មេរៀនទី ៥៤
លូកា ១៦
សេចក្ដីផ្ដើម
ព្រះយេស៊ូវបានបង្រៀនពីរឿងប្រៀបធៀបនៃអ្នកត្រួតត្រាទុច្ចរិត ។ ពួកផារិស៊ី បានស្ដាប់ឮការបង្រៀនរបស់ព្រះយេស៊ូវ ហើយបានរិះគន់ដល់ទ្រង់ ។ រួចមកព្រះយេស៊ូវបានស្ដីបន្ទោសពួកផារីស៊ី ហើយបានបង្រៀនពួកគេអំពីរឿងប្រៀបធៀបនៃអ្នកមាន និង សាឡា ។
យោបល់សម្រាប់ការបង្រៀន
លូកា ១៦:១–១២
ព្រះយេស៊ូវបង្រៀនរឿងប្រៀបធៀបនៃអ្នកត្រួតត្រាទុច្ចរិត ។
ចូរពិចារណាធ្វើការនាំយកវត្ថុខ្លះមកថ្នាក់រៀន ដែលអាចតំណាងឲ្យទ្រព្យសម្បត្តិ និង អំណាចខាងលោកិយ ដូចជាលុយ ឧបករណ៍អេឡិចត្រូនិច សញ្ញាបត្រ ឡានជ័រ ឬរូបភាពផ្ទះមួយខ្នង ។
សូមចាប់ផ្ដើមមេរៀននេះដោយសួរ ៖
-
តើវត្ថុមួយចំនួនណាខ្លះ ដែលមនុស្សជាញឹកញាប់បានដាក់ដួងចិត្តរបស់ខ្លួនទៅលើវានោះ ហើយព្យាយាមចង់បានវានោះ ? ( ប្រសិនបើអ្នកនាំយកវត្ថុទាំងឡាយមកថ្នាក់រៀន សូមដាក់តាំងវាពេលសិស្សប្រាប់អំពីវត្ថុទាំងនោះ ។ បើមិនដូច្នោះទេ ចូរសុំឲ្យសិស្សម្នាក់សរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ) ។
-
តើទ្រព្យមួយចំនួនដែលព្រះវរបិតាសួគ៌ចង់ឲ្យយើងស្វែងរក មានអ្វីខ្លះ ? ( សូមអញ្ជើញសិស្សម្នាក់ឲ្យសរសេរនៅលើក្ដារខៀននូវចម្លើយរបស់សមាជិកក្នុងថ្នាក់ ដែលអាចនឹងរួមមាន គ្រួសារអស់កល្បជានិច្ច ភាពសុខសាន្ដ សេចក្តីអំណរ និងសិរីល្អសេឡេស្ទាល ។ សូមណែនាំសិស្សឲ្យសរសេរក្បាលរឿងទ្រព្យដ៏អស់កល្បជានិច្ចនៅខាងលើបញ្ជី ) ។
សូមចង្អុលបង្ហាញថា យើងអាចរីករាយនឹងទ្រព្យទាំងនេះអស់កល្បជានិច្ច មួយចំនួនទាំងនេះនៅក្នុងជីវិតនេះ ។ ចូរសុំឲ្យសិស្សពិចារណាអំពីទ្រព្យអស់កល្បជានិច្ចណាមួយ ដែលពិតជាសំខាន់ចំពោះពួកគេ ។ សូមអញ្ជើញសិស្សឲ្យរកមើលសេចក្ដីពិតទាំងឡាយ នៅពេលពួកគេសិក្សាលូកា ១៦ដែលអាចជួយពួកគេទទួលបានទ្រព្យដ៏អស់កល្បជានិច្ច ។
សូមពន្យល់ថា បន្ទាប់ពីការបង្រៀនរឿងប្រៀបធៀបអំពីចៀមដែលបាត់ កាក់ដែលបាត់ និង កូនប្រុសខ្ជះខ្ជាយ នោះព្រះអង្គសង្គ្រោះបានបង្រៀនរឿងប្រៀបធៀបអំពីអ្នកត្រួតត្រាទុច្ចរិត ។ អ្នកអាចនឹងចង់ពន្យល់ថា អ្នកត្រួតត្រាម្នាក់ គឺជាមនុស្សម្នាក់ដែលគ្រប់គ្រងលើកិច្ចការអាជីវកម្ម ប្រាក់ ឬទ្រព្យសម្បត្តិរបស់មនុស្សម្នាក់ទៀត ។
សូមអញ្ជើញសិស្សម្នាក់អាន លូកា ១៦:១-២ឲ្យ ឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលបុរសអ្នកមាននៅក្នុងរឿងប្រៀបធៀបនេះបានរៀនអំពីការត្រួតត្រារបស់គាត់ ។
-
តើអ្នកត្រួតត្រាបានធ្វើអ្វីខ្លះ ជាមួយនឹងទ្រព្យរបស់បុរសអ្នកមាន ?
-
តើលទ្ធផលនៃភាពខ្ជះខ្ជាយរបស់អ្នកត្រួតត្រាគឺជាអ្វី ? ( គាត់នឹងបាត់បង់ការងារ ) ។
សូមសង្ខេបលូកា ១៦:៣-៧ដោយពន្យល់ថា អ្នកត្រួតត្រាបារម្ភអំពីអ្វីដែលគាត់នឹងធ្វើ នៅពេលគាត់បាត់បង់ការងាររបស់គាត់ ដោយសារតែគាត់ពុំមានអារម្មណ៍ថា គាត់អាចធ្វើការដោយកម្លាំងដៃ ហើយខ្មាស់អៀនខ្លាំងដើម្បីសុំទានគេ ។ គាត់បានរៀបចំផែនការមួយ ដែលគាត់បានគិតថា វាអាចនាំទៅរកឱកាសការងារក្នុងផ្ទះផ្សេងទៀត ។ គាត់បានទៅជួបនឹងអ្នកជំពាក់បំណុលពីរនាក់របស់អ្នកមាន ហើយបានបញ្ចុះថ្លៃបំណុលរបស់ពួកគេនោះយ៉ាងច្រើន ដែលគាត់សង្ឃឹមថា នឹងទទួលបានការពេញចិត្តពីពួកគេ ។
សូមអញ្ជើញសិស្សម្នាក់អាន លូកា ១៦:៨ឲ្យ ឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលនូវរបៀបដែលបុរសអ្នកមានបានឆ្លើយតប នៅពេលគាត់បានដឹងអំពីទង្វើរបស់អ្នកត្រួតត្រាខ្លួននោះ ។ ចូរពន្យល់ថា «មនុស្សរបស់ផងលោកីយ៍នេះ » គឺជាមនុស្សចេះតែគិតអំពីទ្រព្យខាងលោកិយ ហើយថា « មនុស្សរបស់ផងពន្លឺ » គឺជាអ្នកដើរតាមព្រះ ឬចេះតែគិតអំពីទង្វើខាងវិញ្ញាណ ។
-
តើបុរសអ្នកមានឆ្លើយតបយ៉ាងដូចម្ដេច ពេលគាត់បានដឹងអំពីសកម្មភាពរបស់អ្នកត្រួតត្រា ? តើអ្វីខ្លះ ដែលបុរសអ្នកមានបានសរសើរ? ( បុរសអ្នកមានបានសរសើរអំពីភាពវៃឆ្លាតរបស់អ្នកត្រួតត្រា នៅក្នុងការទទួលយកការពេញចិត្តរបស់កូនបំណុលរបស់បុរសអ្នកមាន ) ។ គាត់ពុំបានសរសើរដល់ភាពមិនស្មោះត្រង់របស់អ្នកត្រួតត្រានោះទេ ) ។
ចូរផ្ដល់ឲ្យសិស្សនូវច្បាប់ចម្លងនៃសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយអែលឌើរ ជេម អ៊ី ថាលម៉េហ្គក្នុង កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍នេះឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលព្រះអង្គសង្គ្រោះកំពុងតែបានបង្រៀន តាមរយៈរឿងប្រៀបធៀបអំពីអ្នកត្រួតត្រាទុច្ចរិត ។
« ព្រះរាជបំណងរបស់ព្រះអម្ចាស់យើង គឺដើម្បីបង្ហាញពីភាពផ្ទុយគ្នារវាងការយកចិត្តទុកដាក់ ការចេះគិតគូ និង ការលះបង់របស់មនុស្ស ដែលជាប់ទាក់ទងនៅក្នុងកិច្ចការរកប្រាក់កាសចូលនៃលោកិយ ហើយមនុស្សជាច្រើនដែលមានដួងចិត្តស្ទាក់ស្ទើរកំពុងអះអាងថាខ្លួន កំពុងតែព្យាយាមស្វែងរកទ្រព្យខាងវិញ្ញាណវិញ ។ …
« … ការរៀនមេរៀនមួយមកពីមនុស្សមិនស្មោះត្រង់ និងមនុស្សអាក្រក់ ប្រសិនបើពួកគេឆ្លាតវៃខ្លាំង ក្នុងការផ្ដល់តែនូវអ្វីដែលពួកគេគិតនាពេលអនាគត នោះតើអ្នកដែលជាអ្នកជឿទៅលើអនាគតដ៏អស់កល្បជានិច្ច គប្បីត្រៀមខ្លួនកាន់តែច្រើនប្រសើរជាងនេះប៉ុណ្ណាទៀតទៅ ! … លើកតម្កើងអ្នកត្រួតត្រាទុច្ចរិត និងអ្នកស្រឡាញ់ទ្រព្យសម្បត្តិ ពុំមែនប្រដូចនឹងភាពមិនស្មោះត្រង់ ការលោភលន់ [ការលោភលន់អត្មានិយម] និងការចង់បានទ្រព្យរបស់ពួកគេ យ៉ាងហោចណាស់គ្រាន់តែជាទង្វើដែលនឹងផ្លាស់ប្ដូរ [ជាបណ្ដោះអាសន្ន] ប្រដូចនៅក្នុងថាមពល ការគិតទុកជាមុន ហើយការផ្គត់ផ្គង់សម្រាប់អនាគតរបស់ពួកគេវិញទេតើ » (Jesus the Christ, កំណែទី៣. [ឆ្នាំ ១៩១៦] ទំព័រ ៤៦៣, ៤៦៤) ។
-
តើព្រះអង្គសង្គ្រោះចង់ឲ្យពួកសិស្សរបស់ទ្រង់រៀនអ្វីខ្លះ មកពីមនុស្សដែលចេះតែគិតអំពីទ្រព្យខាងលោកិយដែលប្រៀបប្រដូចទៅនឹងអ្នកត្រួតត្រាទុច្ចរិតនោះ ?
សូមសរសេរប្រយោគមិនពេញលេញខាងក្រោមនៅលើក្ដារខៀន ៖ ប្រសិនបើយើងរៀបចំខ្លួនដោយឈ្លាសវៃសម្រាប់អនាគតដ៏អស់កល្បជានិច្ចរបស់យើង …
សូមអញ្ជើញសិស្សម្នាក់អាន លូកា ១៦:១០-១២ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលអ្វី ដែលព្រះអង្គសង្គ្រោះបានមានបន្ទូលថា យើងត្រូវតែធ្វើ ដើម្បីត្រូវបានប្រទានពរនូវជីវិតអស់កល្បជានិច្ចដ៏បរិបូរណ៍ ។ សូមពន្យល់ថាទ្រព្យសម្បត្តិសំដៅទៅលើទ្រព្យសម្បត្តិខាងលោកិយ រួមមានទាំង ប្រាក់ ទ្រព្យធន និងទំនាក់ទំនង ។
-
តើអ្នកគិតថាវាមានន័យយ៉ាងណាដើម្បី « ស្មោះត្រង់ក្នុងការតូចបំផុត » (ខទី ១០) ? ( ក្រោយពីសិស្សឆ្លើយតបហើយ សូមសរសេរឃ្លាដូចខាងក្រោមនៅលើក្តារខៀន ៖ ហើយប្រើទ្រព្យលើផែនដីដោយសុចរិត…)
សូមបង្វែរចំណាប់អារម្មណ៍របស់សិស្សលើបញ្ជីនៃទ្រព្យសម្បត្តិដ៏អស់កល្បជានិច្ចនៅលើក្ដារខៀន ។
-
តើអ្វីដែលធ្វើឲ្យអ្វីទាំងនេះជា « សម្បត្តិដ៏ពិត » (ខទី ១១) ?
ចូរសុំឲ្យសិស្សបញ្ចប់សេចក្ដីថ្លែងការណ៍នៅលើក្ដារខៀន ដើម្បីវាបង្កើតគោលការណ៍មួយអំពីរបៀបដែលយើងអាចទទួលបានទ្រព្យសម្បត្តិដ៏អស់កល្បជានិច្ច ។ ( សិស្សគួរតែរកឃើញគោលលទ្ធិដូចតទៅនេះ ៖ ប្រសិនបើយើងរៀបចំខ្លួនដោយឈ្លាសវៃសម្រាប់អនាគតដ៏អស់កល្បជានិច្ចរបស់យើង ហើយប្រើទ្រព្យខាងលោកិយដោយសុចរិត នោះយើងអាចត្រូវបានប្រទានពរនូវទ្រព្យសម្បត្តិខាងលោកិយ )។
-
ហេតុអ្វីក៏ពេលខ្លះវាពិបាកដើម្បីរៀបចំខ្លួនសម្រាប់អនាគតដ៏អស់កល្បជានិច្ចរបស់យើងដោយឈ្លាសវៃ និង ឧស្សាហ៍ព្យាយាមដូច្នេះ ?
-
តើយើងអាចប្រើទ្រព្យសម្បត្តិខាងលោកិយដោយសេចក្ដីសុចរិតយ៉ាងដូចម្ដេច ?
-
តើការប្រើទ្រព្យខាងលោកិយដោយសុចរិតរបស់យើង ឆ្លុះបញ្ចាំងអំពីភាពសក្ដិសមរបស់យើងដើម្បីត្រូវបានទុកចិត្តជាមួយនឹងទ្រព្យដ៏អស់កល្បជានិច្ចយ៉ាងដូចម្ដេច ?
លូកា ១៦:១៣-៣១
ព្រះយេស៊ូវស្ដីបន្ទោសពួកផារិស៊ី ហើយបង្រៀនអំពីរឿងប្រៀបធៀបនៃអ្នកមាន និង សាឡា ។
សូមនាំសិស្សឲ្យចាប់អារម្មណ៍ទៅលើបញ្ជីនៅលើក្ដារខៀន ( ឬ ប្រសិនបើអ្នកនាំពួកគេឲ្យចាប់អារម្មណ៍នឹងវត្ថុ ដែលតំណាងឲ្យទ្រព្យខាងលោកិយ ) ហើយសុំពួកគេឲ្យពិចារណាអំពីរបៀបដែលការលោភលន់ចង់បានទ្រព្យខាងលោកិយ អាចរារាំងយើងមិនឲ្យទទួលបានទ្រព្យដ៏អស់កល្បជានិច្ច ។ សូមអញ្ជើញសិស្សឲ្យរកមើលចម្លើយចំពោះសំណួរនេះនៅពេលពួកគេសិក្សាលូកា ១៦:១៣-២៦។
សូមសង្ខេបលូកា ១៦:១៣-១៤ដោយការពន្យល់ថា ព្រះអង្គសង្គ្រោះបានបង្រៀនថា យើង « មិនអាចបម្រើព្រះផងទ្រព្យសម្បត្តិផងបានទេ » (ខទី ១៣) ។ ពួកផារិស៊ីបានស្ដាប់ឮការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ហើយ « បានចំអក » (ខទី ១៤) ឬរិះគន់ដល់ទ្រង់ ។ ចូរសុំឲ្យសិស្សស្វែងរកនៅក្នុងលូកា ១៦:១៤នូវពាក្យដែលពិពណ៌នាអំពីពួកផារិស៊ី ហើយផ្ដល់នូវការពន្យល់មួយ អំពីមូលហេតុពួកគេបានរិះគន់ដល់ព្រះអង្គសង្គ្រោះចំពោះការបង្រៀនរបស់ទ្រង់ ។
-
ចេញមកពីអ្វីដែលអ្នកបានរៀនអំពីពួកផារិស៊ី តើពួកគេលោភលន់ចង់បានអ្វី ? ( ទ្រព្យសម្បត្តិ និង អំណាចខាងលោកិយ [ សូមមើលម៉ាថាយ ២៣:២-៦, ១៤] ) ។
-
ហេតុអ្វីក៏អ្នកគិតថា ភាពលោភលន់របស់ពួកផារិស៊ី បានបណ្តាលឲ្យពួកគេរិះគន់ដល់ព្រះអង្គសង្គ្រោះដូច្នេះ ?
ចូរពន្យល់ថា ការបកប្រែរបស់យ៉ូសែប ស្ម៊ីធ អំពីលូកា ១៦:១៦-២៣ ( នៅក្នុងសេចក្ដីបន្ថែមក្នុងព្រះគម្ពីរប៊ីប ) ផ្ដល់នូវគំនិតស៊ីជម្រៅបន្ថែមទៅលើការផ្លាស់ប្ដូររវាងពួកផារិស៊ី និង ព្រះអង្គសង្គ្រោះ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្តីសង្ខេបនៃការបកប្រែនេះដូចខាងក្រោម ៖
ពួកផារិស៊ីបានប្រកាសថា ក្រឹត្យវិន័យរបស់ម៉ូសេ និងបទគម្ពីរដែលបានព្យាករដទៃទៀត ( គម្ពីរសញ្ញាចាស់ ) បានបម្រើជាច្បាប់របស់ពួកគេ ហើយពួកគេបានបដិសេធព្រះយេស៊ូវថាជាចៅក្រមរបស់ពួកគេឡើយ ។ ព្រះយេស៊ូវបានពន្យល់ថា ក្រឹត្យវិន័យរបស់ម៉ូសេ និងពួកព្យាការី បានថ្លែងទីបន្ទាល់អំពីទ្រង់ ។ ទ្រង់បានចោទសួរដល់ពួកផារិស៊ីចំពោះការបដិសេធនូវអ្វីដែលបានសរសេរទុក ហើយបានបន្ទោសពួកគេចំពោះ « បង្ខូចផ្លូវត្រង់ » (ការបកប្រែរបស់យ៉ូសែប ស្ម៊ីធ លូកា ១៦:២១) ។ ដើម្បីជួយពួកផារិស៊ី ដែលបានដាក់ដួងចិត្តរបស់ពួកគេលើទ្រព្យខាងលោកិយ និង អំណាច ឲ្យយល់ពីឥរិយាបថ និង ផលវិបាករបស់ពួកគេចំពោះរឿងនោះ នោះព្រះអង្គសង្គ្រោះបានប្រៀបប្រដូចពួកគេទៅនឹងមនុស្សអ្នកមាន នៅក្នុងរឿងប្រៀបធៀបដែលបានកត់ត្រានៅក្នុងលូកា ១៦:១៩-៣១។
ចូរសុំឲ្យអ្នកស្ម័គ្រចិត្តបីនាក់ចូលរួមនៅក្នុងការអានរឿង ។ សូមចាត់អ្នកស្ម័គ្រចិត្តម្នាក់ឲ្យអានព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ ( លូកា ១៦:១៩-២៣) អ្នកស្ម័គ្រចិត្តទីពីរឲ្យអានពាក្យសម្ដីរបស់បុរសអ្នកមាន (លូកា ១៦:២៤, ២៧, ២៨, ៣០) ហើយអ្នកស្ម័គ្រចិត្តទីបី ដើម្បីអានពាក្យសម្ដីរបស់អ័ប្រាហាំ (លូកា ១៦:២៥, ២៦, ២៩, ៣១) ។ សូមណែនាំដល់សិស្សទាំងនេះ ឲ្យអានឮៗនូវចំណែករបស់ពួកគេនៅក្នុងលូកា ១៦:១៩-២៦។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលបុរសក្រីក្រម្នាក់ឈ្មោះ ឡាសា និង បុរសអ្នកមានម្នាក់បានជួបប្រទះ ។
-
តើជីវិតរមែងស្លាប់នៃបុរសអ្នកមាន និង ឡាសាមានភាពខុសគ្នាយ៉ាងដូចម្ដេច ?
-
តើជីវិតបន្ទាប់ពីជីវិតរមែងស្លាប់របស់ពួកគេខុសគ្នាយ៉ាងដូចម្ដេច ? ( អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា « ដើមទ្រូងរបស់អ័ប្រាហាំ » [ខទី ២២] តំណាងឲ្យស្ថានបរមសុខ នៅក្នុងពិភពវិញ្ញាណ ហើយថា « ស្ថាននរក » [ខទី ២៣] សំដៅទៅលើស្ថានឃុំព្រលឹង [ សូមមើល Bible Dictionary« Abraham’s Bosom »« Hell »] ) ។
-
តើតាមរបៀបណា ដែលបុរសអ្នកមានបរាជ័យក្នុងការប្រើទ្រព្យសម្បត្តិខាងលោកិយរបស់គាត់ដោយសុចរិត ?
សូមរំឭកសិស្សថា បុរសអ្នកមាននៅក្នុងរឿងប្រៀបធៀបនេះ តំណាងឲ្យពួកផារិស៊ីដែលមានចិត្តលោភលន់ ។
-
តើយើងអាចរៀនអ្វីខ្លះមកពីរឿងប្រៀបធៀបនេះ អំពីអ្វីដែលនឹងកើតឡើង ប្រសិនបើយើងមានចិត្តលោភលន់ ហើយពុំប្រើទ្រព្យសម្បត្តិខាងលោកិយរបស់យើងដោយសុចរិតនោះ ? ( បន្ទាប់ពីសិស្សបានឆ្លើយ សូមសរសេរគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖ ប្រសិនបើយើងលោភលន់ ហើយពុំប្រើទ្រព្យលើផែនដីរបស់យើងដោយសុចរិត នោះទីបំផុតយើងនឹងទទួលបទពិសោធន៍ការរងទុក្ខ និង វិប្បដិសារី [ សូមមើលផងដែរ គ និង ស ១០៤:១៨]) ។
ដើម្បីរៀបចំសិស្សឲ្យសំគាល់រកនូវសេចក្ដីពិតបន្ថែមមកពីរឿងប្រៀបធៀបនេះ សូមអញ្ជើញពួកគេឲ្យគិតអំពីនរណាម្នាក់ ដែលគេយកចិត្តទុកដាក់ ដែលកំពុងតែរស់នៅដោយមិនគោរពតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ។
-
តើអ្នកគិតថាអ្វីខ្លះ ដែលអាចបញ្ចុះបញ្ចូលមនុស្សនោះឲ្យប្រែចិត្ត ហើយផ្លាស់ប្ដូរជីវិតរស់នៅរបស់គេបាន ?
សូមអញ្ជើញសិស្សដែលបានចាត់តាំងនោះឲ្យអានផ្នែករបស់ពួកគេនៅក្នុងលូកា ១៦:២៧-៣១ឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលសំណើររបស់បុរសអ្នកមាន ។
-
តើបុរសអ្នកមានចង់ធ្វើដូចម្តេចសម្រាប់បុរសទាំងប្រាំនេះ ? ហេតុអ្វី ?
-
តើបុរសអ្នកមានជឿថា អ្វីខ្លះនឹងកើតឡើង បើឡាសាបានលេចមកបងប្អូនប្រុសរបស់អ្នកមាន ?
ចូរពន្យល់ថា បុរសអ្នកមានបានជឿថា បងប្អូនរបស់គាត់នឹងប្រែចិត្ត ហើយបានផ្លាស់ប្រែចិត្តចំពោះសេចក្ដីពិត ប្រសិនបើឡាសាបានលេចមកឯពួកគេ ។ ការប្រែចិត្តជឿ គឺ « ជាការប្រែជំនឿ ចិត្ត និងជីវិតរបស់មនុស្សម្នាក់ ដើម្បីទទួលយក ហើយធ្វើឲ្យបានស្របតាមព្រះហឫទ័យនៃព្រះ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ប្រែចិត្តជឿ, ការប្រែចិត្តជឿ, អ្នកប្រែចិត្តជឿ » ,scriptures.lds.org) ។
-
ស្របតាមរឿងប្រៀបធៀប ហេតុអ្វីក៏អ័ប្រាហាំមិនបញ្ជូនឡាសាឲ្យទៅបងប្អូនប្រុសរបស់អ្នកមាន ?
ចូរចង្អុលបង្ហាញថា ដោយការប្រាប់ថា « ម៉ូសេ និង ពួកព្យាការី » (លូកា ១៦:២៩, ៣១) ព្រះអង្គសង្គ្រោះបានយោងបទគម្ពីរម្ដងទៀតថា ពួកផារិស៊ីបានប្រកាសអះអាងថាជឿ ហើយរស់នៅតាម តែតាមពិតបានបដិសេធ ។ ចូរពន្យល់ថា មានមនុស្សម្នាក់ ដែលមានឈ្មោះ ឡាសា ពិតដែលក្រោយមកបានក្លាយទៅជា « មនុស្សម្នាក់ [ ដែល ] រស់ពីស្លាប់ឡើងវិញ » (ខទី ៣១) នៅពេលព្រះអង្គសង្គ្រោះបានប្រោសជីវិតដល់គាត់ឲ្យរស់ឡើងវិញ (សូមមើលយ៉ូហាន ១១) ។ ក្រោយមក ព្រះយេស៊ូវបានក្លាយទៅជាអង្គដែលបានរស់ឡើងវិញពីការសុគត ពេលទ្រង់ត្រូវបានរស់ឡើងវិញ ។ នៅក្នុងឧទាហរណ៍ទាំងពីរ ទោះជាយ៉ាងណាក៏ដោយ ពួកផារិស៊ី និង អ្នកដទៃទៀត បានបដិសេធភស្ដុតាងដ៏ទេវភាពរបស់ព្រះអង្គសង្គ្រោះ ហើយពុំបានបញ្ចុះបញ្ចូលឲ្យប្រែចិត្តទេ ។
-
តើសេចក្ដីពិតអំពីការផ្លាស់ប្រែចិត្តជឿអ្វីខ្លះ ដែលយើងអាចរៀនពីអ្វីដែលអ័ប្រាហាំបានបង្រៀនអំពីបុរសអ្នកមាន នៅក្នុងរឿងប្រៀបធៀបនេះ ? ( សិស្សអាចនឹងប្រាប់ពីសេចក្ដីពិតផ្សេងៗគ្នា ប៉ុន្តែសូមប្រាកដថា ពួកគេស្គាល់គោលលទ្ធិដូចខាងក្រោមនេះ ៖ ការផ្លាស់ប្រែចិត្តជឿកើតមានតាមរយៈការជឿ និង ការស្ដាប់តាមពាក្យសម្ដីរបស់ពួកព្យាការី ពុំមែនតាមរយៈការមើលឃើញអព្ភូតហេតុ ឬមើលឃើញពួកទេវតានោះទេ) ។
-
ហេតុអ្វីក៏អ្នកគិតថា ការផ្លាស់ប្រែចិត្តជឿកើតមានតាមរយៈការជឿ និង ការស្ដាប់តាមពាក្យសម្ដីរបស់ពួកព្យាការី ជាជាងតាមរយៈការមើលឃើញអព្ភូតហេតុ ឬការមើលឃើញពួកទេវតាដូច្នេះ ?
-
តើយើងអាចជួយដល់មនុស្សដែលជឿ ហើយស្ដាប់តាមពាក្យសម្ដីរបស់ពួកព្យាការីយ៉ាងដូចម្ដេច ?
-
តើការបង្រៀនជាក់លាក់មកពីពួកព្យាការីអ្វីខ្លះ មានឥទ្ធិពលលើការផ្លាស់ប្រែចិត្តជឿរបស់អ្នក ?
សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ អំពីរបៀបដែលពួកគេអាចជឿ ឬស្ដាប់នូវការបង្រៀន ឬដំបូន្មានជាក់លាក់មកពីពួកព្យាការីបានកាន់តែល្អប្រសើរ ដែលបានជួយពង្រឹងដល់ការផ្លាស់ប្រែចិត្តជឿរបស់ពួកគេ ។ សូមលើកទឹកចិត្តសិស្សឲ្យអនុវត្តតាមអ្វីដែលពួកគេបានសរសេរ ។
សេចក្តីពន្យល់ និង ព័ត៌មានសាច់រឿង
លូកា ១៦:៩ ។ « ចូរប្រើទ្រព្យសម្បត្តិលោកីយ៍នេះ ឲ្យបានមិត្រសំឡាញ់ដល់ខ្លួន »
ការប្រើ « ទ្រព្យសម្បត្តិលោកីយ៍នេះ ឲ្យបានមិត្តសំឡាញ់ដល់ខ្លួន » សំដៅទៅលើការប្រើប្រាក់ ទ្រព្យសម្បត្តិ ឥទ្ធិពល និងទំនាក់ទំនងខាងលោកិយដើម្បីសម្រេចគោលបំណងសុចរិត ។ ព្រះអង្គសង្គ្រោះបានប្រទានដំបូន្មាននេះដល់ទាំងពួកសិស្សរបស់ទ្រង់ អំឡុងពេលនៃការបម្រើក្នុងជីវិតរមែងស្លាប់របស់ទ្រង់ និងចំពោះពួកបរិសុទ្ធថ្ងៃចុងក្រោយ ( សូមមើលគ. និង ស. ៨២:២២) ។ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានពិពណ៌នាអំពីរបៀបដែលពួកបរិសុទ្ធអាចអនុវត្តដំបូន្មាននេះ ៖
« វាពុំមែនមានន័យថា នៅក្នុងការធ្វើជាមិត្តជាមួយ ‹ ទ្រព្យសម្បត្តិខាងសេចក្ដីឥតសុចរិត › នោះបងប្អូនប្រុស ត្រូវទទួលយកវាក្នុងអំពើបាបរបស់ខ្លួន ដើម្បីទទួលយកវាមកដាក់ក្នុងដួងចិត្តរបស់ពួកគាត់ រៀបការនឹងទ្រព្យសម្បត្តិ ហើយបន្ទាបខ្លួនចុះទៅដល់កម្រិតនៃបទដ្ឋានរបស់ពួកគេនោះទេ ។ ពួកគេអាចត្រូវបានធានាឲ្យរស់នៅក្នុងភាពសុខសាន្ដជាមួយនឹងមារសត្រូវរបស់ពួកគេ ។ ពួកគេត្រូវប្រព្រឹត្តដោយសន្ដានចិត្តល្អ ដោយសន្តានចិត្តរាក់ទាក់ជាមួយពួកគេ ដរាបណាគោលការណ៍នោះត្រឹមត្រូវ ហើយប្រកបដោយគុណធម៌អនុញ្ញាតឲ្យ ប៉ុន្តែពុំត្រូវស្បថនឹងពួកគេ ឬផឹក ហើយចូលរួមនឹងពួកគេឡើយ ។ បើពួកគេអាចកាត់បន្ថយការប្រកាន់ពូជសាសន៍ ហើយបង្ហាញនូវឆន្ទៈដើម្បីប្រព្រឹត្ត និង បង្ហាញពីស្មារតីប្រកបដោយសន្ដានចិត្តល្អ នោះវាអាចជួយបង្វែរចិត្តពួកគេចេញពីអារម្មណ៍ល្វីងជូរចត់របស់ពួកគេបាន ។ ការវិនិច្ឆ័យគឺទុកទៅលើព្រះអម្ចាស់ » (Church History and Modern Revelation, វ៉ុលទី ២ [ ឆ្នាំ ១៩៥៣ ], ១:៣២៣ ) ។
ក្នុងនាមជាពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ យើងត្រូវតែមានការគោរព និង រួសរាយរាក់ទាក់ជាមួយអ្នកដទៃ ។ នៅក្នុងការធ្វើដូច្នោះ យើងអាចពង្រីកទំនាក់ទំនងនៃពួកអ្នកស្គាល់គ្នារបស់យើង ហើយរៀនពីអ្នកដទៃ ។ តាមរយៈការប្រាស្រ័យទាក់ទងដោយស្មោះ នោះអ្នកទាំងឡាយដែលយើងទំនាក់ទំនង អាចត្រូវបានដឹកនាំឲ្យបង្កើតនូវគំនិតល្អចំពោះយើង និង ចំពោះសាសនាចក្ររបស់ព្រះអម្ចាស់ ។ ពួកគេនឹងអាចមករកយើង ឬការពារសាសនាចក្រ ពេលមានតម្រូវការកើតឡើង ។
លូកា ១៦:១–១២។ ការរៀនមកពីរឿងប្រៀបធៀបនៃអ្នកត្រួតត្រាទុច្ចរិត
សម្រាប់មេរៀនបន្ថែម យើងអាចរៀនពីរឿងប្រៀបធៀបអំពីអ្នកត្រួតត្រាទុច្ចរិត សូមមើលបងប្រុស សុង ទីង យ៉ាង ជាអតីតពួកចិតសិបនាក់ប្រចាំតំបន់« Parables of Jesus: The Unjust Steward » Ensign ខែ កក្កដា ឆ្នាំ ២០០៣ ទំព័រ ២៨–៣១ ។
លូកា ១៦:១៩-២៦ ។ ផលវិបាកនៃការបដិសេធតម្រូវការរបស់អ្នកដទៃ
បុរសអ្នកមានបានរស់នៅយ៉ាងប្រណិត ខណៈដែលឡាសាបានរងទុក្ខនឹងភាពក្រីក្រ ។ ទោះជាពុំមានការប្រាប់អំពីអំពើបាបជាក់លាក់ដែលបុរសអ្នកមានធ្វើនៅក្នុងរឿងប្រៀបធៀបនេះក្ដី ក៏ការពិពណ៌នារបស់ឡាសា រួមទាំងភាពពិតដែលគាត់ត្រូវបាន « នាំយកមកទម្លាក់នៅមាត់ទ្វាររបស់ [ អ្នកមាន ] នោះ » (លូកា ១៦:២០) បានប្រាប់ថា បុរសអ្នកមានបានបដិសេធមិនឆ្លើយតបចំពោះការសុំទានរបស់ឡាសា ដើម្បីបានសង្គ្រោះឡើយ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានរំឭកយើងថា យើងទាំងអស់គ្នាគឺជាអ្នកសុំទានចំពោះក្ដីមេត្តាករុណារបស់ព្រះ ហើយបានបង្រៀនអំពីទំនួលខុសត្រូវរបស់យើងក្នុងការជួយអ្នកដទៃ ដែលមានតម្រូវការខាងសាច់ឈាម ។ លោកបានធ្វើការសន្យាដូចខាងក្រោម ទាក់ទងនឹងរបៀបដែលយើងអាចដឹងពីរបៀបត្រឹមត្រូវដើម្បីផ្ដល់ជំនួយនេះ ៖
« [ ព្រះ ] នឹងជួយអ្នក ហើយដឹកនាំអ្នកនៅក្នុងទង្វើដ៏មេត្តាករុណានៃភាពជាសិស្ស ប្រសិនបើអ្នកមានសតិសម្បាជញ្ញៈចង់ និងអធិស្ឋានសុំ ហើយស្វែងរករបៀបដើម្បីរក្សាបទបញ្ញត្តិមួយ ដែលទ្រង់បានប្រទានដល់យើងម្ដងហើយម្ដងទៀតនោះ » (« Are We Not All Beggars? » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៤១ ) ។
លូកា ១៦:១៩-៣១ ។ ការកែតម្រូវភាពលំអៀងនៃជីវិតរមែងស្លាប់
នៅក្នុងរឿងប្រៀបធៀបអំពីអ្នកមាន និង ឡាសា បុរសអ្នកមានត្រូវបានប្រាប់ថា « កាលឯងនៅរស់នៅឡើយ ឯងបានទទួលសុទ្ធតែសេចក្តីល្អ ឯឡាសារ គាត់បានតែសេចក្តីអាក្រក់ទេ ឥឡូវនេះ គាត់បានសេចក្តីកំសាន្តចិត្តវិញ ហើយឯងត្រូវវេទនា » (លូកា ១៦:២៥) ។ បទពិសោធន៍ផ្សេងគ្នារបស់បុរសអ្នកមាន និង ឡាសា នៅក្នុងជីវិតរមែងស្លាប់ និង នៅក្នុងពិភពវិញ្ញាណ បានបង្ហាញពីព្រះចេស្ដានៃដង្វាយធួនដើម្បីបង្វែរ ឬ កែប្រែភាពអយុត្តិធម៌ និង ភាពមិនស្មើភាពដែលបានជួបប្រទះនៅក្នុងជីវិតនេះ ។ ដោយសារតែដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះបង្តើតឲ្យមានសេចក្ដីយុត្តិធម៌ឥតលំអៀង និងជាមិត្តពួកសុចរិត ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
« ព្រះអង្គសង្គ្រោះធ្វើឲ្យអ្វីៗគ្រប់យ៉ាងដែលយុត្តិធម៌ត្រឹមត្រូវ ។ គ្មានភាពអយុត្តិធម៌ក្នុងជីវិតរមែងស្លាប់ ដែលនៅគង់វង្ស សូម្បីតែសេចក្ដីស្លាប់ ក៏មិនគង់វង្សដែរ ដ្បិតទ្រង់ប្រោសជីវិតឲ្យរស់ឡើងវិញ ។ នៅទីបំផុតគ្មានគ្រោះថ្នាក់ អសមត្ថភាព ការក្បត់ ឬការរំលោភបំពានណា នឹងពុំត្រូវបានសងដោយសារតែក្ដីយុត្តិធម៌ និងក្ដីមេត្តាករុណារបស់ទ្រង់នោះទេ » (« The Resurrection of Jesus Christ, » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១១២) ។
លូកា ១៦:១៩-៣១ ។ ពិភពវិញ្ញាណនៅក្នុងរឿងប្រៀបធៀបអំពីបុរសអ្នកមាន និង ឡាសា
« រឿងប្រៀបធៀបអំពីបុរសអ្នកមាន និង ឡាសា យោងទៅលើស្ថានភាពផ្សេងគ្នានៅក្នុងជីវិតបន្ទាប់ពីជីវិតរមែងស្លាប់ក្នុងពិភពវិញ្ញាណ ៖ ‹ ដើមទ្រូងរបស់អ័ប្រាហាំ › និង ‹ ស្ថាននរក › ( សូមមើល លូកា ១៦:២២–២៣) ។ រឿងប្រៀបធៀបដំបូងត្រូវបានពិពណ៌នាថាជាកន្លែងលួងលោមចិត្ត នៅក្នុងចំណោមនៃពួកស្មោះត្រង់ ( ជាគំរូដ៏ល្អបំផុតដោយឪពុកអ័ប្រាហាំ ) ដែលក្រោយមកជាកន្លែងទណ្ឌកម្ម ។ … នៅចន្លោះកន្លែងរបស់ពួកស្មោះត្រង់ និង ‹ ស្ថាននរក › នោះមាននូវ ‹ ជង្ហុកមួយយ៉ាងធំតាំងនៅ › (លូកា ១៦:២៦) ដែលរារាំងការផ្លាស់ប្ដូររវាងទីតាំងទាំងពីរនេះ ។ …
« … មុននឹងការសុគតរបស់ព្រះគ្រីស្ទ ពួកវិញ្ញាណមកពីស្ថានបរមសុខ ពុំអាចមកជួបនឹងអ្នកទាំងឡាយនៅក្នុងស្ថានឃុំព្រលឹងនោះទេ ។ ការបម្រើរបស់ទ្រង់នៅក្នុងពិភពវិញ្ញាណបានធ្វើជាស្ពាននៃជ្រោះរវាងស្ថានបរមសុខ និងស្ថានឃុំព្រលឹង ដែលធ្វើឲ្យពួកវិញ្ញាណក្នុងស្ថានឃុំព្រលឹងអាចទទួលបានសារលិខិតនៃដំណឹងល្អមកពីអ្នកបម្រើដែលមានសិទ្ធិអំណាច ដែលបានបញ្ជូនឲ្យទៅពីស្ថានបរមសុខ ( សូមមើល គ. និង ស. ១៣៨:១៨ –៣៧, យ៉ូហាន ៥:២៥–២៩, ពេត្រុស ទី១ ៣:១៨–២១, ៤:៦)» (New Testament Student Manual [ Church Educational System manual ឆ្នាំ ២០១៤ ]ទំព័រ ១៧៣) ។ សម្រាប់ការបង្ហាញរូបភាពអំពីជ្រះរវាងស្ថានភាពទាំងពីរនេះ ដែលព្រះគ្រីស្ទបានសង់ជាស្ពាន សូមមើល commentary សម្រាប់ លូកា ១៦:១៩–៣១ នៅក្នុង New Testament Student Manual ។
ការបកប្រែដោយយ៉ូសែប ស្ម៊ីធ លូកា ១៦:១៦-២៣ ( នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ) ។ សេចក្ដីទុច្ចរិតរបស់ពួកផារិស៊ី
ដូចបានកត់ត្រានៅក្នុងការបកប្រែរបស់យ៉ូសែប ស្ម៊ីធ លូកា ១៦:១៦-២៣ព្រះយេស៊ូវបានស្ដីបន្ទោសពួកផារិស៊ីចំពោះការ « បង្ខូចផ្លូវត្រង់ » (ការបកប្រែដោយយ៉ូសែប ស្ម៊ីធ លូកា ១៦:២១[ នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ] ) ។ របៀបមួយដែលពួកផារិស៊ីបានធ្វើរឿងនេះ គឺតាមរយៈការធ្វើពុតជាដើរតាមក្រឹត្យវិន័យរបស់ម៉ូសេ និង បទគម្ពីរដទៃទៀត ខណៈដែលពួកគេប្រើក្រឹត្យវិន័យដោយជាក់ស្តែង សម្រាប់គោលបំណងទុច្ចរិតរបស់ពួកគេនោះ ។ ព្រះយេស៊ូវបានយោងទៅគំរូមួយអំពីរឿងនេះ នៅពេលទ្រង់បានហៅពួកផារិស៊ីថាជាអ្នកប្រព្រឹត្តកំផិត ដែលពួកគេបានឆ្លើយតបដោយកំហឹងតាមរយៈការចំអកឡកឡឺយដល់ទ្រង់ម្ដងហើយម្ដងទៀត ។ បន្ទាប់មក ព្រះយេស៊ូវបានពិពណ៌នាអំពីការយល់ព្រមមិនសុចរិតចំពោះការលែងលះគ្នាដោយមូលហេតុផ្សេងៗជាជាងដោយអំពើសាហាយស្មន់ ដែលពួកគេបានព្យាយាម ដើម្បីធ្វើដូចជាត្រឹមត្រូវ ដោយការបង្កាច់ក្រឹត្យវិន័យដែលបានផ្ដល់ឲ្យដោយលោកម៉ូសេ ( សូមមើលផងដែរម៉ាថាយ ១៩:៣-៩) ។ ព្រះអង្គសង្គ្រោះក៏បានប្រកាសថា នៅក្នុងដួងចិត្តនៃបុរសទាំងនេះ ពុំបានជឿលើព្រះដោយពិតប្រាកដទេ ។
នៅទូទាំងការបម្រើរបស់ទ្រង់ ព្រះយេស៊ូវបានជួបនឹងការបំពានរបស់ពួកផារិស៊ី ហើយបានបង្ខូចការបកស្រាយក្រឹត្យវិន័យម៉ូសេ និង ការបង្រៀននៃពួកព្យាការីបុរាណដទៃទៀត ។ ទ្រង់បានក្លាយជាការគំរាមគំហែងមួយចំពោះសង្គម និង អំណាចខាងនយោបាយ ដែលពួកផារិស៊ីបានទទួលតាមអំពើទុច្ចរិតរបស់ពួកគេ ។ ដោយសារតែរឿងនេះ ទើបពួកផារិស៊ីជាច្រើនបានព្យាយាមសម្លាប់ព្រះយេស៊ូវ ។