២០១៦
ពិធី​សាក្រាម៉ង់
January 2016


ការបង្រៀន​ដែល​ស្រប​គ្នា

ពិធី​សាក្រាម៉ង់

ពេល​ខ្លះ មាន​អ្នក​ឡើង​និយាយ​ជាច្រើន បាន​លើក​ឡើង​អំពី​ប្រធានបទ​នៃ​ដំណឹងល្អ​ដូចៗគ្នា ។ នេះ​ជា​អ្វី​ដែល​អ្នក​ឡើង​និយាយ​បី​រូប បាន​ថ្លែង​ពី​ពិធី​សាក្រាម៉ង់ ៖

  • « ប្រសិនបើ​យើង​ទទួលទាន​សាក្រាម៉ង់​ដោយ​សេចក្ដី​ជំនឿ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ការពារ​យើង ព្រមទាំង​មនុស្ស​ដែល​យើង​ស្រឡាញ់​ពី​ការល្បួង​ដែល​មាន​កម្លាំង​ខ្លាំង​ក្លា » ។ —ប្រធាន ហិនរី ប៊ី អាវរិង « ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ដៃ​គូ​របស់​អ្នក » ទំព័រ ១០៤ ។

  • « ថ្ងៃឈប់​សម្រាក និង ពិធីសាក្រាម៉ង់​ប្រែ​កាន់តែ​រីករាយ​ខ្លាំង​ឡើង​នៅ​ពេល​យើង​សិក្សា​រឿង​អំពី​ព្រះគ្រីស្ទ ។ នៅ​ពេល​ធ្វើ​ដូច្នោះ នោះ​យើង​បង្កើត​ទំនៀមទម្លាប់​នានា​ដែល​ស្ថាបនា​សេចក្តី​ជំនឿ និង ទីបន្ទាល់​របស់​យើង ព្រមទាំង​ការពារ​ក្រុមគ្រួសារ​យើង​ផងដែរ » ។ —អែលឌើរ ក្លូឌីអូ អរ អែម កូស្តា « ថា​ពួកគេ​នឹង​ចងចាំ​ទ្រង់​ជានិច្ច » ទំព័រ ១០១ ។

  • « ពេល​ប្រសើរ​បំផុត​ដើម្បី​ទូល​សួរ​ថា ‹ តើ​ខ្ញុំ​នៅ​ខ្វះ​អ្វី​ទៀត ? › គឺ​ជា​ពេល​យើង​ទទួលទាន​សាក្រាម៉ង់ ។ … ក្នុង​បរិយាកាស​ដ៏​គារវភាព​នេះ កាល​គំនិត​យើង​បែរ​ទៅ​រក​ស្ថានសួគ៌ នោះ​ព្រះអម្ចាស់​អាច​មាន​បន្ទូល​ប្រាប់​យើង​ដោយ​ស្រទន់ អំពី​អ្វី​យើង​ត្រូវ​ធ្វើ​បន្ទាប់​ទៀត » ។ —អែលឌើរ លែរី អរ ឡរិន « តើ​ខ្ញុំ​នៅ​ខ្វះ​អ្វី​ទៀត ? » ទំព័រ ៣៤ ។