២០១៦
អែលឌើរ អាន់ឌើរសិន នៅ​ទីក្រុង យេរូសាឡិម
January 2016


អែលឌើរ អាន់ឌើរសិន នៅ​ទីក្រុង យេរូសាឡិម

រូបភាព
Elder Neil L. Andersen with Jerusalem Mayor Nir Barkat at an international genealogical conference.

អែលឌើរ នែល អិល អាន់ឌើរសិន ជាមួយ​នឹង​លោក​អភិបាល​ក្រុង ន័រ បារខាត

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ កាល​កំពុង​ចូលរួម​សន្និសីទ​ពង្សាវតា​អន្តរជាតិ​មួយ​នៅ​ទីក្រុង​យេរូសាឡិម បាន​ជួប​ជាមួយ ន័រ បារខាត ដែល​ជា​អភិបាល​ក្រុង ។ ពួក​លោក​បាន​ពិភាក្សា​អំពី​ពង្សប្រវត្តិ និង កម្មវិធី​ទាំងឡាយ​នៃ​មជ្ឈមណ្ឌល​ក្រុង​យេរូសាឡិម​នៃ​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ សម្រាប់​ការសិក្សា​ភូមិភាគ​ខាង​កើត ដែល​បាន​ដំណើរការ​នៅ​ទីក្រុង​យេរូសាឡិម​អស់​រយៈ​ពេល ២៧ ឆ្នាំ​មក​ហើយ ថែមទាំង​ពិភាក្សា​អំពី​កិច្ចការ​នៃ​សាសនាចក្រ​ក្នុង​ការរក្សា​ពង្សប្រវត្តិ​ផងដែរ ។

សន្និសីទ​ពង្សាវតា​នោះ​បាន​ទាក់ទាញ​ភ្ញៀវ​ចូលរួម​រាប់រយ​នាក់ រួម​បញ្ចូល​ទាំង​អ្នក​ជំនាញ និង អ្នក​ស្រាវជ្រាវ​ខាង​ពង្សប្រវត្តិ​មក​ពី​អ៊ីស្រាអែល អាមេរិក​ខាង​ជើង អឺរ៉ុប និង តំបន់​ដទៃៗ​ទៀត​នៅ​លើ​ពិភពលោក ។