២០១៦
ឧស្សាហ៍​ចូលរួម
January 2016


ឧស្សាហ៍​ចូលរួម

រូបភាព
Three images: 1) In Latvia, members—dressed in Mormon Helping Hands vests and T-shirts—cleaned a community area, gathering 70 bags of trash. 2) In the Solomon Islands, members helped install tanks to provide clean water for about 2,000 people. 3) In Honduras, 600 Latter-day Saint youth worked alongside community members and medical and military representatives to clean areas that attract mosquitoes.

ពី​ខាង​លើ ៖ ពួក​អ្នក​ស្ម័គ្រចិត្ត​បម្រើ​នៅ​ប្រទេស​ឡាវៀ កោះ​សាឡូម៉ូន និង ហុងឌូរ៉ាស ។

ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ « ឧស្សាហ៍​ចូលរួម » ( សូម​មើល គ. និង ស. ៥៨:២៧ ) ក្នុង​ការធ្វើ​ល្អ​ទូទាំង​ពិភពលោក ។ នេះ​គឺ​ជា​ការលើកឡើង​ខ្លះៗ ពី​ឆ្នាំ​មុន ៖

  • នៅ​ប្រទេស ហុងឌូរ៉ាស យុវវ័យ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ចំនួន ៦០០ នាក់​បាន​ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ និង អ្នក​តំណាង​គ្រូពេទ្យ និង ទាហាន ដើម្បី​សម្អាត​តំបន់​មាន​មូស​ខ្លា ។

  • នៅ​ប្រទេស​ឥណ្ឌា យុវវ័យ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​លាប​ថ្នាំ​ជញ្ជាំង និង សម្អាត​ថ្នាក់​រៀន នៅ​វិទ្យាល័យ​ក្មេង​ស្រី​របស់​រដ្ឋាភិបាល នៅ​ទីក្រុង ហៃឌើរបាដ ។

  • នៅ​ប្រទេស​ឡាវៀ សមាជិក — បាន​ពាក់​អាវ​កាក់ និង អាវយឺត​ដៃ​ជំនួយ​មរមន — សម្អាត​តំបន់​ក្នុង​សហគមន៍​មួយ ដោយ​ប្រមូល​បាន​សំរាម​ចំនួន ៧០ ស្បោង ។

  • នៅ​ប្រទេស​តុងហ្កា ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​ជួបជុំ​គ្នា ហើយ​បញ្ជូន​មើម​ដំឡូងមី និង ផ្លែ​ចម្ប៉ាដាក់ ទៅ​ទីក្រុង វ៉ាណូអេទូ ដើម្បី​ជួយ​ដល់​ជន​រងគ្រោះ​ពី​ព្យុះ​ស៊ីក្លូន ។

  • នៅ​ប្រទេស​ម៉ាឡេស៊ី សាសនាចក្រ​បាន​ធ្វើការ​ជាមួយ​ភ្នាក់ងារ​រដ្ឋាភិបាល ដើម្បី​ផ្ដល់​បរិក្ខារ​ចម្អិន​ម្ហូប និង ទូ​ទឹកកក ទៅ​ដល់​ជន​រងគ្រោះ​ពី​ទឹកជំនន់ ហើយ​បាន​បង្រៀន​ស្ត្រីៗ​អំពី​របៀប​ចម្អិន​ដោយ​ប្រើ​ម៉ាស៊ីន​វាយ និង ឡ​អគ្គិសនី ។

  • នៅ​លើ​កោះ​សាឡូម៉ូន សមាជិក​បាន​ជួយ​សាងសង់​អាង​ស្ដុកទឹក ដើម្បី​ផ្ដល់​ទឹក​ស្អាត​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ២០០០ នាក់ ។

  • នៅ​ប្រទេសរុស្ស៊ី ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​ចូលរួម​សម្អាត​សហគមន៍​នា​ចុង​សប្តាហ៍​នៃ​បុណ្យ​អ៊ីសស្ទើរ ។

  • នៅ​ប្រទេស​តួគី សមាជិក​សាសនាចក្រ​បាន​ចូលរួម​ក្នុង​ក្រុម​ចម្រៀង​អន្តរ​ជំនឿ ដែល​រួម​បញ្ចូល​ទាំង​និកាយ​កាតូលិក ប្រូតេស្តង់ និង អ៊ីស្លាម ។