សន្និសីទទូទៅ
ថ្វាយ​ភាពបរិសុទ្ធ​ដល់​ព្រះអម្ចាស់
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


ថ្វាយ​ភាពបរិសុទ្ធ​ដល់​ព្រះអម្ចាស់

ការបូជា​គឺ​ពុំសូវមានន័យថាជា « ការលះបង់ទេ » តែ​មានន័យ​ថា « ការថ្វាយដល់ » ព្រះអម្ចាស់​ច្រើនជាង ។

កាល​ពី​ឆ្នាំ​មុន ពេល​កំពុង​បម្រើ​​ក្នុង​គណៈប្រធាន​តំបន់​អាស៊ី​ខាង​ត្បូង ខ្ញុំ​បាន​ទទួល​ទូរសព្ទ​ពី​ប្រធាន រ័សុល អិម ណិលសុន អញ្ជើញ​ខ្ញុំ​ឲ្យ​បម្រើ​ជា​​ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈ​ប៊ីស្សព​ជា​អធិបតី ។ លោក​​បាន​អញ្ជើញ​ភរិយា​ខ្ញុំ ឡូរី ឲ្យ​ចូលរួម​ក្នុង​ការសន្ទនា​នោះដែរ ។ បន្ទាប់​ពី​ការសន្ទនា​ចប់ យើង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​ជឿ​មួយ ពេល​ដែល​ភរិយា​ខ្ញុំ​បាន​សួរ​ថា « តើ​គណៈប៊ីស្សព​ជា​អធិបតី​ធ្វើអ្វី​ខ្លះ​ ? » បន្ទាប់​ពី​គិត​មួយ​សន្ទុះ ខ្ញុំ​បាន​តប​ថា « បង​មិន​ប្រាកដ​ដែរ ! »

តែមួយ​ឆ្នាំ​ក្រោយ​មក—បន្ទាប់​ពី​មាន​អារម្មណ៍​ដ៏​រាបទាប និង​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ—ខ្ញុំ​អាច​ឆ្លើយ​នឹង​សំណួរ​ភរិយា​ខ្ញុំដោយ​ការយល់​ដឹង​ល្អប្រសើរ​ជាង ។ ក្នុង​ចំណោម​កិច្ចការឯ​ទៀត​ជា​ច្រើន គណៈប៊ីស្សព​មើល​ខុសត្រូវ​លើ​សុខុមាលភាព និង​កិច្ចការ​មនុស្សធម៌​របស់​សាសនាចក្រ ។ ឥឡូវ​នេះ កិច្ចការ​នេះ​មាន​វិសាលភាព​​ពាសពេញ​សកលលោក និង​ផ្ដល់​ពរជ័យ​ដល់​បុត្រា​បុត្រី​របស់​ព្រះ​ច្រើន​ជាង​ពេល​ណាៗ​ទាំងអស់ ។

ក្នុង​នាម​ជា​គណៈប៊ីស្សព​ជា​អធិបតី​មួយ​រូប យើង​មាន​ជំនួយមក​ពី​បុគ្គលិក​សាសនាចក្រ​ដ៏​ល្អៗ និង​អ្នក​ផ្សេង​ទៀត រួម​ទាំង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ ដែល​បម្រើ​ជាមួយ​យើង​ក្នុង​គណៈកម្មការ​ប្រតិបត្តិ​សុខុមាលភាព​សាសនាចក្រ និងភាព​ខ្លួន​ទីពឹង​ខ្លួន ល​ពី​ល្ងាច​មិញ—ឲ្យ​ចែកចាយ​នឹងបងប្អូន​ពី​បច្ចុប្បន្នភាព​នៃ​កិច្ចខិតខំ​ខាង​មនុស្សធម៌​របស់​សាសនាចក្រ​ក្នុង​​ពេល​ថ្មីៗ​នេះ ។ ពួកលោក​ក៏​បាន​ស្នើ​ជាពិសេសសុំឲ្យ​ពួកយើង​​ប្រាប់បងប្អូនថា​ពួកលោក​មានអំណរគុណ​យ៉ាង​ខ្លាំងចំពោះ—បងប្អូន​ប្រុសស្រី​ទាំងឡាយ ព្រោះ​​បងប្អូន​គឺ​ជា​អ្នកដែល​បាន​ធ្វើ​ឲ្យ​កិច្ចខិតខំ​ខាង​មនុស្ស​ធម៌ដំណើរការ​ទៅមុខ ។

រូបភាព
ការ​បរិច្ចាគ​ខាង​មនុស្ស​ធម៌
រូបភាព
ការ​បរិច្ចាគ​ខាង​មនុស្ស​ធម៌​បន្ថែម

តាមដែល​យើង​បាន​សង្កេត​ឃើញ ទាំង​មាន​កង្វល់អំ​ពី​ផលប៉ះពាល់​ខាង​សេដ្ឋកិច្ច​តាំងពី​ដើម​ដំបូង​មកនៃ​វិបត្តិ​កូវីដ-១៩ នៅ​ជុំ​វិញ​ពិភពលោក នោះ​ពួកយើង​អាច​រំពឹងថានឹងមាន​ការធ្លាក់​ចុះ​នូវ​ការបរិច្ចាគ​ជា​ប្រាក់ ដែល​ពួក​បរិសុទ្ធ​អាច​ចូលរួម​ចំណែក ។ យ៉ាងណា​មិញ ​សមាជិក​របស់​យើង​ពុំ​ធ្លាប់ស៊ាំ​នឹង​បញ្ហា​នានា​មកពី​ជំងឺ​រាតត្បាត​នោះទេ ។ សូម​ស្រមៃ​មើល​អារម្មណ៍​របស់​ពួកយើង ពេល​​យើង​ឃើញ​ពី​ការផ្ទុយដូចនេះ ! ការបរិច្ចាគ​ផ្នែក​មនុស្សធម៌​នៅក្នុង​ឆ្នាំ ២០២០ បែរ​ជា​មាន​ចំនួន​ច្រើន​បំផុត​ទៅវិញ—ហើយ​កំពុង​មាន​កាន់តែ​ខ្ពស់​​នៅ​ឆ្នាំ​នេះ ។ ជា​លទ្ធផលនៃទឹក​ចិត្ត​សប្បុរស​របស់​បងប្អូន សាសនាចក្រ​អាច​សម្រេច​បាន​នូវ​ការឆ្លើយតប​ដ៏​ទូលំទូលាយ​បំផុត​របស់​ខ្លួន​ចាប់តាំង​ពី​ការចាប់ផ្តើម​នៃ​មូលនិធិ​មនុស្សធម៌​មក ដោយ​មាន​គម្រោង​ជួយ​សង្គ្រោះ​ជំងឺ​កូវីដ​ជាង ១៥០០​ នៅក្នុង​ប្រទេស​ជាង ១៥០ ប្រទេស ន សម្ភារ​វេជ្ជសាស្ត្រ និង​វ៉ាក់សាំង សម្រាប់​ពួក​អ្នក​ដែល​អាច​នឹង​មិន​បាន​ទទួល​ បើ​គ្មាន​ជំនួយ​នេះ​ទេ ។

រូបភាព
ជន​ភៀស​ខ្លួន
រូបភាព
ជន​ភៀស​ខ្លួន
រូបភាព
ជន​ភៀស​ខ្លួន

ការបរិច្ចាគ​ពេលវេលា និង​កម្លាំង​ក៏​សំខាន់​ដូច​ជា​ការបរិច្ចាគ​ខាង​សម្ភារ​ដែរ ដែល​សមាជិក​សាសនាចក្រ​បាន​បរិច្ចាគ​ដល់​បុព្វហេតុ​មនុស្សធម៌ ។ ដូច​ជា​ជំងឺ​រាតត្បាត​បាន​ផ្ទុះ​ឡើង​ដែរ គ្រោះធម្មជាតិ ជម្លោះស៊ីវិល និង​អស្ថេរភាព​​សេដ្ឋកិច្ច ក៏​កំពុង​តែ​កើតមាន​ឥតឈប់ឈរ ហើយ​បន្ត​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ ។ ឥឡូវ​នេះ អង្គការ​សហប្រជាជាតិ​រាយការណ៍​ថា មាន​មនុស្ស​ជាង ៨២ លាន​នាក់​ដែល​ត្រូវបាន​បង្ខំ​ឲ្យ​ផ្លាស់ប្ដូរ​ទីកន្លែង​នៅក្នុង​ពិភពលោក ។ បន្ថែម​ពី​លើ​នេះ​ទៀត មាន​មនុស្ស​រាប់​លាន​ផ្សេង​ទៀត ដែល​ជ្រើសរើស​គេចចេញ​ពី​ភាពក្រីក្រ ឬ​ការគៀបសង្កត់ ដើម្បី​ស្វែងរក​ជីវិត​ដែលល្អ​ប្រសើរ​សម្រាប់​ខ្លួន​ពួកគេ ឬ​កូនៗ​របស់​ពួកគេ ហើយ​បងប្អូន​អាច​ចាប់ផ្តើម​មើល​ឃើញ​បន្តិច​ពី​ទំហំ​នៃ​ស្ថានភាព​ជា​សកល​នេះ ។

សូម​អរគុណ​ដល់​អ្នក​ស្ម័គ្រចិត្ត​ជា​ច្រើន​ដែល​បាន​បរិច្ចាគ​ពេល​វេលា និង​ទេពកោសល្យ ខ្ញុំ​រីករាយ​នឹង​រាយការណ៍​ថា សាសនាចក្រ​ដំណើរការ​មជ្ឈមណ្ឌល​ស្វាគមន៍​ជនភៀសខ្លួន និង​ជន​អន្តោប្រវេសន៍ នៅ​ទីតាំង​ជា​ច្រើន​នៅក្នុង​សហរដ្ឋ និង​អ៊ឺរ៉ុប ៀត​នៅ​ទូទាំង​ពិភពលោក ។

ខ្ញុំ​សូម​ផ្ញើ​ការដឹង​គុណ​ដ៏​អស់​ពី​ចិត្ត​របស់​ខ្ញុំ ទៅកាន់​ពួក​បរិសុទ្ធ ដែល​បាន​ឈោង​ទៅ​ជួយ​ផ្ដល់​អាហារ សម្លៀកបំពាក់ និងធ្វើជាមិត្តនឹង​ជនភៀស​ខ្លួន​ទាំងនេះ ហើយ​ជួយ​ពួកគេ​បាន​រឹងដៃ​រឹង​ជើង និង​អាច​បំពេញ​តម្រូវការ​ខ្លួនឯង​បាន ។

ល្ងាច​ម្សិល​មិញ ស៊ីស្ទើរ អូប៊ែង បាន​ចែកចាយ​ជាមួយ​បងប្អូន​ពី​កិច្ចខិតខំ​ដ៏​ប្រពៃ​មួយ​ចំនួន​របស់​ពួកបរិសុទ្ធ​ទាក់ទង​ទៅ​នឹង​កិច្ចការ​នេះ ។ ពេលខ្ញុំ​សញ្ជឹង​គិត​ពី​កិច្ចខិតខំ​ទាំងនេះ ជា​ញឹកញាប់​គំនិត​ខ្ញុំ​បែរ​ទៅ​រក​គោលការណ៍​នៃ​ការបូជា និងការទាក់ទង​ដោយ​ផ្ទាល់​នៃ​គោលការណ៍​នេះ​ទៅនឹង​បទបញ្ញត្តិ​ដ៏​ធំ​ពីរ​អំពី​ការស្រឡាញ់​ព្រះ និង​ការស្រឡាញ់​អ្នក​ជិតខាង​របស់​យើង ។

នៅក្នុង​ការប្រើប្រាស់​សម័យ​ទំនើប ពាក្យ sacrifice ឬ​ការបូជា បញ្ជាក់​ពី​គំនិត​នៃ « ការលះបង់ » អ្វីៗ​សម្រាប់​ព្រះអម្ចាស់ និង​នគរ​របស់​ទ្រង់ ។ ទោះជា​យ៉ាង​ណា នៅ​ជំនាន់​បុរាណ អត្ថន័យ​នៃ​ពាក្យ sacrifice ឬ​ការបូជាទាក់ទងគ្នា​យ៉ាង​ជិតដិត​ទៅនឹង​ពាក្យ​ឫស​ឡាតាំង​របស់​វា​ទាំងពីរ ៖ sacerដែល​មានន័យ​ថា « ពិសិដ្ឋ » ឬ​ពាក្យ បរិសុទ្ធនិង​ពាក្យ facere ដែល​មានន័យ​ថា « ធ្វើ » ។ ហេតុ​ដូច្នេះ​ហើយ តាម​ន័យ​បុរាណ ការបូជា មានន័យ​ថា « ធ្វើ​ឲ្យ​អ្វី​មួយ ឬ​នរណា​ម្នាក់​បាន​បរិសុទ្ធ » ។ បើដូចនោះ ការបូជា​គឺ​ជា​ដំណើរការ​មួយ​នៃ​ការក្លាយ​ជា​បរិសុទ្ធ និង​ដើម្បី​ឲ្យ​បាន​ស្គាល់​ព្រះ មិនមែន​ជា​ព្រឹត្តិការណ៍ ឬ « ការលះបង់ » ក្នុង​ពិធី​សាសនា នូវ​អ្វីៗ​សម្រាប់​ព្រះអម្ចាស់​នោះ​ទេ ។

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « ដ្បិត​យើង​ពេញ​ចិត្ត​ចំពោះ [ សេចក្តី​សប្បុរស ] មិន​មែន​ចំពោះ​យញ្ញបូជា​ទេ ហើយ​ពេញ​ចិត្ត​ចំពោះ​ការ​ស្គាល់​ព្រះ ជា​ជាង​ការ​ថ្វាយ​ដង្វាយ​ដុត​ទៅ​ទៀត » ។ ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ប្រែ​ជា​បរិសុទ្ធ ដើម្បី​មាន​សេចក្ដី​សប្បុរស ហើយ​​បាន​ស្គាល់​ទ្រង់ ។ ដូច​ជា​សាវក​ប៉ុល​បាន​បង្រៀន​ថា « បើ​ខ្ញុំ​ចែក​អស់​ទាំង​ទ្រព្យសម្បត្តិ​ខ្ញុំ​ជា​អាហារ​ដល់​គេ ហើយ​បើ​ខ្ញុំ​ប្រគល់​រូបកាយ​ខ្ញុំ​ទៅ​ឲ្យ​គេ​ដុត តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​គ្មាន​ប្រយោជន៍​ដល់​ខ្ញុំ​សោះ » ។ នៅ​ទីបំផុត ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​បាន​ដួងចិត្ត​របស់​យើង ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើងបានកើត​ជាថ្មី​នៅក្នុង​ព្រះគ្រីស្ទ ។ 9 ដូច​ដែល​ទ្រង់​បាន​ណែនាំ​ពួកសាសន៍​នីហ្វៃ​ថា « ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ ដល់ យើង​នូវ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប​វិញ » ។ ១០

រូបភាព
បរិសុទ្ធ​ភាព​ថ្វាយ​ព្រះអម្ចាស់

ការបូជា​គឺ​ពុំសូវមានន័យថាជា « ការលះបង់ » ទេ តែ​មានន័យ​ថាជា « ការថ្វាយដល់ » ព្រះអម្ចាស់​ច្រើន​ជាង​ ។ ពាក្យ​ចារឹក​នៅលើ​ច្រក​ចូល​ព្រះវិហារ​បរិសុទ្ធ​នីមួយៗ​របស់​យើង​គឺ​ « បរិសុទ្ធ​ភាព​ថ្វាយ​ព្រះអម្ចាស់ ដំណាក់​នៃ​ព្រះអម្ចាស់ » ។ កាលដែល​យើង​រក្សា​សេចក្ដី​សញ្ញា​ដោយ​ការបូជា នោះ​យើង​ត្រូវបាន​ធ្វើ​ឲ្យ​បរិសុទ្ធ តាមរយៈ​ព្រះគុណ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​នៅ​ឯទី​អាសនា​នៃ​ព្រះវិហារ​បរិសុទ្ធ​ដ៏​បរិសុទ្ធ យើង​ថ្វាយ​ភាពបរិសុទ្ធ​របស់​យើង​ដល់​ព្រះអម្ចាស់ដោយ​មាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប ។​ អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​បង្រៀន​ថា « ការចុះ​ចូល​តាម​ឆន្ទៈ [ ឬ​ដួងចិត្ត ១១ របស់​មនុស្ស​ម្នាក់ គឺ​ពិត​ជា​រឿង​ផ្ទាល់​ខ្លួន​ជាពិសេស ដែល​យើង​ត្រូវ​ដាក់​នៅលើ​អាសនា​របស់ព្រះ ។ … ទោះ​ជា​យ៉ាង​ណា នៅពេល​បងប្អូន​ និង​ខ្ញុំ ចុះចូល​ខ្លួន​យើង ដោយ​ដាក់ឆន្ទៈ​​រ​បស់យើងទៅ​ជា​ព្រះឆន្ទៈ​របស់ព្រះ នោះ​យើង​គឺ​ពិត​ជា​បាន​ថ្វាយ​អ្វីមួយ ដល់ ទ្រង់​ហើយ ! » ។ ១២

នៅពេល​ការបូជា​របស់​យើង​ជំនួស​អ្នកដទៃ​​ទៀត ត្រូវបាន​គេមើល​ចេញ​ពី​ទស្សនៈ​នៃ « ការលះបង់ » នោះ​យើង​អាច​ឃើញ​វា​ថា​ជា​បន្ទុក​មួយ ហើយ​ប្រែជា​បាក់​ទឹកចិត្ត​វិញ កាល​ដែល​ការបូជា​របស់​យើង​មិន​ត្រូវបាន​គេ​មើលឃើញ ឬ​ឲ្យ​រង្វាន់​ ។ ទោះ​ជា​យ៉ាង​ណា ពេល​វាត្រូវបានគេ​មើល​ចេញ​ពី​ទស្សនៈ​នៃ « ការថ្វាយ​ដល់ » ព្រះអម្ចាស់ នោះ​ការបូជា​របស់​យើង​ជំនួស​ឲ្យ​អ្នកដទៃ​ក្លាយទៅ​ជា​អំណោយ ហើយ​អំណរ​នៃ​ការផ្ដល់​ឲ្យ​ដោយ​សប្បុរស រួចក្លាយទៅ​ជា​រង្វាន់​តែ​ម្ដង ។ ការ​ឈប់ឲ្យ​ខ្លួន​ឯងចង់បាន​សេចក្ដី​ស្រឡាញ់ ការអនុម័ត ឬ​ការពេញចិត្ត​ពី​អ្នក​ដទៃ នោះ​ការបូជា​របស់​យើង​ក្លាយ​ទៅ​ជា​ការបង្ហាញ​ដ៏​បរិសុទ្ធ និង​ជ្រាលជ្រៅ​បំផុត​នៃ​ការដឹងគុណ និង​សេចក្ដី​ស្រឡាញ់​​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង​បងប្អូនរបស់​យើង ។ អារម្មណ៍​មោទនភាពនឹង​ការបូជា​​ខ្លួនឯង​ ត្រូវបាន​ជំនួស​ដោយ​អារម្មណ៍​នៃ​ការដឹងគុណ ចិត្តសប្បុរស ការពេញចិត្ត និង​អំណរ ។ ១៣

អ្វី​មួយ​ដែលត្រូវបាន​ធ្វើ​ឲ្យ​បរិសុទ្ធ—ទោះជា​ជីវិត​យើង ទ្រព្យសម្បត្តិ​ ពេលវេលា​ ឬ​ទេពកោសល្យ​របស់​យើងក្ដី—វាពុំ​មែន​គ្រាន់តែ​ជា​ការលះបង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការឧទ្ទិស ១៤ ​ថ្វាយ​ព្រះអម្ចាស់​វិញ ។ កិច្ចការ​មនុស្សធម៌​របស់​សាសនាចក្រ​គឺ​ជា​អំណោយ​មួយ​បែបនោះ ។ វា​ជា​លទ្ធផល​នៃ​ការផ្ដល់​ឲ្យ​​ដោយឧទ្ទិស​រួម​គ្នារបស់​ពួក​បរិសុទ្ធ ជា​ការបង្ហាញ​នៃ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ និង​បុត្រា​បុត្រី​ទ្រង់ ។ ១៥

រូបភាព
ស៊ីស្ទើរ ឃេនហ្វៀល ជាមួយ​នឹង​អ្នកទាំងឡាយ​ដែល​គាត់បម្រើ

ស្ទីវ និង អានីតា ឃេនហ្វៀល ជា​អ្នក​តំណាង​ឲ្យ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​ទូទាំង​ពិភពលោក ដែល​បាន​ដក​ពិសោធន៍​ដោយ​ផ្ទាល់​នូវ​ពរជ័យ​ប្រកបដោយការ​ផ្លាស់ប្ដូរ​នៃ​ការថ្វាយ​ដល់​ព្រះអម្ចាស់ ។ ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សុខុមាលភាព និង​ខ្លួន​ទីពឹង​ខ្លួន គ្រួសារ​ខេនហ្វៀល ត្រូវបាន​សុំ​ឲ្យ​ផ្ដល់​ជំនួយ​នៅ​ឯ​ជំរំ​ជនភៀស​ខ្លួន និង​មជ្ឈមណ្ឌល​ជនអន្តោប្រវេសន៍​នៅ​ទូទាំង​អ៊ឺរ៉ុប ។ ក្នុង​ជីវិត​អាជីព​របស់​គាត់ ស៊ីស្ទើរ ឃេនហ្វៀល ជា​អ្នក​រចនាម៉ូតប្លង់ក្នុង​អគារ​លំដាប់​ពិភពលោក ដែល​មាន​អតិថិជន​អ្នក​មាន ជួល​ឲ្យ​រចនា​ម៉ូតផ្ទះ​ដ៏​ប្រណិត​របស់​ពួកគេ ។ ភ្លាមៗ​នោះ គាត់​បាន​រកឃើញថា​ខ្លួនឯង​ចូល​ទៅ​ក្នុង​ពិភព​មួយ​ដែល​មាន​ភាពផ្ទុយ​គ្នា​ទាំងស្រុង នៅពេល​​គាត់​បម្រើ​ក្នុង​ចំណោម​មនុស្ស​ដែល​បាត់បង់​អ្វីៗ​ស្ទើរតែ​ទាំងអស់ បើ​និយាយពី​ទ្រព្យសម្បត្តិខាង​លោកិយ​នោះ ។ តាម​ពាក្យ​របស់​គាត់​ផ្ទាល់ គាត់​បាន​ផ្លាស់ប្ដូរ​ពី « ដើរនៅលើ​ផ្លូវ​ថ្ម​ម៉ាប​មក​ដើរ​លើ​ដី » វិញ ហើយ​ពេលធ្វើ​ដូច្នោះ គាត់​បាន​រកឃើញ​នូវភាព​ស្កប់ស្កល់ក្នុង​ចិត្ត​ដែល​មិន​អាច​វាស់វែង​បាន ខណៈ​ដែល​គាត់ និង​ស្វាមី​គាត់​បាន​ចាប់ផ្ដើមក្លាយជា​​មិត្ត—ហើយ​មិន​យូរប៉ុន្មាន ត្រូវបាន​ស្រឡាញ់ និង​ឱបក្រសោប—ដោយមនុស្ស​ទាំងឡាយ​ដែល​ត្រូវការ​ការមើលថែពី​ពួកគាត់ ។

គ្រួសារ​ឃេនហ្វៀល​បាន​សង្កេត​ឃើញ​ថា « យើងពុំ​មាន​អារម្មណ៍​ថា​យើង​បាន ‹ លះបង់ › អ្វី​ទេ ក្នុងការ​​បម្រើ​ព្រះអម្ចាស់​នោះ ។ យើង​គ្រាន់តែ​មាន​បំណង​ប្រាថ្នា​ដើម្បី ‹ ថ្វាយ​ដល់ › ទ្រង់​នូវ​ពេលវេលា និង​កម្លាំង​របស់​យើង ដើម្បី​ផ្ដល់​ពរជ័យ​ដល់​បុត្រា​បុត្រី​ទ្រង់ ក្នុង​របៀប​ណាមួយ​ដែល​ទ្រង់​ទតឃើញ​ថា​ល្អ​ដើម្បី​ប្រើប្រាស់​យើងប៉ុណ្ណោះ ។ ពេល​ដែល​យើង​បាន​ធ្វើការ​ជាមួយ​នឹង​បងប្អូន​ប្រុសស្រី​របស់​យើង មិនថា​រូបរាង​ខាងក្រៅ​បែបណា—មិន​ថា​ប្រវត្តិ ឬ​ទ្រព្យសម្បត្តិ​ខុស​គ្នា​យ៉ាង​ណា​ទេ—វាគ្មានន័យ​សម្រាប់​យើងទេ ព្រោះ​​យើង​មើលឃើញ​តែដួងចិត្ត​របស់​គ្នា​ទៅវិញ​ទៅមក​ប៉ុណ្ណោះ ។ ពុំមានភាពជោគជ័យ​ក្នុង​អាជីព ឬ​ការទទួល​បាន​ខាង​សម្ភារ​ណា ដែលធ្វើ​ឲ្យ​យើង​បរិបូរ​ប្រៀប​ស្មើ​នឹង​បទពិសោធន៍​​បម្រើ​នៅក្នុង​ចំណោម​បុត្រា​បុត្រី​ដ៏​រាបសា​បំផុត​របស់​ព្រះទាំងនេះនោះទេ » ។

ដំណើរ​រឿង​ដូចនេះរបស់​គ្រួសារ​ឃេនហ្វៀល និង​របស់​មនុស្ស​ជា​ច្រើន​ទៀត បាន​ជួយ​ខ្ញុំ​ឲ្យ​អរគុណដល់​ទំនុក​ច្រៀង​កុមារ​ដ៏​សាមញ្ញ​ តែ​ជ្រាលជ្រៅ​មួយបទនេះ ។

« ឲ្យ » អូរតូច​បាន​និយាយ

និយាយ​កាល​វាហូរ​យ៉ាង​លឿនពីភ្នំ

« ខ្ញុំដឹង​ខ្ញុំ​តូច​តែ​ទីណា​ខ្ញុំទៅ

ទីនោះ​ប្រែ​ពណ៌​ស្រស់​ខៀវ​ខ្ចី » ។

មែនហើយ យើង​ម្នាក់ៗ​គឺ​តូច ប៉ុន្តែ​ពេលណា​ដែល​យើង​រួបរួម​គ្នា​ប្រញាប់​ថ្វាយ​ដល់​ព្រះ និង​បងប្អូន​យើង នោះ​មិនថា​យើង​ទៅ​ទីណា​ទេ ជីវិត​ត្រូវបាន​ចម្រើន​ឡើង និង​មាន​ពរ ។

វគ្គ​ទីបី​នៃ​ចម្រៀង​នេះ​មិន​សូវ​មាន​គេ​ចេះ​ទេ ​ប៉ុន្តែ​បញ្ចប់​ជាមួយ​នឹង​ការអញ្ចើញ​ដ៏​ពេញ​ដោយ​ក្ដី​ស្រឡាញ់​នេះ ៖

« ឲ្យ » ដូច​ព្រះយេស៊ូវ​ឲ្យ

នូវ​អ្វី​ដែល​យើង​អាច​ផ្តល់​ឲ្យ ។

ដូច​អូរ​តូច​ និង​បុប្ផា​ឲ្យ ៖

ដល់​ព្រះ និង​មនុស្ស​ទូទាំង​សាកល ។ ១៦

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់ កាលណាយើង​រស់នៅ​សម្រាប់​ព្រះ និង​អ្នក​ដទៃ​ ដោយ​ការផ្ដល់​មធ្យោបាយ​របស់​យើង ពេលវេលា​របស់​យើង មែនហើយ សូម្បី​តែ​ខ្លួន​យើង​ផ្ទាល់ នោះ​យើង​នឹង​ចាកចេញ​ពី​ពិភពលោក​នេះ​ទៅ​ដោយ​ទុក​ឲ្យ​វា​មាន​ពណ៌​បៃតង​ជាង​មុន ទុក​ឲ្យ​បុត្រាបុត្រី​របស់​ព្រះ​កាន់តែ​រីករាយ ហើយយូរៗទៅ វាប្រែជា​កាន់តែ​បរិសុទ្ធ ។

សូម​ឲ្យ​ព្រះអម្ចាស់​ប្រទានពរ​ដល់​បងប្អូន​យ៉ាង​បរិបូរ សម្រាប់​ការបូជា​ដែល​បងប្អូន​ថ្វាយ ដល់ ទ្រង់​ដោយ​សេរី ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​មាន​ព្រះជន្ម​រស់ ។ « មនុស្ស​នៃ​បរិសុទ្ធ​ភាព​គឺជា​ព្រះ​នាម​របស់​ទ្រង់ » ។ ១៧ ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះរាជបុត្រា​របស់​ទ្រង់ និង​ទ្រង់​ជា​អង្គប្រទាន​អំណោយទាន​ដ៏ល្អ​ទាំងអស់ ។ ១៨ តាម​រយៈ​ព្រះគុណ​របស់​ទ្រង់ និង​ការគោរព​តាម​សេចក្ដី​សញ្ញា​របស់​យើង​ដោយ​ការបូជា សូម​ឲ្យ​យើង​បាន​បរិសុទ្ធ ហើយ​ផ្ដល់​សេចក្ដី​ស្រឡាញ់ និង​ភាពបរិសុទ្ធ​ថែម​ទៀតថ្វាយ​ព្រះអម្ចាស់ ។ ១៩ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល « Global Trends: Forced Displacement in 2020,» UNHCR report, ថ្ងៃទី ១៨ ខែ​មិថុនា ឆ្នាំ ២០២១, unhcr.org ។

  2. Sacrifice ( ការបូជា ) ត្រូវបាន​ទាញ​យក​មក​ពី​ឡាតាំង sacrificiumដែល​រួម​បញ្ចូល​គ្នា​នូវ​ពាក្យ​ឫស​ពីរ​របស់​ឡាតាំង​គឺ​ពាក្យ sacerនិង facereយោងតាម Merriam-Webster Dictionary ( សូមមើល merriam-webster.com) ។ ពាក្យ sacerមានន័យ​ថា ពិសិដ្ឋ ឬ​បរិសុទ្ធ ហើយ​ពាក្យ facereមានន័យ​ថា ធ្វើ យោង​តាម Latin English Dictionary ( សូមមើល latin-english.com) ។

  3. សេចក្ដីណែនាំ​ដល់​បទគម្ពីរទាំងឡាយ « ការបូជា » scriptures.ChurchofJesusChrist.org ។

  4. ហូសេ ៦:៦; សូមមើល​លេខយោង b, ចង្អុល​បង្ហាញ​ថា mercy នៅ​ក្នុងភាសា​ហេព្រើរ មានន័យថា « សេចក្ដី​សប្បុរស » ឬ « lovingkindness» ។ សូមមើល​ផងដែរ ម៉ាថាយ ៩:១០–១៣; ១២:៧ ។

  5. សូមមើល លេវីវិន័យ ១១:៤៤ ។

  6. សូមមើល មរ៉ូណៃ ៧:៤៧ ។

  7. សូម​មើល ម៉ូសាយ ៥:១៣ ។

  8. កូរិនថូស ទី១ ១៣:៣ សូមមើល​ផងដែរ ម៉ូសាយ ២:២១ ។

  9. សូមមើល កូរិនថូស ទី២ ៥:១៧ ។

  10. នីហ្វៃទី ៣ ៩:២០ សេចក្តី​បញ្ជាក់​ត្រូវបាន​បន្ថែម សូមមើល​ផងដែរ​ខ ១៩ ។

  11. ពាក្យ​ថា ដួងចិត្ត ត្រូវ​បាន​បន្ថែម​នៅ​ទី​នេះ​ជា​សទិសន័យ​សម្រាប់ ឆន្ទៈ ។

  12. នែល អេ ម៉ាក់ស្វែល « Swallowed Up in the Will of the Father » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៥, ២៤ ការ​គូស​បញ្ជាក់​បាន​បន្ថែម ។ សូមមើល​ផងដែរ អោមណៃ ១:២៦; រ៉ូម ១២:១ ។

  13. សូមមើល មរ៉ូណៃ ១០:៣ ។

  14. Consecrate ( ឧទ្ទិស ) មានន័យ​ថា « ប្រកាស ឬ​ញែក​ជា​ពិសិដ្ឋ » យោងតាម American Heritage College Dictionary ។

  15. សូមមើល ម៉ាថាយ ២២:៣៦–៤០ ។

  16. « អូរ​តូច​និយាយ​ថា ‹ ឲ្យ › » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១១៦ ។

  17. ម៉ូសេ ៦:៥៧ ។

  18. សូមមើល មរ៉ូណៃ ១០:១៨ ។

  19. សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:៨ ។