បណ្ណាល័យ
សេចក្ដីណែនាំ​ទៅកាន់​ដំណឹងល្អ​ស្រប​តាម​លូកា


សេចក្ដីណែនាំ​ទៅកាន់​ដំណឹងល្អ​ស្រប​តាម​លូកា

ហេតុអ្វី ត្រូវសិក្សាគម្ពីរនេះ ?

គម្ពីរ​ម៉ាកុស រៀបរាប់អំពី​ការ​បម្រើ ការសុគត និង ការ​រស់ឡើងវិញ​របស់ព្រះយេស៊ូវ​គ្រីស្ទ​ នៅ​ក្នុង​ដំណើរ​រឿង​ដ៏រំជួល​ចិត្ត​មួយ ដែល​ជាញឹកញាប់​ផ្ដោត​ទៅលើ​ទង្វើ​ដ៏​ប្រកប​ដោយ​ព្រះចេស្ដា​របស់ព្រះអង្គសង្គ្រោះ ។ រឿង​ដែល​សំខាន់បំផុត​នៅក្នុង​រឿង​ទាំងនេះ គឺ​​ដង្វាយធួនដែល​ ម៉ាកុស បាន​គូស​បញ្ជាក់​ថាជាដំណាក់កាល​ដ៏សំខាន់​ចំពោះ​បេសកកម្ម​របស់ព្រះយេស៊ូវ ​ជា​ព្រះមែស៊ី​ដែលបាន​សន្យា​ជាយូរ​មក​នោះ ។​ តាមរយៈ​ការ​សិក្សា​អំពីដំណើររឿង និង​ ទីបន្ទាល់​របស់​ម៉ាកុស អំពី​របៀប​ដែលព្រះ​អង្គសង្គ្រោះ​បានបំពេញ​បេសកកម្ម​ដង្វាយធួន​របស់ទ្រង់ ពួក​សិស្ស​អាច​​ប្រែចិត្តជឿ កាន់តែ​ខ្លាំង​ទៅ​ក្នុង​ដំណឹងល្អ ហើយ​មានចិត្ត​ក្លាហាន​ដើម្បី​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ ។

តើ​នរណា​ជា​អ្នកសរសេរ​គម្ពីរ​នេះ ?

ម៉ាកុស ( ក៏​ហៅថា​ជា យ៉ូហាន ម៉ាកុស​ ផងដែរ ) គឺជា​អ្នក​សរសេរ​គម្ពីរ​នេះ ។ ថ្វី​បើ​ ម៉ាកុស ពុំ​ស្ថិត​នៅក្នុង​ចំណោម​ពួក​សិស្ស​ដំបូង​របស់ព្រះយេស៊ូវ​គ្រីស្ទ​ក្ដី ក៏​ក្រោយមក​លោកបាន​ប្រែចិត្តជឿ ហើយ​បាន​ក្លាយទៅ​ជា​ជំនួយការ​របស់​សាវក ពេត្រុស ហើយ​លោក​ប្រហែលជា​បាន​សរសេរ​ដំណឹងល្អ​របស់លោក ផ្អែក​ទៅលើ​អ្វី​ដែល​លោក​បាន​រៀនមកពី​ពេត្រុស ( សូមមើល Bible Dictionary« ម៉ាកុស ») ។

ម៉ាកុស និង​ម្ដាយ​របស់លោកឈ្មោះ ម៉ារា បានរស់នៅ​ក្នុង​ទីក្រុង​យេរូសាឡិម ដែល​គេហដ្ឋាន​របស់ពួកគេ​គឺជា​កន្លែង​ជួបជុំ​សម្រាប់​ពួកគ្រីស្ទាន​ជំនាន់​ដំបូង​បំផុត ( សូមមើលកិច្ចការ ១២:១២) ។ ម៉ាកុស បាន​ចាកចេញ​ពី​ទីក្រុង​យេរូសាឡិម ដើម្បីជួយ​ដល់ បាណាបាស និង សូល ( ប៉ុល ) នៅក្នុង​ដំណើរ​ផ្សព្វផ្សាយសាសនា​លើក​ដំបូង​របស់ពួកគេ ( សូម​មើលកិច្ចការ ១២:២៥,១៣:៤-៦, ៤២-៤៨) ។ ​ក្រោយមក​ ប៉ុល បានសរសេរ​ថា ម៉ាកុស គឺ​នៅជាមួយ​លោកនៅ​ទីក្រុង រ៉ូម ( សូម​មើលកូល៉ុស ៤:១០,ភីលេម៉ូន ១:២៤) ហើយ​បាន​សរសេរ​ដល់​ម៉ាកុស ក្នុង​នាមជា​ដៃគូ​ម្នាក់ដែល « ជា​ [ អ្នក ] ​មាន​ប្រយោជន៍​ក្នុង​ការងារ​ (ធីម៉ូថេទី ២ ៤:១១) ។ ពេត្រុស បាន​ហៅ​គាត់​ថាជា « ម៉ាកុស ជា​កូន​ខ្ញុំ​ » (ពេត្រុសទី ១ ៥:១៣) ដោយ​ផ្ដល់​យោបល់​អំពី​ភាពជិតស្និទ្ធនៃ​ទំនាក់ទំនង​របស់​ពួកគេ ។

តើ​នៅពេលណា និង នៅកន្លែងណា​ដែល​គម្ពីរ​នេះត្រូវ​បាន​សរសេរ ?

យើង​ពុំ​ដឹង​ពី​ទីកន្លែងច្បាស់លាស់​ដែល​ដំណឹងល្អ​របស់​ម៉ាកុស​​ត្រូវ​បាន​សរសេរ​ឡើង​ឡើយ ។ ម៉ាកុស ​ទំនង​ជា​បានសរសេរ​ដំណឹងល្អ​របស់លោក​នៅ​ទីក្រុង រ៉ូម ចន្លោះ​គ.ស. ៦៤ និងគ.ស. ៧០ ប្រហែលជា​នៅ​មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​សាវក​ពេត្រុស បានរងទុក្ខ​ទុក្ករកម្ម​​ប្រមាណជាក្នុង គ.ស. ៦៤ ។

តើគម្ពីរ​នេះ​ត្រូវបាន​សរសេរ​ចំពោះ​នរណា ហើយ​តើ​ហេតុអ្វី ?

ដំណឹងល្អ​របស់​ម៉ាកុស មាន​ព័ត៌មានលម្អិត—ដូចជា​បាន​បកប្រែពាក្យ​ដក​ស្រង់តាមទម្រង់​ភាសា​អារ៉ាម ឃ្លាល្បះជាភាសា​ឡាតាំង និង ​ការ​ពន្យល់​អំពី​ទំនៀម​ទម្លាប់​យូដា—ដែល​ហាក់ដូចជា​ចង់ផ្ដល់​សម្រាប់​​ដែលជាចម្បង​សម្រាប់​ជនជាតិ​រ៉ូម និង ​មនុស្ស​មក​ពី​សាសន៍​ដទៃ ក៏ដូចជា​អ្នកទាំងឡាយ​ដែល​បាន​ផ្លាស់ប្រែ​ចិត្តជឿ​ជាគ្រីស្ទាន ដែលភាគច្រើននៅក្នុង​ទីក្រុង​រ៉ូម និង ​នៅទូទាំង​អាណាចក្រ​រ៉ូម ។​ មនុស្ស​ជាច្រើន​បាន​ជឿថា ម៉ាកុស ប្រហែលជា​បាននៅជាមួយ​ពេត្រុស​នៅក្នុង​ទីក្រុង​រ៉ូម អំឡុង​គ្រាមួយ​ដែល​បាន​ប៉ះទង្គិចទៅដោយការសាក​ល្បង​ដ៏​ធ្ងន់ធ្ងរទៅ​​លើ​សេចក្ដីជំនឿ​សមាជិក​នៃ​សាសនាចក្រគ្រប់កន្លែង​ពាស​ពេញ​អាណាចក្រ​រ៉ូម ។

មួយភាគ​បី​នៃ​ដំណើរ​រឿង​ក្នុង​ដំណឹងល្អ​របស់ ​ម៉ាកុស រៀបរាប់​អំពី​ការ​បង្រៀន និង​ បទពិសោធន៍​ទាំងឡាយ​របស់ព្រះអង្គសង្គ្រោះ អំឡុង​សប្ដាហ៍​ចុង​ក្រោយ​នៃ​ជីវិត​របស់ទ្រង់ ។ ម៉ាកុស បាន​ថ្លែង​ជា​សាក្សី​ថានៅទីបំផុត ការ​រងទុក្ខ​របស់ព្រះរាជបុត្រា​នៃព្រះ បាន​យកឈ្នះ​លើ​អំពើអាក្រក់ អំពើបាប និង ​សេចក្ដីស្លាប់​។ ទីបន្ទាល់នេះ មានន័យ​ថា អ្នកដើរ​តាមព្រះអង្គសង្គ្រោះ​ទាំងឡាយ​ពុំ​ចាំបាច់​ភ័យ​ខ្លាច​ឡើយ នៅពេល​ពួកគេ​ប្រឈម​មុខ​នឹង​ការ​បៀតបៀន ការសាកល្បង ឬ​ទោះជា​ត្រូវ​ស្លាប់​ក្ដី ពួកគេ​កំពុង​តែ​ដើរ​តាម​លោក​ចៅហ្វាយ​របស់ពួកគេ​ហើយ ។ ពួកគេ​អាច​ស៊ូទ្រាំ​ដោយ​មានទំនុកចិត្តដោយ​ដឹងថា ព្រះអម្ចាស់​នឹង​ជួយ​ពួកគេ ហើយ​ថា​រាល់ការ​សន្យា​ទាំងអស់​របស់ទ្រង់ នឹង​ត្រូវ​បាន​បំពេញ​នៅទីបំផុត ។

តើ​គម្ពីរ​នេះមាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ?

ដំណឹងល្អ​របស់​ម៉ាកុស ចាប់​ផ្ដើម​ក្នុង​ជំហាន​ដ៏​លឿន​មួយរំពេច និង ដោយ​ក្តីរំភើប ហើយ​រក្សា​បាន​នូវ​ល្បឿន​ដ៏លឿន​ដែល​បាន​ដំណាល​ប្រាប់សារឡើងវិញ​អំពីព្រឹត្តការណ៍​ទាំងឡាយ​នៅក្នុងដំណើរ​តៗគ្នា​យ៉ាង​រហ័ស ។ ជាញឹកញាប់ ​ម៉ាកុសបាន​ប្រើពាក្យស្រាប់តែ​និង​មួយរំពេច ដែល​ផ្ដល់នូវ​ឥទ្ធិពល​នៃ​ជំហាន និង​សកម្មភាព​លឿនៗ ។

ទោះបី​មានច្រើនជាង ៩០ ភាគ​រយនៃឯកសារនៅ​ក្នុង​គម្ពីរ​ម៉ាកុស​ ត្រូវអាច​រកឃើញ​មាននៅក្នុង​គម្ពីរ​ម៉ាថាយ និង ​លូកា​ក្ដី ក៏​ដំណើរ​រឿង​របស់​ម៉ាកុស ជាញឹកញាប់​មានបញ្ចូល​នូវ​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត ដែលជួយ​យើង​ឲ្យ​មានអំណរគុណ​កាន់តែ​ពេញលេញ​ចំពោះ​សេចក្ដីមេត្តា​ករុណា​របស់ព្រះអង្គសង្គ្រោះ និង ​ការ​ឆ្លើយតប​របស់​ទ្រង់​ចំពោះ​មនុស្ស​ដែលនៅ​ជុំវិញទ្រង់ ( ប្រៀបធៀបម៉ាកុស ៩:៤-២៧ជាមួយនឹង​ម៉ាថាយ ១៧:១៤-១៨) ។ ឧទាហរណ៍ ម៉ាកុស​រៀបរាប់​អំពីការទទួលស្វាគមន៍ដល់​​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ក្លៀវ​ក្លា​​ពីសំណាក់​អ្នកទាំងឡាយ​ដែល​នៅ​ស្រុក​កាលីឡេ និង​កន្លែង​ផ្សេងទៀត​​ក្នុង​ការងារ​បម្រើពី​ដំបូង​របស់ទ្រង់​( សូមមើលម៉ាកុស ១:៣២-៣៣, ៤៥,២:២,៣:៧-៩,៤:១) ។ ម៉ាកុស​ ក៏​បាន​រៀបរាប់​ដោយប្រុងប្រយ័ត្ន​ផងដែរ​អំពី​ការ​ឆ្លើយ​តប​អវិជ្ជមានពី​ពួក​សង្ឃ និង ពួក​ផារិស៊ី ដែល​ជំទាស់​កាន់​តែ​ខ្លាំងភ្លាមៗ​​​មកពី​ការ​មាន​គំនិត​សង្ស័យ ( សូមមើលម៉ាកុស ២:៦-៧) ទៅ​ជាគ្រោង​បំផ្លាញ​ព្រះយេស៊ូវ ( សូមមើលម៉ាកុស ៣:៦) ។

នៅក្នុង​ចំណោម​បាវចនា​ដ៏សំខាន់ៗ​ក្នុង​គម្ពីរម៉ាកុស ក៏មាន​សំណួរ​ជាច្រើន​អំពី​ព្រះយេស៊ូវ​ជានរណា ហើយ​នរណា​បានយល់អំពី​អត្ដសញ្ញាណ​របស់ទ្រង់ ក៏ដូចជា​តួនាទី​របស់​សិស្ស​​ដែល​ជា​អ្នកត្រូវ « ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ [ ព្រះយេស៊ូវ ] » (ម៉ាកុស ៨:៣៤) ។ បន្ថែម​ពី​លើ​នោះ ម៉ាកុស គឺ​ជា​ដំណឹងល្អ​តែ​មួយគត់​ដែល​រៀបរាប់​អំពី​រឿងប្រៀប​ធៀប​នៃ​គ្រាប់ពូជ​ដែល​ដុះ​ដោយ​ខ្លួនវា ( សូមមើលម៉ាកុស ៤:២៦-​២៧​) ការ​ព្យាបាល​មនុស្ស​ថ្លង់​នៅ​ស្រុក​ដេកាប៉ូល ( សូមមើល​​ម៉ាកុស ៧:៣១-៣៧) និង ការ​ព្យាបាល​បន្ដិច​ម្ដងៗ​ដល់​មនុស្ស​ខ្វាក់ម្នាក់​នៅភូមិ​បេតសៃដា ( សូមមើលម៉ាកុស ៨:២២-២៦) ។

គម្រោង

ម៉ាកុស ១-៤ព្រះយេស៊ូវ​​បាន​ទទួលបុណ្យ​ជ្រមុជទឹកដោយ ​យ៉ូហាន បាទីស្ទ ហើយ​ចាប់​ផ្ដើម​ការ​ផ្សាយ ការ​ហៅ​ពួកសិស្ស និង​ការធ្វើ​អព្ភូតហេតុ​ជាច្រើន ។ នៅពេល​មាន​ការ​ប្រឆាំង​ជំទាស់​នឹង​ទ្រង់​កាន់តែ​ខ្លាំង​ឡើង នោះទ្រង់​បង្រៀន​ជា​រឿង​ប្រៀបធៀប ។

ម៉ាកុស ៥-៧ព្រះអង្គសង្គ្រោះ​បន្ដ​ធ្វើ​អព្ភូតហេតុ​ជាច្រើន បង្ហាញ​ពី​ក្ដីមេត្តា​ករុណា​របស់ទ្រង់ចំពោះអ្នកដទៃ ។ បន្ទាប់ពី យ៉ូហាន បាទីស្ទ ត្រូវ​បានគេសម្លាប់ ព្រះយេស៊ូវ​បាន​ប្រទាន​អាហារ​ដល់​មនុស្ស​ច្រើនជាង​ប្រាំពាន់នាក់ ហើយបាន​យាង​លើទឹក ។ ព្រះយេស៊ូវ​បង្រៀន​ទាស់​នឹង​ទំនៀមទម្លាប់​ខុសឆ្គង ។

ម៉ាកុស ៨-១០ព្រះយេស៊ូវ​គ្រីស្ទ​បន្ដ​ធ្វើអព្ភូតហេតុ ។ ពេត្រុស​​ថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវ​ជាព្រះគ្រីស្ទ ។ ព្រះអង្គសង្គ្រោះ​ព្យាករ​បីដង​អំពី​ការរងទុក្ខ​ការ​សុគត និង ការ​មាន​ព្រះជន្ម​រស់ឡើងវិញ​របស់ទ្រង់ ប៉ុន្តែ​ពួកសិស្ស​របស់ទ្រង់​ពុំ​ទាន់​បាន​យល់ដឹង​ពេញលេញ​អំពី​អត្ថន័យ​របស់ទ្រង់ឡើយ ។ ទ្រង់​បង្រៀនពួកគេ​អំពី​ភាព​រាបសារ និង​ ការ​បម្រើ​ដែល​តម្រូវ​ឲ្យពួកសាវក​ធ្វើ ។

ម៉ាកុស ១១-១៦អំឡុង​សប្ដាហ៍​ចុង​ក្រោយ​នៃ​ព្រះជន្ម​របស់ទ្រង់ ព្រះអង្គសង្គ្រោះ​បាន​យាង​ចូល​ទីក្រុង​យេរូសាឡិម បង្រៀន​ពួក​សិស្ស​​របស់ទ្រង់ ពីការរងទុក្ខ​នៅក្នុងសួនច្បារ​គេតសេម៉ានី ហើយ​ត្រូវ​បាន​គេ​ឆ្កាង ។ ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ។