សន្និសីទទូទៅ
ភាពស័ក្ដិសម​មិន​មែន​ជា​ភាពល្អឥតខ្ចោះ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


ភាពស័ក្ដិសម​មិន​មែន​ជា​ភាពល្អឥតខ្ចោះ

នៅពេល​បងប្អូន​មាន​អារម្មណ៍​ថា បាន​បរាជ័យ​ជា​ច្រើន​ដង​ច្រើន​គ្រា​ដើម្បី​​បន្ត​ការព្យាយាមទៀត នោះ​សូម​ចងចាំ​ពី​ដង្វាយធួន​និង​ព្រះគុណ​​របស់​ព្រះគ្រីស្ទដែលពិត​ជា​ធ្វើ​ឲ្យ​អ្វីៗ​កើត​ឡើង​បានប្រាកដមែន ។

មាន​ពេល​មួយ ខ្ញុំ​បាន​ផ្ញើ​សារ​មួយ​ទៅ​កាន់​កូនស្រី និង​កូន​ប្រសារប្រុស​ខ្ញុំ​ដោយ​ប្រើ​មុខងារក្នុង​​ទូរសព្ទ​ពី​ការនិយាយទៅជា​សារ​សសេរនៅ​លើ​ទូរសព្ទ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​និយាយ​ថា « សួស្តី កូន​ទាំង​ពីរ ។ ស្រឡាញ់​កូន​ទាំងពីរ​ណាស់ » ។ ​សារដែលពួកគេ​បាន​ទទួល​គឺ « ស្អប់​កូន​ទាំង​ពីរ ។ គួរតែ​ស្រឡាញ់​កូនទាំងពីរ » ។ តើ​វា​អស្ចារ្យ​ណាស់​មែន​ទេ​ពី​របៀប​ដែល​អាច​កើតឡើង​បាន ចំពោះ​សារ​ដ៏​វិជ្ជមាន និង​ចេតនា​ល្អ​មួយ​ប្រែ​ជា​ធ្វើ​ឲ្យ​ភ័នច្រឡំ​បាន ? ពេល​ខ្លះ រឿង​បែប​នេះ​កើត​ឡើង​ចំពោះ សារលិខិត​នៃ​ការប្រែចិត្ត និង​ភាពស័ក្ដិសម​របស់​ព្រះ ។

មនុស្ស​មួយ​ចំនួន​ទទួលយក​សារលិខិត​ដោយ​ខុសឆ្គង​ថា ការប្រែចិត្ត និង​​ការផ្លាស់ប្តូរគឺ​មិន​ចាំបាច់​នោះ​ទេ ។ សារ​លិខិត​របស់​ព្រះ​គឺ​សំខាន់​ណាស់ ។ ប៉ុន្តែ​ទាំង​ដែល​យើង​មាន​កំហុស​ តើ​ព្រះ​ស្រឡាញ់​យើងដែរឬទេ ? ប្រាកដ​ណាស់ ! ទ្រង់​ស្រឡាញ់​យើង​ដោយ​គ្មាន​លក្ខខណ្ឌឡើយ ។ ខ្ញុំ​ស្រលាញ់​ចៅៗ​របស់​ខ្ញុំ​ណាស់ ទាំង​ភាពមិន​ល្អ​ឥតខ្ចោះ និង​គ្រប់​បែប​យ៉ាងទាំងអស់ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា ខ្ញុំ​មិន​ចង់​ឲ្យ​ពួកគេ​រីកចម្រើន និង​ក្លាយជា​មនុស្ស​ដែល​ពួកគេ​អាច​ប្រែក្លាយ​នោះ​ទេ ។ ព្រះ​ស្រឡាញ់​យើង​គឺជា​យើង ប៉ុន្តែ​ទ្រង់​ស្រឡាញ់​យើង​ខ្លាំង​ណាស់ រហូត​មិន​ទុក​ឲ្យ​យើង​នៅ​តែបែប​នេះ​នោះ​ទេ ។ ការ​ធំ​ឡើង​នៅ​ក្នុង​ព្រះអម្ចាស់ គឺ​ជា​គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់​នេះ ។ ការផ្លាស់ប្ដូរ​គឺជា​គោលបំណង​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ។ ព្រះគ្រីស្ទ​មិន​ត្រឹមតែ​ប្រោស​ឲ្យ​រស់ លាងជម្រះ លួងលោម​ចិត្ត និង​ព្យាបាល​យើង​នោះ​ទេ តែ​តាមរយៈ​ការណ៍​ទាំងនេះ ទ្រង់​អាច​ផ្លាស់ប្ដូរ​យើង​ឲ្យ​កាន់តែ​ក្លាយ​ដូចជា​ទ្រង់​បាន ។

មនុស្ស​មួយ​ចំនួន​ទទួល​យក​សារលិខិត​ដោយ​ខុសឆ្គង​ថា ការប្រែចិត្ត​គឺ​ជា​រឿង​ដែល​ត្រូវ​ធ្វើ​តែ​ម្ដង​ប៉ុណ្ណោះ ។ សារលិខិត​របស់​ព្រះ គឺ​ដូច​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « ការប្រែចិត្ត … គឺ​ជា​ដំណើរការ​មួយ » ។ « ការ​ប្រែចិត្ត​អាច​ត្រូវ​ការ​ពេល​វេលា និង​ការ​ព្យាយាម​ម្តង​ហើយ​ម្តង​ទៀត »​ ដូច្នេះ ការ​លះបង់​ចោល​អំពើ​បាប និង​ការ « ពុំ​មាន​បំណង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ឡើយ ប៉ុន្តែ​ចង់​ប្រព្រឹត្ត​អំពើ​ល្អ​ជានិច្ច​វិញ » គឺ​ជា​ការខិតខំ​ប្រឹងប្រែង​ពេញ​មួយ​ជីវិត ។

ជីវិត​ហាក់​ដូចជា​ការធ្វើ​ដំណើរ​លើ​ផ្លូវ​ឆ្លង​កាត់​ប្រទេស​មួយ​អញ្ចឹង ។ យើង​មិនអាច​ទៅ​ដល់​គោលដៅ​បាន​ដោយចាក់​សាំង​តែមួយ​ធុង​នោះ​ទេ ។ យើង​ត្រូវតែ​ចាក់សាំង​ម្ដង​ហើយ​ម្ដង​ទៀត ។ ការទទួលទាន​សាក្រាម៉ង់ គឺ​ដូចជា​ការបត់ចូល​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​ដូច្នោះដែរ ព្រះវិញ្ញាណ​បរិសុទ្ធ ។ ១០ សរុប​មក យើង​សន្យា​ឈានទៅ​មុខ​លើ​ដំណើរ​ផ្លូវ​របស់​យើង ហើយ​ព្រះ និង​ព្រះគ្រីស្ទ​សន្យា​បំពេញ​ឲ្យយើង​ខាង​វិញ្ញាណ​សាជាថ្មី ។

មនុស្ស​មួយ​ចំនួន​ទទួលយក​សារលិខិត​ដោយ​ខុសឆ្គង​ថា ដោយាសារពួក​គេ​មិន​អាច​បោះបង់​ចោល​ទម្លាប់​អាក្រក់​ទាំងស្រុង​បាន នោះពួកគេ​មិន​សក្ដិសម​ដើម្បី​ចូលរួម​យ៉ាង​ពេញលេញ​ក្នុង​ដំណឹងល្អឡើយ ។ សារ​លិខិត​របស់​ព្រះ​គឺ​ថា ភាពស័ក្ដិសម​មិន​មែន​ជា​ភាព​ល្អ​ឥតខ្ចោះ​នោះ​ទេ ។ ១១ ភាពស័ក្ដិសម​គឺ​ជា​ការប្រព្រឹត្ត​ដោយ​ស្មោះត្រង់ និង​ការព្យាយាម ។ យើង​ត្រូវតែ​ស្មោះត្រង់​ជាមួយ​ព្រះ ថ្នាក់​ដឹកនាំ​បព្វជិតភាព និង​មនុស្ស​ទាំងឡាយ​ដែល​ស្រឡាញ់​យើង ១២ ហើយ​យើង​ត្រូវ​ខិតខំ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ហើយ​កុំ​ចុះចាញ់​ដោយសារ​យើង​គ្រាន់​តែ​ភ្លាត់ភ្លាំង​នោះ​ឡើយ ។ ១៣ អែលឌើរ ប្រ៊ូស ស៊ី ហាហ្វិន បាន​មាន​ប្រសាសន៍​ថា ការអភិវឌ្ឍ​ចរិត​លក្ខណៈ​ដូច​ព្រះគ្រីស្ទ « តម្រូវ​ឲ្យ​មាន​ការ​អត់ធ្មត់ និង​ស៊ូទ្រាំ​ជាង​ទាមទារ​ឲ្យ​មាន​ភាព​ល្អ​ឥតខ្ចោះ » ។ ១៤ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា អំណោយទាន​នៃ​ព្រះវិញ្ញាណ គឺ « ត្រូវ​បាន​ប្រទាន​ឲ្យ​មក ដើម្បី​ជា​ប្រយោជន៍​ដល់​អស់​អ្នក​ណា​ដែល​ស្រឡាញ់​យើង ហើយ​កាន់​តាម​គ្រប់​បញ្ញត្តិ​ទាំង​អស់​របស់​យើង ហើយ​និង​ដល់​អ្នកណា​ដែល​ស្វែងរក​ផង » ។ ១៥

មាន​យុវជន​ម្នាក់ ឈ្មោះ ដាម៉ុន បាន​សរសេរ​ថា « ខ្ញុំ​ធំ​ឡើង​មាន​បញ្ហា​ជា​មួយ​រូប​អាសគ្រាម ាស់​ជានិច្ច ដែល​ខ្ញុំ​មិន​អាច​បញ្ឈប់​វា​បាន » ។ រាល់​ពេល​ដែល ដាម៉ុន​ធ្វើ​ខុស នោះ​ភាពសោកស្តាយ​វា​ធ្វើ​ឲ្យឈឺចាប់ ហើយ​មាន​សភាព​ធ្ងន់ធ្ងរ​យ៉ាង​ខ្លាំង រហូត​ដល់ គាត់​បាន​វិនិច្ឆ័យ​ខ្លួន​គាត់​ថា មិន​ស័ក្ដិសម​សម្រាប់​គ្រប់​អស់​ទាំង​ព្រះគុណ ការអភ័យទោស ឬ​ឱកាស​បន្ថែម​ទៀត​ពី​ព្រះ​ឡើយ ។ គាត់​និយាយ​ថា « សម​ហើយ​ដែល​ខ្ញុំ​ទទួល​អារម្មណ៍​សោកស្ដាយ​គ្រប់​ពេល​វេលា​នោះ ។ ខ្ញុំ​បាន​យល់​ថា ព្រះ​ប្រហែល​ជា​ស្អប់​ខ្ញុំ ដោយសារ​ខ្ញុំ​មិន​មាន​ឆន្ទៈ​ព្យាយាម​ឲ្យ​ខ្លាំង​ជាង​មុន ដើម្បី​យក​ឈ្នះ​លើ​រឿង​នោះ​ទាំង​លើក​នេះ និង​គ្រប់​ពេល​ទាំងអស់ ។ ខ្ញុំ​បាន​ប្រឆាំង​នឹង​ការល្បួង​រយៈពេល​មួយ​សប្ដាហ៍ ហើយ​ពេលខ្លះ​ដល់​មួយ​ខែ ប៉ុន្តែ​ក្រោយមក​ខ្ញុំ​​ភ្លាត់ ហើយ​គិត​ថា ‹ ខ្ញុំ​នឹង​មិន​អាច​ល្អ​គ្រប់គ្រាន់​នោះ​ទេ ដូច្នេះ​តើ​ខំព្យាយាម​ធ្វើ​អ្វីទៀត ? › »

នៅ​គ្រា​ដ៏​ក្រៀមក្រំ​មួយ ដាម៉ុន បាន​និយាយ​ទៅ​កាន់​អ្នក​ដឹកនាំ​បព្វជិតភាព​ថា « ខ្ញុំ​មិន​គួរ​មក​ព្រះវិហារ​ទៀត​ទេ ។ ខ្ញុំ​ធុញទ្រាំ​នឹង​ធ្វើជា​មនុស្ស​លាក់ពុត​ណាស់ » ។

អ្នក​ដឹកនាំ​របស់​គាត់​ឆ្លើយ​តប​វិញ​ថា « ដោយសារ​ប្អូន​កំពុង​ព្យាយាម​កាត់ផ្ដាច់​ទម្លាប់​ដ៏​អាក្រក់​មួយ​ដែល​ប្អូន​មាន នោះ​ប្អូន​មិន​មែន​ជា​មនុស្ស​លាក់ពុត​ទេ ។ ប្អូន​ជា​មនុស្ស​លាក់ពុត ប្រសិនបើ​ប្អូន​លាក់​វា កុហក​​វា ឬ​ព្យាយាម​ដើម្បី​បញ្ចុះបញ្ចូល​ខ្លួន​ឯង​ថា សាសនាចក្រ​មាន​បញ្ហា​ក្នុង​ការ​រក្សា​បទដ្ឋាន​ខ្ពស់​បែបនេះ ។ ការ​ស្មោះត្រង់​ចំពោះ​សកម្មភាព​របស់​ប្អូន និង​ការ​បោះ​ជំហាន​ទៅ​មុខ គឺ​មិន​មែន​ជា​ការលាក់ពុត​នោះ​ទេ ។ វា​គឺ​ជា​ការ​ធ្វើ​ជា​សិស្ស​ម្នាក់ » ។ ១៦ អ្នកដឹកនាំ​នេះ​បាន​ដងស្រង់សំដី អែលឌើរ រីឆាដ ជី ស្កត ដែល​បាន​បង្រៀន​ថា « ព្រះអម្ចាស់​ទត​មើល​ភាព​ទន់​ខ្សោយ​ខុស​ផ្សេង​ពី​ការបះបោរ ។ … ពេល​ព្រះ​មាន​បន្ទូល​អំពី​ភាព​ទន់ខ្សោយ នោះ​តែងតែ​មាន​ក្ដី​មេត្តាករុណា » ។ ១៧

ទស្សនវិស័យ​នោះ​បាន​ផ្ដល់​ក្ដីសង្ឃឹម​ដល់ ដាម៉ុន ។ គាត់​បាន​យល់​ថា ព្រះ​មិន​បាន​មាន​បន្ទូល​ថា « ដាម៉ុន បានធ្លាក់​ទៀត​ហើយ »​នោះទេ ។ ផ្ទុយ​ទៅ​វិញ ទ្រង់​ប្រហែល​ជា​មាន​បន្ទូល​ថា « មើល ដាម៉ុន​បាន​មកដល់​ឆ្ងាយ​គួរសម​ហើយ » ។ ទី​បំផុត យុវជន​ម្នាក់​នេះ​លែង​ជ្រប់​មុខ​ដោយសារ​ភាពអៀនខ្មាស់ ឬ​មើល​ទៅ​ម្ខាង​ដើម្បី​រក​លេស​ដោះសារ​ទៀត​ហើយ ។ គាត់​បាន​ងើយ​ទៅ​លើ​រកមើល​ជំនួយ​ដ៏​ទេវភាព ហើយ​គាត់​បាន​រក​ឃើញ​វា ។ ១៨

ដាម៉ុន និយាយ​ថា « នៅ​ក្នុង​ពេល​កន្លង​ទៅ ខ្ញុំ​ងាក​ទៅ​រក​ព្រះ គឺ​ដើម្បី​តែ​ទូល​សូម​ការអភ័យទោសប៉ុណ្ណោះ ប៉ុន្តែក្នុង​ពេល​នេះ ខ្ញុំ​ក៏​ទូល​សូម​សម្រាប់​ព្រះគុណ​ផង​ដែរ—ដែល​ជា ‹ ព្រះចេស្ដា​គាំទ្រ › របស់​ទ្រង់ [ Bible Dictionary, « Grace » ] ។ ខ្ញុំ​ពុំ​ធ្លាប់​ធ្វើ​អញ្ចឹង​ពីមុន​មក​ទេ ។ សព្វថ្ងៃ​នេះ ខ្ញុំ​ចំណាយ​ពេល​ស្អប់​ខ្លួន​ឯង​តិច​ជាងពី​មុន​ឆ្ងាយ​ណាស់ ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ ហើយ​បាន​ចំណាយ​ពេល​ច្រើន​ជាង​មុន គឺ​ស្រឡាញ់​ព្រះយេស៊ូវ​គ្រីស្ទ​សម្រាប់​អ្វី​ដែល​ទ្រង់​បាន​ធ្វើ » ។

ដោយ​គិត​ពី​រយៈពេល​ដែល ដាម៉ុន បាន​ពុះពារ​នេះ វា​គ្មាន​ប្រយោជន៍ និង​មិន​ពិត​ឡើយ ដែល​ឪពុកម្ដាយ និង​ថ្នាក់ដឹកនាំ​ដែល​កំពុង​ជួយ​គាត់​និយាយ​ថា « ៀត​ទេ » លឿន​ពេកហើយ ឬ​ដាក់​បទដ្ឋាន​មួយ​ចំនួនជា​តំណម​លើ​អត្ថន័យ​នៃ​ពាក្យ « ស័ក្ដិសម » នោះ ។ ផ្ទុយ​ទៅវិញ ពួកគេ​បាន​ចាប់​ផ្ដើម​ជាមួយ​គោលដៅ​តូចតាច ដែល​ងាយៗ​វិញ ។ ពួកគេ​បាន​បោះបង់​ចោល​នូវ​ការ​រំពឹង​ទុក​ទាំងអស់​ឬ​ក៏​គ្មាន​អ្វី​ទាំងអស់ ហើយ​បាន​ផ្តោត​ទៅ​លើ​ការ​រីក​ចម្រើន​ជា​លំដាប់ ដែល​បាន​អនុញ្ញាត​ឲ្យ ដាម៉ុន ស្ថាបនា​ភាព​ជោគជ័យជំនួស​ឲ្យ​ភាព​បរាជ័យ ។ ១៩ ដូចជា​ប្រជាជន​របស់​លិមហៃ​ដែល​ជា​ទាសករ​ដែរ គាត់​បាន​រៀន​ថា គាត់​អាច « ចម្រើន​ឡើង​បន្តិច​ម្ដងៗ » ។ ២០

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​ផ្តល់​ប្រឹក្សា​ថា ៖ « ដើម្បី​ប្រឈម​មុខ​នឹង​បញ្ហា​មួយ​ដែល​ធំ​នោះ យើង​អាច​ត្រូវ​ដោះស្រាយ​វា​ដោយ​សន្សឹមៗ​ជា​រៀងរាល់​ថ្ងៃ ។ … ការ​ដាក់​បញ្ចូល​នូវ​ទម្លាប់​ថ្មី និង​ត្រឹមត្រូវ​ចូល​ទៅ​ក្នុង​អាកប្បកិរិយា​របស់​យើង ឬ​ការ​យក​ឈ្នះ​លើ​ទម្លាប់​អាក្រក់ ឬ​ការ​ញៀន​ទាំងឡាយ ជា​ញឹកញាប់​មាន​ន័យ​ថា ជា​ការ​ខិតខំ​នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក ហើយ​អាច​ច្រើន​ថ្ងៃ ច្រើន​ខែ និង​ច្រើន​ឆ្នាំ រហូត​ទាល់​តែ​យើង​ទទួល​បាន​ជោគជ័យ ។ … ប៉ុន្តែ យើង​អាច​ធ្វើ​វា​បាន ពីព្រោះ​យើង​អាច​អំពាវនាវ​ទៅកាន់​ព្រះ​…​សម្រាប់​ជំនួយ​ដែល​យើង​ត្រូវការ​ជា​រៀងរាល់​ថ្ងៃ » ។ ២១

ឥឡូវនេះ បងប្អូន​ប្រុសស្រី ជំងឺ​រាតត្បាត​ជា​សកល​កូវីដ-១៩ បាន​ធ្វើ​ឲ្យ​មាន​ភាព​លំបាក​ដល់​មនុស្ស​ទាំងអស់ ប៉ុន្តែ​ការដាក់​កម្រិត​ឲ្យ​ធ្វើ​ចត្តាឡីស័ក បាន​ធ្វើ​ឲ្យ​ជីវិត​កាន់តែ​ពិបាក​ខ្លាំង ជាពិសេស​ចំពោះ​អស់អ្នក​ដែល​កំពុង​មាន​បញ្ហា​នឹង​ទម្លាប់​មិន​ល្អ​ទាំងឡាយ ​ថា ការផ្លាស់ប្ដូរ​គឺ​អាច​ធ្វើ​បាន ការប្រែចិត្ត​គឺជា​ដំណើរការ​មួយ ហើយ​ភាពស័ក្ដិសម​មិន​មែនជា​ភាព​ល្អ​ឥតខ្ចោះ​នោះ​ទេ ។ សំខាន់​បំផុត​នោះ សូម​ចងចាំ​ថា ព្រះ និង​ព្រះគ្រីស្ទ​ស្ម័គ្រ​ព្រះទ័យ​ជួយ​ដល់​យើង​នៅ​ទីនេះ ហើយ​ឥឡូវ​នេះ ។ ២២

មនុស្ស​មួយ​ចំនួន​ទទួលយក​សារលិខិត​ដោយ​ខុសឆ្គង​ថា ព្រះ​កំពុង​រង់ចាំ​ដើម្បី​ជួយ​យើង បន្ទាប់ពី យើង​ប្រែចិត្ត​សិន ។ សារ​លិខិត​របស់​ព្រះ​គឺ​ថា ទ្រង់​នឹង​ជួយ​យើង នៅពេល យើង​ប្រែចិត្ត ។ ព្រះគុណ​របស់​ទ្រង់​គឺ​មាន​សម្រាប់​យើង « មិន​ថា​យើង​នៅ​កន្លែង​ណា នៅ​លើ​ផ្លូវ​នៃ​ការគោរព​ប្រតិបត្តិ​នោះ​ទេ » ។ ២៣ អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បាន​មាន​ប្រសាសន៍​ថា « ព្រះ​ទ្រង់​មិន​ត្រូវការ​ប្រជាជន​ដែល​ល្អ​ឥតខ្ចោះ​នោះ​ទេ ។ ទ្រង់​ស្វែងរក​អស់​អ្នក​ដែល​ថ្វាយ​ដួងចិត្ត​របស់​ពួកគេ និង​គំនិត​ដ៏​ស្មោះ​ស្ម័គ្រ [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:៣៤ ]​ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ល្អ​ឥតខ្ចោះ​នៅ​ក្នុង​ព្រះ​គ្រីស្ទ​[មរ៉ូណៃ ១០:៣២–៣៣ ] » ។ ២៤

មនុស្ស​ជា​ច្រើន​បាន​ឈឺចាប់ ដោយសារ​ទំនាក់ទំនង​បាន​បែកបាក់ និង​ប្រេះស្រាំ ដែល​វា​ពិបាក​ឲ្យ​ពួកគេ​ជឿ​លើ​សេចក្ដី​មេត្តា​ករុណា និង​សេចក្ដីអត់ធ្មត់​របស់​ព្រះ ។ ពួកគេ​ពិបាក​មើល​ឃើញ​ព្រះ​ថា​ទ្រង់​គឺ​ជា—ព្រះបិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ដែល​ជួយ​យើង​នៅ​ពេល​យើង​ត្រូវការ​ជំនួយ ២៦ ហើយ​ជ្រាប​ថា​ត្រូវ « ប្រទាន​របស់​ល្អ​មក​អស់​អ្នក​ដែល​សូម » ។ ២៧ ព្រះគុណ​ទ្រង់​គឺ​មិន​មែន​គ្រាន់តែ​ជា​រង្វាន់​សម្រាប់​តែ​ភាពស័ក្ដិសម​នោះ​ទេ ។ វា​គឺជា « ជំនួយ​ដ៏​ទេវភាព » ដែល​ទ្រង់​ប្រទាន​ឲ្យ ដែល​ជួយ​យើង​ឲ្យ​មាន​ភាព​ស័ក្ដិសម​បាន ។ វា​មិន​គ្រាន់តែ​ជា​រង្វាន់​មួយ​សម្រាប់​មនុស្ស​សុចរិត​ប៉ុណ្ណោះ​ទេ ។ វា​គឺ​ជា « អំណោយទានពិសិដ្ឋ​នៃ​កម្លាំង » ដែល​ទ្រង់​ប្រទាន​ឲ្យ ដែល​ជួយ​យើង​ឲ្យ​ក្លាយជា​មនុស្ស​សុចរិត​បាន ។ ២៧ យើង​មិន​គ្រាន់​តែ​កំពុង​ដើរ ឆ្ពោះ​ទៅ​រកព្រះ និង​ព្រះគ្រីស្ទ​ប៉ុណ្ណោះ​ទេ ។ ប៉ុន្តែ​យើង​កំពុង​ដើរ ជាមួយទ្រង់​ទាំង​ទ្វេ ។ ២៨

នៅ​ទូទាំង​សាសនាចក្រ យុវវ័យ​សូត្រ​បាវចនា​របស់​ក្រុម​យុវនារី និង​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។ ចាប់ពី នូវវែលសេឡង់ ទៅ​អេស្ប៉ាញ ទៅ​អេត្យូពី ទៅ​ជប៉ុន ក្រុម​យុវនារី​ថ្លែង​ថា « ខ្ញុំ​រីករាយ​ចំពោះ​អំណោយទាន​នៃ​ការ​ប្រែចិត្ត » ។ ចាប់ពី​ឈីលី ទៅ​ក្វាតេម៉ាឡា ទៅ​មរ៉ូណៃ យូថាហ៍ ក្រុម​យុវនារី​ថ្លែង​ថា « កាលណា​ខ្ញុំ​ព្យាយាម​បម្រើ អនុវត្ត​សេចក្តីជំនឿ ប្រែចិត្ត ហើយ​កែលម្អ​ជារៀងរាល់ថ្ងៃ នោះខ្ញុំ​នឹង​មាន​គុណសម្បត្តិ​ដើម្បី​ទទួល​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​អំណរ​ដ៏​ឋិតថេរ​នៃ​ដំណឹងល្អ » ។

ខ្ញុំ​សន្យា​ថា ពរជ័យ​និង​អំណរ​នោះ​ពិត​ជា​អាច​ប្រទាន​ដល់​អស់​អ្នក​ដែល​កាន់​តាម​គ្រប់​បទបញ្ញត្តិ​ទាំង​អស់ ហើយ« ដល់អ្នក​ណា​ដែល​ស្វែងរក​ផងដែរ » ២៩  ីៗ​កើត​ឡើង​បាន​​ប្រាកដមែន ។ ៣០ « ព្រះពាហុ​ដ៏​ប្រកប​ដោយ​សេចក្ដី​មេត្តា​ករុណា​[ របស់​ទ្រង់​គឺ ] បាន​លូក​មក​រក » បងប្អូន ។ ៣១ សូម​បងប្អូន​ទទួល​បាន​ក្តី​ស្រឡាញ់—នៅ​ថ្ងៃ​នេះ ហើយក្នុង​អំឡុង ២០ ឆ្នាំ​ទៀត និង​ជា ​រៀង​រហូត​តទៅ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕