សន្និសីទទូទៅ
ដោយ​ព្រះចេស្ដា​នៃ​ព្រះ​ដោយ​សិរីល្អ​ដ៏អស្ចារ្យ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


ដោយ​ព្រះចេស្ដា​នៃ​ព្រះ​ដោយ​សិរីល្អ​ដ៏អស្ចារ្យ

នីហ្វៃទី១ ១៤:១៤ )

ការគោរព​តាម​សេចក្ដី​សញ្ញា​ យើងនឹង​ប្រដាប់​ដោយ​សេចក្ដី​សុចរិត និង​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​ដោយ​សិរី​ល្អ​ដ៏​អស្ចារ្យ ។

ខ្ញុំ​អធិស្ឋាន​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បំភ្លឺ​គំនិត​យើង ហើយ​ស្អាង​ពួកយើង​ទាំងអស់​គ្នា កាល​យើង​ពិចារណា​រួមគ្នា​អំពី​កិច្ចការ​ដ៏អស្ចារ្យ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើង​ឡើង​នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​កាល​ពេញ​កំណត់​ ។

ការបង្ហាញ​កាយ​លើក​ដំបូង​របស់​មរ៉ូណៃ​ដល់​យ៉ូសែប ស្ម៊ីធ

ប្រហែលជា​បី​ឆ្នាំ បន្ទាប់​ពី​ការនិមិត្ត​ដំបូង នៅ​យប់​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ១៨២៣ យ៉ូសែប ស៊្មីធ វ័យក្មេង​បាន​អធិស្ឋាន​ដើម្បី​ទទួល​បាន​ការផ្ដាច់​បាប​ទាំងឡាយ​របស់​លោក និង​ដើម្បី​ដឹងពី​ស្ថានភាព និង​ជំហរ​របស់​លោក​នៅ​ចំពោះ​ព្រះ ។ មាន​តួអង្គ​មួយ​បាន​លេច​មក​ក្បែរ​គ្រែ​លោក បាន​ហៅ​យ៉ូសែប​ដោយ​ឈ្មោះ ហើយ​បាន​ប្រកាស​ថា « លោក​ជា​ទូត ដែល​បាន​ចាត់​មកពី​វត្តមាន​នៃ​ព្រះ … ហើយ​ថា ឈ្មោះ​លោកគឺ ​មរ៉ូណៃ » ។ លោក​បាន​ថ្លែង​ថា « ព្រះ​ទ្រង់​មាន​កិច្ចការ​ឲ្យ [ យ៉ូសែប ស្ម៊ីធ ] ធ្វើ » ហើយ​បន្ទាប់​មក បាន​ណែនាំ​លោក​អំពី​ការលេច​ចេញមក​នៃ​ព្រះគម្ពីរ​មរមន ។ អ្វី​ដែល​សំខាន់​នោះ​គឺ ព្រះគម្ពីរ​មរមន​គឺជា​ប្រធានបទ​ដំបូង​គេ​បង្អស់ ដែល​បាន​លើកឡើង​នៅក្នុង​សារលិខិត​របស់​មរ៉ូណៃ ។

ព្រះគម្ពីរ​មរមន​គឺជា​សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ជា​ឧបករណ៍​ដ៏អស្ចារ្យ​នៃ​ការប្រែចិត្ត​ជឿ​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ំណង​របស់​យើង​ក្នុង​ការចែកចាយ​ដំណឹងល្អ គឺ​ដើម្បី​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មករក​ព្រះយេស៊ូវ​គ្រីស្ទ ទទួល​ពរជ័យ​នៃ​ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើងវិញ ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​តាមរយៈ​សេចក្ដី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ ។ ការជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​ដក​ពិសោធន៍​ការផ្លាស់ប្ដូរ​ដ៏ធំ​នៅក្នុង​ដួងចិត្ត និង​ចងភ្ជាប់​ខ្លួនគេ​ទៅនឹង​ព្រះអម្ចាស់​តាមរយៈ​សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋ​ទាំងឡាយ គឺជា​គោលបំណង​ដ៏សំខាន់​នៃ​ការផ្សព្វផ្សាយ​ដំណឹងល្អ ។

ការណែនាំ​របស់​មរ៉ូណៃ​អំពី​ព្រះគម្ពីរ​មរមន​ទៅកាន់ យ៉ូសែប ស៊្មីធ បាន​ផ្ដួចផ្ដើម​ឲ្យមាន​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើង​ឡើង​សម្រាប់​បុគ្គល​ម្នាក់ៗ​នៅ ខាង​នេះ​នៃ​វាំងនន នៅ​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ពេលពេញ​កំណត់ ។

កាល​កំពុង​បន្ដ​ការណែនាំ​របស់​លោក​ទៅកាន់​យ៉ូសែប នោះ​មរ៉ូណៃ​បាន​ដកស្រង់​ពី​គម្ពីរ​ម៉ាឡាគី​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ដោយ​មាន​ការប្រែប្រួល​បន្តិច​បន្តួច​នៅក្នុង​ភាសា ដែល​បាន​ប្រើ​នៅក្នុង​គម្ពីរ​កំណែ​ស្ដេច​ជេមស៍ ៖

« មើល​ចុះ យើង​នឹង​បើក​សម្ដែង​ដល់​អ្នក​រាល់គ្នា​នូវ​បព្វជិតភាព ដោយ​ដៃ​នៃ​អេលីយ៉ា​ដែល​ជា​ព្យាការី​មុន​ដែល​ថ្ងៃ​ដ៏ធំ ហើយ​គួរ​ស្ញែងខ្លាច​នៃ​ព្រះអម្ចាស់​បាន​មក​ដល់ ។

« ហើយ​លោក​នឹង​ដាក់​នៅ​ក្នុង​ចិត្ត​នៃ​កូនចៅ​នូវ​សេចក្ដី​សន្យា​ដែល​បាន​ធ្វើ​ដល់​ពួក​ឪពុក ហើយ​ចិត្ត​នៃ​កូនចៅ​នឹង​បាន​បង្វែរ​មក​រក​ពួកឪពុក​របស់​ពួកគេ​វិញ ដី​ទាំងមូល​នឹង​ត្រូវ​កម្ទេច​ចោល​សូន្យ​ឈឹង​ក្នុង​កាល​ទ្រង់​យាង​មក » ។

គោលបំណង​របស់​យើង​ក្នុង​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ គឺ​ដើម្បី​ធ្វើឲ្យ​មាន​ទីកន្លែង​បរិសុទ្ធ ដែល​អាច​ធ្វើ​សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋ​ដែល​ចាំបាច់​នានា ដើម្បី​ឲ្យ​គ្រួសារ​មនុស្ស​លោក​អាច​ទទួលបាន​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើង​ឡើង ទាំង​សម្រាប់​អ្នកនៅរស់ និង​មរណជន ។ ការណែនាំ​របស់​មរ៉ូណៃ​ទៅកាន់ យ៉ូសែប ស៊្មីធ អំពី​តួនាទី​ដ៏សំខាន់​របស់​អេលីយ៉ា និង​សិទ្ធិ​អំណាច​បព្វជិតភាព បាន​ពង្រីក​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើង​ឡើង​នៅ ខាង​នេះ​នៃ​វាំងនន ហើយ​បាន​ផ្ដួចផ្ដើម​ឲ្យមាន​កិច្ចការ​សម្រាប់​មរណជន​នៅ ម្ខាង​ទៀត​នៃ​វាំងនន នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​របស់​យើង ។

សរុប​មក ការបង្រៀន​របស់​មរ៉ូណៃ​នៅ​ខែ កញ្ញា ឆ្នាំ ១៨២៣ អំពី​ព្រះគម្ពីរ​មរមន និង​បេសកកម្ម​របស់​អេលីយ៉ា បាន​ស្ថាបនា​ឲ្យមាន​គ្រឹះ​ខាង​គោលលទ្ធិ​សម្រាប់​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​នៅ ទាំង​សងខាង​នៃ​វាំងនន ។

ការបង្រៀន​របស់​ព្យាការី យ៉ូសែប ស៊្មីធ

មេរៀន​ដែល យ៉ូសែប ស៊្មីធ បាន​រៀន​មកពី​មរ៉ូណៃ បាន​ជះ​ឥទ្ធិពល​លើ​គ្រប់​ផ្នែក​ទាំងអស់​នៃ​ការងារ​បម្រើ​របស់​លោក ។ ឧទាហរណ៍ នៅក្នុង​ការប្រមូល​ផ្ដុំ​ដ៏​ឱឡារិក​មួយ​ដែល​ធ្វើ​ឡើង​នៅ​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ នៅ​ថ្ងៃ​ទី ៦ ខែ មេសា ឆ្នាំ ១៨៣៧ ព្យាការី យ៉ូសែប ស៊្មីធ បាន​ប្រកាស​ថា ៖ « បន្ទាប់​ពី​អ្វីៗ​ទាំងអស់​ត្រូវបាន​និយាយ​រួច​ហើយ កាតព្វកិច្ច​ដ៏ធំ​ជាងគេ ហើយ​សំខាន់​បំផុត​គឺ​ការផ្សាយ​ដំណឹងល្អ » ។

សឹងតែ​ប្រាំពីរ​ឆ្នាំ​ក្រោយមក នៅ​ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ១៨៤៤ យ៉ូសែប ស៊្មីធ បាន​ធ្វើ​ទេសនកថា​មួយ ដែល​ត្រូវបាន​គេ​ស្គាល់​នៅ​សព្វថ្ងៃ​នេះ​ថាជា King Follett Discourse ។ លោក​បាន​ប្រកាស​នៅក្នុង​សុន្ទរកថា​នោះ​ថា « ទំនួល​ខុសត្រូវ​ដ៏ធំ​បំផុត​នៅក្នុង​ផែនដី​នេះ​គឺ​ថា ព្រះអម្ចាស់​បាន​ផ្ទុក​មក​លើ​យើង​គឺ​ដើម្បី​នឹង​ស្វែងរក​មរណជន​របស់​យើង » ។

ប៉ុន្ដែ តើ​ការផ្សាយ​ដំណឹងល្អ និង​ការស្វែងរក​មរណជន​របស់​យើង​អាច​ជា​កាតព្វកិច្ច និង​ទំនួល​ខុសត្រូវ​ដ៏ធំ​ជាងគេ​បំផុត ដែល​ព្រះ​បាន​ដាក់​មកលើ​យើង​តាម​របៀប​ណា ? ខ្ញុំ​ជឿ​ថា ព្យាការី យ៉ូសែប ស៊្មីធ បាន​សង្កត់​ធ្ងន់​លើ​សេចក្ដី​ថ្លែងការណ៍​ទាំងពីរ​នេះ អំពី​សេចក្ដីពិត​ជា​មូលដ្ឋាន​គ្រឹះ​ថា ពេល​បាន​ចុះ​សេចក្ដី​សញ្ញា​តាមរយៈ​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​បព្វជិតភាព​ដែល​មាន​សិទ្ធិ​អំណាច នោះ​វា​អាច​ចង​ភ្ជាប់​យើង​ទៅនឹង​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន ហើយ​វា​ជា​ចំណុច​ស្នូល​ដ៏សំខាន់​នៃ​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​នៅ​ទាំង​សងខាង​វាំងនន ។

កិច្ចការ​ផ្សព្វផ្សាយ​សាសនា ព្រមទាំង​កិច្ចការ​ពង្សប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ​គឺជា​ផ្នែក​ដែល​បំពេញ​ឲ្យគ្នា និង​ទាក់ទង​គ្នា​ទៅវិញ​ទៅមក​នៃ​កិច្ចការ​ដ៏អស្ចារ្យ​មួយ ដែល​ផ្ដោតលើ​សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋ ដែល​ធ្វើឲ្យ​យើង​អាច​ទទួល​បាន​អំណាច​នៃ​ភាពជា​ព្រះ​នៅក្នុង​ជីវិត​របស់​យើង ហើយ​នៅ​ទីបំផុត អាច​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ព្រះវរបិតាសួគ៌​វិញ​បាន ងការណ៍​ទាំងពីរ​ដោយ​ព្យាការី ដែល​ដំបូង​ឡើយ​អាច​មើលទៅ​ថា​ផ្ទុយគ្នា​នោះ តាមពិត​ទៅ វា​គូស​បញ្ជាក់​ពី​ចំណុច​ដ៏សំខាន់​នៃ​កិច្ចការ​ដ៏អស្ចារ្យ​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ។

ចងភ្ជាប់​ទៅនឹង​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ​ទាំងឡាយ

ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ដូចនេះថា ៖

« ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព ៖​នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សម្រាក​ដល់​ព្រលឹង ។

ពី​ព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល » ។

យើង​ទទួល​យក​នឹម​របស់​ព្រះអង្គ​សង្គ្រោះ​ដាក់​មកលើ​ខ្លួនយើង នៅពេល​យើង​រៀន ទទួល​ដោយ​ភាពស័ក្ដិសម និង​គោរព​តាម​សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ​ទាំងឡាយ ។ យើង​ត្រូវបាន​ចងភ្ជាប់​ទៅនឹង ហើយ​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ​ដោយ​សុវត្ថិភាព នៅពេល​យើង​ចងចាំ ហើយ​រស់នៅ​ដោយ​ស្មោះត្រង់​ស្របតាម​កាតព្វកិច្ច​នានា ដែល​យើង​បាន​ទទួល​ឲ្យ​អស់ពី​សមត្ថភាព​របស់​យើង ។ ហើយ​ចំណង​ជាមួយ​នឹង​ទ្រង់​នោះ គឺជា​ប្រភព​នៃ​កម្លាំង​ខាង​វិញ្ញាណ​នៅក្នុង​គ្រប់​រដូវកាល​នៃ​ជីវិត​របស់​យើង ។

រាស្ត្រ​ដែល​នៅក្នុង​សេចក្ដី​សញ្ញា​នៃ​ព្រះអម្ចាស់

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណា​ពី​ពរជ័យ ដែល​បាន​សន្យា​និងពួកសិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​រក្សា​សេចក្ដី​សញ្ញា ។ ឧទាហរណ៍ នីហ្វៃ « បាន​ឃើញ​សាសនាចក្រ​នៃ​កូនចៀម​នៃ​ព្រះ [ នៅ​ថ្ងៃ​ចុងក្រោយ ​ណាស់ … ដែល​ជា​ពួកបរិសុទ្ធ​របស់​ព្រះ ក៏មាន​នៅ​ពាសពេញ​លើ​ផ្ទៃ​ផែនដី​ដែរ ហើយ​អំណាច​របស់​ពួកគេ​នៅលើ​ផ្ទៃ​ផែនដី​មាន​ចំនួន​តូច … » ។ ១០

លោក​ក៏បាន « ឃើញ​ថា​ព្រះចេស្ដា​នៃ​កូនចៀម​នៃ​ព្រះ បាន​យាងចុះ​មក​សណ្ឋិត​លើ​ពួកបរិសុទ្ធ​ក្នុង​សាសនាចក្រ​នៃ​កូនចៀម ហើយ លើ​រាស្ត្រ​ដែល​នៅក្នុង​សេចក្ដី​សញ្ញា​នៃ​ព្រះអម្ចាស់ … ហើយ​ពួកគេ ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ​ដោយ​សិរីល្អ​ដ៏​អស្ចារ្យ » ។ ១១

ឃ្លា​ថា « ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ​ដោយ​សិរីល្អ​ដ៏​អស្ចារ្យ » មិនមែន​គ្រាន់តែ​ជា​គំនិត​ដ៏ល្អ​មួយ ឬ​ជា​គំរូ​មួយ​នៃ​ភាសា​បទគម្ពីរ​ដ៏ពីរោះ​នោះទ ។ ប៉ុន្ដែ ពរជ័យ​ទាំងនេះ​កើតមាន​ជាក់ស្ដែង​រួចហើយ​នៅក្នុង​ជីវិត​របស់​ពួកសិស្ស​រាប់​មិន​អស់​របស់​ព្រះអម្ចាស់​នៅ​ថ្ងៃ​ចុងក្រោយ ។

ការចាត់តាំង​របស់​ខ្ញុំ​ក្នុង​នាមជា​សមាជិក​ម្នាក់​នៃ​ពួកដប់ពីរ​នាក់ ធ្វើឲ្យ​ខ្ញុំ​បាន​ទៅដល់​គ្រប់​កន្លែង​នៅ​ទូទាំង​ពិភពលោក ។ ហើយ​ខ្ញុំ​មាន​ពរជ័យ​ដែល​បាន​ជួប និង​រៀន​មេរៀន​ដ៏គួរឲ្យ​ចងចាំ​មកពី​បងប្អូន​ជាច្រើន ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា រាស្ត្រ​ដែល​នៅក្នុង​សេចក្ដី​សញ្ញា​នៃ​ព្រះអម្ចាស់​សព្វថ្ងៃ ពិតជា​បាន​ប្រដាប់​ដោយ​សេចក្ដី​សុចរិត និង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ​ដោយ​សិរីល្អ​ដ៏​អស្ចារ្យ​មែន ោះ​ទើប​អាច​ប្រទាន​ឲ្យបាន ។

ខ្ញុំ​បាន​ធ្វើជា​សាក្សី​ដល់​សេចក្ដី​សុចរិត និង​ព្រះចេស្ដា​នៃ​ព្រះ​ដោយ​សិរីល្អ​ដ៏​អស្ចារ្យ ដែល​ទទួល​បាន​តាមរយៈសេចក្តី​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ​នៅក្នុង​ជីវិត​របស់​សមាជិក​សាសនាចក្រ​វ័យក្មេង​ម្នាក់ ដែល​បាន​ស្លាប់​មួយ​ចំហៀង​ខ្លួន​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏ធ្ងន់ធ្ងរ​មួយ ។ បន្ទាប់ពី​ចំណាយ​ពេល​ព្យាបាលសម្រាប់​ភាព​ទុក្ខលំបាក​របស់​បុគ្គល​រូប​នេះ និង​សម្រប​ខ្លួន​តាម​របៀប​រស់នៅ​ថ្មី​រាប់ខែ​យ៉ាង​ពិបាក ហើយ​មិន​អាច​ដើរហើរ​បាន​ដោយ​សេរី ខ្ញុំ​បាន​ជួប និង​និយាយ​ជាមួយ​នឹង​ព្រលឹង​ដ៏ស្មោះស្ម័គ្រ​នេះ ។ អំឡុង​ការសន្ទនា​របស់​យើង ខ្ញុំ​បាន​សួរ​ថា « តើ​បទពិសោធន៍​នេះ​បាន​ជួយ​ក្មួយ​ឲ្យ​រៀន​អ្វីខ្លះ ? » ចម្លើយ​ភ្លាមៗ​គឺ « ខ្ញុំ​មិន​សោកស្ដាយ​ទេ ។ ខ្ញុំ​មិន​ខឹង​ទេ ។ ហើយ​អ្វីៗ​គ្រប់យ៉ាង​នឹង​មិនអី​ទេ » ។

ខ្ញុំ​បាន​ធ្វើជា​សាក្សី​ដល់​សេចក្ដី​សុចរិត និង​ព្រះចេស្ដា​នៃ​ព្រះ​ដោយ​សិរីល្អ​ដ៏​អស្ចារ្យ ដែល​ទទួល​បាន​តាមរយៈសេចក្តីស្មោះត្រង់​ចំពោះ​​សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ​នៅក្នុង​ជីវិត​របស់​សមាជិក​ដែល​ទើប​បាន​ជ្រមុជទឹក និង​បញ្ជាក់​មក​ក្នុង​សាសនាចក្រ​នៅពេល​ថ្មីៗ​នេះ ។ អ្នកប្រែចិត្ត​ជឿ​ទាំងនេះ​អន្ទះសា​ចង់​រៀន និង​បម្រើ ហើយ​ស្ម័គ្រចិត្ត ទោះបី​ជារឿយៗ​មិន​ប្រាកដ​ពី​របៀប​ទម្លាក់​ចោល​នូវ​ទម្លាប់​ចាស់ៗ និង​ប្រពៃណី​ដ៏មុតមាំ​ក៏ដោយ ក៏​ពួកគេ​នៅតែ​មាន​អំណរ​នឹង​ការក្លាយជា « ជាតិ​តែ​១​នឹង​ពួកបរិសុទ្ធ ជា​ពួកដំណាក់​ព្រះ​វិញ » ដែរ ។ ១២

ខ្ញុំ​បាន​ធ្វើជា​សាក្សី​ដល់​សេចក្ដី​សុចរិត និង​ព្រះចេស្ដា​នៃ​ព្រះ​ដោយ​សិរីល្អ​ដ៏​អស្ចារ្យ ដែល​ទទួល​បាន​តាមរយៈ​សេចក្តីស្មោះត្រង់​ចំពោះ​​សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ​នៅក្នុង​ជីវិត​របស់​គ្រួសារ​មួយ ដែល​បាន​ថែទាំ​ស្វាមី​ភរិយា និង​ឪពុកម្តា​យ​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ ។ ពួកសិស្ស​ដ៏ក្លាហាន​ទាំងនេះ​បាន​ពិពណ៌នា​ពី​ពេលវេលា ដែល​គ្រួសារ​របស់​ពួកគេ​មាន​អារម្មណ៍​កណ្ដោច​កណ្ដែង—និង​ពេល​ដែល​ពួកគេ​បាន​ដឹង​ថា ព្រះហស្ដ​របស់​ព្រះអម្ចាស់​កំពុង​លើកស្ទួយ និង​ពង្រឹង​ដល់​ពួកគេ ។ គ្រួសារ​នេះ​បាន​បង្ហាញ​ការដឹងគុណ​ដ៏ជ្រាលជ្រៅ​ចំពោះ​បទពិសោធន៍​ជីវិត​រមែង​ស្លាប់​ដ៏ពិបាក​នេះ ដែល​អនុញ្ញាត​ឲ្យ​យើង​រីក​ចម្រើន​ឡើង និង​កាន់តែ​ក្លាយ​ដូចជា​ព្រះវរបិតា​សួគ៌ និង​ព្រះប្រោសលោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ព្រះ​បាន​ជួយ និង​ប្រទាន​ពរ​ដល់​គ្រួសារ​នេះ​ឲ្យ​មាន​ដៃគូ​ជាមួយ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​បាន​ធ្វើឲ្យ​គេហដ្ឋាន​របស់​ពួកគេ​ក្លាយជា​ទីជម្រក​ដ៏​ពិសិដ្ឋ​មួយ ដូចជា​ព្រះវិហារ​បរិសុទ្ធ​ដែរ ។

ខ្ញុំ​បាន​ធ្វើជា​សាក្សី​ដល់​សេចក្ដី​សុចរិត និង​ព្រះចេស្ដា​នៃ​ព្រះ​ដោយ​សិរីល្អ​ដ៏​អស្ចារ្យ ដែល​ទទួល​បាន​តាមរយៈ​សេចក្តីស្មោះត្រង់​ចំពោះ​​សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ​នៅក្នុង​ជីវិត​របស់​សមាជិក​សាសនាចក្រ​ម្នាក់ ដែល​បាន​ជួប​នឹង​ការលែងលះ​គ្នា​ដ៏ឈឺចាប់ ។ ទុក្ខព្រួយ​ខាង​វិញ្ញាណ និង​ខាង​សតិអារម្មណ៍​របស់​ប្អូនស្រី​រូប​នេះ​បាន​តានតឹង​ឡើង ដោយសារ​អារម្មណ៍​មិន​យុត្តិធម៌ ដែល​ពាក់ព័ន្ធ​នឹង​ការរំលង​សេចក្ដី​សញ្ញា​របស់​ស្វាមី​នាង និង​ការបែកបាក់​អាពាហ៍ពិពាហ៍​របស់​ពួកគេ ។ នាង​ចង់​បាន​យុត្តិធម៌ និង​ការទទួល​ខុសត្រូវ ។

កាល​ស្ដ្រី​ដ៏ស្មោះត្រង់​រូប​នេះ​កំពុង​ពុះពារ​នឹង​អ្វី​ទាំងអស់ ដែល​បាន​កើតឡើង​ចំពោះ​នាង នោះ​នាង​បាន​សិក្សា និង​សញ្ជឹង​គិត​ពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ដោយ​មាន​បំណង​កាន់តែ​ខ្លាំង និង​កាន់តែ​ជ្រាលជ្រៅ ជាង​ពេល​ណាៗ​ទាំងអស់​ក្នុង​ជីវិត​របស់​នាង ។ បន្ដិច​ម្ដងៗ ការយល់ដឹង​កាន់តែ​ច្បាស់​មួយ​អំពី​បេសកកម្ម​ដ៏ប្រោសលោះ​របស់​ព្រះគ្រីស្ទ បាន​ដុះ​នៅក្នុង​ព្រលឹង​របស់​នាង—ការរងទុក្ខ​របស់​ទ្រង់​សម្រាប់​អំពើបាប​របស់​យើង ក៏ដូចជា​ការឈឺចាប់ ភាពទន់ខ្សោយ ការខកចិត្ត និង​ការទង្គឹះ​ចិត្ត​របស់​យើងផងដែរ ។ ហើយ​នាង​ត្រូវបាន​បំផុស​គំនិត​ឲ្យសួរ​ខ្លួន​ឯងនូវ​សំណួរ​ដ៏ចាក់ដោត​មួយ ៖ ដោយសារ​អំពើបាប​ទាំងនោះ​ត្រូវបាន​បង់ថ្លៃ​រួចហើយ តើ​កូន​នឹង​ទាមទារ​ឲ្យ​មាន​ការបង់ថ្លៃ​នោះ​ម្ដងទៀត​ឬ ? នាង​បាន​ដឹង​ថា តម្រូវការ​បែប​នោះ​មិន​យុត្តិធម៌ ហើយ​ក៏មិន​មាន​ក្ដីមេត្តា​ករុណា​ដែរ ។

ស្ដ្រី​រូបនេះ​បាន​រៀន​ថា ការចងភ្ជាប់​ខ្លួននាង​ទៅនឹង​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ អាច​ព្យាបាល​របួស​ដែល​បាន​បង្ក​ដោយ​ការអនុវត្ត​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​មិន​សុចរិត​របស់​បុគ្គល​ម្នាក់​ទៀត ហើយ​ធ្វើឲ្យ​នាង​អាច​មាន​លទ្ធភាព​អភ័យទោស​ឲ្យ និង​ទទួល​បាន​សេចក្ដី​សុខសាន្ដ សេចក្ដី​មេត្តា និង​សេចក្ដី​ស្រឡាញ់ ។

ការសន្យា និង​ទីបន្ទាល់

ការសន្យា និង​ពរជ័យ​នៃ​សេចក្ដី​សញ្ញា​អាច​កើតឡើង​បាន តែ​តាមរយៈ​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ។ ទ្រង់​អញ្ជើញ​យើង​ឲ្យមើល​ទៅឯ​ទ្រង់ ១៣ មក​រក​ទ្រង់ ១៤ រៀន​អំពី​ទ្រង់ ១៥ និង​ចង​ភ្ជាប់​ខ្លួនយើង​ទៅនឹង​ទ្រង់ ១៦ តាមរយៈ​សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ និង​សន្យា​ថា ការគោរព​តាម​សេចក្ដី​សញ្ញា​នឹង​ប្រដាប់​​ដោយ​សេចក្ដី​សុចរិត និង​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​ដោយ​សិរី​ល្អ​ដ៏​អស្ចារ្យ​ដល់​ពួកយើង ។ ហើយ​ខ្ញុំ​ធ្វើជា​សាក្សី​ថា ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គ​សង្រ្គោះ​របស់​យើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដោយ​សេចក្តី​អំណរ​ពី​សេចក្ដីពិត​ទាំងនេះ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕