ការដកស្រង់គោលលទ្ធិសំខាន់ៗ
សេចក្តីជំនឿគឺជាជម្រើសមួយ
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ « សេចក្តីជំនឿពុំមែនកើតមកពីភាពចៃដន្យនោះទេ ប៉ុន្តែមកពីជម្រើសវិញ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦៥ ។
« សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ គឺពុំមែនជាអ្វីដែលអណ្តែតរាយប៉ាយតាមខ្យល់នោះឡើយ ។ សេចក្តីជំនឿនឹងពុំកើតមានដល់យើងដោយចៃដន្យឡើយ ហើយសេចក្តីជំនឿក៏មិននៅជាប់ជាមួយយើងដោយសារតែមរតករបស់បងច្បងដែរ ។ វាគឺដូចជាព្រះគម្ពីរចែងថា ‹ ចិត្តដែលដឹងជាក់ … ជាសម្គាល់ពីការដែលមើលមិនឃើញ › [ ហេព្រើរ ១១:១ ] ។ សេចក្តីជំនឿបញ្ចេញពន្លឺខាងវិញ្ញាណ ហើយពន្លឺនោះគឺអាចញែកចេញបាន ។ សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទគឺជាអំណោយមួយពីឋានសួគ៌ដែលប្រទានមក នៅពេលយើងជ្រើសរើសដើម្បីជឿ និង នៅពេលយើងស្វះស្វែងរកវា ហើយតោងជាប់នឹងវា ។ សេចក្តីជំនឿអាចប្រែកាន់តែខ្លាំងឡើងៗ ឬ ក៏អាចចុះខ្សោយទៅៗ ។ សេចក្តីជំនឿគឺជាគោលការណ៍នៃអំណាច ពុំមែនសំខាន់គ្រាន់តែសម្រាប់ជីវិតនេះនោះទេ ប៉ុន្តែវាសំខាន់នៅក្នុងការរីកចម្រើនរបស់យើងបន្ទាប់ពីសេចក្តីស្លាប់ ។ តាមរយៈព្រះគុណនៃព្រះគ្រីស្ទ នោះថ្ងៃណាមួយ យើងនឹងត្រូវបានសង្គ្រោះតាមរយៈសេចក្តីជំនឿលើព្រះនាមទ្រង់ ។ អនាគតនៃសេចក្តីជំនឿរបស់អ្នក គឺពុំមែនកើតមកពីភាពចៃដន្យនោះទេ ប៉ុន្តែមកពីជម្រើសវិញ » ។