២០១៦
ការធ្វើដំណើរ​នៅក្នុង​ទីរហោស្ថាន
January 2016


សម្រាប់​កុមារ​តូចៗ

ការធ្វើដំណើរ​នៅក្នុង​ទី​រហោស្ថាន

រូបភាព
Product Shot from January 2016 Liahona
រូបភាព
Product Shot from January 2016 Liahona
រូបភាព
Product Shot from January 2016 Liahona

នីហ្វៃ​បាន​រស់នៅ​ជាមួយ​នឹង​គ្រួសារ​របស់​គាត់​នៅ​ទីក្រុង​យេរូសាឡិម ។ ឪពុក​របស់​គាត់ លីហៃ គឺជា​ព្យាការី ។ ម្ដាយ​របស់​គាត់ ឈ្មោះ សារ៉ាយ ។ បងប្រុស​របស់​គាត់ ឈ្មោះ លេមិន លេមយួល និង សាំ ។

ឪពុក​របស់​នីហ្វៃ​បាន​អធិស្ឋាន ។ ព្រះវរបិតា​សួគ៌ បាន​មាន​ព្រះបន្ទូល​ប្រាប់​លោក​ថា គ្រួសារ​លោក​ចាំបាច់​ត្រូវ​ចាកចេញ​ពី​ទីក្រុង​នេះ ដើម្បី​ឲ្យ​ពួកគេ​អាច​មាន​សុវត្ថិភាព ។ វា​ជា​ការ​លំបាក​ដើម្បី​ចាកចេញ​ពី​ផ្ទះសម្បែង​របស់​ពួកគេ ។ ប៉ុន្តែ​គ្រួសារ​របស់​នីហ្វៃ បាន​គោរពប្រតិបត្តិ​តាម ។

គ្រួសារ​របស់​នីហ្វៃ បាន​ចេញ​ទៅ​ក្នុង​ទីរហោស្ថាន ។ បន្ទាប់​មក​ព្រះវរបិតា​សួគ៌ បាន​មាន​ព្រះបន្ទូល​ប្រាប់ថា នីហ្វៃ និង​បងៗ​របស់​គាត់​ចាំបាច់​ត្រូវ​តែ​ត្រឡប់​ទៅ​ទីក្រុង​នោះ​វិញ​ដើម្បី​ទៅ​យក​ព្រះគម្ពីរ ។ វា​គឺជារឿង​លំបាក​ធ្វើ ។ ប៉ុន្តែ​នីហ្វៃ​គឺជា​គំរូ​ល្អ​មួយ ខណៈពេល​បងប្រុស​របស់​គាត់​ពុំ​ចង់​គោរពតាម​នោះ ។ គាត់​បាន​ប្រាប់​ថា គាត់​នឹង​ធ្វើ​នូវ​អ្វី​ដែល​ព្រះវរបិតាសួគ៌​បញ្ជា​ឲ្យ​គាត់​ធ្វើ ។

ព្រះវរបិតា​សួគ៌ បានប្រទាន​ដល់​ក្រុមគ្រួសារ​នីហ្វៃ​នូវ​ត្រីវិស័យ​ពិសេស​មួយ ។ វា​ត្រូវបាន​ហៅថា លីអាហូណា ។ នៅពេល​គ្រួសារ​នីហ្វៃ​គោរព​តាម​ព្រះវរបិតាសួគ៌ នោះ​វា​បង្ហាញ​ផ្លូវ​ដល់​ពួកគេ​ឲ្យ​ធ្វើដំណើរ​នៅ​ក្នុង​ទីរហោស្ថាន ។ វា​ក៏​បង្ហាញ​ដល់​នីហ្វៃ​អំពី​ទីកន្លែង​ដើម្បី​ទៅរក​អាហារ​សម្រាប់​គ្រួសារ​របស់​គាត់​ផងដែរ ។

យើង​អាច​ធ្វើ​ដូចជា​នីហ្វៃ​ដែរ នៅពេល​យើង​គោរពតាម​បទបញ្ញត្តិ​ទាំងឡាយ ហើយ​ធ្វើតាម​ព្រះវរបិតាសួគ៌ ! ◼