« មេរៀនទី ១៩ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការជួយព្រះអម្ចាស់នៅក្នុងការប្រោសលោះដល់ពួកអ្នកស្លាប់ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ១៩ ឯកសាររៀបចំសម្រាប់សិស្ស » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ១៩ ឯកសាររៀបចំសម្រាប់ថ្នាក់
ការជួយព្រះអម្ចាស់នៅក្នុងការប្រោសលោះដល់ពួកអ្នកស្លាប់
តើអ្នកដឹងអ្វីខ្លះអំពីបុព្វការីជនរបស់អ្នក ? មិនថាអ្នកដឹងពីពួកលោកតិចឬ ច្រើន នោះទេអ្វីដែលសំខាន់គឺត្រូវចាំថា ពួកលោកជាមនុស្សពិតប្រាកដ ។ តាមពិយើងម្នាក់ៗគឺជា បុត្រាឬបុត្រីរបស់ព្រវរបិតាសួគ៌ ។ សូមគិតអំពីថា តើបុព្វការីជនរបស់អ្នក និងមនុស្សដទៃទៀតប៉ុន្មាននាក់ក្នុងប្រវត្តិសាស្ត្រដែលបានរស់នៅ ហើយបានទទួលមរណភាពដោយគ្មានចំណេះដឹងអំពីព្រះយេស៊ូវគ្រីស្ទ ឬមិនមានឱកាសទទួលពិធីបរិសុទ្ធនៃដំណឹងល្អ ។ កាលអ្នកសិក្សា សូមពិចារណាពីរបៀបដែលការងារបម្រើរបស់ព្រះអង្គសង្គ្រោះនៅពិភពវិញ្ញាណបានជួយផ្តល់ពរជ័យនៃដំណឹងល្អដល់មនុស្សលោកទាំងអស់ ។ សូមពិចារណាអំពីអ្វីដែលអ្នកអាចធ្វើបានដើម្បីជួយព្រះអង្គសង្រ្គោះនៅក្នុងការប្រោសលោះដល់ពួកអ្នកស្លាប់ ។
ផ្នែកទី ១
តើការងារបម្រើរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងពិភពវិញ្ញាណបង្រៀនយើងអ្វីខ្លះអំពីទ្រង់ ?
អែលឌើរ ស្ពែនស៊ើរ ជេ ខនឌី ខណៈកំពុងបម្រើជាសមាជិកនៃពួកចិតសិបនាក់បានមានប្រសាសន៍ ៖
ការពិតនៃការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ ត្រូវបានហៅដោយអស់អ្នកដែលនៅក្នុងនិកាយគ្រីស្ទានថាជាគោលការណ៍គ្រឹះ ។ ប៉ុន្តែ អ្វីដែលវិញ្ញាណដ៏អមតៈរបស់ព្រះយេស៊ូវបានធ្វើក្រោយពីការសុគតរបស់ទ្រង់ និងមុនពេលការរស់ឡើងវិញរបស់ទ្រង់ គឺជាការណ៍ដ៏អាថ៌កំបាំងមួយចំពោះមនុស្សទាំងអស់ លើកលែងតែពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ( «The Savior’s Visit to the Spirit World » Ensign ខែ កក្កដា ឆ្នាំ ២០០៣ ទំព័រ ៣២ )
ពិភពវិញ្ញាណគឺជារឿងដ៏អាថ៌កំបាំងសម្រាប់មនុស្សជាច្រើន ពីព្រោះមានសេចក្តីយោងតិចតួចប៉ុណ្ណោះនៅក្នុងព្រះគម្ពីរប៊ីប ។ ក្នុងអំឡុងពេលនៃការងារបម្រើក្នុងជីវិតរមែងស្លាប់របស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានព្យាករថា « មនុស្សស្លាប់នឹងឮសំឡេងព្រះរាជបុត្រានៃព្រះ ហើយអស់អ្នកណាដែលឮនឹងបានរស់វិញ » ( យ៉ូហាន ៥:២៥ សូមមើលផងដែរ ខទី ២៤,២៦–២៨ ) ។ ពេលនៅលើឈើឆ្កាង ព្រះយេស៊ូវមានបន្ទូលទៅកាន់ចោរដែលប្រែចិត្ត នៅក្បែរទ្រង់ថា « ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះអ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ [ ឬពិភពវិញ្ញាណ ] » ( លូកា ២៣:៤៣ សូមមើលផងដែរ Gospel Topics «Paradise » topics.ChurchofJesusChrist.org ) ។ ក្រោយមក ពេត្រុសបានបង្រៀនពីរឿងនោះ បន្ទាប់ពីព្រះយេស៊ូវសុគត ទ្រង់ « បានយាងទៅប្រដៅដល់ពួកវិញ្ញាណ ដែលជាប់ឃុំ » ពេត្រុស ទី ១ ៣:១៩; ៤:៦ ) ។
ក្នុងឆ្នាំ ១៩១៨ ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បានសញ្ជឹងគិតអំពីពាក្យពេចន៍ទាំងនេះមកពី ពេត្រុស ហើយគិតពិចារណាអំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ នៅពេលលោកមានការនិមិត្តដ៏អស្ចារ្យអំពីពិភពវិញ្ញាណ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:១–១១ ) ។
សិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១២–១៩,២៣,២៤ ហើយស្រមៃមើលថាតើវានឹងមានសភាពបែបណាក្នុងការនៅទីនោះជាមួយនឹងវិញ្ញាណស្មោះត្រង់ទាំងឡាយដែលបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ ។
ក្នុងអំឡុងពេលនៃការនិមិត្តនេះ ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បានងឿងឆ្ងល់ពីរបៀបដែលព្រះអង្គសង្គ្រោះអាចបង្រៀនដំណឹងល្អដល់វិញ្ញាណទាំងអស់ដែលបានស្លាប់ ព្រោះទ្រង់បានគង់នៅទីនោះក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:២៥–២៨ ) ។
សិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់
សូមអានគោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:២៩–៣៥ និងរកមើលវិធីដែលព្រះអង្គសង្គ្រោះបានរៀបចំផ្លូវឲ្យដំណឹងល្អរបស់ទ្រង់ត្រូវបានផ្សព្វផ្សាយដល់មនុស្សគ្រប់រូបនៅក្នុងពិភពវិញ្ញាណ ។
សញ្ជឹងគិតនៅក្នុងការរៀបចំសម្រាប់ថ្នាក់
តើយើងរៀនអ្វីខ្លះ អំពីព្រះអង្គសង្គ្រោះមកពីការនិមិត្តរបស់ប្រធានស្ម៊ីធ ? តើអ្នកនឹងពន្យល់ពីសារៈសំខាន់នៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដល់នរណាដែលមិនធ្លាប់បានឮអំពីរឿងទាំងនេះដោយរបៀបណា ?
ផ្នែកទី ២
តើខ្ញុំអាចជួយព្រះអម្ចាស់នៅក្នុងការប្រោសលោះដល់ពួកអ្នកស្លាប់ដោយរបៀបណា ?
ដោយសារសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាជានិរន្តរ៍ របស់ទ្រង់ទាំងទ្វេនោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានរៀបចំផ្លូវសម្រាប់មនុស្សទាំងអស់ឲ្យទទួលពិធីបរិសុទ្ធសំខាន់ៗសម្រាប់ភាពលើកតម្កើង—ពិធីបុណ្យជ្រមុជទឹក ពិធីបញ្ជាក់ ការតែងតាំងបព្វជិតភាពម៉ិលគីស្សាដែក ( សម្រាប់បុរស ) អំណោយទានពិសិដ្ឋក្នុងព្រះវិហារនិងពិធីផ្សារភ្ជាប់អាពាហ៍ពិពាហ៍ ។ នៅពេលមើលពីទស្សនវិស័យអស់កល្បជានិច្ចយើងមើលឃើញពួកអ្នកដើរតាមព្រះអង្គសង្គ្រោះទាំងផ្នែកសងខាងនៃវាំងនន កំពុងធ្វើការជាមួយទ្រង់សម្រាប់ សេចក្តីសង្គ្រោះនៃបុត្រាបុត្រីទាំងអស់របស់ព្រះវរបិតាសួគ៌ ។ កិច្ចការនៃសេចក្ដីសង្គ្រោះសម្រាប់ពួកអ្នកដែលស្លាប់គឺជាឱកាសដ៏ពិសិដ្ឋដែលយើងអាចចូលរួមនៅពេលនេះ និងពេញមួយជីវិតរបស់យើង ។ វិធីមួយដែលយើងអាចជួយក្នុងកិច្ចការនេះគឺតាមរយៈពិធីបរិសុទ្ធជំនួស ដែលអាចប្រារព្ធឡើងតែនៅក្នុងព្រះវិហារបរិសុទ្ធប៉ុណ្ណោះ ។
តាមរយៈព្យាការីទាំងឡាយរបស់ទ្រង់ ព្រះអម្ចាស់អញ្ជើញសមាជិកនៃសាសនាចក្រគ្រប់រូបឲ្យរៀបចំពង្សប្រវត្តិរបស់ពួកគេ ហើយស្វែងរកអ្នកដែលត្រូវការពិធីបរិសុទ្ធនៃការសង្គ្រោះ ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា
រូបភាពប្រធាន រ័សុល អិម ណិលសុនដោយការធ្វើពិធីជំនួសអ្នកដទៃ នូវអ្វីដែលពួកគេមិនអាចធ្វើដោយខ្លួនពួកគេ នោះគឺយើងធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ដែលបានធ្វើដង្វាយធួនដើម្បីប្រទានពរដល់ជីវិតមនុស្សផ្សេងទៀត ។ ( « Personal Preparation for Temple Blessings » Liahona ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៣៤ )
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍អំពី ការប្រារព្ធកិច្ចការជំនួសនៅក្នុងព្រះវិហារបរិសុទ្ធ ៖
រូបភាពអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិនកិច្ចខិតខំរបស់យើងជំនួសឲ្យពួកអ្នកដែលបានស្លាប់បានធ្វើជាសាក្សីដ៏ក្បោះក្បាយថា ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះប្រោសលោះដ៏ទេវភាពរបស់មនុស្សលោកទាំងអស់ ។ ព្រះគុណ និងការសន្យារបស់ទ្រង់ក៏បានទៅដល់អស់អ្នកដែលពុំបានស្វែងរកទ្រង់កាលនៅមានជីវិតផងដែរ ។ ( «The Redemption of the Dead and the Testimony of Jesus » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ១១ ) ។
អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បាន បង្ហាញគំនិតពី បញ្ជីនៃ « កិច្ចការដ៏អស្ចារ្យណាស់ » ពរជ័យដែលយើងអាចទទួលបាន នៅពេលយើងចូលរួមក្នុងកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធ ៖
រូបភាពអែលឌើរ ឌែល ជី រិនឡាន់
ការយល់ដឹងអំពីព្រះអង្គសង្គ្រោះ និងការពលិកម្មដ៏ធួនរបស់ទ្រង់បានកើនឡើង
ឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធដើម្បីទទួលអារម្មណ៍នៃកម្លាំង និងការដឹកនាំសម្រាប់ជីវិតរបស់យើងបានកើនឡើង
សេចក្ដីជំនឿបានកើនឡើង ដូច្នេះហើយការប្រែចិត្តជឿលើព្រះអង្គសង្គ្រោះប្រែកាន់តែស៊ីជម្រៅ និងគោរពតាមកាន់តែខ្លាំង
លទ្ធភាព និងការជំរុញចិត្តដើម្បីរៀន និងប្រែចិត្តបានកើនឡើងដោយសារតែការយល់ដឹងអំពីខ្លួនរបស់យើង ពីកន្លែងដែលយើងមក និងទស្សនវិស័យយ៉ាងច្បាស់លាស់អំពីកន្លែងដែលយើងនឹងទៅ
ការបន្សុទ្ធ ការញែកជាបរិសុទ្ធ និងការរក្សាឥទ្ធិពលឲ្យមានតុល្យភាពក្នុងចិត្តរបស់យើងបានកើនឡើង
អំណរតាមរយៈសមត្ថភាពដែលបានបង្កើនដើម្បី ទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់បានកើនឡើង
ពរជ័យសម្រាប់គ្រួសារបានកើនឡើង មិនថាស្ថានភាពគ្រួសារយើងក្នុងពេលបច្ចុប្បន្ននេះ អតីតកាល ឬអនាគតកាលមានសភាពបែបណា ឬទោះបីជាមែកធាងគ្រួសាររបស់យើងមិនល្អឥតខ្ចោះក្តី
សេចក្ដីស្រឡាញ់ និងអំណរគុណចំពោះជីដូនជីតា និងសាច់ញាតិដែលនៅរស់បានកើនឡើង ដូច្នេះយើងនឹងគ្មានអារម្មណ៍ឯកោទៀតឡើយ
អំណាចដើម្បីញែកឲ្យដឹងថា តើនរណាមា្នក់ដែលត្រូវការការព្យាបាល ហើយបម្រើអ្នកដទៃដោយមានជំនួយពីព្រះអម្ចាស់
ការការពារពីការល្បួង និងឥទ្ធិពលដ៏ខ្លាំងពីមារសត្រូវបានកើនឡើង និង
ជំនួយដើម្បីជួសជួលក្តីអំពល់ ការខូចចិត្ត ឬការថប់បារម្ភចិត្ត និងធ្វើឲ្យដំបៅជាសះស្បើយបានកើនឡើង ។
ប្រសិនបើអ្នកបានអធិស្ឋានសម្រាប់ពរជ័យណាមួយនៃពរជ័យទាំងនេះ សូមចូលរួមក្នុងកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធ ។ ប្រសិនបើអ្នកធ្វើដូច្នោះ នោះការអធិស្ឋានរបស់អ្នកនឹងទទួលចម្លើយ ។ នៅពេលពិធីបរិសុទ្ធត្រូវបានធ្វើឡើងជំនួសមរណជន នោះបុត្រាបុត្រីរបស់ព្រះនៅលើផែនដីត្រូវបានព្យាបាល ។ ( « Family History and Temple Work: Sealing and Healing » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៤៧ )
ធ្វើសកម្មភាព
តើអ្នកអាចធ្វើអ្វីខ្លះនៅថ្ងៃនេះ ដើម្បីចូលរួមជាមួយព្រះអម្ចាស់នៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ? សូមពិចារណានិយាយជាមួយសមាជិកគ្រួសារអំពីបុព្វការីជនរបស់អ្នក ធ្វើកិច្ចការលិបិក្រម ការស្គាល់ កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ កាន់តែច្បាស់ ឬទៅព្រះវិហារបរិសុទ្ធ ហើយធ្វើពិធីបរិសុទ្ធសម្រាប់នរណាម្នាក់ដែលបានស្លាប់ ។