ថ្នាក់​វិទ្យាស្ថាន
ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១៩ ៖ ការជួយ​ព្រះអម្ចាស់​នៅ​ក្នុង​ការ​ប្រោសលោះ​ដល់​ពួក​អ្នក​ស្លាប់


« មេរៀន​ទី ១៩ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការជួយ​ព្រះអម្ចាស់​នៅ​ក្នុង​ការ​ប្រោសលោះ​ដល់​ពួក​អ្នក​ស្លាប់ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ១៩ ឯកសារ​រៀបចំ​សម្រាប់​សិស្ស » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

រូបភាព
ក្រុមគ្រួសារ ដោយ ឃេ​ធ្លិន ឃូណូលី

មេរៀន​ទី ១៩ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការជួយ​ព្រះអម្ចាស់​នៅ​ក្នុង​ការ​ប្រោសលោះ​ដល់​ពួក​អ្នក​ស្លាប់

តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​បុព្វការីជន​របស់​អ្នក ? មិនថា​អ្នក​ដឹង​ពី​ពួកលោក​តិច​ឬ ច្រើន នោះទេអ្វី​ដែល​សំខាន់​គឺត្រូវ​ចាំថា ពួកលោក​ជា​មនុស្ស​ពិតប្រាកដ ។ តាមពិយើង​ម្នាក់ៗ​គឺជា បុត្រាឬ​បុត្រី​របស់​ព្រវរបិតា​សួគ៌ ។ សូម​គិត​អំពី​ថា តើ​បុព្វការីជន​របស់​អ្នក និង​មនុស្ស​ដទៃ​ទៀត​ប៉ុន្មាន​នាក់​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​បាន​រស់នៅ ហើយ​បាន​ទទួល​មរណភាព​ដោយ​គ្មាន​ចំណេះដឹង​អំពី​ព្រះយេស៊ូវគ្រីស្ទ ឬ​មិន​មាន​ឱកាស​ទទួល​ពិធី​បរិសុទ្ធ​នៃ​ដំណឹងល្អ ។ កាល​អ្នក​សិក្សា សូម​ពិចារណា​ពី​របៀប​ដែល​ការងារបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ពិភពវិញ្ញាណ​បាន​ជួយ​ផ្តល់​ពរជ័យ​នៃ​ដំណឹងល្អ​ដល់​មនុស្ស​លោក​ទាំងអស់ ។ សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ជួយ​ព្រះអង្គ​សង្រ្គោះ​នៅ​ក្នុង​ការ​ប្រោសលោះ​ដល់​ពួក​អ្នក​ស្លាប់ ។

ផ្នែក​ទី ១

តើ​ការងារ​បម្រើ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ពិភពវិញ្ញាណ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ទ្រង់ ?

អែលឌើរ ស្ពែនស៊ើរ ជេ ខនឌី ខណៈ​កំពុង​បម្រើ​ជាសមាជិក​នៃពួក​ចិតសិប​នាក់​បានមាន​ប្រសាសន៍ ៖

រូបភាព
អែលឌើរ ស្ពែនស៊ើរ ជេ ខនឌី

ការពិត​នៃ​ការសុគត និង​ការ​មានព្រះជន្មរស់ឡើងវិញ​របស់​ព្រះយេស៊ូវ ត្រូវបាន​ហៅ​ដោយ​អស់អ្នក​ដែល​នៅក្នុង​និកាយ​គ្រីស្ទាន​ថា​ជា​គោលការណ៍​គ្រឹះ ។ ប៉ុន្តែ អ្វី​ដែល​វិញ្ញាណ​ដ៏​អមតៈ​របស់​ព្រះយេស៊ូវ​បាន​ធ្វើ​ក្រោយពី​ការសុគត​របស់​ទ្រង់ និង​មុនពេល​ការរស់​ឡើង​វិញ​របស់​ទ្រង់ គឺជា​ការណ៍​ដ៏​អាថ៌កំបាំងមួយ​ចំពោះ​មនុស្ស​ទាំងអស់ លើកលែង​តែ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ( «The Savior’s Visit to the Spirit World » Ensign ខែ កក្កដា ឆ្នាំ ២០០៣ ទំព័រ ៣២ )

ពិភពវិញ្ញាណ​គឺជា​រឿង​ដ៏​អាថ៌កំបាំង​សម្រាប់​មនុស្ស​ជាច្រើន ពីព្រោះ​មាន​សេចក្តី​យោង​តិចតួច​ប៉ុណ្ណោះ​នៅក្នុង​ព្រះគម្ពីរ​ប៊ីប ។ ក្នុង​អំឡុង​ពេល​នៃ​ការ​ងារ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បាន​ព្យាករ​ថា « មនុស្ស​ស្លាប់​នឹង​ឮ​សំឡេង​ព្រះរាជបុត្រា​នៃ​ព្រះ ហើយ​អស់​អ្នក​ណា​ដែល​ឮ​នឹង​បាន​រស់​វិញ » ( យ៉ូហាន ៥:២៥ សូម​មើល​ផង​ដែរ ខទី ២៤​,២៦–២៨ ) ។ ពេលនៅ​លើឈើ​ឆ្កាង ព្រះយេស៊ូវ​មាន​បន្ទូល​ទៅកាន់​ចោរ​ដែល​ប្រែចិត្ត នៅក្បែរទ្រង់ថា « ខ្ញុំប្រាប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃនេះ​អ្នក​នឹង​នៅ​ក្នុង​ស្ថានបរមសុខ​ជាមួយ​នឹង​ខ្ញុំដែរ [ ឬពិភព​វិញ្ញាណ ] » ( លូកា ២៣:៤៣ សូម​មើល​ផងដែរ Gospel Topics «Paradise » topics.ChurchofJesusChrist.org ) ។ ក្រោយ​មក ពេត្រុស​បាន​បង្រៀន​ពី​រឿង​នោះ បន្ទាប់​ពី​ព្រះ​យេស៊ូវ​សុគត ទ្រង់ « បាន​យាង​ទៅ​ប្រដៅ​ដល់​ពួក​វិញ្ញាណ ដែល​ជាប់​ឃុំ » ពេត្រុស ទី ១ ៣:១៩; ៤:៦ ) ។

ក្នុង​ឆ្នាំ ១៩១៨ ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាន​សញ្ជឹងគិត​អំពី​ពាក្យ​ពេចន៍​ទាំងនេះមកពី ពេត្រុស ហើយ​គិតពិចារណា​អំពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ នៅពេល​លោក​មាន​ការ​និមិត្ត​ដ៏​អស្ចារ្យ​អំពី​ពិភព​វិញ្ញាណ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:១–១១ ) ។

រូបភាព
អ្នក​ដែល​បាន​តែងតាំងដោយ ហារ៉ូល អាយ ហប់គីនសុន

អ្នក​ដែល​បាន​តែងតាំង,​ដោយ ហារ៉ូល អាយ ហប់គីនសុន

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១២–១៩​,២៣​,២៤ ហើយ​ស្រមៃ​មើលថា​តើវា​នឹង​មាន​សភាព​បែបណា​ក្នុងការ​នៅទីនោះ​ជាមួយនឹង​វិញ្ញាណ​ស្មោះត្រង់​ទាំង​ឡាយ​ដែល​បានពិពណ៌នា​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។

ក្នុង​អំឡុង​ពេល​នៃ​ការ​និមិត្ត​នេះ ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាន​ងឿង​ឆ្ងល់​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​បង្រៀន​ដំណឹង​ល្អ​ដល់​វិញ្ញាណ​ទាំងអស់​ដែល​បាន​ស្លាប់ ព្រោះ​ទ្រង់​បាន​គង់​នៅ​ទីនោះ​ក្នុង​រយៈពេល​ដ៏ខ្លី​ប៉ុណ្ណោះ ( សូម​មើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:២៥–២៨ ) ។

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូមអាន​គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:២៩–៣៥ និង​រកមើល​វិធី​ដែល​ព្រះ​អង្គ​សង្គ្រោះ​បាន​រៀបចំ​ផ្លូវ​ឲ្យ​ដំណឹង​ល្អ​របស់​ទ្រង់​ត្រូវ​បាន​ផ្សព្វផ្សាយ​ដល់​មនុស្ស​គ្រប់​រូប​នៅ​ក្នុង​ពិភព​វិញ្ញាណ ។

រូបភាព
ព្រះគ្រីស្ទ​កំពុង​ផ្សាយ​ដំណឹងល្អ​នៅ​ក្នុង​ពិភព​វិញ្ញាណ​ដោយ រ៉ូបឺត ធី បារ៉ែត
រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​យើង​រៀន​អ្វី​ខ្លះ អំពី​ព្រះអង្គ​សង្គ្រោះ​មក​ពី​ការនិមិត្ត​របស់​ប្រធាន​ស្ម៊ីធ ? តើ​អ្នក​នឹង​ពន្យល់​ពី​សារៈសំខាន់​នៃ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ដល់​នរណា​ដែល​មិន​ធ្លាប់​បាន​ឮ​អំពី​រឿង​ទាំងនេះ​ដោយ​របៀបណា ?

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​ជួយ​ព្រះអម្ចាស់​នៅ​ក្នុង​ការ​ប្រោសលោះ​ដល់​ពួក​អ្នក​ស្លាប់​ដោយ​របៀបណា ?

ដោយសារ​សេចក្តីស្រឡាញ់ និង​សេចក្តីមេត្តា​ជា​និរន្តរ៍ របស់​ទ្រង់​ទាំងទ្វេ​នោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​រៀបចំ​ផ្លូវ​សម្រាប់​មនុស្ស​ទាំងអស់​ឲ្យ​ទទួល​ពិធីបរិសុទ្ធ​សំខាន់ៗ​សម្រាប់​ភាពលើក​តម្កើង—ពិធី​បុណ្យ​ជ្រមុជទឹក ពិធី​បញ្ជាក់ ការតែងតាំង​បព្វជិតភាព​ម៉ិលគីស្សា​ដែក ( សម្រាប់​បុរស ) អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​និង​ពិធី​ផ្សារភ្ជាប់​អាពាហ៍​ពិពាហ៍ ។ នៅពេល​មើល​ពី​ទស្សនវិស័យ​អស់​កល្ប​ជានិច្ច​យើង​មើលឃើញ​ពួកអ្នក​ដើរតាម​ព្រះអង្គ​សង្គ្រោះ​ទាំង​ផ្នែក​សងខាង​នៃ​វាំង​នន កំពុង​ធ្វើការ​ជាមួយ​ទ្រង់​សម្រាប់ សេចក្តី​សង្គ្រោះ​នៃ​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះវរបិតាសួគ៌ ។ កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​សម្រាប់​ពួក​អ្នក​ដែល​ស្លាប់​គឺជា​ឱកាស​ដ៏ពិសិដ្ឋ​ដែលយើង​អាចចូល​រួម​នៅ​ពេលនេះ និង​ពេញមួយ​ជីវិត​របស់​យើង ។ វិធីមួយ​ដែល​យើង​អាច​ជួយ​ក្នុង​កិច្ចការ​នេះ​គឺ​តាមរយៈ​ពិធីបរិសុទ្ធ​ជំនួស ដែល​អាច​ប្រារព្ធ​ឡើង​តែ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ ។

រូបភាព
ពិធីបុណ្យ​ជ្រមុជ​ទឹក​ដែល​បាន​ប្រារព្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ

តាមរយៈ​ព្យាការី​ទាំងឡាយ​របស់​ទ្រង់ ព្រះអម្ចាស់​អញ្ជើញ​សមាជិក​នៃ​សាសនាចក្រ​គ្រប់​រូប​ឲ្យ​រៀបចំ​ពង្សប្រវត្តិ​របស់​ពួកគេ ហើយ​ស្វែងរក​អ្នក​ដែល​ត្រូវការ​ពិធីបរិសុទ្ធ​នៃ​ការសង្គ្រោះ ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

ដោយ​ការ​ធ្វើ​ពិធី​ជំនួស​អ្នក​ដទៃ នូវ​អ្វី​ដែល​ពួកគេ​មិន​អាច​ធ្វើ​ដោយ​ខ្លួន​ពួកគេ នោះ​គឺ​យើង​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ដែល​បាន​ធ្វើ​ដង្វាយធួន​ដើម្បី​ប្រទានពរ​ដល់​ជីវិត​មនុស្ស​ផ្សេង​ទៀត ។ ( « Personal Preparation for Temple Blessings » Liahona ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៣៤ )

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​អំពី ការ​ប្រារព្ធ​កិច្ចការ​ជំនួស​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

កិច្ច​ខិតខំ​របស់យើង​ជំនួស​ឲ្យ​ពួក​អ្នក​ដែល​បានស្លាប់​បាន​ធ្វើជាសាក្សី​ដ៏​ក្បោះ​ក្បាយ​ថា ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ព្រះប្រោស​លោះ​ដ៏ទេវភាព​របស់​មនុស្ស​លោក​ទាំងអស់ ។ ព្រះគុណ និង​ការសន្យា​របស់​ទ្រង់​ក៏​បាន​ទៅ​ដល់​អស់​អ្នក​ដែល​ពុំបាន​ស្វែងរក​ទ្រង់​កាលនៅ​មាន​ជីវិត​ផងដែរ ។ ( «The Redemption of the Dead and the Testimony of Jesus » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ១១ ) ។

អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុមនៃ​ពួកសាវក​ដប់ពីរនាក់ បាន បង្ហាញ​គំនិត​ពី បញ្ជី​នៃ « កិច្ចការ​ដ៏​អស្ចារ្យ​ណាស់ » ពរជ័យ​ដែល​យើង​អាច​ទទួល​បាន នៅពេល​យើង​ចូលរួម​ក្នុង​កិច្ចការ​ពង្សប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ ៖

រូបភាព
អែលឌើរ ឌែល ជី រិនឡាន់
  • ការយល់​ដឹង​អំពី​ព្រះអង្គសង្គ្រោះ និង​ការពលិកម្ម​ដ៏​ធួន​របស់​ទ្រង់​បាន​កើន​ឡើង

  • ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ទទួល​អារម្មណ៍​នៃ​កម្លាំង និង​ការដឹកនាំ​សម្រាប់​ជីវិត​របស់​យើង​បាន​កើន​ឡើង

  • សេចក្ដី​ជំនឿ​បាន​កើន​ឡើង ដូច្នេះហើយ​ការប្រែចិត្ត​ជឿ​លើ​ព្រះអង្គសង្គ្រោះ​ប្រែ​កាន់តែ​ស៊ីជម្រៅ និង​គោរព​តាម​កាន់តែ​ខ្លាំង

  • លទ្ធភាព និង​ការជំរុញ​ចិត្ត​ដើម្បី​រៀន និង​ប្រែចិត្ត​បាន​កើន​ឡើង​ដោយសារ​តែ​ការយល់​ដឹង​អំពី​ខ្លួន​របស់​យើង ពី​កន្លែង​ដែល​យើង​មក និង​ទស្សនវិស័យ​យ៉ាង​ច្បាស់លាស់​អំពី​កន្លែង​ដែល​យើង​នឹង​ទៅ

  • ការបន្សុទ្ធ ការញែក​ជា​បរិសុទ្ធ និង​ការរក្សា​ឥទ្ធិពល​ឲ្យ​មាន​តុល្យភាព​ក្នុង​ចិត្ត​របស់​យើង​បាន​កើន​ឡើង

  • អំណរ​តាមរយៈ​សមត្ថភាព​ដែល​បាន​បង្កើន​ដើម្បី ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះអម្ចាស់​បាន​កើន​ឡើង

  • ពរជ័យ​សម្រាប់​គ្រួសារ​បាន​កើន​ឡើង មិន​ថា​ស្ថានភាព​គ្រួសារ​យើង​ក្នុង​ពេល​បច្ចុប្បន្ននេះ អតីតកាល ឬ​អនាគត​កាល​មាន​សភាព​បែបណា ឬ​ទោះបី​ជា​មែកធាង​គ្រួសារ​របស់​យើង​មិន​ល្អ​ឥត​ខ្ចោះ​ក្តី

  • សេចក្ដី​ស្រឡាញ់ និង​អំណរគុណ​ចំពោះ​ជីដូនជីតា និង​សាច់​ញាតិ​ដែល​នៅរស់​បាន​កើន​ឡើង ដូច្នេះ​យើង​នឹង​គ្មាន​អារម្មណ៍​ឯកោ​ទៀត​ឡើយ

  • អំណាច​ដើម្បី​ញែក​ឲ្យ​ដឹង​ថា តើ​នរណា​មា្នក់​ដែល​ត្រូវការ​ការព្យាបាល ហើយ​បម្រើ​អ្នក​ដទៃ​ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់

  • ការការពារ​ពី​ការល្បួង និង​ឥទ្ធិពល​ដ៏​ខ្លាំង​ពី​មារសត្រូវ​បាន​កើន​ឡើង និង

  • ជំនួយ​ដើម្បី​ជួសជួល​ក្តីអំពល់ ការខូច​ចិត្ត ឬ​ការថប់​បារម្ភ​ចិត្ត និង​ធ្វើ​ឲ្យ​ដំបៅ​ជា​សះស្បើយ​បាន​កើន​ឡើង ។

ប្រសិនបើ​អ្នក​បាន​អធិស្ឋាន​សម្រាប់​ពរជ័យ​ណា​មួយ​នៃ​ពរជ័យ​ទាំង​នេះ សូម​ចូលរួម​ក្នុងកិច្ចការ​ពង្សប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ ។ ប្រសិន​បើ​អ្នក​ធ្វើ​ដូច្នោះ នោះ​ការអធិស្ឋាន​របស់​អ្នក​នឹង​ទទួល​ចម្លើយ ។ នៅពេល​ពិធីបរិសុទ្ធ​ត្រូវបាន​ធ្វើ​ឡើង​ជំនួស​មរណជន នោះ​បុត្រាបុត្រី​របស់​ព្រះ​នៅលើ​ផែនដី​ត្រូវបាន​ព្យាបាល ។ ( « Family History and Temple Work: Sealing and Healing » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៤៧ )

រូបភាព
គូស្វាមី​ភរិយា​កំពុង​កាន់កាត​ដើម្បី​ធ្វើកិច្ចការព្រះវិហារ
រូបភាព
រូបតំណាង ការធ្វើ​សកម្មភាព

ធ្វើសកម្មភាព

តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​នៅថ្ងៃនេះ ដើម្បី​ចូលរួម​ជាមួយ​ព្រះអម្ចាស់​នៅក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ? សូម​ពិចារណា​និយាយ​ជាមួយ​សមាជិក​គ្រួសារ​អំពី​បុព្វការីជន​របស់អ្នក ធ្វើ​កិច្ចការ​លិបិក្រម ការស្គាល់ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ​កាន់តែ​ច្បាស់ ឬ​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​ធ្វើ​ពិធីបរិសុទ្ធ​សម្រាប់​នរណា​ម្នាក់​ដែល​បាន​ស្លាប់ ។