២០១៦
គំនិត​ទាំងឡាយ​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ
January 2016


គំនិត​ទាំងឡាយ​សម្រាប់​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

ច្បាប់​នេះ​មាន​នូវ​អត្ថបទ និង សកម្មភាព​នានា​ដែល​អាច​យក​ទៅ​ប្រើប្រាស់​សម្រាប់​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ​បាន ។ ខាង​ក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​ពីរ ។

រូបភាព
Family sitting on floor studying, playing games together and looking at family history

« ចូរ​មក​តាម​ខ្ញុំ ៖ ការ​បង្រៀន​គោលការណ៍មូលដ្ឋាន​នៅក្នុង​គេហដ្ឋាន » ទំព័រ ២៨ ៖ អត្ថបទ​នេះ មាន​គំនិត​យោបល់​អំពី​ការ​បង្រៀន និង​ការ​រៀនសូត្រ​ចំពោះ​ប្រធានបទ​ចំនួន​ប្រាំមួយ ។ អ្នកអាច​ប្រើ​គំនិត​យោបល់​សម្រាប់​ប្រធានបទ​យុវវ័យ​នៃ​ខែ​មករា អំពី​ក្រុម​ព្រះ នៅក្នុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ។ អ្នក​ក៏អាច​រំឭកជា​គ្រួសារ​ផងដែរ​អំពី​វិធីសាស្ត្រ​នៃការ​រៀនសូត្រ ដែល​បាន​ពិពណ៌នា​នៅក្នុង​អត្ថបទ ហើយពិភាក្សា​ថា​តើ​វិធីសាស្ត្រ​ជាក់លាក់​ណាមួយ​ដែល​មានប្រយោជន៍​ចំពោះ​គ្រួសារ​របស់អ្នក ។ អ្នកអាច​អញ្ជើញ​សមាជិក​គ្រួសារ​អ្នក​ឲ្យ​ប្រើ​វិធីសាស្ត្រ​ទាំងនេះ ដើម្បី​រៀបចំ​មេរៀន​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ​នាពេល​អនាគត ដោយផ្អែក​ទៅលើ​ប្រធានបទ​ដំណឹងល្អ​នៅក្នុង​អត្ថបទ​នេះ ។

« ការធ្វើ​ដំណើរ​នៅក្នុង​ព្រៃ​រហោស្ថាន »ទំព័រ ៧៦ ៖ ចូរ​ពិចារណា​ធ្វើការ​រៀបចំ​ជា​វគ្គ​សិក្សា​មួយ​ដោយ​ដាក់​ជា​ឧបសគ្គ​​តូច​មួយ​នៅក្នុង​គេហដ្ឋាន​របស់អ្នក អ្នក​អាច​ត្រូវ​ផ្លាស់ប្ដូរ​ទីតាំង​គ្រឿង​សង្ហារឹម​សារជាថ្មី​ឡើងវិញ ហើយ​ចង​ខ្សែ​កាត់​តាម​ផ្លូវដើរ ។ បិទ​ភ្នែក​សមាជិក​គ្រួសារ​គ្រប់រូប ទុក​តែ​មនុស្ស​ម្នាក់​ដែល​នឹង​ណែនាំ​ដល់​សមាជិក​គ្រួសារ​ទាំងមូល​អំពី​របៀប​ដើម្បី​ដើរ​ឆ្លង​កាត់​ឧបសគ្គ​នោះ ។ បន្ទាប់មក​អ្នកអាច​ពិភាក្សា​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌ បាន​ដឹកនាំ​នីហ្វៃ និង​គ្រួសារ​របស់​គាត់​ឲ្យ​ទៅកាន់​ដែនដី​សន្យា ។ រួច​ហើយ​អ្នកអាច​ពិភាក្សា​អំពី​វិធីសាស្ត្រ​នានា​ដែល​ព្រះវរបិតាសួគ៌ បាន​ប្រទាន​ឲ្យ​អ្នក និងគ្រួសារ​អ្នក​ដើម្បី​ជួយអ្នក​ឲ្យ​ធ្វើដំណើរ​ទៅកាន់​គេហដ្ឋាន​នៅ​ឯ​សួគ៌ា​វិញ​ដោយ​សុវត្ថិភាព ។