២០១៦
ការអាន​ឲ្យ​ល្អប្រសើរ​ជារៀង​រាល់​ថ្ងៃ
January 2016


ការអាន​ឲ្យ​ល្អ​ប្រសើរ​ជារៀង​រាល់​ថ្ងៃ

អ្នកនិពន្ធ​រស់នៅ​ក្នុង​រដ្ឋ យូថាហ៍ ស.រ.អា និង ប្រទេស​បូលីវី ។

រូបភាព
Product Shot from January 2016 Liahona

យ៉ូសែប បាន​បើក​ទំព័រ​សៀវភៅ​របស់​គាត់ ។ គាត់​ជ្រួញ​ចិញ្ចើម ។ គាត់​នៅមាន​ច្រើន​ទំព័រ​ច្រើនទៀត ដែល​មិនទាន់​បាន​អាន ។

ម៉ាក់​បាន​សួរថា « តើ​កូនមិន​អីទេ​ឬ ? »

យ៉ូសែប បាន​និយាយថា « កូន​ចូលចិត្ត​អាន » ។ « ប៉ុន្តែ​កូនអាន​យឺត​ណាស់ ។ តើ​កូន​អាច​រៀន​អាន​ឲ្យ​បាន​ល្អ​ជាង​នេះ​ដោយ​របៀប​ណា ? »

ម៉ាក់​បាន​និយាយ​ថា « ម៉ាក់​មាន​យោបល់​មួយ » ។ « អាន​​ព្រះគម្ពីរមរមនមួយ​ជំពូក​ជា​រៀង​រាល់​ថ្ងៃ ។ វា​នឹង​ជួយកូន​រៀន​អាន​បាន​កាន់តែ​ល្អ​ប្រសើរ » ។

យ៉ូសែប​បាន​ព្យាយាម ។ ដំបូង​ឡើយ គាត់​បាន​ចំណាយ​ពេលច្រើន​លើ​វា ។ គាត់ត្រូវ​រៀនពាក្យ​វែងៗ ។ ប៉ុន្តែ​គាត់​បន្ដអានជា​រៀងរាល់ថ្ងៃ ។ មិន​យូរប៉ុន្មាន គាត់អាច​អាន​បាន​ច្រើនជាង​មួយ​ជំពូក ។

ពីរ​សប្ដាហ៍​បាន​កន្លង​ផុតទៅ ។ វត្ថុស៊កចំណាំ​ក្នុង​សៀវភៅ​របស់ យ៉ូសែប បាន​ផ្លាស់ពី​នីហ្វៃទី ១ ទៅ​នីហ្វៃទី ២ ។ បន្ទាប់មក​វា​ត្រូវបាន​ដាក់​នៅក្នុង​គម្ពីរ​យ៉ាកុប !

នៅ​យប់​មួយ វា​ដល់​វេន​របស់​យ៉ូសែប ដើម្បី​បង្រៀន​មេរៀន​នៅក្នុង​រាត្រីជួបជុំ​ក្រុមគ្រួសារ ។

យ៉ូសែប​បាន​គិត​ថា « ខ្ញុំ​ដឹង​ថា​ត្រូវ​ធ្វើអ្វី​ហើយ ! » គាត់​បាន​រកឃើញ​សៀវភៅ រឿង​និទាន​អំពី​ព្រះគម្ពីរមមរន ។ វា​មាន​អក្សរ និង​រូបភាព ។ គាត់​បាន​បើក​ទៅ​ទំព័រ​ជាច្រើន រហូត​ដល់​គាត់​រក​ឃើញ​រឿង​ដ៏ល្អ​មួយ ។

យ៉ូសែប បាន​អាន​រឿង​នោះ​ឲ្យ​គ្រួសារ​របស់​គាត់​ស្ដាប់ ។ គាត់​បាន​អាន​ពាក្យ​ខ្លីៗ​ដូចជា កប៉ាល់ ។ គាត់​អាន​ពាក្យ​វែងៗ ដូចជា ​ត្រូវបាន​បញ្ជា ។ ពួកព្យាការី​បាន​សរសេរ​ពាក្យ​ទាំងនេះ​ជាយូរ​លង់​មក​ហើយ ។ ពាក្យ​ទាំងនេះ​ងាយ​អាន ។

នៅពេល​រឿង​នោះ​បានចប់ ម៉ាក់​បាន​ស្រក់​ទឹកភ្នែក ។

យ៉ូសែប បានសួរ​ថា « ម៉ាក់ តើម៉ាក់​មិនអី​ទេឬ ? »

ម៉ាក់បាន​ប្រាប់ថា « មិន​អីទេ » ។ « ម៉ាក់​សប្បាយចិត្ត ។ កូន​បាន​ខិតខំ​ណាស់ » ។

យ៉ូសែប ញញឹម​យ៉ាង​ពព្រាយ ។

« ខ្ញុំ​បាន​អាន​រៀង​រាល់ថ្ងៃ ដូច​ម៉ាក់បាន​ប្រាប់ » ។ គាត់​បាន​បង្ហាញ​ដល់​ម៉ាក់​នូវ​ព្រះ​គម្ពីរ​មរមន​របស់គាត់ ។ វត្ថុស៊កចំណាំ​ក្នុង​សៀវភៅ​របស់គាត់​ដាក់ដល់​អាលម៉ា !

នៅថ្ងៃណា​មួយ​វត្ថុស៊កចំណាំ​ក្នុង​សៀវភៅ​របស់ យ៉ូសែប នឹងទៅ​ដល់ចុង​ព្រះគម្ពីរ ។ រួចហើយ គាត់អាច​អាន​សារឡើងវិញ !