ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ៩ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការមាន​អំណរ​នៅក្នុង​ការប្រសូត​ដ៏​ទេវភាព​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ


« មេរៀនទី ៩ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការមាន​អំណរ​នៅក្នុង​ការប្រសូត​ដ៏​ទេវភាព​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ » ព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ៩ ឯកសាររៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន​អំពីព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

រូបភាព
មើល​ន៎ កូនចៀម​នៃ​ព្រះ ដោយ វ៉លធើរ រ៉េន

មេរៀន​ទី ៩ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការមាន​អំណរ​នៅក្នុង​ការប្រសូត​ដ៏​ទេវភាព​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ

ការប្រសូត​ដោយ​អព្ភូតហេតុ​របស់​ព្រះយេស៊ូវគ្រីស្ទ គឺជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ ។ សារទូត​សួគ៌ា​បាន​ច្រៀង​សរសើរ​​ដល់​ព្រះ ( សូមមើល លូកា ២:១១–១៤ ) ពួក​អ្នក​គង្វាលចៀម​ដ៏​រាបសារ​បាន​ថ្វាយបង្គំ​ព្រះ​យេស៊ូវ​ដែល​ផ្តេក​ក្នុង​ស្នូក ( សូមមើល លូកា ២:១៥–១៦ ) ហើយ​ពួក​អ្នក​ប្រាជ្ញ​បានមក​ថ្វាយបង្គំ​ដោយ​មាន​ជា​អំណោយ ( សូមមើល ម៉ាថាយ ២:១១ ) ។ មេរៀន​នៅក្នុង​ផ្នែក​ទី ៣ នេះ​នឹង​ផ្តល់​ឱកាស​ឲ្យ​អ្នក​យល់ដឹង​កាន់តែ​ជ្រៅជ្រះ​ពី​ការងារមប្រើ​នៃ​ព្រះ​ជន្ម​រមែង​ស្លាប់​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ការប្រសូត​របស់​ទ្រង់ និង​ព្រះជន្ម​របស់​ទ្រង់​ពិត​ជា​បាន​បំផុសគំនិត​នូវ « សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ … សម្រាប់​បណ្តាជន​ទាំង​អស់​គ្នា » ( លូកា ២:១០ ) ។ សូម​ពិចារណា​មើល​វីដេអូ « The Nativity » ( ២:៥៩ ) ដើម្បី​ជួយ​ជំរុញ​អារម្មណ៍​របស់​អ្នក​សម្រាប់​ការសិក្សា​របស់​អ្នក ។

ផ្នែក​ទី ១

តើ​ការយល់ដឹង​ពី​ពូជពង្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​អាច​បង្កើន​ទំនុកចិត្ត​របស់​ខ្ញុំ​លើ​ព្រះចេស្ដា​របស់​ទ្រង់​ដើម្បី​សង្គ្រោះ​ខ្ញុំ​ដោយ​របៀបណា ?

ដូចជា​លក្ខណៈ​ពិសេស​ដែល​អ្នក​ទទួល​បាន​ហ្សែន​ពី​ឪពុកម្តាយ​របស់អ្នក នោះ​ព្រះយេស៊ូវគ្រីស្ទ​ក៏​មាន​លក្ខណៈពិសេស​ចំពោះ​អ្វី​ដែល​ទ្រង់​បាន​ទទួល​ពី​ព្រះ​មាតា​បិតា​របស់ទ្រង់​ដែរ ។ នៅក្នុង​ព្រះគម្ពីរ​មរមន អាលម៉ា​បាន​ព្យាករណ៍​ថា ព្រះអង្គសង្រ្គោះ​នឹង « ប្រសូត​មក​ពី​នាង​ម៉ារា … នាង​ជា​ស្ត្រី​ព្រហ្មចារី គឺជា​ប្រដាប់​ដ៏​ជម្រើស … ហើយ [ នាង​ ] នឹង​ប្រសូត​បាន​បុត្រ​មួយ មែន​ហើយ គឺជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ » ( អាលម៉ា ៧:១០ ) ។ សូម​គិត​អំពី​របៀប​ដែល​បុព្វបុរស​របស់​ព្រះអង្គ​សង្រ្គោះ​ទាក់ទង​នឹង​សមត្ថភាព​របស់ទ្រង់​ដើម្បី​ធ្វើ​ដង្វាយធួន​សម្រាប់​មនុស្ស​ទាំងអស់ ។

រូបភាព
មារ៉ា ​ស្តាប់​ទេវតា​កាព្រីយ៉ែល

យើង​ចាប់ផ្តើម​មើលឃើញ​ទំនាក់ទំនង​នេះ​រវាង​ពូជពង្ស​របស់​ព្រះអង្គ​សង្គ្រោះ និង​ព្រះចេស្ដា​របស់​ទ្រង់​ក្នុង​ការសង្គ្រោះ នៅពេល​ទេវតា​កាព្រីយ៉ែល​បាន​បង្ហាញ​កាយ​ដល់​មារ៉ា ហើយ​បាន​ប្រាប់​នាង​ថា​នាង​នឹង​ប្រសូត​បាន​បុត្រា​មួយអង្គ​ដែល​នឹង​ត្រូវ​ដាក់​ព្រះនាម​ថា យេស៊ូវ ( សូមមើល លូកា ១:២៦–៣១ ) ។

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន លូកា ១:៣២–៣៥ ហើយ​កត់ត្រា​ពី​របៀប​ដែល​កាព្រីយ៉ែល​បាន​ពិពណ៌នា​អំពី​បុត្រា​ដែល​ម៉ារា​នឹង​ពរពោះ ។ អ្នក​ក៏​អាច​មើល​វីដេអូ « An Angel Foretells Christ’s Birth to Mary » ផងដែរ ( ៤:០៧ ) ។ (កំណត់ចំណាំ ៖ បទគម្ពីរ​ដែល​និយាយ​ពី​ការមាន​គភ៌​ព្រះយេស៊ូវគ្រីស្ទ​បញ្ជាក់​ថា​ទ្រង់​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ប៉ុន្តែ​មិន​បាន​បង្ហាញ​ពី​របៀប​ដែល​អព្ភូតហេតុ​នេះ​បាន​កើតឡើង​ឡើយ [ សូមមើល ម៉ាថាយ ១:១៨–២០; នីហ្វៃទី ១ ១១:១៥, ១៨–២១; អាលម៉ា ៧:១០ ] ) ។

នៅពេល​ទេវតា​បាន​ប្រកាស​អំពី​កំណើត​របស់​ព្រះយេស៊ូវគ្រីស្ទ​ទៅកាន់​ពួក​អ្នកគង្វាល​ដែល​នៅជិត​នោះ លោក​បាន​ហៅ​ព្រះឱរស្ធ​នោះ​ថា​ជា « ព្រះ‌អង្គ​សង្គ្រោះ​មួយ​អង្គ​គឺ​ជា​ព្រះ‌គ្រីស្ទ​ដ៏​ជា​ព្រះ‌អម្ចាស់ » ( លូកា ២:១១ សូមមើល​ផងដែរ លូកា ២:៩–១០ ) ។ ព្រះ​សមត្ថភាព​របស់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ធ្វើជា​ព្រះអង្គ​សង្គ្រោះ​របស់យើង គឺ​មានគ្រប់គ្រាន់ ពីព្រោះ​ទ្រង់​បាន​ប្រសូត​ពី​ព្រះវរបិតា​ដែល​មាន​ព្រះជន្ម​អមតៈ ( ព្រះវរបិតា​សួគ៌ ) និង​មាតា​ដែល​មាន​ជីវិត​រមែង​ស្លាប់ ( មារ៉ា ) ។ ដោយសារ​មាតា​ដែល​មាន​ជីវិត​រមែង​ស្លាប់​នេះ នោះ​ព្រះ​យេស៊ូវ​អាច​ដកពិសោធន៍​ទាំងស្រុង​នូវ​ការឈឺចាប់ ទុក្ខព្រួយ និង​ការល្បួង​នានា​នៃ​មតភាព ( សូមមើល ហេព្រើរ ៤:១៥ ) ។ បទពិសោធន៍​ខាង​ជីវិត​រមែង​ស្លាប់​ទាំងនេះ​បាន​អនុញ្ញាត​ឲ្យ​ព្រះអង្គ​សង្រ្គោះ « ដឹង​ស្រប​តាម​សាច់ឈាម​ថា តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែបណា​តាម​ជំងឺ​របស់​គេ » ( អាលម៉ា ៧:១២ ) ។ ដោយសារ​ព្រះវរបិតា​ដែល​មាន​ព្រះជន្ម​អមតៈ​របស់ទ្រង់ នោះ​ព្រះយេស៊ូវ​អាច​ទ្រាំទ្រ​រាល់​ឧបសគ្គ​នៃ​ជីវិត​រមែង​ស្លាប់ ។

ដោយសារ​​ម្តាយដែល​មាន​ជីវិត​រមែង​ស្លាប់​របស់ទ្រង់ នោះ​ព្រះ​យេស៊ូវ​អាច​សុគត ។ ដោយសារ​ព្រះវរបិតា​ដែល​មាន​ព្រះជន្ម​អមតៈ​របស់ទ្រង់ នោះ​ទ្រង់​អាច​ឈ្នះ​លើ​សេចក្តី​ស្លាប់ ។

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន យ៉ូហាន ១០:១៧–១៨ និង​ពិចារណា​អំពី​របៀប​ដែល​ពូជពង្ស​ដ៏​ពិសេស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​ធ្វើ​ឲ្យ​ដង្វាយធួន​របស់ទ្រង់​អាច​កើតឡើង​បាន ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

បេសកកម្ម [ របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ] គឺជា​ដង្វាយធួន ។ បេសកកម្ម​នោះ​គឺជា​បេសកកម្ម​ដ៏​ពិសេស​របស់​ទ្រង់ ។ ប្រសូត​ពី​ម្តាយ​ដែល​មាន​ជីវិតរមែង​ស្លាប់ និង​បិតា​ដែល​អមតៈ ទ្រង់​ជា​អង្គ​តែ​មួយ​អង្គ​គត់​ដែល​ស្ម័គ្រព្រះទ័យ​លះបង់​ព្រះជន្ម​របស់ទ្រង់ ហើយ​មាន​ព្រះជន្ម​រស់​ឡើងវិញ​ម្តងទៀត ( សូមមើល យ៉ូហាន ១០:១៤–១៨ ) ។ ផល​ដ៏​រុងរឿង​នៃ​ដង្វាយធួន​របស់​ទ្រង់​គឺ​និរន្តរ៍ និង​អស់កល្ប ។ ទ្រង់​បាន​យក​ទ្រនិច​នៃ​សេចក្តី​ស្លាប់ និង​បាន​ធ្វើ​ឲ្យ​ទុក្ខសោក​នៃ​សេចក្តីស្លាប់​គ្រាន់តែ​បណ្តោះអាសន្ន​ប៉ុណ្ណោះ ។ ( « The Mission and Ministry of Jesus Christ » Ensign ខែ មេសា ឆ្នាំ ២០១៣ ទំព័រ ៣៤ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​និស្ស័យ​ទាំង​ពីរ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​សមត្ថភាព​របស់​ទ្រង់​ក្នុងការ​ប្រដូច​នឹង​អ្នក​ក្នុង​ជីវិត​រមែង​ស្លាប់ នេះ​និង​ជួយ​សង្គ្រោះ​អ្នក​ក្នុង​ភាព​អស់កល្ប​ជានិច្ច​ដូចម្តេច ?

ផ្នែក​ទី ២

តើ​កំណើត និង​ព្រះជន្ម​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ជាការ​បង្ហាញ​នូវ​សេចក្តី​ស្រឡាញ់​របស់ទ្រង់​ចំពោះ​ខ្ញុំ​យ៉ាង​ដូចម្តេច ?

សូម​គិត​មួយនាទី​ថាតើ​វា​ពិតជា​អស្ចារ្យ​យ៉ាងណា​ដែល​ព្រះយេហូវ៉ា​ដ៏​ឧត្តុង្គឧត្តម ដែល​បានបង្កើត​ផែនដី​នឹង​យាងមក​ផែនដី​នេះ​ជា​ទម្រង់​ទារក​ដែល​គ្មានទីពឹង ។ នៅក្នុង​ទស្សននិមិត្ត​មួយ នីហ្វៃ​បាន​ឃើញ​ទង្វើ​នេះ​ជា​ការបង្ហាញ​នូវ​សេចក្តី​ស្រឡាញ់ ។

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន នីហ្វៃទី ១ ១១:១៣–២២ ហើយ​ពិចារណា​ពី​អ្វី​ដែល​កំណើត​របស់​ព្រះ​អង្គសង្រ្គោះ​អាច​បង្រៀន​អ្នក​អំពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ និង​ព្រះវរបិតា​ទ្រង់​ចំពោះ​អ្នក ។ ( កំណត់ចំណាំ ៖ ពាក្យ​ថា ការយាងចុះមក មានន័យ​ថា ការស្ម័គ្រចិត្ត​យាងចុះមក​ពី​តំណែងខ្ពស់​មក​ស្ថានភាព ឬ​លក្ខខណ្ឌ​ទាប ។ សូម​ពិចារណា​ពី​របៀប​ដែល​ការយាងចុះមក​បាន​ពិពណ៌នា​នៅក្នុង​ខគម្ពីរ​នេះ​អាច​អនុវត្ត​ចំពោះ​ទាំង​ព្រះ​វរបិតា និង​ព្រះរាជបុត្រា ) ។

រូបភាព
មារ៉ា​បី​ត្រកង​ព្រះ​ឱរស​ព្រះ​យេស៊ូវ

និយាយ​ពី​ការយាងចុះ​មក​នៃ​ព្រះ​យេស៊ូវគ្រីស្ទ ប្រធាន ថាត អរ ខាលីស្ទើរ អតីត​ប្រធាន​សាលា​ថ្ងៃអាទិត្យ​ទូទៅ​បាន​បង្រៀន ៖

រូបភាព
ប្រធាន ថាត អរ ខាលីស្ទើរ

ព្រះ​ដែល​ជា​ព្រះ​រាជបុត្រា​បានប្តូរ​ដំណាក់​សួគ៌ា​របស់​ទ្រង់ ព្រម​ទាំង​គ្រឿង​លម្អ​សេឡេស្ទាល​ទាំងអស់ ជាមួយនឹង​លំនៅ​នៅក្នុង​ជីវិត​រមែង​ស្លាប់​ដោយ​ទទួលយកបទពិសោធន៍​នៃ​ជីវិត​រមែង​ស្លាប់​ទាំងអស់ ។ … ទ្រង់​បាន​បោះបង់ចោល​ព្រះចេស្តា​ជា​ព្រះ​របស់ទ្រង់​ដើម្បី​ធ្វើជា​ទារក​ដែល​ពឹងអាស្រ័យ​លើ​អ្នក​ដទៃ​ទៅវិញ ។ … វាគឺជា​ការដោះដូរ​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន ។ … ព្រះ​យេហូវ៉ា​ដ៏​អស្ចារ្យ ដែល​ជា​អង្គ​បង្កើត​ពិភព​លោក​ដ៏​ច្រើន​ឥត​គណនា ដែល​មាន​គុណធម៌ និង​អានុភាព​ដ៏​និរន្តរ៍ បាន​យាងចូល​មក​ពិភពលោក​នេះ​ដោយ​រុំ​នឹង​សំពត់ ហើយ​ផ្តេក​ក្នុង​ស្នូក ។ ( The Infinite Atonement [ ឆ្នាំ ២០០០ ] ទំព័រ ៦៤ )

នីហ្វៃ​បាន​រៀន​បន្ថែមទៀត​នៅក្នុង​ទស្សននិមិត្ត អំពី​ការយាងចុះមក​របស់​ព្រះ​គ្រីស្ទ នៅពេល​លោក​បាន​ឃើញ​ព្រះអង្គសង្រ្គោះ​ធ្វើការងារ​បម្រើ​ដល់​ប្រជាជន និង​ព្យាបាល​ដល់​អ្នក​ដែល​រងទុក្ខ ( សូមមើល នីហ្វៃទី ១ ១១:២៦–៣១ ) ។

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន នីហ្វៃទី​១ ១១:៣២–៣៣ ហើយ​ពិចារណា​ពី​របៀប​ដែល​ថា​តើ​ការយាងចុះមក​របស់​ព្រះ​សង្រ្គោះ​ទន់ទាប​យ៉ាង​ណាស់​ចំពោះ​អ្នក ( សូមមើល នីហ្វៃទី ២ ២៦:២៤ ) ។

រូបភាព
ព្រះយេស៊ូវ​លី​ឈើឆ្កាង​របស់​ទ្រង់

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

នៅពេល​យើង​និយាយ​អំពី​កំណើត​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​ប្រហែល​ជាគិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​បន្ទាប់​ទៀត ។ កំណើត​របស់​ទ្រង់​អស្ចារ្យ​បំផុត ដោយសារ​អ្វី​ដែល​ទ្រង់​បាន​ជួប និងរងទុក្ខដើម្បី​ទ្រង់​អាច​ជួយ​យើង​បាន​កាន់តែ​ប្រសើរ—អ្វីៗ​ទាំងអស់​ត្រូវបាន​បញ្ចប់​នៅក្នុង​ការឆ្កាង និង ការរស់​ឡើងវិញ​របស់​ទ្រង់ ( សូមមើល អាលម៉ា ៧:១១–១២ ) ។ ប៉ុន្តែ​បេសកកម្ម​របស់​ទ្រង់​ក៏​រួម​មាន​នូវ​ការបម្រើ អព្ភូតហេតុ​នៃ​កិច្ចការ​បម្រើ​របស់​ទ្រង់ អារម្មណ៍​ធូរស្បើយ​ដែល​ទ្រង់​បាន​នាំ​មក​ដល់​អ្នក​រងទុក្ខ និង​អំណរ​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ—​និង​នៅតែ​ប្រទាន​ឲ្យ—ដល់​អស់​អ្នក​ដែល​ទួញយំ ។ ( « Be at Peace » Liahona ខែ ធ្នូ ឆ្នាំ ២០១៥ ទំព័រ ៣០ )

រូបភាព
ព្រះយេស៊ូវ​លាង​ជើង​សិស្ស​របស់ទ្រង់

សូម​ពិចារណា​អំពី​គំរូ​ដ៏​អស្ចារ្យ​ដែល​ការយាងចុះមក​របស់​ព្រះអង្គ​សង្គ្រោះ​ផ្តល់​សម្រាប់​យើង ។ ប៊ីស្សព រីឆាឌ ស៊ី អែជ្ជលី ដែល​បាន​បម្រើ​ជា​គណៈប៊ីស្សព​ជាអធិបតី បានពន្យល់ ៖

រូបភាព
ប៊ីស្សព​រីឆាឌ ស៊ី អែជ្ជលី

តើ​ការណ៍​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង ? ការយល់ដឹង​របស់យើង​អំពី​ការយាងចុះមក​របស់​ព្រះគ្រីស្ទ​គួរ​តែ​នាំ​យើង​ឲ្យ​មាន​អារម្មណ៍​ហួសពី​ស្ញប់ស្ញែង និង​អំណរគុណ​ដ៏​ជ្រាលជ្រៅ​របស់យើង ។ ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់ ការ​ត្រូវ​បាន​ហៅ​ឲ្យ​តំណាង​ទ្រង់ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ នោះ​ឱកាស​ដ៏​អស្ចារ្យ​របស់​យើង​គឺ​ដើម្បី​ព្យាយាម​ធ្វើតាម​ទ្រង់ ។ …

ដូចជា​ព្រះអង្គ​សង្រ្គោះ​ដែរ សេចក្តី​ដ៏​ល្អ​អស្ចារ្យ​របស់​យើង​អាច​នាំមក​តាមរយៈ​ការងារបម្រើ សូម្បីតែ « អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង » [ ម៉ាថាយ ២៥:៤០ ] ។ យើង​ត្រូវតែ​ចងចាំថា នៅក្នុង​ស្ថានភាព​ជីវិត ឬ​ការហៅ​ជាក់លាក់​ណាមួយ មនុស្ស​គ្រប់រូប​គឺជា​បុត្រ​ដ៏​ជា​ទីស្រឡាញ់​របស់ព្រះ ហើយ​កិច្ចការ​របស់​យើង​គឺ​ដើម្បី​បម្រើ​ដល់​អ្នក​ដែល​មាន​ចិត្ត​រាបទាប​បំផុត ហើយ​បម្រើ​ពួកគេ​ដូច​ជា​លោក​ចៅហ្វាយ​នឹង​បម្រើ​ពួកគេ​ដែរ ។ ( « The Condescension of God » Ensign ខែ ធ្នូ ឆ្នាំ ២០០១ ទំព័រ ២០, ២១ )

រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​ចំណាយ​ពេលខ្លះៗ​ដើម្បីអាន ឬ​ស្តាប់​ទំនុកច្រៀង​នៃ​ទំនុកតម្កើង​មួយ ឬ​ច្រើន​ដែល​មាន​ដូច​ខាងក្រោម ។ រួចហើយ​សូម​កត់ត្រា​គំនិត និង​អារម្មណ៍​ដែល​អ្នក​មាន ។ សូម​ពិចារណា​ថា​ព្រះអង្គសង្រ្គោះ​បាន « យាង​ចុះ​ក្រោម​គ្រប់​ទាំងអស់ » ( គោល​លទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦ ) ដើម្បី​ទ្រង់​អាច​សង្រ្គោះ​យើង ។ សូម​ពិចារណា​ផងដែរ​ពី​របៀប​ដែល​អ្នក​អាច​ធ្វើតាម​គំរូ​របស់​ទ្រង់​ក្នុង​ការបម្រើ​របស់​អ្នកដល់​មនុស្ស​ដទៃ ។