២០១៦
ការការពារ​សេរីភាព​ខាង​សាសនា
January 2016


ការការពារ​សេរីភាព​ខាង​សាសនា

រូបភាព
Elder Dallin H. Oaks of the Quorum of the Twelve Apostles spoke to the Argentine Council for International Relations (CARI) in Argentina on April 23, 2015

អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ថ្លែង​ទៅ​កាន់ ក្រុម​ប្រឹក្សា​ទំនាក់ទំនង​អន្តរជាតិ​អាហ្សង់ទីន ( CARI ) នៅ​ប្រទេស​អាហ្សង់ទីន ថ្ងៃ​ទី ២៣ ខែ មេសា ឆ្នាំ ២០១៥ ។

រូបថត © 2015 ដោយ Intellectual Reserve, Inc ។ រក្សាសិទ្ធិ​គ្រប់​យ៉ាង

អ្នក​ទាំងឡាយ​ណា​ដែល​ជឿ​ថា ព្រះ​ប្រទាន​ឲ្យ​យើង​នូវ​សមត្ថភាព​ដើម្បី​ជ្រើសរើស​រវាង​ត្រូវ និង ខុស​នោះ ត្រូវតែ​ធ្វើការ​រួមគ្នា​ដើម្បី​ពង្រឹង​សេរីភាព​ក្នុង​ការការពារ និង ការប្រតិបត្តិ​សាសនា ដែល​អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍ នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​ក្រុម​ប្រឹក្សា​ទំនាក់ទំនង​អន្តរជាតិ​អាហ្សង់ទីន ។

លោក​បាន​មាន​ប្រសាសន៍​ថា « ការការពារ​សេរីភាព​ខាង​សាសនា អាស្រ័យ​ទៅ​លើ​ការយល់ដឹង និង ការគាំទ្រ​ពី​សំណាក់​សាធារណជន​ដល់​សេរីភាព​ដ៏​ចាំបាច់​នេះ » ។ « វា​អាស្រ័យ​ទៅ​លើ​តម្លៃ​ដែល​សាធារណជន​ផ្ដល់​ឲ្យ​ដល់​ការបង្រៀន​អំពី​ត្រូវ និង ខុស នៅ​ក្នុង​គ្រឹស្ដសាសនា សាសនា​យូដា និង សាសនា​អ៊ីស្លាម ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ពួក​អ្នក​មាន​ជំនឿ និង មិន​មាន​ជំនឿ​ទាំងឡាយ ត្រូវតែ​មាន​គេ​ជួយ​ឲ្យ​យល់​ថា នេះ​គឺ​ជា​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះ — ដែល​បកស្រាយ​ការបង្រៀន​ខាង​សាសនា ទៅ​ជា​ឥរិយាបថ​ខាង​ក្រម​សីលធម៌ ដែល​ផ្ដល់​ជា​ប្រយោជន៍​ដល់​ប្រទេស​ជាតិ » ។