២០១៦
រឿង​ប្រៀបធៀប​អំពី​រថភ្លើងទីទុយ
January 2016


លុះត្រា​ជួប​ទៀត

រឿង​ប្រៀបធៀប​អំពី​រថភ្លើង​ទីទុយ

ចេញ​មក​ពី « Three Parables — The Unwise Bee, the Owl Express, and Two Lamps » លីអាហូណា, ខែ កុម្ភៈ ឆ្នាំ ២០០៣ ទំព័រ ៣៦–៤១ ។

ខ្ញុំ​បាន​គិត​យ៉ាង​ល្អិតល្អន់​អំពី​ពាក្យសម្ដី​របស់​វិស្វករ ដែល​ប្រឡាក់​សុទ្ធតែ​ប្រេង​ម៉ាស៊ីន​ដ៏​កខ្វក់នោះ ។

រូបភាព
A train with a shining headlight moving through a snowy night.

រូបភាព © Hemera/Thinkstock, iStock/Thinkstock

អំឡុង​ពេលខ្ញុំ​រៀននៅ​មហាវិទ្យាល័យ ខ្ញុំ​គឺជា​សិស្ស​ម្នាក់​ដែល​បានចាត់តាំង​ឲ្យ​ទៅ​ធ្វើការ​ដែលជា​ផ្នែក​មួយ​នៃ​វគ្គ​សិក្សា​របស់​យើង​នៅក្នុង​ភូមិ​វិទ្យា ។ …

កិច្ចការ​​មួយចំនួន​បាន​ទុក​ឲ្យ​យើង​ធ្វើ​នៅក្នុង​កន្លែង​ការ​ងារ​នោះជា​ច្រើន​ថ្ងៃ ។ … នៅពេល​ដែល​ការសិក្សា​ស្រាវជ្រាវ​ជិត​ដល់​ពេល​បញ្ចប់ នោះ​យើង​ត្រូវ​បាន​ព្យុះ​កំណាច​មួយ​បោក​បក់​មកលើ ដែល​មាន​នូវ​ព្រិល​ដ៏​ក្រាស់ — កើត​មាន​ដោយ​ពុំបាន​រំពឹងទុក ពុំ​សមហេតុផល ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក៏ដោយ ក៏​វា​បាន​បង្កើនកម្លាំង​កាន់តែ​ខ្លាំង ដូច្នេះ​​យើង​អាចស្ថិត​នៅក្នុង​គ្រោះថ្នាក់​ជាប់​ក្នុងគំនរ​ទឹកកក​នៅលើ​ភ្នំ​ ។ ព្យុះនោះ​បាន​កើត​ឡើង​កាន់តែ​ខ្លាំង ពេល​យើង​ដើរ​ចុះ​តាម​ជម្រាល​ជើង​ភ្នំយ៉ាងចោទ​ដែល​មានចម្ងាយ​រាប់​គីឡូម៉ែត្រ​ទៀត​ទម្រាំ​ទៅដល់​ស្ថានីយ៍​រថភ្លើង​តូច​មួយ ដែល​យើង​សង្ឃឹម​ថា នឹង​ជិះរថភ្លើង​នៅយប់​នោះ​ធ្វើដំណើរ​មក​ផ្ទះវិញ ។ យើង​បាន​ខិតខំយ៉ាង​ខ្លាំង ក៏បានមក​ដល់បាន​ស្ថានីយ៍​ក្នុងពេល​យប់អាធ្រាត្រខណៈ​ដែល​ព្យុះ​មាន​កម្លាំង​កាន់តែ​ខ្លាំង ។ …

… ​រថភ្លើង​ដែល​យើង​ទន្ទឹងរង់​ចាំ និង​រំពឹងទុក​ដោយ​ក្ដី​សង្ឃឹម​បំផុត គឺ​រថភ្លើង​ទីទុយ — ជា​រថភ្លើង​ពេល​យប់​ដែល​មាន​ល្បឿន​លឿន​ទៅកាន់​ទីក្រុង​ធំៗ ។ …

ចាប់​ពី​ពាក់កណ្ដាល​អាធ្រាត្រ​ក្រោយ​មក រថភ្លើង​ក៏​បាន​មក​ដល់​នៅក្នុង​ព្យុះព្រិល និង​ខ្យល់​គួច​ដ៏កំណាច ។ ខ្ញុំ​បាន​នៅ​អែរអង់​ពីក្រោយ​ដៃគូ​របស់ខ្ញុំ នៅពេល​ពួកគេ​ឡើង​ចូល​រថភ្លើង​ដោយ​ប្រញាប់ប្រញាល់​នោះ ដោយ​សារ​ខ្ញុំ​ចាប់​អារម្មណ៍​នឹង​​វិស្វករ ​អំឡុង​ពេល​ឈប់​មួយភ្លែត​នោះ ខណៈដែល​អ្នកជំនួយ​ការ​របស់​គាត់​បាន​ចាក់​ទឹក​បំពេញ មមារញឹក​នឹង​គ្រឿង​ម៉ាស៊ីន ចាក់​ប្រេង​នៅ​ផ្នែក​ខ្លះ កែ​សម្រួល​អ្វីផ្សេង​ៗ ហើយ​ពិនិត្យ​មើល​នូវ​ការអូសទាញ​បន្ទុក​យ៉ាងធ្ងន់​នៃ​ក្បាល​រថភ្លើង ។ ខ្ញុំ​ចង់​និយាយ​នឹង​គាត់ ទោះជា​គាត់​រវល់​យ៉ាង​ណា​ក្ដី ។ ខ្ញុំបាន​សួរ​គាត់​ថា​តើ​គាត់​មានអារម្មណ៍​យ៉ាងណា​នៅពេល​យប់ — ដែល​ចម្លែក សាហាវ និង​ទ្រគោះ​បោះបោក​​ដូច្នេះ ជាពេល​ដែល​អំណាច​នៃ​ការ​បំផ្លិចបំផ្លាញ​ហាក់ដូចជា​ត្រូវបាន​ដោះលែង ហើយ​គ្មានអ្វី​គ្រប់គ្រង​បាន ជាពេល​ដែលព្យុះ​ស្រែករោរិ៍ ហើយ​គ្រោះថ្នាក់​បានគម្រាម​គំហែង​មកពី​គ្រប់ទិសទីនោះ ។ …

ចម្លើយ​របស់គាត់ គឺ​ជា​មេរៀនមួយ​ដែល​ពុំ​អាច​បំភ្លេច​បាន ។ តាមពិត​គាត់​មាន​ប្រសាសន៍​ទាំង​ពាក្យ​ដែល​កន្ត្រាក់ៗ ហើយ​ដាច់ៗ​ថា ៖ « មើល​ទៅ​ភ្លើងហ្វារ​នៅក្បាល​ម៉ាស៊ីន ។ តើ​ភ្លើង​នោះពុំ​បំភ្លឺ​ផ្លូវ​រថភ្លើង​មួយរយ​យ៉ាត [ ៩០ ម៉ែត្រ ] ឬ​លើស​ពីនោះទេ​ឬ ? មែនហើយ អ្វីដែល​ខ្ញុំព្យាយាម​ធ្វើ គឺ​ត្រូវ​មើល​ផ្លូវ​ដែល​បំភ្លឺ​នៅ​ចម្ងាយ​មួយរយ​យ៉ាត​នោះ ។ នោះ​ខ្ញុំអាច​មើលឃើញ ហើយ​ក្នុងចម្ងាយ​នោះ ខ្ញុំដឹង​ថា​គ្រឹះថ្នល់​ថភ្លើង​គ្មាន​អ្វី​រាំង ហើយ​មាន​សុវត្ថិភាព ។ … ភ្លើង​ហ្វារ​ក្បាល​រថភ្លើង គឺ​តែងតែ​ទៅមុខ​ខ្ញុំជានិច្ច ! »

នៅពេល​គាត់​ឡើង​ចូលទៅ​កន្លែង​បើក​របស់គាត់​វិញ ខ្ញុំ​បាន​ប្រញាប់​ទៅ​ឡើង​ជិះទូរ​រថភ្លើង​សម្រាប់អ្នក​ធ្វើដំណើរ​ទីមួយ ហើយ​ពេល​ខ្ញុំ​អង្គុយ​នៅលើ​កៅអីពូក​ទន់​នោះ ដោយ​ក្ដី​រីករាយ​នឹង​ភាពកក់ក្ដៅ និង​សុខសាន្ដ ខ្ញុំ​ពុំ​គិត​អំពី​យប់​ដ៏​សាហាវនោះឡើយ ​តែខ្ញុំ​បានគិត​យ៉ាង​ខ្លាំង​អំពី​ពាក្យ​សម្ដី​របស់​វិស្វករ​ដែល​ប្រឡាក់សុទ្ធតែ​ប្រេង​ម៉ាស៊ីន​កខ្វក់នោះ ។ ពួកគេ​មានសេចក្ដីជំនឿ​ពោរពេញ — ជាជំនឿ​ដែល​សម្រេច​នូវ​កិច្ចការ​ដ៏​អស្ចារ្យៗ​ជាច្រើន ជា​សេចក្ដី​ជំនឿ​ដែល​ផ្ដល់​នូវ​ការ​លើក​ទឹកចិត្ត និង​ការ​ប្ដេជ្ញាចិត្ត ។ …

យើង​ប្រហែលជា​ពុំអាច​ដឹង​អ្វី ដែលស្ថិត​នៅ​ខាង​មុខ​យើង​ក្នុង​ឆ្នាំ​អនាគតទេ ទាំង​មិន​ដឹង​អំពីថ្ងៃ ឬ​ម៉ោង​ក្រោយនោះ​ភ្លាមៗ​ផងដែរ ។ ប៉ុន្តែ​សម្រាប់​ចម្ងាយ​ពីរបី​យ៉ាត ឬ​គ្រាន់តែ​ពីរបីហ្វីត នោះ​ផ្លូវ​របស់​យើង​គឺ​ពុំ​មានអ្វី​រាំងស្ទះ នោះ​កាតព្វកិច្ច​របស់​យើង​ច្បាស់លាស់ ទិសដៅ​របស់​យើង​ត្រូវបាន​បំភ្លឺ​ហើយ ។ ព្រោះរយៈ​ចម្ងាយ​ខ្លីនោះ ឬ​ជំហាន​បន្ទាប់នោះ បាន​បំភ្លឺ​ដោយ​ការ​បំផុសគំនិត​មកពីព្រះ ចូរ​បន្ដ​ទៅ​មុខ !