« មេរៀនទី ១០ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការធ្វើតាមគំរូនៃការងាយប្រដៅរបស់ព្រះយេស៊ូវគ្រីស្ទ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ១០ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ១០ ឯកសាររៀបចំសម្រាប់ថ្នាក់
ការធ្វើតាមគំរូនៃការងាយប្រដៅរបស់ព្រះយេស៊ូវគ្រីស្ទ
តើអ្នកអាចគិតអំពីបុគ្គលនៅក្នុងជីវិតរបស់អ្នកដែល « ងាយប្រដៅ ស្លូតបូត សុភាពរាបសា អត់ឱន ពោរពេញទៅដោយសេចក្ដីស្រឡាញ់ ព្រមទទួលនូវអ្វីៗទាំងអស់ដែលព្រះអម្ចាស់ទ្រង់ទតឃើញថាល្អ [ សម្រាប់ពួកគេ ] ដូចជាកូនក្មេងព្រមធ្វើតាមឪពុកខ្លួនដូច្នោះ » ឬទេ ? ( ម៉ូសាយ ៣:១៩ ) ។ បុគ្គលិកលក្ខណៈដូចជាព្រះគ្រីស្ទទាំងនេះគឺមាននៅក្នុងយើងម្នាក់ៗដែលស្វែងរកបុគ្គលិកលក្ខណៈទាំងនេះ ។ ព្រះអង្គសង្គ្រោះគឺជាគំរូដ៏ល្អឥតខ្ចោះនៃការងាយប្រដៅតាមព្រះហឫទ័យរបស់ព្រះវរបិតាសួគ៌ ។ កាលដែលអ្នកសិក្សា សូមពិចារណាពីសារៈសំខាន់នៃការធ្វើតាមសេចក្តីថ្លែងការណ៍ដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « បុរស និងស្ត្រីដែលបង្វែរជីវិតរបស់ពួកគេទៅរកព្រះ នឹងរកឃើញថា ទ្រង់អាចធ្វើឲ្យជីវិតរបស់គេចម្រើនឡើង ជាងពួកគេអាចធ្វើដោយខ្លួនឯង » ( « Jesus Christ—Gifts and Expectations » Ensign ខែ ធ្នូ ឆ្នាំ ១៩៨៨ ទំព័រ ៤ ) ។
ផ្នែកទី ១
តើការបន្ទាបខ្លួននិងភាពសុភាពរាបសាអាចជំរុញចិត្តខ្ញុំយ៉ាងដូចម្ដេច?
មនុស្សខ្លះមានអារម្មណ៍ថា ការបន្ទាបខ្លួនគឺជាសញ្ញានៃភាពទន់ខ្សោយ ។ ពួកគេប្រហែលជាគិតថា បុគ្គលដែលបន្ទាបខ្លួន គឺជាមនុស្សភ័យខ្លាច និងកំសាក ។ ប៉ុន្តែ ពាក្យទាំងនេះពុំបានពិពណ៌នាពីព្រះយេស៊ូវគ្រីស្ទ ដែលជាអង្គនៃគំរូដ៏ឥតខ្ចោះអំពីការបន្ទាបខ្លួន និងសុភាពរាបសាទេ ។
សូមពិចារណាអំពីគំរូមួយចំនួននៃកម្លាំង ភាពក្លាហាន និងភាពអង់អាចរបស់ព្រះអង្គសង្គ្រោះ ៖ ទ្រង់បានប្រកាសដោយមានទំនុកចិត្តនូវអត្តសញ្ញាណពិតរបស់ទ្រង់ សូម្បីតែនៅពេលវាធ្វើឲ្យព្រះជន្មរបស់ទ្រង់ជួបគ្រោះថ្នាក់ក៏ដោយ ( សូមមើល យ៉ូហាន ៨:៥៤–៥៩ ) ទ្រង់បានសម្អាតព្រះវិហារយ៉ាងអង់អាច នៅពេលមានការប្រមាថដល់ព្រះវិហារ ( សូមមើល ម៉ាថាយ ២១:១២–១៣; យ៉ូហាន ២:១៤–១៧ ) ទ្រង់បានជួយដល់អ្នកដែលត្រូវគេជិះជាន់យ៉ាងក្លាហាន ( សូមមើល យ៉ូហាន ៨:១–១១; ម៉ាកុស ២:១៤–១៧ ) ហើយទ្រង់គ្មានសេចក្តីភ័យខ្លាចចំពោះមុខនៃការចោទប្រកាន់ និងការរិះគន់ឡើយ ( សូមមើល ម៉ាថាយ ១៦:១–១២; លូកា ២០:១៩–២៦ ) ។
តើការបន្ទាបខ្លួននាំទៅរកអានុភាព និងកម្លាំងផ្ទាល់ខ្លួនកាន់តែមហិមាដោយរបៀបណា ? យើងរៀនថា « ការទទួលស្គាល់ដោយដឹងគុណចំពោះការពឹងផ្អែករបស់យើងទៅលើព្រះអម្ចាស់—ជាការយល់ថា យើងត្រូវការជំនួយពីទ្រង់ជានិច្ច ។ …
« … នៅអំឡុងការងារបម្រើរបស់ទ្រង់ក្នុងព្រះជន្មរមែងស្លាប់ [ ព្រះយេស៊ូវគ្រីស្ទ ] តែងតែប្រកាសថា កម្លាំងរបស់ទ្រង់បានមកដោយសារការពឹងអាស្រ័យរបស់ទ្រង់លើព្រះវរបិតារបស់ទ្រង់ ។ ទ្រង់មានព្រះបន្ទូលថា ‹ ខ្ញុំពុំអាចនឹងធ្វើការអ្វី ដោយខ្លួនខ្ញុំបានទេ ។ … ខ្ញុំមិនរកតាមតែចិត្តខ្ញុំទេ គឺតាមព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក › ( យ៉ូហាន ៥:៣០ ) » ( Gospel Topics « Humility » topics.ChurchofJesusChrist.org ) ។
ការងាយប្រដៅដ៏រាបទាបរបស់ព្រះអង្គសង្រ្គោះតាមព្រះទ័យរបស់ព្រះវរបិតាគឺទាក់ទងនឹងភាពសុភាពរាបសារបស់ទ្រង់ដែរ ( សូមមើល ម៉ាថាយ ១១:២៩ ) ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ភាពសុភាពរាបសាគឺជាលក្ខណៈសំខាន់របស់ព្រះប្រោសលោះ ហើយត្រូវបានញែកដាច់តាមរយៈការឆ្លើយតបដោយសុចរិត មានឆន្ទៈចុះចូល និងមានការគ្រប់គ្រងខ្លួនឯងយ៉ាងរឹងប៉ឹង ។ …
ព្រះប្រោសលោះដ៏មហិមា ដែល « បានយាងចុះក្រោមគ្រប់ទាំងអស់ » [ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៦ ] ហើយបានរងការឈឺចាប់ ហូរព្រះលោហិត និងបានសុគត « នឹងសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់ផង » [ យ៉ូហាន ទី១ ១:៩ ] បាន លាង ជើងពួកសិស្សរបស់ទ្រង់ដោយទន់ភ្លន់ [ យ៉ូហាន ១៣:៤–៥ ] ។ ភាពសុភាពរាបសាបែបនេះគឺជាលក្ខណៈសម្គាល់របស់ព្រះអម្ចាស់ក្នុងនាមជាអ្នកបម្រើ និងជាអ្នកដឹកនាំ ។
ព្រះយេស៊ូវបានប្រទាននូវគំរូដ៏អស្ចារ្យបំផុតនៃការឆ្លើយតបដ៏សុចរិត និងការងាយប្រដៅដោយស្ម័គ្រព្រះហឫទ័យ នៅពេលទ្រង់បានរងទុក្ខយ៉ាងខ្លាំងនៅក្នុងសួនច្បារគែតសេម៉ានី ។
« លុះដល់កន្លែងហើយ ទ្រង់មានព្រះបន្ទូលថា [ ពួកសិស្សរបស់ទ្រង់ ] ចូរអធិស្ឋាន ទៅដើម្បីកុំឲ្យត្រូវសេចក្តីល្បួងឡើយ ។
« រួចទ្រង់ … ក៏លុតព្រះជង្ឃក្រាបចុះអធិស្ឋានថា
« ឱព្រះវរបិតាអើយ បើសិនជាទ្រង់សព្វព្រះហឫទ័យ នោះសូមយកពែងនេះចេញពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ » [ លូកា ២២:៤០–៤២ ] ។
ភាពសុភាពរាបសារបស់ព្រះអង្គសង្គ្រោះនៅក្នុងបទពិសោធន៍ដ៏ចាំបាច់ដ៏នៅអស់កល្បជានិច្ច និងឈឺផ្សារនេះ បង្ហាញដល់យើងម្នាក់ៗនូវសារៈសំខាន់នៃការទុកព្រះប្រាជ្ញាញាណរបស់ព្រះឲ្យលើសពីប្រាជ្ញារបស់យើង ។ ( « Meek and Lowly of Heart » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ៣២–៣៣ )
ផ្នែកទី ២
តើការធ្វើ និងការរក្សាសេចក្តីសញ្ញា ជួយខ្ញុំធ្វើតាមព្រះទ័យរបស់ព្រះដោយរបៀបណា ?
នៅពេលអ្នកគិតពិចារណាពីជីវិតរបស់អ្នកផ្ទាល់ នោះអ្នកអាចងឿងឆ្ងល់ថាតើអ្នកអាចបន្ទាបខ្លួន និងរាបសាដូចជាព្រះអង្គសង្រ្គោះបានដែរឬទេ ។ ដោយអំណរគុណ ព្រះយេស៊ូវគ្រីស្ទបានបង្ហាញយើងពីរបៀបដើម្បីចុះចូលឆន្ទៈរបស់យើងតាមព្រះ ។
នៅដើមនៃការងារបម្រើរបស់ទ្រង់ ព្រះយេស៊ូវបានទៅជួបយ៉ូហាន បាទីស្ទ ដើម្បីទទួលពិធីបុណ្យជ្រមុជទឹក ។ ដំបូងឡើយ យ៉ូហាន មានចិត្តស្ទាក់ស្ទើរ ហើយមានប្រសាសន៍ថា « ដូចម្តេចបានជាទ្រង់យាងមកឯទូលបង្គំ គឺទូលបង្គំដែលត្រូវទទួលបុណ្យជ្រមុជពីទ្រង់វិញទេតើ » ព្រះយេស៊ូវបានប្រាប់យ៉ូហានថា វាជារឿងត្រឹមត្រូវដើម្បីពួកគេអាច « សម្រេចតាមគ្រប់ទាំងសេចក្ដីសុចរិត » ( សូមមើល ម៉ាថាយ ៣:១៣–១៧ ) ។ សូមពិចារណាមើល « The Baptism of Jesus » ( ២:៥៤ ) ដើម្បីបង្កើនដល់ការសិក្សារបស់អ្នកពីដំណើររឿងនេះ ។
សិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់
អាន នីហ្វៃទី ២ ៣១:៦–៧, ១១–១៣ ដើម្បីរៀនពីអ្វីដែលនីហ្វៃបានមានប្រសាសន៍អំពីគំរូនៃការបន្ទាបព្រះកាយរបស់អង្គសង្រ្គោះ ។ សូមរកមើលជំហានជាក់ស្តែងដែលអ្នកអាចធ្វើដើម្បីចុះចូលតាមព្រះទ័យរបស់ព្រះដោយរាបទាប ។
ការចុះចូលនឹងពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹកដាក់យើងនៅលើផ្លូវនៃសេចក្តីសញ្ញា ។ នៅពេលយើងដើរនៅលើផ្លូវនេះ នោះយើងខិតខំរក្សាបទបញ្ញត្តិទាំងឡាយ ហើយហេតុដូច្នោះហើយចុះចូលតាមហឫទ័យរបស់ព្រះ ។ ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍អំពីផ្លូវនៃសេចក្តីសញ្ញានេះ ៖
រូបភាពប្រធាន រ័សុល អិម ណិលសុនការតាំងចិត្តរបស់បងប្អូនដើម្បីធ្វើតាមព្រះអង្គសង្គ្រោះតាមរយៈការធ្វើសេចក្ដីសញ្ញាជាមួយទ្រង់ បន្ទាប់មករក្សាសេចក្ដីសញ្ញានោះ នឹងបើកទ្វារទៅកាន់ពរជ័យ និងឯកសិទ្ធិខាងវិញ្ញាណទាំងអស់ ដែលមានចំពោះបុរស ស្ត្រី និងកុមារនៅគ្រប់ទីកន្លែង ។ ( « As We Go Forward Together » Ensign ខែ មេសា ឆ្នាំ ២០១៨ ទំព័រ ៧ )
សញ្ជឹងគិតនៅក្នុងការរៀបចំសម្រាប់ថ្នាក់
តើជីវិតរបស់អ្នកទទួលបានពរដោយរបៀបណា ឬតើវាអាចទទួលពរដោយរបៀបណា ដោយការចុះចូលនឹងព្រះហឫទ័យរបស់ព្រះអម្ចាស់ តាមរយៈការធ្វើ និងការរក្សាសេចក្ដីសញ្ញានៃដំណឹងល្អ ?
ផ្នែកទី ៣
តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីទុកឲ្យព្រះឈ្នះនៅក្នុងជីវិតខ្ញុំ ?
នៅក្នុងព្រះគម្ពីរ និងនៅសព្វថ្ងៃនេះ រាស្រ្តនៃសេចក្តីសញ្ញារបស់ទ្រង់ ជាញឹកញាប់ត្រូវបានហៅថា វង្សនៃអ៊ីស្រាអែល ។ ប្រធាន ណិលសុន បានបង្រៀន ៖
រូបភាពប្រធាន រ័សុល អិម ណិលសុននិយមន័យមួយនៃនិយមន័យរបស់ភាសាហេព្រើរនៃពាក្យ អ៊ីស្រាអែល គឺ « ទុកឲ្យព្រះឈ្នះ » ។ ដូច្នេះ ឈ្មោះរបស់ អ៊ីស្រាអែល សំដៅទៅលើបុគ្គលដែល ស្ម័គ្រចិត្ត ឲ្យព្រះឈ្នះក្នុងជីវិតរបស់គាត់ ។ គោលគំនិតនេះបានអង្រួនព្រលឹងខ្ញុំ !
ពាក្យថា ស្ម័គ្រចិត្ត គឺសំខាន់ណាស់ចំពោះការបកប្រែនៃពាក្យ អ៊ីស្រាអែល ។ យើងទាំងអស់គ្នាមានសិទ្ធិជ្រើសរើសរបស់យើង ។ … យើងអាចជ្រើសរើសទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់យើង ឬក៏អត់ ។ យើងអាចជ្រើសរើសទុកឲ្យព្រះមានឥទ្ធិពលខ្លាំងបំផុតនៅក្នុងជីវិតរបស់យើង ឬក៏អត់ ។ …
តើ បងប្អូន ស្ម័គ្រចិត្តទុកឲ្យព្រះមានឥទ្ធិពលខ្លាំងបំផុតនៅក្នុងជីវិតរបស់បងប្អូនដែរឬទេ ? តើបងប្អូននឹងអនុញ្ញាតឲ្យព្រះបន្ទូលទ្រង់ បទបញ្ញត្តិរបស់ទ្រង់ និងសេចក្តីសញ្ញារបស់ទ្រង់មានឥទ្ធិពលលើអ្វីដែលបងប្អូនធ្វើរាល់ថ្ងៃដែរឬទេ ? តើបងប្អូននឹងអនុញ្ញាតឲ្យព្រះសូរសៀងរបស់ទ្រង់មានអាទិភាពលើសសំឡេងដទៃទៀតដែរឬទេ ? តើបងប្អូន ស្ម័គ្រចិត្ត ទុកឲ្យអ្វីក៏ដោយដែលទ្រង់សព្វព្រះទ័យឲ្យបងប្អូនធ្វើ មានអាទិភាពជាងមហិច្ឆិតាផ្សេងទៀតដែរឬទេ ? តើបងប្អូន ស្ម័គ្រចិត្ត ដើម្បីទុកឲ្យព្រះទ័យទ្រង់លេបដណ្ដប់ឆន្ទៈរបស់បងប្អូនដែរឬទេ ? ( « Let God Prevai » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩២, ៩៤ )
ចេញពីបទគម្ពីរ និងជីវិតរបស់ ពួកសិស្សនៅសម័យទំនើបនេះ យើងអាចរៀនពីឱកាស ការប្រឈមនានា និងពរជ័យដែលទទួលបាន នៅពេលយើងជ្រើសរើសទុកឲ្យព្រះឈ្នះក្នុងជីវិតរបស់យើង ។
សិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់
សូមស្វែងយល់ពីគំរូមួយ ឬច្រើនដូចខាងក្រោមនេះពីបុគ្គលដែលទុកឲ្យព្រះឈ្នះ និងសញ្ជឹងគិតអំពីសំណួរដែលមានដូចខាងក្រោមនេះ ៖
-
ណាម៉ាន់ដែលជាអ្នកកើតរោគឃ្លង់ ស្វែងរកជំនួយពីព្យាការីអេលីសេ ៖ ពង្សាវតារក្សត្យ ទី២ ៥:៩–១៤ ។
-
ទេវតាមកជួបនឹងម៉ារា ដោយប្រកាសថា ម៉ារានឹងត្រូវធ្វើជាម្តាយរបស់ព្រះយេស៊ូវ ៖ លូកា ១:២៦–៣៨ ។
-
ព្រះបានជ្រើសរើស ហេណុក ឲ្យអំពាវនាវទៅកាន់ប្រជាជនឲ្យប្រែចិត្ត ៖ ម៉ូសេ ៦:៣១–៣៤, ៣៧–៣៩ ។
-
ឪពុកវ័យក្មេងអធិស្ឋានឲ្យកូនស្រីរបស់គាត់ដែលឈឺ ៖ « Accepting the Will of God » ( ២:២៣ ) ។
-
អែលឌើរ ហាក ប៊ី ប្រោន រៀនអំពីសារៈសំខាន់នៃការចុះចូលតាមព្រះទ័យរបស់ព្រះ ៖ « The Will of God » ( ៣:០១ ) ។
-
-
តើមានការប្រឈមអ្វីខ្លះដែលបានមកជាមួយនឹងការអញ្ជើញសម្រាប់បុគ្គលនោះឲ្យចុះចូលតាមព្រះហឫទ័យរបស់ព្រះ ?
-
តើបុគ្គលនោះធ្វើអ្វីខ្លះដើម្បីទុកឲ្យព្រះឈ្នះ ?
-
តើបុគ្គលនោះបានទទួលពរជ័យអ្វីខ្លះសម្រាប់ការចុះចូលតាមព្រះហឫទ័យរបស់ព្រះ ?
-
កាលដែលអ្នកគិតអំពីការខិតខំរបស់អ្នកដើម្បីទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់អ្នក សូមពិចារណានូវទីបន្ទាល់ដូចខាងក្រោមរបស់ប្រធាន បូនី អិល អូស្ការសុន អតីតប្រធានយុវនារីទូទៅ ៖
រូបភាពប្រធាន បូនី អិល អូស្ការសុនខ្ញុំសូមថ្លែងទីបន្ទាល់ថាមានពរជ័យដ៏មហិមាបានរក្សាទុក នៅពេលយើងក៏ស្ម័គ្រចិត្តទូលទៅព្រះវរបិតាថា « សូមឲ្យបានសម្រេចតាមតែព្រះហឫទ័យរបស់ទ្រង់ចុះ » ដែរនោះ [ សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១០៩:៤៤ ] និងសម្របឆន្ទៈរបស់យើងតាមព្រះហឫទ័យរបស់ព្រះ ។ នេះគឺជារសជាតិជីវិត ។ កាលយើងធ្វើតាមព្រះហឫទ័យព្រះបានកាន់តែល្អ នោះយើងនឹងរកឃើញសុភមង្គលកាន់តែខ្លាំង សមត្ថភាពក្នុងការទទួលវិវរណៈផ្ទាល់ខ្លួនមានកាន់តែច្រើន សមត្ថភាពក្នុងការបម្រើមនុស្សនៅជុំវិញខ្លួនយើងកាន់តែច្រើន កាន់តែរឹងមាំកាលជួបនឹងការសាកល្បង និងកាន់តែមានបុគ្គលិកលក្ខណៈដូចព្រះគ្រីស្ទ ។ ( « Leaders Address Importance of Conversion នៅឯសន្និសីទស្រ្តីនៅសាកលវិទ្យាល័យ ប៊ី.វាយ.យូ. » ថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០១៧ នៅលើគេហទំព័រ ChurchofJesusChrist.org )
កត់ត្រាគំនិតរបស់អ្នក
តើអ្វីមួយដែលអ្នកមានអារម្មណ៍ថាគួរតែចាប់ផ្តើមធ្វើ ឬឈប់ធ្វើដើម្បីទុកឲ្យព្រះឈ្នះកាន់តែខ្លាំងនៅក្នុងជីវិតរបស់អ្នក ? តើអ្នកអាចទូលសូមជំនួយពីព្រះអម្ចាស់ កាលអ្នកចុះចូលតាមព្រះហឫទ័យរបស់ទ្រង់កាន់តែខ្លាំងដោយរបៀបណា ?