សន្និសីទទូទៅ
មួយ​ភាគរយ​ប្រសើរ​ឡើង
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


មួយ​ភាគរយ​ប្រសើរ​ឡើង

ការខិតខំ​ផ្លាស់ប្ដូរ​នីមួយៗ​ដែល​យើង​ធ្វើ—មិន​ថា​វា​មើលទៅ​តូច​ប៉ុណ្ណា​ទេ—វា​អាច​ធ្វើឲ្យ​មាន​ភាពខុសគ្នា​យ៉ាង​ខ្លាំង​នៅក្នុង​ជីវិត​របស់​យើង ។

ក្រុម​ប្រណាំង​កង់​ថ្នាក់​ជាតិ​នៃ​ចក្រភព​អង់គ្លេស​បាន​ក្លាយជា​សំណើច​នៃ​ពិភព​អ្នកប្រណាំង​កង់ អស់​រយៈពេល​ជាង​មួយ​សតវត្សរ៍​មកហើយ ។ ដោយ​ខំ​ទាំង​ត្រដាប​ត្រដួស អ្នកជិះ​កង់​អង់គ្លេស​បាន​ឈ្នះ​មេដាយ​មាស​បានតែ​ប៉ុន្មាន​ប៉ុណ្ណោះ​ក្នុង​រយៈពេល ១០០ ឆ្នាំ​នៃ​ការប្រកួត​ប្រជែង​កីឡា​អូឡាំពិច ហើយកាន់តែ​អាម៉ាស​មុខ​នៅក្នុង​ព្រឹត្តិការណ៍​ប្រណាំង​កង់​ដ៏សំខាន់ ជា​ការប្រណាំង​កង់ ធួរដឺហ្វ្រង់ រយៈពេល ៣ សប្ដាហ៍—ដែល​គ្មាន​អ្នកជិះកង់​អង់គ្លេស​ណាម្នាក់​បាន​ឈ្នះ​ពាន​ឡើយ​ក្នុង​រយៈពេល ១១០ ឆ្នាំ ។ វា​គួរឲ្យ​អនិច្ចា​យ៉ាងខ្លាំង ពេល​ដែល​ក្រុមហ៊ុន​ផលិត​កង់​មួយចំនួនបដិសេធ​មិន​លក់​កង់​ឲ្យ​អ្នកជិះកង់​អង់គ្លេស ដោយ​ខ្លាច​ថា នឹង​ធ្វើឲ្យ​ខូច​កេរ្ដិ៍ឈ្មោះ​របស់​ខ្លួន ពេល​លក់​ឲ្យ​អ្នកចាញ់​ជា​ប្រវត្តិសាស្ដ្រ​បែប​នេះ ។ ហើយ​ថ្វីបើ​មាន​ធនធាន​ដ៏ល្អ​ច្រើន បូករួម​នឹង​បច្ចេកវិទ្យា​ដ៏ទាន់​សម័យ​បំផុត ព្រមទាំង​ការគ្រប់គ្រង​ការហ្វឹកហ្វឺន​ដ៏ថ្មីៗ​បំផុត​គ្រប់មុខ​ក្ដី ក៏​នៅតែ​មិន​ដំណើរការ​ដែរ ។

រូបភាព
អ្នកជិះកង់​អង់គ្លេស

វា​មិន​ដំណើរការ​សោះ​តែម្ដង រហូតដល់​ឆ្នាំ ២០០៣ នៅពេល​ដែល​មាន​ការផ្លាស់ប្ដូរ​ដ៏តូច​មួយបាន​កើតឡើង ដែល​សឹងតែ​គ្មាន​នរណា​កត់សម្គាល់​ឃើញ ដែល​បាន​ផ្លាស់ប្ដូរ​គន្លង​នៃ​ការប្រណាំង​កង់​របស់​ចក្រភព​អង់គ្លេស​ជារៀង​រហូត ។ វិធីសាស្ដ្រ​នោះ​ក៏បាន​បង្ហាញ​ពី​គោលការណ៍​ដ៏អស់កល្ប—ជាមួយ​នឹង​ការសន្យា​មួយ​ផងដែរ—ទាក់ទង​នឹង​ការខិតខំ​យ៉ាង​ពិបាក​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង ដើម្បី​កែលម្អ​ខ្លួនយើង​ឲ្យបាន​ប្រសើរ ក្រុម​ប្រណាំង​កង់​អង់គ្លេស ដែល​អាច​ទាក់ទង​ខ្លាំង​នឹង​ការខិតខំ​ផ្ទាល់ខ្លួន​របស់​យើង ដើម្បី​ធ្វើជា​បុត្រី និង​បុត្រា​របស់​ព្រះ​ឲ្យ​បាន​ប្រសើរ​ឡើង ?

នៅ​ឆ្នាំ ២០០៣ សឺ ដេវ ប្រេលហ្វដ ត្រូវបាន​គេ​ជួល ។ មិន​ដូចជា​គ្រូបង្វឹក​មុនៗ ដែល​ខិតខំ​កែតម្រូវ​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដ៏ខ្លី​នោះ​ទេ សឺ ប្រេលហ្វដ បែរជា​ប្ដេជ្ញាចិត្ត​ចំពោះ​យុទ្ធសាស្ដ្រ​មួយ ដែល​លោក​ហៅ​ថា « ផល​សរុប​នៃ​ការចំណេញ​តិចតួច » ។ ការណ៍​នេះ​រួមមាន ការធ្វើឲ្យ​មាន​ការកែលម្អ​តូចៗ​ក្នុង​គ្រប់​អ្វី​ទាំងអស់ ។ ការណ៍​នោះ​មាន​ន័យ​ថា ត្រូវ​វាស់វែង​ស្ថិតិ​គន្លឹះ​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​ផ្ដោតលើ​ចំណុច​ខ្សោយ​ជាក់លាក់ ។

វា​ដូចជា​ការដាស់តឿន​របស់​ព្យាការី​សាំយូអែល ជា​សាសន៍​លេមិន​ថា​ឲ្យ « [ ចេះ ] ដើរ​ដោយ​ប្រយ័ត្ន​ប្រយែង » ។ ការមើលឃើញ​ឲ្យបាន​ទូលំទូលាយ និង​ពេញលេញ​ជាង​នេះ ជួយឲ្យ​ចៀសវាង​ពី​អន្ទាក់​នៃ​ការផ្ដោត​ខ្លាំងពេក​តែលើ​បញ្ហា ឬ​អំពើបាប​មួយ​ ។ ប្រេលហ្វដ បាន​ថ្លែង​ថា « គោលការណ៍​ទាំងមូល​កើត​ចេញពី​គំនិត​មួយ​ដែល​ថា ប្រសិនបើ​យើង​បំបែក​អ្វីៗ​ទាំងអស់ ដែល​យើង​អាច​គិត​ដល់ ដែល​ស្របនឹង​ការជិះ​កង់ រួចហើយ​កែលម្អ​វា​ឲ្យបាន​ត្រឹម ១ ភាគរយ នោះ​យើង​នឹង​ទទួល​បាន​ការកើនឡើង​ដ៏ច្រើន នៅពេល​យើង​ដាក់​វា​ទាំងអស់​បញ្ចូល​គ្នា » ។

វិធីសាស្ដ្រ​របស់​លោក​ស្របគ្នា​យ៉ាងល្អ​នឹង​វិធីសាស្ដ្រ​របស់​ព្រះអម្ចាស់ ដែល​ទ្រង់​បាន​បង្រៀន​យើង​អំពី​សារៈសំខាន់​នៃ ១ ភាគរយ—ទោះជា​ត្រូវ​ខាត​បង់ ៩៩ ភាគរយ​ក្ដី ។ ប្រាកដ​ណាស់ ទ្រង់​បាន​បង្រៀន​កាតព្វកិច្ច​ដំណឹងល្អ​ឲ្យ​ស្វែងរក​បុគ្គល​ម្នាក់ៗ​ដែល​ខ្វះខាត ។ ប៉ុន្ដែចុះបើ​យើង​បាន​អនុវត្ត​គោលការណ៍​ដូចគ្នា​នោះ នៅក្នុង​គោលការណ៍​ដ៏ផ្អែមល្ហែម​​ទីពីរ​នៃ​ដំណឹងល្អ គឺ​ការប្រែចិត្ត​វិញ​នោះ ? ជាជាង​ការទ័លច្រក​នឹង​ការបក់បោក និង​ការយោល​ទៅមកយ៉ាង​ខ្លាំង រវាង​អំពើបាប និង​ការប្រែចិត្ត ចុះ​បើ​វិធីសាស្ដ្រ​របស់​យើង​គឺ​ត្រូវ​បង្រួម​ការផ្ដោត​របស់​យើង—គឺ​ដូចជា​យើង​ពង្រីក​វា​ឲ្យធំ​ឡើង​វិញ​នោះ ? ជាជាង​ខិតខំ​ធ្វើអ្វីៗ​គ្រប់យ៉ាង​ឲ្យ​បាន​ល្អ​ឥតខ្ចោះ ចុះ​បើ​បងប្អូន​ដោះស្រាយ​រឿង​តែមួយ​វិញ​នោះ ?

ឧទាហរណ៍ ចុះបើ​នៅក្នុង​ការដឹងទូលំទូលាយ​ច្បាស់​ថ្មី​របស់​បងប្អូន បងប្អូន​រកឃើញ​ថា បងប្អូន​ប្រហែស​ពុំបាន​អាន​ព្រះគម្ពីរ​មរមន​ប្រចាំ​ថ្ងៃ​នោះ ? មែនហើយ ជាជាង​ខិតខំ​យ៉ាង​លំបាក​ដើម្បី​អាន​គម្ពីរ​ទាំង ៥៣៦ ទំព័រ​ក្នុង​ពេល​តែមួយ​យប់ តើ​បងប្អូន​អាច​តាំងចិត្ត​អាន​តែ​មួយ​ភាគរយ​វិញ​បាន​ទេ—តែ​ប្រាំ​ទំព័រ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ—ឬ​ក្នុង​ចំនួន​មួយ​ដែល​បងប្អូន​អាច​ធ្វើ​បាន​ក្នុង​ស្ថានភាព​របស់​បងប្អូន ?​ តើ​ផល​សរុប​នៃ ការចំណេញ​តិចតួច ដ៏តូចៗ ប៉ុន្ដែ​ឋិតថេរ​នៅក្នុង​ជីវិត​របស់​យើង អាច​ជា​របៀប​ទៅរក​ជ័យជម្នះ​នៅ​ចុង​បញ្ចប់ លើសពី​កំហុស​ផ្ទាល់ខ្លួន​ដ៏គួរឲ្យ​ធុញទ្រាន់​បំផុត​របស់​យើង​ដែរ​ឬទេ ? តើ​វិធីសាស្ដ្រ​ធ្វើ​កិច្ចការ​តូចៗ​ងាយៗ​នេះ អាច​ដំណើរការ​បាន​ចំពោះ​អំពើបាប​របស់​យើង​មែនឬ ?

អ្នកនិពន្ធ​ដ៏ពូកែ​ឈ្មោះ ជេមស៍ ខ្លៀរ ថ្លែងយ៉ាងល្អ​ថា យុទ្ធសាស្ដ្រ​នេះ​បង្កើន​ឱកាស​របស់​យើង​ដើម្បី​ទទួល​បាន​ជោគជ័យ ។ លោក​អះអាង​ថា « ទម្លាប់​គឺជា ‹ ការប្រាក់​ទ្វេ​គុណ​ក្នុង​ការកែលម្អ​ខ្លួនឯង › ។ ប្រសិនបើ​បងប្អូន​អាច​ទទួល​បាន​អ្វីមួយ​ត្រឹមតែ​មួយ​ភាគរយ​ច្រើន​ជាងមុន​រាល់ថ្ងៃ នោះ​ដល់​ចុងឆ្នាំ … បងប្អូន​នឹង​ទទួល​បានប្រសើរឡើងដល់ទៅ ៣៧ ដង » ។

ការចំណេញ​តិចតួច​របស់ ប្រេលហ្វដ បាន​ចាប់ផ្ដើម​ដោយ​អ្វី​ដែល​មើលឃើញ​ច្បាស់ ដូចជា​ឧបករណ៍ ក្រណាត់​អាវ និង​លំនាំ​នៃ​ការហ្វឹកហ្វឺន ។ ប៉ុន្តែក្រុម​របស់​លោក​មិនបាន​បញ្ឈប់​ត្រឹម​នោះ​ទេ ។ ពួកគេ​បាន​បន្ដ​រកឃើញ​ការកែលម្អ ១ ភាគរយ នៅក្នុង​ផ្នែក​ដែល​គេ​មើល​រំលង និង​មិន​រំពឹង​ទុក​ដូចជា អាហារ​បំប៉ន និង​សូម្បីតែ​ភាពខុសគ្នា​នៃ​តំហែទាំ​ផងដែរ ។ ពេលវេលា​កន្លង​ទៅ ការប្រសើរ​ឡើង​តូចតាច​ទាំងនេះ​សរុប​ចូលគ្នា ទៅជា​លទ្ធផល​ដ៏អស្ចារ្យ ដែល​កើតឡើង​លឿន​ជាង​អ្វី​ដែល​គេ​អាច​ស្រមៃ​ដល់​ទៅទៀត ។ ពិតណាស់ ពួកគេ​បាន​យល់ពី​គោលការណ៍​ដ៏អស់កល្ប​មួយ​គឺ « មួយ​បន្ទាត់​ម្តងៗ មួយ​សិក្ខាបទ​ម្ដងៗ ឯណេះ​បន្តិច ឯណោះ​បន្តិច » ។

តើ​ការកែ​តម្រូវ​បន្ដិច​បន្ដួច​នោះ​ធ្វើឲ្យ​មាន « ការផ្លាស់ប្ដូរ​ដ៏ធំ » ដែល​បងប្អូន​ចង់បាន​ដែរ​ឬទេ ? ប្រសិនបើ​អនុវត្ត​បាន​ត្រឹមត្រូវ នោះ​ខ្ញុំ​ជឿជាក់ ៩៩ ភាគរយ​ថា វា​នឹង​អនុវត្ត​បាន ! ប៉ុន្ដែ​ការព្រមាន​មួយ​អំពី​វិធីសាស្ដ្រ​នេះ​គឺ​ថា ដើម្បី​ឲ្យ​ការចំណេញ​តិចៗ​សរុប​ចូលគ្នា នោះ​ត្រូវតែ​មាន​ការខិតខំ​យ៉ាង​ខ្ជាប់ខ្ជួន​ជារៀង​រាល់ថ្ងៃ ។ ហើយ​ទោះជា​យើង​មិន​បាន​ល្អ​ឥតខ្ចោះ​ក្ដី ក៏​យើង​ត្រូវតែ​ប្ដេជ្ញា​ចិត្ត​ថា ការតស៊ូ និង​ការមាន​ចិត្ត​អំណត់​របស់​យើង​ត្រូវការ​ការខិតខំ​ស្រដៀង​នោះ​ដែរ ង​សេចក្ដី​សុខសាន្ដ​ដល់​បងប្អូន ។ ដូច​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖ « គ្មាន​អ្វី​ដែល​មាន​សេរីភាព ប្រពៃ ឬ​សំខាន់​ចំពោះ​ការរីកចម្រើន​របស់​យើង​ម្នាក់ៗ ជាជាង​ការផ្ដោត​ទៅលើ​ការប្រែចិត្ត​ជា​ទៀងទាត់ និង​ប្រចាំ​ថ្ងៃ​នោះ​ទេ ។ ការប្រែ​ចិត្ត​មិន​មែន​ជា​ព្រឹត្តិការណ៍​ដែល​កើត​មាន​តែ​ម្ដង​នោះ​ទេ វា​គឺ​ជា​ដំណើរការ​មួយ ។ វា​គឺ​ជា​គន្លឹះ​ឆ្ពោះ​ទៅ​កាន់​សុភមង្គល និង​ភាព​សុខសាន្ដ​ក្នុង​គំនិត ។ នៅពេល​ផ្គួបគ្នា​ជាមួយ​នឹង​សេចក្ដី​ជំនឿ នោះ​ការប្រែចិត្ត​បើកច្រក​ទ្វារ​ទៅកាន់​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។

រូបភាព
គ្រាប់​ពូជ​ម្យ៉ាង
រូបភាព
គ្រាប់ពូជម្យ៉ាង

ទាក់ទង​នឹង​តម្រូវការ​ឲ្យមាន​សេចក្ដី​ជំនឿ​ពីមុន​ការប្រែចិត្ត ព្រះគម្ពីរ​បាន​បញ្ជាក់​យ៉ាងច្បាស់ ។ អ្វី​ដែល​តម្រូវឲ្យ​មាន​មុនដំបូង គឺ​គ្រាន់តែ​ជា « សេចក្ដី​ជំនឿ​មួយ​តូច » ប៉ុណ្ណោះ ។ ហើយ​ប្រសិនបើ​យើង​អាច​ប្រមូលផ្ដុំ « គ្រាប់​ពូជ​១​យ៉ាង​ល្អិត » នេះ​ក្នុង​ចិត្ត​បាន នោះ​យើង​ក៏អាច​រំពឹង​ថា​មាន​ការកែ​លម្អ​ដែល​មិន​បាន​រំពឹងទុក និង​ដ៏ពិសេស​នៅក្នុង​ជីវិត​របស់​យើង​ផងដែរ ។ ប៉ុន្ដែ​សូម​ចាំ​ថា យើង​មិន​អាច​ខំ​ប្រែពី​មនុស្ស​អាក្រក់ ទៅជា​មនុស្ស​ល្អ​ដូច​អ្នកម្ដាយ​ថេរេសា​ក្នុង​ពេល​តែមួយ​យប់នោះ​ទេ ដូច្នេះ​យើង​ក៏​គួរតែ​បង្វែរ​ទិសដៅ​នៃ​គន្លង​អភិវឌ្ឍ​របស់​យើង​បន្តិច​ម្ដងៗ​ដែរ ។ ទោះបីជា​ការផ្លាស់ប្ដូរ​ដែល​ចាំបាច់​នៅក្នុង​ជីវិត​របស់​បងប្អូន​មាន​លក្ខណៈ​ធំ​ក្ដី ក៏​បងប្អូន​គួរ​ចាប់ផ្ដើម​ក្នុង​ទ្រង់ទ្រាយ​តូច​មួយ​សិន​ដែរ ។ ​ជាពិសេសនោះ ប្រសិនបើ​បងប្អូន​មាន​អារម្មណ៍​ថា​លើសលប់ ឬ​បាក់​ទឹកចិត្ត ។

ដំណើរការ​នេះ​មិនមែន​សម្រេច​តាម​បន្ទាត់​ត្រង់​មួយ​ទេ ។ ទោះបី​ក្នុង​ចំណោម​អ្នកពូកែ​តាំងចិត្ត​ខ្លាំង​ក្ដី ក៏​នៅតែ​អាច​មានការបន្ទច់បង្អាក់​ដែរ ។ ដោយ​ធ្លាប់មានបទពិសោធន៍មិនពេញចិត្ត​នឹង​រឿងនេះ​​ក្នុង​ជីវិត​របស់​ខ្ញុំ​ផ្ទាល់ ដូច្នេះ​ខ្ញុំ​ដឹង​ថា ពេលខ្លះ​វា​អាច​មាន​អារម្មណ៍​ថា ១ ភាគរយ​ទៅមុខ តែ ២ ភាគរយ​ថយក្រោយ ។ ប៉ុន្ដែ បើ​យើង​បន្ដ​មិន​រុញរា​ក្នុង​ការតាំងចិត្ត​របស់​យើង ដើម្បី​ខិតខំ​ទទួល​បាន ១ ភាគរយ​នោះ​យ៉ាង​ខ្ជាប់ខ្ជួន នោះ​ទ្រង់​ដែល « បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​យើង » នឹង​លើក​យើង​ឡើង​ជាប្រាកដ ។

ច្បាស់​ណាស់ បើ​យើង​ពាក់ព័ន្ធ​នឹង​អំពើបាប​ធ្ងន់ធ្ងរ នោះ​ព្រះអម្ចាស់​បញ្ជាក់​យ៉ាង​ច្បាស់ និង​ឥត​កែប្រែ​ថា យើង​ត្រូវតែ​បញ្ឈប់វា ត្រូវទៅ​រក​ជំនួយ​ពី​ប៊ីស្សព​របស់​យើង ហើយ​ងាក​ចេញពី​ការអនុវត្ត​បែប​នោះ​ភ្លាម ។ ប៉ុន្ដែ​ដូចដែល​អែលឌើរ ដេវីឌ អេ បែដណា បាន​ដាស់តឿន ៖ « ការអភិវឌ្ឍ​ខាង​វិញ្ញាណ​តូចតាច ខ្ជាប់ខ្ជួន និង​កើនឡើង គឺជា​ជំហាន​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យយើង​ដើរ ។ ការរៀបចំ​ខ្លួន​ដើម្បី​ដើរ​ដោយ​ឥត​ទោស​នៅ​ចំពោះ​ព្រះ គឺជា​គោលបំណង​ចម្បង​មួយ​នៃ​ជីវិត​រមែង​ស្លាប់ និង​ការខិតខំ​ពេញមួយ​ជីវិត​នេះ ហើយ​វា​មិន​ទទួលលទ្ធផល​ពី​សកម្មភាព​ខាង​វិញ្ញាណ​ដែល​ខំ​ខ្លាំង ប៉ុន្ដែ​មិន​ទៀងទាត់​នោះទេ » ។ ១០

រូបភាព
អ្នកជិះកង់​អង់គ្លេស

ដូច្នេះ តើ​វិធីសាស្ដ្រ​ដ៏តូច​នេះ​ចំពោះ​ការប្រែចិត្ត និង​ការផ្លាស់ប្ដូរ​ដ៏ពិត ពិតជា​ដំណើរការ​មែនឬ ? បើ​និយាយ​ក្នុង​ន័យ​ប្រណាំង​កង់ តើ​ជោគជ័យ​ស្ថិតលើ​ការធាក់​កង់​មែន​ឬ ? សូម​ពិចារណា​ពី​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​អ្នកប្រណាំង​កង់​អង់គ្លេស​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ចាប់តាំងពី​ការអនុវត្ត​ទស្សនវិជ្ជា​នេះ​មក ។ ឥឡូវ​នេះ អ្នកប្រណាំង​កង់​អង់គ្លេស​បាន​ឈ្នះ​ការប្រណាំង​កង់ ធួរ ដឺ ហ្វ្រង់ ចំនួន​ប្រាំមួយ​ដង​យ៉ាង​អស្ចារ្យ ។ អំឡុង​ការប្រកួត​កីឡា​អូឡាំពិច​បួន​លើក​មុន ចក្រភព​អង់គ្លេស​គឺជា​ប្រទេស​ដែល​ទទួល​បាន​ជោគជ័យ​ខ្លាំង​បំផុត ខាងការមាន​វិន័យ​ប្រណាំង​កង់​ទាំងអស់ ។ ហើយ​នៅ​កីឡា​អូឡាំពិច​នៅ​ទីក្រុង​តូក្យូ ដែល​ទើប​ចប់​ទៅ​ថ្មីៗ​នេះ ចក្រភព​អង់គ្លេស​បាន​ឈ្នះ​មេដាយ​មាស​ថែមទៀត​ក្នុង​ការប្រណាំង​កង់ដែលមាន​ចំនួនច្រើន​ជាង​ប្រទេស​ណាៗ​ទាំងអស់ ។

រូបភាព
ជើងឯកអូឡាំពិក

រូបថត​អ្នកជិះកង់​អង់គ្លេស​ដោយ ( ពី​ខាងឆ្វេង​ផ្នែក​ខាង​លើ​មកក្រោម ) គឺ ហ្វ្រី​ឌើរមែន វ៉ុលជែល, ចន ហ្គែល, និង​ហ្គ្រែក បាកគឺ/ រូបភាព​ហ្គែតធី

ប៉ុន្ដែ​អ្វី​ដែល​ចែងចាំង​លើស​មេដាយ​ប្រាក់ ឬ​មេដាយ​មាស​ខាង​លោកិយ ដែលជា​ការសន្យា​ដ៏មាន​តម្លៃ​របស់​យើង​នៅលើ​ផ្លូវ​ទៅកាន់​ភាពអស់កល្ប​របស់​យើង​នោះ​គឺ យើង​នឹង « មាន​ជ័យជំនះ​ក្នុង​ព្រះគ្រីស្ទ » ពិតមែន ។ ១១ ហើយ​កាល​យើង​តាំងចិត្ត​ធ្វើ​ការកែលម្អ​តូចៗ ប៉ុន្ដែ​ខ្ជាប់ខ្ជួន​នោះ យើង​ទទួល​បាន​ការសន្យា​ឲ្យ​ទទួល​បាន « ភួង​ជ័យ​ដែល​មិន​ចេះ​ស្រពោន​ឡើយ » ។ ១២ ដោយ​រីករាយ​នឹង​ភួងជ័យ​ដែល​មិន​ចេះ​ស្រពោន​នោះ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិនិត្យមើល​ជីវិត​របស់​បងប្អូន ហើយ​រកមើល​អ្វី​ដែល​នៅ​ទ្រឹង ឬ​អ្វី​ដែល​បន្ថយ​ល្បឿន​បងប្អូន​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​នេះ ។ បន្ទាប់មក សូម​រកមើល​កែលម្អ​ថែមទៀត ។ សូម​ស្វែងរក​កំហុស​ទាំងឡាយ​ដែល​អាច​កែតម្រូវ​​នៅក្នុង​ជីវិត​របស់​បងប្អូន ដែល​អាច​នាំឲ្យ​មាន​អំណរ​ដ៏ផ្អែមល្ហែម​ក្នុង​ការធ្វើ​បាន​ប្រសើរ​បន្ដិច​​បន្ដួច ។

សូម​ចាំ​ថា ដាវីឌ​បាន​ប្រើ​ថ្ម​ដ៏តូច​មួយ​ប៉ុណ្ណោះ ដើម្បី​បង្ក្រាប​មនុស្ស​មាឌដ៏ធំ​ដែល​មិន​ចេះ​ចាញ់​នោះ ។ ប៉ុន្ដែលោក​បាន​ត្រៀម​ថ្ម​បួន​ទៀត​ទុកជាស្រេច ។ ដូចគ្នានោះ​ដែរ ទំនោរ​ទុច្ចរិត និង​ជោគវាសនា​ដ៏​អស់កល្ប​របស់​អាលម៉ា​ជាកូន ត្រូវបាន​កែប្រែ​ដោយ​គំនិត​ដ៏​សំខាន់ និង​សាមញ្ញ​មួយ​ប៉ុណ្ណោះ—ការចងចាំ​ដល់​ការបង្រៀន​របស់​ឪពុក​លោក​អំពី​ព្រះគុណ​ដ៏សង្គ្រោះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ដូច្នេះ​ហើយ គឺ​ព្រះអង្គ​សង្គ្រោះ​របស់​យើង ដែល​ទោះជា​គ្មាន​បាប​សោះ « មុនដំបូង ទ្រង់​ពុំ​បាន​ទទួល​នូវ​ភាពពោរពេញ ប៉ុន្តែ​បាន​ព្រះគុណ​ថែម​លើ​ព្រះគុណ​ជា​បន្ត​បន្ទាប់​មក រហូតដល់​ទ្រង់​បាន​ទទួល​នូវ​ភាពពោរពេញ » ។ ១៣

រូបភាព
ព្រះយេស៊ូវគ្រីស្ទ

ក៏​ដូចដែល​ទ្រង់​ជ្រាបពី​ពេល​ដែល​ចាប​ធ្លាក់​ដែរ នោះ​ទ្រង់​ផ្ដោតលើ​នាទី ក៏ដូចជា​ពេលវេលា​នៅ​គ្រា​នោះ​ក្នុង​ជីវិត​របស់​យើង ហើយ​ទ្រង់​ត្រៀម​ព្រះកាយ​ជាស្រេច​នៅពេល​នេះ ដើម្បី​ជួយ​បងប្អូន មិន​ថា​ការស្វែងរក ១ ភាគរយ​របស់​បងប្អូន​ទទួលមកពី​សន្និសីទ​នេះ​ជាអ្វី​នោះទេ ះ​យើង​នោះទេ—វា​អាច​ធ្វើឲ្យ​មាន​ភាពខុសគ្នា​យ៉ាង​ខ្លាំង​នៅក្នុង​ជីវិត​របស់​យើង ។

ក្នុង​គោលបំណង​នេះ អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​បង្រៀន​ថា « ការអះអាង​នីមួយៗ​អំពី​បំណងប្រាថ្នា​ដ៏សុចរិត សកម្មភាព​បម្រើ​នីមួយៗ និង​សកម្មភាព​ថ្វាយបង្គំ​នីមួយៗ មិន​ថា​តូច និង​កើន​តិច​ប៉ុណ្ណា​ទេ វា​នឹង​បន្ថែម​ដល់​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​យើង » ។ ១៤ ពិតណាស់ ដោយ​កិច្ចការ​តូចតាច និង​ងាយ មែនហើយ គឺជា​កិច្ចការ​ដែល​កើន​តែ ១ ភាគរយ ទើប​នាំឲ្យ​កើត​កិច្ចការ​ដ៏ធំៗ​បាន ។ ១៥ ជោគជ័យ​នៅ​ចុង​បញ្ចប់​គឺ​ជាភាពប្រាកដ​ប្រជា ១០០ ភាគរយ « បន្ទាប់ពី​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន » ១៦ តាមរយៈ​ព្រះពលំ ព្រះគុណ និង​សេចក្ដី​មេត្តា​របស់​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕