២០១៦
ការ​រៀន​អំពី​ព្រះវរបិតាសួគ៌ ៖ ការសិក្សា​អំពី​ប្រធានបទ​សំខាន់​ដ៏​សម្បើម
January 2016


ការ​រៀន​អំពី​ព្រះវរបិតាសួគ៌ ៖ ការសិក្សា​អំពី​ប្រធានបទ​សំខាន់​ដ៏​សម្បើម

រូបភាព
Product Shot from January 2016 Liahona

អ្នក​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌ ប៉ុន្តែ​តើអ្នកធ្លាប់​ងឿង​ឆ្ងល់​ថា​ទ្រង់​មាន​លក្ខណៈ​យ៉ាង​ណា​ឬទេ ? ឬ​ក៏​ថា​ហេតុអ្វី​ក៏​ទ្រង់​បាន​ជួយ​អ្នក​ឲ្យរក​ឃើញ​កូនសោ​ដែលបាន​បាត់​កាលពី​ថ្ងៃមុន​ដូច្នេះ ? ឬ​តើ​ទ្រង់​ស្គាល់អ្នក​ច្បាស់​ដល់​កម្រិត​ណា ? ឬ​តើ​ទ្រង់​ទាក់ទងជាមួយ​អ្នក​តាម​របៀប​ណា ?​

ជាសំណាង​ល្អ វា​ពុំ​ដែល​យឺតពេលទេ​ដើម្បី​រៀន​កាន់តែ​ច្រើន​អំពី​ព្រះ ។ ឥឡូវ​នេះ គឺជា​ឱកាស​របស់​អ្នក​ដើម្បី​ចាប់​ផ្ដើម​ការសិក្សា​អំពី​ប្រធានបទ​សំខាន់ដ៏​សម្បើម ជាកន្លែង​ដែល​អ្នក​នឹង​រៀន​យ៉ាងច្បាស់​អំពី​មូលហេតុ​ដែល​ព្រះ​នៃ​សកលលោក — ​ដែល​មាន​កូនចៅ​វិញ្ញាណ​រាប់​ពាន់​លាននាក់ — គិត​អំពី​អ្នក ។

ប៉ុន្តែ​វាអាច​នឹង​ជារឿង​លំបាក​ដើម្បី​ចាប់​ផ្ដើម​ប្រធាន​បទសំខាន់ ដូច្នេះ​ចូរ​ឲ្យ​តារាង​នេះ​ជួយ​អ្នក​ឲ្យ​ចាប់​ផ្ដើម ។

រាល់ថ្ងៃ​អ្នកអាច​រើស​យក​សំណួរ​មួយ​មកពី​តារាង​ ។ នៅពេល​អ្នក​ធ្វើតាម​ជំហាន​ទាំងឡាយ ហើយ​ឆ្លើយសំណួរ ចូរ​ព្យាយាម​គិត​អំពី​ទំនាក់ទំនង​របស់​អ្នក​ជាមួយនឹង​ព្រះវរបិតាសួគ៌ ។ ចូរ​គិត​អំពី​តួនាទី​របស់​ទ្រង់​នៅ​ក្នុង​ជីវិត​របស់​អ្នក ហើយ​សួរ​ខ្លួន​អ្នក​នូវអ្វី​ដែល​អ្នកអាច​ធ្វើ ដើម្បី​ខិតចូល​ទៅ​កាន់តែ​ជិត​ទ្រង់ ។

តើ​ព្រះមាន​លក្ខណៈ​ដូចម្ដេច ?

ម៉ាថាយ ៧:៩–១១

យ៉ូហានទី ១ ១:៥

អេធើរ ៣:១២

តើ​ពាក្យ​មួយ​ណា​ដែល​អ្នកចាប់​អារម្មណ៍ ? តើ​មាន​ពាក្យ​ណាខ្លះដែល​ថ្លែង​ម្ដង​ហើយ​ម្ដង​ទៀត ? ចូរ​រកមើល​វា​នៅ​ក្នុង​វចនានុក្រម ឬសេចក្ដី​ណែនាំ​ដល់​បទគម្ពីរ ។

តើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​មាន​ភិនភាគ​ដូចគ្នា ប៉ុន្តែ​ជា​តួអង្គ​ផ្សេងគ្នា​យ៉ាង​ដូចម្ដេច ?

យ៉ូហាន ៣:១៦, ៣៥

យ៉ូហាន ១៧:២០–២៣

មរមន ៧:៥–៧

ចូរ​រៀបចំ​មេរៀន​រាត្រីជួបជុំ​ក្រុមគ្រួសារ​អំពី​អ្វី​ដែល​អ្នក​បាន​រៀន ។

មាន​មនុស្ស​រាប់ពាន់លាន​នាក់​នៅ​លើ​ផែនដី ! តើ​ព្រះវរបិតាសួគ៌​អាច​ស្គាល់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

សាំយ៉ូអែលទី១ ១៦:៧

ទំនុកតម្កើង ៨២:៦

លូកា ១២:៦–៧

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩៣:២៣

តើ​គំនិត​ចម្បង​នៅក្នុង​ខគម្ពីរ​និមួយៗ​មាន​អ្វីខ្លះ ? ចូរ​ព្យាយាម​សង្ខេប​វា​ឲ្យ​តិចជាង​ប្រាំ​ពាក្យ ។

តើ​ខ្ញុំអាច​ស្គាល់​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្ដេច ?

យ៉ូហាន ១៤:៦–៩

យ៉ូហានទី ១ ៤:៧

អាលម៉ា ៣០:៤៤

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:២២–២៤

ចូរ​ស្រាវជ្រាវ​នៅ​លើ LDS.org រកពាក្យគន្លឹះ​ដែល​អ្នករកឃើញ​នៅក្នុង​ព្រះគម្ពីរ ។ សូម​ចូល​ទៅ lds.org/media-library ដើម្បី​មើល​វីដេអូ​មួយ​អំពីប្រធានបទ​នោះ ។

យើង​ត្រូវ​បាន​ប្រាប់​ឲ្យ​ទូល​ទៅ​កាន់​ព្រះវរបិតាសួគ៌​នៅ​ក្នុង​ការ​អធិស្ឋាន ។ ប៉ុន្តែ​តើ​ព្រះវរបិតាសួគ៌​មាន​បន្ទូល​មក​កាន់​យើង​តាម​របៀប​ណា ?

គោលលទ្ធិ និង សេចក្តី​សញ្ញា ១:៣៨

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨:២–៣

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩:៨–៩

តើ​អ្នក​ទូល​ទៅ​កាន់​ព្រះ​តាម​របៀប​ណា ? តើ​អ្នក​អាច​ផ្លាស់ប្ដូរ​អ្វី​ខ្លះ​តាម​រយៈ​អ្វី ដែល​អ្នក​បាន​រៀន ?