២០១៦
នីហ្វៃ​គោរព​ប្រតិបត្តិ
January 2016


វីរបុរស​ក្នុង​ព្រះគម្ពីរ​មរមន

នីហ្វៃ​គោរព​ប្រតិបត្តិ

រូបភាព
Product Shot from January 2016 Liahona

នីហ្វៃ​ត្រូវធ្វើការណ៍​លំបាកៗ និង​គួរភ័យខ្លាច​ជា​ច្រើន ។ គាត់​ត្រូវ​ចាកចេញ​ពី​ផ្ទះ​របស់​គាត់ ទៅ​យក​ផ្ទាំង​លង្ហិន​ពី​មនុស្ស​ទុច្ចរិតម្នាក់ ហើយ​ជួយ​គ្រួសារ​របស់​គាត់​ឲ្យ​នៅរស់​រាន​មានជីវិតនៅ​ក្នុង​ទីរហោស្ថាន ។ ប៉ុន្តែ​គាត់​បានទុកចិត្ត​លើ​ព្រះ ហើយ​បាន​រកឃើញ​ភាព​ក្លាហាន​ដើម្បី​គោរព​តាម ។ តើ​អ្នក​អាច​ធ្វើតាម​គំរូ​របស់​នីហ្វៃ​ក្នុង​ខែ​នេះ​យ៉ាង​ដូចម្ដេច ?

ម្ដាយ​របស់​ខ្ញុំ និង ខ្ញុំ​បាន​ចាប់ផ្ដើម​អាន​ព្រះគម្ពីរ​មរមន ។ នៅពេល​យើង​អាន​អំពី នីហ្វៃ ខ្ញុំ​បាន​ដឹង​ថា នីហ្វៃ តែងតែ​គោរពតាម ហើយ​គាត់​ត្រូវបាន​ប្រទាន​ពរ​ដោយសារ​តែ​ការ​គោរពតាម​នោះ ។ ខ្ញុំ​មាន​អារម្មណ៍​ថា នេះគឺជា​របៀប​ដ៏​ត្រឹមត្រូវ​ដែល​ត្រូវ​ធ្វើ ហើយ​ខ្ញុំ​ចង់​ធ្វើ​ដូចជា​នីហ្វៃ​ដែរ ។ ដូច្នេះ​ឥឡូវនេះ ពេល​ម្ដាយ​ខ្ញុំ​ប្រាប់​ថា « យក​សម្រាម​ទៅ​ចោល » នោះ​ខ្ញុំ​និយាយថា « បាទ ម៉ាក់ ! »

ហីឌី អិម អាយុ ១០ ឆ្នាំ យឹងណាម ប្រទេស​កូរ៉េ​ខាង​ត្បូង

អេនលី ប៊ី អាយុ ៨ ឆ្នាំ រដ្ឋ​យូថាហ៍ ស.រ.អា.