សន្និសីទទូទៅ
សេចក្តី​ស្រឡាញ់​នៃ​ព្រះ ៖ សេចក្ដី​រីករាយ​បំផុត​ដល់​ព្រលឹង
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


សេចក្តី​ស្រឡាញ់​នៃ​ព្រះ ៖ សេចក្ដី​រីករាយ​បំផុត​ដល់​ព្រលឹង

សេចក្តី​ស្រឡាញ់​នៃ​ព្រះ​មិន​ត្រូវ​បាន​រកឃើញ​នៅក្នុង កាលៈទេសៈ​ទាំងឡាយនៃ​ជីវិត​របស់​យើង​ទេ ប៉ុន្តែ​គឺ​នៅ​ក្នុងវត្តមានរបស់​ទ្រង់​នៅ​ក្នុង​ជីវិត​របស់​យើងវិញ ។

បងប្អូន​ប្រុស​ស្រី តើ​បងប្អូន​ដឹង​ទេថា​ព្រះជា​ព្រះវរបិតាសួគ៌​របស់​យើង​ស្រឡាញ់​បងប្អូន​ខ្លាំងប៉ុណ្ណា​ដែរ​ឬ​ទេ ? តើ​បងប្អូន​ទទួល​អារម្មណ៍​ពី​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​របស់​ទ្រង់​នៅក្នុង​ព្រលឹង​របស់​បងប្អូន​ដែរ​ឬ​ទេ ?

នៅពេល​បងប្អូន​ដឹង និង​យល់​យ៉ាងច្បាស់​ថា​បងប្អូន​ត្រូវ​បាន​ស្រឡាញ់​យ៉ាង​ពេញលេញ​ដូច​កូនរបស់​ព្រះ នោះ​វា​ផ្លាស់ប្តូរ​អ្វីៗ​គ្រប់យ៉ាង ។ វា​ផ្លាស់ប្តូរ​នូវ​របៀប​ដែល​បងប្អូន​មាន​អារម្មណ៏​អំពី​ខ្លួនឯង​នៅពេល​បងប្អូន​ធ្វើខុស ។ វា​ផ្លាស់ប្តូរ​នូវ​របៀប​ដែល​បងប្អូន​មាន​អារម្មណ៍​នៅពេល​មាន​រឿង​ពិបាក​ផ្សេងៗ​កើតឡើង ។ វា​ផ្លាស់ប្តូរ​នូវ​ទស្សនៈ​របស់​បងប្អូន​ចំពោះ​បញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។ វា​ផ្លាស់ប្តូរ​នូវ​ទស្សនៈ​របស់​បងប្អូន​អំពី​អ្នកដទៃ និង​សមត្ថភាព​របស់​បងប្អូន​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាពផ្លាស់ប្តូរ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​មាន​ប្រសាសន៍​ថា « បទបញ្ញត្តិ​ដ៏​ធំ​បំផុត​ទីមួយ​នៃ​អស់​ទាំង​ភាព​អស់​កល្ប​ជានិច្ច គឺ​ការ​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង​របស់​យើង​—​នោះ​ជា​បទ​បញ្ញត្តិ​ដ៏​ធំ​បំផុត​ទីមួយ ។ ប៉ុន្តែ​សេចក្ដី​ពិតដ៏​ធំបំផុត​ដំបូងគេ​នៃ​អស់ទាំង​ភាពអស់​កល្បជានិច្ច​នោះ គឺ​ថា​ព្រះ​ស្រឡាញ់​យើងដោយ​អស់​ពី​ព្រះទ័យ ព្រះកាយ ព្រះបញ្ញា​ញាណ និង​ព្រះចេស្ដា​របស់​ទ្រង់ » ។​

តើ​យើង​ម្នាក់ៗ​អាច​ដឹង​យ៉ាង​ច្បាស់​នៅក្នុង​ព្រលឹង​របស់​យើង​នូវ​សេចក្តី​ពិតដ៏​អស្ចារ្យ​នៃ​ភាពអស់កល្ប​នោះ​បាន​យ៉ាង​ដូចម្តេច ?

ព្យាការី នីហ្វៃ ត្រូវ​បាន​បង្ហាញ​នៅក្នុង​ការនិមិត្តឲ្យ​ឃើញ​ភស្តុតាង​ដ៏មាន​ឥទ្ធិពល​បំផុត​នៃ​សេចក្តី​ស្រឡាញ់​នៃព្រះ ។ នៅពេល​មើល​ដើមឈើ​ជីវិត នីហ្វៃ​បាន​សួរ​សំណួរ​ដើម្បី​ដឹងពី​ការបកស្រាយ​របស់វា ។ ជា​ចម្លើយ ទេវតា​មួយ​អង្គ​បាន​បង្ហាញ​ដល់​នីហ្វៃ នូវ​ទីក្រុង​មួយ ដែល​មាន​ម្តាយ​ម្នាក់ និង​ទារក​ម្នាក់ ។ នៅពេល​នីហ្វៃ​មើល​ទៅ​ទីក្រុង​ណាសារ៉ែត ហើយម៉ារា​ដែល​ជាម្តាយ​ដ៏សុចរិត កំពុង​បី​ទារក​យេស៊ូវ​នៅក្នុង​ដៃ​នាង នោះ​ទេវតា​បាន​ប្រកាសថា « មើល​ន៏ កូន​ចៀម​នៃ​ព្រះ មែន​ហើយ គឺជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​វរបិតា​ដ៏​នៅ​អស់​កល្ប​ជានិច្ច ! »

នៅគ្រា​ដ៏ពិសិដ្ឋ​នោះ នីហ្វៃ​បាន​យល់ថា​នៅក្នុង​ការប្រសូត​របស់​ព្រះអង្គសង្រ្គោះ ព្រះ​បាន​បង្ហាញ​នូវ​សេចក្តី​ស្រឡាញ់​ដ៏បរិសុទ្ធ និង​ពេញលេញ​របស់​ទ្រង់ ។ នីហ្វៃ​បាន​ថ្លែង​ទីបន្ទាល់​ពី​សេចក្តី​សឡាញ់នៃ​ព្រះ​ថា « មាន​សាយ​សព្វ នៅ​ក្នុង​ចិត្ត​នៃ​កូន​ចៅ​មនុស្ស » ។

រូបភាព
ដើមឈើ​ជីវិត

យើង​អាច​ស្រមៃមើល​សេចក្តី​ស្រឡាញ់​នៃ​ព្រះថាជា​ពន្លឺ​ដែល​ចែងចាំង​ចេញពី​ដើមឈើ​ជីវិត ដែល​សាយ​សព្វ​ខ្លួនវា​នៅលើ​ផែនដី​ទាំងមូល​ចូលទៅ​ក្នុង​ចិត្ត​របស់​កូនចៅ​មនុស្ស ចូល​ទៅ​ក្នុង​រាល់​ការបង្កើត​របស់​ទ្រង់​ទាំងអស់ ។

មានពេលខ្លះ​យើង​យល់ច្រលំ​ដោយ​គិតថា​យើង​អាច​ទទួល​អារម្មណ៍​សេចក្តី​ស្រឡាញ់​របស់​ព្រះ ក្រោយពីយើង​បាន​ដើរតាម​ដំបង​ដែក ហើយ​ទទួលទាន​ផ្លែឈើ​នោះ ។ សេចក្តី​ស្រឡាញ់​របស់ព្រះ​មិន​ត្រឹមតែ​ទទួល​បាន​ដោយ​អស់​អ្នក​ដែល មករក​ដើមឈើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ថាមពល​ដែល​ជំរុញ​យើង​ឲ្យ ស្វែងរកដើមឈើ​នោះទៅវិញទេ ។

នីហ្វៃ​បាន​បង្រៀន​ថា « ហេតុ​ដូច្នោះ​ហើយ​នោះ​គឺជា​សេចក្ដី​ស្រឡាញ់ ដែល​គួរ​ឲ្យ​ប្រាថ្នា​ដ៏​លើសលប់​ជាង​អ្វីៗ​ទាំង​អស់ » ហើយ​ទេវតា​បាន​លាន់មាត់​ថា « មែន​ហើយ គឺ​ជា​សេចក្ដី​រីករាយ​បំផុត​ដល់​ព្រលឹង » ។

កាលពី​ម្ភៃ​ឆ្នាំមុន​សមាជិក​គ្រួសារ​ជាទី​ស្រឡាញ់​ម្នាក់​បាន​ចាក​ចេញពី​សាសនាចក្រ ។ គាត់​មាន​សំណួរ​ជាច្រើន​ដែលពុំ​មាន​ចម្លើយ ។ ភរិយា​របស់​គាត់​ដែលជា​អ្នក​ប្រែចិត្ត​ជឿ​បាន​រក្សា​ភាពស្មោះត្រង់​ចំពោះ​ជំនឿ​របស់នាង ។ ពួកគេ​បាន​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​រក្សា​អាពាហ៍ពិពាហ៍​របស់​ពួកគេ​នៅក្នុង​ការផ្លាស់ប្តូរ​ដែល​បាន​កើតឡើង ។

កាលពី​ឆ្នាំមុន​គាត់​បាន​សរសេរ​សំណួរ​ចំនួន​បី​អំពី​សាសនាចក្រ ដែល​ពិបាក​សម្រាប់​គាត់​ក្នុង​ការផ្សះផ្សា ហើយ​បាន​បញ្ជូន​សំណួរ​ទាំងនោះ​ទៅ​ប្តីប្រពន្ធ​ពីរគូ​ដែលជា​មិត្តភក្តិ​របស់​គាត់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ។ គាត់​បាន​អញ្ជើញ​ពួកគេ​ឲ្យ​សញ្ជឹងគិត​អំពី​សំណួរ​ទាំងនោះ ហើយ​មក​ទទួលទាន​អាហារ​ពេលល្ងាច​ដើម្បី​ចែកចាយ​គំនិត​របស់​ពួកគេ ។

បន្ទាប់​ពី​ជំនួប​នោះ​ជាមួយ​មិត្តភក្តិ គាត់​បាន​ទៅ​បន្ទប់​របស់​គាត់ ហើយ​ចាប់ផ្តើម​ធ្វើការ​លើ​គម្រោង​មួយ ។ ការសន្ទនា​នាពេល​ល្ងាចនោះ និង​សេចក្តី​ស្រឡាញ់​ដែល​បាន​បង្ហាញ​​ដោយ​មិត្តភក្តិ​របស់​គាត់ដល់​គាត់ បាន​លេចធ្លោ​ឡើង​ជាងគេ​នៅក្នុង​គំនិត​របស់គាត់ ។ ក្រោយ​មក​គាត់​បាន​សរសេរ​ថា គាត់​ត្រូវ​បាន​បង្ខំ​ឲ្យ​ឈប់​ធ្វើការលើ​គម្រោងមួយនោះ ។ គាត់​បាន​និយាយ​ថា « ពន្លឺ​ចែងចាំង​ពេញ​ព្រលឹងខ្ញុំ ។ … ខ្ញុំ​បាន​ស្គាល់​ច្បាស់​ពី​អារម្មណ៍​នៃ​ការបំភ្លឺ​នេះ ប៉ុន្តែ​នៅក្នុង​ករណី​នេះ​វាបាន​បន្ត​រីក​ឡើង​ខ្លាំង​ជាង​ពេលមុន និង​មាន​រយៈពេល​ប្រហែល​ពីបី​នាទី​ផង ។ ខ្ញុំ​អង្គុយ​យ៉ាង​ស្ងៀមស្ងាត់​ជាមួយ​អារម្មណ៍​នោះ ដែលខ្ញុំ​បាន​ចាប់ផ្តើម​យល់​ថា វា​គឺជា​ការបង្ហាញ​ពី​សេចក្តី​ស្រឡាញ់​នៃ​ព្រះ​ចំពោះខ្ញុំ ។ … ខ្ញុំ​បាន​មាន​អារម្មណ៍​រំជួលចិត្ត​ខាង​វិញ្ញាណ ដែល​បាន​ប្រាប់​ខ្ញុំថា ខ្ញុំ​អាច​ត្រលប់​ទៅ​ព្រះវិហារ​វិញ ហើយ​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ​តាមរយៈ​អ្វី​ដែល​ខ្ញុំ​ធ្វើ​នៅទីនោះ » ។

បន្ទាប់​មក​គាត់​បាន​ឆ្ងល់​អំពី​សំណួរ​ទាំងឡាយ​របស់គាត់ ។ អារម្មណ៍​ដែល​គាត់​ទទួល​បាន​នោះ​គឺ​ថា ព្រះ​គោរព​ចំពោះ​សំណួរ​ទាំងឡាយ​របស់​គាត់ ហើយ​ការដែល​មិនមាន​ចម្លើយ​ច្បាស់លាស់​មិន​គួរ​បញ្ឈប់​គាត់​ពី​ការឆ្ពោះ​ទៅមុខ​ឡើយ ។ គាត់​គួរតែ​ចែកចាយ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ​ជាមួយ​មនុស្ស​ទាំងអស់​ខណៈពេល​ដែល​គាត់​បន្ត​សញ្ជឹងគិត ។ នៅពេល​គាត់​ធ្វើ​សកម្មភាព​លើ​អារម្មណ៍​នោះ គាត់​បាន​មាន​អារម្មណ៍​ថា​មាន​ទំនាក់ទំនង​ជាមួយ យ៉ូសែប ស៊្មីធ ដែល​បាន​កត់សម្គាល់​បន្ទាប់​ពី​ការនិមិត្ត​ដំបូង​របស់​លោកថា​« យ​សេចក្តី​ស្រឡាញ់ ហើយ​អស់រយៈ​ពេលជា​ច្រើនថ្ងៃ ខ្ញុំ​អាច​អររីករាយ​នឹង​ក្ដី​អំណរ​ដ៏​អស្ចារ្យ » ។

គួរឲ្យ​កត់សម្គាល់ ពីរបី​ខែ​ក្រោយ​មកនោះសមាជិក​គ្រួសារ​នេះ​បាន​ទទួល​ការហៅ​បម្រើ​ដដែល​ដូច​ដែល​គាត់​បាន​ទទួល​កាលពី ២០ឆ្នាំមុន ។ លើក​ទីមួយ​ដែល​គាត់​បាន​ហៅ​បម្រើ​នេះ គាត់​បាន​បំពេញ​ការទទួល​ខុសត្រូវ​នានា​របស់​គាត់​ក្នុងនាម​ជា​សមាជិក​ដែល​មាន​កាតព្វកិច្ច​ម្នាក់​នៃ​សាសនាចក្រ ។ ឥឡូវនេះ​សំណួរ​សម្រាប់​គាត់​មិនមែន « តើ​ខ្ញុំ​អាច​បំពេញ​ការហៅ​បម្រើ​នេះ​ដោយ​របៀបណា ? » នោះទេ ប៉ុន្តែ​ថា « តើ​ខ្ញុំ​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ​តាមរយៈ​ការបម្រើ​របស់​ខ្ញុំ​បាន​យ៉ាង​ដូចម្តេច ? » ជាមួយ​នឹង​វិធីសាស្រ្ត​ថ្មីនេះ គាត់​បាន​ទទួល​អារម្មណ៍​នៃ​សេចក្តីអំណរ មាន​អត្ថន័យ និង​ដោយ​គោលបំណង​នៅក្នុង​គ្រប់ទិដ្ឋភាព​ទាំងអស់​នៃ​ការហៅ​បម្រើ​របស់​គាត់ ។

បងប្អូន​ប្រុសស្រី តើ​យើង​អាច​ទទួល​អំណាច​ផ្លាស់ប្តូរ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ បាន​យ៉ាងដូចម្តេច ? ព្យាការី​មរ៉ូណៃ​អញ្ជើញ​យើង​ឲ្យ « អធិស្ឋាន​ដល់​ព្រះវរបិតា​ដោយ​អស់​ពី​កម្លាំង​ចិត្ត ដើម្បី​ឲ្យ​អ្នករាល់​គ្នា​បាន​ពោរពេញ​ដោយ​សេចក្ដីស្រឡាញ់​នេះ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​អស់​អ្នក​ណា​ដែល​ជា​អ្នក​ដើរ​តាម​ដ៏​ពិត​នៃ​ព្រះរាជ​បុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ » ។ ព្យាការី​មរមន​មិន​ត្រឹមតែ​អញ្ជើញ​យើងឲ្យ​អធិស្ឋាន​ដើម្បី​ឲ្យ​យើង​អាច​មាន​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​សម្រាប់ អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែ​ដើម្បី​អធិស្ឋាន​ឲ្យ​យើង​អាច​ដឹង​អំពី​សេចក្តី​ស្រឡាញ់​ដ៏បរិសុទ្ធ​នៃ​ព្រះ​ចំពោះ ខ្លួន​យើងផងដែរ ។

នៅពេល​យើង​ទទួល​បាន​នូវ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ នោះ​យើង​រកឃើញ​សេចក្តី​អំណរ​កាន់តែ​ច្រើន​នៅក្នុង​ការខិតខំ​ដើម្បី​ស្រឡាញ់ និង​បម្រើ​ដូចដែល​ទ្រង់​បាន​ធ្វើ ដោយ​ប្រែក្លាយ​ទៅជា​« អ្នក​ដើរ​តាម​ដ៏​ពិត នៃ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ »​ ១០

សេចក្តី​ស្រឡាញ់​នៃ​ព្រះ​មិន​ត្រូវ​បាន​រកឃើញ​នៅក្នុង កាលៈទេសៈ​ទាំងឡាយ​នៃ​ជីវិត​របស់​យើង​ទេ ប៉ុន្តែ​គឺ​នៅ​ក្នុង វត្តមានរបស់​ទ្រង់​នៅ​ក្នុង​ជីវិត​របស់​យើង ។ យើង​ដឹង​អំពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​នៅពេល​យើង​ទទួល​បាន​កម្លាំង​លើស​ពីខ្លួន​យើង​មាន ហើយ​នៅពេល​ដែល​ព្រះវិញ្ញាណ​របស់ទ្រង់​នាំមក​នូវ សន្តិភាព ការលួងលោម​ចិត្ត និង​ការដឹកនាំ ។ មានពេល​ខ្លះ​វា​អាច​ជា​ការពិបាក​ក្នុង​ការទទួល​អារម្មណ៍​ពី​សេចក្តី​ស្រឡាញ់​របស់ទ្រង់ ។ យើង​អាច​អធិស្ឋាន​សូមឲ្យ​ភ្នែក​យើង​បើក​ដើម្បី​ឃើញ​ព្រះហស្ត​របស់ទ្រង់​នៅក្នុង​ជីវិត​របស់យើង និង​មើល​ឃើញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​នៅក្នុង​ភាពដ៏​ស្រស់ស្អាត​នៃ​ការបង្កើត​ទាំងឡាយ​របស់ទ្រង់ ។

នៅពេល​យើង​សញ្ជឹងគិត​អំពី​ជីវិត និង​ការបូជា​ដ៏​អស់កល្ប​របស់​ព្រះអង្គសង្គ្រោះ នោះ​យើង​អាច​ចាប់ផ្តើម​យល់​ពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង ។ យើង​ច្រៀង​នូវ​ពាក្យ​របស់ អ៊ីឡៃស្សា អរ ស្នូ​ដោយ​គាវរភាព​ថា « ព្រះលោហិត ដ៏វិសេស ទ្រង់ ហូរ ហើយ ទ្រង់ បាន លះបង់ ឲ្យ » ។ ១១ ចិត្តរាបសា​របស់​ព្រះយេស៊ូវ​នៅក្នុង​ការរងទុក្ខ​វេទនា​ដ៏ធំធេង​កើតឡើង​នៅក្នុង​ព្រលឹង​របស់យើង បើក​ដួងចិត្ត​របស់​យើង​ឲ្យ​ស្វែងរក​ការអភ័យទោស​ពី​ព្រះហស្ត​របស់​ទ្រង់ ហើយ​បំពេញ​ឲ្យ​យើង​នូវ​បំណង​ប្រាថ្នា​ដើម្បី​រស់នៅ​ដូចជា​ទ្រង់ ។ ១២

ប្រធាន​ រ័សុល អិម ណិលសុន​បាន​សរសេរថា « ការប្តេជ្ញា​ចិត្ត​កាន់តែ​ខ្លាំង ដើម្បី​ឲ្យ​ជីវិត​របស់​យើង​មាន​លំនាំ​ទៅនឹង​ជីវិត​របស់​ទ្រង់ នោះ​សេចក្តី​ស្រឡាញ់​របស់​យើង​កាន់តែ​បរិសុទ្ធ និង​ទេវភាព​ផងដែរ » ។ ១៣

កូនប្រុស​របស់យើង​បាន​រំឭក​ថា​« នៅពេល​ខ្ញុំ​មាន​អាយុ ១១ ឆ្នាំ មិត្តភក្តិ​ខ្ញុំ និង​ខ្ញុំ​បាន​សម្រេច​ចិត្ត ពួន​ពី​គ្រូបង្រៀន ហើយ​គេច​ម៉ោង​ដំបូង​នៃ​ថ្នាក់​បឋមសិក្សា​របស់​យើង ។ នៅទីបំផុត ពេល​ដែល​យើង​ទៅ​ដល់​ថ្នាក់​រៀន គ្រូ​បាន​ស្វាគមន៍​យើង​ដោយ​កក់ក្តៅ​យ៉ាង​ភ្ញាក់ផ្អើល​បំផុត ។ បន្ទាប់​មក​គាត់​បាន​អធិស្ឋាន​យ៉ាង​អស់ពី​ចិត្ត ដែល​ពេល​នោះ​គាត់​បាន​សម្តែង​ការដឹង​គុណ​ដោយ​ស្មោះ​ចំពោះ​ព្រះអម្ចាស់ ដែល​ពួកយើង​បាន​សម្រេចចិត្ត​មក​ថ្នាក់រៀន​នៅ​ថ្ងៃនោះ​តាម​ឆន្ទៈ​របស់​យើង ខ្ញុំ​មិន​បាន​ចាំថា​តើ​មេរៀន​និយាយ​អំពី​អ្វី ឬ​ក៏​ឈ្មោះ​គ្រូ​របស់​យើងអ្វីនោះ​ទេ ប៉ុន្តែ​ឥឡូវនេះ ប្រហែល​ជា​សាមសិប​ឆ្នាំ​ក្រោយ​មក ខ្ញុំ​នៅ​តែ​រំជួល​ចិត្ត​ចំពោះ​សេចក្តី​ស្រឡាញ់​ដ៏បរិសុទ្ធ ដែល​គាត់​បាន​បង្ហាញ​ដល់ខ្ញុំ​នៅថ្ងៃនោះ » ។

កាលពី​ប្រាំ​ឆ្នាំមុន ខ្ញុំ​បាន​សង្កេត​ឃើញ​នូវ​ឧទាហរណ៍​មួយ​នៃ​សេចក្តី​ស្រឡាញ់​ដ៏ទេវភាព នៅពេល​ចូលរួម​ថ្នាក់​បឋមសិក្សា​នៅក្នុង​វួដមួយ​នៅ​ប្រទេស​រុស្ស៊ី ីរនាក់ ហើយ​ថ្លែង​ទីបន្ទាល់​ដល់​ពួកគេថា បើ​ទោះបី​ជាពួកគេ​ជាមនុស្ស​តែ​ម្នាក់គត់​ដែល​រស់នៅ​លើ​ផែនដី​ក៏ដោយ ក៏​ព្រះយេស៊ូវ​នឹង​រងទុក្ខ ហើយ​សុគត​ជំនួស​ឲ្យ​ពួកគេ​ដែរ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់ និង​ព្រះអង្គសង្រ្គោះ​របស់​យើង​ពិតជា​បាន​សុគត​ដើម្បី​យើង​ម្នាក់ៗ ។ វា​គឺជា​ការបង្ហាញ​ពី​សេចក្តី​ស្រឡាញ់​ដ៏គ្មាន​ទីបញ្ចប់​របស់​ទ្រង់​ចំពោះ​យើង និង​ចំពោះ​ព្រះវរបិតា​របស់​ទ្រង់ ។

« ខ្ញុំ​ដឹងថា ព្រះ​ប្រោស​លោះ​ខ្ញុំ​នៅ​រស់ ។ នេះ​ជាឃ្លា​ដែល​មាន​បទពិរោះ !… ទ្រង់​រស់​ដើម្បី​ប្រទាន​ពរ [ យើង ] » ។ ១៤

សូម​យើង​បើក​ដួងចិត្ត​របស់​យើង​ដើម្បី​ទទួល​បាន​នូវ​សេចក្តី​ស្រឡាញ់​ដ៏បរិសុទ្ធ​ដែល​ព្រះ​មាន​ចំពោះ​យើង ហើយ​បន្ទាប់​មក​បញ្ចេញ​សេចក្តី​ស្រឡាញ់​របស់ទ្រង់​តាម​អ្វី​ដែល​យើង​មាន ហើយ​និង​ធ្វើ ។ ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ជែហ្វ្រី អ័រ ហូឡិន « Tomorrow the Lord Will Do Wonders among You » Liahonaខែឧសភា ឆ្នាំ២០១៦ ទំព័រ ១២៧ ។

  2. នីហ្វៃ​ទី​១ ១១:២១ ។

  3. នីហ្វៃទី១ ១១:២២ការ​គូស​បញ្ជាក់​ត្រូវ​បាន​បន្ថែម ។

  4. សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨:១៣ ។

  5. នីហ្វៃទី១ ១១:២២–២៣ ។

  6. សូមមើល នីហ្វៃទី១ ១១:១៧ ។

  7. យ៉ូសែបស្ម៊ីធ, នៅក្នុង Karen Lynn Davidson និង​អ្នក​ផ្សេង​ទៀត, eds., The Joseph Smith Papers, Histories, Volume 1: យ៉ូសែប ស្ម៊ីធ ប្រវិត្ត ឆ្នាំ​១៨៣២–១៨៤៤ ( ឆ្នាំ២០១២ ), ទំព័រ​១៣; punctuation and capitalization modernized ។

  8. មរ៉ូណៃ ៧:៤៨ ។

  9. សូមមើល Neill F. Marriott, « Abiding in God and Repairing the Breach » Liahona, វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១១ ៖ « ប្រហែល​ជីវិត​របស់​យើង​នៅ​ក្នុង​ជីវិត​មុន​ជីវិត​នេះ​ពេញ​ដោយ​ក្ដីស្រឡាញ់ វា​គឺ​ជា​បុព្វហេតុ​ដែល​យើង​ស្វែងរក​សេចក្ដីពិត សេចក្ដីស្រឡាញ់ដ៏​យូរ​អង្វែង​នៅ​លើ​ផែនដី​នេះ ។ យើង​ត្រូវ​បាន​បង្កើត​ដោយ​ព្រះ​ដើម្បី​ផ្ដល់​សេចក្ដី​ស្រឡាញ់ និង​ទទួល​សេចក្ដី​ស្រឡាញ់ ហើយ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​បំផុត កើត​មាន​ឡើង​នៅពេល​យើង​មាន​ចិត្ត​តែ​មួយ​ជាមួយ​ព្រះ » ។

  10. មរ៉ូណៃ ៧:៤៨ ។

  11. « ឱ!ប្រាជ្ញា និងក្តីស្នេហ៍ដ៏អស្ចារ្យ » ទំនុក​តម្កើងលេខ ១១៧ ។

  12. សូមមើល Linda S. Reeves, « Worthy of Our Promised Blessings » Liahona, ខែ វិច្ឆិការ ឆ្នាំ ២០១៥ ទំព័រ ១១ ៖ « ៉ាង ដើម្បី​ត្រឡប់​ទៅ​ក្នុង​វត្តមាន​ទ្រង់​ម្ដង​ទៀត ដែល​មាន​ពេញ​ដោយ​ក្ដីស្រឡាញ់​ដ៏​អស់កល្ប​របស់​ទ្រង់ » ។

  13. រ័សុល អិម ណិលសុន « Divine Love »Liahona ខែ កុម្ភៈ ឆ្នាំ ២០០៣ ទំព័រ ១៧ ។

  14. « ខ្ញុំ​ដឹង​ថា ព្រះ​ប្រោស​លោះ​ខ្ញុំ​នៅ​រស់ » ទំនុកតម្កើងលេខ ៧៦ ។