ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការទទួល​អំណោយទាន​នៃ ព្រះគុណ​ដ៏ទេវភាព​របស់​ព្រះអង្គសង្គ្រោះ


« មេរៀន​ទី ១៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការទទួល​អំណោយទាន​នៃ ព្រះគុណ​ដ៏ទេវភាព​របស់​ព្រះអង្គសង្គ្រោះ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ១៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

រូបភាព
ព្រះយេស៊ូវគ្រីស្ទ​បាន​ឈោង​ព្រះ​ហស្ថ​ទៅ​កាន់​បុរស​ម្នាក់

មេរៀន​ទី ១៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការទទួល​អំណោយទាន​នៃ ព្រះគុណ​ដ៏ទេវភាព​របស់​ព្រះអង្គសង្គ្រោះ

តើ​មាន​ពេលណាខ្លះ​ដែល​អ្នក​មាន​អារម្មណ៍​ថា​បាក់​ទឹក​ចិត្ត​ដោយ​សារ​អំពើ​បាប កំហុស ភាព​ទន់​ខ្សោយ និង​គុណវិប្បត្តិ​របស់​អ្នក​ដែរ​ឬ​ទេ ? តើ​អ្នក​ធ្លាប់​និយាយ​ពាក្យ​បែបនេះ​ដែរ​ឬ​ទេ « ខ្ញុំ​មិន​ល្អ​គ្រប់​គ្រាន់ » ឬ « ខ្ញុំ​នឹង​មិន​អាច​បំពេញ​តាម​ការរំពឹង​ទុក​បានទេ ? » នៅពេល​អ្នក​សិក្សា សូម​ពិចារណា​ពី​របៀប​ដែល​ព្រះគុណ​របស់​ព្រះអម្ចាស់​អាច​ជួយ​អ្នក​រួចផុត​ពី​ការរិះគន់​ខ្លួនឯង អាច​ផ្លាស់​ប្តូរ​ពី​ភាពទន់ខ្សោយ​របស់អ្នក​ទៅជា​ភាពខ្លាំង ( សូម​មើល សូមមើល អេធើរ ១២:២៧ ) ហើយ​អាច​ធ្វើ​ឲ្យ​អ្នក​ជា​បុគ្គល​កាន់តែ​ប្រសើរ និង​ធ្វើល្អ​កាន់តែច្រើន​ជាង​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដោយ​ខ្លួន​ឯង ។

ផ្នែក​ទី ១

ហេតុអ្វី​ខ្ញុំ​ត្រូវការ​ព្រះគុណ​របស់​ព្រះ​អង្គ​សង្រ្គោះ ?

សាវក​ប៉ុល​បាន​ថ្លែង​ទីបន្ទាល់ថា ៖ « ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កម្លាំង​ដល់​ខ្ញុំ » ( ភីលីព ៤:១៣ ) ។ ព្រះចេស្តា​នៃ​ការពង្រឹង ឬ​ព្រះចេស្តា​ដែល​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង​នេះ​ត្រូវ​បាន​ហៅ​ថា ព្រះគុណ ហើយ​ត្រូវបាន « ផ្តល់​ដល់​យើង​តាមរយៈ​ដង្វាយធួន​នៃ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ » ( Gospel Topics « Grace » ដែល​មាន​នៅលើ គេហទំព័រ topics.ChurchofJesusChrist.org ) ។

ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​អំពីការ​ត្រូវការ​ព្រះគុណ​របស់​ទ្រង់ របស់​យើង​នៅក្នុង​រឿង​ប្រៀបប្រដូច​អំពី​ដើម​ទំពាំង​បាយ​ជូរពិត ។

រូបភាព
ដ្យាក្រាម​នៃ​រូប​ដើម​ទំពាំង​បាយជូរ មេឃ និង ផ្លែ
រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន យ៉ូហាន ១៥:១–៨ ហើយ​ពិចារណា អំពី​អ្វី​ដែល​និមិត្ត​រូប នៅក្នុង​រឿង​ប្រៀប​ប្រដូច​នេះ​អាច​បង្រៀន​យើង​អំពី​តម្រូវ​ការ​របស់​យើង​ក្នុង​ការ​ត្រូវការ​ជំនួយ​របស់​ព្រះអម្ចាស់ ។ ( កំណត់​ចំណាំ « កាត់ចោល » ក្នុង ខ ទី២ ក៏អាច​បកប្រែថា « កាត់​ចេញ » ឬ « បន្សុទ្ធ »​ផងដែរ ។ « ជាប់​នឹង » ក្នុង ខ ទី៤ ក៏អាច​បកប្រែថា « នៅ​មាន » ) ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​អំពី​រឿង​ប្រៀប​ប្រដូចនេះ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

ព្រះគ្រីស្ទ​គឺជា​អ្វីៗ​គ្រប់​យ៉ាង​ចំពោះ​យើង ហើយ​យើង​ត្រូវ « នៅ​ជាប់​នឹង » ទ្រង់​ជា​អចិន្ត្រៃយ៍ ឥត​ងាករេ ខ្ជាប់ខ្ជួន និង​ជា​រៀង​រហូត ។ ដ្បិត​ផលផ្លែ​នៃ​ដំណឹងល្អ​រីកឡើង ហើយ​ឲ្យ​ពរ​ដល់​ជីវិត​យើង យើង​ត្រូវតែ​នៅជាប់​ក្នុង​ទ្រង់​ឲ្យ​បាន​មុតមាំ ។… ទ្រង់​គឺជា​ដើម​ទំពាំង​បាយជូរ​ដែល​ជា​ប្រភព​ពិត​នៃ​កម្លាំង និង​ជា​ប្រភព​តែមួយ​នៃ​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ។ ( « Abide in Me » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៣២ )

ការ​នៅ​ជាប់​នឹង ឬ​នៅ​ក្នុង​ព្រះយេស៊ូវគ្រីស្ទ​អាច​ធ្វើ​ឲ្យ​យើង​ទទួល​បាន​ព្រះគុណ​របស់​ទ្រង់ ដើម្បី​យើង​អាច​យក​ឈ្នះ​លើ​អំពើបាប និង​ដឹង​ពី​សក្ដានុពល​ពេញលេញ​របស់​យើង ។ លីហៃ បាន​បង្រៀនថា « គ្មាន​សាច់ឈាម​ណា​អាច​រស់នៅ​ក្នុង​វត្តមាន​នៃ​ព្រះ​បាន​ឡើយ លើក​លែង​តែ​ដោយ​បុណ្យ​គុណ និង​សេចក្ដី​មេត្តាករុណា និង​ព្រះ​គុណ​នៃ​ព្រះ​មែស៊ី​ដ៏​បរិសុទ្ធ » ( នីហ្វៃ ទី ២ ២:៨ ) ។ ហើយ​មរ៉ូណៃ​បាន​ថ្លែង​ទីបន្ទាល់​ថា តាមរយៈ​ព្រះគុណ​របស់​ព្រះគ្រីស្ទ នោះ​យើង​អាច​ក្លាយ​ដូចជា​ទ្រង់—បាន​ញែក​ជា​បរិសុទ្ធ បាន​ល្អ​ឥតខ្ចោះ និង​បរិសុទ្ធ ( សូមមើល មរ៉ូណៃ ១០:៣២–៣៣ ) ។

រូបភាព
ព្រះអាទិត្យ​បញ្ចេញ​រស្មី លើយុវមជ្ឈិមវ័យ

អែលឌើរ ដេវីឌ អេ. បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ថា ព្រះគុណ​ដែល​មាន​តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ « ជួយ​យើង​ឲ្យ​មើល​ឃើញ ធ្វើ និង​ក្លាយ​ជា​មនុស្ស​ល្អ​ក្នុង​របៀប​ដែល​យើង​មិន​អាច​ដឹង ឬ​សម្រេច​បាន​ដោយ​ពឹង លើ​សមត្ថភាព​មាន​កម្រិត​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង​បាន​ឡើយ » ( « In the Strength of the Lord »​Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៧៧ ) ។

រូបភាព
រូបតំណាង​ការពិភាក្សា

ពិភាក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​សួរ​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​អំពី​របៀប​ដែល​ពួកគាត់​នឹង​ពន្យល់​អំពី​ព្រះគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​របៀប​ដែល​ពួកគាត់​ទទួល​បាន​បទពិសោធន៍​ពី​ព្រះគុណ​របស់​ទ្រង់ ។

ផ្នែក​ទី ២

តើ​សេចក្តី​ជំនឿ និង​ការ​គោរព​ប្រតិបត្តិ​របស់​ខ្ញុំ​មាន​តួនាទី​អ្វី​ខ្លះ​ក្នុង​ការ​ទទួល​បាន​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ ?

រូបភាព
មនុស្ស​ម្នាក់​កំពុង​កាន់​អំណោយ
រូបភាព
កាក់​រមៀលចេញ​ពីថង់

សូម​ពិចារណា​អំពី​រូបភាព​ដែលភ្ជាប់​មកជាមួយ​ទាំងពីរនេះ ។ រូបភាព​ទាំងនេះ​អាច​តំណាង​ឲ្យ​ទិដ្ឋភាព​ទាំងពីរ​នៃព្រះគុណ​ដ៏ទេវភាព ។ មនុស្ស​ខ្លះ​គិតថា​ព្រះគុណ​គឺជា​អំណោយ​ទាន​ដែល​ត្រូវ​បាន​ផ្តល់ឲ្យ​ដោយ​ឥតគិត​ថ្លៃ មិន​ថា​យើង​ធ្វើ​អ្វី​ក្នុង​ជីវិត​នោះទេ ។ មនុស្ស​ខ្លះ​ជឿ​ថា យើង​អាច​ទទួល​បាន​ព្រះគុណ​របស់​ព្រះ​តាម​រយៈ​កិច្ច​ការ​ល្អ​របស់​យើង ។ អែលឌើរ ហូឡិន បានមានប្រសាសន៍អំពី ទស្សនៈ​មិន​ពេញលេញ​ទាំងពីរ​នេះ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

អំណោយ​ទាន​មួយចំនួន​ដែល​មក​ពី​ដង្វាយធួន​គឺ​​សាកល គ្មាន​ទីបញ្ចប់ និង​គ្មាន​លក្ខខណ្ឌ ។ ទាំង​នេះ​រួម​បញ្ចូល​តម្លៃ​លោះ​របស់​ទ្រង់​សម្រាប់​ការ​រំលង​របស់​លោកអ័ដាម​តាំងពីដំបូង​…​[ និង ] ការ​រស់​ឡើង​វិញ ។​…

ទិដ្ឋភាព​ផ្សេងទៀត​នៃ​អំណោយទាន​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ​គឺមាន​លក្ខខណ្ឌ ។ វា​អាស្រ័យ​លើភាព​ឧស្សាហ៍​ព្យាយាម​របស់​មនុស្សម្នាក់​ក្នុងការ​រក្សាបទបញ្ញត្តិ​របស់ព្រះ ។ ឧទាហរណ៍ ខណៈពេល​ដែល​សមាជិក​ទាំងអស់​នៃគ្រួសារ​មនុស្ស​លោក ត្រូវបានផ្តល់​ឲ្យ​ការ​លើកលែង​ទោស​ពីអំពើ​បាប​របស់​លោក​អ័ដាម​ដោយ​សេរី​ដែល​ជា​អំពើបាប​ដែល​ពួកគេ​មិន​បានប្រព្រឹត្ត​ដោយ​ខ្លួនពួកគេតែ​ពួក​គេមិន​បាន​ទទួល​ការ​លើកលែង​ទោស​ពីអំពើ​បាប​របស់​ពួកគេ​ឡើយ លុះត្រា​តែ​ពួកគេ​ប្តេជ្ញា​ចិត្ត​ថា​ត្រូវ​មាន​សេចក្តី​ជំនឿ​លើព្រះគ្រីស្ទ [ និង ] ត្រូវ​ប្រែចិត្ត​ពីអំពើ​បាបទាំង​នោះ​សិន ។ …

ជាក់ស្តែង​ពរជ័យ​ដោយ​ឥត​លក្ខខណ្ឌ​នៃ​ដង្វាយធួន​គឺ​ពុំទាន់​បានឡើយ ប៉ុន្តែ​ពរជ័យ​ដែលមាន​លក្ខខណ្ឌ​ក៏មិនបាន​ផ្តល់​ឲ្យពេញ​លេញ​ដែរ ។ តាមរយៈ​ការរស់នៅ​ដោយ​ស្មោះត្រង់ និង​រក្សា​ព្រះបញ្ញត្តិ​នៃ​ព្រះ នោះ​មនុស្ស​ម្នាក់​អាច​ទទួលបាន​ឯកសិទ្ធិ​បន្ថែម ប៉ុន្តែ​ពួកគេ​នៅតែ​ទទួល​បាន​ដោយ​សេរី ពុំ​ចាំបាច់​ខិតខំ​នោះ​ទេ ។ ( « The Atonement of Jesus Christ » Ensign ខែ មីនា ឆ្នាំ ២០០៨ ទំព័រ ៣៦–៣៧ )

បើ​និយាយ​អំពី​លក្ខខណ្ឌ​អំណោយទាន​នៃព្រះគុណ​ដែល​កើត​មាន​តាម​រយៈដង្វាយ​ធួន​របស់​ព្រះអង្គសង្គ្រោះ​នីហ្វៃបាន​មាន​ប្រសាសន៍ថា « ដ្បិត​យើង​ដឹង​ថា មាន​តែ​ដោយ​ព្រះ​គុណ​ទេ ទើប​យើង​បាន​សង្គ្រោះ បន្ទាប់ពី​អ្វីៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន » ( នីហ្វៃ​ទី​២ ២៥:២៣ ) ។ អ្នក​ខ្លះ​មាន​អារម្មណ៍​វឹកវរ​ចំពោះ ឃ្លា « បន្ទាប់ពី​អ្វីៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន » ។ ដើម្បី​ជួយ​អ្នក​យល់​កាន់តែ​ច្បាស់​ចំពោះ​ប្រសាសន៍​របស់​នីហ្វៃ សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ៖

រូបភាព
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

ខ្ញុំ​ឆ្ងល់ថា​តើ​ពេល​ខ្លះ​យើង​បកស្រាយ​ឃ្លា​នេះ​ខុស​ឬ​អត់ « បន្ទាប់​ពីអ្វីៗទាំងអស់ ដែល​យើង​អាចធ្វើ​បាន » ។ យើងត្រូវ​តែយល់​ថាពាក្យ « បន្ទាប់ពី » មិន​មាន​ន័យថា « ដោយសារ » នោះទេ ។

យើង​ពុំ​អាច​ត្រូវបាន​សង្គ្រោះ ‹ ដោយសារ › អ្វីៗ​ដែល​យើងអាច​ធ្វើ​នោះទេ ។ តើមាន​ពួកយើងណា​ម្នាក់​បាន​ធ្វើ អ្វីៗ​ទាំងអស់ដែល​យើង​អាច​ធ្វើ​បាន​ឬទេ ? តើ​ព្រះ​រង់ចាំ​ដល់​យើង​បាន​ចំណាយ​អស់​រាល់​ការខិតខំ ទើប​ទ្រង់​ធ្វើ​អន្តរាគមន៍​ក្នុង​ជីវិត​យើង ដោយ​នូវ​ព្រះគុណ​នៃ​សេចក្តីសង្គ្រោះ​ទ្រង់​ឬ ? …

ខ្ញុំ​ដឹង​ប្រាកដ​ថា នីហ្វៃ​ស្គាល់ថា ព្រះគុណ​នៃ​ព្រះអង្គសង្គ្រោះ អនុញ្ញាតនិង ធ្វើ​ឲ្យយើង​យកឈ្នះ​អំពើបាប [ សូម​មើល នីហ្វៃទី២ ៤:១៩–៣៥ អាលម៉ា ៣៤:៣១ ] ។ នេះ​ជា​មូលហេតុ​ដែល​នីហ្វៃ ធ្វើ​ការ​ដោយ​ឧស្សាហ៍​ព្យាយាម​ដើម្បី​បញ្ចុះ​បញ្ចូល​កូនចៅ និងពួក​បងប្អូន​លោក « ឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ ហើយ​ឲ្យ​ស្រុះ​ស្រួល​នឹង​ព្រះ »​[ នីហ្វៃទី ២ ២៥:២៣ ] ។ ( ឌៀថើរ អេស្វ អុជដូហ្វ « The Gift of Grace » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១១០ ។

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

យើង​ពុំ​ចាំបាច់​ទទួលបាន​សមត្ថភាព ឬ​សេចក្ដីល្អ​ក្នុង​កម្រិត​ទាបបំផុត មុន​ពេល​ព្រះ​នឹង​ជួយ​នោះ​ទេ—ជំនួយ​ព្រះ​អាចជា​របស់​យើង​នៅ​គ្រប់​ម៉ោង​រាល់ថ្ងៃ មិន​ថា​យើង​នៅ​កន្លែងណា នៅលើ​ផ្លូវ​នៃ​ការគោរព​ប្រតិបត្តិ​នោះទេ ។ ការអង្វរក​របស់​ខ្ញុំគឺថា សូម​ទទួល​យក​ទំនួលខុស​ត្រូវ​ជាធម្មតា ហើយ​ទៅធ្វើការ ដើម្បី​មាន​អ្វីមួយ​ឲ្យ​ព្រះ​ជួយ​យើង ។ ( ឌី ថត គ្រីស្តូហ្វឺសិន « Free Forever, to Act for Themselves » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១៩ )

រូបភាព
អែលឌើរ ប្រូស ស៊ី ហាហ្វិន

អំណោយទាន​នៃ​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ មិន​ចាំបាច់​មាន​កាល​កំណត់​ទេ « បន្ទាប់ពី » អ្វី​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន​នោះ ។ យើង​អាច​ទទួល​បាន​ព្រះគុណ​របស់​ទ្រង់​ពីមុន អំឡុង​ពេល និង​ក្រោយ​ពេល​ដែល​យើង​ពង្រីក​ការខិតខំ​របស់​យើង​ផ្ទាល់ ។ ( ប្រូស ស៊ី ហាហ្វិន The Broken Heart: Applying the Atonement to Life’s Experiences ឆ្នាំ [ ១៩៨៩ ] ទំព័រ ១៥៥–៥៦ ) ។

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​ការ​ភាន់​ច្រឡំ​អ្វីខ្លះ​ដែល​អ្នក​ធ្លាប់​ឮ​អំពី​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ ? តើ​អ្វី​ដែល​អ្នក​កំពុង​រៀន​អំពី​ពរជ័យ​នៃ​ព្រះ​ព្រះគុណ​ដែល​អាច​ប្រទាន​ពរ​ដល់​អ្នក និង​អ្នក​ដទៃ​ទៀត​ដែល​អ្នក​ស្គាល់​ដោយ​របៀបណា ?

ផ្នែក​ទី ៣

តើ​ព្រះគុណ​របស់​ព្រះអង្គ​សង្រ្គោះ​អាច​ផ្លាស់ប្ដូរ​ជីវិត​របស់​ខ្ញុំ​ដោយ​របៀប​ណា ?

ព្រះយេស៊ូវគ្រីស្ទ​បាន​ដក​ពិសោធន៍​រាល់​ការឈឺចាប់ ការល្បួង ពិការភាព​និង​ភាពទន់ខ្សោយ​នៃ​ជីវិត​រមែង​ស្លាប់ ដើម្បី​ទ្រង់​ជ្រាប​ពី​របៀប​ជួយ​យើង ( សូមមើល ហេព្រើរ ២:១៨ ៤:១៥ អាលម៉ា ៧:១១–១២ គោលលទ្ធិ និង សេចក្តីសញ្ញា ៦២:១ ) ។ ដោយសារ​ព្រះយេ​ស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គសង្គ្រោះ​ដែល​មាន​ព្រះទ័យ និង​មាន​សមត្ថភាព នោះ​យើង​អាច​« មក​ដល់​បល្ល័ង្ក​នៃព្រះគុណ​ដោយ ក្លាហាន​ដើម្បី​នឹង ទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណ សម្រាប់នឹងជួយដល់ពេលត្រូវការចុះ » ( ហេព្រើរ ៤:១៦ ) ។

រូបភាព
យុវនារី​ម្នាក់​កំពុង​អធិស្ឋាន
រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​រៀន​អំពី​ការ​ស្វែងរក ឬ​ការ​ទទួល​បាន​ព្រះគុណ​របស់​ព្រះអម្ចាស់​ពី​ដំណើររឿង​នៃ​ព្រះគម្ពីរ​ដូច​ខាងក្រោម ។

  • អេធើរ ១២:២៣–២៨ ៖ មរ៉ូណៃ​ព្រួយ​បារម្ភ​ពី​ភាព​ទន់ខ្សោយ​របស់​លោក​ក្នុង​ការ​សរសេរ ។

  • នីហ្វៃទី ២ ៤:១៧–២៦,៣០–៣៣ ៖ នីហ្វៃ​ព្រួយ​បារម្មណ៍​ពី​អំពើ​បាប​របស់លោក ។

  • ម៉ូសាយ ២៤:៨-១៦ ៖​ប្រជាជន​របស់​អាលម៉ា​ពុះពារ​នៅ​ក្នុង​សេវកភាព ។

  • ម៉ូសេ ៦:២៧ ,៣១–៣២ ៧:១០–១៣ ៖ ហេណុក​មាន​អារម្មណ៍​ថា​មិន​ល្អ​គ្រប់​គ្រាន់​ក្នុង​ការ​ផ្សព្វ ផ្សាយ​និង​ព្យាករណ៍ ។

  • កូរិនថូស ទី ១ ១២:៧–១០ ៖ ប៉ុល បាន​និយាយ​អំពី « បន្លា​មួយចាក់​មក​ក្នុង​សាច់ឈាម »​ជា​ពាក្យ​ប្រៀបធៀប​ដែល​ចង្អុល​បង្ហាញ​ពី​ភាព​ទន់ខ្សោយ​នៅ​ក្នុង​ជីវិត​លោក​ដែល​ធ្វើ​ឲ្យ​លោក​វឹកវរ ។

កាល​អ្នក​អាន​សូម​សញ្ជឹង​គិត​នូវ​សំណួរ​ដូច​ខាង​ក្រោម ៖

  1. តើ​ព្រះគុណ​ត្រូវបាន​បើក​សម្តែង​ដោយ​របៀបណា ?

  2. តើ​មនុស្ស​ម្នាក់ ( ឬ​មនុស្ស​ជាច្រើន ) បានធ្វើអ្វីខ្លះ ដើម្បី​អញ្ជើញ ឬ​ពឹងផ្អែក​លើព្រះគុណ​របស់​ព្រះអម្ចាស់ ?

  3. តើខ្ញុំ​អាច​ផ្សារភ្ជាប់​ដំណើរ​រឿងនេះ​ទៅនឹង​ជីវិត​របស់​ខ្ញុំ​ដោយ​របៀបណា ?

រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​គិត​និង​កត់ត្រា​អំពី​គ្រា​ដែល​អ្នក​មាន​អារម្មណ៍​ថា​អ្នក​បាន​ទទួល​ព្រះគុណ​របស់​ព្រះអម្ចាស់ ។ សូម​ចងចាំ​ថា ភាគច្រើន​ព្រះគុណ​មក​តាម​វិធី​តូចតាច និង​សាមញ្ញៗ ។ សូម​ត្រៀម​ខ្លួន​ចែកចាយ​ឧទាហរណ៍​មួយ​ក្នុង​អំឡុង​ពេល​រៀន ។