២០១៦
សកម្មភាព​ដែល​ដឹកនាំ​ទៅរក​សុភមង្គល
January 2016


យុវវ័យ

សកម្មភាព​ដែល​ដឹកនាំ​ទៅរក​សុភមង្គល

ប្រធាន អាវរិង បង្រៀន​ថា « ​សុភមង្គល​ដែល​យើង​ចង់​បាន​សម្រាប់​មនុស្ស​ជាទីស្រឡាញ់​របស់​យើង គឺ​អាស្រ័យ​ទៅលើ​ជម្រើស​របស់​ពួកគេ » ។

អ្នក​អាច​អាន​អំពី​លទ្ធផល​ដែល​ការជ្រើសរើស​ទាំងឡាយ អាច​កើត​មាន​ចេញ​មកពី​គំរូ​របស់ នីហ្វៃ លេមិន និង លេមយួល ។ លេមិន និង លេមយួល បាន​រអ៊ូរទាំ ហើយ​ពុំចង់​កាន់តាម​បទបញ្ញត្តិ​ទាំងឡាយ​ទេ ( សូមមើល នីហ្វៃទី ១ ២:១២ ) ។ ជា​លទ្ធផល ពួកគេ និង​កូនចៅ​របស់​ពួកគេ ត្រូវ​ទទួល​បណ្ដាសារ ហើយ​កាត់ចេញ​ពី​វត្តមាន​របស់​ព្រះអម្ចាស់ ( សូមមើលនីហ្វៃទី ២ ៥:២០–២៤ ) ។ នីហ្វៃ បាន​ជ្រើសរើស​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ ( សូមមើល នីហ្វៃទី ១ ៣:៧ ) ហើយ​ដោយសារ​ជម្រើស​នោះ គាត់ និង​ប្រជាជន​របស់គាត់ « បានរស់នៅ​តាមរបៀប​នៃ​សុភមង្គល » ( នីហ្វៃទី ២ ៥:២៧ ) ។

អ្នកអាច​ជ្រើសរើស​ដើម្បី​មាន​សុចរិតភាព និង​សប្បាយ​រីករាយ ។ ប៉ុន្តែ​មនុស្ស​នៅ​ជុំវិញ​អ្នក នឹង​ប្រហែលជា​នៅ​តែ​ធ្វើការ​ជ្រើសរើស​មិន​ត្រឹមត្រូវ ដែល​នាំ​ទៅរក​សេចក្ដី​វេទនា ឬ​គ្មានភាព​សុខសាន្ដ ។ ខណៈ​ដែល​ការសម្រេចចិត្ត​ទាំងនោះ គឺជា​របស់​ផង​ពួកគេ នោះ​គំរូ​របស់​អ្នក អាច​មាន​ឥទ្ធិពល​លើ​ការជ្រើសរើស​របស់​ពួកគេ​សម្រាប់​សេចក្ដីល្អ ។ តើ​ការជ្រើសរើស​របស់​អ្នក​អាច​នាំ​មក​នូវ​សុភមង្គល​ដល់​អ្នកដទៃ​ដោយ​របៀប​ណា ? ចូរ​ពិភាក្សា​ជាមួយ​នឹង​គ្រួសារ​របស់អ្នក​អំពី​របៀប​ផ្សេងៗ ដែល​អ្នក​អាច​ជះឥទ្ធិពល​វិជ្ជមាន​ដល់​មនុស្ស​ដែល​នៅជុំវិញ​អ្នក ហើយ​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​នៃ​សុភមង្គល ។