថាមិនល្អគ្រប់គ្រាន់កាលអ្នកខិតខំធ្វើកិច្ចការរបស់ព្រះអម្ចាស់ ។ ពេលអ្នកមានអារម្មណ៍បែបនេះ វាសំខាន់ណាស់ក្នុងការចងចាំថា អ្នកនឹងមិនធ្វើកិច្ចការរបស់ទ្រង់តែម្នាក់ឯងឡើយ ។
នៅក្នុងរឿងប្រៀបប្រដូចនៃដើមអូលីវ ព្យាការី ស៊ីណូស បានប្រៀបធៀបចម្ការទំពាំងបាយជូរទៅនឹងលោកិយ ។ វង្សអ៊ីស្រាអែល តំណាងឲ្យមេឃនៃដើមអូលីវ ហើយពួកសាសន៍ដទៃតំណាងដោយដើមអូលីវព្រៃ ។ នៅជិតចុងបញ្ចប់នៃដំណើររឿងនេះ ព្រះយេស៊ូវគ្រីស្ទដែលជាម្ចាស់ចម្ការធ្វើអ្វីគ្រប់យ៉ាងនៅក្នុងព្រះចេស្តារបស់ទ្រង់ ដើម្បីជួយដើមឈើទាំងនោះឲ្យមានផលផ្លែ ( សូមមើល យ៉ាកុប ៥:៤៧ ) ។
សិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់
សូមអាន យ៉ាកុប ៥:៧០–៧២ ដោយប្រុងប្រយត្ន័ ហើយស្វែងរកទំនាក់ទំនងរវាងព្រះអម្ចាស់ និងអ្នកបម្រើរបស់ទ្រង់ កាលពួកគេធ្វើការក្នុងចម្ការ ។
សូមគិតថាតើវាមានអត្ថន័យយ៉ាងណាចំពោះអ្នក ក្នុងការធ្វើការ ជាមួយនឹង ព្រះអម្ចាស់ ។ ព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលទៅកាន់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ៖ « ហើយអស់អ្នកណាដែលទទួលអ្នក នោះយើងក៏នឹងនៅទីនោះដែរ ដ្បិតយើងនឹងទៅពីមុខអ្នក ។ យើងនឹងនៅខាងស្ដាំដៃអ្នក ហើយខាងឆ្វេងដៃអ្នក ហើយព្រះវិញ្ញាណរបស់យើងនឹងសណ្ឋិតនៅក្នុងដួងចិត្តរបស់អ្នក ហើយពួកទេវតារបស់យើងនៅព័ទ្ធជុំវិញអ្នក ដើម្បីទ្រអ្នកឡើង » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៨៨ ) ។
អែលឌើរ គីម ប៊ី ក្លាកខណៈកំពុងបម្រើជាសមាជិកនៃពួកចិតសិបនាក់បានមានប្រសាសន៍អំពីការគាំទ្ររបស់ព្រះអង្គសង្គ្រោះ ៖
រូបភាពអែលឌើរ គីម ប៊ី ក្លាកសូមចងចាំបន្ទូលទាំងនេះរបស់ព្រះអង្គសង្គ្រោះថា « ខ្ញុំមិននៅតែឯកឯងទេ គឺមានព្រះវរបិតាគង់ជាមួយនឹងខ្ញុំដែរ » [ យ៉ូហាន ១៦:៣២ ] ។ វាក៏អនុវត្តដូចគ្នាចំពោះយើងដែរ ។ យើងពុំបាននៅតែឯងទេ ។ ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាសួគ៌របស់យើងស្រឡាញ់យើង ហើយទ្រង់ទាំងទ្វេគង់នៅជាមួយយើង ។ ដោយសារព្រះយេស៊ូវបានមើលទៅព្រះវរបិតារបស់ទ្រង់ ហើយបានបំពេញពលិកម្មធួនដ៏ធំនោះ យើងអាចមើលទៅព្រះយេស៊ូវគ្រីស្ទដោយមានការធានាអះអាងថា ទ្រង់នឹងជួយយើង ។ ( « Look unto Jesus Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៥៦ )
ពិភាក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់
សូមគិតពីគ្រាមួយ នៅពេលអ្នកមានអារម្មណ៍ថា ព្រះអម្ចាស់ជួយអ្នកនៅពលអ្នកកំពុងធ្វើកិច្ចការរបស់ទ្រង់ ។ សូមពិចារណាផងដែរអំពីការស្នើសុំសមាជិកគ្រួសារ ឬមិត្តភក្តិឲ្យចែកចាយឧទាហរណ៍មួយអំពីជីវិតរបស់គាត់ ឬនាង ។ សូមមកកាន់ថ្នាក់រៀនដោយបានរៀបចំខ្លួន ដើម្បីចែកចាយ ។